គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម គន់ គីម អំពាវនាវ​ឱ្យ​អតីត​យុទ្ធជន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ ឲ្យ​បាន​គ្រប់គ្នា​

2021/04/27 02:59:58 am        14
ឧត្ដរមានជ័យ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ ដល់​ អតីត​យុទ្ធជន​ទាំងអស់ ដែល​មិន​មាន​បញ្ហា​សុខភាព​ ឱ្យ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ឲ្យ​បាន គ្រប់គ្នា ដោយ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ចំនួន ដែល​ចោទថា ​វ៉ាក់សាំង​របស់​ប្រទេស​ចិន ​ពេល​ចាក់​ហើយ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​។ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​អតីត​យុទ្ធជន និង​គ្រួ សារ នៅ​ខេត្ត​ប៉ៃលិន កាលពីថ្ងៃទី​១០ ខែមេសា ​ម្សិលមិញ ​ត្រូវបាន​អមដំណើរ​ដោយ​លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្ត​ប៉ៃលិន ផង​នោះ ឯកឧត្តម គន់ គីម បាន​លើកឡើងថា ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ​ក្នុងការ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ មន្ត្រី​រាជ ការ កងកម្លាំងប្រដាប់អាវុធ ​ជាពិសេស​អតីតយុទ្ធជន ឲ្យ​បាន​គ្រប់គ្នា​។ឯកឧត្តម បាន​បញ្ជាក់ថា វា​ពិត​ជាមាន​សារសំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ រាជរដ្ឋាភិបាល ​នៅតែ​គិតគូរ​ចំពោះ​អតីតយុទ្ធជន ​និង​គ្រួសារ មិន​មាន​បោះបង់​អ្នកណា​មួយ​ចោល នោះឡើយ​។ឯកឧត្តម គន់ គីម និង​ក្រុមការងារ បាន​ថ្លែង​នូវ​សារ​នឹករលឹក​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចតេ​ជោ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អតីត​យុទ្ធជន​ទាំងអស់គ្នា ដោយ​សម្តេច ​ក៏បាន​ជូនពរ​ដល់​អតីត យុទ្ធជន​ទាំងអស់ ឱ្យ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការអនុវត្ត​នូវ​វិធានការ​អនាម័យ​ផ្សេងៗ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ឯកឧត្តម ​បានឱ្យដឹងថា​ នៅក្នុង​ខេត្ត​ប៉ៃលិន ក្រុមការងារ ក៏​នឹង​រៀបចំ​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធ ជន ដែល​មាន​ដី តែ​គ្មាន​ផ្ទះ​ នៅពេល​ក្រោយ តាមរយៈ​លោកជំទាវ ​បាន ស្រីមុំ ​អភិបាលខេត្ត និង​ជា​ប្រធាន កិត្តិយស​អតីត​សមាគម​យុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន​។ក្នុងឱកាស​នោះ លោកជំទាវ បាន ស្រីមុំ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ទាំង​ទ្វេរ តាមរយៈ​ឯកឧត្ត​ម គន់ គីម ដែល​សម្ដេច បាន​គិត​គូរ​អំពី​អតីតយុទ្ធជន​នៅក្នុង​ខេត្ត​ប៉ៃលិន ​ដែលមាន​ការផ្ដល់​នូវ​វ៉ា​ក់សាំង​ បង្ការ​ជំងឺ​កូ​វីដ​-១៩ ​និង​ការសាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ ដែលមាន​ជីវភាព​ខ្វះខាត​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

WHO ៖​ កម្ពុជា​ឈរ​នៅ​មាត់ជ្រោះ​ នៃ​សោកនាដកម្ម​ព្រោះ​កូ​វីដ​-១៩​ បើ​ពលរដ្ឋ​មិន​ធ្វើ​ទង្វើ​ដោយ​ទទួលខុសត្រូវ

2021/04/27 02:59:58 am        93
ភ្នំពេញ ៖ ​ អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា បាន​ព្រមាន​ថា ​ប្រទេស​កម្ពុជា ឈរ​នៅ​មាត់ជ្រោះ ​នៃ​សោកនាដកម្ម ព្រោះ​មេរោគ​រាតត្បាត​កូ​វីដ​-១៩​ បើសិនជា​ប្រជាពលរដ្ឋ មិន​ធ្វើ​ទង្វើ​ដោយ​ទទួលខុសត្រូវ ​ដោយ​បាន​សង្កត់​ថា ​លុះត្រាតែ​អាច​បញ្ឈប់​ការ​ផ្ទុះ​ឡើង​យ៉ាង​អាក្រក់​បំផុត ​នៃ​កូ​វីដ​-១៩ ​បើ​មិន​ដូច្នេះ​ទេ ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ​ឋិត​ក្នុង​ហានិភ័យ​ខ្ពស់ ​ដែល​ត្រូវ​មាន​បន្ទុក​ធ្ងន់ធ្ងរ ដែល​អាច​នឹង មាន​មហន្តរាយ​ដ៏​ធំ​។វេជ្ជបណ្ឌិត លី អាយ​លែ​ន (Li Ailan) តំណាង​អង្គការ WHO ប្រចាំ​កម្ពុជា ​បាន​ព្រមាន​ថា «​ប្រទេស​កម្ពុជា ស្ថិតនៅលើ​ផ្លូវបំបែក​។ អ្វីដែល​យើង​ទាំងអស់គ្នា​ត្រូវធ្វើ​ក្នុង​ប៉ុន្មាន​ថ្ងៃ និង​សប្តាហ៍​ខាងមុខ នឹង​កំណត់​ពី​អនាគត​របស់​យើង​។ ប្រទេសជាតិ ត្រូវតែ​រួមគ្នា​តែមួយ​ឆ្ពោះ​ទៅរក​គោលដៅ​រួមមួយ រួមគ្នា យើង​អាច​គ្រប់គ្រង​ការផ្ទុះ​ឡើង​នេះ​។ បើសិនជា​យើង​មិនអាច​គ្រប់គ្រង​បានទេ ផល​វិ​បាក​ទាំងនេះ នឹង ក្លាយ​ជា​មហន្តរាយ​។អង្គការ​នេះ ក៏បាន​សាទរ​ចំពោះ​កិច្ច​ខំប្រឹងប្រែង និង​វិធានការ​របស់​រាជរដ្ឋាភិបាល ​ចំពោះ​ការបិទ ការ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត និង​ការជួប​ជុំគ្នា​ផ្សេងៗ​។ អង្គការ បាន​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​ចូលរួម​ទប់ ស្កាត់​ការឆ្លង ​និង​ចម្លង ដោយ​គោរព​វិធានការ​សុខាភិបាល​។​ អង្គការ​នេះ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រីករាយ​ជួបជុំ​គ្រួសារ ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ នៅក្នុង​ផ្ទះ ​ដើម្បី​សុវត្ថិភាព​៕​អត្ថបទ ​៖ យន់ វ៉ាន់ 

ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តកណ្តាល ​ទទួល​បាន​កា​រ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​តាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ

2021/04/27 02:59:58 am        577
កណ្ដាល ​៖ នៅ​ថ្ងៃ​ឈប់សំរាក​ចុង​សបា្តហ៍ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​ជូន​ប្រជាជន​ទូទាំង​នៅក្នុង​ខេត្តកណ្តាល​ គឺ​បាន​និង​កំពុង​ដំណើរកា​រ​ចាក់​ជា​ធម្មតា ​ហើយ​ការ​ចាក់​នោះ​ គឺមាន​ធ្វើឡើង​ នៅតាម​មន្ទីរ​បង្អែក​ក្រុង​ស្រុក​ទាំង​១១ ​និង​មាន​ពង្រីក​ការ​ចាក់​នៅ​តាម​មណ្ឌល​សុខភាព​ចំនួន​១១ កន្លែង​ទៀត ​ដែល​នៅ​ជិត​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។សម្រាប់​ការពង្រីក​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​នៅ​មណ្ឌល​សុខភាព​នេះ បើតាម​បណ្តា​ព្រះសង្ឃ មន្ត្រីរាជការ ​ និង​ប្រជាពលរដ្ឋ​ទូទៅ​ដែល​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព​ស្វាយ​រលំ​សង្កាត់​ស្វាយ​រលំ​ក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​១០ ខែមេសា​នេះ​ថា ពលរដ្ឋ​មាន​សប្បាយ​រីក​ខ្លាំង​ណាស់ ខណៈ ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​កំណត់​យក​ខេត្តកណ្តាល​ខេត្ត​អាទិភាព​ទី​២​ បន្ទាប់ពី​រាជធានី​ភ្នំពេញ ​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​ទូទៅ​ដែល​មាន​វ័យ​ចាប់ពី​១៨​ឆ្នាំ ​ឡើងទៅ ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ​ហើយ​ការ​ចាក់​នោះ​ទៀត គឺ​បាន​ពង្រីក​មកដល់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្នង​ផ្ទះ​ពលរដ្ឋ​។សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នៅតាម​មណ្ឌល​សុខភាព​ស្វាយ​រលំ​នេះដែរ គេ​សំគាល់​ឃើញថា ខេត្តកណ្តាល​បាន​ដាក់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ចំនួន​១០​នាក់ អនុវត្ត​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ ហើយ​និង​មានការ​ចូលរួម​ស្ម័គ្រចិត្ត​ពី​ក្រុង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សង្កាត់ ជួយ​រៀបចំ​ចុះឈ្មោះ រក្សា​គន្លាត ​វ៉ាក់សាំង​កំដៅ ​និង​រក្សា​អនាម័យ ​ការពារ​កូ​វីដ​១៩ ​ដែល​ធ្វើ​ទិដ្ឋភាព​ការ​ចាក់ ​មិន​មាន​ការ​កកស្ទះ ​មិន​ប្រជ្រៀត​គ្នា​ជាដើម​។សូមបញ្ជាក់ថា ​នៅក្នុង​ដំណើរការ​អនុវត្ត​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​រយៈពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​១៥ ខែមេសា​នេះ​ នៅក្នុង​ខេត្តកណ្តាល ​បាន​ទទួល​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល ប្រមាណ​ជាង​៦​ម៉ឺន​ដូ​ស ​សម្រាប់​ដំណើរ​ការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​កូ​វីដ​១៩​នៅក្នុង​សហគមន៍​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

កម្ពុជា​ នឹង​ទទួល​បាន​វ៉ាក់សាំង ​Sinovac ​ចំនួន​ប្រហែល​កន្លះ​លាន​ដូ​ស ​នៅ​ថ្ងៃទី​១៧ ​មេសា​ខាងមុខនេះ

2021/04/27 02:59:58 am        404
ភ្នំពេញ ៖ ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល តាមរយៈ​បណ្តាញ BTV ព័ត៌មាន ​បញ្ជាក់ថា ​ប្រទេស​កម្ពុជា​ នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ Sinovac ​ចំនួន​ប្រហែល​កន្លះ​លាន​ដូ​ស​ បន្ថែមទៀត ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​ខាងមុខនេះ​។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បន្តថា វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​ប្រហែល​កន្លះ​លាន​ដូ​ស នឹង​មកដល់​កម្ពុជា ​នៅ​ថ្ងៃទី​១៧ ​មេសា​ខាងមុខនេះ ប្រសិនបើ​មិន​មាន​ការប្រែប្រួល នៃ​ការ​ដឹកជញ្ជូន​នោះទេ​។ សព្វ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​កំពុង​ធ្វើការ​មួយ​ដំណាក់​ទៀត ទៅតាម​ការអនុវត្ត​ការសម្រេចចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នឹងធ្វើ​ការបែងចែក​ឲ្យ​បាន​សមស្រប ​ជាពិសេស​យើង​ចង់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ​ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋ​មន្រី្ត​។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ មិនមែន​យើង​បោះបង់ចោល​ខេត្ត​ផ្សេងៗ​នោះទេ ​ដោយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ចង់​មក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ មាន​ចំនួន​ច្រើន ទន្ទឹម​នឹងនោះ ​ជន​ដែល​ខិតខំ​បំផ្លិចបំផ្លាញ នូវ​ការ​ខិតខំ​ប្រឹងប្រែង​នៅ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ​ នៅតែ​បន្ត ក៏ប៉ុន្តែ​លទ្ធផល​ដែល​យើង​បាន​ទទួល​មកដល់​បច្ចុប្បន្ន​នេះ បង្ហាញ​យ៉ាង​ច្បាស់​ទៅដល់​ក្រុម​ទាំងនោះ​ ឲ្យ​ជន​ទាំង​អស់នោះ​ឃើញ​ឲ្យ​ច្បាស់​ថា ទោះបីជា​អ្នកឯង​ខិតខំ​បំប៉ោង​​យ៉ាងណាក៏ដោយ បំផ្លើស​យ៉ាងណាក៏ដោយ​ ក៏​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែមាន​ជំនឿ​ទុកចិត្ត​ជឿជាក់​ទៅលើ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត ​ហើយ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ​នៅតែមាន​ជំនឿ​ទុកចិត្ត​ទៅលើ​វ៉ាក់សាំង​កូ​វីដ​-១៩ ​បើទោះបីជា​វ៉ាក់សាំង​នោះ​ផលិត​នៅ​ប្រទេស​ណាក៏ដោយ ​ក៏​ផលិតផល​នេះ វា​នៅតែ​ជា​ផលិត​ផល វា​នៅតែ​ជា​វ៉ាក់សាំង​កូ​វីដ​-១៩ ​ដែលមាន​ផលប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ ​និង​សម្រាប់​បុគ្គល ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​វិវត្តន៍​ទៅរក​ភាព​ធ្ងន់ធ្ងរ ​នៅពេលដែល​មានការ​វៃ​លុក​ពី​វីរុស​កូ​វីដ​-១៩ ចូលទៅក្នុង​សរីរាង្គ​របស់​បុគ្គល ​ហើយ​កាត់បន្ថយ​បាន​អត្រា​ឈឺ​ អត្រា​ចូល​សម្រាក​ពេទ្យ ​ហើយក៏​ដូចជា​អត្រា​មរណៈភាព​ ដែល​បណ្តា​ប្រទេស​នៅ​លើ​សកលលោក​មួយ​ចំនួន​បាន​អនុវត្តន៍ និង​សិក្សា​ទៅ រកឃើញថា ​មានការ​ធ្លាក់ចុះ​ខ្លាំង​។ ដូច្នេះ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នៅតែ​បន្តដំណើរ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ ប៉ុន្តែ​ធ្វើតាម​ដំណាក់កាល អាស្រ័យ​ទៅលើ​ចំនួន​វ៉ាក់សាំង​ដែល​យើង​មាន​៕អត្ថបទ រដ្ឋា

ស្នងការ​រាជធានី​ភ្នំពេញ​ ដាក់​កម្រិត​មួយ​សប្តាហ៍​​ ឲ្យ​នគរបាល​ទាំងអស់​ ត្រូវ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា

2021/04/27 02:59:58 am        157
ភ្នំពេញ ៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានដាក់​កម្រិត​មួយ​សប្តាហ៍ ​ដល់​នគរបាល​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ ​ឲ្យ​បាន​គ្រប់ៗ​គ្នា ​លើកលែងតែ​នគរបាល​ណា​ ដែលមាន​ជំងឺ​ប្រចាំ​កាយ​ហើយ​មាន​អាការៈ ​ធ្ងន់ធ្ងរ​តែប៉ុណ្ណោះ​។ការដាក់​កម្រិត​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ ​គឺ​បាន​ធ្វើឡើង ក្រោយពី​មាន​បញ្ជា​ផ្ទាល់​យ៉ាង​មុតមាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ ដែល​តម្រូវ​ឱ្យ​នគរបាល​នៅតាម​នាយកដ្ឋាន រាជធានី​-​ខេត្ត​ទាំងអស់ ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា ​មិនឱ្យ​លើសពី​១​សប្តាហ៍ ខណៈដែល​ស្ថានភាព​នៃ​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ​បាន​កំពុង​វិវត្តន៍​យ៉ាង​អាក្រក់​នោះ​។ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​លើកឡើងថា​ «​នគរបាល​រាជធានី​ភ្នំពេញ​ដែល​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ​ត្រូវ​នាំគ្នា​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់គ្នា ​មិន​ឱ្យ​លើសពី​១​ សប្តាហ៍​នេះ​ទេ ​លើកលែងតែ​មន្ត្រី​នគរបាល​មាន​អាការៈ ​ជំងឺ​ធ្ងន់ធ្ងរ​»​។នៅក្នុង​ព្រឹត្តិការណ៍​ចាក់​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​នគរបាល​នោះដែរ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​ទទួល​ការឧបត្ថម្ភ​នូវ​ទឹក​សុទ្ធ​ចំនួន​២៥០​កេស ពី ឯកឧត្តម ហ៊ុន ម៉ា​នី ​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ​ដើម្បី​លើកទឹកចិត្ត​ជូន​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​ដែល​ជា​កម្លាំង​ជួរមុខ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ ​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ផងដែរ​។ការឧបត្ថម្ភ​ជា​ទឹក​សុទ្ធ​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី នៅពេលនេះ ​បន្ទាប់ពី​ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ​និង​លោកជំទាវ​ជួយឧបត្ថម្ភ​ជា​ថ្នាំពេទ្យ ​និង​ម៉ាស់​ជាច្រើន ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បំពេញតម្រូវការ​ចាំបាច់​ប្រើប្រាស់​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ខណៈ​ការជួយ​ឧបត្ថម្ភ ជូន​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​នេះ ​គឺជា​ការ​បង្ហាញ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​ផុត​ពី​សុខភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​កងកម្លាំង​ជួរមុខ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​នី និង​លោកជំទាវ ដែល​បាន​គិតគូរ​សុខទុក្ខ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ថា ​នេះ​ជា​កាយ​វិកា​ដ៏​សប្បុរស​ និង​ការចែករំលែក ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កម្លាំង​ជួរមុខ កំពុងតែ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩​នោះ​៕​អត្ថបទ​ ៖ បាន​ចក់

សម្ដេច​តេ​ជោ​ ប្រកាស​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង ​មួយ​រយៈ​ដល់​ក្រុម​គ្រួសារ​ដែល​ពាក់ព័ន្ធ​ នឹង​ករណី​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        128
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានប្រកាសថា​ រដ្ឋ នឹង​ជួយ​បង់ ថ្លៃ​ទឹក និង​ភ្លើង ​ជំនួស​ក្រុមគ្រួសារ ​ដែលមាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ពី​ ២​ខែ​ដល់​៥ ខែ ព្រមទាំង​ជំនួយ​ស្បៀងអាហារ​មួយ​ចំនួនទៀត​ផងដែរ​។នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង សារ​ទៅកាន់​ជនរួមជាតិ ជុំវិញ​បច្ចុប្បន្នភាព និង​ស្ថានភាព​ទូទៅ ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ​ដែល​ក្នុង​សារ នេះ សម្តេច​តេ​ជោ ​បាន​លើកឡើងថា ​ខណៈពេល​នេះ កំពុងតែ​កើតមាន​នូវ​ការ​ឆ្លង​ក​ដ៏​អាក្រក់​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សភាពការណ៍​បែបនេះ រដ្ឋ នឹង​ជួយ​សម្រាល ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​គ្រួសារ​ដែល​មាន​ការពាក់​ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩​នេះ មួយ រយៈពេល​។សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការ​អន្តរាគមន៍​រប​ស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ស្បៀង ​និង​ថវិកា ឧបត្ថម្ភ​ជូន​ដល់​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្វី​ត្បិត​វា​មិនបាន​គ្រប់គ្រាន់​ដូច​ប្រាក់​ចំណូល របស់​ពួកគេ​ក៏ពិតមែន ​ប៉ុន្តែ​វា​ជា​ការ​សម្រាល​ទុក្ខលំ​បាក​បាន​មួយរយៈ ក្នុង​ពេល​ជួប​បញ្ហា​នេះ​ផងដែរ​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ​ការពារ​ខ្លួន​កុំ ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​បច្ចុប្បន្ននេះ ​វា​កំពុងតែ​វិ​វត្ត​យ៉ាង​អាក្រក់​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​វា បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​រោងចក្រ ​និង​ទីផ្សារ​មួយចំនួន ​ដែល​តួលេខ​នេះ បាន​បង្ហាញថា វា​ជា​ព្រឹត្តិ ការណ៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ ប្រញាប់ប្រញាល់​រៀបចំ ស្បៀងអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង តំបន់​ ដែល​បាន​នឹង​កំពុង​បិទ​ខ្ទប់ ដើម្បី​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​ពួកគេ​៕​អត្ថបទ​៖ បាន ចក់ ​

សម្ដេច​តេ​ជោ​ ណែ​នាំ​ឲ្យ​​រដ្ឋមន្ត្រី​យុត្តិធម៌ ​ធ្វើការ​ជាមួយ​តុលាការ​កាត់ទោស​ អ្នក​មិន​គោរព​វិធាន​ច​ត្តា​ឡី​ស័ក​ ជា​ចាំបាច់

2021/04/27 02:59:58 am        17
ភ្នំពេញ ៖ ​ច្បាប់​មាន​ហើយ​​ និង​កុំ​អោយ​គេ​ថា​មិន​អនុវត្ត​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ណែ​នាំ​អោយ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​តុលាការ​ដើម្បី​កាត់ទោស​អ្នក​ដែល​បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក​។សារ​ពិសេស​ចេញពី​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​ នា​ព្រឹក​មិញ​នេះ ​សម្តេច​ បាន​បញ្ជាក់ថា​ កន្លងមកនេះ ​មាន​អ្នក​គេចវេស​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​នាំ​ដល់​មានការ​ចម្លង​ផង​ដែរ​ដូច្នេះ​ត្រូវ​មាន​ការ​កាត់ទោស​ជា​ចាំបាច់​កុំ​អោយ​គេ​ថា​ច្បាប់​មាន​ហើយ​មិន​អនុវត្ត​ និង​ត្រួតពិនិត្យ​អោយ​បាន​ម៉ត់ចត់​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​កុំ​អោយ​មាន​ការ​ចេញ​ក្រៅពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ការដែល​សម្តេច​ បាន​ណែនាំ​បែបនេះ ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់ ​ការចម្លង​កូ​វីដ​១៩​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ព្រោះថា ​ប៉ុន្មាន​ថ្ងៃនេះ​ករណី​ឆ្លង​កូ​វីដ​១៩ ​មានការ​កើនឡើង​យ៉ាង​ច្រើន​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​។ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នៅ​ទូទាំង​ប្រទេស​បើ​គិតដល់​ថ្ងៃ​ម្សិលមិញ​បាន​កើន​ឡើង​រហូតដល់​ជិត​៤​ពាន់​នាក់​ហើយ​ ក្នុងនោះ​ ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃទី​៨​មេសា ​មាន​៥៧៦​នាក់ និង​មាន​អ្នកជា​ថ្មី​៧០​នាក់​ ក្នុងចំណោម​អ្នកជា​សរុប​ជិត​ ២​ពាន់​នាក់​និង​មាន​ស្លាប់​ចំនួន​២៤​នាក់​។​នេះ បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញ​ថ្ងៃទី​៩​មេសា​ម្សិលមិញ​នេះ​៕​អត្ថបទ ៖ មុត សុទ្ធ

ក្រសួង​សុខាភិបាល​រក​ឃើញ​មនុស្ស​៤៧៧​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​៩៦​នាក់​ជា​សះស្បើយ

2021/04/27 02:59:58 am        22
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​ទី១០ ខែមេសានេះ​ បាន​ប្រកាស​ថា មនុស្ស ៤៧៧​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ ៤ ០៨១​ករណី។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ក្រសួង​សុខាភិបាល​ ​បានបញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៤៧៧​នាក់​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដោយ​ក្នុង​នោះ​រក​ឃើញ​នៅ​រាជ​ធានី​ភ្នំពេញ ៤៥៤​នាក់ ខេត្ត​ព្រះសីហនុ ៦​នាក់ ខេត្ត​កណ្ដាល ៤​នាក់ ខេត្ត​ស្វាយរៀង ៤​នាក់ ខេត្ត​តាកែវ ៤​នាក់ ខេត្ត​ព្រៃវែង ៣​នាក់ ខេត្ត​កំពង់ធំ ១​នាក់ និង​ខេត្ត​សៀមរាប ១​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤ ០៨១​នាក់ ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប​់តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០ នៅ​ពេល​កម្ពុជា​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង។ក្រសួង​សុខាភិបាល​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២ ០៨០​នាក់​ហើយ ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ៩៦​នាក់​ទៀត ​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ​១ ៩៧០​នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ផ្ដល់​ថវិកា​១០លានរៀល ​ជួយ​សម្រាល​ការ​លំបាក​ជីវភាព សន្តិសុខយាម​នៅធនាគារ ABA សាខាស្ពាន​អាកាស​​ផ្សារដីហុយ ​

2021/04/27 02:59:58 am        23
ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមេសា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​​កម្ពុជា បាន​ចាត់​តំណាង​នាំ​យកថវិកា​មនុស្សធម៌កាក​បាទក្រហមកម្ពុជា​ ចំនួន១០លានរៀល ជួយ​សម្រាលការលំបាកជីវភាព ដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ ​មន្ត្រីនគរបាលអង្គភាព​​តម្រួត​បទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ​នៅធនាគារABA សាខាស្ពាន​អាកាស​​ផ្សារដីហុយ។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ភឿន ភិរៈ បានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារកិច្ចត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំង​អាណិត​អាសូរ​ជាពន់ពេក។ក្នុងករណីនេះ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យ​ភស្តុតាង​ជា​វីដេអូ និង​ឯកសារ​ពាក់ព័ន្ធ ក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញាបាន​ដោះលែង​លោក ភឿន ភិរៈ​ ឱ្យមានសេរីភាពវិញ និងបន្តការស៊ើបអង្កេត លើករណីនេះ បន្ថែមទៀតផងដែរ៕

កម្មករ​រោងចក្រ​កាត់ដេរ Din Han ចំនួន​១៨​នាក់​ទៀត រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩

2021/04/27 02:59:58 am        26
ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​បញ្ជាក់ថា កម្មករ​រោងចក្រ​កាត់ដេរ Din Han ចំនួន​១៨​នាក់​ទៀត បាន​រកឃើញ ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ចំនួន​កម្មករ​សរុប​ឆ្លង​ឆ្លង​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់​៦៨​នាក់ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​។លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ មានប្រសាសន៍ប្រាប់​​ នៅ​ព្រឹក​ថ្ងៃទី​៩ មេសា ឆ្នាំ​២០២១​នេះ​ថា ​រោងចក្រ​កាត់ដេរ ឌី​ន ហាន មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ឌួង​ងៀប​២​ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​មាន​កម្មករ​សរុប​២០០០​នាក់ ​បាន​មក​យក​សំណាក​គ្រប់​ចំនួន​ហើយ។លោក​បញ្ជាក់ថា ចំពោះ​កម្មករ​ដែល​បាន​ប៉ះពាល់​ផ្ទះ​នឹង​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​និង​ចំពោះ​កម្មករ​ដែល​ប៉ះពាល់​ដោយ​ប្រយោល គឺ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ ខ្លួនឯង ​នៅផ្ទះ​រៀងខ្លួន រយៈពេល​១៤​ថ្ងៃ​។សូមបញ្ជាក់ថា រោងចក្រ​កាត់ដេរ Din Han បាន​រក​ឃើញ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​កាលពី​ថ្ងៃទី​៧ ដោយមាន​កម្មករ​ចំនួន​៥០​នាក់​ បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។ទាក់ទង​បញ្ហា​ខាងលើនេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​អំពាវនាវ​ដល់​កម្មករ​និយោជិត​ទាំងអស់​ដែល​បម្រើការ​នៅ​រោងចក្រ ឌី​ន ហាន ត្រូវ​មក​យក​សំណាក​ដើម្បី​ពិនិត្យ​ជាបន្ទាន់​។ ជាមួយគ្នានេះ ​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាច់ញាតិ ឬ​មិត្តភ័ក្ដិ​របស់​កម្មករ​និយោជិត​ទាំងនោះ​ ត្រូវ​ជួយ​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​(​នៅ​ដាច់ដោយឡែក​) រយៈពេល​ ១៤​ថ្ងៃ តាម​ចំនួន​កំណត់ ​ហើយ​បើ​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទេ នឹង​ទទួល​ទោស​ពិន័យ​តាមច្បាប់ ​ជាក់​ជាមិនខាន​៕អត្ថបទ​ ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
09/20/2025 09:09 PM
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM