គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាល​ខេត្តតាកែវ​ ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទប់ស្កាត់​ការ​ឆ្លង​ព្រំប្រទល់​ខេត្ត

2021/04/27 02:59:58 am        93
តាកែវ ៖ ​ អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ដល់​គោលដៅ​ត្រួតពិនិត្យ​ការចេញចូល ​នៅតាម​បណ្តា ​ស្រុក​ជាប់​ខេត្តកំពត ​កណ្តាល ​និង​ខេត្តកំពង់ស្ពឺ ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​ឆ្លងខេត្ត​បានជា​ដាច់ ​ខាត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។នៅក្នុងពេល​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ចរាចរណ៍ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ កាលពី​ចុង​សប្ដាហ៍​មុននេះ ​អភិបាល​ខេត្តតាកែវ ​ឯកឧត្តម អ៊ូច ភា បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​ផ្នែក​ពាក់ព័ន្ធ ដែល​កំពុងតែ​ឈរជើង​ត្រួតពិនិត្យ​ការធ្វើដំណើរ ​របស់ ប្រជាពលរដ្ឋ​នៅតាម​គោលដៅ​ប៉ុស្តិ៍​ជាប់​នឹង​ខេត្តកំពង់ស្ពឺ ​និង​ខេត្តតាកែវ ​ត្រូវតែ​ហាមឃាត់​ពួកគេ​កុំឱ្យ​ឆ្លង ទៅមក រវាង​ខេត្ត និង​ខេត្ត បានជា​ដាច់ខាត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាន់តែ​ធ្ងន់ធ្ងរ ជាង​នេះ ពិសេស​ខេត្ត ដែលមាន​ហានិភ័យ​ខ្ពស់​។ឯកឧត្តម បាន​បញ្ជាក់ថា ការ​រាំង​ខ្ទប់​ការធ្វើដំណើរ​ឆ្លងកាត់​ខេ​ត្ត ចាប់ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​២០ ខែ​មេ សា​នេះ របស់​រាជរដ្ឋាភិបាល គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ចូល​សហគម​ន៍​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ​ព្រោះ​ស្ថានភាព​ជំងឺ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ​មិនទាន់​ថមថយ​នៅ ឡើយ​ទេ ដែល​តម្រូវឱ្យ​ពលរដ្ឋ​ទាំងអស់ រួមគ្នា​ទប់ស្កាត់​ ដោយ​អនុវត្ត​តាម​ការណែនាំ​ក្រសួងសុខាភិបាល ពិសេស​វិធានការ​៣​កុំ និង​៣​ការពារ ឱ្យបាន​ត្រឹមត្រូវ​។ឯកឧត្តម អ៊ូច ភា បាន​អំពាវនាវ និង​សុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ កុំ​ទាន់​ធ្វើដំណើរ ទៅមក​លេង​ស្រុកកំណើត នៅក្នុង​រយៈពេល​នៃ​ការបិទ​ការធ្វើដំណើរ​នេះ ​ដោយ​បន្ត​ស្នាក់នៅ​កន្លែង​ដដែល ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​ដោយ​កុំ​ធ្វើឱ្យ​ខ្លួន​ក្លាយជា​ភ្នាក់ងារ​ចម្លងជំងឺ​កូ​វីដ​-១៩ ​ដល់​បងប្អូន​សាច់ ញាតិ​នៅ​ស្រុកកំណើត​របស់ខ្លួន​ឡើយ​៕​អត្ថបទ​៖ គុជ វិភាគ 

សម្ដេច​តេ​ជោ ​ផ្ដល់​អំណោយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ

2021/04/27 02:59:58 am        75
ស្ទឹងត្រែង ៖ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ជា​ស្បៀងអាហារ ​ត្រូវ​បាន​ឯកឧត្តម ​អភិបាលខេត្ត​ស្ទឹងត្រែង ​ដឹកនាំ​យក​ទៅ​ប្រគល់​ជូន​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង ​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​គ្រឿងឧបភោគ ​បរិភោគ និង​ថវិកា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​អំណោយ​សម្តេច​ក្រឡាហោម ​ស ខេង ឧ​ប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ ​ដែល​កំពុង​ឈរជើង​ការពារ​ បូរណភាព​ទឹកដី តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។អំណោយ​ដែល​រដ្ឋបាលខេត្ត​ចែក​ជូន​ ដល់​កងកម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត ​ឈរជើង​តាម​ព្រំដែន កម្ពុជា​-​ឡាវ ដែល​ប្រចាំការ​មាន​ពីរ​គោលដៅ ទី​១​ នៅ​ចំណុច​ស្រែ​ចំប៉ា និង​កងកម្លាំង​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក ៧០១ ​ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ឡាវ ​នៅ​ចំណុច​ភូមិ​ឧបសម្ព័ន្ធ​រិទ្ធី​សែន​ជ័យ​ពីរ ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ឯកឧត្តម ម៉ុម សារឿន បាន​ថ្លែង​នូវ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេ​ជោ ​ហ៊ុន សែន និង ​សម្តេច​ក្រឡាហោម ជូន​កងកម្លាំង​ទាំងអស់ ដែល​ជា​និច្ចកាល ​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពី​សុខទុក្ខ គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​គ្រា ដែល​ប្រទេស បាន​នឹង​កំពុង​រង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ឯកឧត្តម បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ថា ភារកិច្ច​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ​នេះ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ​និង​ទប់ស្កាត់​រាល់​សកម្មភាព​គ្រប់​បទល្មើស​ផ្សេងៗ ​ទន្ទឹម​នឹង​កិច្ច ការងារ​ទាំងអស់​នេះដែ​រ ត្រូវ​ចូល​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​តេ​ជោ​ និង​វិធាន​សុខាភិបាល ​ដើម្បី​រួមគ្នា​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូល​ក្នុង​សហគមន៍​៕ អត្ថបទ​៖ មាស ផល្លា​

មន្ទីរពេទ្យបង្អែក​មួយ​ចំនួន ​នៅ​ខេត្តកណ្តាល ​អំពាវនាវ​អ្នកមាន​ឈ្មោះ​ សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩

2021/04/27 02:59:58 am        629
កណ្ដាល ​៖ នៅ​ខណៈ ដែល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ រយៈពេល​១៥​ថ្ងៃ ​នៅ​ខេត្តកណ្តាល​ជិត​បិទ​បញ្ចប់ ​នៅពេលនេះ​ មាន​មន្ទីរពេទ្យបង្អែក​មួយ​ចំនួន​នៅ​ខេត្តកណ្តាល ​បាន​អំពាវនាវ​អោយ​បណ្តា​កង​កំលាំង មន្ត្រីរាជការ ​និង​ព្រះសង្ឃ មន្ត្រី​ចូល​និវត្ត ​អ្នករត់ម៉ូតូឌុប​ តាក់ស៊ី អាជីវកម្ម និង​ពលរដ្ឋ​នានា​ទៀត​ ដែលមាន​ឈ្មោះ​ចាក់​វ៉ាក់សាំង​ គឺ​សុំ​អញ្ជើញ​មក​ចាក់​វ៉ា​ក់ ​សាំង​ប្រឆាំង​កូ​វីដ​១៩​។បើតាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ​ខេត្តកណ្តាល បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១២ ខែមេសា​នេះ​ថា ​នៅថ្ងៃនេះ ​អ្នក​មកចាក់​វ៉ាក់សាំង​គឺ​មាន​ចំនួន​តិចតួច ហើយ គ្រប់​បណ្តា​កង​កំលាំង មន្ត្រីរាជការ​ និង​ព្រះសង្ឃ មន្ត្រី​ចូល​និវត្ត អ្នករត់ម៉ូតូឌុប ​តាក់ស៊ី អាជីវកម្ម និង​ពលរដ្ឋ​នានា​ ទៀត​ដែលមាន​ឈ្មោះ​ទើប​មក​ចាក់​វ៉ាក់សាំង​នេះ​ ដោយសារ​កន្លងមក​ពួកគេ​ជាប់រវល់​ការងារ ​និង​ទើបបាន​ស្ម័គ្រចិត្ត​មកចាក់​នៅពេលនេះ​។ទោះយ៉ាងណា ពលរដ្ឋ​ទើបបាន​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​ជ័យជំនះ បាន​ថ្លែងអំណរគុណ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ដែល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ យក​មក​ចាក់​ជូន​បណ្តា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ការងារ​ជួយ​ហា​នី​ភ័យ​ខ្លាំង​ចំពោះ​ការ​ឆ្លង​មេរោគ​កូ​វីដ​១៩ ​ហើយ​តាមរយៈ​ការ​ជំរុញ​ចាក់​វ៉ាក់សាំង​នេះ​រំពឹងថា ​ស្ថានការ​កូ​វីដ​១៩​នៅ​កម្ពុជា ​នឹង​មាន​ការ​ថមថយ និង​ផុត រលត់​​ពី​កម្ពុជា​។បើតាម​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ​បាន​ថ្លែងថា គិត​ចាប់ពី​ថ្ងៃទី​១ ខែមីនា រហូតមកដល់​ថ្ងៃទី​១២​ ខែមេសា​នេះ​ទូទាំង​ខេត្តកណ្តាល ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​បាន​ចំនួន​ជិត​៣៣០០០​នាក់​ ក្នុងនោះ ​មន្ត្រីរាជការ​អាទិភាព​ចាក់​បាន​ជិត​៥០០០​នាក់​ខណៈ​ផែនការ​ត្រូវ​ចាក់​លើ​មន្ត្រីរាជការ​មាន​ត្រឹមតែ​ជិត​៤០០០​នាក់​។វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន បញ្ជាក់ថា សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ រយៈពេល​១៥​ថ្ងៃ​ក្នុង​ខែមេសា​នេះ ​ខេត្តកណ្តាល​បានទទួល​វ៉ាក់សាំង​ប្រមាណ​ជាង ៦៧០០០​ដូ​ស ​គ្រោង​ចាក់​បាន​លើ​មនុស្ស​ចំនួន​៣៣០០០​នាក់ ​ហើយ​គិត​ត្រឹម​ថ្ងៃទី​១១​ ខែមេសា​នេះ ​យើង​បាន​ចាក់ បាន​ចំនួន​ជាង​៣២៨០០​នាក់ នៅសល់​អ្នកមាន​ឈ្មោះ​ត្រូវ​ចាក់​តិច​ទៀត ​នៅ​មិន​ទាន់បាន​ទៅ​ចាក់ ហើយ​យើង​ក៏​សូម​អញ្ជើញ​អោយ​ពួកគាត់​ទៅ​ចាក់​ផងដែរ​ ខណៈ​នៅ​សល់តែ​៣​ថ្ងៃ​ទៀត ដូ​ស​ទី​២ ​នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​បន្ត​ចាក់​៕​អត្ថបទ ស៊ុម សុខ​ជា

អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន​ ទទួល​បាន​អំណោយ​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋ​ម​ន្រី្ត​

2021/04/27 02:59:58 am        607
ភ្នំពេញ ៖ ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ទីមួយ​លាន ​បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ព្រឹក​ថ្ងៃទី​១២​ មេសា ២០២១​នេះ បាន​នាំ​យក​ថវិកា​ចំនួន​០៥​លាន​រៀល ​ដែលជា​ប្រាក់​រង្វាន់​ត្រូវ​ឆ្នោត ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​និង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រី្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទៅ​ប្រគល់​ជូន​ដល់​ជ័យ លាភី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន ​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងថា ​អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​លេខ​រៀង​ទី​១ ​គឺ​កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋ​ម​ន្រី្ត ​គឺ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេបញ្ជាការរង​ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក រីឯ​អ្នក​ដែល​មាន​លេខ​រៀង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន គឺ​លោក ប៉ាន់ សុវណ្ណ​រិ​ទិ្ធ​ ជា​អ្នក​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​។ទន្ទឹមគ្នា​នោះដែរ​លោក ប៉ាន់ សុវណ្ណ​រិ​ទ្ធ ជា​អ្នក​មានសំណាង​ទទួល​ប្រាក់​រង្វាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទីមួយ​លាន មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​១៦៤ ផ្លូវ​១២២ ​សង្កាត់​ទឹកល្អក់​ទី​១ ​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ។ ជា​ចុងក្រោយ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មិនមែន​ធ្វើឡើង​សម្រាប់​តែ​ប្រទេស​កម្ពុ​ជាមួយ​នោះទេ គឺ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ ធ្វើឡើង​ដោយ​អនុលោម​ទៅតាម​លក្ខណៈ​បច្ចេកទេស​ពិតប្រាកដ វិទ្យាសាស្ត្រ​ពិតប្រាកដ ហើយ​នៅ​លើ​សកលលោក ​យើង​បានដឹងហើយថា តើ​មាន​ប្រទេស​ចំនួន​ប៉ុន្មាន ​ដែល​បាន​នឹង​កំពុង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺ​មិន​មាន​ច្រើន​នោះទេ​។ ​ជាពិសេស​ប្រទេស​ដែល​មាន​ធនធាន មានលទ្ធភាព​នៅក្នុង​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩​ ដោយ​ខ្លួនឯង​នេះ គឺ​ប្រទេស​ទាំងនោះ កំពុង​ផលិត និង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ប្រទេស​របស់ខ្លួន​។​ ដូច្នេះ​កម្ពុជា កំពុង​ខិតខំ​ធ្វើយ៉ាង​ណា​ឲ្យ​មាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ដោយ​យើង​អាច​ទិញ​យក​វ៉ាក់សាំង​កូ​វីដ​-១៩​ មកចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​វេន​រៀងៗ​ខ្លួន ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​ការពារ​ភាព​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូ​វីដ​-១៩ ​កាត់បន្ថយ​នូវ​អត្រា​សម្រាក​ពេទ្យ និង​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕អត្ថបទ រដ្ឋា

យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ជូន​កម្មករ​រោងចក្រ​សហគ្រាស​ខេត្តកណ្តាល​ នឹង​ប្រព្រឹត្តិ​នៅ​ចុងខែ​មេសា

2021/04/27 02:59:58 am        126
កណ្ដាល ៖ ប្រធាន​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល ​ការផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​បងប្អូន​កម្មករ​និយោជិត តាម​បណ្តា​រោងចក្រ ​សហគ្រាស​ក្នុង​ខេត្តកណ្តាល​នឹង​ប្រព្រឹត្ត​នៅ​ចុងខែ មេសា បន្ទាប់ពី​រាជធានី​ភ្នំពេញ​។ឯកឧត្តម ធុល នាង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល ​​មានប្រសាសន៍​ នៅ​ព្រឹក​ថ្ងៃទី​១២ មេសា ឆ្នាំ​២០២១​នេះ​ថា ​សម្រាប់​ខេត្តកណ្តាល ​កម្មករ​និយោជិត​ដែល​រោងចក្រ សហគ្រាស ​បញ្ជូន​ឈ្មោះ​មក​មន្ទីរ ​និង​ក្រសួង​ការងារ ដើម្បី​បាន​ចាក់​វ៉ាក់សាំង​សរុប​មាន​ប្រមាណ ​៧០​ភាគរយ​ហើយ​មកទល់ពេលនេះ​។កាលពី​កន្លងទៅនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​រម្លឹកថា ​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ការ ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ​ជំងឺ​កូ​វីដ​១៩ និង​ធានា​ឱ្យ​បាន​នូវ​សុខភាព សុខុមាលភាព ​និង​សុវត្ថិភាព​ជូន​ដល់​មន្ត្រីរាជការ សហជីព ​និយោជក និង​បងប្អូន​កម្មករ និយោជិត​ទាំងអស់គ្នា​។ឯកឧត្តម​បញ្ជាក់ទៀតថា ការផ្តល់ជូន​នូវ​ការចាក់​វ៉ាក់សាំង ក្នុង​ខេត្តកណ្តាល បន្ទាប់ពី​រាជធានី​ភ្នំពេញ ដោយសារ​ខេត្ត​នេះ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា មានការ​ចេញចូល ចម្រុះ ដូច្នេះ​យើង​ត្រូវ​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​យើង​ឲ្យ​បាន​រឹងមាំ​សិន ទើប​យើង​ពង្រីក ទៅកាន់​ខេត្ត​ដទៃទៀត គឺ​ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ​ជា​ខេត្ត​គោលដៅ​ដែល​កំណត់​ជា​ខេត្ត​អាទិភាព បន្ទាប់ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​​គួរ​បញ្ជាក់ថា ​គិត​ចាប់ពី​ថ្ងៃទី​៧ រហូត​ត្រឹម​ថ្ងៃទី​១១ ​ខែមេសា ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ​ស៊ី​ណូ​វ៉ា​ក់ ជូន​កម្មករ​និយោជិត ​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន ​សរុប​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​ហើយ ក្នុងនោះ​បរទេស​ជាង ១ ៦០០​នាក់​៕អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

កម្មករ​និយោជិត​ជាង៣​ម៉ឺន ៦​ពាន់​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ ​រួចរាល់​ក្នុង​រយៈពេល ៥​ថ្ងៃ

2021/04/27 02:59:58 am        387
ភ្នំពេញ ៖ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ឲ្យ​ដឹងថា ​គិត​ចាប់ពី​ថ្ងៃទី​៧​ រហូត​ត្រឹម​ថ្ងៃទី​១១ ខែមេសា ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ​ស៊ី​ណូ​វ៉ា​ក់ ជូន​កម្មករនិយោជិត ​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​បាន​ចំនួន​សរុប​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​ហើយ ក្នុង​នោះ​បរទេស​ជាង ១,៦០០​នាក់​។យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​១១ មេសា ឆ្នាំ​២០២១​កន្លងទៅ​ថា​ អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ជូន​បងប្អូន​កម្មករ និយោជិត ​និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ជម្រាប​ជូន​សាធារណជន​អំពី​លទ្ធផល​ការចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ​ជូន​កម្មករនិ​យោជិត និង​ថ្នាក់ដឹកនាំ អង្គការ​វិជ្ជាជីវៈ ក្នុង​រយៈពេល ៥​ថ្ងៃ​មកនេះ ដែល​គិត​មកទល់ពេលនេះ ​អនុគណៈកម្មការ​ចំពោះ​កិច្ច​បាន​បើក​ទីតាំង​ចាក់​វ៉ាក់សាំង ​ចំនួន ៧​ទីតាំង ​ដោយ​ទទួល​បាន​លទ្ធផល ដូចជា​ ៖ លទ្ធផល​ក្នុង​ថ្ងៃទី​១១ ខែមេសា អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​ជាង ៨,៦០០​នាក់ (​បរទេស​ចំនួន ៥១​នាក់​), គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​ចំនួន ៣២១​នាក់​។ដោយឡែក លទ្ធផល​គិត​ត្រឹម​ថ្ងៃនេះ អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​ជាង ៣​ម៉ឺន ៧​ពាន់​នាក់ (​បរទេស​ចំនួន ១, ៦៥៧​នាក់​), ចាក់​បាន​ចំនួន​ជាង ៣​ម៉ឺន ៦​ពាន់​នាក់ (​បរទេស​ចំនួន ១ ៦៣៧​នាក់​) គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​ចំនួន ១ ៤០៩​នាក់ (​បរទេស​ចំនួន ២០​នាក់​)​។ប្រភព​ខាងលើ​ បន្ថែមទៀតថា អនុគណៈកម្មការ​ចំពោះ​កិច្ច នឹង​បន្ត​រៀបចំ​ទីតាំង ចាក់​វ៉ាក់សាំង ជូន​បងប្អូន​កម្មករ និយោជិត​ នៅតាម​រោងចក្រ សហគ្រាស ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បង្កើន​ល្បឿន​ការចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី ​​

ពលរដ្ឋ​ចាត់​ទុក ​ការ​ញុះញង់​របស់​ជន​អគតិ​រឿង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩​ គឺ​ដើម្បី​ផលប្រយោជន៍​ខ្លួន

2021/04/27 02:59:58 am        119
ភ្នំពេញ ៖ បន្ទាប់ពី​ជន​អគតិ​មួយ​ចំនួន​បាន​ញុះញង់​ដល់​ប្រជាពលរដ្ឋ ​កុំទៅ​ចាក់​វ៉ាក់សាំង​ប្រទេស​ចិន​ និង​ត្រូវ​ទៅ​ប្រជ្រៀត​គ្នា​ ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ថ្មី​ ដែល​មិនទាន់​មកដល់​ប្រទេស​កម្ពុជា​នោះ​ ប្រជាពលរដ្ឋ​ដែល​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ​ស្ថិតនៅ​ខណ្ឌឫស្សីកែវ ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃទី​១២​ខែ​ មេសា​នេះ​បាន​ចាត់ទុក​ការ​ញុះញង់​នេះ គឺ​ដើម្បី​ចង់​ទទួល​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួនឯង​ប៉ុណ្ណោះ ពោល​គឺ​មិនបាន​គិតគូរ​ដល់​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ពិត​ប្រា​ដក​នោះទេ​។ជាថ្មី​ម្តងទៀត ប្រជាពលរដ្ឋ​ បាន​បង្ហាញ​ភាព​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ​ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​។​បើ​តាម​ពលរដ្ឋ​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ​ស្ថិតនៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២​ខែ មេសា​នេះ បាន​ប្រាប់​BTV​ថា ​ក្រោម​ការ​ដឹកនាំ​រប​ស់​ស​ម្តេច​តេ​ជោ ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ​តែង​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាធំ ​មិន​ដូច​ជន​អគតិ​រត់ចោលស្រុក ដើរ​ញុះញង់​ប្រជាជន​មិន​ឱ្យ​ចាក់​វ៉ាក់សាំង ​និង​ប្រើ​ល្បិច​បោក​បញ្ឆោត​ផ្សេងៗ​ទៀត ​ដើម្បី​ផលប្រយោជន៍​ខ្លួន​នោះទេ​។ជា​ការ​កត់សំគាល់ ​បន្ទាប់ពី​មាន​វត្តមាន​វ៉ាក់សាំង​ចិន​មកដល់​ប្រទេស​កម្ពុជា​នោះ ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក ​ទៅ​បរទេស បានធ្វើការ​ញុះញង់​ដល់​ប្រជាពលរដ្ឋ​កុំទៅ​ចាក់​វ៉ាក់សាំង​របស់​ចិន​នោះទេ ​ដោយ​បំភ្លៃ​ការពិត​ថា ​វ៉ាក់សាំង​ចិន​នេះ​ មាន​បញ្ហា​ដល់​សុខភាព ​និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជាដើម​នោះ​។​បើទោះបីជា​មានការ​អំពាវនាវ​ក្តី ​ប្រជាពលរដ្ឋ​ស្តាប់​តាម​ការ​ញុះញង់​នោះទេ ​ដោយ​ពួកគាត់​បាន​ទៅ​ចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​។បច្ចុប្បន្ន​កម្ពុ​ជា​ មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ចំនួន​៣​ប្រភេទ​ចាក់​ជូន​ពលរដ្ឋ​រួមមាន​ ៖​ ទី​១.​វ៉ាក់សាំង​Sinopharm ​ដែលជា​ជំនួយ​របស់​ប្រទេស​ចិន ​ត្រូវ​ចាក់​ជូន​មនុស្ស​ដែល​វ័យ​ចាប់ពី​១៨​ឆ្នាំ​ ដល់​៥៩​ឆ្នាំ​។​ទី​២.​វ៉ាក់សាំង​ Covishield ផលិត​នៅ​ប្រទេស​ឥណ្ឌា​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ Astra Zeneca ក្រោម​គម្រោង​ Covac ​ដែល​មាន​កិច្ច​សម្របសម្រួល​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF) ​ចាក់​ជូន​ពលរដ្ឋ​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ និង​ទី​៣.​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​ចាក់​ជូន​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​១៨​ឡើងទៅ​។​វ៉ាក់សាំង​ទាំងបី​ប្រភេទ​នេះ គ្រប់គ្រង​ដោយ​ក្រសួងសុខាភិបាល នឹង​បែប​ចែក​ចាក់​ជូន​ក្រុម​អាទិភាព​តាម​លំដាប់លំដោយ​៕​អត្ថបទ​៖​ទូច សោភ័ណ

ប្រមុខ​ដឹកនាំ​កម្ពុជា-ឡាវ​​ ​ពង្រឹង​កិច្ចសហការ​រួម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន

2021/04/27 02:59:58 am        116
ភ្នំពេញ ៖ ក្នុង​ជំនួប​​​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ​នៅ​ថ្ងៃទី​១២ខែមេសានេះ ​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​កិច្ចសហការ​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩​ និង​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​នេះ​។ក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឡាវ​ ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​ជោគជ័យ​។សម្តេច​តេ​ជោ​ បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត​ ផន​ខាំ វី​ផា​វ៉ាន់ ដែល​ទើប​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ​។ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បាន​សម្ដែង​ការ​ជឿជាក់ថា​ ផ្អែកលើ​បទពិសោធន៍​ដ៏​ធំធេង និង​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​សម្រេច​បាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កាន់តែ​ល្អប្រសើរ ​និង​វិបុលភាព​ជូន​ប្រជាជន​ឡាវ​។សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឡាវ ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣ នៅ​ចុងឆ្នាំ​២០២១ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សម្ដែង​ការពេញចិត្ត​ទៅវិញទៅមក ចំពោះ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ដោយ​ឈរលើ​មូលដ្ឋាន​ចំណងមិត្តភាព​ជា​ប្រពៃណី និង​ភាពជា​អ្នកជិតខាង​ល្អ​។ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ជំរុញ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និង​វប្បធម៌ ។ ក្រៅពី​សហប្រតិបត្តិការ​ទ្វេភាគី ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​គំនិត និង​ប្ដេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​នានា​។ថ្នាក់ដឹកនាំ​ទាំងពីរ មាន​សេចក្តី​រីករាយ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើនឡើង​ពី​ត្រឹម ១០​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩ រហូតដល់ ១០៤​លាន​ដុល្លា​អាមេរិក នៅក្នុង​ឆ្នាំ​២០២០​។ ដើម្បី​ជំរុញ​ការវិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ព​ន្លឿ​ន​ ការចរចា​រលើ “​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​”​។នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ជំនួយ​ម៉ាស​ចំនួន ២​លាន និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​មួយ​ចំនួន ​ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ឡាវ​។ ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ឡាវ ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុងពេល​តែមួយ នាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​ជូនពរ​គ្នា​ទៅវិញទៅមក ឲ្យ​ទទួល​បាន​សុខភាព​ល្អ វិបុលភាព និង​សុភមង្គល​ដល់​ប្រជាជន​កម្ពុជា និង​ឡាវ​។នៅ​ចុងបញ្ចប់​នៃ​ការសន្ទនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ ឯកឧត្តម ​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា​។ ​ដូចគ្នានេះដែរ ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់​ ក៏បាន​អញ្ជើញ ​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​តាម​ពេលវេលា​សមស្រប​ផងដែរ​៕អត្ថបទ ៖ មុត សុទ្ធ

សម្តេច​តេ​ជោ​ លាតត្រដាង​ល្បិចកល​របស់​ជន​ក្បត់ជាតិ​លើ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ

2021/04/27 02:59:58 am        19
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លាតត្រដាង​អំពី​ល្បិចកល របស់​ជន​ក្បត់ជាតិ ដែល​ម្តង​បំផុស បំផុល​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ ចាក់​វ៉ាក់សាំង​របស់​ចិន ហើយ​ចុង​ក្រោយនេះ ​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​វិញ ស្រប​ពេល​ដែល​វ៉ាក់សាំង​ថ្មី ​មិនទាន់​មកដល់​​ទៀតនោះ ​ដែល​ការ​បំផុសបំផុល​នេះ គឺ​ដើម្បី​បញ្ឆេះ​ការ​រិះគន់​របស់​ពលរដ្ឋ​មកលើ​រាជរដ្ឋាភិបាល​។សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​តាមរយៈ​សារ​សំឡេង​មួយ​ នា​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​១២ ​ខែមេសា នេះ ​បាន​ហៅ​ការ​អំពាវនាវ​របស់​ជ​ន​ក្បត់ជាតិ​បែប​ត្រឡប់​ ត្រឡិន ម្ដង​កុំឱ្យ​ពលរដ្ឋ​ចាក​វ៉ាក់សាំង​ចិន និង​ម្ដងទៀត​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ចិន គឺជា​ផែនការ​ពិស ពុល ក្នុង​ការ​ជំរុញឱ្យ​ប្រជាពលរដ្ឋ​ទៅ​ដណ្ដើម​វ៉ាក់សាំង ​ខណៈដែល​មិន​ទាន់មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ សម្រាប់​ចាក់​។ អំពើ​ញុះញង់​នេះ ​ដើម្បីឱ្យ​ពលរដ្ឋ​រិះគន់​រាជរដ្ឋាភិបាល​ថា ​គ្មាន​លទ្ធភាព​ក្នុង​ការទិញ​វ៉ាក់សាំង ​ចាក់​ជូន​ពលរដ្ឋ ខណៈ​ក្រុម​ជន​ក្បត់ជាតិ​ទាំងនោះ​ បាន​លួច​ទៅ​ចាក់​វ៉ាក់សាំង​ចិន​រួចហើយ​។យ៉ាងណាក៏ដោយ តាមរយៈ​សារ​នេះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំ​អស់ ឲ្យ​រក្សា​ភាព​នឹងនរ​ចិត្ត ព្រោះ​រាជរដ្ឋាភិបាល នឹងធ្វើ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា ​តាម​លំដាប់​លំដោយ ជា​អាទិភាព ​ហើយ​កុំ​ជឿ​ទៅតាម​ការ​ញុះញង់​របស់​ពួក ក្បត់​ជាតិ​ទាំងនោះ​ឲ្យ​សោះ​។ វ៉ា​ក់ សាំង នឹង​មកដល់​បន្តបន្ទាប់​ទៀត​ឆាប់ៗ​នេះ​។សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ជាថ្មី​ទៀតថា មនុស្ស​អាយុ​៥៩​ឆ្នាំ​ចុះ នឹងត្រូវ​ចាក់ វ៉ា​ក់ សាំង​ស៊ី​ណូ​ហ្វា​ម​។ ​អាយុ​ពី​១៨​ឆ្នាំ​ឡើងលើ ចាក់​ស៊ី​ណូ​វ៉ា​ក់ និង​អាយុ​៦០​ឆ្នាំ​ឡើងលើ ចាក់​អា​ស្ត្រា​ហ្សេ​នី កា​។ នេះ​ជា​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល​។បន្ទាប់ពី​វ៉ាក់សាំង​ចិន បាន​មកដល់​ប្រទេស​កម្ពុជា​នោះ ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​កំពុង​ស្ថិតនៅ ក្រៅប្រទេស​នោះ ​បាន​ញុះញង់​ពលរដ្ឋ កុំ​ឱ្យទៅ​ចាក់​វ៉ាក់សាំង​របស់​ចិន​នោះឡើយ ​ដោយបាន​ព្យាយាម បំភ័យ​ថា វ៉ាក់សាំង​នេះ នឹង​បង្ក​បញ្ហា​ដល់​សុខភាព ឬ​គ្រោះថ្នាក់​ដល់​ជីវិត​។ ​ទោះបីជា​មានការ​ញុះញង់ របស់​ជន​ក្បត់ជាតិ​ទាំងនោះ​ក្តី ក៏​ប្រជាពលរដ្ឋ​ខ្មែរ មិ​នបាន​ស្តាប់​នោះឡើយ​ ដោយ​បាន​នាំគ្នា​ទៅ​ចាក់​វ៉ា​ក់ សាំង​ជា​បន្តបន្ទាប់​តាម​ការស្ម័គ្រចិត្ត ​ដែល​រហូត​មក​ដល់ពេលនេះ គឺ​បាន​ចំនួន​មួយ​លាន​នាក់​ហើយ​៕អត្ថបទ​៖ បាន ចក់ ​

ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​អាយុ​៦១​ឆ្នាំ​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​-១៩​ នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់​៣០​នាក់

2021/04/27 02:59:58 am        20
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស ​នៅ​ថ្ងៃ​នេះ​ថា ស្ត្រីជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​អាយុ ៦១​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩​ នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ កាល​ពី​ថ្ងៃ​ទី​១១ ខែមេសាម្សិល​មិញ​នេះ ដែល​នាំ​ឱ្យចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ​១៩​ កើន​ដល់​ ៣០​នាក់​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ប្រកាស​​ថា ស្ត្រី​វ័យ​៦១​ឆ្នាំ ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ បាន​ស្លាប់​នៅ​ម៉ោង ៦​កន្លះ​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​សួត​ទាំង​សង​ខាង​របស់​គាត់​បាន​រលាក​ធ្ងន់ធ្ងរ​ដោយសារ​ការ​វាយ​ប្រហារ​ពី​មេរោគ​កូវីដ​១៩ ខណៈស្ត្រី​រូប​នេះ​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ទៀត។បើ​តាម​ក្រសួង​សុខាភិបាល ស្ត្រី​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ក្រោយ​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​សរុប ៣០​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម ១​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ករណី​ស្លាប់​ដំបូង​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
09/20/2025 09:09 PM
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM