គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច​តេជោ ​ហ៊ុន ​សែន​ ផ្ញើ​សារ​អបអរ​សាទរ​ខួប​ ២៧​ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញក​ម្ពុជា​

2021/04/27 02:59:58 am        14
ភ្នំពេញ​៖ តាមរយៈ​ហ្វេស​ប៊ុក​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើសារ​អបអរ​សាទរ​ខួប​២៧​ឆ្នាំ​នៃ​ទិវាប្រ​កាសប្រើរដ្ឋ​ធម្មនុ​ញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​សម្តេច​បាន​សរសេរ​ថា ​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​នេះ​ ​គឺ​ជា​ខួប​ទី ​២៧​ឆ្នាំ ​ដែល​កម្ពុជា​បាន​ប្រកាសអោយ​ប្រើប្រា​ស់​ជា​ផ្លូវ​ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ផ្តើម​ចេញ ​ពី​កិច្ច​ព្រម​ព្រៀង ​ទី​ក្រុងប៉ា​រីស​ ស្តីពីដំ​ណោះស្រា​យ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ ដែល​ប្រព្រឹ​ត្ត​ទៅ​នៅ ថ្ងៃទី​២៣ ​ខែ​តុលា ​ឆ្នាំ ១៩៩១ ​ គឺ​កម្ពុជា​ បាន​ផ្លាស់​ប្តូរ​ចូល​ទៅ​ក្នុង​របត់​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ ដោយ​មាន​ ការឯកភាព​ផ្ទៃក្នុ​ង​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ ​ដោយ​កម្ពុជា​បាន​ឯក​ភាព​គ្នារៀ​បចំ​ការ​បោះឆ្នោត ​នៅ​ក្នុង​ ខែ​ឧសភា​ ឆ្នាំ១៩៩៣ ​ដែល​មាន​ការគាំទ្រ​ពី​អង្គ​ការ​សហប្រជាជាតិ ​អ៊ុនតាក់ (UNTAC)។ បន្ទាប់​មក​ រដ្ឋធម្មនុញ្ញ​ជាតិ ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ​។នៅថ្ងៃ​ទី​២៤ ​ខែ​កញ្ញា ​ឆ្នាំ១​៩៩៣ ​នៅ​ក្នុង​មហា​ប្រាសាទ​ទេវា​វិនិច្ឆ័យ ​នៅ​ក្នុង​ព្រះបរមរាជ​វាំ​ង ព្រះ​ករុណាព្រះបា​ទ​សម្តេច​ព្រះ ​នរោត្តម សីហនុ អតីត​មហា​វីរ​ក្សត្រ ​ព្រះប​រមរតន​កោដ្ឋ ​ព្រះអ​ង្គ​បាន​ឡាយ​ព្រះហត្ថលេខាលើព្រះរាជក្រ​ម ប្រកា​ស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ជា​ផ្លូវកា​រ។​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា ​គឺ​ជា​ថ្ងៃ​កំណើតរ​​ដ្ឋ​ធម្មនុញ្ញ ​ឆ្នាំ១​៩៩៣​ដែល​មក​ដល់​ ឆ្នាំ២០២០​ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ មា​ន​អាយុកាល​២៧​ឆ្នាំ​ហើយ​។រដ្ឋធម្មនុញ្ញ ​គឺ​ជា​ច្បាប់​កំពូល​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ច្បាប់ ​និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ននានា​របស់​រដ្ឋ ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ជា​ដាច់​ខាត។​ ចំណុច​សំខាន់ៗ​បំផុត​មួយ​ចំនួន​ដែល​បាន​ចែងច្បា​ស់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ដូច​ជា​កម្ពុជា​ត្រូវ​គោរព​ដាច់​ខាត​នូវ​ របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ​របបប្រជាធិបតេយ្យ​សេរីព​ហុបក្ស​ ហើយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​បា​នចែង​អំ​ពី​គោលការណ៍​នៃ​ការ​បែង​ចែក​អំណាចដា​ច់ដោយ​ឡែក​ពីគ្នា​ គឺ​អំណាច​នីតិប្បញ្ញត្តិ,​ នីតិប្រតិបត្តិ​ និង ​តុលាការ​ហើយ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និ​ង ​គោលកា​រណ៍​នីតិរដ្ឋ​ជា​ដើម ​៕

កម្ពុជា ​និង​បណ្តា​ប្រទេស​ជា​ដៃគូ​សន្យា​រួមគ្នា​បន្ថែម​ទៀត ​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងមហាផ្ទៃ ​និង​បណ្តា​ប្រទេស​ជា​ដៃគូ​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ​បាន​សន្យា​រួមគ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ខណៈ​បទឧក្រិដ្ឋ ​មួយ​នេះ ​ពុំ​មាន​ប្រទេស​ណាមួយ​ជា​ឯកឯង​អាច​ទប់ស្កាត់​បាន​នោះទេ ប្រសិនបើ​គ្មាន​កិច្ចសហការ​នោះ​។ថ្លែងប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ ​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អាស៊ាន ​លើក​ទី​២០ តាមរយៈ​វីដេ​អូ ខន​ហ្វើ​រិ​ន ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២០​នេះ ​ឯកឧត្តម មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​បាន​ឲ្យ​ដឹងថា ​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេ​អូ​នេះ ភាគី​ពាក់ព័ន្ធ​បាន​និយាយ​គ្នា​ជាច្រើន​ទាក់ទង​ នឹង​អំពើ​ភេរវកម្ម ការ​សារាចរ​ឧសថ​ក្លែងក្លាយ ​គ្រឿងញៀន ​ការជួញដូរ​មនុស្ស ​និង​ឧក្រិដ្ឋកម្ម​ជាច្រើន​ទៀត ​ដែល​កំពុង​បន្ត​កើតមានឡើង​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​​។យ៉ាងណាក៏ដោយ​ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើង​ទៀតថា ​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន​នេះ ​គឺជា​បញ្ហា​មួយ​ដែល​ប្រទេស​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​កំពុង​ព្រួយបារម្ភ​នៅឡើយ ​ហើយ​ភាគី​ទាំងអស់​សន្យា​ប្ដេជ្ញា​រួមគ្នា​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ​ដើម្បី​សន្តិសុខ​សង្គម ​តំបន់ ​និង​ពិភពលោក​ទាំងមូល​នោះ​។បើតាម​ ឯកឧត្តម មៀ​ច សុផាន់​ណា​ ដដែល ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេ​អូ ខន​ហ្វើ​រិ​ន​នេះ ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ខិតខំ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​បន្ថែម​ទៀត ក្នុង​កិច្ចការពារ​ នឹង​ទប់ស្កាត់​នូវ​បទល្មើស​មួយ​នេះ ​ហើយ​មួយវិញទៀត ​នឹង​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ដោយ​ឆាប់រហ័ស​បំផុត ​បន្ទាប់ពី​មាន​តម្រុយ​ណាមួយ​ទាក់ទង ​នឹង​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន ​និង​បទល្មើស​ទាក់ទង ​នឹង​ផលិតផល​ក្លែងក្លាយ​ជាដើម​នោះ​៕

រដ្ឋធម្មនុញ្ញ​ បាន​ធ្វើ​អោយ​ប្រទេសជាតិ​សុខ​សន្តិភាព ​និង​ពលរដ្ឋ​មាន​សិទ្ធ​ស្មើៗ​គ្នា

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ គឺ​ខួប​២៧​ឆ្នាំ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ទិវា​នេះ ពលរដ្ឋ​សាទរ ដោយ​ពួកគាត់​ បាន​អះអាងថា ​រដ្ឋធម្មនុញ្ញ​បាន​ធ្វើអោយ​ប្រទេសជាតិ​សុខ​សន្តិភាព ​និង​ពលរដ្ឋ​មាន​សិទ្ធ​ស្មើៗគ្នា។រដ្ឋធម្មនុញ្ញ ​គឺជា​ច្បាប់​កំពូល ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​រាល់​ច្បាប់​ និង​ឯកសារ​គតិយុត្តិ​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ បើ​ពុំ​នោះទេ ​ច្បាប់​និង​ឯកសារ​គតិយុត្តិ​ទាំងនោះ​ នឹង​អធម្មនុញ្ញភាព​។ នៅ​ថ្ងៃទី​២៤ ​ខែកញ្ញា ឆ្នាំ​២០២០​នេះ ​គឺជា​ខួប​២៧​ឆ្នាំ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ទិវា​នេះ​ ប្រជាពលរដ្ឋ​បាន​សំដែង​ការ​អបអរ​សាទរ ​ដោយ​ពួកគាត់​ បាន​អះ​អាងថា ​រដ្ឋធម្មនុញ្ញ​បាន​ធ្វើ​អោយ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍ ​និង​ពលរដ្ឋ​មាន​សិទ្ធ​ស្មើៗ​គ្នា​។ប្រទេស​កម្ពុជា បានចាប់ផ្តើម​បង្កើត​រដ្ឋធម្មនុញ្ញ​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៤៧ ​ប៉ុន្តែ​មានការ​វិវត្តន៍​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​។ ​រដ្ឋធម្មនុញ្ញ​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​អនុម័ត​ដោយ​សភាធម្មនុញ្ញ នា​ថ្ងៃទី​២១ ​ខែកញ្ញា ឆ្នាំ​១៩៩៣​។​បន្ទាប់មក ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជ​បិតា ឯករាជ​ជាតិ នរោត្តម សីហនុ ​បានប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​២៤​ ខែកញ្ញា ឆ្នាំ​១៩៩៣​។រដ្ឋធម្មនុញ្ញ​ នៅ​ឆ្នាំ​១៩៩៣ កើតឡើង​បន្ទាប់ពី​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​ត្រូវ​បាន​បញ្ចប់​ក្រោម​ជំនួប​កិច្ចចរចា​ស្វែងរក​សន្តិភាព​ទីក្រុង​ប៉ារីស ​២៣ តុលា ១៩៩១​។ ​រដ្ឋធម្មនុញ្ញ​នេះ ​ក៏​ជា​សារ​បង្ហាញ​ពី​ស្មារតី​រួបរួម​សាមគ្គីភាព​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ ​ដែល​ក្នុងនោះ​រួមមាន​ ៖​ សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ​ដែលជា​មេដឹកនាំ​ចលនា​តស៊ូ និង ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ប្រមុខ​រដ្ឋាភិបាល​សម័យ​រដ្ឋ​កម្ពុជា​ ៕អត្ថបទ ​៖​ ទូច សោភ័ណ

ឯកឧត្ដម ស សុខា ផ្ដល់​អំណោយ​កូនឈើ​ដាំ​តាម​សាលា និង​ដាក់​អំពូល​ភ្លើង​តាម​ផ្លូវ នៅ​ឃុំ​ជ្រៃ​

2021/04/27 02:59:58 am        13
​បាត់ដំបង​៖ ឯកឧត្ដម ស សុខា ប្រធាន​ក្រុមការងារ ​ចុះជួយ​ឃុំ​ជ្រៃ ស្រុក​មោងឬស្សី និង​ភរិយា បាន​ផ្ដល់​នូវ​កូនឈើ​ជាច្រើន​ប្រភេទ ដើម្បី​ដាំ​ក្នុង​សាលា និង​ផ្ដល់​ជា​អំពូល​ភ្លើង​សឡា ដើម្បី​ជា​ការ​លំអ និង​បំភ្លឺ​ផ្លូវ នៅ​តាម​ទីជនបទ ស្ថិតក្នុង​ឃុំ​ជ្រៃ ដែល​ការងារ​នេះ​ធ្វើឡើង​តាមរយៈ លោក គង់ កៃ​ដូ និង​លោក សែម គ​ន្ធា និង​ក្រុមការងារ​។​​ដោយ​ដើមឈើ​សរុប​ជាង ២០០​ដើម ត្រូវ​បាន​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ជ្រៃ ហើយ​អំពូល​ភ្លើង​សឡាចំ​នួន ១០​បង្គោល​បន្ថែម (​សរុប​ចំនួន ១៣០​បង្គោល​) និង​ពិនិត្យមើល​ស្ថានភាព​គម្រោង​ចាក់​គ្រួស​ធម្មជាតិ​ជួស​ជួល​ផ្លូវលំ​ប្រវែង​៦៥០​ម៉ែត្រ ស្ថិត​ក្នុង​មូលដ្ឋាន​ឃុំ​នេះ​ផងដែរ​៕​ អត្ថបទ៖ បាន សុខរិទ្

បទល្មើស​នេសាទ​ នៅតែ​កើត​ច្រើន បើ​ទោះបី​ឆ្នាំនេះ​ទឹកទន្លេ​ឡើង​ទាប និង​មានការ​បង្ក្រាប​ជាប្រចាំ​ក៏ដោយ​

2021/04/27 02:59:58 am        14
​កំពង់ឆ្នាំង​៖ បើ​ទោះបីជា​ឆ្នាំ​២០២០​នេះ ទឹក​ទន្លេសាប​កាន់តែ​ទាប​ជាង​ឆ្នាំ​២០១៩ ​ក៏ពិតមែន ក៏ប៉ុន្តែ​ គេ​សង្កេតឃើញ​បទល្មើស​នេសាទ ​បាន​កើតមាន​ព្រោងព្រាត​គ្រប់​ទីកន្លែង ដែល​ជនល្មើស​បាន​ប្រើប្រាស់​ទាំង​របាំង​ស្បៃ​មុង របាំង​សាច់​អួន និង​ឧបករណ៍​ល្មើស​ផ្សេងៗ​ទៀត ព្រោះថា​ទឹកទន្លេ​កាន់តែ​តូច ផល​នេសាទ​កាន់តែ​បាត់ នាំ​អោយ​ជនល្មើស​ត្រូវ​បង្កើន​ឧបករណ៍​ល្មើស​ ដើម្បី​ចាប់​ត្រី​ដែល​ឧបករណ៍​ទាំង​នោះ បាន​បំផ្លាញ​ដល់​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ទោះបី​ក្នុង​រដូវ​បិទ​នេសាទ​ក៏ដោយ​។​​​នៅ​រដូវ​បិទ​នេសាទ​ឆ្នាំនេះ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី គេ​សង្កេតឃើញ​កើតមាន​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​វែងៗ និង​ដាក់​លប​ប្រើស​១០០ រួម​នឹង​បទល្មើស​របាំង​សាច់​អួន​ផងដែរ​។ដោយឡែក​នៅ​ក្នុង​ស្រុក​បរិបូណ៌​វិញ ចំណុច​កំពង់ព្រះ​គគីរ ចំណុច​កំពង់​អួរ ចំណុច​សេះ​ស្លាប់ ចំណុច​កំពង់ព្រះ និង​នៅ​តំបន់​ឆ្នុកទ្រូ ក៏​មាន​បទល្មើស​ស្បៃ​មុង លប​ប្រើស​១០០ រួម​នឹង​រ​បាំងសាច់​អួន​ក្រឡា​ញឹក​ផង​ដែរ​។ រីឯ​ស្រុក​កំពង់លែង នៅ​ចំណុច​ចុង​ព្រែក ចំណុច​វាលភក់ ចំណុច​ផ្លូវ​ទូក ចំណុច​អន្លង់​លត ចំណុច​ព្រែ​កសាយ ជនល្មើស​បាន​ប្រើប្រាស់​ឧបករណ៍​ល្មើស​របាំង​ស្បៃ​មុង លប​ប្រើស​១០០ ជា​ពិសេសរ​បាំងសាច់​អួន​វែងៗ​។​​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដាក់​បទល្មើស​ បាន​អោយ​ដឹងថា​ កាលពី​ទឹក​ទន្លេសាប​ឡើង​ខ្ពស់​ពួកគេ​បាន​ប្រើប្រាស់​រ​បាំងសាច់​អួន របាំង​ស្បៃ​មុង មិន​វែងៗ​ដូច​ពេលនេះ​ទេ តែ​ទឹកទន្លេ​ឆ្នាំនេះ​រឹតតែ​តូច ត្រី​ក៏​មិន​សំបូរ ទាល់តែ​ប្រើ​របាំង​វែងៗ​ទើប​អាច​ចាប់​ត្រី​បាន​ខ្លះ ដោយឡែក​លប​ប្រើស​១០០​វិញ​ទាល់តែ​ដាក់​ក្នុង​១​កន្លែង​ពី​៧០​ទៅ​១០០​លប​ទើប​អាច​រក​ត្រី​បាន​។​​ចំណែក​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​វិញ​ បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​ខ​ណ្ឌ​រដ្ឋបាល​ជលផល បាន​ចុះ​បង្ក្រាប​រៀងរាល់ថ្ងៃ​និង​ជាប្រចាំ ក៏ប៉ុន្តែ​ជនល្មើស​នៅតែ​ឆ្លៀតឱកាស​ប្រព្រឹត្តិ​បទល្មើស​បាន​ដដែល ដោយ​មិន​ញញើត​នឹង​ច្បាប់​ឡើយ​។លោក​បាន​បន្ត​ថា នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ចុះបង្ក្រាប​បានរ​បាំងសាច់​អួន​ចំនួន​១៥៦​កន្លែង ស្មើនឹង​៤៣៦០​ម​,​របាំង​ស្បៃ​មុង​ចំនួន​៣៧៣​កន្លែង ស្មើនឹង​១៨២៦០​ម​, លូ​ស្បៃ​មុង​ចំនួន​៥២៥​គ្រឿង​, លូ​សាច់​អួន​ចំនួន​២០២​គ្រឿង​, ចាក់​ព្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​៩៥៥០​គ​.​ក្រ​, បង្គោល​ចំនួន​១៥ ៤០០​ដើម​។​ដោយឡែក​ខ​ណ្ឌ​រដ្ឋបាល​ជលផល​បាន​ផ្សព្វផ្សាយ​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល ដោយ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​។ បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០៥​សរណ ស្តីពី​វិធានការណ៍​ចាំបាច់​នានា​ ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​របស់​រាជរដ្ឋាភិបាល​, ផ្សព្វផ្សាយ​អនុសាសន៍​ទាំង​៧​ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន​, ប្រកាស​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ស្តីពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ផ្សព្វផ្សាយ​ការទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជលផល​ដោយ ប្រើប្រាស់​ឧបករណ៍​នេសាទ​លប​កន្ទុយ​កណ្ដុរ ឫ​លប​ពោះវៀន​ជ្រូក និង​ប្រឹស​មួយ​១០០, ផ្សព្វផ្សាយ​វិធានការ​លុបបំបាត់​ការប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង​របស់​សាលាខេត្ត​កំពង់ឆ្នាំង និង​ផ្សព្វផ្សាយ​ច្បាប់ ​ស្តីពី​ជលផល តាម​មូលដ្ឋាន​ជាប់​ដែន​នេសាទ ដល់​គ្រប់​មូលដ្ឋាន​ដែល​មាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេសាប​។ ទោះបី​មានការ​ផ្សព្វផ្សាយ ការ​បង្ក្រាប​ជាប្រចាំ ក៏ប៉ុន្តែ​ជនល្មើស​នៅតែ​ប្រព្រឹត្តិ​បទល្មើស​ដដែល​៕ អត្ថបទ៖ ហុង វាស្នា​

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ យាយ​-​តា ប្តី​-​ប្រពន្ធ ជរា​ពិការ បាន​ទទួល​ផ្ទះ​មនុស្សធម៌​ពី​កាកបាទ​ក្រហមកម្ពុជា​សាខា​ខេត្ត​សៀមរាប

2021/04/27 02:59:58 am        14
​សៀមរាប៖ គោលនយោបាយ​មនុស្សធម៌​ នៃ​ចលនា​កាកបាទក្រហមកម្ពុជា បាន​នាំ​យក​ការលំបាក ខ្វះ​ជម្រក​ស្នាក់នៅ​អស់​ជិត​១១​ឆ្នាំ ចេញពី​ជីវិត​នៃ​ជន​ចាស់ជរា​ពិការ (​ប្តី​ប្រពន្ធ​មួយគូ​) ដោយ​ការ​ផ្តល់​ជូន​នូវ​ផ្ទះ​មនុស្សធម៌​១​ខ្នង ដ៏​កក់ក្តៅ។​យ៉ាងណាក៏ដោយ​ផ្ទះ​មួយ​ខ្នង​ទំហំ ៦​ម៉ែត្រ គុណ ៦​ម៉ែត្រ ដែល​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត​សៀមរាប ប្រកាសថា ជា​ផ្ទះ​មនុស្សធម៌​ទី​០៧៤ ត្រូវ​បាន​ប្រគល់​ជូន​លោកតា វឿន ឡុ​ក អាយុ​៨៣​ឆ្នាំ ពិការ​ជើង​ឆ្វេង និង​លោកយាយ ម៉ី ដា​រា អាយុ​៦១​ឆ្នាំ ជា​ភរិយា រស់នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។បន្ទាប់ពី​យាយ​តា​ប្តី​ប្រពន្ធ​មួយ​គូ​នេះ បាន​ឆ្លងកាត់​ការរស់នៅ​ក្នុង​ជីវភាព​ក្រលំបាក ក្រោម​ការ​មើលថែ និង​ជ្រក​ក្រោម​ដំបូល​ផ្ទះ​ប្អូនថ្លៃ​អស់​រយៈពេល​ជិត​១១​ឆ្នាំ កន្លងមក​។ លោកជំទាវ ទាង​អេង ទៀ​សីហា អនុប្រធាន​គណកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មាន​វត្តមាន​នៅ​ក្នុង​ពិធី​កាត់​ខ្សែបូ ​និង​ប្រគល់​ផ្ទះ​នោះ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០។យោង​តាម​ន័យ​ដែល​សរសេរ​នៅក្នុង​កំណត់ត្រា​ប្រគល់​ផ្ទះ​នោះ លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀមរាប បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​១១​ឆ្នាំ​កន្លង​ទៅ​នោះ គឺ​នៅក្នុង​ឆ្នាំ​២០០៩ យាយ​តា​មួយគូ​នេះ ទទួលរង​គ្រោះ​ដោយ​អគ្គីភ័យ ឆេះ​ផ្ទះ នៅ​សល់តែ​ដី​ទទេ​។ទីតាំង​ដែល​អគ្គីភ័យ​លេប​យក​ផ្ទះសម្បែង​របស់​ពួកគាត់​នោះ គឺជា​ទីតាំង​ដែល​ត្រូវបាន​សាងសង់​ផ្ទះ​ថ្មី ( ផ្ទះ​មនុស្សធម៌ ) ដែល​កំពុង​ធ្វើ​ពិធី​ប្រគល់​នេះ​។ នៅក្នុង​កំណត់ត្រា​ប្រគល់​ផ្ទះ​ដដែល​នោះ ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា តាឡុ​ក និង​យាយ​ដា​រា មានកូន​ប្រុស​៤​នាក់ និង​បាន​បែក​ចេញពី​គាត់​មាន​គ្រួសារ​អស់ហើយ ២​គ្រួសារ​នៅក្នុង​ខេត្តសៀមរាប ១​គ្រួសារ​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​១​គ្រួសារ​ទៀត​នៅ​ខេត្តព្រៃវែង ក៏ប៉ុន្តែ​កូនៗ​ទាំងនោះ​មាន​ជីវ​ភាពមិន​ប្រសើរ​ឡើយ ក៏​មិនមាន​លទ្ធភាព​សាងសង់​ផ្ទះ​ឲ្យ​ម្តាយ​ឪពុក​ជ្រកកោណ​បានដែរ បានត្រឹមតែ​ជួយផ្តល់​ស្បៀង​បន្តិចបន្តួច​ប៉ុណ្ណោះ ។​​លោកជំទាវ ទាង​អេង ទៀ​សីហា មាន​ប្រសាសន៍​ថា ព្រោះតែ​ជា​ទុក្ខលំបាក ​នៃ​គ្រួសារ​ប្រជាពលរដ្ឋ​ជរា​ពិការ​នេះ​ហើយ ទើប​ពេលនេះ​ត្រូវ​តែមាន​វត្តមាន​របស់​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​។ ជានិច្ចកាល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​បេសកកម្ម​នៃ​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា តែងតែបាន​ក្រើនរំលឹក ដល់​បណ្ដា​សាខា អនុសាខា ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​ផ្ទាល់​ក្នុង​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​លទ្ធភាព មើល​ឲ្យ​ឃើញ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ជា​មួយនឹង​ការ​ធ្វើសកម្មភាព​សម្រាល​ទុក្ខ​លំបាក​ទាំងនោះ​តាម​គ្រប់​រូបភាព ដែល​អាច​ធ្វើ​បាន​។​គួរ​បញ្ជាក់​ដែរ​ថា គោលនយោបាយ​ផ្ទះ​មនុស្សធម៌ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ​ខេត្តសៀមរាប តាម​ការណែនាំ​របស់​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន សម្រាប់​ជួយ​ដល់​ជន​ចាស់ជរា ពិការ គ្មាន​ទីពឹង​។ សមិទ្ធផល​ដែល​កើតចេញពី​គោលនយោបាយ​នេះ គឺ​ស្ថិត​ក្រោម​ការ​អំពាវនាវ និង​ការចូលរួម​របស់​សប្បុរស​ជន។ផ្ទះ​មនុស្សធម៌​ទី​០៧៤ គឺ​ត្រូវ​បាន​ទទួល​ការ​បរិច្ចាគ​ថវិកា​សម្រាប់​ការកសាង ដោយ លោកជំទាវ លី ដា​ណា សមាជិការ​នៃ​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​។ នៅក្នុង​ពិធី​នោះ ប្រជាពលរដ្ឋ​ស្ថិតក្នុង​វ័យចាស់​ជរា មកពី​២០​គ្រួសារ ក៏បាន​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ផងដែរ​៕ អត្ថបទ៖ ងិន គឹមលែង​

ពលរដ្ឋ​សហគមន៍​ភូមិ​បេង ​បង្កើន​មុខរបរ​តម្បាញ​នៅ​នឹង​មូលដ្ឋាន​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែ​ម​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        19
​ឧត្តរមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ភូមិ​បេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បង្កើត​ជា​សហគមន៍​មុខរបរ​ផ្នែក​តម្បាញ​នៅ​នឹង​មូលដ្ឋាន​របស់​ខ្លួន ​បន្ទាប់​ពី​ធ្វើស្រែ​ចម្ការ​រួច ​ដើម្បី​បង្កើន​នូវ​ប្រាក់ចំណូល​បន្ថែម​បន្ត​ទៀត​ក្នុង​ជីវភាព​គ្រួសារ ​របស់​ពួកគាត់​ក្នុងអំឡុងពេល​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩​នេះ​។​​លោក ស្រី សន សា​វី ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ភូមិ​បេង​ស្រុក​បន្ទាយ​អំ​ពិល​ ខេត្ត​ឧត្តរមានជ័យ​ បាន​លើក​ឡើង​ថា​ ដើម្បី​បន្ត​ការ​ថែរក្សា​ឲ្យ​បាន​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​យ​តម្បាញ​ខ្មែរ​ដែល​មាន​តាំងពី​បុរាណកាល​មក​នោះ​ត​ពី​ដូនតា​របស់​ពួកគាត់​របរ​នេះ ​អាច​ធ្វើ​ឲ្យ​សហគមន៍​របស់​ពួកគាត់​រក​ចំណូល​បាន​យ៉ាង​ស្រួល​នៅ​នឹង​មូលដ្ឋាន​បន្ទាប់ពី​ទំនេរ​ពី​ធ្វើ​ស្រែចម្ការ​ផង​ដែរ​។​​លោកស្រី​បន្ត​ថា ការ​បង្កើត​ជា​សហគមន៍​តម្បាញ​នៅ​នឹង​មូលដ្ឋាន​នេះ​ដែល​គឺមាន​ការគាំទ្ររ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដែល​កន្លងមក​មន្ត្រី​ក្រុមការងារ​មជ្ឈមណ្ឌល​ថ្នាក់​ខេត្ត​តែងតែ​ចុះ​មក​ជួយ​បង្ហាត់បង្រៀន​នឹង​ផ្ដល់​ឧ​បករ​ណ៍​នឹង​សម្ភារៈ​ផ្សេងៗ​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ការ​តម្បាញ​នៅ​នឹង​មូលដ្ឋាន​របស់​ពួកគាត់​ផង​ដែរ​ ទើប​ការងារ​នេះ​ ទទួល​បាន​ភាពរលូន​យ៉ាង​ដូច្នេះ​។​​​​ហើយ​យ៉ាងណាមិញ​លោកស្រី​បញ្ជាក់​ថា​ ​ការ​តម្បាញ​នៅ​នឹង​មូលដ្ឋាន​គឺ​ក្នុង​មួយ​ខែៗ​អាច​រកប្រាក់​ចំណូល​បាន​ពី​ការ​តម្បាញ​នេះ​មិន​ក្រោម​ពី​១​ពាន់​ដុល្លារ​អាមេរិក​នោះ​ទេ ហើយ​ណាមួយ​ការដែល​បងប្អូន​ប្រជា​សហគមន៍​មានមុខ​របរ​នៅ​នឹង​មូលដ្ឋាន​ដូច្នេះ​ គឺ​វា​អាច​ធ្វើ​ឲ្យ​មានការ​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​ចំនួន​ធំ​ផងដែរ ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដោយសារតែ​ការ​តម្បាញ​នេះ​៕​អត្ថបទ៖ ឃិន​ សារិទ្ធ​

កសិករ​ក្នុង​ឃុំ​ចំនួន ០​២​ក្នុងស្រុក​ស្រី​សន្ធរ សប្បាយរីករាយ ខណៈ អាជ្ញាធរ​ខេត្ត​កំពង់ចាម​ចុះ​ចែក​ជី​កសិកម្ម ដើម្បី​បង្កបង្កើន​ផល​

2021/04/27 02:59:58 am        16
​កំពង់ចាម៖ ប្រជាកសិករ​ដែល​ជា​អ្នក​ដាំ​ដំណាំ​កសិកម្ម បន្លែ​រួមផ្សំ ក្នុង​ឃុំ​ព្រែក​ដំបូក និង​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ចំនួន​៩០​គ្រួសារ ទទួល​បាន​ជី​កសិកម្ម​ពី អាជ្ញាធរ​ខេត្ត​កំពង់ចាម តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ចូល​រួមចំណែក​លើក​ស្ទួយ​ជីវភាព​កសិករ និង​កាត់បន្ថយ​ការ​ចំណាយ​បាន​មួយ​កម្រិត​ដែរ​។​ប្រជាកសិករ​ដែល​រស់​នៅ​ក្នុង​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ និង​ជា​អ្នកទទួល​ជី​កសិកម្ម ពី អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​សម្ដែង​អារម្មណ៍​ភាព​សប្បាយ​រីករាយ គាំទ្រ​ចំពោះ​សកម្មភាព​នេះ ក្នុង​ការជួយ​លើកស្ទួយ​ជីវភាព​អ្នកភូមិ​បាន​មួយ​កម្រិត​ លើ​ការ​ចំណាយ​ទិញ​ជី​យក​មក​ដាក់​ដំណាំ​ចម្ការ បន្លែ​រួមផ្សំ​ផ្សេងៗ និង​កសិករ​ បាន​ស្នើ​សុំ​ដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជួយ​ផ្តល់​នូវ​បច្ចេកទេស​ដាំ​ដុះ ចិញ្ចឹម​បន្ថែម​ទៀត ពោល គឺ​ធ្វើ​យ៉ាង​បង្កើន​ចំណេះដឹង លើ​ផ្នែក​កសិកម្ម​ឲ្យ​បាន​ច្រើន ដើម្បី​ងាយស្រួល​ទទួល​បាន​ផល​ល្អ​ក្នុង​ការ​ប្រកបរបរ​កសិកម្ម​នេះ​។​​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ​ឆ្នាំ​២០២០ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ភាគច្រើន​ចូលចិត្ត​ដាំ​ដុះ​បន្លែ ក្រោម​រូបភាព ​នៃ​ការជួយ​ទំនុកបម្រុង​ពី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​ជាពិសេស ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ដែលជា​សេនាធិការ​ឱ្យ​រដ្ឋបាល​ខេត្ត​កំពង់ចាម​។ឯកឧត្ដម អភិបាលខេត្ត បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ ការដាំដុះ​បង្កបង្កើន ផល​របស់​ប្រជាពលរដ្ឋ គឺមាន​ការរីកចម្រើន​ខុសពី​មុន ដោយ​មួយ​ផ្នែក​សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ​ក្នុង​គ្រួសារ និង​មួយផ្នែក​ទៀត​សម្រាប់​យកទៅលក់​នៅ​ទីផ្សារ ដូច្នេះ​ការ​បង្កើន​បរិមាណ​ដាំ​ដុះ​នេះ ចាំបាច់​ណាស់​ត្រូវការ​​បច្ចេកទេស ដើម្បី​ធ្វើ​ឱ្យ​ផលដំណាំ​មានគុណ​ភាព​យក​ទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​។ប្រការ​នេះ បានធ្វើឱ្យ​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​រីកចម្រើន អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ ក្នុង​មូលដ្ឋាន​ផង​ដែរ ស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ជី​វ​ភាព​របស់​ប្រជាពលរដ្ឋ​យើង​។​គូសបញ្ជាក់​ផងដែរ​ថា ប្រជាកសិករ​ដែល​រស់​នៅក្នុង​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ និង​ឃុំ​ព្រែក​ដំបូក ក្នុងស្រុក​ស្រី​សន្ធរ សរុប​៩០​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ជី ចំនួន​២​បាវ​ផងដែរ​៕​ អត្ថបទ៖ តុង សីហា

សម្តេច​ក្រឡាហោម​ ស​ ខេង​ ដឹកនាំ​កិច្ចប្រជុំ​តាមរយៈ​វីដេ​អូ​ខន​ហ្វើ​រិ​ន ​ជាមួយ​ក្រុម​ធុរកិច្ច​អាមេរិក

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ​ស ខេង ​ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ​ខែកញ្ញា​ ឆ្នាំ​២០២០​នេះ ​បាន​ដឹកនាំ​មន្ត្រី​ចូលរួម​កិច្ចប្រជុំ​តាមរយៈ​វីដេ​អូ​ខន​ហ្វើ​រិ​ន​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។កិច្ចប្រជុំ​តាមរយៈ​វីដេ​អូ​ខន​ហ្វើ​រិ​ន​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សាគ្នា​ជាច្រើន​ទាក់ទង ​នឹង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ អាមេរិក ​និង​អាស៊ាន ​និង​បញ្ហា​មេរោគ​កូ​វីដ​១៩ រួមទាំង​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា អាមេរិក​ និង​អាស៊ាន​ជាដើម​នោះ​។ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​សម្តេច​ក្រឡាហោម ស ​ខេង បាន​សម្តែង​ការ​ស្វាគមន៍​នៃកិច្ច​​ប្រជុំ​ទាក់ទង​នឹង​ធុរកិច្ច​រវាង​កម្ពុជា​អាមេរិក​នេះ ហើយ​តាមរយៈ ​កិច្ចប្រជុំ​នេះ ​នឹងធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ ជាពិសេស​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​កម្ពុជា​និង​អាមេរិក​កាន់​តែច្រើន​បន្ថែម​ទៀត​ផង​ដែរ​។សម្តេច​ក្រឡាហោម ស ខេង ក៏បាន​សម្តែង​ការ​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្តេជ្ញាចិត្ត ​របស់​អាមេរិក ចំពោះ​អាស៊ាន និង​កម្ពុជា ​ក្នុង​កិច្ច​សហ​ប្រតិប​ត្តិ​ការ និង​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយគ្នា​ ដើម្បី​ធ្វើ​យ៉ាងណា​បង្កើន​ការងារ​ដល់​ប្រជាជន​កម្ពុជា ​ក៏ដូចជា​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​នោះ​។ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក​អេ​ឡិច​សាន់​ឌឺ​ ស៊ី ហ្វេ​ល​មេន ប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក​ បាន​លើកឡើងថា​ ភាព​រីក​ចំរើន​រវាង​អាមេរិក និង​កម្ពុជា​បាន​កំពុង​រីក​ចំរើន​ជា​បន្តបន្ទាប់ ​បើទោះបីជា​ពិភពលោក​ទាំងមូល​កំពុង​ជួប​វិបត្តិ​មេរោគ​កូ​វីដ​១៩​ក៏ដោយ​នោះ​។លោក​ បាន​បញ្ជាក់ថា​«​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា ​និង​អាមេរិក​បាន​កើន​ឡើងជា​បន្តបន្ទាប់​ជាក់​ស្តែង​នៅ​ដើមឆ្នាំ​២០២០​នេះ​ ទំហំ​ពាណិជ្ជ​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ជិត​៣០​ភាគរយ ហើយ​រំពឹងថា ​នឹង​កើន​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​»៕

ក្រសួងសុខាភិបាល​ក្រើនរម្លឹក​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន ​ខណៈ​កម្ពុជា​នៅ​តែមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        14
ភ្នំពេញ ​៖ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា ចាប់ផ្ដើម​ធ្វេសប្រហែស​កាន់តែច្រើន​ក្នុងការ​រក្សា​វិធានការ​ការពារ ក្រសួងសុខាភិបាល​បាន​ក្រើន​រម្លឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន​ជាដាច់ខាត ព្រោះថា ​កម្ពុជា​នៅ​តែមាន​ហានិភ័យ​ក្នុងការ​ចម្លងជំងឺ​កូ​វីដ ១៩​នេះ​។ការ​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី និង​មាន​អ្នកជំងឺ​កូ​វីដ​១៩ តែ​ម្នាក់​គត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នាពេល​បច្ចុប្បន្ននេះ ពុំមែន​មានន័យថា​កម្ពុ​ជាមាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ ១៩​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក​ជំទាវ ឱ វណ្ណឌី​ន ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។ លោកជំទាវ​ បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា​នៅ​តែមាន​ហា​និភ័យ​ពី​ការចម្លង​ជំងឺ​ចូលមក​កម្ពុជា ក៏ដូចជា​ការចម្លង​ចូល​សហគមន៍ ​បើសិន​មានការ​ធ្វេសប្រហែស​ណាមួយ​កើតឡើង ​ព្រោះថា​ជំងឺ​កូ​វីដ ១៩ នៅតែ​ចរាចរ​ខ្លាំងក្លា​នៅ​ជុំវិញ​ពិភពលោក ​និង​មាន​ករណី​ឆ្លង​ជាច្រើន​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផងដែរ​។វិធាន​ការដែល​ក្រសួងសុខាភិបាល​ក្រើនរម្លឹក​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​គោរព​តាម​នេះ គឺ​សម្អាត​អនាម័យ​លាងដៃ​ជាមួយ​សាប៊ូ រឺ​ទឹក​អាល​កុល​ឱ្យបាន​ញឹកញាប់​ ការពាក់​ម៉ាស​ការពារ​នៅ​ទីតាំង​ប្រមូលផ្ដុំ រឺ​ពេល​មាន​អាកា​រៈ ក្អក កណ្ដាស់ និង​វិធានការ​មួយទៀត​គឺ​ការរក្សា​គម្លាត​សុវត្ថិភាព​ចាប់ពី 1​ម៉ែត្រ​កន្លះ​ឡើងទៅ​។ លោកជំទាវ​បញ្ជាក់ថា​ វិធានការ​ទាំងនេះ​គឺ​សាមញ្ញ តែមាន​ប្រសិទ្ធភាព​។យ៉ាងណា​ម៉ិ​ញ ភាពជាក់ស្ដែង​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម​ធ្វេសប្រហែស​កាន់តែច្រើន ទាំង​តាម​ទីសាធារណៈ ក៏ដូចជា​តាម​ផ្សារ ការពាក់​ម៉ាស​ការពារ​ចាប់ផ្ដើម​ធ្លាក់ចុះ​ជាច្រើន ហើយ​ការរក្សា​គម្លាត​សុវត្ថិភាព​នៅតាម​ទីផ្សារ​គឺ​ពុំបាន​អនុវត្ត​នោះទេ​។ ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​បន្ត​ពាក់​ម៉ាស​ការពារ​នៅ​ពេល​ចេញមកក្រៅ​វិញ ​លើកឡើងថា សព្វថ្ងៃ ពួកគាត់​នៅ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ការពារ​ខ្លួន​និង​គ្រួសារ​ពី​ជំងឺ​នេះ​។ ពួកគាត់​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ បន្ត​អនុវត្ត​វិធានការ​ការពារ​ជាដាច់ខាត​ផងដែរ​។វិធាន​ការដែល​ក្រសួងសុខាភិបាល តែង​បញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវគោរព​តាម​ក្នុងការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ គឺ​ពុំទាន់​មាន ការចេញ​ជា​ច្បាប់ ​ដែល​ត្រូវ​ផា​កពិន័យ ​រឺ​ទោសទណ្ឌ​សម្រាប់​អ្នក​ដែល​មិន​គោរព​តាម​នោះទេ​។ វិធានការ​ទាំងនេះ​គឺជា​សេចក្ដីណែនាំ​ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​គោរព​តាម​។ សម្រាប់​ប្រទេស​មួយចំនួន ​ដែលមាន​ការចម្លង​ខ្ពស់​វិញ បានកំណត់​ការពាក់​ម៉ាស​ជា​ច្បាប់​ត្រូវគោរព​តាម​ជាដាច់ខាត​។​ គិត​ត្រឹម​ថ្ងៃទី ២៥ ខែកញ្ញា​ឆ្នាំ ២០២០​នេះ កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ២៧៥​ ករណី​ ក្នុងនោះ​មានការ​ព្យាបាល​ជាសះស្បើយ ចំនួន ២៧៤​ករណី ​ដោយ​សល់​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​តែ ១​ករណី​ប៉ុណ្ណោះ​៕​អត្ថបទ​ ៖​ គឹម​ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី១២ នៅវត្តត្រពាំងស្នោ ឧទ្ទិសកុសលដល់វីរកងទ័ព ដែលពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណភាពទឹកដី
09/19/2025 01:09 PM
អភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលមន្ត្រី និងប្រជាការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/19/2025 01:09 PM
ក្រសួងអប់រំ៖ លទ្ធផល​បាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ក្នុងនោះនិទ្ទេសA ៣០០៣នាក់
09/19/2025 12:09 PM
ទីភ្នាក់ងារ IAEA ថ្កោលទោសការសាកល្បងនុយក្លេអ៊ែរចំនួន៦លើករបស់កូរ៉េខាងជើង ដោយចិននិងរុស្ស៊ីជំទាស់
09/19/2025 12:09 PM
ក្រុមជំនួយ UN កំពុងប្រឹងប្រែងឥតសម្រាកដើម្បីសម្អាតកម្ទេចថ្ម បន្ទាប់ពីគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
09/19/2025 12:09 PM
កាណាដានិងម៉ិកស៊ិក ប្តេជ្ញាទំនាក់ទំនងកាន់តែជិតស្និត មុនការពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក
09/19/2025 12:09 PM
កូដកម្មផ្ទុះឡើងទូទាំងប្រទេសបារាំង ខណៈមនុស្សរាប់សែននាក់តវ៉ាប្រឆាំងការកាត់បន្ថយថវិកាជាតិ
09/19/2025 12:09 PM
ប្រធានជំនួយ UN ជំរុញឱ្យមេដឹកនាំពិភពលោកប្រឹងប្រែងថែមទៀត បន្ទាប់ពីអាមេរិក កាត់ជំនួយអន្តរជាតិ
09/19/2025 12:09 PM
ជនជាតិអ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅច្រកឆ្លងកាត់ព្រំដែនប្រទេសហ្ស៊កដានី
09/19/2025 12:09 PM
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
09/19/2025 12:09 PM