គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

UN សម្ដែង​ការ​កោតសរសើរ​ ចំពោះ​កម្ពុជា​ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត

2021/04/27 02:59:58 am        14
​​ភ្នំពេញ៖ លោក ដេវីដ ប៉ូ​យ​ដ៍ David.Boyd អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន បាន​សម្តែង​ការ​កោតសរសើរ​កម្ពុជា ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព និង​អនាម័យ និង​ប្រកបដោយ​ចរី​ភាព ដែល​នេះ​ជា​គំរូ​ជំរុញ​ឲ្យ​ប្រទេស​ដ៏​ទៃ​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​។​​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ចុះ​ថ្ងៃទី​២៧ ខែតុលា​ម្សិលមិញ​នេះ ក្នុង​កិច្ច​សន្ទនា​អន្តរ​កម្ម​របស់​គណៈកម្មាធិការ​ទី​៣​ នៃ​សម័យប្រជុំ​លើក​ទី​៧៥​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ដេវីដ ប៉ូ​យ​ដ៍ បាន​លើក​សរសើរ​រដ្ឋ សមាជិក​អង្គ​សហប្រជាជាតិ រួម​ទាំង​កម្ពុជា​ផង ចំពោះ​ការ​ចាត់វិធានការ​លើក​កម្ពស់​សិទ្ធិ​ទទួលបាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចីរភាព ក្នុងនោះ លោក ដេវីដ ប៉ូ​យ​ដ៍ បាន​បន្តថា ​​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ជា​គំរូ ដែល​ជា​ការជំរុញ​ឲ្យ​ប្រទេស​ដ៏ទៃ​ទៀត​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។​​​​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន រូបនេះ​បាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ​ បានដាក់​ប​ញ្ជូ​ល​គំរូ​របស់​កម្ពុជា​ទៅក្នុង​ឧបសម្ពន្ធ ​នៃ​របាយការណ៍​ពិសេស​ស្តីពី​បញ្ហា​នៃ​កាតព្វកិច្ច​សិទ្ធិមនុស្ស ពាក់ព័ន្ធ​ដល់​ការរីករាយ​ក្នុងការ​ទទួលបាន​បរិ​ស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចិរភាព​។​ជាមួយគ្នា​នេះ អ្នករាយការណ៍​ពិសេស រូប​នេះ​បាន​បញ្ជាក់​ទៀតថា កម្ពុជា​បាន​អនុលោម​តាម​កំណែទម្រង់​អភិបាលកិច្ច​បរិស្ថាន​ស​ម្រា​ប់​កម្មវិធី​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព រួមមាន តំបន់​ព្រៃឈើ​មួយ​ចំនួនធំ​ត្រូវបាន​ដាក់​ជា​តំបន់​ការពារ ហើយ​តំបន់​សម្រាប់​អភិរក្ស​ជីវចម្រុះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ខណៈ​ប្រព័ន្ធ​តំបន់​ការពារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​គ្របដណ្តប់​លើ​ផ្ទៃដី​៣៩​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​។​​​នៅ​ក្នុង​បទ​អន្តរាគមន៍​ នៃ​កិច្ច​សន្ទនា​ខាង​លើនេះ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​អ្នកគាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី និង​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បរិស្ថាន​អន្តរជាតិ​នានា រួមទាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​បរិស្ថាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការការបារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ព្រមទាំង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន​កម្ពុជា​។​​​​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​បន្ថែមថា ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចិរភាព ​គឺជា​សមាសភាព​ចម្បង​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដោយ​កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​អង្គការសហប្រជាជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​បណ្តា​វិធានការ​ដោះស្រាយ ដែល​រក្សា​ធនធានធម្មជាតិ​របស់​ខ្លួន ក្នុង​គោលដៅ​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ប្រជាជន​កម្ពុជា​ទាំងអស់ ជាពិសេស​ដល់​ប្រជាជន​ទទួលរង​គ្រោះ​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម​​

សមាគម​ចិន ​ផ្តល់​អំណោយ​ជា​ថវិកា និង​សម្ភារ​ផ្សេងៗ​ជូន​បញ្ជា​ការដ្ឋាន​អង្គរក្ស​ជួយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ ឯកឧត្តម​ ហង្ស សាមឿន អនុប្រធាន​គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​តំណាង ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ គន់ គីម​ អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​២៨ ​ខែតុលា​នេះ ​បាន​ដឹកនាំ​គណៈប្រតិភូ​សមាគម​ចិន ផ្តល់​ជូន​ថវិកា និង​សម្ភារៈ​មួយ​ចំនួនទៀត​ ជូន​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​បំណង​ជួយ​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​។​​ខណៈ​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ឯកឧត្តម ​ហង្ស សាមឿន​ អនុប្រធាន​គណៈកម្មាធិការ​​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​តំណាង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​គន់ គីម​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​២៨ ​ខែតុលា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​សមាគម​ចិន ផ្តល់​ជា​អំ​ណាយ​ថវិការ និង​សំភារៈ​ផ្សេងៗ​មួយចំនួនទៀត ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ ហ៊ីង ប៊ុន​ហៀ​ង​ អគ្គ​មេបញ្ជាការរង​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន ដើម្បី​ទុក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​សប្បុរសធម៌​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯ​ឧ​ត្ត​ម​ ហង្ស សាមឿន ​និង​សមាសភាព​សមាគម​ពាណិជ្ជកម្ម​បេ​តុ​កម្ពុជា​-​ចិន ស្ថិតនៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ទីក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​​នៅ​ក្នុង​ឱកាស​នោះ តំណាង​សមាគម​ពាណិជ្ជកម្ម​បេ​តុ​កម្ពុជា​-​ចិន បាន​លើក​ឡើងថា ដោយ​មើល​ឃើញ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​រងគ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​ប៉ះពាល់​ដល់​រាជធានី​-​ខេត្ត មួយចំនួន ដូច្នេះ​ក្នុងនាម​ជា​សមាគម​ពាណិជ្ជកម្ម​ចិន នៅក្នុង​ប្រទេស​កម្ពុជា ប្រឹងប្រែង​កៀងគរ​អំណោយ និង​ថវិកា ដើម្បី​ចូលរួម​រំលែក​នូវ​ការ​លំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ប្រឹងប្រែង​រឹតចំណង​មិត្តភាព​កម្ពុ​ជា​-​ចិន ឱ្យ​កាន់តែ​រីកចម្រើន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។​​ជាការ​ឆ្លើយតប​ឧ​ត្ត​ម​សេនីយ៍​ឯក​ណុប រ័ត្ន​និមល តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារៈ និង​ស្បៀងអាហារ​ជាដើម​។​ឧ​ត្ត​ម​សេនីយ៍​ឯក​ បាន​សន្យា​ថា នឹង​យក​អង្ករ ព្រមទាំង​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន​នានា ទៅ​ប្រគល់​ដល់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​កងកម្លាំងប្រដាប់អាវុធ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ដ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​​បើ​យោ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចេញផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី​២៧ ​ខែតុលា ឆ្នាំ​២០២០​នេះ រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ បណ្តាល​អោយ​ពលរដ្ឋ​ជាង ​១៤​ម៉ឺន​គ្រួសារ​រងគ្រោះ និង​មនុស្ស​ស្លាប់​៤៤​នាក់ ព្រមទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណាំ​ផ្សេងៗ​មួយ​ចំនួន​ទៀត​៕ ​អត្ថបទ​៖​ទូច សោភ័ណ

ក្រសួងសុខាភិបាល ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អាគារ​ថ្មី ផ្នែក​ជំងឺ​កូ​វីដ​-១៩ VIP នៃ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត

2021/04/27 02:59:58 am        14
​​ភ្នំពេញ៖ ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រឹក​ថ្ងៃទី​២៨ តុលា ២០២០ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ផ្នែក​ជំងឺ​កូ​វីដ​១៩ VIP​។​​ឯកឧត្តម សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា អគារ​ថ្មី​នេះ មាន​សមត្ថភាព និង​សម្ភារៈ បរិក្ខារ​ពេទ្យ​ទំនើប អាច​ទទួល​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ឲ្យ​ចូលមក​សម្រាក​ព្យាបាល​ជំងឺ បាន​ចំនួន​ប្រមាណ​ជាង​៦០​នាក់​។ អគារ​ផ្នែក​ជំងឺ​កូ​វីដ​១៩ ផ្តល់​សេវា​ពិនិត្យ ព្យាបាល​ជំងឺ​កូ​វីដ​១៩ ទាំង​អគារ​ដែលមាន​ស្រាប់ និង​អគារ​ថ្មី​ផងដែរ​។​​​ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀត​ថា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មាន​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស មាន​ចំនួន​២៨៣​នាក់ នៅ​ក្នុង​ចំនួន​ខាង​លើនេះ មាន​ស្រី ​៥៧​នាក់ និង​បុរស​២២៦​នាក់ អ្នកមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​សរុប​ ២៩០​នាក់ នឹង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ភាព​ខ្មែរ សូ​វៀត រាជធានី​ភ្នំពេញ មាន​ចំនួន​០៧​នាក់ ក្នុងនោះ ​មាន​បុរស​ជនជាតិខ្មែរ​ ០៣​នាក់ ស្រី្ត​ជនជាតិខ្មែរ​០១​នាក់ បុរស​ជនជាតិ​ប៉ូឡូញ​០១​នាក់ បុរស​ជនជាតិ​បារាំង​ ០១​នាក់ និង​ស្រី្ត​ជនជាតិ​បារាំង​០១​នាក់​។ដោយឡែក​សម្រាប់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ចាប់តាំងពី​មាន​ជំងឺ​កូ​វីដ​១៩​កើតឡើង ម​នី្ទ​រ​ពេទ្យ​បានធ្វើ​តេ​ស្ក​យក​សំណាក​ទៅ​ម​នី្ទ​រ​ពិសោធន៍​រក​មេរោគ​កូ​វីដ​១៩ បាន​ចំនួន​ជាង​១​ម៉ឺន​នាក់ ក្នុង​នោះបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ បាន​ចំនួន​ជាង ​៥០​នាក់​ផងដែរ​៕​ អត្ថបទ៖ រដ្ឋា​

អាជីវករ​ផ្សារ​សំរោង​យ៉ោង ជាង​២០០នាក់ ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តតាកែវ​

2021/04/27 02:59:58 am        15
តាកែវ ៖ ក្រុមអាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ក្នុងស្រុក​បាទី ខេត្តតាកែវ ​ចំនួន​ជាង​២០០​នាក់ ​ដែល​តូប​លក់ដូរ​ពួកគាត​​ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ​កាលពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ បាន​ទទួល​អំណោយ​ពី​សាខាកាក​បាទ​ក្រហម​កម្ពុជា ​ខេត្តតាកែវ ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ​ម្សិលមិញ​។ឯកឧត្តម អ៊ូច ភា ប្រធាន​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្តតាកែវ​ បាន​មានប្រសាសន៍​ពាំនាំ​នូវ បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ ​និង​ចូលរួម​សំដែង​ការ​សោកស្ដាយ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា​ ដល់​អាជីវ​រក​ទាំងអស់ ​ដែល​រងគ្រោះ​ដោយសារតែ​អគ្គិភ័យ​ឆេះ​តូប ​លក់ដូរ ហើយ​គ្រាន់តែ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ភ្លាម​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ណែនាំ​ដល់ ​សាខា​កាកបាទក្រហម​ខេត្តតាកែវ ​ឲ្យ​ចុះសួរសុខទុក្ខ ​និង​រៀបចំ​អំណោយ​យក​មក​ចែកជូន​ជនរងគ្រោះ​ឲ្យ ​បាន​ទាន់ពេលវេលា​។ឯកឧត្តម បាន​មានប្រសាសន៍​បន្តថា​ អំណោយ​ទាំងអស់នេះ ​វា​ជា​មិន​ស្មើនឹង​ទំហំ​នៃ​ការបាត់បង់ ទ្រព្យសម្បត្តិ​នោះទេ ​ប៉ុន្តែ​វា​ជា​ការ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​បាន​មួយគ្រា​ ព្រោះ​ទីណា​មាន​មាន​ទុក្ខ​លំបាក ទី នោះ​តែងតែមាន​មន្ត្រី​កាកបាទក្រហម​ចុះទៅ​ជួយ​ជាប់​ជានិច្ច ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឯកោ ​ឬ​អស់ ​សង្ឃឹម​ដោយសារ​តែ​មាន​បញ្ហា​កើតឡើង​នោះទេ​។ឯកឧត្តម អ៊ូច ភា បានលើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ ជាពិសេស ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តតាកែវ​ ក្នុងការ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ​ដោយ​ជួយ​រៀបចំ​ជួសជុល​ និង​សាងសង់​ដំបូល​ផ្សារ ​ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​អាជីវករ ​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ឆាប់រហ័ស​៕

ទេយ្យទាន​នៃ​រដូវ​ភ្ជុំបិណ្ឌ ត្រូវបាន​ព្រះសង្ឃ​ចែក​ជូន​បន្ត​ដល់​ពលរដ្ឋ​មាន​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​

2021/04/27 02:59:58 am        14
កំពង់ចាម ៖ ​ក្រោយ​រដូវ​ភ្ជុំបិណ្ឌ តាម​បណ្តាល​វត្ត​អារាម​ក្នុង​ខេត្តកំពង់ចាម ​មាន​ទេយ្យទាន និង​គ្រឿង​ឧបភោគ​សម្បូរ​ហូហៀរ ​ទើប មន្ត្រី​សង្ឃ បាន​សហការគ្នា​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត កំពង់ចាម​។សកម្មភាព​ចែករំលែក ការធ្វើ​ទាន​របស់​ព្រះសង្ឃ​ចំពោះ​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ​ជាការ​ចូល​រួមចំណែក​ ក្នុងការ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​។ ​បើតាម​ការលើកឡើងរ​បស់ លោក ស្រី សុភ​ក្ត្រ ប្រធាន​មន្ទីរ ធម្មការ និង​សាសនា ខេត្ត កំពង់ចាម ​និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត ការចែក​ទាន​ជា​អំណោយ​គ្រឿង​ឧបភោគ បរិភោគ ​រួមទាំង​ថវិកា​នៅពេល ​នេះ គឺ​ចង់​បង្ហាញ​ពី​ការចូលរួម​របស់​សាសនាព្រះពុទ្ធ ដោយ​មិន​ប្រកាន់​ពូជសាសន៍ និន្ទា​ការ​នយោបាយ និង​សាសនា​អ្វី ឡើយ ពោល​គឺ​ជួយ​គ្រប់​ជនជាតិ​សាសន៍​ទៅតាម​លទ្ធភាព​ដែលមាន​។ ​បច្ចុប្បន្ន ពលរដ្ឋ​មាន​ជីវភាព​ធូរធារ មានការ​អភិវឌ្ឍ រីកចម្រើន ​មាន​សុខសន្តិភាព ប្រជាពលរដ្ឋ អាចធ្វើ​បុណ្យទាន​ដោយ​សេរី​។កាលពី​ថ្ងៃទី​២១ ខែកញ្ញា ​ម្សិលមិញ ព្រះ​សីល​សំវរ ប៊​ត តាំង​ឆេង ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា​ ព្រះ​នាគ​មុនី​ព្រះ​មេគណ​ខេត្តកំពង់ចាម ​ លោក ស្រី សុភ​ក្ត្រ ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត ​និង​យុវជន​ខេត្តកំពង់ចាម ​បាន​ចែក​អំណោយ​គ្រឿងឧ​បភោគ ​និង ថវិកា​ ជូន​ដល់​ប្រជាពលរដ្ឋ ​ចំនួន​៤១៨​នាក់ ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺ ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចូលរួម​កិច្ចពិភាក្សា​ទូទៅ​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ ​ពី​ថ្ងៃ​ទី​២២-២៩ ខែ​កញ្ញា

2021/04/27 02:59:58 am        15
ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) លើក​ទី​៧៥ ក្រោម​មូលបទ «​អនាគត​ដែល​យើង​ទាំង​អស់គ្នា​ចង់បាន សហប្រជាជាតិ​ដែល​យើង​ត្រូវការ​៖ ធានា ឡើងវិញ​កិច្ចប្រឹងប្រែង​រួម​ដើម្បី​ពហុភាគី​និយម – ប្រឈម​នឹង​ជំងឺ​កូ​វីដ​–១៩ តាមរយៈ​សកម្មភាព​ពហុភាគី ដែលមាន​ប្រសិទ្ធភាព​» នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​២២ ដល់ ២៩ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ទីក្រុង​ញូវយ៉ក តាមរយៈ​ប្រព័ន្ធ​វីដេអូ​ថត​ទុកជាមុន​៕

ក្រសួង​អប់រំ​នឹង​បិទ​កន្លែង​ថតចម្លង​ ចាប់ពី​ថ្ងៃទី២០​ ដល់​ថ្ងៃ​ទី​២២​ខែធ្នូ សម្រាប់​ការប្រឡង​បាក់​ឌុប​ខាងមុខ​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ ក្រសួង​អប់រំ​ បាន​ចេញ​សេចក្ដីណែនាំ​ដោយ​ស្នើសុំ​ដល់ គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលរួម​សហការ​ក្នុង​ការរៀបចំ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​ទុតិយភូមិ សម័យ​ប្រឡង ២១ ខែ​ធ្នូ​ ឆ្នាំ​២០២០​ខាងមុខ ដោយ​រាប់បញ្ចូល​ទាំង​ចុះ​បិទ​កន្លែង​ថតចម្លង​ជុំវិញ​សាលា​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ ខែធ្នូ​ឆ្នាំ​២០២០​។​​ជុំវិញ​ការរៀបចំ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ខែធ្នូ​ឆ្នាំ​២០២០ ក្រសួង​អប់រំ​ បានចេញ​សេចក្ដីណែនាំ​ដោយ​ស្នើសុំ​ដល់ គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលរួម​អនុវត្ត​កិច្ចការ ដើម្បី​ឱ្យ​ការ​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រព្រឹត្តិ​ទៅ​ដោយ​ប្រក្រតី​ភាព មាន​សណ្ដាប់ធ្នាប់ ជាពិសេស​ធានា​បាន​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យកបាន​ជូន​បេក្ខជន​ប្រឡង និង​អាណាព្យាបាល​។ ក្នុង​សេចក្ដីណែនាំ​នេះ គឺ​តម្រូវ​ឱ្យមាន​ការចូលរួម​ពី អាជ្ញា​ធរមាន​សមត្ថកិច្ច ទាំង​ដំណាក់កាល​មុន​ដំណើរការ​សំណេរ ដំណាក់​ការ​សំណេរ និង​ក្រោយ​ដំណើរការ​សំណេរ​។​​សម្រាប់​សេចក្ដីណែនាំ​នេះ មាន​ចំណុច​មួយ​បញ្ជាក់​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការថត​ចម្លង​ឯកសារ​ផ្សេងៗ ពាក់ព័ន្ធ​ការប្រឡង​តាម​គ្រប់​រូបភាព និង​បាតុភាព​មិន​ប្រក្រតី​នានា ដោយ​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ការធ្វើ​អាជីវកម្ម​ថតចម្លង អាជីវកម្ម​អ៊ីនធឺណិត និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​នៅ​បរិវេណ​មណ្ឌល​ប្រឡង និង​ត្រូវ​ទប់ស្កាត់​ការ​លក់​វិញ្ញាសា​ប្រឡង រឺ​ឯកសារ​ពាក់ព័ន្ធ​ផង​ដែរ​។ សម្រាប់​ការបិទ​អាជីវកម្ម​ថតចម្លង​នេះ ក៏ដូចជា​កន្លែង​លក់​ឯកសារ​នានា​នៅ​ជុំវិញ បរិវេណ​មណ្ឌល​ប្រឡង គឺកំណត់​ចាប់ពី​ព្រឹក​ថ្ងៃទី២០ ខែធ្នូ​ឆ្នាំ ២០២០ រហូតដល់​ថ្ងៃទី ២២ ខែធ្នូ​ឆ្នាំ ២០២០​។​​សម្រាប់​ការប្រឡង​ខាងមុខនេះ ក្រសួង​អប់រំ​ក៏​ស្នើសុំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចូលរួម រក្សា​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន និង​ការ​រក្សាទុក​ហិប​វិញ្ញាសា និង​ហិប​កិច្ចការ​របស់​បេក្ខជន​នៅតាម​សាលា​គ្រប់​រាជធានី ខេត្ត ការរៀបចំ​កម្លាំង​ការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​តាម​មណ្ឌល​ប្រឡង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ជួយ​សម្របសម្រួល និង​ចាត់តាំង​មន្ត្រី​សុខាភិបាល និង ស​.​ស​.​យ​.​ក ឱ្យ​សហការ​ជាមួយ​គណៈមេប្រយោគ​ប្រឡង​ពាក់ព័ន្ធ​ការ​ស្នាក់នៅ និង​បញ្ហា​សុខភាព​របស់​បេក្ខជន និង​គណៈមេប្រយោគ និង​ត្រូវ​សម្របសម្រួល​ជាមួយ​សណ្ឋាគារ ក៏ដូចជា​ផ្ទះសំណាក់​មិនត្រូវ​ដំឡើងថ្លៃ ក្នុងកំឡុងពេល​ប្រឡង និង​ត្រូវ​ជួយ​សម្រួល​សម្រាប់​ការផ្ញើរ​យានជំនិះ​របស់​បេក្ខជន​ប្រឡង​ប្រកបដោយ​សុវត្ថិភាព​។ ក្រសួង​អប់រំ​ក៏​ស្នើ​សុំឱ្យ គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលរួម​លើ​ការងារ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​​សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​–១៩ នេះ ក្រសួង​អប់រំ​នឹង​នៅតែ​បន្ត​អនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យកបាន​ជូន​បេក្ខជន​ប្រឡង និង​អាណាព្យាបាល​៕ ​អត្ថបទ​៖​ គឹម​ហុក​

ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម នឹង​អនុម័ត​នៅ​ខែ​តុលា ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

2021/04/27 02:59:58 am        16
​ភ្នំពេញ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​អះអាង​ថា សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​នឹង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពិសេស​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។ សេចក្តី​ព្រាងច្បាប់​នេះ នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំពេញអង្គ​រដ្ឋសភា នៅ​ខែតុលាខាងមុខ​។​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មនេះ បាន​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគ្រប់គ្រង គ្រប់​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់ ឲ្យ​មានការ​អនុវត្ត​ត្រឹមត្រូវ​តាម​កំណត់​នៃ​ច្បាប់ និង​ផ្តល់​លទ្ធភាព​ចូលរួម​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា ក្រោយ​ប្រឈម​ជំងឺ​កូ​វីដ​១៩​។​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណ​:​កម្ម​ការ​សេដ្ឋកិច្ច​នៃ​រដ្ឋសភា នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដឹកនាំ​ដោយ ឯកឧត្តម ជាម យៀប ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៤ ក្នុងនោះ ​មាន​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ផង​នោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្ម​នេះ ត្រូវបាន​តាក់តែងឡើង​ ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូ​ល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម ដែលជា​ទស្សនទាន​មួយ​ថ្មី​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ ឯក​ឧត្តម បន្តថា រាល់​ម្ចាស់​អាជីវកម្ម​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​ដែល​មិន​អនុវត្ត​ទៅតាម​ច្បាប់​នេះ នឹងត្រូវ​ប្រឈម​ការពិន័យ​ជា​អន្តរកាល និង​ឈានដល់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម​។​ជាមួយគ្នានេះ ឯក​ឧ​ត្ត ម ជាម យៀប បាន​លើកឡើងថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ​ពិតជា​មាន​សារ​:​សំខាន់​ចំពោះ​កម្ពុជា ជាពិសេស​វា​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​ប្រឈម​ជំងឺ​កូ​វីដ​១៩ ខណ​:​រាជរដ្ឋាភិបាល​បា​ខិតខំ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ក្នុង​សហគមន៍ ឬ​តំបន់​ប្រកបដោយ​ជោគជ័យ​។ឯកឧត្តម បាន​បន្ថែមថា ក្រោយ​កិច្ចប្រជុំ​នៅថ្ងៃនេះ សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​បញ្ជូន​ទៅក្នុង​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ នៅ​ថ្ងៃស្អែក ដើម្បី​ពិភាក្សា និង​អនុម័ត កំណត់​ការបើក​សម័យប្រជុំ​ពេញ​អង្គនា​ខែតុលា​ខាងមុខនេះ​។​​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​អនុញ្ញាតឱ្យ​មានការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​ដទៃទៀត​យ៉ាង​តឹងរ៉ឹង​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា​សម្រាប់​អាជីវកម្ម​កាស៊ីណូ ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម ឬ​មិនគួរ​អនុញ្ញាត ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកវិទ្យា​សមស្រប​ក្នុងការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​កិច្ចដំណើរការ​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បានគិត​គូរ​ផងដែរ អំពី​យន្តការ​យ៉ាង​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕ ​អត្ថបទ​សេក ឧ​ត្ត​ម​

គណៈ​អភិបាល​ជំរុញ​អាជ្ញាធរ និង​ក្រុមហ៊ុន បង្កើន​ការ​ប្រមូល​សំរាម​ ដើម្បី​កុំ​ឲ្យ​បាត់ដំបង បាត់បង់​ផ្កា​រំដួល​៣​ទង​

2021/04/27 02:59:58 am        15
​បាត់ដំបង​៖ ខណៈ​ក្រុង​បាត់ដំបង កំពុង​កាន់កាប់​ផ្កា​រំដួល​៣​ទង ពី​រាជរដ្ឋាភិបាល ដោយ​ចាត់ទុកថា​ជាទី​ក្រុង​ស្អាត ដើម្បី​កុំ​ឲ្យ​បាត់បង់​នូវ​មុខ​ដំណែង​នេះ លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង បាន​ជំរុញ​ទៅ​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន​ស៊ិន​ទ្រី ត្រូវ​បង្កើន​ការ​ប្រមូល​សំរាម​ឲ្យ​បាន​ស្អាត​គ្រប់​ទីកន្លែង និង​កុំ​ឲ្យ​មានការ​រិះគន់​ពី​មហាជន​។​​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពី​បញ្ហា​ប្រឈម លើ​ការប្រមូល​សំរាម ក្នុង​ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ លោក ណុប ដា​រ៉ា ខេត្ត​បាត់ដំបង ជា​ខេត្ត​ដែល​បានទទួល​ពានរង្វាន់​ទី​ក្រុង​ស្អាត​ជាងគេ ហើយ​ពិន្ទុ​ខ្ពស់​ទៀត​ផង​នាពេល​កន្លងមក ដូច្នេះ​ត្រូវ​រួមគ្នា​រក្សា ពានរង្វាន់​មួយ​នេះ​ឲ្យ​នៅ​ខេត្ត​នេះ​បន្តទៀត។​តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​សំរាម​ដែល​បាន លើកឡើង​ក្នុង​អង្គប្រជុំ​នេះ​ឲ្យ​បាន​ក្នុង​រយ​:​ពេល ១៥​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ប្រជុំ​នេះ​ទៅ នា​ភូមិសាស្ត្រ ដែល​ក្រុមហ៊ុន​ទទួលខុសត្រូវ​៕​

សម្តេច​តេ​ជោ​៖​ ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​មុខ​ព្រួយ​នៃ​ការ​ដាក់ទណ្ឌកម្ម ពេល​ធ្វើ​មិន​ស្រប​ស្តង់ដារ​ប្រទេស​អភិវឌ្ឍន៍​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖​ សម្តេច​តេ​ជោ មានប្រសាសន៍ថា ប្រទេស​កំពុង​អភិវឌ្ឍន៍ តែងតែ​ជា​មុខព្រួញ​នៃ​ការ​ដាក់ទណ្ឌកម្ម នៅ​ពេលដែល​អនុវត្ត​មិន​ស្របតាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​។ ការ​លើកឡើង​របស់​ស​ម្តេច​តេ​ជោ​នៅ​បែបនេះ ធ្វើឡើង​នៅ​ក្នុង​សុន្ទរកថា​របស់​សម្តេច ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧៥ នៃ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២០​។​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ជំនួស​ការទទួលបាន​ការគាំទ្រ​, ជារឿយៗ ប្រទេស​កំពុងអភិវឌ្ឍន៍ តែង​ត្រូវ​បាន​ប្រែក្លាយជា មុខព្រួញ​នៃ​ការ​ដាក់ទណ្ឌកម្ម ចំពោះ​កិច្ច​ដំណើរការ​ប្រឹងប្រែង​កសាង​ជាតិ​របស់​ខ្លួន ដែល​មិនបាន​ល្អឥតខ្ចោះ​ស្របតាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍ ខណៈដែល​សមត្ថភាព​ប្រទេស​ទន់ខ្សោយ​ទាំងនោះ​នៅមាន​ការខ្វះខាត ក្នុង​កិច្ចការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដូចជា សិទ្ធិ​ទទួលបាន​សន្តិភាព​, សិទ្ធិ​រស់​-​រាន​មានជីវិត​, សិទ្ធិ​ទទួលបាន​អាហារ​, ទីជម្រក និង ការងារ ជាដើម។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ទង្វើ​នេះ​ថា ជា​មូលហេតុ​មួយ​ដែល​ចូលរួមចំណែក​ក្នុងការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដល់​កិច្ចប្រឹងប្រែង​ស្តារ និង​អភិវឌ្ឍ​ជាតិ​របស់​ប្រទេស​ក្រីក្រ​។​សម្តេចនាយក​រដ្ឋមន្ត្រី​បន្តថា ប្រសិនបើ​សម្លឹង​មើលទៅ​អនាគត​, សហគមន៍​អន្តរជាតិ ពិតជា​ទាមទារ​ចង់បាន​អង្គការសហប្រជាជាតិ​ដ៏​រឹងមាំ​មួយ ដែលមាន​សមត្ថភាព​ពេញលេញ ក្នុងការ​ដោះស្រាយ​គ្រប់​បញ្ហា​ប្រឈម​ដែល​កើតមាន​នៅក្នុង​តថភាព​នៃ​សតវត្ស​ទី ២១ ដោយ​សម្តេច​លើកឡើងថា កម្ពុជា​ទទួលស្គាល់​តួនាទី​ស្នូល​នៃ​ប្រព័ន្ធ​ពហុភាគី​-​និយម ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដ៏​ស្មុគស្មាញ​ដែល​កំពុង​ជួបប្រទះ​នា​បច្ចុប្បន្ន​នេះ​។យ៉ាងណាក្តី សម្តេច សង្ឃឹមថា តាមរយៈ​ការគោរព​ធម្មនុញ្ញ​អង្គការ​សហប្រជាតិ​, តម្លាភាព​, សាមគ្គីភាព​, កិច្ចសហប្រតិបត្តិការ និងការ​-​ចូលរួម​ជាមួយគ្នា​ជា​ធ្លុង​មួយ​, សហគមន៍​អន្តរជាតិ​ពិតជា​នឹង​អាច​សម្រេចបាន​នូវ​អនាគត​មួយ​ដែល​យើង​ទាំងអស់គ្នា​ចង់បាន និង អង្គការសហប្រជាជាតិ​មួយ​ដែល​ពិភពលោក​ទាំងមូល​ត្រូវការ​៕​អត្ថបទ​៖ ជា ធី​រិ​ទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិភូ​ក្រសួងមហាផ្ទៃ​ ​ពិភាក្សាការងារជាមួយ ក្រុមអ្នកជំនាញបច្ចេកទេសតួកគី លេីវិស័យសន្តិសុខ​បច្ចេកវិទ្យា​ឌីជីថល​
09/19/2025 04:09 PM
ក្រុមហ៊ុន Yunhong Group ស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា លើការផលិត និងកែច្នៃចំណីអាហារ និងភេសជ្ជៈគុណភាពនាំចេញ
09/19/2025 04:09 PM
ក្រសួងការពារជាតិជប៉ុន អំពាវនាវឲ្យផ្ដោតបន្ថែមទៀតលើយានដ្រូន និងការនាំចេញអាវុធ
09/19/2025 04:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីធ្វើដំណើរទៅទីក្រុងញូវយ៉ក ហើយអាចជួបលោក Trump ជាលើកដំបូង
09/19/2025 04:09 PM
លោក Merz៖ អាល្លឺម៉ង់នឹងសម្រេចថា តើត្រូវគាំទ្រការដាក់ទណ្ឌកម្មលើអ៊ីស្រាអែលដែរ ឬយ៉ាងណា
09/19/2025 04:09 PM
ស្ថាប័នតាមដានអាកាសធាតុ៖ អឺរ៉ុបឃើញមានការបំភាយឧស្ម័នខ្ពស់បំផុតពីចំហេះព្រៃ នៅរដូវក្តៅ រយៈពេល ២៣ឆ្នាំ
09/19/2025 04:09 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារពួកគាត់ឱ្យរួចផុតពីបញ្ហាប្រឈមផ្លូវច្បាប់
09/19/2025 03:09 PM
លោក Putin៖ ទាហានរុស្ស៊ីជាង ៧០០.០០០នាក់ ប្រយុទ្ធនៅជួរមុខ នៅអ៊ុយក្រែន
09/19/2025 03:09 PM
សេចក្ដីរាយការណ៍៖ លោក Trump បដិសេធមិនយល់ព្រមលើកញ្ចប់ជំនួយយោធាតៃវ៉ាន់តម្លៃ ៤០០លានដុល្លារ
09/19/2025 03:09 PM
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អញ្ជើញបិទវគ្គហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ហិរញ្ញវ​ត្ថុ​ថ្នាក់​មធ្យម​ជំនាន់ទី៥ ឆ្នាំ២០២៥
09/19/2025 03:09 PM