គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធខេត្តតាកែវ សម្រេចបិតខ្ទប់ភូមិមួយ នៅក្នុងស្រុកបាទី បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់

2021/04/27 02:59:58 am        209
តាកែវ ¶៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ៣០២១នេះ បានចេញលិខិតមួយដោយសម្រេចបិទខ្ទប់ភូមិសាស្រ្ត ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីសម្រេចសារជាថ្មី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ដែលចុះហត្ថលេខាដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្រេចបិតខ្ទប់ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី គឺបន្ទាប់ពីមន្រ្តីជំនាញសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់ នៅក្នុងភូមិខាងលើកាលពីម្សិលមិញនេះ។

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទមិនឲ្យឆ្លងកាត់ចេញ-ចូល រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

2021/04/27 02:59:58 am        270
បាត់ដំបង ៖ នៅថ្ងៃទី២០ ខែមេសា នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីបង្ការ និងទប់ស្កាត់ការរីកដាលដាលនូវមេរោគកូវីដ១៩ ប៉ុន្តែចំពោះការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទត្រូវបានដំណើរការជាធម្មតា និងករណីមួយចាំបាច់មួយចំនួនទៀតជាដើម។យោងតាមលិខិតមួយរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានផ្ញើជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងរដ្ឋបាលស្រុកទាំង១៤ នៃខេត្តនេះ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការបិទការធ្វើដំណើរជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយប្រសិនបើបុគ្គលណាបំពាននូវបំរាម ហាមឃាត់នេះ ត្រូវចាត់វិធានការជាធរមានផងដែរ។ លិខិតដដែលបានបញ្ជាក់បន្ថែមទៀតថា«ចំពោះវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលល្មើស ដែលប្រើប្រាស់មធ្យោបាយផ្សេងៗ ធ្វើដំណើរតាមផ្លូវជនបទ ផ្លូវលំនានាតាមភូមិ ឃុំ ស្រុក ដើម្បីបង្វែងដានអាជ្ញាធរសមត្ថកិច្ច ហើយទៅសំងំខ្លួននៅក្នុងសហគមន៍ ភូមិ ឃុំ និងសង្កាត់ ដែលអាចនាំមកនូវការរីករាលដាលជំងឺកូវីដ១៩»។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការហាមឃាត់ការធ្វើដំណើរនេះ ត្រូវបានលើកលែងផងដែរ ដូចជាការដឹកជញ្ជួនទំនិញគ្រប់ប្រភេទទាំងផ្លូវគោក ទឹក និងអាកាស.ការធ្វើដំណើររបស់មន្រ្តីរាជកាសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ចំពោះការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជួនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលក្នុងកម្ពុជាទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើច័ត្តាឡីស័ក រថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាកម្មដឹកជញ្ជួនសំរាម និងកាកសំណល់ក៏ត្រូវបានលើកលែងផងដែរ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យមានការលើកលែង ការដឹកជញ្ជួនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗនោះឡើយ ហើយនិងការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាដើមនោះ៕អត្ថបទ ៖ បាន ចក់

មេបញ្ជាការកងទ័ពជើងគោក បញ្ជូនកម្លាំងចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់

2021/04/27 02:59:58 am        649
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបិទខ្ទប់ ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។សូមរំលឹកជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេចនេះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករ និងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគនៅទីសារធារណៈនិងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕

សម្ដេច​តេជោ ហ៊ុន សែន និង​ភរិយា​ ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​នៅ​ព្រឹក​នេះ​ នៅ​គេហដ្ឋាន​របស់​សម្ដេច​ផ្ទាល់​

2021/04/27 02:59:58 am        27
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ភរិយា​របស់​លោក​ គឺ​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទទួល​ដូស​ទី​២​នៃ​វ៉ាក់សាំង AstraZeneca នៅ​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​២​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ។បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក សម្ដេច​តេជោ ហ៊ុន សែន និង​ភិរយា​របស់​លោក​ បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​២​នេះ​នៅ​ឯ​គេហដ្ឋាន​របស់​សម្ដេច​តែ​ម្ដង ដោយ​ចាក់​វ៉ាក់សាំង​នៅ​លើ​ដៃ​ខាង​ឆ្វេង​ដដែល។សម្ដេច​តេជោ ហ៊ុន សែន ឱ្យ​ដឹង​ផង​ដែរ​ថា កូន​ស្រី​ពៅ​របស់​សម្ដេច ក៏​ទទួល​ការ​ចាក់​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​ដូស​ទី​២​ផង​ដែរ​នៅ​ថ្ងៃ​នេះ។សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី២​នេះ សម្ដេច​តេជោ ហ៊ុន សែន លើក​ឡើង​ថា «ខ្ញុំ​នៅ​បន្ត​ចាក់​ដៃ​ឆ្វេង​ដដែល ដើម្បី​ទុក​ដៃ​ស្ដាំ​បន្ត​កិច្ចការ​ត​ទៅ​ទៀត។ រឿងដែល​បារម្ភ​ តើ​ខ្ញុំ​ងងុយ​ដេក​ដូច​កាល​ចាក់​ដូស​ទី​មួយ​ឬ​ទេ? បើ​ងងុយ​ដេក​ ឯកសារ​ច្បាស់​ជា​នៅ​លើ​តុ និង​មិន​បាន​ហាត់​ប្រាណ​ផង​ដែរ»។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេចចាក់​វ៉ាក់សាំង​ដូស​ទី​២​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​​អាច​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​១ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លង​មក​នេះ ដែល​ការ​ចាក់​លើក​ទី​១​នោះ ធ្វើ​ឡើង​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ៕ 

សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិនឲ្យប្រតិជូនដំណើរ និងទទួល​សម្តេចពេលទៅមកប្រទេសឥណ្ឌូនេស៊ី

2021/04/27 02:59:58 am        27
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានស្នើដល់ប្រតិភូនៃរាជរដ្ឋាភិបាលទាំងអស់ មិនចាំបាច់ជូនដំណើរ និងទៅទទួលសម្តេច ពេលដែលសម្តេចអញ្ជើញទៅ ចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ​ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩។យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការចេញដំណើររបស់សម្តេច នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះទៅប្រទេសឥណ្ដូនេស៊ី ដើម្បីទៅចូលរួមកិច្ចប្រជុំអាស៊ានពេលនេះ គឺមិនចាំបាច់ជូនដំណើរ ហើយពេលដែលសម្តេចវិលត្រឡប់មកវិញក៏មិនចាំបាច់ទៅទទួលផងដែរ ខណៈដែលប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងរាជធានីភ្នំពេញនេះតែម្តង បានកំពុងតែធ្វើការបិទខ្ទប់ដើម្បើទប់ស្កាត់ និងបង្ការនៃការរីករាលដាលនូវមេរោគកូវីដ១៩នោះ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អមដោយគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែមេសា ២០២១ខាងមុខនេះ នឹងចេញដំណើរទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់កាលពីកន្លងទៅថា មុនពេលសម្តេចចេញដំណើរទៅសម្តេច ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ហើយពេលពេលសម្តេចទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ខណៈពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃ ឬយប់សម្តេចត្រូវត្រឡប់មកវិញ ហើយពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀតផងដែរ។ មកដល់ផ្ទះសម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។សម្តេច បានបន្ថែមទៀតថា«ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្តេចត្រូវអោយភរិយា នាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ ដោយឡែកសមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា ជាមួយនឹងសម្តេចយ៉ាងដូច្នេះដែរ។សូមរំលឹកផងដែរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១នេះ នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនោះ សម្តេចតេជោ ត្រូវបានប្តូរថ្ងៃចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសានេះ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។នៅថ្ងៃទី២០ ខែមេសានេះ សម្តេចតេជោ ត្រូវចាក់វ៉ាក់សាំងដូសទី២ បានរួចជាស្ថាពរហើយ ប៉ុន្តែការចាក់របស់សម្តេចគឺមិនបានចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយា និងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ សម្តចបានបញ្ជាក់ថា សម្តេច និងភរិយារបស់សម្តេចគឺបានទទួលវ៉ាក់សាំង Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac៕អត្ថបទ ៖ បាន ចក់ 

សាធារណៈរដ្ឋកូរ៉េ ផ្តល់​សម្ភារៈបរិក្ខាពេទ្យ​ដល់​ក្រសួងសុខាភិបាល តាមរយៈកម្មវិធី​​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ19

2021/04/27 02:59:58 am        336
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ មេសា នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បាន​ផ្តល់សម្ភារៈបរិក្ខាពេទ្យ ដល់​ក្រសួងសុខាភិបាល តាមរយៈកម្មវិធីប្រយុទ្ធប្រឆាំង​ជំងឺកូវីដ19។ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងដើម្បីជួយក្រសួង​សុខាភិបាលក្នុងការ​ប្រយុទ្ធប្រឆាំង​​ជំងឺកូវីដ19នៅក្នុងប្រទេសកម្ពុជា។សម្ភារៈបរិក្ខាពេទ្យដែលផ្តល់ឲ្យនៅពេលនេះរួមមាន RNA ExtractionKits ចំនួន18,750 SD Biosensor ចំនួន14,400 សំលីដើម្បីធ្វើការប្រមូល​យក​សំណាក​ (swap) ចំនួន42,000 និងសំភារៈមួយចំនួនទៀត​ដើម្បីចាំបាច់សម្រាប់​ប្រើប្រាស់​ក្នុងបន្ទប់ពិសោធន៍​ ដើម្បីពិនិត្យរកមេរោគកូវីដ19 ដែលមានទឹកប្រាក់​សរុប​ប្រមាណជា350,000ដុល្លារអាមេរិក។ សម្ភារៈបរិក្ខាពេទ្យទាំងនេះ នឹងត្រូវបានប្រើប្រាស់​ដោយមន្ទីពិសោធន៍ជាតិ​នៃវិទ្យាស្ថានជាតិសុខភាព​សាធារណៈ ដើម្បីពិនិត្យរកមេរោគកូវីដ19។

អភិបាលរាជធានីភ្នំពេញ ៖ មានការអាណិតអាសូរ ការឆ្លងមេរោគកូវីដ១៩នៅតែបន្តមាន

2021/04/27 02:59:58 am        431
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាន​ប្រាប់​ដល់សមត្ថកិច្ចទាំងអស់ មិនឲ្យមានការធូរលុង និងមេត្តាគ្មានហេតុផល​បន្ត​ទៀតនោះឡើយ ហើយថា ​​ប្រសិនបើយើងមានការអាណិត​អាសូរដល់ពួកគាត់​ទៀត ការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតែបន្ត ជាពិសេសនៅក្នុងតំបន់​រោងចក្រ ដែលកំពុងតែផ្ទុះឡើងខ្លាំងនេះតែម្តង។នៅក្នុងចុះត្រួតពិនិត្យគោលដៅ និងសំណេះសំណាល​ជាមួយកងកម្លាំងប្រដាប់​អាវុធ​ចម្រុះ ដើម្បីត្រៀមល្បាត និងដាក់តាមគោលដៅនានា ក្នុងអំឡុងបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាល​ដាល​នូវមេរោគកូវីដ១៩ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បើទោះជានៅ​ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានធ្វើការបិទខ្ទប់រាជធានីភ្នំពេញ មិនឲ្យឆ្លង​កាត់ជា​បណ្តោះអាសន្ន រយៈពេលពីរសប្តាហ៍ ដើម្បីបង្ការទប់ស្កាត់​ការ​​រីករាលដាល​បន្ថែមនូវមេរោគកូវីដ១៩ ក៏ដោយ ក៏មានបងប្អូនមួយចំនួនតូច​ពួកគាត់​នៅតែបន្តដើរ ដោយគ្មានការភ័យខ្លាចដដែល ដូច្នេះចាប់ពីពេលនេះ តទៅគឺគ្មានការលើកលែងបន្តទៀតនោះឡើយ ហើយការចាប់ ការរឹតបន្តឹង​របស់យើងពេលនេះ គឺមិនមែនជាការបិទសិទ្ធិ សេរីភាពរបស់​ពួកគាត់ទេ គឺជាការជួយពួកគាត់ឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ដ៏កាចសាហាវនេះ។ឯកឧត្តមអភិបាល បានសង្កត់ធ្ងន់ថា«កងកម្លាំងទាំងអស់ ដែលបានមកពី​អគ្គស្នង​ការនគរបាលជាតិ ស្នងការរាជាធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស​ត្រូវសហការគ្នាដោយម៉ឺងម៉ាត់​បំផុតដើរល្បាត​នូវក្នុងតំបន់ភូមិ​សាស្រ្តសំខានៗ ជាពិសេសនៅក្នុងតំបន់រោងចក្រនេះតែម្តង ប្រសិនបើឃើញ​បងប្អូនប្រជាពលរដ្ឋណានៅតែដើរប្រសេចប្រសាចទៀត ត្រូវធ្វើការចាប់​ពួកគាត់​ឲ្យ​ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយការធ្វើបែបនេះ​របស់យើង​នាពេលនេះគឺមិនមែនជាការរឹតបន្តឹងសិទ្ធិអ្វីនោះទេ គឺធ្វើឡើងដើម្បីសេចក្តីសុខ និង​អាយុជីវិតរបស់ពួកគាត់តែប៉ុណ្ណោះ ហើយប្រសិនបើយើងនៅតែអាណិត​អាសូរដល់ពួកគាត់ អ្នកឆ្លងនូវមេរោគកូវ១៩នៅតែបន្តមាន ហើយធ្វើយ៉ាងណា​ហាមឃាត់​ពួកគាត់ ឲ្យនៅផ្ទះរយៈពេល១៤ថ្ងៃនេះឲ្យបាន»។ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ​ដែលឈរ​ជើង​នៅគោលដៅនានាទាំងអស់ ត្រូវតែធ្វើការហាមឃាត់ និងចាប់​ភ្លាមៗ ចំពោះបុគ្គលណាដឹកនូវគ្រឿងស្រវឹង ហើយនាំបុគ្គលនោះទៅ​ធ្វើការ​អប់រំ ឬ តាមនីតិវិធីច្បាប់ជាធរមាន ដូចអ្វីដែលស្របទៅតាមសេចក្តីសម្រេច​របស់រាជ​រដ្ឋាភិបាល។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ។ ហើយមកពីបណ្តាខេត្តចូលមកភ្នំពេញត្រូវហាមឃាត់មិនឲ្យចូលភ្នំពេញវិញរយៈពេល១៤ និងហាមចេញពីភ្នំពេញទៅតាមបណ្តាខេត្តវិញរយៈពេល១៤ថ្ងៃផងដែរ ដែលការហាមនេះគឺមិនឲ្យមានការរីករាលដាលនូវមេរោគនេះកាន់តែខ្លាំងឡើងថែមទៀតនោះ៕អត្ថបទ បាន ចក់

សមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកា និងសម្ភារៈជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/04/27 02:59:58 am        21
ភ្នំពេញ៖ សមាគមយុវជនក្រុម៨ បានឧបត្ថម្ភថវិកាចំនួន១៨៨,៨៨៨,០០០រៀល និងសម្ភារៈមួយចំនួនរួមមានសាប៊ូលាងដៃ១០០៨៨ដប និងម៉ាសចំនួន១៨៨,៨០០ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ការចូលរួមនេះគឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

បុរសខ្មែរម្នាក់ទៀតអាយុ៦៧ឆ្នាំស្លាប់ ដោយសារជំងឺកូវីដ១៩នៅខេត្តព្រះសីហនុ

2021/04/27 02:59:58 am        36
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៦៧ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩កាលពីល្ងាចថ្ងៃម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ កើនឡើងដល់ ៣៩នាក់ហើយ។ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសវ័យ ៦៧ឆ្នាំដែលរស់នៅខេត្តព្រះសីហនុ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តនេះកាលពីល្ងាចថ្ងៃទី១៤ ខែមេសា ជាមួយស្ថានភាពក្ដៅខ្លួន និងហត់ដង្ហក់ខ្លាំង។បើតាមក្រសួងសុខាភិបាល លទ្ធផលពិនិត្យសំណាករបស់បុរសនេះដែលចេញនៅថ្ងៃ១៤ ខែមេសានោះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។ក្រសួងបញ្ជាក់ថា បុរសខ្មែររូបនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមដែលបណ្ដាលមកពីការរលាកសួតដែលបង្កឡើងដោយមេរោគកូវីដ១៩។គិតមកដល់ថ្ងៃនេះ តួលេខផ្លូវការនៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ៣៩នាក់ហើយគិតចាប់តាំងពីពេលដែលកម្ពុជាបានប្រកាសករណីស្លាប់លើកដំបូងដោយសារកូវីដ១៩នេះកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕

សម្ដេច​តេ​ជោ​ ៖ កម្ពុជា​កំពុង​ឋិត​នៅ​មាត់​ជ្រោះ​មរណៈ​ នៃ​ជំងឺ​កូ​វីដ​-១៩​ ដូច្នេះ​ពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់

2021/04/27 02:59:58 am        22
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ត្រូវ​បន្ត​រួមគ្នា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ​ក្នុងការ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ-​១៩ ​ជាពិសេស​យកឈ្នះ​ឲ្យ​បាន​លើ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់​បំផុត ​ខណៈ​ពេលនេះ​កម្ពុជា​យើង​បាន​កំពុង​ស្ថិត​នៅលើ​មាត់ជ្រោះ​មរណៈ​ហើយ​នោះ​។ថ្លែង​នៅក្នុង​សារ​សំឡេង​ពិសេស​មួយ​កាលពី​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​នេះ ​ស្តីពី​វិធាន​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​នោះ សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​លើកឡើងថា ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​កំពុង​ស្ថិត​លើ​មាត់ជ្រោះ​នៃ​មរណៈ​ហើយ​បើ​បងប្អូន​ជនរួមជាតិ​មិន​រួមគ្នា​ជម្នះ​ទេនោះ ​វា​នឹង​ឈាន​ទៅរក​មរណៈ​មិន​ខាន ហើយ​ការដែល​រាជរដ្ឋាភិបាល​ធ្វើការ​បិទ​ខ្ទប់​នូវ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​នេះ ​គឺ​ក្នុង​គោលបំណង​ការពារ​សុខុមាលភាព​រ​បស់​បង​ប្អូន​ជនរួមជាតិ ស្រប​ពេល​ដែល​ការឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​ចេញពី​ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» មិនទាន់​មាន​ពន្លឺ​ណាមួយ​ថមថយ​នៅឡើយ​នោះ​។ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា ​វិធានការ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ចេញពីផ្ទះ ​និង​បិទ​អាជីវកម្ម​ មិន​ចាំបាច់ខ្លះ​ នាពេលនេះ គឺ​មិនមែនជា​ការសម្លាប់​បង​ប្អូន​ប្រជាពលរដ្ឋ​នោះទេ ​ពោលគឺ​ដើម្បី​ជួយ​ថែរក្សា​សុខុមាលភាព​ និង​សេចក្តី​ស្លាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ​ខណៈ​ការឆ្លង​រីក​រាលដាល​កាន់តែច្រើន​ និង​ការស្លាប់​ដោយសារ​មេរោគ​កូ​វីដ​១៩​នេះ​ មាន​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។យ៉ាងណាក៏ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានបញ្ជាក់​ដល់​ជនរួមជាតិ​ផងដែរ​ថា ​ការបិទ​ខ្ទប់​នូវ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ ​នឹងមិន​ធ្វើ​ឲ្យ​បងប្អូន​ទាំងអស់​ដែល​ស្ថិតនៅក្នុង​ការបិទ​ខ្ទប់​នោះ​ដាច់បាយ ​ដាច់ទឹក និង​ភ្លើង​នោះទេ ខណៈ​សេវាកម្ម​ចាំបាច់​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃនោះ​ នឹង​ដំណើរការ​ជា​ធម្មតា​ រួមទាំង​មានការ​ឧបត្ថម្ភ​ខ្លះ​ពីរ​ដ្ឋ​ដែរនោះ​៕​អត្ថបទ​ ៖ ​បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
09/20/2025 09:09 PM
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM