សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្តកណ្តាល ​ចាប់ផ្តើម​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​ ជូន​ពលរដ្ឋ​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ

2021/05/07 02:32:29 pm        151
កណ្ដាល ​៖ គ្រប់​មន្ទីរពេទ្យបង្អែក​ទាំងអស់​ នៅ​ខេត្តកណ្តាល ​នៅ​ថ្ងៃទី​៧ ​ខែឧសភា​នេះ បាន​ចាប់ផ្តើម​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ​ដែល​ទទួល​អាជ្ញា​ប័ណ្ណ​ផលិត​ដោយ​ក្រុមហ៊ុន​ AstraZeneca សំរាប់​ដូ​ស​ទី​២ ​ដល់​មនុស្ស​ចាស់​វ័យ​លើស​៦០​ឆ្នាំ ​។បើតាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ​នៅក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​៧ ​ខែឧសភា​នេះ​ថា សម្រាប់​មន្ទីរពេទ្យ​ជ័យជំនះ ​នៅថ្ងៃនេះ​ដែរ គឺ​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ​ទាំងបី​ប្រភេទ​ក្នុង​នោះ​ មាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​ស៊ី​ណូ​វ៉ាក់សាំង​ និង​វ៉ាក់សាំង​កូ​វី​សែ​ល​ ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ចាប់​ផ្តើម​ចាក់​ចាប់ពី​ថ្ងៃនេះ​តទៅ​។លោក លី មករា បន្តថា សម្រាប់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ​និង​ស៊ី​ណូ​វ៉ា​ក់​យើង​ទទួល​ចាក់​លើ​ពលរដ្ឋ​ទូទៅ​ ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​។ ដោយឡែក​សម្រាប់​វ៉ាក់សាំង​កូ​វី​សែ​ល​វិញ គឺ​យើង​ទទួល​ចាក់​ជូន​តែ​ដូ​ស​ទី​២​ ជូន​ចំពោះ​ពលរដ្ឋ​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង ដែល​បាន​មក​ចាក់​ដូ​ស​ទី​១​នៅ​ក្នុង​មន្ទីរពេទ្យ​ជ័យជំនះ​នេះ ចន្លោះ​ពី​៨​ទៅ​១២​សប្តាហ៍​ ហើយ​យើង​មិន​អាច​ទទួល​ចាក់​អ្នក​មកពី​ចំងាយ​នោះទេ​។សម្រាប់​ពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​នេះ បាន​មើលឃើញថា ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល ​បាននិងកំពុង​ស្វះស្វែង​រក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​និង​បាន​រៀបចំ​ផែន​ការចាក់​ច្បាស់លាស់ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​ អោយបាន​គ្រប់ៗ​គ្នា ហើយ​គេ​រំពឹងថា ​នៅ​ថ្ងៃ​ខាងមុខនេះ បើ​ពលរដ្ឋ​ខ្មែរ​ បានទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នេះ​ទាំងអស់គ្នា ​នឹងធ្វើ​អោយ​គ្មាន​ពលរដ្ឋ​ណា​ឆ្លង​កើត​ជំងឺ​កូ​វីដ​១៩​នេះ​។បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា ​គិត​មកដល់ពេលនេះ មាន​មន្ត្រីរាជការ​ កងកម្លាំង​នគរបាល មន្ត្រី​កិច្ចសន្យា ​ដែល​បំរើ​ការងារ​ជួរមុខ​ប្រឆាំង​កូ​វីដ​១៩ ​ និង​បណ្តា​អាជីវករ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ មនុស្ស​ចាស់ ​ព្រះសង្ឃ ​និង​ពលរដ្ឋ​អាទិភាព​នានា​ទៀត ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ សរុប​បាន​ប្រមាណ​ជាង ​១០​ម៉ឺន​នាក់ ហើយ​បច្ចុប្បន្ន រដ្ឋ​បាលខេត្ត​ក៏​កំពុង​បាន​រៀបចំ​ផែនការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​វ័យ​១៨​ឆ្នាំ​ឡើងទៅ​អោយ​បាន​លើ​មនុស្ស​ជាង​៨០​ម៉ឺន​នាក់​នៅ​ទូទាំង​ខេត្តកណ្តាល ​នៅពេលដែល​រាជរដ្ឋាភិបាល​ទំលាក់​វ៉ាក់សាំង​នោះ​មក​អោយ​ខេត្តកណ្តាល​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២​ ទាំង​៣​ប្រភេទ ​ជូន​ឥស្សរជន ​និង​ប្រជាពលរដ្ឋ​

2021/05/07 02:19:35 pm        175
ភ្នំពេញ ៖ ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ នា​ព្រឹក​ថ្ងៃទី​៧ ឧសភា ២០២១​នេះ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ ​ទាំង​៣​ប្រភេទ គឺ​កូ​វី​សែ​ល​(​ទទួល​អាជ្ញាប័ណ្ណ​ផលិត​ពី​ក្រុមហ៊ុន​ AstraZeneca) ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ​ជូន​ឥស្សរជន ​និង​ប្រជាពលរដ្ឋ​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយ​ក​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​បាន​លើកឡើងថា ថ្ងៃនេះ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ក៏ដូចជា​ម​នី្ទ​រ​ពេទ្យ​ផ្សេងទៀត ​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២​។ ​ហើយ​វ៉ាក់សាំង​កូ​វី​សែ​ល សម្រាប់​ចាក់​វ៉ាក់សាំង​លើ​មនុស្ស ​អាយុ​៦០​ឆ្នាំ​ឡើងទៅ​។ ក្នុងនោះ​ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​១ បាន​ចំនួន​ជាង​៦០០០​នាក់ ​ទន្ទឹម​នឹងនោះ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល កាលពី​ថ្ងៃទី​៦​ ខែមីនា ឆ្នាំ​២០២១ ដូច្នេះ​អ្នក​ដែល​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចាក់​វ៉ាក់សាំង ​សូម​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង ព្រោះ​វ៉ាក់សាំង​កូ​វី​សែ​ល មាន​ចំនួន​កំណត់ ​ព្រោះថា​ ម​នី្ទ​រ​ពេទ្យ​ពិបាក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ផ្សេង ​ហើយ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ខុស​ទីតាំង គឺ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​វ៉ាក់សាំង ​និង​ការ​ផ្តល់​ឲ្យ​នេះ អត់​បាន​គ្រប់គ្រាន់​ទាំង​អស់គ្នា​នោះទេ​។ ដូច្នេះ​ តម្រូវ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​តាម​ទីតាំង ដែល​អ្នក​ចាក់​វ៉ាក់សាំង​ពីមុនមក ​ដើម្បី​ឲ្យ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់គ្នា​។ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បាន​លើកឡើង​ស្រដៀង​គ្នា​ថា គាត់​បាន​មក​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​២​តាម​ការ​កំណត់ ដើម្បី​ការពារ​សុខភាព និង​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ​និង​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ជូន​គាត់​ និង​ប្រជាពលរដ្ឋ​ទាំងអស់​។​ឋិត​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ​បានបញ្ជាក់​ទៀតថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ដឹង​ទាំង​អស់គ្នា​ហើយ​ថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ប្រជា​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​សព្វថ្ងៃ​ចំនួន​នៃ​ការឆ្លង​នេះ​ នៅមាន​ចំនួន​៣​ខ្ទង់​នៅឡើយ ក្នុង​នោះ​រាជរដ្ឋាភិបាល​បានចេញ​វិធាន​ការបិទ​ខ្ទប់ ​និង​បើក​ឡើងវិញ​កាលពី​ថ្ងៃទី​៦ ខែឧសភា ​ឆ្នាំ​២០២១​ផងដែរ ​ប៉ុន្តែ​ថែរក្សា និង​ចែកចេញជា​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម​មួយ​ចំនួន ដើម្បី​បិទ​ខ្ទប់ និង​កាត់​ផ្តាច់​ការចម្លង​។ ​ជាពិសេស​បើ​ទោះបី​បងប្អូន​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ហើយ​កី្ត ​និង​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ហើយ​កី្ត ​គឺ​វិធានការ​៣​កុំ ៣​ការពារ និង​២​ចូលរួម​ ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​បុគ្គល​គ្រប់រូប​អាច​ធ្វើ​បាន​គ្រប់គ្នា ​ដែលជា​វី​ធី​សាស្ត្រ កំពុង​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក អាច​ទប់ស្កាត់ ​ការពារ ​ការចម្លង​មេរោគ​កូ​វីដ​១៩​យ៉ាង​មាន​ប្រសិទ្ធភាព​៕អត្ថបទ រដ្ឋា

៦​ថ្ងៃ កងទ័ព​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចំនួន​ជិត​២៥​ម៉ឺន​នាក់​

2021/05/07 01:37:22 pm        107
ភ្នំពេញ ៖ ដំណើរការ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​រយះពេល​៦​ថ្ងៃ ​មាន​ប្រជាពលរដ្ឋ​ជិត​២៥​ម៉ឺន​នាក់ ​បាន​ចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ទី​១​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ ​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង​ និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ មានប្រសាសន៍ថា ​ចំពោះ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ ទោះបី​មានការ​លំបាក ​និង​ស្មុគស្មាញ​ក្តី ក៏​ដំណើរការ​នៅតែ​រក្សា​បាន​ភាព​ល្អប្រសើ​រ ហើយ​ដំណើរ​ការ​ចាក់​ក៏បាន​លឿន​ទៅ​តាម​ផែនការ​។នាយ​ឧ​ត្ត​ម សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់ថា ​ ក្នុងនោះ​ បើ​គិត​ត្រឹម​ថ្ងៃទី​៦​ ខែឧសភា ម្សិលមិញ​នេះ ​ ក្រោយពី​មាន​សម្ទុះ​ការ​ចាក់​វ៉ាក់សាំង​លឿន​តាមរយះ​ក្រុម​គ្រូពេទ្យ​កងទ័ព​បានធ្វើឱ្យ​ចំនួន​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ដល់​ជិត​២៥​ម៉ឺន​នាក់ ​ខណៈ​ប្រជាពលរដ្ឋ​ សរុប​នៅ​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ទាំង​៤ ​ រួមមាន ពោធិ៍​សែន​ជ័យ ​មានជ័យ ដង្កោ​ និង​កំបូល​ មាន​ចំនួន​ប្រមាណ​៥២​ម៉ឺន​នាក់​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បន្តថា ​ ជា​កត់​សម្គាល់ឃើញ​ពី​ការ​ប្រឹងប្រែង​របស់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់ ​ដែល​បាន​យកចិត្តទុកដាក់ និង​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​តាម​ផែនការ ទោះបីជា​តំបន់​ចាក់​វ៉ាក់សាំង​នេះ ​ជា​តំបន់​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្តី​។បន្ថែម​លើសពីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ដ៏​មុះ​មុត​របស់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់ ​និង​ថ្លែងអំណរគុណ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ ដើម្បី​សម្រេច​ផែនការ​របស់​រាជរដ្ឋាភិបាល​ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះ​៕​អត្ថបទ​៖ សេក ឧ​ត្ត​ម​

ក្រសួង​អប់រំ និង ស​.​ស​.​យ​.​ក ​សហការ​ដាក់​ដំណើរការ ​App ថ្មី ​កម្មវិធី​ស្វ័យ​សិក្សា ​«MoEYS E-Learning»

2021/05/07 01:17:50 pm        143
ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​សហការ​ដាក់​ដំណើរការ​កម្មវិធី​ស្វ័យ​សិក្សា ​«MoEYS E-Learning » ចាប់ពី​ថ្ងៃទី​០៧​ ខែឧសភា ឆ្នាំ​២០២១​តទៅ ដើម្បី​ជំរុញ​ការអប់រំ​ពី​ចម្ងាយ ,​ការអប់រំ​បែប​ឌីជីថល ​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​អាច​សិក្សា​ដោយ​ខ្លួនឯង​ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ​។ឯកឧត្តម សុខ សប្បាយ​ណា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា ​កម្មវិធី​ស្វ័យ​សិក្សា Moeys E-learning នេះ កើត​ចេញ​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​ ជា​បន្តបន្ទាប់ ​ក្នុង​ជំនួប​រវាង ឯកឧត្ដម​បណ្ឌិត​សភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ​និង​ឯកឧត្ដម ហ៊ុន ម៉ា​នី នា​ថ្ងៃទី​១៤​ ខែឧសភា ឆ្នាំ​២០២០ ​កន្លងទៅ ​និង​ទទួល​បាន​ការ​គាំទ្រ​ជា​ស្មារតី​ដោយ គណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការ​សាសនា វប្បធម៌ ​និង​ទេសចរណ៍ នៃ​រដ្ឋ​សភាជាតិ​នោះ​គឺ App ថ្មី​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការងារ​ស្វ័យ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស ការ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ​ជា​វិធីសាស្ត្រ​បន្ថែម​មួយទៀត​សម្រាប់​សិស្សានុសិស្ស ​ដើម្បី​បង្កើន​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​ខ្លួនឯង ​អនាគត​ខ្លួនឯង​ និង អនាគត​កម្ពុ​ជា​ ដោយ​ស្រប​ទៅតាម​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ហើយ​ក៏ជា​ការផ្ដល់​ឱកាស​ឲ្យ​សិស្ស​បង្កើន​ចំណេះដឹង​ខ្លួនឯង ​និង​បន្ត​ការសិក្សា​ក្នុងពេលដែល​សាលារៀន​កំពុង​បន្ត​បិទទ្វារ​នៅ​ក្នុង​បរិបទ​កូ​វីដ​១៩​នេះ​។ ឯកឧត្តម សុខ សប្បាយ​ណា​ បញ្ជាក់ថា ​នេះ​ជា កម្មវិធី​ទូរ​ស័ព្ទ​ដែល​ត្រូវ​បាន​ដាក់​សម្រាប់​ការ​ប្រើប្រាស់​នេះ ត្រូវ​បានធ្វើ​ការសាកល្បង​គ្រប់​ជ្រុងជ្រោយ​ធ្វើ​យ៉ាង​ណា​សំដៅ​ដល់​ការ​ផ្តល់ជូន​ភាព​ងាយស្រួល ជាពិសេស​ជា​ការ​ដំឡើង​ដោយ​ស្នាដៃ​ខ្មែរ ​១០០% ដែល​គិតដល់​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ មាន​អ្នក​ចុះឈ្មោះ​បាន​ប្រមាណ​៣​ម៉ឺន​នាក់​ហើយ​។លោក ឈន ឈុន​ឡេង អ្នកបច្ចេកទេស​ដំឡើង ​App មកពី E School Cambodia បាន​បញ្ជាក់ថា កម្រិត​ការងារ​បច្ចេកទេស​ទៅលើ App ថ្មី​នេះ ​គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ​ការរៀបចំ​ជា​លក្ខណៈ​ខ្មែរ ​និង​កម្រិត​ពិភពលោក ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន ​សូម្បីតែ​កម្រិត​ទូរ​សព្ទ​ទាប​ក៏​អាច​ប្រើប្រាស់​បាន ​និង​ទោះបី​សិស្សានុសិស្ស​នៅ​តាម​ជនបទ​ក៏​អាច​ប្រើប្រាស់​នូវ​កម្មវិធី​នេះ​បាន​ដោយ​រលូន​ផងដែរ​។ឯកឧត្តម​បណ្ឌិត រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ​កម្មវិធី​នេះ​ជា​កម្មវិធី​ថ្មី​ក៏ពិត​មែន​ប៉ុន្តែ គឺជា​កិច្ចការ​មួយ​បំពេញ​បន្ថែម​ជាមួយ​នឹង​យន្តការ​ដែល​បាន​ធ្វើ​កន្លងមក​រួចទៅហើយ ​ខណៈដែល​ក្រសួង​អប់រំ​មាន​ផែនការ​យុទ្ធសាស្ត្រ​អប់រំ ​2019- 2023​ ដែលជា​ការ​ចង្អុលបង្ហាញ​ការងារ​អប់រំ​ឌីជីថល និង​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩​ ក្រសួង​អប់រំ​ បាន​បង្វែរ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​ពង្រឹង​ការអប់រំ​បែប​ឌីជីថល​តាមរយៈ​យន្តការ​មួយ​ចំនួន​ដែល​បាន​ដាក់​ចេញ​នៅពេល​កន្លងមក​។ ឯកឧត្តម ​បាន​បញ្ជាក់ថា ​កម្មវិធី​នេះ ​ក៏​ជា​ឧបករណ៍​ជំរុញ​បន្ថែម​សម្រាប់​ការសិក្សា​ពី​ចម្ងាយ​របស់​សិស្សានុសិស្ស​គ្រប់​កម្រិត ​និង​ក៏បាន​ចូលរួម​ជា​កិច្ចសហការ​មួយ​ក្នុង​ចក្ខុវិស័យ​អប់រំ​របស់​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ផងដែរ​។សូមបញ្ជាក់ថា កម្មវិធី MoEYS E-Learning App គឺ​កម្មវិធី​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ​អម​ជាមួយ​ការ​បញ្ចូល​សៀវភៅ​សិក្សា (​ចំណេះដឹង​ទូទៅ​ រឿងនិទាន ភាសាបរទេស​) ព្រមទាំង​មាន​លំ​ហាត់​សម្រាប់​ការអនុវត្ត​ក៏ដូចជា​ព័ត៌មាន​អប់រំ​ផ្សេងៗ​។ ​មុខងារ​ពិសេសៗ​បន្ថែម​នៃ​កម្មវិធី​មានដូចជា ​៖ (១) Download៖ វីដេអូ​សិក្សា និង​សៀវភៅ ​អាច​ទាញ​យក​មក​ប្រើប្រាស់​ពេល​មិន​មាន​អ៊ី​ធឺ​ណិ​ត (Offline) ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​អ៊ីនធឺណិត​ (២) Multi-User៖ អ្នកប្រើប្រាស់​អាច​ប្រើ ៥​គណនី​ផ្សេងគ្នា លើ​ទូរស័ព្ទ​តែមួយ ​(Switch User Method) ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ទូរស័ព្ទ ​(៣) Reminder ៖ គឺ​ការកំណត់​តារាង​កាលវិភាគ​សិក្សា​ផ្ទាល់ខ្លួន ដើម្បី​លើកទឹកចិត្ត ​និង​ដាស់តឿន​សិស្ស​ក្នុង​ការ​រៀនសូត្រ​តាមរយៈ​ Push Notification (៤) Graph សិក្សា ​៖ មុខងារ​នេះ​ ប្រាប់​ពី​ចំនួន​ម៉ោង​ប្រើប្រាស់​កម្មវិធី ភាគរយ​សិក្សា​តាម​មុខវិជ្ជា ​មេរៀន និង​លទ្ធផល​លំ​ហាត់​ ដើម្បី​មាតាបិតា និង​សិស្ស​ខ្លួនឯង​ផ្ទាល់​តាមដាន ​ការសិក្សា និង​អភិវឌ្ឍ​ការសិក្សា​របស់​សិស្ស (៥) ឯកសារ​មេរៀន​ ៖ ជា​ជំនួយ​ដល់​សិស្ស​ក្នុង​ការ​សិក្សា និង​អាច Download ទុក​បាន (៦) Ownership: ​សិស្ស​អាច​ដាក់​ឈ្មោះ និង​រូប របស់ខ្លួន​ នៅក្នុង​កម្មវិធី (៧) កម្មវិធី​នេះ​ជា Platform មួយ​នៃ​បណ្តុំ​វីដេអូ​សិក្សា សៀវភៅ​សិក្សា ​ការ​តេស្ដ​សមត្ថភាព ​និង​ព័ត៌មាន​ថ្មីៗ​ស្ដីពី​ការអប់រំ (៨) វេទិកា​សំណួរ ចម្លើយ​នៅ​ក្រោម​វីដេអូ (៩) រាល់​ការ​រចនា​ទាំងអស់ គឺ​ថ្មី​ទាំងស្រុង​ដោយ​មិន​មាន​ការ​លួចចំលង (Original Artwork) (១០) មុខងារ History ​និង Bookmark ផងដែរ​៕អ​ត្ថបទ ៖ រក្សា 

រដ្ឋបាលខេត្តសៀមរាប តម្រូវ​ឲ្យ​អ្នកធ្វើដំណើរឆ្លងកាត់ខេត្ត​​ ត្រូវ​ត្រួត​ពិនិត្យ​សុខភាព​បឋម ​និងចុះឈ្មោះ ឬ ស្កែន QR Code

2021/05/06 06:37:53 am        769
សៀមរាប ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ​តម្រូវ​ឲ្យ​អ្នកបើកបរ និងអ្នកធ្វើដំណើរ​ឆ្លងកាត់​ ឬចូលខេត្តសៀមរាប ត្រូវបំពេញ​ទម្រង់ផ្តល់ព័ត៌មាន​ផ្តល់​ជូនក្រុមការងារ​​ត្រួតពិនិត្យ​សុខភាពបឋម​ និងចុះឈ្មោះ ឬស្កែន QR Code។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដាក់ដំណើរការត្រួតពិនិត្យសុខភាពបឋម និងស្កែន QR Code ទប់ស្កាត់កូវីដ១៩ ឬចុះឈ្មោះ នៅត្រង់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ​ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៃដងផ្លូវជាតិលេខ៦។ទន្ទឹមគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ ឬ ចូលទឹកដីខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន​សំណូមពរ​ឲ្យរថយន្តឈ្នួល រថយន្តក្រុង និង​រថយន្តលក្ខណៈគ្រួសារទាំងអស់​បំពេញ​ទម្រង់មុនពេលមកដល់កន្លែងត្រួតពិនិត្យ។ ​អ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មានមិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់៕អត្ថបទ ៖ សាវី

មនី្ទរពេទ្យព្រះអង្គឌួង បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល សម្រាប់ដូសទី២ ជូនឥស្សរជន និងប្រជាពលរដ្ឋ

2021/05/06 12:14:23 pm        19
ភ្នំពេញ ៖ មនី្ទរពេទ្យព្រះអង្គឌួង​ នាព្រឹកថ្ងៃទី៦ ឧសភានេះ បើកយុទ្ធនាការចាក់វ៉ាក់សាំង​កូវីសែល សម្រាប់ដូសទី២ ដែលទទួលអាជ្ញាបណ្ណផលិតពីក្រុមហ៊ុន AstraZeneca ជូនឥស្សរជន និងប្រជាពលរដ្ឋ។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសមនី្ទរពេទ្យព្រះអង្គឌួង និងជាប្រធាន​ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ បាន​ឲ្យដឹងថា សម្រាប់ថ្ងៃទី៦ ឧសភានេះ ជាថ្ងៃដែល​រាជ​រដ្ឋា​ភិបាល បានបើកការបិទខ្ទប់ មនី្ទរពេទ្យព្រះអង្គឌួង បានបើកយុទ្ធនាការចាក់​វ៉ាក់សាំង​កូវីដ១៩ ដូសទី២ ប្រភេទកូវីសែល សម្រាប់ឥស្សរជន និងប្រជាពលរដ្ឋ។ ដោយឡែកការចាក់វ៉ាក់សាំងកូវីសែល សម្រាប់ដូសទី១ កន្លងមកនេះ ក្រុមគ្រូពេទ្យបាន​ចាក់​វ៉ាក់សាំង​ជូនបានចំនួនជាង៤០០០នាក់។ ហើយសម្រាប់ដូសទី២នេះ មនី្ទរពេទ្យបានរក្សាវ៉ាក់​សាំង​ទុកសម្រាប់ចាក់ជូនគាត់ គឺមិនឲ្យមានការខ្វះខាតនោះទេ។ ជាមួយគ្នានោះដែរ ឥស្សរជន និងប្រជាពលរដ្ឋ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ មកទទួល​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ កូវីសែល នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង បាននិយាយស្រដៀងគ្នាថា​ គាត់ទាំងអស់គ្នានេះ បានមកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២នេះ ដើម្បីការពារជំងឺដ៏កាចសាហាវនេះ ចំពោះរូបគាត់ផ្ទាល់ ក្រុមគ្រួសារ ប្រជាពលរដ្ឋទូទៅ​នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា សូមអរគុណ ដឹងគុណរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យជួរទាំងអស់ ដែលបានខិតខំបម្រើ និងថែទាំព្យាបាលបងប្អូនប្រជាពលរដ្ឋ។ បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនឥស្សរជន និងប្រជាពលរដ្ឋ គឺនៅក្នុងមនី្ទរពេទ្យតែងតែរក្សាតាមគោលការណ៍  របស់រាជរដ្ឋាភិបាល ដោយអនុវត្ត៣ការពារ និង៣កុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ កុំទទួលយកការឆ្លងកូវីដ១៩ ពីកន្លែងចាក់វ៉ាក់សាំងកូវីដ១៩។ សង្ឃឹមថា ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស គ្រប់ចំនួនជាង១០លាននាក់ នឹងធ្វើឲ្យប្រទេសកម្ពុជា ឈប់ឆ្លង និងរីករាលដាលមេរោគកូវីដ១៩ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់​នៅមាន​សេចកី្តសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា ដំណើរការល្អឡើងវិញ៕អត្ថបទ រដ្ឋា 

សម្ដេច​តេជោ ហ៊ុន សែន បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ ហើយ​ការ​ពិនិត្យ​សំណាក​បញ្ជាក់​ថា សម្ដេច​ពុំ​មាន​មេរោគ​កូវីដ-១៩​ទេ

2021/05/06 05:07:43 am        89
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា សម្ដេច​មិន​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នោះ ក្រោយ​ពី​ពិនិត្យ​សំណាក​ក្រោយ បន្ទាប់​ពី​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​ហើយ​នោះ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​សម្ដេច​ត្រូវ​ចាក​ចេញ​ពី​ការ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ការ​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​វិល​ត្រឡប់មក​ពី​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​កន្លង​មក​នេះ។សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤​ថ្ងៃ បន្ទាប់​ពី​គ្រូ​ពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ និង​បញ្ជាក់​ថា ខ្ញុំ​ពុំ​មាន​កូវីដ-១៩​នោះ​ទេ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ឡើង​វិញ​ថា សម្ដេច​ត្រូវ​ធ្វើ​តេស្ត​សំណាក ៤​ដង​នៅ​មុន និង​ក្រោយ​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី៕

ពលរដ្ឋជាង២០គ្រួសារ នៅស្រុកពួក ស្នើឲ្យអាជ្ញាធរជួយដកបង្គោល ចេញពីផ្លូវបុរាណ ដែលមានបុគ្គល២គ្រួសារបានដាំធ្វើឲ្យផ្លូវ មានភាពតូចចង្អៀត

2021/05/06 11:06:46 am        323
សៀមរាប ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ ស្នើឲ្យអាជ្ញាធរជួយអន្ដរគមន៍កាប់ដើមឈើងាប់​ចំនួន៣ដើម ​និងដើមដូង ព្រមទាំងជួយ​ដកបង្គោលឈើគ្រាក់ ចេញពីផ្លូវ ដើម្បីបើកផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ និងបើកបររទេះគោ ព្រមទាំងងាយស្រួលដឹកជញ្ជូនទំនិញកសិកម្ម។ ផ្លូវមួយខ្សែនេះ មានទំហំ៤ម៉ែត្រ ស្ថិតនៅក្នុងភូមិជ្រលង ឃុំខ្នាតស្រុកពួក ខេត្ដសៀមរាប ដែលអ្នកភូមិ២គ្រួសារ បានដាំនៅលើផ្លូវជាច្រើនឆ្នាំមកហើយ បណ្ដាលអោយផ្លូវនេះ មានភាពតូចចង្អៀត ។អ្នកស្រី ចាន់ សុជាតិ តំណាងឱ្យប្រជាពលរដ្ឋចំនួន២២គ្រួសារ នៅភូមិជ្រលង ឃុំខ្នាត បាន​ឱ្យដឹង កាលពីព្រឹកថ្ងៃទី០៥ ខែឧសភានេះថា ផ្លូវមួយខ្សែជាប់របងសាលារៀនជាផ្លូវ​បុរាណ​ដែលអ្នកភូមិធ្វើចរាចរណ៍​ ចេញចូលភូមិជ្រលង ឃុំខ្នាត ស្រុកពួក ជាយូរឆ្នាំមកហើយ ប៉ុន្ដែ ត្រូវបានបុគ្គល២គ្រួសារ​ ដាំបង្គោល ដាំដើមដូង និងដើមឈើ នៅលើផ្លូវមិនឱ្យប្រជាពលរដ្ឋ​បរទេះគោ ឬ បើកបររម៉ក់ ដោយបុគ្គល២គ្រួសារនៅក្បែផ្លូវនោះ អះអាងថា ជាដីរបស់​ពួកគាត់។ ពលរដ្ឋ ដែលដាំដើមឈើនៅលើដីផ្លូវនោះ មានឈ្មោះ មឿន សុខា និងឈ្មោះ មឿន បញ្ញា ជាអ្នករស់នៅភូមិជាមួយគ្នា។ អ្នកស្រី បានបន្ដថា កន្លងមក ការបិទផ្លូវនោះ មានអាជ្ញាធរភូមិឃុំស្រុកជួយដោះស្រាយដែរ ប៉ុន្ដែបុគ្គលពីររូបនោះ មិនព្រមតាមការណែនាំ​របស់អាជ្ញាធរនោះឡើយ រហូតមានប្ដឹងផ្ដល់គ្នាដល់តុលាការ ហើយតុលាការខេត្ដសៀមរាប សម្រេចអោយឈ្នះក្ដី ប៉ុន្ដែពីរគ្រួសារនោះមិនព្រម​ដោយបានដាក់ប្ដឹង​ទៅ​សាលាឧទ្ធរហ៍បន្ដទៀត។ឡែកលោកយាយ ខេង សារឿន ហៅយាយយុន មានប្រសាសន៍ថា បច្ចុប្បន្នផ្លូវនេះ មានភាពតូចចង្អៀត ដោយសារពលរដ្ឋពីរគ្រួសារនោះ ដាំបង្គោលគ្រាក់ ដាំដើមឈើនៅលើផ្លូវ បណ្ដាលអោយប្រជាពលរដ្ឋជាច្រើនគ្រួសារពិបាកធ្វើដំណើរយ៉ាងខ្លាំង ដូចជា​បររទេះគោមិនកើត បើកគោយន្ដមិនបាននិង បើកធុកៗ ក៏​មិនរួចដែរ ។លោកយាយ បន្ដថា ផ្លូវនេះ ជាផ្លូវរទេះគោតាំងពីលោកយាយនៅក្មេង ហើយមានសារសំខាន់ណាស់សម្រាប់​ប្រជាពលរដ្ឋ​ដឹកដំណាំកសិកម្ម ក៏​ដូចការដឹកជញ្ជូនទំនិញផ្សេងៗ​ទៅផ្សារ។​លោកយាយ ក៏​ដូចជា​ ប្រជាពលរដ្ឋ ស្នើអោយអាជ្ញាធរមេត្ដាជួយដកបង្គោលឈើគ្រាក់ និងកាត់ដើមឈើ​នៅកណ្ដាល​ផ្លូវនោះចេញវិញ​​ដើម្បីអោយប្រជាពលរដ្ឋចេញចូល​និងធ្វើ​ចរាចរណ៍​បានស្រួល។​លោកយាយថា បើទោះបីមិនបានបើកអោយធំ​ក៏​ត្រឹមកាត់ដើមឈើ​និង​បង្គោលគ្រាក់​ដែលនៅ​លើផ្លូវនោះ​​ ក៏​បានដែរ។ករណីនេះ អភិបាលស្រុកពួក ខេត្ដសៀមរាបលោក ស៊ីន ចាន់ថុល មានប្រសាសាន៍ថា ការស្នើសុំនេះ ហួសពីដែនសមត្ថភាពរបស់លោក​ព្រោះភាគី​ទាំងពីរ បានប្ដឹងផ្ដល់នៅតុលាការ ហើយលោកមិនហ៊ានលូកដៃ ក្នុងតុលាការនោះឡើយ។ទោះជាយ៉ាងនេះក្ដី កាលពីពាក់​កណ្ដាល ​ខែមករាឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានណែនាំឱ្យគ្រប់បណ្ដាខេត្ដទាំងត្រូវ​មានវិធានការរដ្ឋបាលចំពោះអ្នកធ្វើ​របង​បិទផ្លូវ​សាធារណៈមិនត្រូវទុកឱ្យបុគ្គលម្នាក់ ឬពីរនាក់ បំផ្លាញប្រជាជនច្រើននាក់នោះឡើយ ៕អត្ថបទ ៖ សាវី 

រដ្ឋបាលរាជធានីភ្នំពេញ សុំអធ្យាស្រ័យ​ និងអំពាវនាវដល់ពលរដ្ឋ​នៅ​តំបន់ក្រហម មានការអត់ធ្មត់បន្ថែមទៀត

2021/05/06 10:13:34 am        245
ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានសុំអធ្យាស្រ័យ និងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហមទាំងអស់ ឲ្យមានការអត់ធ្មត់ខ្ពស់ បន្ថែមទៀត ខណៈអាជ្ញាធរបន្តបិទតំបន់ក្រហមទាំងនោះ រយៈពេល១សប្តាហ៍ទៀត ​ដោយសារតែបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ១៩ មិនទាន់មានពន្លឺថយចុះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”នាព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២១នេះ លោក កើត ឆែ បានលើកឡើងថា ការបន្តបិទខ្ទប់បងប្អូនប្រជាពលរដ្ឋមិនឲ្យដើរប្រសេចប្រសាចរយៈពេល៧ថ្ងៃទៀតនេះ គឺដើម្បីការពារអាយុជីវិតរបស់បងប្អូនតែប៉ុណ្ណោះ មិនមែនជាការបិទសិទ្ធិសេរីភាពអ្វីនោះឡើយ។ជាមួយគ្នានោះដែរ លោក កើត ឆែ ក៏បានបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរថា ការសម្រេចបិទខ្ទប់រយៈពេលមួយសប្តាហ៍ទៀតនេះ គឺបែងចែកជាតំបន់បី គឺតំបន់ក្រហម តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ហើយតំបន់នីមួយៗត្រូវបានអាជ្ញាធរកំណត់ច្បាស់លាស់ ហើយផងដែរ នាថ្ងៃទី៥ ខែឧសភា កាលពីម្សិលមិញនេះ។នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានអះអាងផងដែរថា រហូតមកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ក្រហមមានចំនួនជិត២០ម៉ឺននាក់ហើយ ដែលបានធ្វើការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ខណៈនៅសេសសល់ក្រុមការងារ បានកំពុងបន្តធ្វើការចាក់ជាបន្តបន្ទាប់ទៀតរហូតដល់អស់ដូចការគ្រោងទុករបស់រាជរដ្ឋាភិបាលនោះ។យ៉ាងណាក៏ដោយអាជ្ញាធរភ្នំពេញបាន បន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះវិធានការការពារមេរោគកូវីដ១៩នេះ ជាពិសេសគឺកុំភ្លេច«៣ការពារ ៣កុំ»ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជានាពេលកន្លងទៅនោះ៕អត្ថបទ ៖ បាន ចក់

អភិបាលខេត្តតាកែវ ណែនាំ​ឲ្យ​សមត្ថកិច្ច​​ចុះធ្វើការផាកពិន័យ​ចំពោះអ្នក​ដែល​មិនពាក់ម៉ាស់​ និងរក្សា​គម្លាត​នៅតាមទីសាធារណៈ

2021/05/05 03:34:41 pm        190
តាកែវ៖  អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាង​ម៉ឹងម៉ាត់​ដល់​អភិបាលក្រុងស្រុក ​និងសមត្ថកិច្ច​​ ពាក់ព័ន្ធត្រូវចុះពិនិត្យ​នៅតាមទីសាធារណៈ​ និងកន្លែងលក់ដូនានា​​នៅ​ក្នុងមូលដ្ឋាន​របស់ខ្លួន ត្រូវធ្វើការផាកពិន័យចំពោះបុគ្គល​ដែល​មិនពាក់ម៉ាស់​ និងរក្សា​គម្លាតតៅតាមច្បាប់​ ដែលបានកំណត់។នៅក្នុងកិច្ចប្រជុំបន្ទាន់របស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ​ បន្ទាប់ពី​ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តកំពង់ចាម, តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវ​អនុវត្ត​កាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ឯកឧត្តមអភិបាលខេត្តតាកែវ មានប្រសាសន៍បន្តថា ក្រសួងសុខាភិបាលកំណត់យកទីតាំង​ភូមិសាស្ដ្រខេត្តកំពង់ចាម តាកែវ និងកំពង់ស្ពឺ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ការកំណត់នេះ គឺដោយសារខេត្តទាំងបី បាននឹងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ក្នុង​សហគមន៍។ ដូច្នោះ​ដើម្បីអនុវត្តន៍ការកំណត់របស់ក្រសួង​សុខាភិបាល​ អភិបាលក្រុងស្រុក និងសមត្ថកិច្ច​ពាក់ព័ន្ធត្រូវធ្វើសកម្មភាព ចុះទៅដល់ទីតាំងសាធារណៈ កន្លែងលក់ដូនានា ជាពិសេស​ហាងកាហ្វេ ហើយបើឃើញមានបុគ្គលណាម្នាក់​មិនគោរពតាមការនែនាំ​របស់​ក្រសួងសុខាភិបាល ដោយមិនបានពាក់ម៉ាស់ ឬមិនរក្សាគម្លាតនៅពេលដែល​ប្រមូលផ្ដុះ​គ្នាចាប់​ពីពីរនាក់ឡើងទៅ ត្រូវតែធ្វើការផាកពិន័យតៅតាមច្បាប់​ដោយគ្មានការយោគយល់​អ្វីទាំងអស់។នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ​ ក៏បានណែនាំដល់អាជ្ញាធក្រុងស្រុកត្រូវ​ពង្រឹង​​ការគ្រប់គ្រងការ​ ធ្វើចត្តាឡីស័ក តាមមូលដ្ឋាននិងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ​ក្នុងព្រឹត្តិការណ៍ ដើម្បីអោយមកធ្វើចត្តាឡីស័ក ពង្រឹងការគ្រប់គ្រងត្រួត​ពិនិត្យតាម​ច្រកព្រំដែន​ ( ការចេញ ចូលជាពិសេសពង្រឹងការគ្រប់សណ្តាប់ធ្នាប់ សន្តិសុខ តាម​ទីប្រជុំជន​ព្រមទាំងត្រូវចុះបាញ់ថ្នាំសំលាប់​ មេរោគតាមផ្សារ​ និងតាមរោងចក្រ​ដើម្បីទប់ស្កាត់​ការរីក​រាលដាល​ជំងឺកូវីដ១៩ ​នៅក្នុងសហគមន៍៕ដោយ៖គុជ វិភាគ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM