សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលខេត្តតាកែវ ណែនាំ​ឲ្យ​សមត្ថកិច្ច​​ចុះធ្វើការផាកពិន័យ​ចំពោះអ្នក​ដែល​មិនពាក់ម៉ាស់​ និងរក្សា​គម្លាត​នៅតាមទីសាធារណៈ

2021/05/05 03:34:41 pm        190
តាកែវ៖  អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាង​ម៉ឹងម៉ាត់​ដល់​អភិបាលក្រុងស្រុក ​និងសមត្ថកិច្ច​​ ពាក់ព័ន្ធត្រូវចុះពិនិត្យ​នៅតាមទីសាធារណៈ​ និងកន្លែងលក់ដូនានា​​នៅ​ក្នុងមូលដ្ឋាន​របស់ខ្លួន ត្រូវធ្វើការផាកពិន័យចំពោះបុគ្គល​ដែល​មិនពាក់ម៉ាស់​ និងរក្សា​គម្លាតតៅតាមច្បាប់​ ដែលបានកំណត់។នៅក្នុងកិច្ចប្រជុំបន្ទាន់របស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ​ បន្ទាប់ពី​ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តកំពង់ចាម, តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវ​អនុវត្ត​កាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ឯកឧត្តមអភិបាលខេត្តតាកែវ មានប្រសាសន៍បន្តថា ក្រសួងសុខាភិបាលកំណត់យកទីតាំង​ភូមិសាស្ដ្រខេត្តកំពង់ចាម តាកែវ និងកំពង់ស្ពឺ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ការកំណត់នេះ គឺដោយសារខេត្តទាំងបី បាននឹងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ក្នុង​សហគមន៍។ ដូច្នោះ​ដើម្បីអនុវត្តន៍ការកំណត់របស់ក្រសួង​សុខាភិបាល​ អភិបាលក្រុងស្រុក និងសមត្ថកិច្ច​ពាក់ព័ន្ធត្រូវធ្វើសកម្មភាព ចុះទៅដល់ទីតាំងសាធារណៈ កន្លែងលក់ដូនានា ជាពិសេស​ហាងកាហ្វេ ហើយបើឃើញមានបុគ្គលណាម្នាក់​មិនគោរពតាមការនែនាំ​របស់​ក្រសួងសុខាភិបាល ដោយមិនបានពាក់ម៉ាស់ ឬមិនរក្សាគម្លាតនៅពេលដែល​ប្រមូលផ្ដុះ​គ្នាចាប់​ពីពីរនាក់ឡើងទៅ ត្រូវតែធ្វើការផាកពិន័យតៅតាមច្បាប់​ដោយគ្មានការយោគយល់​អ្វីទាំងអស់។នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ​ ក៏បានណែនាំដល់អាជ្ញាធក្រុងស្រុកត្រូវ​ពង្រឹង​​ការគ្រប់គ្រងការ​ ធ្វើចត្តាឡីស័ក តាមមូលដ្ឋាននិងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ​ក្នុងព្រឹត្តិការណ៍ ដើម្បីអោយមកធ្វើចត្តាឡីស័ក ពង្រឹងការគ្រប់គ្រងត្រួត​ពិនិត្យតាម​ច្រកព្រំដែន​ ( ការចេញ ចូលជាពិសេសពង្រឹងការគ្រប់សណ្តាប់ធ្នាប់ សន្តិសុខ តាម​ទីប្រជុំជន​ព្រមទាំងត្រូវចុះបាញ់ថ្នាំសំលាប់​ មេរោគតាមផ្សារ​ និងតាមរោងចក្រ​ដើម្បីទប់ស្កាត់​ការរីក​រាលដាល​ជំងឺកូវីដ១៩ ​នៅក្នុងសហគមន៍៕ដោយ៖គុជ វិភាគ

កងយោធពលខេមរភូមិន្ទ ឧបត្ថម្ភថវិកា ជិត៤០០លានរៀល ដើម្បីរួមចំណែក​ជាមួយ​សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ (TYDA)

2021/05/05 07:21:53 am        171
ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និង​ជា​ការចូលរួមចំណែកសកម្មភាពមនុស្សធម៌ នាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧបត្ថម្ភថវិកា ចំនួនជិត៤០០លានរៀល​ជូន​សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ (TYDA)។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលឧបត្ថម្ភថវិកាចំនួន ៣៦៨,៥០៤,៣០០ រៀល​ និង៦០០ដុល្លារ​ដើម្បីចូលរួមសកម្មភាពមនុស្សធម៌​ជាមួយ​សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់លទ្ធភាពឱ្យសមាគម​បំពេញបេសកកម្មមនុស្សធម៌​សម្រាប់ជាតិ និងមាតុភូមិ។ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុង​ជួបគ្រោះអាសន្ន​ ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ច​យ៉ាង​សកម្ម​ដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩​ នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើន​បានចូលរួមឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែក​ ជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែ​មាន​ចំនួន​កើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូន​ដល់​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ ​(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជា​ការលើក​ទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក៕

អាជ្ញាធរស្រុកបូទុមសាគរ ​​ចុះវាស់វែងផ្ទៀងផ្ទាត់ព្រំប្រទល់ដី​បម្រុង​ទុក​ ឡើងវិញ តាម​លក្ខណៈបច្ចេកទេស

2021/05/05 01:20:43 pm        293
កោះកុង ​៖ ការងារទប់ស្កាត់ជំងឺកូវីដ១៩ ជាបញ្ហាចំពោះមុខរបស់អាជ្ញាធរស្រុកបូទុមសាគរ ក៏អ្វីដែលសំខាន់ដែរនោះ គឺការការពារដីបម្រុង​ទុករបស់រដ្ឋឱ្យបានគង់វង្ស ទៅអនាគត ជៀសវាង​រងការទន្រ្ទាន​យកពីបុគ្គលខិលខូចណាម្នាក់។ដីរដ្ឋបម្រុងទុកជាង១៥ហិកតា​ របស់ស្រុកបូទុមសាគរ នៅចំណុចភ្នំត្រងោល ភូមិជីមាល ឃុំអណ្តូងទឹក កំពុងត្រូវបានវាស់វែង ពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ដីឡើងវិញ សម្រាប់​ស្នើសុំ​ចុះបញ្ចីជាកម្មសិទ្ធិរបស់រដ្ឋកាន់តែរឹងមាំថែមទៀត។លោក សាង ស៊ីណេន អភិបាលរងស្រុកបូទុមសាគរ គូសបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែឧសភា​ ២០២១នេះថា ផ្ទៃដីដែលក្រុមការងារស្រុកចុះពិនិត្យ និងវាស់វែង​តាម​លក្ខណៈបច្ចេក​ទេសឡើងវិញនេះ ជាដីបម្រុងទុករបស់ស្រុកជាយូរឆ្នាំណាស់មកហើយ តាំង​ពី​អាណិត្តអភិបាលស្រុកមុនៗ។ ទោះបីជាដៃម្ខាងបង្កើនការពារ និងទប់ស្កាត់​ការ​រីករាលដាល​ជំងឺកូវីដ១៩ ក្នុងសហគមន៍ក៏ដោយ ដៃម្ខាងទៀតមិនអាចបំភ្លេច​នូវការ​ការពារដី​បម្រុង​ទុកបានទេ។ការងារសារពើភណ្ឌរដ្ឋខាងលើ លោកអភិបាលរងស្រុកបូទុមសាគរ បន្ថែមឱ្យដឹងទៀតថា ធ្វើឡើងវិញក្នុងគោលបំណងផ្ទៀងផ្ទាត់ ចំនួនតួលេខជាក់ស្តែងជាថ្មីច្បាស់លាស់ ថាតើវា​មានការបាត់បង់ដែរ ឬ ទេ? វារងប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ? គ្រាវាស្ថិតនៅក្បែរតំបន់ដី​សង្គមកិច្ច និងដីរបស់ប្រជាពលរដ្ឋ។លោក សាង ស៊ីណេន អះអាងថា ក្រោយការចុះបញ្ជីផ្លូវការចប់រួចរាល់ហើយ ស្រុកមាន​គម្រោងរៀបចំឱ្យមានជាវត្តអារាម ទីតាំងបោះជំរំ​កម្សាន្តរបស់យុវជន និងរមណីយដ្ឋាន​កម្សាន្តធម្មជាតិទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនាពេលខាងមុខ។ក្រៅពីពិនិត្យវាស់វែងដីបម្រុងទុកស្ថិតនៅចំណុចភ្នំត្រងោល រដ្ឋបាលស្រុកក៏ធ្លាប់បាន​ចុះពិនិត្យ​ទីតាំងដីនៅបុរាណដ្ឋានអណ្តូង១០០ ស្ថិតនៅភូមិអណ្តូងទឹក និងបុរណដ្ឋានថ្មសាន ស្ថិតនៅជីត្រេះ ឃុំអណ្តូងទឹក ជាមួយក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តផងដែរ៕អត្ថបទ ៖ មករា 

កន្លះខែមកនេះ អាជ្ញាធររាជធានីផ្តល់ស្បៀងជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជាង ២៦ម៉ឺនគ្រួសារ

2021/05/05 11:28:47 am        16
ភ្នំពេញ  ៖ អាជ្ញាធររាជធានី​ ផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ បានជាង ២៦ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី៤ឧសភានេះ។អាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង២៦ម៉ឺនគ្រួសារ ក្នុងរយៈពេលកន្លះខែមកនេះ ។លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ បានសហការជាមួយ កងទ័ពជើងគោកដឹកជញ្ជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួន ២៦៤.២០២គ្រួសារ ដោយគិតចាប់ពីថ្ងៃទី១៩ ​ខែមេសា ដល់ថ្ងៃ០៤ខែ ឧសភា ម្សិលមិញនេះ ។ ចំពោះយុទ្ធនាការនៃការដឹកជញ្ជូនស្បៀង ទៅចែកជូនប្រជាពលរដ្ឋ ជាទ្រង់ទ្រាយធំ រហូតដល់រាប់ម៉ឺនគ្រួសារក្នុងមួយថ្ងៃ ដូចសកម្មភាពកន្លងមកនេះបានឈានដល់ទីបញ្ចប់នៅថ្ងៃ០៥ ខែមេសានេះហើយ។លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចែកជូន​អំណោយនេះដែរ គឺនៅតែបន្តសកម្មភាពដដែល​ នៅតាមមូលដ្ឋានសង្កាត់ និងខណ្ឌជាក់ស្ដែង គ្រាន់តែមិនមានសកម្មភាពកងទ័ពដឹកជញ្ជូនស្បៀងទ្រង់ទ្រាយធំដូចពេលកន្លងមកប៉ុណ្ណោះ។ លោកបញ្ជាក់ថា « អាជ្ញាធរនៅតែបន្តទទួលព័ត៌មាន ពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយនៅតែបន្តចែកអំណោយជូនជាធម្មតា »។អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីចែកជូនឱ្យទាន់ពេលវេលាដែលប្រជាពលរដ្ឋត្រូវបានបិទខ្ទប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង ១​លាន​ដូស​ទៀត​នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​ក្រោយ​នេះ

2021/05/05 09:40:24 am        539
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា វ៉ាក់សាំង​ចំនួន ១​លាន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ធានា​ដល់​ដំណើរការ​​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​នៅ​ក្នុង​«តំបន់​ក្រហម»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​ផ្ញើ​ជូន​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​​នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​​ចាក់​ចំនួន ៥២​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ក្រហម គឺ​មិន​ខ្វះ​ទេ។ ថ្ងៃ​ទី​១១ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស ថ្ងៃ​ទី​១៥ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស​ទៀត គឺ​មាន ១​លាន​ដូស​នៅ​ក្នុង​ដៃ​បន្ថែម​ទៀត»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រាប់​ផង​ដែរ​ទៅ​សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឱ្យ​ដំណើរការ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​ដូច​ធម្មតា​ ហើយ​ចាក់​ដូស​ទី​១​រួច​ហើយ ត្រូវ​បន្ត​ចាក់​ដូស​ទី​២​ទៀត​រហូត​ទាល់​តែ​គ្រប់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​«តំបន់​ក្រហម»។សម្ដេច​តេជោ មាន​ប្រសាសន៍​សង្កត់​ធ្ងន់​​ថា មិន​ថា​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​មាន​ចំនួន​ខ្ទង់ ៥២​ម៉ឺន​នាក់ ឬ​ច្រើន​ជាង​នេះ​ទេ រាជ​រដ្ឋាភិបាល​នៅ​តែ​មាន​លទ្ធភាព​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​។ទោះជាយ៉ាងណា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​ទៅ​ប្រជាជន​នៅ​តំបន់​ផ្សេង កុំ​ឱ្យ​ចូល​មក​«តំបន់​ក្រហម»​ដើម្បី​ទទួ​ល​បាន​ការ​ចាក់​វ៉ាក់សាំង ខណៈ​ដែល​សម្ដេច​តេជោ​បញ្ជាក់​ច្បាស់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ពេល​នេះ ត្រូវ​បាន​បង្វែរ​ទៅ​រក​ប្រជាជន​ស្ថិត​ក្នុង​«តំបន់​ក្រហម» ជា​តំបន់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កម្រិត​ធ្ងន់​ធ្ងរ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឱ្យ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាជន​«តំបន់​ក្រហម»​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា​កន្លង​មក​នេះ រហូត​ដល់​ចាក់​ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​គ្រប់​រូប៕ 

ប្រជាពលរដ្ឋ រស់នៅតំបន់ក្រហមតាមបន្ទប់ជួល ​ចំនួន៨០គ្រួសារ​ បានទទួលអំណោយ ស្បៀង​អាហារ

2021/05/03 04:25:22 pm        139
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសបងប្អូនពលរដ្ឋ ដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់​ និងរីករាលដាលខ្លាំងនៅជំងឺ ​covid19 ត្រូវការជំនួយ និងស្បៀងអាហារ។ជាក់ស្ដែង នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៣ ខែ ឧសភានេះ ​អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ តាមរយៈ​រដ្ឋបាលរាជធានីភ្នំពេញ ចំនួន៨០គ្រួសារ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទប់ជួល  ស្ថិតនៅភូមិឬស្សីទី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋ ទ្រាំលំបាកក្នុងរយះពេលខ្លីទាំងអស់គ្នា ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជំងឺ covid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ​បានជោគជ័យ និងមួយទៀតនោះគឺបងប្អូនពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ចាប់ខ្ចួន៕អត្ថបទ ៖ កុម្ភះ

សំណាកទី២ លើអ្នកពាក់ព័ន្ធបុរសវិជ្ជមានកូវីដ១៩ នៅស្រុករុក្ខគិរី លទ្ធផលអវិជ្ជមានទាំងអស់

2021/05/03 09:29:41 am        151
បាត់ដំបង ៖ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានធ្វើសំណាកលើកទី២ លើមនុស្សជាង១០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់វិជ្ជមានកូវីដ១៩ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេតម្រូវធ្វើចត្តាឡីស័ក ឲ្យគ្រប់ចំនួន ១៤ថ្ងៃ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ដោយអ្នកពាក់ព័ន្ធនឹងបុរសនោះទាំងអស់ ក្រៅពីធ្វើសំណាករកជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌល ឬនៅផ្ទះរបស់ពួកគេ ហើយសម្រាប់ភូមិអ្នកជំងឺកូវីដ១៩នោះ រស់នៅក៏ត្រូវបានបិទខ្ទប់មិនឲ្យចេញចូលរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រៅពីអ្នកដែលបានយកសំណាក រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ពុំបានរកឃើញបន្តនៃអ្នកប៉ះពាល់ដោយផ្ទាល់​ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ រស់នៅស្រុករុក្ខគិរីនេះបន្ថែមទៀតនោះទេ ។សម្រាប់ពលរដ្ឋ កំពុងរស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ជាតំបន់បិទខ្ទប់ បានលើកឡើងថា ពួកគាត់មិនមានការខឹងសម្បារអ្វី នឹងអាជ្ញាធរខេត្តនោះទេ ចំពោះវិធានការបិទភូមិរបស់ពួកគាត់នេះ ដោយចាត់ទុកថា នេះជាវិធានការដ៏ល្អមួយ កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ពួកគាត់រស់នៅ ។ពួកគាត់ ប្ដេជ្ញាថា នឹងបន្តអនុវត្តនូវការស្ថិតក្នុងផ្ទះ មិនចេញទៅណា តាមការណែនាំរបស់អាជ្ញាធរខេត្ត ឲ្យគ្រប់ចំនួនថ្ងៃដែលបានកំណត់ រួមទាំងបន្តអនុវត្តនូវ ៣កុំ ៣ការពារ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ក្នុងឱកាសចុះសំណេះសំណាល និងយកអំណោយជូនចែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្នាចអំពរ និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅភូមិផ្សេងទៀត ក្នុងស្រុករុក្ខគិរី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសូមការយោគយល់ពីប្រជាពលរដ្ឋ ពីវិធានការបិទខ្ទប់ភូមិ និងការឲ្យធ្វើចត្តាឡីស័ក និងស្នើរួមគ្នាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងគ្រប់កាលកំណត់របស់អាជ្ញាធរ ។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវពលរដ្ឋ មានសាច់ញាតិរស់នៅក្នុងរាជធានីភ្នំពេញ ឬនៅតាមតំបន់បិទខ្ទប់ នៃខេត្តណាមួយ សូមប្រាប់ពួកគេកុំឲ្យទាន់ត្រឡប់មកផ្ទះ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរខេត្តពួកគេកំពុងរស់នៅ ។ បើសិនបានជាត្រឡប់មកវិញ កុំគេចវេះ ត្រូវចូលខ្លួនឲ្យមន្ត្រីសុខាភិបាលពិនិត្យសុខភាពយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា ៕អត្ថបទ សុខរិទ្ធ

ទេសរដ្ឋមន្រ្តី លី ធុជ ​នាំយកអំណោយ​របស់​សប្បុរសជន​ ផ្ដល់​ជូន​ពលរដ្ឋ នៅតំបន់បិទខ្ទប់ក្នុង រាជធានីភ្នំពេញ

2021/05/03 10:24:24 am        473
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា  ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បាន​​នាំយក​សប្បុរសជន​ខ្មែរនៅប្រទេស ​អូស្ត្រាលី នូវគ្រឿង ឧបភោគ បរិភោគ ​ប្រគល់​ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយ សារកូវីដ-១៩ និងកំពុងរស់នៅតាមតំបន់បិទខ្ទប់ ក្នុង​រាជធានីភ្នំពេញ។សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគនេះ ឧបត្ថម្ភ ដោយ សមាគមន៍ Australasian Business Association Inc (ABA) ដែលមានលោក Jason Sara ជាប្រធាន លោក Tee Tan អនុប្រធាន រួមជាមួយបងប្អូនជាអនុប្រធាន សមាជិកក្រុមការងារសមាគមន៍ ABA និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី រួមមាន៖ ត្រីខកំប៉ុង ៥០ កេស, អង្ករ ៨ តោន, ទឹកត្រី ៤០០យូរ និងទឹកស៊ីអ៊ីវ ៤០០យូរ ព្រម ទាំង មាន ការ ចូលរួម ពី លោក ស្រី ប៊ុត រតនា នាយិកា មូលនិធិ Sir Bobby Charlton មី ជាតិ ចំនួន ១០០ កេស ។ក្នុង​ឱកាសនោះ លោកជំទាវ​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន  មានប្រសាសន៍ថា ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បាន កៀរគរ​បងប្អូនខ្មែរនៅក្រៅប្រទេស រួមជាមួយនឹងកម្លាំងកាយចិត្ត កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរងផលប៉ះពាល់ ដោយសារ វិបត្តិកូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាពេលនេះ។ អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុក ដាក់ក្នុងចូលរួមចំណែកពីសំណាក់ ឯកឧត្តម លោកស្រី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ ។ជាមួយគ្នានេះ ឯកឧត្តតម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះសមាគមន៍ ABA និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលី ក៏ដូចជា សប្បុរសជន ដទៃទៀត ដែល បានចូលរួមឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩នេះ។ឯកឧត្តតម បានបន្តទៀតថា ការឧបត្ថម្ភស្បៀង នេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខ្វះខាត ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការ បង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេស ដើម្បី រួមសាមគ្គីគ្នា ជួយជ្រោមជ្រែង​ទៅដល់ការឆ្លើយតបទៅ នឹងវិធានការការ ទប់ស្កាត់ ការរីករាលជំងឺ កូវីដ -១៩ ផងដែរ៕

សម្តេចតេជោ ៖ ព័ត៌មានជាចំណីអាហារប្រចាំថ្ងៃ ដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈនៃការឆ្លងជម្ងឺកូវីដ១៩

2021/05/03 09:30:05 am        186
ភ្នំពេញ ៖ នៅ​ថ្ងៃទី៣ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតក្នុងឱកាស « ទិវាសេរីភាពសារព័ត៌មានសកល លោក»លើកទី២៨ ថ្ងៃទី៣ឧសភានេះថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃ ដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយ និងសោកនាដកម្មការឆ្លងជម្ងឺកូវីដ១៩ ។ សម្តេច ក៏បានសូមឱ្យអ្នកសារព័ត៌ មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់​សារអប់រំ និងវិធាន ការបង្ការជំងឺឆ្លងកូវីដ -១៩ របស់ក្រសួងសុខាភិបាល។ក្នុងឱកាសទិវា សេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀង រាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន ការ លើក ស្ទួយឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងធានា សុវត្ថិភាពដល់អ្នកសារ ព័ត៌មានក្នុងការបំពេញភារកិច្ចតាមវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែម ទៀត ដើម្បីបំរើផលប្រយោជន៍ សាធារណជនក្នុងការចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម និងសុខដុមនីយកម្មសកល ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទាំងសកល លោក ។ សម្តេច មានប្រសាសន៍ថា ទិវាសេរីភាព សារព័ត៌មានសកលលោក លើកទី២៨ ដែលបានលើកយកប្រធាន បទស្តីពី «ផលប្រយោជន៍នព័ត៌មានចំពោះ សាធារណ ជន »គឺពិតជាមានសារសំខាន់ណាស់ ជាពិសេស នៅក្នុងកាលៈទេសៈដែលសកលលោក បាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លងរាត ត្បាតសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់បានឆ្លងមេរោគដ៏កាចសាហាវនេះ។ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ សម្តេចបានសូមឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូរី -១៩ របស់ក្រសួងសុខាភិ បាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញ ពីផ្ទះនៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។សម្តេច បញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ ។ ដូច្នេះសូមបងប្អូន ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូរីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លង ថ្មី ដែលអាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បី ឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត។សម្តេចក៏បានយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំសា្ថប័នសារព័ត៌មានទាំងអស់បង្កើន ការយកចិត្តទុកដាក់ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការ រីកចម្រើន បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ ការ បំពេញភារកិច្ចមាន ប្រសិទ្ធភាព ព្រមទាំង ចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យ បានហ្មត់ចត់ខ្ជាប់ខ្ជួននិងរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា ក៏ដូចជានៅទូទាំង សកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែល តែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន៕អត្ថបទ មុត សុទ្ធ

ក្រសួងការងារ អំពាវនាវអ្នករស់នៅតំបន់ក្រហម មុនទៅចាក់វ៉ាក់សាំង សូមឲ្យមានលេខរៀងជាមុនសិន

2021/05/01 08:37:16 am        489
ភ្នំពេញ ៖  ឯកឧត្តម អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែឧសភានេះ ​បានផ្ញើសារជូនដល់កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម គប្បីទៅចុះឈ្មោះ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ជាមុនសិន និងកុំព្រួយបារម្ភពីការមិនបានចាក់វ៉ាក់សាំង ព្រោះថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនគ្រប់ៗគ្នា។ក្នុងសារជាសំឡេង​ផ្ញើជូនកម្មករនិយោជិត ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចាក់វ៉ាសាំងជូនបងប្អូនកម្មករ និយោជិត ក៏ដូចជាបងប្អូនទូទៅដែលរស់នៅក្នុងខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ និងខណ្ឌកំបូល គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ចំណែក ចំពោះនីតិវិធីការចាក់នោះ គឺទាល់តែមានលិខិតអញ្ជើញពីភូមិ ឬមានលេខរៀងពីភូមិ ឬសង្កាត់ជាមុនសិន។ ហេតុនេះ បើបងប្អូនមិនទាន់មានលេខរៀងអញ្ជើញ ទេ កុំអាលទៅកាន់កន្លែងចាក់វ៉ាក់សាំង ពីព្រោះថា តាមគោលដៅនីមួយៗ គឺមានចំនួនកំណត់ ហេតុនេះបើបងប្អូននាំគ្នាទៅ មិនមានលេខរៀងនោះ នាំឱ្យជួបបញ្ហាប្រឈមខ្ពស់ នៃការរាលដាលឆ្លងជំងឺមួយនេះ។ឯកឧត្តម ហេង សួរ បន្ថែមទៀតថា នៅពាក់កណ្តាល ខែឧសភាខាងមុខ វ៉ាក់សាំងបង្ការកូវីដ១៩ នឹងមកបន្ថែមទៀត ហេតុនេះ សូមមបងប្អូននឹង-ន ចិត្ត ហើយទៅចាក់វ៉ាក់សាំង ឱ្យមានរបៀបរៀបរយទៅតាមការកំណត់របស់ភូមិ សង្កាត់ ដែលមានន័យថា ទាល់មានលិខិតអញ្ជើញ​ មានលេខរៀងត្រឹមត្រូវ ទើបអាចទៅធ្វើការ ចាក់ដូសទី១បាន ខណៈដែលពេលនេះក្រុម ពេទ្យយោធា កំពុងតែឈរជើង នៅក្បែរបងប្អូនរស់នៅស្រាប់៕អត្ថបទ ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម
07/20/2025 05:07 PM
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
07/20/2025 04:07 PM
លោក Trump ទទូចថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបំផ្លាញស្របពេលមានរបាយការណ៍មួយចំនួនថាបានរួចផុតពីការបំផ្លាញ
07/20/2025 03:07 PM
ពលរដ្ឋជប៉ុនបោះឆ្នោតក្នុងការសាកល្បងដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រី Shigeru Ishiba
07/20/2025 03:07 PM
អ្នកស្លាប់ក្នុងជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូងសប្តាហ៍នេះ កើនឡើងដល់១៤ នាក់
07/20/2025 03:07 PM
ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងប្រទេសប៉ូឡូញ
07/20/2025 03:07 PM
ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង
07/20/2025 03:07 PM