គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

វត្ត​ក្រពើ​ហា ក្រុង​តាខ្មៅ ​អនុវត្ត​តាម​រាជរដ្ឋាភិបាល ​ក្នុង​ការ​ទូងស្គរ​ដាស់តឿន​ដល់​ពលរដ្ឋ​ឲ្យ​គោរព​វិធាន​ក្រសួង​សុខាភិបាល

2021/04/27 02:59:58 am        122
កណ្ដាល ៖ ​ព្រះចៅ​អធិការ​វត្ត​ប្រជុំនទី ​ហៅ​វត្ត​ក្រពើ​ហា ​ព្រះនាម ​ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វណ្ណា​ បាន​មាន​សង្ឃដីកា​ថា​ ព្រះសង្ឃ​ លោក​តាជី ​យាយជី​ទាំងអស់​ដែល​កំពុង​គង់​ និង​ស្នាក់​នៅ​ក្នុង​វត្ត​នេះ បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ ​និង​ខ្ជាប់ខ្ជួន​ជានិច្ច​ចំពោះ​វិធានការ របស់​ក្រសួងសុខាភិបាល ​និង​បាន​ធ្វើ​ទៅតាម​ចរាចរ ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ដោយ​បាន​ទូងស្គរ​ក្នុង​មួយថ្ងៃ​៥​ដង ​ដើម្បី​ដាស់តឿន​ដល់​ពុទ្ធបរិស័ទ ​និង​បងប្អូន​ប្រជា​ពលរដ្ឋ ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុង​កិច្ចការពារ​នូវ​មេរោគ​កូ​វីដ​-១៩​នេះ ខណៈ​មេរោគ​នេះ​ បាន​កំពុង​រីក​រាលដាល​នៅ​កម្ពុជា​នោះ​។ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ប៊ី​ធី​វី ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ​ខែមីនា​ម្សិលមិញ​នេះ​ ព្រះ​គុណ​ម្ចាស់ វ័​ន្ត វណ្ណា ​បាន​​មាន​សង្ឃដីកាបន្ដថា​ វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា​នេះ​ បានសម្រេច​បិទទ្វារ​ជា​បណ្តោះ​អាសន្ន មិន​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ចូល​វត្ត ​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩ ​ខណៈពេល​កំពុង​ផ្ទុះឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​តាម​បណ្តា​ខេត្ត​នានា​ទៀត​នោះ​។សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៣ ​ខែមីនា កន្លងទៅនេះ ​សម្តេច​តេជោ​ ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​គ្រប់​វត្ត​អារាម​ទាំងអស់​វាយគង ​ជួង ​រគាំង ​ទូងស្គរ ព្រមៗ​គ្នា​ ទាំងអស់​ចំនួន ​៥ ដង​ក្នុង​មួយថ្ងៃ ​ដើម្បី​ជា​សញ្ញា​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​អនុវត្ត​នូវ​វិធានការ​« ៣ការពារ និង ៣កុំ​»​​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ដល់​គ្រប់​វត្ត​អារាម​ទាំងអស់​ ត្រូវធ្វើ​ការ​វាយ​ឱ្យបាន ​០៥ ​ដង​ក្នុង ០១ ថ្ងៃ​ តាម​ពេលវេលា​កំណត់​គឺ ​លើក​ទី​១ ​នៅ​ម៉ោង ៥:០០ ព្រឹក​, លើក​ទី​២ នៅ​ម៉ោង ១១:០០ ព្រឹក​, លើក​ទី​៣ នៅ​ម៉ោង ២:០០ រសៀល​, លើក​ទី​៤ នៅ​ម៉ោង ៥:០០ ល្ងាច និង​លើក​ទី​៥ នៅ​ម៉ោង ៨:០០ យប់​។នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ប៊ី​ធី​វី​នោះដែរ​ ព្រះ​គុណ​ម្ចាស់ វ័​ន្ត វណ្ណា​ ក៏បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​គប្បី​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ចំពោះ​វិធានការ​ក្រសួងសុខាភិបាល​ ជាពិសេស​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ពេលវេលា​ ទាំងអស់​ចំពោះ​វិធានការ​«៣​ការពារ និង​៣​កុំ​» ​ដូច​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​តេ​ជោ ​ហ៊ុន សែន ដែល​សម្តេច​ បាន​ទទូច​ហើយ​ទទូច​ទៀត​ ដល់​បងប្អូន​រួមគ្នា ​សហការគ្នា​ក្នុង​ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩​នេះ ​៕​អត្ថបទ​ ៖ បាន​ចក់ 

តម្លៃ​ម៉ាស​មិន​ឡើងថ្លៃ​នោះទេ​ ​​ទោះ​ពលរដ្ឋ​ខេត្តកណ្តាល​ មាន​កាតព្វកិច្ច​ពាក់​ម៉ាស​ជា​ចាំបាច់​ក្តី​

2021/04/27 02:59:58 am        179
កណ្ដាល ​៖ បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​អោយ​ភូមិសាស្ត្រ​ខេត្ត​រាជធានី​ចំនួន​៥ កំណត់​យក​ជា​ខេត្ត​ភូមិសាស្ត្រ​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស ​និង​កាត​ព្វកិច្ច​រក្សា​គ​ន្លាត​សុវត្ថិភាព​ នៅ​ថ្ងៃទី​២៥ ខែមីនា​នេះ ​ការលក់​ម៉ាស ​តាម​ទីសាធារណៈ​មួយ​ចំនួន​នៅក្នុង​ទឹកដី​ខេត្តកណ្តាល ​មិនមាន​ការ​ដំឡើងថ្លៃ​នោះទេ ហើយ​សម្រាប់​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​នេះដែរ ​អាជ្ញាធរ​មូលដ្ឋាន​ ចុះ​ផ្សព្វផ្សាយ​ជំរុញ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​ជា​ចាំបាច់​ នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ​ផងដែរ​។បើតាម​ពលរដ្ឋ​លក់​ម៉ាស​ នៅតាម​ផ្លូវ​សាធារណៈ​នៅក្នុង​ក្រុង​តាខ្មៅ ​បាន​ថ្លែងប្រាប់ BTV ថ្លែងថា ម៉ាស​បច្ចុប្បន្ន គឺ​បាន​និង​កំពុង​ដាក់​លក់​ក្នុង​តំលៃ​ទាប​បំផុត​តែ​៦០០០​រៀល​ ក្នុង​មួយ​ប្រអប់​៥០​ម៉ាស ហើយ​ការ​លក់​ក្នុង​តំលៃ​នេះ​​ គឺ​បានធ្វើអោយ​ពលរដ្ឋ​ជាច្រើន​បាន​នាំគ្នា​ទិញ​ដោយ​មិន​មាន​ត្អូញត្អែរ​នោះទេ​។បើតាម​លោក ជៀប ខូ​យ ចៅសង្កាត់​តាខ្មៅ បាន​ថ្លែងថា បន្ទាប់ពី​ទទួល​បាន​សេចក្តីជូនដំណឹង​ក្រសួងសុខាភិបាល ស្តីពី​ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​ និង​រក្សា​គ​ន្លាត​សុវត្ថិភាព​នេះ​មក ​អាជ្ញាធរ​សង្កាត់​តាខ្មៅ នឹង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​វិធានការ​៣​កុំ​ ៣​ការពារ ​មាន​ចែក​ម៉ាស​សម្រាប់​អ្នក​មិន​ពាក់​ម៉ាស​ ហើយ​បើ​គេ​នៅតែ​រឹងរូស​មិន​ពាក់​ម៉ាស​ទៀត​នោះ ​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ពិន័យ​ជា​ប្រាក់ ​ហើយ​បើ​សម្រាប់​អាជីវករ ​នឹង​តម្រូវ​អោយ​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ជាដើម​។សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​២៤ ខែមីនា ​ម្សិលមិញ​នេះ​ ក្រសួងសុខាភិបាល ​បាន​ចេញ​សេចក្តីជូន​ដំណឹង​ស្នើ​គ្រប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ និង​សាធារណៈជន​ នៅក្នុង​ភូមិសាស្ត្រ ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ​និង​ព្រៃវែង ​ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ត្រូវ​តម្រូវ​អោយ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់​ និង​រក្សា​គ​ន្លាត​សុវត្ថិភាព​ស្របតាម​ប្រកា​ស​លេខ ០៨១​ស​.​នក​.​ប្រក​ចុះ​ថ្ងៃទី​២២​ ខែមីនា​ឆ្នាំ​២០២១៕​​អត្ថបទ ស៊ុម សុខ​ជា​

ក្រសួងសុខាភិបាល រៀបចំ​រួចរាល់​ទូរ​ត្រជាក់ ​សម្រាប់​រក្សាទុក​វ៉ាក់សាំង​កូ​វីដ​-១៩​ ប្រភេទ ស៊ី​ណូ​វ៉ា​ក់​

2021/04/27 02:59:58 am        59
ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ប្រាប់​BTV ព័ត៌មាន ​នៅ​​ព្រឹក​ថ្ងៃទី​២៥ ​មីនា ២០២១​នេះ​ថា​ ក្រសួងសុខាភិបាល បាន​រៀបចំ​ចាត់ចែង​រួចរាល់​ទូរ​ត្រជាក់ ​សម្រាប់​ទទួល​ដាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ ស៊ី​ណូ​វ៉ា​ក់​(Sinovac) ​របស់​សាធារណរដ្ឋ​ប្រជាមានិត ចិន​ចំនួន​១​លាន​៥​សែន​ដូ​ស ​ដែល​នឹង​មកដល់​កម្ពុជា​ឆាប់ៗ​នេះ​។មន្ត្រីជាន់ខ្ពស់​រូបនោះ​ បាន​បន្ថែមថា ​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល ​បានរៀបចំ​រួចរាល់​នូវ​ទូរ​ត្រជាក់​ចំនួន​០៥​ទូរ​កន្លះ​ ស្ថិតនៅ​ឃ្លាំង​ឱសថ​កណ្តាល ​ចោមចៅ​(​មាន​ទូរ​ត្រជាក់​ (Cold Room) ទូរ​ត្រជាក់ កក (Freezer Room)) ដែល​មាន​សមត្ថភាព​ខ្ពស់ ​ក្នុង​ការ​ទទួល​ដាក់​រក្សា​សុវត្ថិភាព​សីតុណ្ហភាព​របស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​របស់​សាធារណរដ្ឋ​ប្រជាមានិត ​ចិន ចំនួន​១​លាន​៥​សែន​ដូ​ស​។​ ហើយ​សម្រាប់​កម្មវិធី​ប្រគល់​-​ទទួល​ វ៉ាក់សាំង កូ​វីដ​-១៩ ( ស៊ី​ណូ​វ៉ា​ក់ )​នេះ នឹង​ប្រព្រឹត្ត​ឡើង​ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ វេលា​ម៉ោង ១១:៣០ ​នាទី​ព្រឹក ក្រោម​វត្តមាន​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​លេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។សូមបញ្ជាក់​ ផងដែរ​ថា ថ្មីៗ​នេះ​ក្នុង​សារ​ពិសេស​ជា​សំឡេង​ នា​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា ឆ្នាំ​២០២១​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ​បាន​ថ្លែងថា ​ក្នុងពេល​ខាងមុខនេះ​ បើ​គ្មាន​ការផ្លាស់ប្ដូរ​ទេ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​មិន​កំណត់​អាយុ​មនុស្ស​សម្រាប់​ការចាក់​វ៉ាក់សាំង​នេះ​ នឹង​មកដល់​កម្ពុជា ​នៅ​ថ្ងៃទី​២៦ ​ខែមីនា​ ឆ្នាំ​២០២១​នេះ ប្រទេស​កម្ពុជា ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ ​ស៊ី​ណូ​វ៉ា​ក់​ ចំនួន​១​លាន​៥​សែន​ដូ​ស ហើយ​ក្រៅពីនោះ​ក៏​យើង​នៅសល់​ជំនួយ​របស់​មិត្ត​ចិន​ សម្រាប់​វ៉ាក់សាំង​កូ​វីដ​១៩ ​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ​ចំនួន​៤០​ម៉ឺន​ដូ​ស​ទៀត​ ដែល​សង្ឃឹមថា​ នឹង​បាន​ទទួល​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ផងដែរ​៕អត្ថបទ រដ្ឋា

ជនបរទេស​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក ​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា

2021/04/27 02:59:58 am        197
ភ្នំពេញ ៖ ​ជនបរទេស​ដែល​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​តាម​វិធាន​សុខាភិបាល ​​អាច​នឹង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ​ខណៈ​ការ​ផាកពិន័យ​អន្តរការណ៍​ក៏​នឹង​ត្រូវ​អនុវត្ត​ស្រប​ទៅតាម​មាត្រា​២១ ​ដែល​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ដល់​៥​លាន​រៀល​។​ នេះ​បើ​តាម​ការ​អះអាង ​របស់​ឯកឧត្តម គឹម សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរ​ទ្សន៍​ប៊ី​ធី​វី នៅ​​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ​ឆ្នាំ​២០២១​នេះ ឯកឧត្តម គឹម សន្តិភាព បាន​លើកឡើងថា ​ជនបរទេស​ស្បែក​សម្នាក់​ ដែល​រឹងទទឹង​មិន​ព្រម​ផ្តល់​សំណាក ​តាម​ការ​ស្នើសុំ​របស់​គ្រូពេទ្យ ត្រូវ​កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បង្ខំ​នាំទៅ​កាន់​មណ្ឌល​សុខភាព ​ចាក់អង្រែ​ក្រោម ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ​ខែមីនា​ម្សិលមិញ​នេះ​ នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា ​ដោយសារតែ​ជននេះ ​បាន​ប្រព្រឹត្តិ​ល្មើស​នឹង​អនុក្រឹត្យ ​និង​ច្បាស់​ស្តីពី​កូ​វីដ​-១៩​នោះ​។ឯកឧត្តម គឹម សន្តិភាព ​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ​ការបង្កើត​ច្បាប់​ស្តីពី​គូ​វីដ​-១៩ ​មិនមែនជា​ការ​បង្កើត​ឡើង ដើម្បី​ដាក់ទោស​ទណ្ឌ​ដល់​ប្រជាពលរដ្ឋ​នោះទេ ​ពោលគឺ​ធ្វើឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ហើយ​ប្រសិនបើ​ពលរដ្ឋ​ចូលរួម​នោះ ​ច្បាប់​ក៏​នឹង​មិន​ត្រូវ​អនុវត្តន៍​ដែរ ​ខណៈ​ច្បាប់​នេះ​បាន​ធ្វើឡើង គឺ​ស្រប​ទៅតាម​សភាពការណ៍​នាពេល​បច្ចុប្បន្ន ​ដែល​ប្រទេស​កម្ពុជា​ត្រូវតែ​អនុវត្ត នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​បាន​កំពុង​ផ្ទុះឡើង​នោះ​។សូម​បញ្ជាក់ថា​ ច្បាប់​ស្តីពី​កូ​វីដ​១៩​នេះ ​គឺមាន​៦​ជំពូក និង​១៨​មាត្រា ​ហើយ​ក្នុង​ត្រង មាត្រា​៧ បាន​ចែងថា​ អំពើ​គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល ​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ តាម​ការកំណត់​នៅក្នុង​អនុក្រឹត្យ​ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦(​ប្រាំមួយ​)​ខែ ទៅ ៣(​បី​)​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០​ (​ពីរលាន​) រៀល ទៅ ១០,០០០,០០០ (​ដប់​លាន​)​រៀល​ កាលបើ​អំពើ​ខាង​លើនេះ​ បាន​បណ្តាល​ឱ្យមាន​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩ ​ដល់​អ្នកដទៃ​នោះ​។ជាមួយគ្នា​នោះដែរ ឯកឧត្តម គឹម សន្តិភាព​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ​ក៏ដូចជា​ជនបរទេស​ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ​គប្បី​ត្រូវ​ចូលរួម​សហការ​ឲ្យ​បាន​ត្រឹម​ត្រឹម​ចំពោះ​វិធាន​សុខាភិបាល ​ហើយ​ប្រសិនបើ​មានការ​ចូលរួម​ច្បាប់​ក៏​នឹង​មិន​ដាក់ទោស​ទណ្ឌ​ដល់​បងប្អូន​នោះដែរ ហើយ​ជំងឺ​រាតត្បាត​នេះ ​ក៏​មិន​បន្ត​ចម្លង​ដល់​អ្នកដទៃ​ផងដែរ​៕​អត្ថបទ ៖ ​បាន ចក់

ពលរដ្ឋ​​នៅស្រុក​អង្គស្នួល​ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ​ ចំនួន៦៣​នាក់​ ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ

2021/04/27 02:59:58 am        357
កណ្តាល ​៖ ប្រជាពលរដ្ឋ​ចំនួន ៦៣​នាក់ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​ បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ បាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ ក្រោយ​យក​សំណាក​ធ្វើតេស្ត​មិន​មាន​មេរោគ​កូ​វីដ​-១៩ ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​សាលាបឋមសិក្សា ​អង្គ​ព​ពាយ ត្រូវបាន​អាជ្ញាធរ​ស្រុក​អង្គស្នួល ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា នេះ​។លោក ខុន សេរី​រដ្ឋា អភិបាលស្រុក​អង្គស្នួល ​បាន​សម្ដែង​នូវ​ការ​អបអរសាទរ ​ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង ៦៣​នាក់ មិន​មាន​អ្នកណាម្នាក់​វិជ្ជមាន​នូវ​មេរោគ​កូ​វីដ​-១៩ ​។ លោក ​អភិបាលស្រុក​អង្គស្នួល ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជឿ​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ការ​អត់ធ្មត់ ​និង​ចូលរួម​ជាមួយ​អាជ្ញាធរ​បាន​យ៉ាង​ល្អ​ ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​យ៉ាង​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ក្នុងឱកាស​នោះដែរ លោក​អភិបាលស្រុក​អង្គស្នួល ​បានធ្វើការ​ផ្សព្វផ្សាយ អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ​របស់​ក្រសួងសុខាភិបាល ​ជូន​ប្រជាពលរដ្ឋ​ទាំង ៦៣​នាក់ ពិសេស​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល ​សម្ដេច​តេ​ជោ គឺ ៣​ការពារ ៣​កុំ​។ ​លោក​ អភិបាលស្រុក​អង្គស្នួល ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាព​រដ្ឋ ​នៅពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ​សូម​បន្ត​ផ្សព្វផ្សាយ​វិធានការ​ទាំងនេះ ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន​ សំដៅ​រួមគ្នា បង្ការ ​ការពារ ទប់ស្កាត់ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ឈាន​ដល់​ការ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​ផងដែរ​។ លោក​អភិបាលស្រុក​ បាន​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ទាំង ៦៣​នាក់ ក្នុង​១​នាក់​ទទួល​បាន ៖ ​អង្ករ​២៥ គី​គីឡូ​ក្រា មី ១​កេស​តូច ម៉ាស​ក្រណាត់ ៥​ម៉ាស អាល់កុល​១​ដប​តូច ​និង​ថវិកា ៥​ម៉ឺន​រៀល ជា​ថវិកា​របស់​រដ្ឋបាល​ខេត្ត​៕អត្ថបទ ៖ ម៉ង់

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សិង្ហបុរី​ កើន​ដល់​ជាង​៤ពាន់​លាន​ដុល្លារ​ ទោះ​ជួប​វិបត្តិ​កូ​វីដ​-១៩​ក្តី

2021/04/27 02:59:58 am        55
ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ថ្លែងថា ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​សិង្ហបុរី បាន​កើន​ឡើង​ដល់​ចំនួន​ជាង​បួន​ពាន់​លាន​ដុល្លារ​អាមេរិក ​បើទោះបីជា​ប្រទេស​ទាំងពីរ​ជួប​នៅ​វិបត្តិ​មេរោគ​កូ​វីដ​១៩​ក្តី ​ខណៈ​ការ​កើន​នេះ ​គឺ​ដើម្បី​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ​របស់ប្រជាជន​ និង​ប្រទេស​ទាំងពីរ​។នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​លោកស្រី ធា​វ ឡេ ឈិង (Teo Lay Cheng) ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​សិង្ហបុរី ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​វិមាន​ព្រឹទ្ធសភា ​សម្តេច​សាយ ឈុំ បាន​លើកឡើងថា ​សម្តេច​ ឯកភាព​ចំពោះ​ប្រសាសន៍​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ​ដែល​បាន​លើក​ឡើង​ទាក់ទង​ នឹង​បញ្ហា​សេដ្ឋកិច្ច​-​សង្គម​។ «​ទោះបីជា​ស្ថិត​ក្នុង​វិបតិ្ត​ នៃ​ជំងឺ​កូ​វីដ​-១៩ ​ក៏ដោយ ក៏​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​មាន​ទំហំ​៤,២៤​ ប៊ី​លាន​ដុល្លារ​អាមេរិក ​ហើយ​ការ​វិនិយោគ​របស់​ប្រទេស​សិង្ហបុរី ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ទំហំ​ទៅដល់​១,២៩ ប៊ី​លាន​ដុល្លារ​អាមេរិក​ (​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០២០)»​។សម្តេច​ប្រមុខ​រដ្ឋស្តីទី​ បាន​លើកឡើង​ផងដែរ​ថា ​ទំនាក់ទំនង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រជាជន ​និង​ប្រទេស​ទាំងពីរ ​(​កម្ពុជា​-​សិង្ហបុរី​) មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ​ការរីកចម្រើន​ និង​ទំនាក់ទំនង​ដ៏​ល្អ​នេះ ​ស្តែង​ឡើង​តាមរយៈ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ រវាង​ថ្នាក់​ដឹកនាំ​កំពូល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ ស្ថាប័ន​នានា​ ក៏ដូចជា​ស្តែង​ឡើង​តាម​រយៈ​នៃ​ការ គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​អន្តរជាតិ​។ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ ​លោកស្រី ធា​វ ឡេ ឈិង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រមុខ​រដ្ឋស្តីទី ដែល​បាន​ផ្តល់​កិត្តិយស​ឱ្យ​លោកជំទាវ​ចូល​ជួប​សម្តែង​ការគួរសម​នា​ពេលនេះ​។ លោកជំទាវ​ ឯកអគ្គរដ្ឋទូត​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​ ៖ វិស័យសេដ្ឋកិច្ច ​វិស័យ​សុខាភិបាល ក៏ដូចជា​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ​វិស័យសេដ្ឋកិច្ច ​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​កើន​ឡើងជា​លំដាប់​ ជាពិសេស​អ្នក​វិនិយោគិន​សិង្ហបុរី​បាន​សហការ​យ៉ាង​ជិត ស្និត​ជាមួយ​នឹង​អ្នក​វិ​និយោគ​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​ និង​វិស័យ​ឌីជីថល ​ក្នុងនោះ​វិស័យ​ដែល​លេចធ្លោ​ជាងគេ​ គឺ​វិស័យ​ទេសចរណ៍ ​និង​វិស័យ​បដិសណ្ឋាកិច្ច​។លោកស្រី​ ឯកអគ្គរដ្ឋទូត​ ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ការហោះហើរ​ត្រង់​ពី​ប្រទេស​សិង្ហបុរី​ មក​ព្រះរាជាណាចក្រ​កម្ពុជា ​គឺ​មាន​ការ​កើនឡើង​៩​ដង ​ក្នុង​មួយ​សប្តាហ៍ ​ដែល​អាច​ជំរុញ​លើកកម្ពស់​ទំនាក់​ទំនង និង​ការ​ផ្សារភ្ជាប់​រវាង​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​ ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​ប្រទេស​ទាំងពីរ​ ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ នឹង​គ្នា ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់ ​និង​អន្តរជាតិ​ជាដើម​នោះ​៕​អត្ថបទ ៖ ​បាន ចក់

ចិន​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ ការពារ​កូ​វីដ​១៩ ​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៣​ពាន់​ដូ​ស

2021/04/27 02:59:58 am        17
ភ្នំពេញ ៖ ​រដ្ឋាភិបាល​ចិន ​នឹង​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​ការពារ​មេរោគ​កូ​វីដ​១៩​ ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ចំនួន​៣​ពាន់​ដូ​ស ​ខណៈ​វ៉ាក់សាំង​នេះ​ នឹង​មកដល់​ប្រទេស​កម្ពុជា​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ផ្ញើ​ជូន​គណបក្ស​នេះ ​ដែល​ទូរទស្សន៍​ប៊ី​ធី​វី ​ទទួល​បាន​ ​នៅ​ថ្ងៃទី​២៥ ខែមីនា​នេះ​។យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ​ដើម្បី​បង្កើន​មិត្តភាព​ទ្វេភាគី​រវាង​គណបក្ស​កុម្មុយនិស្ត ​ចិន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ឲ្យ​កាន់តែ​ល្អប្រសើរ​ទៀត​នោះ ​រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​នូវ វ៉ាក់សាំង ​ស៊ី​ណូ​ហ្វា​ម​ ចំនួន​៣​ពាន់​ដូ​ស​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដើម្បី​ចាក់​ជូន​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​។នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ ក៏បាន​ប្រាប់​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​សរសេរ​លិខិត​មួយ​ទៅកាន់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ធ្វើ​សំណើ​នៃ​ការទទួល​នូវ​វ៉ាក់សាំង​នេះ​ ដែល​គ្រោង​នឹង​មកដល់​ប្រទេស​កម្ពុជា ​នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕​អត្ថបទ ៖ ​បាន ចក់

អាជ្ញាធរ​ក្រុង​តាខ្មៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​​នៅ​ផ្សារ​តាខ្មៅ​ចាស់ ​ក្រោយ​មាន​តូប​៤​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ-១៩

2021/04/27 02:59:58 am        134
ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី​២៣​ខែមីនា ​ម្សិលមិញ​នេះ ​អាជ្ញាធរ​ក្រុង​តាខ្មៅ ​បាន​ប្រកាស​បិទ​ផ្សារ​តាខ្មៅ​ចាស់​មួយ​ល្ងាច ​ដើម្បី​បាញ់​សំលាប់​មេរោគ​កូ​វីដ​១៩ ​និង​មេរោគ​ឆ្លង​នានា​ទៀត ​ ខណៈ​ផ្សារ​តាខ្មៅ​ចាស់​ក្នុង​ពេល​ថ្មីៗ​នេះ ​គឺ​មាន​អ្នក​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ​ ១៩​ចូល​ទិញ​ទំនិញ​។ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ មកដល់ពេលនេះ បាន​ធ្វើអោយ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ​ចំនួន​៣​នាក់ ​បានកើត​វិជ្ជមាន​កូ​វីដ​១៩ និង​ប្រមូល​បាន​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ចូល​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​មណ្ឌល​ផង និង​នៅតាម​ផ្ទះ ​ហើយ អាជ្ញាធរ​ក៏បាន​តម្រូវ​អោយ​មូលដ្ឋាន​អាជីវកម្ម និង​ហាង ​តូប​លក់ដូរ​ទំនិញ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ ធ្វើការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ ផងដែរ​។បើ​តាម​លោក ជៀប ខូ​យ ចៅសង្កាត់​តាខ្មៅ បាន​ថ្លែងប្រាប់​BTV នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​ថា ​គិត​មកដល់ពេលនេះ មាន​ទីតាំង​ធំៗ​ចំនួន​៤ ​និង​ទីសាធារណៈ​នានា​ទៀត ដែល​ពាក់ព័ន្ធ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ចុះចាញ់​ថ្នាំ​សម្លាប់​មេរោគ​អស់ហើយ ​ដើម្បី​កុំអោយ​មេរោគ​កូ​វីដ​១៩​នេះ ​បន្ត​ការ​រាតត្បាត​ទៀត​។សម្រាប់​ទិដ្ឋភាព ដែល​គេ​ឃើញថា បណ្តា​មូលដ្ឋាន​អាជីវកម្ម ហាង និង​តូប​លក់ដូរ​ទំនិញ​និង​សេវា​នានា​នៅក្នុង​ក្រុង​តាខ្មៅ​មានការ​បិទ​នោះ លោក ជៀប ខូ​យ បញ្ជាក់ថា សម្រាប់​អ្នកលក់ដូរ​ទំនិញ សេវា​កម្ម​ណា ​មិន​គោរព​វិធាន​៣​កុំ ៣​ការពារ គឺ​អាជ្ញាធរ​បានចេញ​បញ្ជា​អោយ​បិទ ​។ ដោយឡែក​អ្នក​លក់ដូរ ​និង​មូលដ្ឋាន​អាជីវកម្ម​ខ្លះទៀត ​ដែល​អាជ្ញាធរ​មិនបាន​តម្រូវអោយ​បិទ​ គឺ​ពួកគាត់​បាន​បិទ​ការលក់ដូរ​ដោយ​ខ្លួនឯង​ ដោយ​គេ​មានការ​ព្រួយបារម្ភ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ដើម្បី​បង្កើន​ការទប់ស្កាត់​កូ​វីដ​១៩​នៅក្នុង​សង្កាត់​តាខ្មៅ​នេះដែរ ​លោក​ជៀប ខូ​យ បាន ចុះ​ស្រង់​ស្ថិតិ​មនុស្ស​វ័យ​ចាស់​អាយុ​លើស​៦០​ឆ្នាំ ទៅធ្វើ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​និង​បាន​បង្កើន​ការចុះ​ផ្សព្វផ្សាយ​អោយ​បណ្តា​ពលរដ្ឋ ​និង​អាជីវករ​នានា​បង្កើន​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​តាមរយៈ​ការអនុវត្ត​វិធាន​៣​ការពារ ៣​កុំ​ទប់ស្កាត់ ​កូ​វីដ​១៩៕​អត្ថបទ ស៊ុម សុខ​ជា

លោក​ឧកញ៉ា​ សាម​ ឃុន និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​គ្រូពេទ្យ​TYDA​ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        301
ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ លោក​ឧកញ៉ា សាម ឃុន ​និង​លោកជំទាវ​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០,០០០ ដុល្លារ ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន (TYDA) ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិត​ខំ ប្រឹងប្រែង ​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩​ កន្លងមក​។នាពេល​បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ ​និង​ប្រជាជន ​ខណៈដែល​ប្រទេស​កម្ពុជា ​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​សហគមន៍​។ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​(TYDA) ​និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រុម​គ្រូពេទ្យ ​និង​អាជ្ញាធរ ​និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ ក្នុង​ការចុះ​យក​សំណាក ​និង​ដឹក​អ្នកជំងឺ​កូ​វីដ​-១៩​ ទៅកាន់​មន្ទីរពេទ្យ​។សូម​ជម្រាបថា ក្រសួងសុខាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមីនា​ ឆ្នាំ​២០២១​នេះ ​បានប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ ចំនួន​២៩​នាក់ ដែល ២៧​នាក់​ ជា​ករណី​ឆ្លង​សហគមន៍​ ( ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ) ​ហើយ​០២​នាក់​ទៀត​ ជា​ករណី​ដែល​នាំចូល​ពី​បរទេស ​ខណៈ​ដែល​មាន​អ្នកជា​សះស្បើយ​ថ្មី​មាន​ចំនួន​៣៤​នាក់ ​ផងដែរ​។ តួលេខ​ជា​សរុប ​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ ចំនួន ១,៨១៧​នាក់ ក្នុងនោះ ​មាន​អ្នកជា​សះស្បើយ​ចំនួន ១,០៣៣​នាក់​, និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៧៧​នាក់ ​និង​ករណី​ស្លាប់ ចំនួន​០៥​នាក់​៕​

សាលា​ហ្វឹកហ្វឺន​ទ័ព​មួក​ខៀវ​ ត្រូវ​បាន​យក​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        226
ភ្នំពេញ ​៖ នៅ​ថ្ងៃទី​២៤ ខែមីនា ឯកឧត្តម​ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សម្របសម្រួល ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ឯកឧត្តម ​មាន ច័ន្ទ​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​ បាន​អញ្ជើញ​ត្រួតពិនិត្យ​ទីតាំង​ច​ត្តា​ឡី​ស័ក ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​នៅ​សាលា​ហ្វឹកហ្វឺន​ពហុ​សាសន៍​ ACO​ ខេត្តកំពង់ស្ពឺ ។នៅក្នុង​ដំណើរ​ត្រួតពិនិត្យ​នេះ សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​បាន​សម្រេច​យក​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ២​កន្លែង​ទៀត​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​រក្សា​សន្តិភាព​រួមមាន ​៖ មណ្ឌល​ច​ត្តា​ឡី​ស័ក ​នៅ​សាលា​ហ្វឹកហ្វឺន​ពហុ​សាសន៍​ACO​ស្រុក​ភ្នំស្រួច ​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ​នៅ​សាលា​ហ្វឹកហ្វឺន​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ​ ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ តាម​អនុសាសន៍​ណែនាំ​ របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​។នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក្នុងនាម​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ ​បាន​ថ្លែងថា ​ការយក​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ទាំងពីរ​កន្លែង​របស់​អង្គភាព​ទ័ព​មួក​ខៀវ​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​ទាំង​លើ​កំលាំង​យោធា ​និង​ពលរដ្ឋ​ស៊ីវិល គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​យោធា​មួក​ខៀវ​យើង​មាន​បទពិសោធន៍ ​មាន​សមត្ថភាព​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ បានជា​សះស្បើយ ​ជាពិសេស​ការ​ព្យាបាល​ជាសះស្បើយ​ចំពោះ​អ្នកជំងឺ​ទ័ព​មួក​ខៀវ​មកពី​សាធារណៈ​អាហ្វ្រិក​កណ្តាល​លើក​ចុងក្រោយ​បានជា​ចំនួន​៩​នាក់​សល់​២​នាក់​ទៀត​កំពុង​បន្ត​ព្យាបាល​។សូមបញ្ជាក់ថា នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ទីតាំង​ថ្មី​នេះ ​ក្រុមគ្រូពេទ្យ ក៏បាន​អញ្ជើញ​មក​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​ជិត​២០០​នាក់ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​លី​បង់ ​និង​សាធារណៈ​អាហ្វ្រឹក​កណ្តាល ​និង​ទើបបាន​បញ្ចប់​ការ​ធ្វើ​ចត្តា​ឡី​ស័ក ​នៅក្នុង​មជ្ឈមណ្ឌល​ផងដែរ​។នាយ​ឧ​ត្ត​ម​សេនីយ៍​ សែម សុវណ្ណនី បានបញ្ជាក់​ដែរ សម្រាប់​ទ័ព​មួក​ខៀវ​ដែល​កំពុង​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ក្រៅ​ប្រទេស ​បច្ចុប្បន្ន​គឺ​មាន​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ ​ប្រទេស​ម៉ាលី នៅ​អា​ហ្វ្រិក​កណ្តាល លី​បង់ គឺ​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​អស់ហើយ​ ដោយឡែក​ទ័ព​មួក​ខៀវ​នៅ​ប្រទេស​ស៊ូដង់ ​និង​ស៊ូដង់​ខាងត្បូង ​គឺ​បាន​និង​កំពុង​ត្រៀម​ចុះឈ្មោះ​បន្ត​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM
លោកស្រី von der Leyen ៖ គណៈកម្មការអឺរ៉ុបស្នើឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី និងបរទេសចំនួន ៤៥
09/20/2025 03:09 PM