គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្របពេល​បរទេស​សរសើរ ក្រសួងទេសចរណ៍ ​ស្នើ​ប្រជាជន​ឲ្យ​បន្ត​ធ្វើ​បដិសណ្ឋារកិច្ច​ល្អ​ថែមទៀត

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ បណ្តា​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន ​បានផ្តល់​ការ​កោតសរសើរ​ចំពោះ​កា​ធ្វើដំណើរ​ទេសចរណ៍​មកកាន់​ប្រទេស​កម្ពុជា ថា​ ប្រជាជន​មាន​ភាព​រាក់​ទាក់​ជាទីបំផុត​។ ​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ក៏បាន​អំពាវនាវ​អោយ​បណ្តា​អាជីវករ​ និង​ប្រជាពលរដ្ឋ ​បន្ត​ប្រពៃណី​ធ្វើ​បដិសណ្ឋាកិច្ច​ល្អ​នេះ​ថែមទៀត ​ដើម្បីអោយ​ទេសចរ​បរទេស មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​។នៅ​ថ្ងៃទី​២៣ ខែកញ្ញា​នេះ ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់ BTV ថា ​នៅក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំថ្មី ​និង​ឈប់សម្រាក​ថ្ងៃ​ភ្ជុំបិណ្ឌ​កន្លងមក សង្កេតឃើញថា បណ្តា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ នឹង​ការផ្តល់សេវា​ជូន​ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ មាន​ភាព​ល្អប្រសើរ​ជាង​បណ្តា​ឆ្នាំកន្លងមក​ ហើយ​ឯកឧត្តម​ ក៏បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​និង​អ្នក​ពាក់ព័ន្ធ​នានា ត្រូវ​បន្ត​អនុវត្ត​ប្រពៃណី​ល្អ​បន្តទៀត ​ជាពិសេស​គឺ​សូម​កុំ​ឡើងថ្លៃ​សេវា​ហួសហេតុ ​និង​ត្រូវ​បង្កើត​ទឹកមុខ​មាន​ស្នាមញញឹម​រាក់ទាក់​អោយ​បាន​ល្អ​ជូន​ភ្ញៀវ​។លោក ឈឹម ដា​វិ​ន ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា ​បាន​ថ្លែងថា ​គ្រប់​ភ្ញៀវទេសចរ​អន្តរជាតិ​ទាំងអស់​ដែល​មក​ទស្សនា​កម្ពុជា ​ដំបូង​បំផុត​ចង់ឃើញ ​និង​ចង់បាន ​ការធ្វើ​បដិសណ្ឋារកិច្ច​ល្អ ដែល​មាន​ទឹកមុខ​ញញឹម​រួសរាយ​រាក់ទាក់​ពី​ប្រជាជន​កម្ពុជា​។លោក វៀ​ហ្ហាស ស្តួ​រី​ស ភ្ញៀវ​ទេសចរ​មកពី​ប៉ែក​ខាង​អឺរ៉ុប បាន​ថ្លែងថា ​ដោយសារ​បច្ចុប្បន្ន​ពិភព​លោក​ជួប​វិបត្តិ​COVID-19 ​។ ដូចនេះ លោក​ និង​មិត្តភ័ក្ដិ ធ្វើដំណើរ​ទេសចរណ៍​នៅ​កម្ពុជា ​មាន​រយៈពេល​យូរ ​ហើយ​អំឡុង​ពេល​ធ្វើដំណើរ​នោះ លោក ​ក៏ដូចជា​ មិត្ត​របស់​លោក​ដែរ ​សង្កេតឃើញ​ប្រជាជន​កម្ពុជា​ មាន​ភាព​រាក់ទាក់​ និង​មានការ​ស្វាគមន៍​គ្រប់​ទីកន្លែង​។សូមបញ្ជាក់ថា គេហទំព័រ​អន្តរជាតិ My International Movers នៅក្នុង​ឆ្នាំ​២០២០​នេះ ​បានផ្តល់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា​ជាប់​លេខ ១ ក្នុងចំណោម ប្រទេស​ទាំង​១០​ នៅលើ​ពិភពលោក ​ដែលមាន​បដិសណ្ឋារកិច្ច​ល្អ​បំផុត ​ដោយ​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ជាទីបំផុត​ចំពោះ​ជនបរទេស​ និង​ភ្ញៀវ​ទេសចរ​បរទេស​។ នៅក្នុង​ចំណោម​ប្រទេស​ទាំង​១០​ ដែល​បណ្តា​ភ្ញៀវទេសចរ​អន្តរជាតិ​ បាល​វាយ​តំលៃ​ការងារ​បដិសណ្ឋារកិច្ច​ល្អ ផ្តល់​ទៅ​ឲ្យ​គេហទំព័រ​អន្តរជាតិ​ My International Movers គឺ​ប្រទេស​លំដាប់​លេខ ១ គឺ​កម្ពុជា ​លេខ​២ គឺ​នូ​វែ​ល​សេ​ឡង់ លេខ​៣ គឺ កាណាដា លេខ ៤ គឺ​ម៉ិចស៊ីកូ លេខ​៥ គឺ ហ្វីលីពីន លេខ ៦ វៀតណាម លេខ ៧ អ៊ី​សឡង់ លេខ ៨ កូ​ស្តា​រី​កា លេខ​៩ អៀរ​ឡង់ និង​លេខ​១០ គឺ ព័រ​ទុយ​ហ្គា​ល់​៕

មន្ត្រី​ជំនាញ​ ៖ ទឹកទន្លេ​ហក់​ឡើង​យឺត​ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ​របស់​ពពួក​មច្ឆជាតិ

2021/04/27 02:59:58 am        14
​ស្ទឹងត្រែង ៖ មន្ត្រី​ជំនាញ បានឱ្យដឹងថា ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង ​មានការ​ហក់​ឡើង​យឺត​ខុស​ប្រក្រតី​ នៅ​ឆ្នាំ នេះ​។ ​ការ​ហក់​ឡើង​យឺត​នៃ​ទឹកទន្លេ​មេគង្គ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ​របស់​ពួក​មច្ឆជាតិ ​និង​ធ្វើឱ្យ ​ជីវភាព​របស់​ប្រជា​នេសាទ​ផងដែរ​។ឆ្នាំនេះ ស្ថានភាព​អាកាសធាតុ បាន​ប្រែប្រួល​ខុសពី​ឆ្នាំមុន ​បានធ្វើឱ្យ​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​លើ​ ក្នុង​ខេត្តស្ទឹងត្រែង ហក់​ឡើង​យឺត​ជាង​បណ្ដា​ឆ្នាំមុនៗ ​ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដ​ល់​ការ បន្ត​ពូជ​ត្រី ​និង​បាត់បង់​កំណើន​ពូជ​មច្ឆាជាតិ​មួយចំនួន​។ នេះ​បើ​តាម​ការអះអាង​របស់​លោក ទុំ នី​រ៉ូ នាយ ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​។លោក​ បាន​សំដែង​នូវ​កា​រព្រួយបារម្ភ​ចំពោះ​ការបន្ដ​ពូជ​ត្រី ព្រោះ​នៅ​ពេលដែល​ត្រី​បញ្ចេញ​ពង​កូន បែរ​ជា​ស្ថានភាព​ទឹក​នៅក្នុង​ដង​ទន្លេមេគង្គ ​ក៏ដូចជា​ដង​ទន្លេសេសាន ទន្លេសេកុង ​និង​ទន្លេស្រែពក មិនមាន ​កា​រ​ហក់​ឡើង ជាហេតុ​ធ្វើ​ឲ្យ​ការ​ញាស់​នៃ​ពួក​កូន​ត្រី​គ្រប់​ប្រភេទ​មានការ​បាត់បង់​ខ្លះៗ​។ប្រជា​នេសាទ ក្នុង​ក្រុង​ស្ទឹងត្រែង ​បានឱ្យដឹង​ដែរ​ថា ឆ្នាំនេះ ​ការនេសាទ​របស់​ពួកគេ ​មានការ ប្រឈម​ ដោយ​ឆ្នាំនេះ​ ទឹកតូច​ ខ្សត់​ត្រី ។លោក ទុំ នី​រ៉ូ នាយ ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង ​បានឱ្យដឹងថា ឆ្នាំនេះ​ ជា​ឆ្នាំ​មួយ​ដែល​ទឹក​មាន​កម្រិត​តិច បំផុត ​បើ​ធៀប​ទៅ​ឆ្នាំ​២០១៨ ២០១៩ ​កន្លងទៅ ​ដែល​ទឹកបាន​ហក់​ឡើង​ពេញ​ដង​ទន្លេ តាំងពី​ពាក់ ​កណ្ដាលខែ​កក្កដា ​និង​ខែសីហា ម្ល៉េះ តែ​សម្រាប់​ឆ្នាំនេះ ​ចុងខែ​កញ្ញា​ទៅហើយ ​ទឹក​នៅ​តិចតួច​នៅឡើយ ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផល​នេសាទ​មានការ​ថមថយ​៕

អាជ្ញាធរខេត្ត​បាត់ដំបង ​ប្រាប់​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ ខណៈ​ទឹក​កំពុង​ហក់​ឡើង​

2021/04/27 02:59:58 am        27
បាត់ដំបង​ ៖ ​បើទោះបី​ទឹកស្ទឹង​សង្កែ មិនទាន់​ឡើងដល់​កម្រិត​ប្រកាស អាសន្ន ប៉ុន្តែ​អាជ្ញាធរខេត្ត បាន​អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ រស់​នៅ​តាម​ដងស្ទឹង ​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច ព្រោះ​ទឹក​នៅ​ប៉ែក​ខាងលើ​កំពុង​ហក់​ឡើង ​ហើយ​អាជ្ញាធរខេត្ត​ ក៏បាន​ត្រៀម​រួចរាល់​ដែរ​នូវ​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង និង​សម្ភារ​ទប់ទឹក​។លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​ប្រាប់​BTV នៅ​ព្រឹក ថ្ងៃទី​២៣ ខែកញ្ញា នេះ​ថា គិត​ត្រឹម​នៅ​ជិត​ថ្ងៃ​ត្រង់នេះ ​ទឹកស្ទឹង​សង្កែ ឡើង​មិនទាន់​ដល់​១០​ម៉ែត្រ​នោះទេ ប៉ុន្តែ​វា​អាច​នឹង​ឡើង​លើស​១០​ម៉ែត្រ ហើយ​កម្រិត​ទឹក ដែល​ទម្លាក់​ពី​ទំនប់​កង្ហត់ ​ក៏​មិនអាច​ឈានដល់ ​ចំណុច​ប្រកាស​អាសន្ន​នោះដែរ​។លោក​ បាន​បន្តថា ចំពោះ​កម្រិត​ទឹក ដែល​ត្រូវ​ទម្លាក់​មក​ចំនួន​៤​ទ្វារ ដែល​ចំនួន​នេះ​គឺ​ធម្មតា ​ហើយ ចំពោះ​កម្រិត​ទឹក ដែល​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន គឺ​១៤​ម៉ែត្រ​៨០ ឬ​១៥​ម៉ែត្រ ​ហើយ​រហូតមកដល់ ពេលនេះ ​ទឹកជំនន់​នៅ​មិនទាន់​បង្ក​ផល​ប៉ះពាល់​លិចលង់​ផ្ទះ ​ឬ​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ទឹកភ្លៀង​ធ្លាក់​ច្រើន ប៉ុន្មាន​ថ្ងៃ​មកនេះ​នេះ ​នៅ​ប្រភពទឹក​ខាងលើ ​មាន​ដូចជា​ស្ទឹង​ប​ឡាង ​ឬ​ហៅ ស្ទឹង​សំឡូត​ចាស់ ​ស្ទឹង​គ្រញូង និង​ស្ទឹង​ប៉ៃលិន មាន​ទឹក​ច្រើន ​និង​បាន​ហូរ​ចូល​ទៅ​ទំនប់​ពហុ​បំណង​សេក សក ហើយ​ធ្វើ​ឲ្យ​កម្ពស់​ទឹក​មាន​កើន​ឡើង​ខ្ពស់​ ដោយ​ខ្លាច​មាន​ផល​ប៉ះពាល់​នៅ​ប៉ែក​ខាងលើ​ខ្លាំង ជំនាញ ​បាន​បើកទ្វារ​ទឹក​នៅ​ទំ​បន់​សេក​សក ​ទម្លាក់​មក​ទំនប់​ក​ង្ហ​ត់ និង​បើកទ្វារ​ទឹក​បន្ត​តាម​ប្រឡាយ​មេ​នានា រួមទាំង​ស្ទឹង​សង្កែ​។ឆ្នាំនេះ ស្ទឹង​សង្កែ ទើប​ហក់​ឡើង​ខ្លាំង​លើក​ទី​១ ខណៈ​រាល់​ឆ្នាំ​គិត​ត្រឹម​រយៈពេល​ដូចគ្នា ​គឺមាន​ទឹក ជំនន់​ហក់​ឡើង​ច្រើនដង​នៅក្នុង​ស្ទឹង ដោយ​ទឹកជំនន់​នោះ​តែង​បង្ក​ការប៉ះពាល់​ដល់ផ្ទះ ​និង​ដំណាំ​របស់ ប្រជាពលរដ្ឋ ស្ថិតនៅ​ជាប់​នឹង​ដងស្ទឹង​ដ៏​ធំ​មួយ​នេះ​ផងដែរ ​ពិសេស​នៅ​ស្រុក​ឯក​ភ្នំ ព្រោះ​នៅ​ជិត​បឹង​ទន្លេ សាប​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យមើល​ផល​លំបាក​លើ​គ្រឹះស្ថានសិក្សា​នៅ​បាត់ដំបង

2021/04/27 02:59:58 am        13
បាត់ដំបង​៖ គណៈប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ​បានចាប់ផ្តើម​បេសកកម្ម​ក្នុង​ខេត្តបាត់ដំបង ដោយ​ការចុះ​ទស្សនកិច្ច ​និង​ជួប​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​សាលា ​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​នេ​ត​យ៉ង់ ស្ថិតក្នុង​ក្រុង​បាត់ដំបង ។ដោយ​ដំណើរ​ទស្សនកិច្ច របស់​គណៈកម្មការ​ទី​៧​នេះ​ ប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ផល​លំបាក​បង្ក​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ​លើ​គ្រឹះស្ថានសិក្សា​នៅ​តាម​មូលដ្ឋាន​ផ្ទាល់ និង​ពិនិត្យ​ស្ថានភាព​ជាក់​ស្តែង​របស់​វិទ្យាល័យ​ ក្នុងការ​អនុវត្ត​ដំណើរ​ការបើក​ឡើងវិញ​ ក្នុងដំណាក់កាល​ទី​២ ក៏ដូចជា​ស្តាប់​នូវ​បញ្ហា​ប្រឈម​ និង​សំណូមពរ​នានា​របស់​ថ្នាក់ដឹកនាំ​សាលា ​លោកគ្រូ អ្នកគ្រូ មុន​ឈាន​ដល់​ការ​ជួបប្រជុំ​ជាមួយ​គណៈ​អភិបាលខេត្ត ​និង​មន្ទីរអប់រំ នា​រសៀល​នេះ ​ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ជារួម​នៃ​ស្ថានភាព​វិស័យ​អប់រំ​ក្នុង​ក្រប​ខណ្ឌ​ ខេត្តបាត់ដំបង​ផ្ទាល់ ។ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈប្រតិភូ ក៏ដូចជា​ប្រតិភូ​គណៈកម្មការ បាន​កត់សម្គាល់​ ចំពោះ​ការគិតគូរ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​សាលា ក្នុង​ការ​ដាក់​ចេញ​វិធានការ​ជា​ដំណោះស្រាយ​រួមគ្នា ​តាមរយៈ​ការរៀបចំ​ជា​ផែនការ​សកម្មភាព និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ផ្ទាល់ សម្រាប់​ការអនុវត្ត​គោលការណ៍​ណែនាំ​នានា​ ស្របតាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ទន្ទឹមនឹងនេះ គណៈកម្មការ សូម​កោត​សរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកគ្រូ អ្នកគ្រូ ​ទាំងអស់ ដែល​បាន​ខិតខំ​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​សាលា ក្នុង​ការ​បន្ត​បង្រៀន​ដល់​សិស្សានុសិស្ស បើទោះជា​វិបត្តិ​កូ​វីដ​១៩ ​បាន​និងកំពុង​បង្ក​ការលំបាក ដែរ​ទាមទារ​ឲ្យ​មានការ​ចំណាយ​កម្លាំង ​និង​ពេលវេលា​ច្រើន​ក្នុង​ការកែច្នៃ រិះរក​យុទ្ធសាស្ត្រ​បង្រៀន​ស្របតាម​សភាពការណ៍ ​និង​ការប្រើប្រាស់​អ្វី​ដែល​មាន​ក្នុង​ដៃ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានា​ការ​ផ្ដល់​ការអប់រំ​ដល់​សិស្សានុសិស្ស​ ជាពិសេស​ក្នុង​ដំណាក់​កាល​ការ​បើក​សាលា​ឡើងវិញ ៕

អភិបាលខេត្ត​ព្រះវិហារ​ ៖​ ក្រោយ​ពី​ទទួល​បាន​ដី​ ​មិន​ត្រូវ​ទុកឲ្យ​​នៅ​ទំនេរ ​និង​ហាម​​មិន​​ឲ្យ​​មាន​តំបន់​អបគមន៍ ​ជា​ដាច់ខាត​នៅ​លើ​ដី​នោះ​

2021/04/27 02:59:58 am        20
ព្រះវិហារ​ ៖ ឯកឧត្តម ​ប្រាក់ សុវណ្ណ​ ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​​ក្រោយ​ទទួល​បាន​ដី​ ​មិន​ត្រូវ​ទុក​ដី​ទាំងនេះ ឲ្យ​​នៅ​ទំនេរ ​ដោយ​មិនបាន​បង្កបង្កើនផល​លើដី​ទាំងនោះឡើយ នឹង​ជាពិសេស​ហាម​ដាច់ខាត​មិន​ឲ្យ​​មាន​តំបន់​អបគមន៍ ​​អ្វីមួយ​ នៅ​លើ​ដី​ទាំងនោះ​ ។ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ​ ឯកឧត្តម ប្រាក់ សុវណ្ណ​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះវិហារ ​​​ក្នុង​ពិធី​ចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍​កសិកម្ម​ចំនួន​២​ហិកតា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​៣១៨​គ្រួសារ​ ក្នុងចំណោម​១០៤៤​គ្រួសារ ​​រស់នៅ​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ ​។ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ​អភិបាលខេត្ត​ ​​បាន​លើកឡើង​ថា ​នេះ​វា​ជា​លើក​ទី​៥​ហើយៗ​ក៏​ជា​លើក​ចុងក្រោយ​ដែរ ​ក្នុង​ការចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍​កសិកម្ម​ចំនួន​២​ហិកតា​ក្នុង​១​គ្រួសារ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​៣១៨​គ្រួសារ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប​ទាំងអស់​១០៤៤​គ្រួសារ​មានឈ្មោះ​ទទួល​ដី​ចំនួន​២​ហិកតា​ដែល​ជា​របប​នឹង​ជា​អំណោយ​ដ៏​វិសេសវិសាល​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជា ​តា​មរ​យះ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះវិហារ​ ដោយផ្ទាល់​នោះ​។ឯកឧត្តម ​​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​យក​នូវ​ការ​​រង​ចាំ​ពេលវេលា​មួយ​ដែល​បាន​អូស​បន្លាយ​យូរ​បន្តិច​ ក៏ប៉ុន្តែ​ក្នុង​កា​រងចាំ​យូរ​បន្តិច​នេះ ​បងប្អូន​ក៏បាន​ទទួល​បាន​ដី​ដែល​ស្របច្បាប់ ​ពី​ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុ​ជា​ តា​ម​រយៈថ្នាក់​ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះវិហារ ។ឯកឧត្តម ​ប្រាក់ សុវណ្ណ​ បាន​បញ្ជាក់​ផងដែរ​ថា​ អត្ថ​ប្រយោជន៍​សំខាន់​ពីរ​ដែល​បងប្អូន​ទទួល​បាន​នាពេលនេះ​ ទី​១,ដីស្រែ ​នឹង​ទី​២,​ផ្លូវថ្នល់​ចូល​ទៅ​កាន់​ស្រែ​នោះ​ផងដែរ​ ។​ ​ឯកឧត្តម ​អភិបាលខេត្ត​ ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវ​យក​ដី​ទាំងនេះ​ទៅ​សម្រាប់​​ដាំ​ដំណាំ​អ្វី​១​ដែល​ច្បាប់​បាន​ហាមឃាត់​នោះឡើយ​ មួយវិញទៀត​ក៏​មិន​ត្រូវ​យក​ទីតាំង​ដី​ទាំងនេះ​ទៅ​បង្កើត​ជា​ទីតាំង​បើក​បនល្បែង​ស៊ីសង​។ក្នុងនោះ ​ឯកឧត្តម ​អភិបាលខេត្ត​​ ​បាន​អំពាវនាវ​​ឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ​មានការ​​ប្រុងប្រយ័ត្ន​ ​ចំពោះ​ជំងឺកូ​វីត​–១៩ ​ព្រោះ​​វា​ហាក់​បី​ដូច​អង្គុយ​រង​ចាំ​ចូល​មក​ខ្លួន​យើង ​ដោយ​មិន​បាន​ដឹង​​នូវ​ពេល​ដែល​យើង​មាន​ការ​ធ្វេសប្រហែសនោះ ​។​ អញ្ចឹង​ដើម្បី​កុំឲ្យ​ជំងឺទាំងនេះ​ចូល​ជ្រៀត​ជ្រែក​ក្នុង​ខ្លួន​យើង​ ក៏ដូច​ក្នុង​សហគមន៍​យើងនោះ​ ​សូម​​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​ត្រូវ​ចេះ​អនាម័យ​ដោយ​លាងដៃ​ជាមួយ​នឹង​សាប៊ូ​ អាល់កុល ​ជែ​ល​ ឲ្យ​បាន​ញឹកញាប់​នឹង​ជាប្រចាំ​ផងដែរ​៕ដោយ ៖ សាវី

នគរ​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ ចំពោះ​ឧបាយកល​សកម្មភាព​របស់​ក្រុម​អមិ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ក្រើនរំលឹក​ដល់​នគរបាល នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​ទាំងអស់​ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ​ចំពោះ​ឧបាយកល ​សកម្មភាព​របស់​ក្រុម​អមិត្ត ដែល​ពង្រីក​នូវ​ផែនការ​កខ្វក់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល ​និង​ត្រូវ​ស្មោះត្រង់​ចំពោះ​ព្រះមហាក្សត្រ ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​បាន​មកពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ក្នុងឱកាស ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ដល់​នាយ​នគរបាល​ជាន់ខ្ពស់ នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែកញ្ញា ឆ្នាំ​២០២០​នេះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ​បាន​លើកឡើងថា​« ក្នុងនាម​យើង​ជា​នគរបាល ត្រូវ​ដឹងគុណ និង​មាន​ភក្ដីភាព ការពារ​ដាច់ខាត​ចំពោះ​ព្រះមហាក្សត្រ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ចំពោះ​ឧបាយកល ​សកម្មភាព​របស់​ក្រុម​អមិត្ត ​ដែល​ពង្រីក​នូវ​ផែនការ​កខ្វក់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​អង្គភាព និង​បន្ត​ប្រពៃណី​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​បន្ដទៀត​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ពិសេស​យានយន្ដ​ដែល​បំពាក់​ផ្លាកលេខ​អង្គភាព​ជាដើម​នោះ​»​។ជាមួយគ្នា​នោះដែរ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ថ្លែង កោតសរសើរ​ដល់​មន្ដ្រី​នគរបាល នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ រហូត​ទទួល​បាន​នូវ​មុខតំណែង និង​ដំឡើង​​ឋានន្តរសក្ដិ ខណៈ​អ្វីដែល​ទទួលបាន​នៅថ្ងៃនេះ ​គឺ​បានមកពី​អ្វីដែល​សាមីខ្លួន​ខិតខំ​ប្រឹងប្រែង​កន្លងមក​ ​។បើ​តាម​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី មន្ដ្រីនគរបាល​ដែល​ទទួល​បាន​មុខតំណែង ​និង​ដំឡើង​​ឋានន្តរសក្ដិ​ទាំងអស់ ត្រូវ​គិតថា​ នេះ​ជា​បន្ទុក​ថ្មី​បន្ថែមទៀត​សម្រាប់​ខ្លួនឯង ​ពោល​ត្រូវយក​អ្វីដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​នេះ ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ និង​ទៅតាម​អ្វីដែល​ជា​ការ​បញ្ជា​ដឹកនាំ ហើយ​មិនត្រូវ​យក​ទៅ​គៀបសង្កត់​ប្រជាពលរដ្ឋ​នោះទេ​។ បន្ថែម​ពីនេះ​ លោក​ឧ​ត្ត​ម​សេនីយ៍​ ក៏បាន​ក្រើនរំលឹក​ និង​ណែនាំ​នូវ​ការងារ​មួយ​ចំនួន​ផងដែរ​។ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ក៏បាន​ធ្វើ​សេចក្ដីរាយការណ៍​ដែរ អំពី​អ្វីដែល​នាយកដ្ឋាន​សម្រេចបាន ​ពិសេស​ពាក់ព័ន្ធ​ការងារ​បណ្ដុះ​បណ្ដាល​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​នេះ ដោយ រហូតមកដល់​ពេលនេះ ​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ សន្ដិ​សុខ​ឯកជន ចំនួន​២៧​វគ្គ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប ៥,១៣១​នាក់ (​ស្រី​១៣៤​នាក់​) ក្នុងនោះ ភ្នាក់ងារ​សន្ដិសុខ​ឯកជន មកពី​ក្រុមហ៊ុន​ផ្ដល់​សេវា ​សន្ដិសុខ​ឯកជន និង​សហគ្រាស​-​គ្រឹះស្ថាន សរុប​៥,០៣៧​នាក់​, មន្ត្រី​នាយកដ្ឋាន ចំនួន​៥៩​នាក់​, មន្ត្រី​ការិយាល័យ​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចំនួន​៣៥​នាក់​៕

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​សាលា​ក្រៅ​ជិត ១០០​គ្រួសារ ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​

2021/04/27 02:59:58 am        27
​ប៉ៃលិន​៖ ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ផាន់ ចាន់​ធុល ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត តំណាង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​សាខា បាន​ដឹកនាំ​សមាជិក​កិត្តិយស​សាខា​, សមាជិក​គណៈកម្មាធិការ​សាខា អនុសាខា យុវជន​កាកបាទក្រហម​ខេត្ត និង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំង​ក្រុមការងារ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ទៅ​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ៩៦​គ្រួសារ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម ត្រីខ ១​យួរ ឃី​ត​ចំនួន ២ (​ក្រ​ម៉ា​១ អាវ​៣ មុង​១ មី​១៥​កញ្ចប់ ទឹកស៊ីអ៊ីវ​១​ដប​) និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​ផងដែរ​។​​ឯកឧត្ដម ផាន់ ចាន់​ធុល ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃលែង​ ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ប្រធាន ជា​មាតា​មនុស្សធម៌​កម្ពុជា តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង​ឧបទ្ទវហេតុ​ផ្សេងៗ នៅ​ទូទាំងប្រទេស​គ្រប់ពេលវេលា ដោយ​មិន​មាន​ការរើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​​ឯកឧត្ដម​ប្រធាន​កិត្តិយស​សាខា បាន​បន្តថា ជាក់ស្ដែង​កន្លងមក សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ដែល​មាន​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ជា​ប្រធាន​សាខា គឺ​បាន​ជំរុញ​គ្រប់​សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យ​អនុវត្តន៍​ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​គ្រឹះ​ទាំង ៧​ប្រការ របស់​ចលនា​កាកបាទក្រហមកម្ពុជា ក្នុង​ការ​ឆ្លើយ​តបបាន​ទាន់​ពេលវេលា ចំពោះ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​បាន​ផ្ដល់​ជា​សម្ភារៈ គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយ​ចំនួន ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​ដូចជា ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត គ្រួសារ​ជនពិកា កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​សព​ខ្វះខាត ជាដើម​។​​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៏បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខភាព ដោយ​ត្រូវ​រក្សា​អនាម័យ​ក្នុង​ការរស់នៅ​ជាប្រចាំ ដូចជា​៖ លាងដៃ​នឹង​សាប៊ូ ហូប​ទឹក​ឆ្អិន និង​ដេក​ក្នុង​មុង​ជានិច្ច ដើម្បី​ជៀសវាង​ការ​កើតមាន​ជំងឺ​តម្កាត់​ផ្សេងៗ ជាពិសេស​ជំងឺ​កូ​វីត​–១៩ ហើយ​បើ​មាន​បញ្ហា​សុខភាព សូម​ប្រញាប់​ប្រញាល់​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​ជិត​បំផុត ដើម្បី​ទទួល​បាន​ការព្យាបាល​ទាន់ពេលវេលា​។​​សូម​រំលឹក​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា កាលពី​ថ្ងៃទី​១៩/២០/២១ ខែកញ្ញា ឆ្នាំ​២០២០ បណ្តាលឱ្យ​ទឹកស្ទឹង​ប៉ៃលិន និង​តាម​អូរ​នានា​ក្នុង​ខេត្ត មាន​សភាព​ឡើង​ខុស​ប្រក្រតី ហើយ​បាន​ជន់​លិច​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ចំនួន ៩៦​គ្រួសារ លិច​ប៉ះពាល់​ផ្ទៃដី​ចំការ ចំនួន ៨៩​ហិត​តា ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន និង​ស្លាប់​ស្ត្រី​ម្នាក់ ដែល​ឆ្លង​អូរ​ព្រំដែន​ពេល​ជំនន់​ទឹកភ្លៀង​កំពុង​ឡើង (​រក​សព​មិនទាន់​ឃើញ​)៕ អត្ថបទ៖ បាន សុខរិទ្ធ​

គ្រឿងញៀន ​នៅតែ​ជា​បញ្ហា​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សុខុមាលភាព​ និង​ការ​អភិវឌ្ឍ​សង្គម​

2021/04/27 02:59:58 am        14
​កំពត៖ ផ្អែក​តាម​សភាពការណ៍​គ្រឿងញៀន​ខុសច្បាប់ ទាំង​នៅ​ក្នុង​ក្របខណ្ឌ​អន្តរជាតិ និង​នៅក្នុង​តំបន់​នៅតែ​បង្ហាញ​ឲ្យ​ឃើញ​ថា តម្រូវការ​គ្រឿងញៀន​សំយោគ​មាន​កំណើន​ខ្ពស់ ជា​មួយគ្នានេះ​សកម្មភាព​ផលិត​គ្រឿងញៀន នៅ​ក្នុង​តំបន់​ភាគច្រើន ប្រព្រឹត្ត​ដោយ​ឧក្រិដ្ឋជន​ប្រដាប់​អាវុធ និង​ទទួល​មូលនិធិ ពី​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ ហើយ​បាន​នឹង​កំពុង​ពង្រីក​ខ្លួន​កាន់តែ​ធំ​ជាង​មុន បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម​។​​នេះ​បើ​តាម​ប្រសាសន៍​របស់ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គ​លេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ខុសច្បាប់​ក្នុង​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។​ឯកឧត្ដម ​បាន​បន្ត​ថា ដើម្បី​កាត់បន្ថយ និង​ឈាន​ទៅ​លប់​បំបាត់​បទល្មើស​ជួ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា អាជ្ញាធរ សមត្ថកិច្ច​ជំនាញ និង​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​អនុវត្ត​វិធានការ​ចំនួន​៧​ចំណុច ៖​ទី​១. ការអប់រំ​ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និង​បដិសេធ​គ្រឿងញៀន​, ទី​២. ការ​ព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាល​វិជ្ជាជីវៈ បំណិន​ជីវិត ការ​ធ្វើសមាហរណកម្ម និង​ចាក​ចេញពី​គ្រឿងញៀន ៣. ការ​ពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​, ៤. ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​, ៥. កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​, ៦. កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ដៃគូ​អភិ​វ​ឌ្ឈ​ន៍​នានា និង ៧. ការពង្រឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​​ឯកឧត្ដម ​ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​វាយតម្លៃ​សភាពការណ៍ នៃ​ការ​ចរាចរ​គ្រឿងញៀន ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ក្របខណ្ឌ​ក្នុង​តំបន់ នៅតែ​បង្ហាញ​ឃើញ​ថា បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ជាង​មុន ដែលជា​កត្តា​មួយ​ជះឥទ្ធិពល​មកលើ​កម្ពុជា ធ្វើឱ្យ​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់ និង​បាន​គំរាមកំហែង តាមរយៈ​ការ​ចរាចរណ៍​ឆ្លងកាត់ និង​ហូរ​ចូល​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​តាម​បញ្ហា​ប្រៃសណីយ៍​។​​ឯកឧត្ដម​ជាវ តា​យ​ស្នើ​ដល់​អាជ្ញាធរ មន្ទីរ​អង្គភាព​ជំនាញ និង​កងកម្លាំង​ទាំងអស់ ត្រូវ បង្កើន​ការអប់រំ​ផ្សព្វផ្សាយ លើក​កម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​ផុលផុស​គ្រប់​ផ្នែក​គ្រប់​វិស័យ ទាំង​រដ្ឋ និង​ឯកជន​។​​តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៣៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២១២​នាក់ ស្រី​១៣​នាក់ ចាប់​យក​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ៦០២​កញ្ចប់ ទម្ងន់​៦៤៤,១៧​ក្រាម​, ប្រភេទ​ម៉ា​ទឹកកក​៨​កញ្ចប់​ធំ និង​៥៥​កញ្ចប់​តូច ទម្ងន់​៤៣,៤៥​ក្រាម រួម​នឹង​ប្រភេទ​គ្រឿងញៀន​ផ្សេងៗ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​៕​ អត្ថបទ៖ អាន សារីម

មន្ទីរ​ពេទ្យបង្អែក​ខេត្ត​គ្រប់​ខេត្ត ជា​គោលដៅនៃ​ការ​កសាង​អាគារ​សម្រាក​ព្យាបាល​អ្នក​ជំងឺ

2021/04/27 02:59:58 am        15
​សៀមរាប៖ មន្ទីរ​ពេទ្យបង្អែក​ខេត្ត​សៀមរាប បើក​សម្ពោធ​អាគារ​សម្រាប់​សម្រាក​ព្យាបាល ១​ខ្នង ស្មើនឹង​២​ជាន់ ដែល​អាច​ដាក់​គ្រែ​អ្នក​ជំងឺ​បាន​ជាង​១០០​គ្រែ ខណៈ​ពេលដែល​មន្ទីរពេទ្យ​មួយ​នេះ មាន​គ្រែ​អ្នក​ជំងឺ​សរុប​៣៧០​គ្រែ និង​ត្រូវបាន​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​តម្រូវការ​លើសពី​១០០%។​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ មន្ទីរ​ពេទ្យបង្អែក​ខេត្ត​សៀមរាប បាន​រៀបចំ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាគារ​សម្រាក​ព្យាបាល​ជំងឺ​ទូទៅ​១​ខ្នង ដែល​ត្រូវ​បាន​ជួសជុល និង​កសាង​ពង្រីក​បន្ថែម ជា​អំណោយ​សប្បុរស​នៃ​លោកជំទាវ​ឧកញ៉ា អគ្គ​មហា​ឧបាសិកា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​។​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថា​៖ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​មាន​គ្រែ​អ្នក​ជំងឺ​ចំនួន​៣៧០​គ្រែ ហើយ​ការប្រើប្រាស់​ជាក់ស្ដែង​ប្រចាំថ្ងៃ​ក្នុងពេល​បច្ចុប្បន្ននេះ​លើសពី​១០០% ក្នុង​នោះ​ ពី​១០ ទៅ ១៥% នៃ​អ្នក​ជំងឺ គឺ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។​អាគារ​សម្រាក​ព្យាបាល​ជំងឺ ដែល​កំពុង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ពីមុន​មានតែ​ជាន់​ផ្ទាល់​ដី ទំហំ ១៤​ម៉ែត្រ គុណ ១៩​ម៉ែត្រ​ប៉ុណ្ណោះ​។​ក្រោយពី​ការ​ជួសជុល​កសាង​កែលំអ​ថ្មី អាគារ​មួយ​នេះ​ត្រូវ​បាន​កសាង​បន្ថែម​ពីលើ​មួយ​ជាន់​ថ្មី​ទៀត និង​ពង្រីក​បាន​ដល់ ២២​ម៉ែត្រ គុណ ១៩​ម៉ែត្រ ដោយ​ចំណាយ​អស់​ថវិកា​ជាង​១៦​ម៉ឺន​ដុល្លារ​។ ក្នុង​មួយ​អាគារ​នេះ ទាំង​ជាន់​ផ្ទាល់​ដី​និង​ជាន់​លើ​អាច​ដាក់​គ្រែ​ទទួល​អ្នក​ជំងឺ​ឲ្យ​សម្រាក​ព្យាបាល​នៅ​ទី​នោះ​បាន​ចំនួន​១១០​គ្រែ​។​​លោកជំទាវ​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង បាន​លើក​ឡើង​ថា​ មាន​អ្វីៗ​ទាំងអស់​សម្រាប់​ថ្ងៃនេះ គឺ​មិន​អាច​បំភ្លេច​បានទេ នូវ​ការ​ដឹងគុណ​ថ្ងៃ​៧​មករា​១៩៧៩ ដែលជា​ថ្ងៃ​ផ្តល់​កំណើត​ទី​២​ដល់​ប្រជាជាតិ​កម្ពុជា និង​មិនអាច​កាត់ផ្តាច់​បាន​នោះ​ឡើយ ចំពោះ​ពាក្យ​ថា អគុណ​សន្តិភាព ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក​ដ៏​ឈ្លាស​វ៉ៃ​។ ការថែរក្សា​សន្តិភាព គឺជា​កត្តា​ចម្បង​សម្រាប់​ការ​ធ្វើដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជាតិ ដែល​ទាំងនេះ​គឺជា​កាតព្វកិច្ច​ចូលរួម​នៃ​ប្រជាជន​កម្ពុជា​ទាំងមូល ក្នុង​ធ្លុង​មហា​សាមគ្គី​ជាតិ​។​​លោកជំទាវ​ឧកញ៉ា ក៏បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​ផង​ដែរ​ថា​ ក្នុងន័យ​ដឹងគុណ​៧​មករា សម្រាប់​លោកជំទាវ​ផ្ទាល់ មួយ​ផ្នែក​នៃ​ការចូលរួម​កសាង​សង្គមជាតិ វិស័យ​សុខាភិបាល​គឺជា​គោលដៅ​មួយ​ដ៏​ធំ លោកជំទាវ​បានសម្រេច​ចិត្ត​រួចហើយ​ថា ៖ នឹងត្រូវ​កសាង​ឲ្យ​បាន អាគារ​សម្រាក​ព្យាបាល​នៃ​អ្នក​ជំងឺ សម្រាប់​ដាក់​ជូន​មន្ទីរពេទ្យបង្អែក​គ្រប់​ខេត្ត​ទូទាំងប្រទេស ក្នុង​មួយ​ខេត្ត ១​អាគារ កម្ពស់ ៥​ជាន់​។គម្រោង​នេះ កំពុង​ត្រូវ​បាន​អនុវត្តបាន​ប្រមាណ​ជា​៩៥%​ហើយ នៅ​ខេត្តកណ្តាល​ និង​ខេត្តកំពង់ស្ពឺ និង​ត្រូវ​បន្ត​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។ សម្រាប់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក៏​ត្រូវ​បានទទួល​គម្រោង​នេះ​ដែរ លើ​អាគារ​ដែល​ត្រូវ​បាន​ជួសជុល​កែលម្អ​កន្លងមក​។​​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​សៀមរាប វាយតម្លៃថា​៖ អាគារ​សម្រាក​ព្យាបាល​ដែល​កំពុង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ពិតជា​ត្រូវបាន​នាំមក​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់ និង​បាន​ជួយ​បំពេញ​កង្វះខាត​នៃ​មន្ទីរពេទ្យ​ផង​ដែរ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺជា​ការបើក​លទ្ធភាព​របស់​មន្ទីរពេទ្យ​មួ​យក​ម្រឹត​ទៀត ក្នុង​ការ​ជួយសង្គ្រោះ​សុខភាព និង​អាយុជីវិត​នៃ​អ្នក​ជំងឺ ប្រកបដោយ​សេវា​គុណភាព មិន​ប្រកាន់​ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ​៕អត្ថបទ៖ ងីញ គឹមលែង​

អាជ្ញាធរ ​ត្រូវ​ហាមឃាត់​រាល់​ការសាងសង់​លំនៅឋាន ​ឬ ​សំណង់​ផ្សេងៗ​ នៅ​លើ​ដី​ចំណីផ្លូវ​ឬ​ខ្នង​ប្រឡាយ​ទឹក​

2021/04/27 02:59:58 am        15
​កំពត៖ អភិបាលខេត្ត​កំពត​​​ប្រាប់​ដល់​មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​អាជ្ញាធរ​គ​ត្រូវ​ហាមឃាត់​រាល់​ការសាងសង់​លំនៅឋាន​ឬ​សំណង់​ទាំង​ឡាយណា​នៅ​លើ​ដី​ចំណីផ្លូវ ឬ​ខ្នង​ប្រឡាយ​ទឹក ឬ​ទំនប់ទឹក​ក​សាធារណៈ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ ហើយ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្ងៃក្រោយ​។​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម​ ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​ពិភាក្សា​លើ​គម្រោង​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ត្រពាំង​ធំ និង​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្ត​កំពត​។​តាម​បទ​បង្ហាញ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ខេត្ត គម្រោង​ទី​១. គឺ​ការ​ស្ដារ​ប្រឡាយ​ប្រវែង​២០០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ គម្រោង​ទី​២. ការសាងសង់​ផ្លូវ​បេតុង​ទំហំ​១២​ម៉ែត្រ ប្រវែង​១៨៤២​ម៉ែត្រ​ក្នុងភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។​​ឯកឧត្ដម​ជាវ តា​យ អភិបាលខេត្ត បាន​សម្ដែង​ការ​គាំទ្រ​ដល់​គម្រោង​ទាំងពីរ​ខាងលើ​ព្រោះ​វា​ជា​តម្រូវការ​ចាំបាច់​រប​ស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្ដម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការអភិវឌ្ឍន៍​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា រមែង​តែងតែ​មាន​ផល​ប៉ះពាល់​ដោយ​ជៀស​មិន​ផុត​។ដូច្នេះ ​ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ពិនិត្យ និង​ពិភាក្សា​ផ្ដល់​ជា​យោបល់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរ​ការស្ដារ និង​កសាង​ប្រព័ន្ធ​ប្រឡាយទឹក និង​ផ្លូវ​បេតុង ក្នុង​គម្រោង​ទាំងពីរ​ខាង​លើនេះ ឲ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ​។​​ឯកឧត្ដម ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ​និង​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ហាមឃាត់​រាល់​ការសាងសង់​លំនៅឋាន ឬ​សំណង់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅ​លើដី​ចំណីផ្លូវ ដី​ខ្នង​ប្រឡាយ ឬ​ដី​ទំនប់ទឹក នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ពិបាកធ្វើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅពេល​មាន​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៅ​ថ្ងៃ​ក្រោយនោះ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្ដេជ្ញាជំរុញការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បារាំង-កម្ពុជា ឱ្យកាន់តែរឹងមាំ
09/19/2025 02:09 PM
អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ​រវាងកងទ័ពកម្ពុជា-ព្រុយណេ
09/19/2025 02:09 PM
សម្ដេចតេជោ អរគុណព្រុយណេបានបន្ថែមកម្លាំងអ្នកអង្កេតការលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ
09/19/2025 02:09 PM
សម្តេចតេជោ អរគុណ និងប្រកាសគាំទ្រសកម្មភាពអង្គការយូណេស្កូគ្រប់បែបយ៉ាង
09/19/2025 02:09 PM
នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ី ធ្វើសមយុទ្ធបាញ់មីស៊ីលតម្រង់គោលដៅនៅសមុទ្រ Okhotsk
09/19/2025 02:09 PM
ឯកឧត្តម ទៀ សីហា រាយការណ៍ជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលប៉ូលីសថៃ បានប្រើហិង្សាឡើងលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់
09/19/2025 02:09 PM
អ្នកជំនាញ៖ តំបន់ព្រលានយន្តហោះថ្មីបាននឹងកំពុងស្រូបយកការអភិវឌ្ឍលើវិស័យអចលនទ្រព្យ
09/19/2025 01:09 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី១២ នៅវត្តត្រពាំងស្នោ ឧទ្ទិសកុសលដល់វីរកងទ័ព ដែលពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណភាពទឹកដី
09/19/2025 01:09 PM
អភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលមន្ត្រី និងប្រជាការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/19/2025 01:09 PM
ក្រសួងអប់រំ៖ លទ្ធផល​បាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ក្នុងនោះនិទ្ទេសA ៣០០៣នាក់
09/19/2025 12:09 PM