គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាល​កំពុង​ពិចារណា​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ចូល​ទស្សនា​អង្គរ​

2021/04/27 02:59:58 am        93
សៀមរាប ៖ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ទស្សនា ​នៅ​តំបន់​រមណីយដ្ឋាន ​អង្គរ​នៅ​ត្រីមាស​ទី​៤​ ឆ្នាំ​ ២០២១​នេះ​។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើងថា​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​ ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាលខេត្ត និង​វិស័យ​ឯកជន ដើម្បី​សិក្សា​អំពី​ការ​បើកទទួល​កញ្ចប់​ទស្សនកិច្ច​ ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ាក់​សាំង​រួចហើយ ​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ​ឬ​ ពេលវេលា​សមស្រប​ណាមួយ​ដ៏​ឆាប់​ខាងមុខនេះ​។ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែងថា ​ការ​បើក​ទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​រួច​ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ ​គឺជា​ការ​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ច​មូលដ្ឋាន ​ក្រុម​អាជីវកម្ម ​និង​ជា​ការ​ដាស់​អារម្មណ៍​ដល់​អ្នក​ជំនាញ​ក្នុង​ផ្នែក​ទេសចរណ៍​ មក​រៀបចំ​គម្រោង​ផែនការ​ឡើងវិញ ​ជាពិសេស​គឺ​ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ផងដែរ​។ចំណែក​, លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា ​បាន​ថ្លែង​នូវ​ការ​សាទរ ​និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ផងដែរ ​ព្រោះ​ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​លើ​វិស័យនេះ ​គឺជា​ការ​ជួយ​ដល់​ក្រុម​អាជីវកម្ម ជាពិសេស​វិស័យ​សណ្ឋាគារ​, ​ការបើក​សណ្ឋាគារ​ឡើងវិញ គឺជា​ការ​ជួយ​ដល់​បុគ្គលិក​បម្រើការ​ងារ​លើ​ផ្នែក​នេះ ឲ្យ​ទទួល​បាន​ការងារ​ឡើងវិញ ​និង​ការ​ជួយ​ដល់​ផ្នែក​ភោជនីយដ្ឋាន​ផងដែរ។ បន្ទាប់ពី​ការ​អូសបន្លាយ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​អ្នក​ប្រកប​របរ​អាជីវកម្ម​លើ​ផ្នែក​នេះ​យ៉ាង​ខ្លាំង ។​ ដោយ​​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​១៩​ជាមួយ​នឹង​ការ​រឹតត្បិត​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ប្រទេស​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ចូល​ទស្សនា​នៅ​កម្ពុជា​ ឆ្នាំ​២០២០ មាន​ចំនួន​១,៣​លាន​នាក់ ធ្លាក់ចុះ​៨០​ភាគរយ​៕​អត្ថបទ​៖ សុន រ៉ា​ឌី

យក​វិទ្យាល័យ​ ជា ស៊ីម​ សាមគ្គី ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​-វីដ និង​ធ្វើ​ច​ត្តា​ឡី​ស័ក

2021/04/27 02:59:58 am        659
ភ្នំពេញ ​ ៖ អភិបាល​រាជធានី​ភ្នំពេញ ​បានរៀបចំ​ដោយ​ផ្ទាល់ ​នឹង​យក​វិទ្យាល័យ​ ជា ​ស៊ីម​សាមគ្គី ក្លាយ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ​ដែល​មាន​ចំនួន​២០០​គ្រែ​។អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និងកំពុង​រៀបចំ វិទ្យាល័យ​ជា ស៊ីម សាមគ្គី ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ហើយ​អាគារ​ផ្នែក​ខ្លះ​ធ្វើជា​កន្លែង​ច​ត្តា​ឡី​ស័ក ​ផងដែរ ​ខណៈ​ជំងឺ​នេះ​មិនបាន​ធូរស្រាល​នៅឡើយ​ទេ តែ​បាន​បន្ថែម​អ្នកជំងឺ​កាន់​តែច្រើន ​ដែល​ធ្វើឱ្យ​នៅ​តាម​មន្ទីរពេទ្យ​នានា​របស់​រដ្ឋ​មិន​អាច​ទទួល​អ្នកជំងឺ​អស់ ។វិទ្យាល័យ ​ជា ស៊ីម​ សាមគ្គី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ​ខណ្ឌទួលគោក ហើយ​ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​អាជ្ញាធរ​ និង​មន្ទីរ​សុខាភិបាល ចុះ​ពិនិត្យ​ទីតាំង​វិទ្យាល័យ​ ជា​ ស៊ីម​សាមគ្គី ​ដើម្បី​ទុកជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​-១៩ ​ឱ្យ​បាន​សមរម្យ ហើយ​មួយ​ផ្នែក​ខ្លះ ​នៃ​អគារ​វិទ្យាល័យ​នេះ ​ក៏ត្រូវ​រៀបចំ​ជា​កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។ក្នុងឱកាស ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការរៀបចំ​ទីតាំង​ខាងលើនេះ ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់ថា ទីតាំង​ខាងលើនេះ ​ត្រូវ​រៀបចំ​គ្រែ​ចំនួន​២០០ គ្រែ សម្រាប់​អ្នក​ជំងឺ និង​១០​គ្រែ​ទៀត​សំរាប់​ក្រុម​គ្រូពេទ្យ​ដែល​ត្រូវ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣ នៅ​ខណ្ឌ​ច្បារអំពៅ កំពុង​បន្ត​ដំណើរការ​សម្រាប់​ក្រុម​គោលដៅ​និង​ពលរដ្ឋ​ស្ម័គ្រចិត្ត

2021/04/27 02:59:58 am        648
ភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃទី ៩​ខែមេសា ​ឆ្នាំ ២០២១​នេះ ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ ​គឺមាន​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣​កំពុង​ដំណើរការ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គោលដៅ ​ដោយ​រាប់បញ្ចូល​ទាំង ក្រុម​មន្ត្រី ​មនុស្ស​ចាស់​វ័យ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ ​និង​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ក្នុង​ខណ្ឌ​ច្បារអំពៅ គឺមាន​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣​កំពុង​ដំណើរការ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ក្រុម​គោលដៅ និង​ប្រជា​ពល​រដ្ឋ​ដែល​ស្ម័គ្រចិត្ត​។​ ជាក់ស្ដែង​ទីតាំង​ទាំង ​៣​ដែល​កំពុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នេះ ​គឺ​ស្ថិតនៅ​មន្ទីរ​ពេទ្យបង្អែក​ច្បារអំពៅ​ ដែល​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គោលដៅ និង​មនុស្ស​ចាស់​អាយុ​ចាប់ពី ​៦០​ឆ្នាំ​ឡើងទៅ ​ទីតាំង​ពីរ​គឺ​ស្ថិតនៅ​មណ្ឌល​សុខភាព ​ព្រែក​ឯង សម្រាប់​ការ​ចាក់​ជូន​មនុស្ស​ចាស់​អាយុ​ចាប់ពី ​៦០​ឆ្នាំ​ឡើងទៅ​ដូចគ្នា ​និង​ទីតាំង​៣ គឺ​ស្ថិតនៅ​សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស ដែល​ជា​ទីតាំង​ថ្មី​បង្កើត​ឡើង​កាលពី​ថ្ងៃទី ៥​ខែមេសា​កន្លងទៅ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​។ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្ម័គ្រចិត្ត​នេះ​ គឺ​មាន​វត្តមាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន មក​ទទួល​ការចាក់ ​និង​មានការ​រៀបចំ​គោរព​តាម ការណែនាំ​ដោយ​មិន​មាន​ការ​ប្រមូលផ្ដុំ​ផ្ទុយ​ពី​វិធាន​ការការ​ពារ​នោះទេ​។ ក្នុង​ឱកាស​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នាពេលនេះ​ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​មើល​ឃើញថា​វ៉ាក់សាំង​នេះ​មាន​សារៈប្រយោជន៍​ជាខ្លាំង ​សម្រាប់​ខ្លួន​គាត់ គ្រួសារ​គាត់ និង​សង្គមជាតិ​។សម្រាប់​ទីតាំង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ គឺ​ទើប​បិទ​បញ្ចប់​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​កន្លែង​នៅ​វិទ្យាល័យ​ច្បារអំពៅ ក្រោយពី​ទីតាំង​នេះ បាន​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គ្រូបង្រៀន​រួចរាល់​។ ជុំវិញ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ជាទី​តាំង​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខ្លាំង គឺ​កំពុង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ខណ្ឌ​ទាំង ១៤​។ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី​១​កន្លែង ​ក្នុង​១​ខណ្ឌ ​សម្រាប់​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្ម័គ្រចិត្ត ដើម្បី​ពន្លឿន​ការងារ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ​៕​អត្ថបទ​៖​គឹម​ហុក

សម្តេច​តេ​ជោ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ នឹង​អ្នក​ឆ្លង​កូ​វីដ​-១៩ ​ទៅឱ្យ​ពេទ្យ​យក​ចំណាក​ទៅធ្វើ​តេស្ត

2021/04/27 02:59:58 am        380
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់ ​ដែល​ដឹងថា ​ខ្លួន​មានការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល ​ជាមួយ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ ​ត្រូវតែទៅ​ ឱ្យ​គ្រូពេទ្យ​យក​សំណាក ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ តាមរយៈ​ហ្វេស​ប៊ុ​ក​ផ្លូវការ ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា​នេះ សម្តេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល ​បាន អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ស្ថានភាព ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នាពេល​បច្ចុប្បន្ននេះ​។ស្ថានភាព​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កើត​ចេញពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ កំពុង​តែ​មាន​វិសាលភាព​ធំ​ឡើង​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​គួរឱ្យ​ព្រួយបារម្ភ ដែល​មកដល់ពេលនេះ ​មាន​អ្នក​ឆ្លង ចំនួន​ជាង​បី​ពាន់​នាក់ ក្នុងនេះ​ ព្យាបាល​ជាសះស្បើយ មាន​ចំនួន​ជិត​ពីរពាន់​នាក់ ​និង​ស្លាប់​២៤​នាក់​។​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​កំពុង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​រាជធានី​-​ខេត្ត ​ចំនួន​៤ ​គឺ​រាជធានី ភ្នំពេញ ខេត្តកណ្តាល ​ខេត្ត​ព្រះសីហនុ និង​ស្វាយរៀង ជាពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ​តែម្តង​ ដែល​បាន​នឹង កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ដោយសារ​ហានិភ័យ​នេះ ប្រជាពលរដ្ឋ ត្រូវបាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់​ជាទីបំផុត ​បើ​មិន​មាន​ការចាំបាច់​ទេ កុំ​ចេញពីផ្ទះ ​ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ គឺ​ពាក់​ម៉ាស់ ​ឧស្សាហ៍​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ ជែ​ល ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ​និង​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង និង​ប្រកាន់ខ្ជាប់​វិធានការ ៣​កុំ គឺ កុំ​ចូលទៅ ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល កុំ ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា ចាប់​ដៃគ្នា កុំ​កៀក​ស្មា​គ្នា និង​កុំ​អោប​គ្នា ។​ល​៕​អត្ថបទ ៖ ​មុត សុទ្ធ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថ្វាយព្រះពរ​ព្រះមហាក្សត្រ ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

2021/04/27 02:59:58 am        97
ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​នៅ​ថ្ងៃទី​៩​ មេសា​នេះ ​បាន​ថ្វាយ​សារលិខិត​ថ្វាយព្រះពរ​ដល់​អង្គ​ព្រះមហាក្សត្រ ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ ប្រពៃណីជាតិ​ដែល​នឹង​ឈាន​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។សារលិខិត​មាន​ខ្លឹមសារ​ថា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ បពិត្រ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ស្ថិតក្នុង​អភិលក្ខិតសម័យ​ដ៏​សិរី​មង្គល​ឧត្តុង្គឧត្តម ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មកដល់​នា ​ពេល​ឆាប់ៗ​ខាងមុខនេះ ក្នុងនាម​ខ្ញុំម្ចាស់ ​និង​សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា ជាបឋម សូម ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយ​បង្គំ​ថ្វាយ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី ​សិរី​វិវឌ្ឍ នា​ជា​អនេកប្បការ ថ្វាយ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​សូម​ទ្រង់​ព្រះ​ប្រកប ដោយ​ព្រះរាជ​សុខភាព​ពេញ​បរិបូរណ៍ ​ព្រះ​ពលា​នុ​ភាព​មាំមួន​ក្លៀវក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់ ព្រះ​ជន្មា​ទីឃាយុ ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី ព្រះអង្គ គង់​ប្រថាប់​ជា​ម្លប់​អម្រឹត​ដ៏​ត្រជាក់ត្រជំ ប្រទាន​ដល់​ប្រជានុរាស្ត្រ​ជ្រកកោន​ដោយ ក្តី​សុខដុមរមនា​ ជា​ភិយ្យោភាព​តរៀង​ទៅ​។ក្នុង​វរោកាស​ដ៏​វិសេស វិសាល​នេះ ខ្ញុំម្ចាស់ និង​សហការី នៃ​កាក​បាទ​ក្រហម​កម្ពុជា ​សូម​ថ្វាយ​នូវ​ព្រះ​កតញ្ញូ​កតវេទីតាធម៌​ដ៏​ធំធេង​ចំពោះ​ព្រះ​វិសុទ្ធ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជា​អតិបរមា ​ដែល​ជា​និច្ចកាល ព្រះករុណា ​ថ្លៃ​វិសេស​ជា​អម្ចាស់​ទ្រង់​ ស្តេច​សព្វព្រះរាជហឫទ័យ លះបង់​ពេលវេលា​ និង​ព្រះកាយ​ពល​ដោយ​ពុំ​គិតពី​ការ នឿយហត់ បំពេញ​នូវ​ព្រះរាជ​បូជនិយ​កិច្ច ដ៏​ឧត្តុង្គឧត្តម ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍ ជាតិ សាសនា និង​មហា​ប្រជានុរាស្ត្រ ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ​ប្រកបដោយ​ព្រះ ​ព្រហ្ម​វិហារធម៌ និង​ព្រះរាជ​ទសពិធរាជធម៌​ដ៏​បរិសុទ្ធ​។ ​ទន្ទឹមនេះ​ទៀត ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ​ទ្រង់​ស្ដេច​សព្វ ព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន លើកកម្ពស់​គាំទ្រ ​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ ប្រទាន​កាកបាទ​ក្រហមកម្ពុជា ​ដើម្បី​មានលទ្ធភាព ពង្រឹង​យន្តការ​សង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​ព្រះ រាជ​លំ​អាន​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រមទាំង សម្តេចព្រះ​មហាក្សត្រី ព្រះ​វរ រាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ ​និង​សុភមង្គល​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ជាថ្មី​ម្តងទៀត ខ្ញុំម្ចាស់ ព្រមទាំង​សហការី សូម​លំឱនកាយ​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ​ទាំងអស់​ក្នុង​លោក ដួង ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ជំនាន់ ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ ​ជាពិសេស ព្រះ​បារមី​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ ព្រះ​បរម រតន​កោដ្ឋ ជាទី​សក្ការៈ ព្រមទាំង​ទេវតា​រក្សា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៤ ព្រះនាម ម​ណ្ឌា​ទេវី សូម​បន្ត​អភិបាល​គ្រង​រក្សា ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕អត្ថបទ ៖ មុត សុត 

ក្រសួង​អប់រំ​ សម្រេច​បិទ​អង្គភាព​ថ្នាក់​ជាតិ​ទាំង​អស់​ ដើម្បី​បង្ការ​ការ​រាតត្បាត ​នៃ​ជំងឺ​កូវីដ​-១៩

2021/04/27 02:59:58 am        461
ភ្នំពេញ ៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បិទ​ការ​ធ្វើ​ការ​នៅ​តាម​ស្ថាប័ន ​របស់​​ក្រសួង​នៅ​ថ្នាក់​ជាតិ​ទាំង​អស់ ​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩។ក្នុង​សេចក្ដី​ណែនាំ​ចេញ​នៅ​ថ្ងៃទី​០៩ ខែមេសា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន បាន​ណែនាំ​ទៅ​មន្ត្រី​អប់រំ​ទាំង​អស់​នៅ​អង្គភាព​ថ្នាក់​ជាតិ ឱ្យ​បំពេញ​ការងារ​រដ្ឋបាល​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​ស្រុង​ និង​ធ្វើការ​ពី​ផ្ទះ​រៀងៗ​ខ្លួន។សម្រាប់​ការ​រៀបចំ​មន្ត្រី​សម្រាប់​បំពេញ​ការងារ​ប្រចាំ​វេន​នោះ រដ្ឋ​មន្ត្រី ហង់ជួន ណារ៉ុន ប្រាប់​ថា មិន​ចាំ​បាច់​រៀប​ចំ​ឱ្យ​មាន​ទៀត​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​ឯកឧត្តម រដ្ឋ​មន្ដ្រី ​ប្រាប់​ឱ្យ​មន្ត្រី​ទាំង​អស់​តាម​ដាន​សុខភាព​របស់​ខ្លួន​ឯង ​និង​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​លេខ ១១៥ ប្រសិន​បើ​មាន​រោគ​សញ្ញា​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩៕

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

2021/04/27 02:59:58 am        128
ភ្នំពេញ ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​នៅ​ថ្ងៃទី​៩​ មេសា​នេះ ​បាន​ថ្វាយ​សារលិខិត​ថ្វាយព្រះពរ​ដល់​អង្គ​សម្តេច​ម៉ែ ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ ​សីហនុ ​ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព ​សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ​ព្រះប្រធាន​កិត្តិយស​ កាក​បាទ​ក្រហម​កម្ពុជា​ ក្នុងឱកាស​ឆ្នាំ​ថ្មី​ ដែល​នឹង​ឈាន​មកដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។សារលិខិត ​មាន​ខ្លឹមសារ​ថា​ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​ សេចក្តីថ្លៃថ្នូរ​ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស ​កាកបាទ​ក្រហម​កម្ពុជា ​ជាទី​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ បពិត្រ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ក្នុងឱកាស​ ដ៏​មហា​នក្ខត្តឫក្ស​ឧត្ដុង្គឧត្ដម​ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស​.២៥៦៤ ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ​នាង​ខ្ញុំម្ចាស់ ព្រមទាំង​សហការី​គ្រប់​លំដាប់​ថ្នាក់​ នៃ​កាកបាទក្រហម កម្ពុជា ​សូម​ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយ​ថ្វាយ​ព្រះ​សព្ទសាធុការពរ​បវរ​សួស្ដី សិរី​វឌ្ឍន​មង្គល​គ្រប់ប្រការ ថ្វាយ​ សម្តេច ​ព្រះមហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ​ជា​អម្ចាស់​ជីវិត ទ្រង់​ស្ដេច​ព្រះ​ប្រកបដោយ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ និង ព្រះ​ពលានុភាព​ខ្លាំងក្លា ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ​ត្រចះត្រចង់​វាងវៃ ព្រះ​ជន្មា​ទីឃាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី ហ្លួង​ម៉ែ ជា​អម្ចាស់​ជីវិត​ គង់ប្រថាប់​ជា​ម្លប់​ត្រជាក់ត្រជំ ប្រទាន​ដល់​ប្រជាពលរដ្ឋ​ជា​កូន ជា​ចៅ ចៅទួត​ ចៅលួត ​របស់​ព្រះអង្គ​ជ្រក ​កោន​ដោយ​ក្តី​សុខដុមរមនា​ ជា​ភិយ្យោភាព​អស់កាល​ដ៏​យូរអង្វែង​តរៀង​ទៅ​។ក្នុង​អភិសម័យ​ថ្លៃថ្លា​ឧត្ដុង្គឧត្ដម​នេះ នាង​ខ្ញុំម្ចាស់ និង​សហការី នៃ​កាក​បាទក្រហមកម្ពុជា ​សូម​អភិវន្ទន៍​ថ្វាយ​នូវ​ព្រះ កតញ្ញូ​កតវេទិតា​ធម៌​ដ៏​ជ្រាលជ្រៅ ចំពោះ​ព្រះ​វិសុទ្ធ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជា​អតិបរមា សម្តេចព្រះ​មហាក្សត្រី ​ព្រះវររាជ​មាតា ​ជាតិខ្មែរ​ជា​អម្ចាស់ ទ្រង់​ស្ដេច​ស្ថិត​ក្នុង​ព្រះ​មហា​កិត្តិនាម ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ​ព្រះអង្គ​តែង​យក​ព្រះ ទ័យ​ទុកដាក់​ប្រទាន​ភាព​កក់ក្តៅ​ដល់​ប្រជារាស្ត្រ និង​ក្តី​អភិរម្យ​ត្រជាក់​ត្រជុំ​សម្រាប់​កូន ចៅ ចៅទួត​របស់​ព្រះអង្គ ប្រកប ដោយ​ព្រះព្រហ្ម​វិហារធម៌ និង​ព្រះរាជ​ទសពិធរាជធម៌​ដ៏​បរិសុទ្ធ ​និង​ជាពិសេស​ទៅទៀត ​ហ្លួង​ម៉ែ​ជា​អម្ចាស់​ជីវិត តែង​បាន ប្រោស​ព្រះរាជទាន បរិច្ចាគ​ព្រះរាជ​ទ្រព្យ​យ៉ាង​ទៀងទាត់​ដល់​កាកបាទ​ក្រហមកម្ពុជា សំដៅ​គាំទ្រ​យន្តការ​មនុស្សធម៌ សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ក្នុង​បរិ ការណ៍​នៃ​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ការរីក ​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុងការ​លើកកម្ពស់​សុខុមាលភាព ​និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជា ​ណា​ចក្រ​កម្ពុជា​។ក្នុង​ឱកាស​ដ៏​សិរី​សួស្ដី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​ខណៈ​នេះ​នាង​ខ្ញុំម្ចាស់ និង​សហការី សូម​បួងសួង​ដល់​គុណ បុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ​ព្រះ​បារមី​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស ព្រះ​បារមី​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​សក្ការៈ និង​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ពស​.២៥៦៤ ព្រះនាម មណ្ឌា​ទេវី សូម​អភិបាល​គ្រង​រក្សា ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ​ជាទីគោរព​សក្ការៈ ​សូម​ទ្រង់​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕អត្ថបទ ៖ មុត សុត 

សម្ដេច​តេជោ​ ហ៊ុន សែន កោត​សរសើរ​រដ្ឋ​មន្ត្រី ជា សុផារ៉ា ដែល​បាន​​​ផ្ដល់​វ៉ាក់សាំង​​ទៅ​ដល់​​បុគ្គលិក​ថែ​សួន និង​អនាម័យ

2021/04/27 02:59:58 am        570
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯក​ឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កៀរ​គរ​មន្ត្រី​រាជការ​ និង​បុគ្គលិក​ក្រោម​ឱវាទ​ក្រសួង ឱ្យ​ចាក់​វ៉ាក់សាំង​លើស​ពីចំនួន​កំណត់។សម្ដេច​តេជោ ហ៊ុន សែន បាន​កោត​សរសើរ​ដល់​ឯកឧត្ដម ជា សុផារ៉ា ដោយ​ផ្ទាល់​មាត់​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​បញ្ចូន​សារ​តេឡេក្រាម​នៅ​យប់​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «តែ​មាន​ក្រសួង​មួយ​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​របស់​ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា គឺ​បែរ​ជា​ចាក់​វ៉ាក់សាំង​លើស​ចំនួន​ ដោយសារ​តែ​មន្ត្រី​ជាប់​កិច្ច​សន្យា អ្នក​ថែ​សួន អ្នក​ធ្វើ​អនាម័យ ក៏​មក​សុំ​ចាក់​វ៉ាក់សាំង​ដែរ។សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា​៖ «នេះ​គឹ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​មួយ​ដែល​​ខ្ញុំ​យក​ឱកាស​នេះ​កោត​សរសើរ។ ​ឯកឧត្ដម ជា សុផារ៉ា មាន​ការព្រួយ​បារម្ភ​ថា ចាក់​វ៉ាក់សាំង​លើស​ចំនួន តែ​ខ្ញុំ​ប្រាប់​ថា នេះ​គឺ​ជា​កាយ​វិការ​ដ៏​ល្អ​ដែល​សូម្បី​តែ​អ្នក​ថែ​សួន សូម្បី​តែ​អ្នក​ធ្វើ​អនាម័យ​នៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​បាន​ចាក់​ទាំងអ្នក​បម្រើការ​បែបនេះ»។ចំណែក​ឯ​កង​ទ័ព​ស្ថិត​ក្រោម​ក្រសួង​ការពារ​ជាតិ​វិញ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ផង​ដែរ​ថា បាន​ចាក់​ស្ទើរ​តែ​ទាំង​អស់​ហើយ​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​ម៉ឺង​ម៉ាត់​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ពលរដ្ឋ​កម្ពុជា​សរុប​ដល់​ទៅ ៤១៨ ៥៦៩​នាក់​​ហើយ​នៅ​ទូទាំង​ប្រទេស បាន​ទទួល​វ៉ាក់សាំងនៅ​ក្រោម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម វ៉ាក់សាំង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​កូវីស៊ែល​ផង​ដែរ៕

បុគ្គលិកអប់រំរដ្ឋ និងឯកជន បានអញ្ជើញមកចាក់វ៉ាក់សាំង Sinovac នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ

2021/04/27 02:59:58 am        333
​ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ២០២១នេះ បុគ្គលិកអប់រំរដ្ឋ និងឯកជន បានអញ្ជើញមកចាក់វ៉ាក់សាំង Sinovac នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ឯកឧត្តម ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ ពិតជាមានកិតិ្តយស ដែលសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងមានលោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ជាប្រធានកិតិ្តយស នៃសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ ចូលរួមការងារចាក់វ៉ាក់សាំងកូវីដ១៩ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលយើងទើបទទួលបានពីមិត្តចិន ចំនួន១លាន៥សែនដូស។ ហើយជាគោលដៅស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា គឺក្នុងរយៈពេល ០១ខែ ត្រូវចាក់វ៉ាក់សាំង ឲ្យបានចំនួន ១លានដូស។​ជាមួយគ្នានោះដែរ បុគ្គលិក នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ចំនួន៣រូប បានមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និយាយស្រដៀងគ្នាថា ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ ជាការល្អណាស់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដើម្បីទប់ស្កាត់ ការពារកុំឲ្យមេរោគកូវីដ១៩នេះ ឆ្លងរាលដាលដល់ប្រទេសជាតិ និងសង្គមជាតិយើង។ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យរបស់យើង បានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ពីមន្រី្ត​ជំនាញ និងថ្នាក់ដឹកនាំជំនាញ នៃក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល នឹងបណ្តុះបណ្តាលក្រុមគ្រូពេទ្យជាបន្តទៀត ដើម្បីធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត បន្ថែមពីលើគ្រូពេទ្យដែលមានស្រាប់ នៅតាមបណ្តាខេត្តទាំងអស់នោះ។ នៅថ្ងៃនេះដែរ យើងសង្កេតឃើញថា នៅតាមបណ្តាខេត្តនីមួយៗ ក៏បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន យើងនឹងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីជួយពន្លឿនការងារនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះ ឲ្យសម្រេចតាមគោលដៅកំណត់។ សម្រាប់សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា តាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី រហូតមកដល់ថ្ងៃនេះ យើងមានសមាជិករហូតដល់៤៦៩នាក់ ដែលត្រៀមចូលរួមក្នុងកិច្ចសហប្រតិបតិ្តការនេះ ហើយក្រៅពីនេះយើងក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀត ដែលអាចមានចំនួនច្រើន ជាង ១០០០នាក់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ៕ អត្ថបទ៖ ហួត រដ្ឋា 

អាជ្ញាធរខេត្តបាត់ដំបង ធ្វើផ្លូវចាក់កៅស៊ូមួយខ្សែ តភ្ជាប់ផ្លូវល្បឿនលឿន នៅស្រុកថ្មគោល

2021/04/27 02:59:58 am        129
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការអភិវឌ្ឍជួសជុលកែលម្អផ្លូវខេត្តមួយខ្សែ ចាក់កៅស៊ូប្រភេទ DBST ដែលផ្លូវនេះ តភ្ជាប់ជាមួយផ្លូវល្បឿនលឿន នៅចំណុចឃុំជ្រៃ ស្រុកថ្មគោល ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរបស់ពលរដ្ឋ កាន់តែងាយស្រួលជាងមុខ។ បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មានប្រសាសន៍ថា ផ្លូវនេះឈ្មោះ ១៥៩ បេ១ (159B1) សរុបចំនួន ១៣គីឡូម៉ែត្រ ប៉ុន្តែ ជាជំហានដំបូងគឺធ្វើការចាក់កៅស៊ូចំនួន ១៥០០ម៉ែត្រសិន ដោយមានការដាក់លូវ និងស្ដារប្រឡាយនៅអមផ្លូវ ខណៈសល់ជាង ១១គីឡូម៉ែត្រទៀត ជាផ្លូវក្រាលគ្រួសក្រហម ។លោកបន្តថា ផ្លូវនេះស្ថិតក្នុងគម្រោងស្នើសុំរបស់មន្ទីរ ក្នុងការជួសជុលកែលម្អឡើងវិញ បន្ទាប់ពីទទួលការប៉ះពាល់ដោយទឹកជំនន់ កាលពីចុងឆ្នាំ២០២០ សរុបចំនួន១៥គម្រោង ដោយផ្លូវផ្សេងៗទៀតក្នុងទីប្រជុំជន បានធ្វើការកែលម្អរួចរាល់ហើយ នៅតែផ្លូវមួយខ្សែនេះ ។លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវនេះ គឺមានការចូលរួមសហការល្អពីសំណាក់ពលរដ្ឋ រស់នៅអមសងខាងផ្លូវមានទាំងការរុះរើនូវរបងសំណង់នានា តាមការស្នើសុំរបស់អាជ្ញាធរ ខណៈពួកគាត់ក៏បានថ្លែងអំណរគុណ ចំពោះការជួយអភិវឌ្ឍនូវនេះផងដែរ ។​ក្នុងពេលអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវលេខ១៥៩ បេ១ នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំទៅមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការជួសជុលផ្លូវឲ្យមានគុណភាពល្អ កុំឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាអាជ្ញាធរធ្វើផ្លូវខ្ជីខ្ជា ផ្លូវគ្មានគុណភាព ធ្វើឲ្យខាតបង់ថវិកាជាតិ។ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានជំរុញដល់មន្ទីរ ខិតខំជួសជុលកែលម្អផ្លូវនានា តាមតម្រូវការ និងសូមណូមពររបស់ប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ដើម្បីឲ្យឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់។​គួរបញ្ជាក់ថា ក្រោយពេលទឹកជំនន់ អាជ្ញាធរខេត្តបាត់ដំបង រួមនឹងមន្ទីរជំនាញ បានធ្វើការជួសជុលកែលម្អផ្លូវជាច្រើនខ្សែ ដែលមានទាំងផ្លូវក្រាលកៅស៊ូប្រភេទ AC ដែលជាផ្លូវមានសភាពរលូនស្រួលធ្វើដំណើរ, ផ្លូវកៅស៊ូប្រភេទ DBST និងផ្លូវក្រាលគ្រួសក្រហម រួមទាំងមានការសាងស្ពាន និងដាក់លូរំដោះទឹក ៕ អត្ថបទ៖ បាន សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
09/20/2025 09:09 PM
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM