គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ផ្ដល់​ថវិកា​១០​លាន​រៀល​ ដល់​ស្ត្រី​អាយុ​២៣​ឆ្នាំ​​ជា​អ្នក​ទទួល​វ៉ាក់សាំង​លំដាប់​ទី​២​លាន

2021/05/14 04:08:51 am        370
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ស្ត្រី​ម្នាក់​អាយុ២៣​ឆ្នាំ បាន​ក្លាយ​ជា​ពលរដ្ឋ​លំដាប់​ទី​​២លាន ដែល​បាន​ទទួល​វ៉ាក់សាំង​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ពេល​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេលជិត ១០០​ថ្ងៃ​ហើយ​នោះ។សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​ថា៖ «ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១​ យើង​រក​ឃើញ​មនុស្ស​ទី​២​លាន ដែល​បាន​ទៅ​ក្មួយ​ស្រី ទិត ចិន្ដា អាយុ ២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ដែល​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​ទឹក​ប្រាក់ ១០​លាន​រៀល​ទៀត»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​នូវ​ទឹក​ប្រាក់ ១០​លាន​រៀល​ដូច​គ្នា​ទៅ​ដល់​លោក ប៉ាន់ សុវណ្ណរិទ្ធិ ដែល​ជា​ពលរដ្ឋ​លំដាប់​ទី​១​លាន​ដែល​បាន​ទទួល​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​កន្លង​មក​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ចាក់​ផង​ដែរ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង គឺ​ជា​«យុទ្ធសាស្ត្រ​ពន្លត់​ភ្លើង ល្អ​ជាង​អង្គុយ​បក់​ផ្សែង យើង​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​ខិត​ខំ​ស្វែង​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​យើង​នោះ​ទេ»។សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​បន្ត​ថា​៖ «ការ​ឆ្លង​ក្នុង​សហគមន៍​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ស្ទើរ​គ្រប់​ប្រទេស តម្រូវ​ឱ្យ​យើង​ខិត​ខំ​រក​វិធី​ទប់​ស្កាត់​ការ​ឆ្លង និង​ការ​បាត់​បង់​ជីវិត​ប្រជាជន​យើង​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង»។ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឱ្យ​បាន​ចំនួន ១០​លាន​នាក់​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​ប្រហែល ១៦​លាន​នាក់។សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ថា៖ «ការ​ចាក់​វ៉ាក់សាំង​នេះ យើង​ក៏​បាន​ និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​នឹង​ត្រូវ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ គឺ​ចាក់​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​មនុស្ស​រស់នៅ​កុះករ​ជាម​ុន បន្ទាប់​ទៅ​នឹង​ចេញ​ទៅ​បណ្ដាញ​ខេត្ត​ទៅ​តាម​លំដាប់​អាទិភាព»។ចំនួន​ប្រជា​ពលរដ្ឋ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​រហូត​មក​ដល់​ពេល​នេះ ស្មើ​នឹង ២០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ ១០​លាន​នាក់​ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ផ្ដល់​វ៉ាក់សាំង​នៅ​ត្រឹម​ឆ្នាំ​២០២១​នេះ។

រដ្ឋបាល​សៀមរាប ​បន្ត​ហាម​ឃាត់​ការ​លក់​ដូរ និង​ទទួល​ទាន​គ្រឿង​ស្រវឹង​រយៈ​ពេល​២​សប្ដាហ៍​ទៀត

2021/05/13 02:25:17 pm        19
សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​ សម្រេច​បន្ត​បិទ​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈ​ពេល ២​សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​ បាន​សម្រេច​ឱ្យ​បន្ត​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​រយៈ​ពេល ២​សប្ដាហ៍​ទៀត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ក្រៅ​ពី​ហាម​ឃាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​ហើយ​នោះ រដ្ឋបាល​ខេត្ត​សៀមរាប​ ក៏​ហាម​ឃាត់​ផង​ដែរ​នូវ​​ការ​ជួប​ជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​ ការ​ចាក់​ឧបករណ៍​បំពង​សំឡេង ​ការ​ច្រៀង​ និង​ការ​រាំ​កម្សាន្ត។រដ្ឋបាល​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល ឬ​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន​សហគ្រាស​ណា​បំពាន​លើ​បម្រាម​នេះ៕

សមាគម​ទេសចរណ៍​ ៖ នៅ​ខេត្តសៀមរាប​មិន​ទាន់​មាន​ការរៀបចំ​សេវាកម្ម​ទទួល​ទេសចរ​

2021/05/13 02:12:25 pm        68
ភ្នំពេញ ៖ អ្នកបម្រើ​សេវាកម្ម​ទេស​ចរណ៍​ក្នុង​ខេត្ដ​សៀមរាប ​មិនទាន់​បាន​រៀបចំ​សេវាកម្ម​របស់​ខ្លួន​ទេ ដើម្បី​ទទួល ​ទេសចរ ដោយសារ​ភាព​ស្រពិចស្រពិល​នៃ​វិបត្តិ​កូ​វីដ​-១៩ ​ព្រោះថា ​ការ​រៀប​ចំនេះ ត្រូវការ​ចំណាយ​ថវិកា ច្រើន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សមាគម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។លោក ហ្វី​លី​ប កៅ ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ​ហៅ​កាត់​ថា STC បាន​ប្រាប់​BTV នៅ​ថ្ងៃទី​១៣ ខែឧសភា​នេះ​ថា ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរណ៍ ​បាន​នឹង​កំពុង​ដាក់​សំណើរ​ទៅ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​សុំ​វ៉ាក់សាំង​សម្រាប់​ចាក់​ឱ្យ​ក្រុម​ប្រតិបត្ដិករ​ទេសចរណ៍​ជា​មុនសិន ​ដើម្បី​ធ្វើយ៉ាងណា ​អាច​កាត់បន្ថយ​ហានិភ័យ​ នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ បច្ចុប្បន្ននេះ ​មាន​ភ្ញៀវ​ទេសចរ​តិចតួច ​បាន​ទៅ​កម្សាន្ត ​នៅ​រមណីយដ្ឋាន​ផ្សេង​នៅក្នុង​ខេត្ដ​នេះ ​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល បាន​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ រមណីយដ្ឋាន​ទេសចរណ៍​នៅ​ក្នុង​ស្រុក​ទូទាំ​ងប្រទេស​។លោក​ បាន​បន្ដថា ចំណែក​ការ​បើក​ដំណើរការ​ឡើងវិញ​នូវ​សេវា​ផ្ទះសំណាក់ សណ្ឋាគារ ​ឬ ​ការរៀប ចំ​កន្លែង​ទេសចរណ៍​ផ្សេងៗ ​នៅ​មិនទាន់​បាន​រៀបចំ​ឱ្យ​ល្អ​ដូច​មុន​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ​នៅឡើយ​ទេ​។ ការបើក ​ទេសចរណ៍​ឡើងវិញ ប្រតិ​ប​ត្ដិករ​ទេសចរណ៍​ ត្រូវ​ធានា​សុវត្ថិភាព​ឲ្យ​បាន​ដល់​ផ្ញៀវទេសចរ​។ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប លោក ង៉ូ​វ សេង​កាក់ ​បាន​បញ្ជាក់ថា ​នៅក្នុង​ខេត្ដ​សៀមរាប បាន​នឹង​កំពុង​អភិវឌ្ឍ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទី​តាំង​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​។ កន្លែង​បម្រើ​សេវាកម្ម​ទេសចរណ៍​ខ្លះ ​បន្ដ​បិទ​នៅឡើយ​ ដោយ​បារម្ភ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។ លោក​ បាន​បន្ដថា ​តែ​ទោះជា​យ៉ាងណាក៏ដោយ​ មក​ទល់ពេលនេះ ​មាន​ទេសចរ​ក្នុងស្រុក​តិចតួច ប៉ុណ្ណោះ បាន​ចេញ​ធ្វើដំណើរ​កម្សាន្ត​៕​អត្ថបទ​៖ ឈិ​ត សា​វី 

រដ្ឋបាល​ខេត្តកំពត​ ទទួល​អំណោយ​មនុស្សធម៌ ​ដើម្បី​រួមចំណែក​បង្ការ​ទប់ស្កាត់​កូ​វីដ​-១៩

2021/05/13 01:56:56 pm        18
កំពត ៖ ​កាលពី​ម្សិលមិញ រដ្ឋបាល​ខេត្តកំពត បាន​ទទួល​អំណោយ​សប្បុរស​ពី​ក្រុមហ៊ុន​ផលិត​ថ្មកំបោរ និង​ម្សៅ បៀក​ភ្នំ​មាស​ ដែល​មាន​គោលបំណង​រួមចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើកឡើងថា បញ្ហា​ជំងឺ​កូ​វីដ​១៩ ​គឺជា​បញ្ហា​សកល ដោយ ឡែក​សម្រាប់​កម្ពុជា ​បច្ចុប្បន្ន ក៏​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច ​និង​សុខភាព​ប្រជាជន​ ។ បញ្ហា​នេះ​ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន តែងតែ​គិតគូរ និង​ជួយឧបត្ថម្ភ​គាំទ្រ ​ដល់ ពលរដ្ឋ​គ្រប់​ទីកន្លែង​ដែល​មាន​ការលំបាក​ខ្វះខាត​។ឯកឧត្ដម បាន​បញ្ជាក់ថា ដូចគ្នានេះដែរ​ ខេត្តកំពត ​រយៈពេល​កន្លងមក មាន​សប្បុរសជន ​និង​ក្រុម ហ៊ុន​នានា ​បាន​ចូលរួម​បរិច្ចាគ​ធនធាន ថវិកា និង​សម្ភារ ជាមួយ​រដ្ឋបាលខេត្ត​ និង​កាកបាទក្រហម​ខេត្ត ជា​បន្តបន្ទាប់ ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្វះខាត​ក្នុង​ខេត្តកំពត​។ឯកឧត្តម បាន​ថ្លែងអំណរគុណ​សប្បុរសជន​ម្ចាស់​អំណោយ​ ដែល​តែងតែ​បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​រដ្ឋបាល​ខេត្តកំពត ​ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ ពិសេស​ការពារ​កុំឱ្យ មាន​ការឆ្លង​នៅក្នុង​សហគមន៍​ខេត្តកំពត ​បន្តទៀត ​ហើយ​អំណោយ​ទាំង​អស់នេះ​រដ្ឋបាលខេត្ត ​នឹង​ចាត់ចែង ផ្ដល់​ជូន​បន្តទៅ​ជួយ​ពលរដ្ឋ​តាម​មូលដ្ឋាន​ បាន​ប្រើប្រាស់ ដើម្បី​ការពារ​ខ្លួន​ស្របតាម​វិធាន​ការ​សុខាភិបាល ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​អត្ថបទ​ ៖ អន សារឹម

មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ​អំពាវនាវ​ឱ្យ​គ្រួសារ​កងទ័ព​ចូលរួម​ទប់ស្តាត់​ជំងឺ​កូ​វីដ​-១៩

2021/05/13 12:49:21 pm        18
ភ្នំពេញ ៖ ​នៅពេល​ប្រគល់​អំណោយ​ជូន​គ្រួសារ​កងទ័ព​២៩៣​គ្រួសារ នា​ថ្ងៃទី​១២ ​​ឧសភា ២០២១ ម្សិលមិញ​នេះ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី មេបញ្ជាការរង​កងទ័ព​ជើងគោក ​និង​ជា​មេបញ្ជាការ ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ បាន​​អំពាវនាវ​ ឱ្យគ្រួសារ​កងទ័ព​ក្នុង​ទីបញ្ជាការ​ទ័ព​ពិសេស ទាំងអស់​ មេត្តា ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ក៏ដូចជា​អនុសាសន៍ ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​៣​កុំ និង​៣​ការពារ ​ដើម្បី​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ​ពិសេស ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​ទីបញ្ជាការ មិន​ឲ្យ​ចេញចូល​នៅ​ពេលនេះ​។ឯកឧត្តម​មេបញ្ជាការ​ ​បាន​​បន្ថែមទៀតថា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ ​តាមរយៈ​មេបញ្ជាការ​កងទ័ពជើងគោក ​បាន​គិតគូរ​និង​ព្រួយបារម្ភ​ខ្លាំង​បំផុត​ចំពោះ ​សុខទុក្ខ បងប្អូន គ្រួសារ​កងទ័ព​ ក៏ដូចជា ​ប្រជាពលរដ្ឋ​ទូទៅ​ ពិសេស​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩​នេះ​ ដោយ​សម្ដេច ​បាន​ចេញ​នូវ​សេចក្តី​សម្រេច​ជាច្រើនលើក ​ច្រើនសារ ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​តំបន់​មួយ​ចំនួនទៀត​ដើម្បី​បង្ការ និង​ទប់ ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ឯកឧត្តម​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​បាន​ផ្តល់​អំណោយ​ឧបត្ថម្ភ​ហើយ​ការ​ផ្តល់​អំណោយ​នេះ​ទៀតសោត​គឺជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់បន្ថយ​ការ​លំបាក​របស់​បងប្អូន​គ្រួសារ​កងទ័ព​ក្នុង​គ្រា​បិទ​ខ្ទប់​ទីបញ្ជាការ​ក៏ដូចជា​ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំ​ដែល​រង​ការវាយលុក ​នៃ​មេរោគ​កូ​វីដ​.១៩​។ឯកឧត្តម ​ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រួសារ​កងទ័ព​ទាំងអស់​ដែល​បាន​លះបង់​ស្វាមី ប្តី​ជាទី​ស្រលាញ់ ​បាន​ចូលរួម​បំរើ​កិច្ចការ​សង្គម​ជាមួយ​ និង​រាជរដ្ឋាភិបាល ក្នុងការ​ចូលរួម​លើកដាក់ និង​ដឹកជញ្ជូន​ស្បៀង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ​ដែល​ជាប់​ការបិទ​ខ្ទប់ និង​បាន​ចូលរួម​ក្នុង​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ​និង​កម្មករ កម្ម​ការិនី តាម​គោល​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ក្រសួង​ការពារ​ជាតិ​អគ្គបញ្ជាការ ​នៅក្នុង​រាជធានី​ភ្នំ​ពិសេស​គឺ​តំបន់​ងាយ​រងគ្រោះ ដើម្បី​បង្ការ ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ និង​មួយ​ភាគ​ទៀត​បំរើ​ការងារ​ស្នូល​នៅក្នុង​អង្គភាព ហើយ​អ្នក​ទាំងនោះ​ទាំង​ពេល​កំពុង​បំពេញការងារ និង​បញ្ចប់​ការងារ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ទើប​អនុញ្ញាត​ ឲ្យ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​។ ឯកឧត្តម ​ក៏​សូម​សំណូមពរ​ឲ្យ​បងប្អូន​ត្រូវ​មើលថែ​កូនចៅ​ឲ្យ​បានល្អ និ​ង​អត់ធ្មត់ ទ្រាំ​ការ​លំបាក​ក្នុង​រយៈពេល​ខ្លី ​ជាជាង​រង​នូវ​ការ​លំបាក​ក្នុង​រយៈពេល​យូរ​។អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​របស់​ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ដែល​ផ្តល់​ជូន​តាមរយៈ​ឯកឧត្តម គីម វីរៈ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ មាន​ អង្ករ​៣០០​បាវ មី​៣០០​កេះ ទឹក​ស៊ី​អី​វ​៣០០​យួរ ទឹកត្រី​៣០០​យួរ និង​ម៉ាស់​១០​កេះ​ធំ​៕អត្ថ​ប​ទ ៖ គង់ ហួន

ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ជិត ​៤០​ម៉ឺន​គ្រួសារ​ហើយ​ បានទទួល​អំណោយ​គាំពារ​សង្គម​ពី​រាជរដ្ឋាភិបាល​

2021/05/12 11:11:16 am        294
ភ្នំពេញ៖ គិត​មកដល់ពេលនេះ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ជិត ​៤០​ម៉ឺន​គ្រួសារ​ហើយ បាន​ទទួល​ស្បៀងអាហារ​ពី​រាជរដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ចំនួន​ ២​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជិត​៤០​ម៉ឺន​គ្រួសារ​ហើយ ដែល​ទទួល​បាន​ស្បៀងអាហារ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​។​​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​ទាំង ​២​ម៉ឺន​គ្រួសារ​ដែល​ទទួល​អំណោយ​នៅ​ថ្ងៃទី​១២ ឧសភា​នេះ រួមមាន នៅ​ខណ្ឌមានជ័យ​ចំនួន ​៤០០០​គ្រួសារ ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន​៨០០០​គ្រួសារ ខណ្ឌដង្កោ​ចំនួន​ ៥០០​គ្រួសារ ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​៤៤០០​គ្រួសារ ខណ្ឌ​ជ្រោយចង្វារ​ចំនួន​៥០០​គ្រួសារ ខណ្ឌ​៧​មករា​ចំនួន​៣០០​គ្រួសារ ខណ្ឌទួលគោក​ចំនួន​១០០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន​ ៥០០​គ្រួសារ និង​ខណ្ឌ​កំបូល​ចំនួន​៨០០​គ្រួសារ​។​​មន្ត្រី​ដដែល​បន្ត​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម ឃួ​ង ស្រេង បាន​សហការ​ជាមួយ​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដោយបាន​ប្រើប្រាស់​កងទ័ពជើងគោក​ចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ចេញ​យុទ្ធនាការ​ដឹកជញ្ជូន​ស្បៀងអាហារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ថ្ងៃទី​១៩ ខែមេសា ដល់​ថ្ងៃ​១២ ខែ ឧសភា​នេះ ​បាន​ចំនួន ៣៩៤.៦៥២​គ្រួសារ​ហើយ​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា ​

ក្រសួង​នឹងមិន​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​ នៃ​វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ​ ដូច​ជំហាន​ទី​១​ទេ​

2021/05/12 03:30:56 pm        292
ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​មិន​រៀបចំ​ការចាក់​វ៉ាក់សាំង​ដាច់ដោយឡែក ​ជូន​គ្រូបង្រៀន​ទាំង​រដ្ឋ ឯកជន ព្រមទាំង​បុគ្គលិក​ដៃគូរ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ​ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ​ដូច​កាល​ជំហាន​ទី​១​ទៀត​ទេ ​ពោលគឺ​ពួកគាត់​អាច​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​កំពុង​រស់នៅ ​ដើម្បី​មានឈ្មោះ​អាច​ទៅ​ចាក់​វ៉ាក់សាំង​បាន​។មូល​ហេតុដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រេច​មិន​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ដាច់ដោយឡែក ជូន​បុគ្គលិក​អប់រំ ​បុគ្គលិក​កិច្ចសន្យា​នៃ​គ្រឹះស្ថាន​រដ្ឋ ​និង​ឯកជន​ ព្រមទាំង​បុគ្គលិក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ ស្ថិតនៅ​រាជធានី​ភ្នំពេញ ​ដោយសារ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ អនុគណៈកម្មការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-19​ ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ ​បាន​និងកំពុង​ដំណើរកា​រ​ចាក់​វ៉ាក់សាំង​នៅ​តាម​ខណ្ឌ​ចំនួន​៦​រួមមាន​ ៖​ ខណ្ឌ​កំបូល ឫស្សីកែវ មានជ័យ ពោធិ៍​សែន​ជ័យ ទួលគោក និង​ខណ្ឌដង្កោ ​ដែលមាន​ទីតាំងនៅ​គ្រប់​បណ្តា​សង្កាត់​ក្នុង​ខណ្ឌ​។​ ម្យ៉ាងទៀត​វ៉ាក់សាំង​កូ​វីដ​-19 បាន​និងកំពុង​មកដល់​ជា​បន្តបន្ទាប់ ដូចនេះ​យុទ្ធនាការ​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ នឹង​ពង្រីក​វិសាលភាព​នៅ​គ្រប់​ខណ្ឌ ​ដែល​ក្នុង​ខណ្ឌ​នីមួយៗ ​នឹង​មាន​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​គ្រប់​សង្កាត់​ទាំងអស់ ​ដើម្បី​គ្របដណ្ដប់ ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ស្តីពី​ផែនការ​ចាក់​វ៉ាក់សាំង​វ៉ាក់សាំង ​សម្រាប់​បុគ្គលិក​អប់រំ បុគ្គលិក​កិច្ចសន្យា និង​បុគ្គលិក​អង្គការ​ដៃ​គូរ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 នៅ​រាជធានី​ភ្នំពេញ​ ដែល​BTV ទទួលបាន​នៅ​ថ្ងៃទី​១២​ ខែឧសភា​នេះ​។ជាមួយគ្នានេះ លោក​រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បានស្នើរ​ដល់​បុគ្គលិក​អប់រំ បុគ្គលិក​កិច្ចសន្យា​នៃ​គ្រឹះ​ស្ថាប័នរដ្ឋ ​និង​ឯកជន ព្រមទាំង​បុគ្គលិក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ​សូម​ទៅ​ទាក់ទង​ចៅសង្កាត់ រស់នៅ​បច្ចុប្បន្ន​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចាក់​វ៉ាក់សាំង​។​ដោយឡែក​នៅតាម​បណ្តាល​ខេត្ត​វិញ ​គឺ​ក្រសួង​មិន​ទាន់មាន​ផែនការ​នោះទេ ពោល​កំពុង​រង់ចាំ ​ការ​ពិភាក្សា​ពី​ដៃគូរ​ពាក់ព័ន្ធ​។បើតាម​បាយ​ការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គិត​ត្រឹម​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ក្រសួង ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ ទាំងពីរ​ដូ​ស​ជូន​បុគ្គលិក​អប់រំ​ បុគ្គលិក​កិច្ចសន្យា ដែល​បម្រើការ​ក្នុង​អង្គភាព​អប់រំ​នៅ​ថ្នាក់ជាតិ​ ថ្នាក់ក្រោម​ជាតិ​ គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន ព្រមទាំង​បុគ្គលិក​នៃ​អង្គការ​ដៃគូ​អភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​សរុប​ចំនួន​ ១១៦,៥៦៣​នាក់ ត្រូវជា ៧៤% នៃ​ចំនួន​សរុប ១៥៨,០០០ នាក់​៕​អត្ថបទ ​៖ ​ទូច សោភ័ណ

ជប៉ុន​បន្ត​សហការ​ជានិច្ច​ ជាមួយ​កម្ពុជា ​លើ​វិស័យ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

2021/05/12 02:30:42 pm        150
ភ្នំពេញ ៖ ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JMAS ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សន្យាថា ​ខ្លួន​នៅតែ​បន្ត​សហការ និង​ជួយ​ដល់​កម្ពុជា​ជានិច្ច​ លើ​វិស័យ​បោសសម្អាត​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ ខណៈ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លងទៅ​ បានល្អ​ប្រសើ​រ ហើយ​បាន​ជួយ​រំដោះ​ផ្ទៃដី និង​អាយុជីវិត​ពលរ​ដុ្ឋ​ខ្មែរ​បាន​យ៉ាងច្រើន​ចេញពី​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​។នៅ​ក្នុង​កិច្ច​ជំនួប នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ រវាង​ឯកឧត្តម​ ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក​កម្ពុជា​ ជាមួយ​លោក SUENAGA Noriyoshi ប្រធាន​អង្គការ JMAS ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ត្រូវ​បានបញ្ចប់​បេសកកម្ម​របស់លោក​នៅ​កម្ពុជា​នោះ ឯកឧត្តម ហេង រតនា បាន​លើកឡើងថា ​ រយៈពេល​ជាង​២​ឆ្នាំ ​ក្នុង​អាណត្តិ​របស់​លោក SUENAGA Noriyoshi នេះ​អង្គភាព​ស៊ីម៉ាក់ ​និង អង្គការ​ជេ​ម៉ាស ​បាន​សហការគ្នា​យ៉ាង​ល្អ ដើម្បី​រំដោះ​ដីចម្ការ​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​ជូន​ប្រជាពលរដ្ឋ ​ក៏ដូចជា​គាំទ្រ​គម្រោង​អភិវឌ្ឍន៍ សហគមន៍​ផងដែរ​នោះ​។ ឯកឧត្តម​ បានបន្តថា សមិទ្ធផល​គម្រោង​សំខាន់ៗ​ ត្រូវបាន​សហការ​ប្រកប​ដោយ​ជោគជ័យ​ជាពិសេស​គម្រោង​ថ្មីៗ​នេះ​ ដែលមាន​រយៈពេល​៣​ឆ្នាំ ២០២១-២០២៣​ (០១ មីនា​២០២១-២៨ កុម្ភៈ ២០២៤) ហើយ​គម្រោង​នៅ​ខេត្តបន្ទាយមានជ័យ ​សំរាប់​គាំទ្រ​កម្លាំង​ស៊ីម៉ាក់ ​ធ្វើការ​បោសសំអាត​គ្រាប់មីន ​និង​នៅ​ខេត្តស្ទឹងត្រែង​ គាំទ្រ ​កម្លាំង​ស៊ីម៉ាក់​ធ្វើការ​បោសសំអាត​គ្រាប់បែក​ចង្កោម​ជាដើម​នោះបាន​កំពុង​ បន្ត​និង​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ផងដែរ​​។ជាមួយគ្នា​នោះដែរ​ឯកឧត្តម ​ហេង រតនា ក៏បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន ក៏ដូចជា​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​អង្គការ​JMAS ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ​ទោះបីជា​ក្នុង​ពេល​វេលា​ដ៏​លំបាក​ដោយសារ​ជំងឺ​ឆ្លង​កូ​វីត​១៩​ ក៏ដោយ​។លោក SUENAGA Noriyoshi ក៏បាន​លើកឡើង​ផងដែរ​ថា ​រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​ជួយ​ប្រទេស​កម្ពុជា​ លើ​វិស័យ​បោសសម្អាត​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​ នេះ​ដដែល​ ពោលគឺ​នឹង​ជួយ​រហូត​ដល់​ប្រទេស​កម្ពុជា​គ្មាន​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដែលជា​ផែនការ​គម្រោង​ក្នុង​ឆ្នាំ​២០២៥​នោះ​៕អត្ថបទ​ ៖ បាន ចក់

បច្ចុប្បន្ន​ភ្នំពេញ​មាន​មន្ទីរពេទ្យ​ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ ​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ចំនួន​១៧​ទីតាំង​

2021/05/12 02:10:22 pm        318
​ភ្នំពេញ ៖ ​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ប្រាប់​BTV ព័ត៌មាន​ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ​ថា ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ព្រឹក​នេះ មាន​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ​របស់​រដ្ឋ មាន​ចំនួន​១៧​ទីតាំង​។លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ងី មាន​ហេង ឲ្យ​ដឹង​ទៀតថា មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ​ មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ​របស់​រដ្ឋ ​ទាំង​១៧​ទីតាំង ដែល​កំពុងដំណើរការ​នេះ រួមមាន​ ៖ ១.​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, ២.​ម​នី្ទ​រ​ពេទ្យ​ហ្លួង​ម៉ែ​, ៣.​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​, ៤.​មណ្ឌល​សុខភាព​ចាក់អង្រែ​, ៥.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី​, ៦.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង​, ៧.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ សណ្ឋាគារ​ក្រេ​ត​ឌុ​ក រាជធានី​ភ្នំពេញ​, ៨.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ម៉ូ​ឌើ​ន​២, ៩.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កោះ​ពេជ្រ​, ១០.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង​, ១១.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ជម្ពូ​វ័ន​, ១២.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិមាន​ពិភពថ្មី​សែន​សុខ​១, ១៣.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិមាន​ដឺ​ព្រេ​មៀ សេន​ធ័​រ សែន​សុខ​២, ១៤.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, ១៥.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ទួល​ពង្រ និង​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ​ចំនួន​០២​បន្ថែម​ពីលើ​នេះ​ទៀត​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី មាន​ហេង បញ្ជាក់ថា ចំពោះ​អ្នកធ្វើដំណើរ​ពី​បរទេស​ចូល​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ​គឺ​នៅក្នុង​រាជធានី​ភ្នំពេញ ​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ ចំនួន​២​។ ដោយឡែក​ទីតាំង​ឯកជន​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដូចជា ​សណ្ឋាគារ​សម្រាប់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​មាន​ចំនួន​ជាង​៣០​ទីតាំង​។ លោក ​ថា ប្រសិនបើ​ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អ្នក​ត្រឡប់​មកពី​បរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន​ថយចុះ ​យើង​ក៏​កាត់បន្ថយ​តាម​ស្ថានភាព​ជាក់​ស្តែង​ផងដែរ​៕អត្ថបទ ៖ រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ា​នី ​សាក​សួរសុខ​ទុក្ខ ​និង​ជូន​អំណោយ​ដល់​​លោកគ្រូ-​អ្នកគ្រូ​ និង​សិល្បករ​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​

2021/05/12 01:10:04 pm        193
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ​​បាន​​ផ្ដាំផ្ញើ​​លោកគ្រូ-​អ្នកគ្រូ​ និង​សិល្បករ សិល្បការិនី​ ទាំងអស់គ្នា​ ឲ្យ​​មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ លើ​ការ​រក្សា​សុវត្ថិភាព​ក្នុង​ដំណាក់កាល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល និង​​រាជ​រដ្ឋាភិបាល​។ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំយុវជន​កីឡា​ធម្មការកិច្ចការ​សាសនាវប្បធម៌​ និង​ទេសចរណ៍​នៃ​រដ្ឋសភា ​រួមជាមួយ​ឯកឧត្តម អនុប្រធាន ឯកឧត្តម​លេខាធិការ ​និង​សហការី​នៃ​គណៈកម្មការ ​ថ្លែងក្នុងឱកាស​​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ ​លោកគ្រូ​អ្នកគ្រូ​ជា​សាស្ត្រាចារ្យ​សិល្បៈ​បុរាណ ​និង​សិល្បករ សិល្បការិនី ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​។ក្នុងនោះ ​ឯកឧត្តម ហ៊ុន ម៉ា​នី ​ក៏​បាន​ថ្លែងអំណរគុណ ​ចំពោះ​ទំហំ​ចិត្ត​នៃ​ការលះបង់​ ខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ កន្លងមក​ក្នុង​ការ​បង្ហាត់បង្រៀន និង​កិច្ច​ការរៀបចំ​ចងក្រង​ឯកសារ​សិល្បៈ​បុរាណ​សម្រាប់​ទុកជា​មរតក​ចំណេះ​ជំនាញ​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ ​ជាពិសេស​សិល្បករ សិល្បការី​នី​។ ឯកឧត្តម​ ក៏បាន​បង្ហាញ​នូវ​ការ​សហការ គាំទ្រ របស់​គណៈកម្មការ​ទី​៧ ​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លើ​ការងារ​ជំរុញ​លើកកម្ពស់​ស្មារតី ឆន្ទៈ និង​ទឹកចិត្ត​យុវជន​ឱ្យមាន​ការ​ស្រលាញ់ ការពារ​សិល្បៈ​វប្បធម៌​ខ្មែរ​ អោយ​គង់វង្ស​ជា​និរន្តរ​តទៅ​។ទន្ទឹម​នឹង​ការសួរសុខទុក្ខ​ ឯកឧត្តម​ប្រធាន​គណៈកម្មការ ក៏បាន​ប្រគល់​កញ្ចប់​អំណោយ​ជា​សម្ភារៈ អនាម័យ គ្រឿង​បរិភោគ ម៉ាស់ និង​ថវិកា ជូន​ដល់​សាស្ត្រាចារ្យ​សិល្បៈ​ សិល្បករ សិល្បការិនី ដែល​មាន​វត្តមាន​ផ្ទាល់​ក្នុង​កម្មវិធី និង​សិល្បករ សិល្បការិនី​ផ្សេងទៀត​សរុប​ចំនួន ៣៦៨ នាក់ ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
09/21/2025 08:09 PM
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM
ក្រុមបាតុករអ៊ីស្រាអែល បន្តប្រមូលផ្ដុំទាមទារឲ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្កាហ្សា
09/21/2025 03:09 PM
ពលរដ្ឋជិតឆ្ងាយជាច្រើននាំទេយ្យទានទៅធ្វើបុណ្យ និងប្រគេនព្រះសង្ឃនៅវត្តព្រៃចាន់ក្នុងឱកាសភ្ជុំបិណ្ឌនេះ
09/21/2025 02:09 PM
លោក Trump ព្រមានអាហ្វហ្គានីស្ថានពីភាពធ្ងន់ធ្ងរ ប្រសិនបើមិនប្រគល់មូលដ្ឋានទ័ព Bagramឲ្យអាមេរិកវិញ
09/21/2025 02:09 PM