គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋ​យល់ថា ​ការទទួល​សិទ្ធិ​ធ្វើ​នយោបាយ ​បង្ហាញ​ពី​សេរីភាព​អ្នកនយោបាយ​កម្ពុជា​កាន់​តែ​ល្អប្រសើរ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ​បាន​លើកឡើងថា​ ការ​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ពី​គ្រប់​និន្នាការ បង្ហាញ​ពី​សេរីភាព​អ្នកនយោបាយ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ ​បន្ទាប់ពី​សមាជិក​អតីត​បក្សប្រឆាំង​ចំនួន​១២​រូប មាន​ខ្លះ​ បាន​បង្កើត​បក្ស​នយោបាយ​ថ្មី ​និង​ខ្លះទៀត​កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ក្រោយពី​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​បក្សប្រឆាំង​ចំនួន ១២ រូប ទទួល​បាន​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ ប្រជាពលរដ្ឋ ​បាន​សាទរ​ចំពោះ​ការ​ទទួល​បាន​សម្បទាន​យោ​បាយ​របស់​មន្ត្រី​ជាន់ខ្ពស់​អតីត​បក្សប្រឆាំង​ទាំងនោះ ​ដែល​ការ​ទទួលបាន​សិទ្ធិ​នេះ បង្ហាញថា​ រាជរដ្ឋាភិបាល​នៅតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ​និង​វា​ក៏​ជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេច​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​។ដោយឡែក លោក អ៊ូ ចន្ទ​រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​ប្រឆាំង ​ដែល​ទទួល​សិទ្ធិ​សម្បទា​នយោបាយ បានឱ្យដឹង​ដែរ​ថា ​បើទោះបីជា​ការទទួល​សិទ្ធិ​សម្បទា​នយោបាយ​ឡើងវិញ​របស់​លោក​មានកា​រ​រិះគន់​ពី​ក្រុមប្រឆាំង​ក្តី ​ប៉ុន្តែ​លោក​នឹង​មិន​បោះបង់​ឡើយ​ចំពោះ​ឆន្ទៈ​ចូលរួម​ប្រកួតប្រជែង​ការ​ធ្វើ​នយោបាយ​តាមរយៈ​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​នាពេលខាងមុខ​នោះ​។បើ​គិត​មកទល់ពេលនេះ ​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​សិទ្ធិ​សម្បទាន​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​អ្នក ១១៨ រូប ​ដែល​ត្រូវ​បាន​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងមក​នោះ មាន​ចំនួន​១២​រូប ​រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេ​ម​រិ​ន្ទ្រ លោក ជីវ កត្តា លោក កង គឹម​ហាក់ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក ច័​ន្ធ សិលា លោក ស៊ីម សុវណ្ណនី ​លោកស្រី ទេព សិទ្ធី លោក តាវ គឹម​ឈន លោក វ៉ា សាម៉ុន និង​លោក សុន ឆ័យ​៕​អត្ថបទ​ ៖ សេក ឧ​ត្ត​ម

ទ័ព​មួក​ខៀវ​កម្ពុជា​មកពី​ប្រទេស​ម៉ាលី ​មាន​សុខ​ភាព​ល្អ​ធម្មតា​ទាំងអស់ ​ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​១២​ថ្ងៃ​មកនេះ

2021/04/27 02:59:58 am        16
ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បញ្ជូន​កង​កម្លាំ​ង​រក្សា​សន្តិភាព ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សុខភាព​ និង​នាំ​យក​អំណោយ​ម្ហូបអាហារ​ជូន​យោធា​មួក​ខៀវ​ដែល​បាន​ធ្វើ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កម្លាំង​រក្សា​សន្តិភាព ស្រុក​ឧត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។នៅ​ក្នុង​អំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​កងទ័ព​មួក​ខៀវ ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​មានប្រសាសន៍ថា ​ មកដល់​ថ្ងៃទី​២៥ ​ខែកញ្ញា ​នេះ ​កងកម្លាំង​ទ័ព​មួក​ខៀវ​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព ​មកពី​ប្រទេស​ម៉ាលី ​គឺ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ​បាន​ចំនួន​១២​ថ្ងៃ ​ហើយ​នៅថ្ងៃនេះ​ដែរ ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក ​ក៏បាន​អញ្ជើញ​មក​យក​សំណាក ​បងប្អូន​ទៅ​ពិនិត្យ​ជា​លើក​ទី​២ ហើយ​នៅ​សល់​តែ​២​ថ្ងៃ​ ទៀត​ប៉ុណ្ណោះ ​រំពឹងថា ​បងប្អូន​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទាំងអស់គ្នា​។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ទោះយ៉ាងណា​សម្រាប់​បងប្អូន​កងកម្លាំង​មួក​ខៀវ​ដែល​នឹង​ចេញទៅ​ផ្ទះ​នោះ​ គឺ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​ចំនួន​១៤​ទៀត ​ដើម្បី​បញ្ជាក់​អោយ​ច្បាស់​ថា ខ្លួន​ពិតជា​គ្មាន​ករណី​មេរោគ​COVID-19 នៅក្នុង​ខ្លួន​។ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា សម្រាប់​ការ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ហើយ​នៅ​សល់តែ​២​ថ្ងៃ​ទៀត​នេះ គឺ​វា​ហាក់ដូច​ជា ​មាន​រយៈពេល​យូរ​សម្រាប់​បងប្អូន តែ​ទោះយ៉ាងណា ឯកឧត្តម ​ក៏បាន​កោតសរសើរ​ទឹកចិត្ត​កងកម្លាំង​មួក​ខៀវ ​ដែល​បាន​ខិតខំ​ស្វែងរក​សន្តិភាព​ជូន​ពិភពលោក​ និង​ស្វែងរក​ស្នាដៃ​កិត្តិយស​ជូន​ដោយ​លំបាក​នេះ​។​ ម្យ៉ាងទៀត​សម្រាប់​ការ​ស្នាក់នៅ​នៅទីនេះ ​គឺ​យើង​ស្នាក់នៅ​ក្នុងប្រទេស​ដែល​មាន​សុខសន្តិភាព ​ហើយ​យើង​មិនមាន​ការភ័យខ្លាច​ដូច​នៅក្នុង​ប្រទេស​ម៉ាលី​នោះទេ ។ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម ប្រាក់ សុខុន ​ក៏បាន​ថ្លែង​ផងដែរ​ថា​ ដោយសារ​អំឡុង​ពេលនេះ ​ពិភពលោក មាន​កើត​ករណី​COVID-19​នេះ ដូចនេះ សម្រាប់​ការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ក្រោយៗ​នេះ​ទៀត ​យើង​នឹង​ជ្រើសរើស​យក​តែ​កង​យោធា​វ័យក្មេង ​បញ្ជូន​ចូលរួម​បំពេញបេសកកម្ម​រក​សន្តិភាព​នៅក្រៅ​ប្រទេស​។នាយ​ឧ​ត្ត​ម​សេនីយ៍​ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​អោយដឹង​ដែរ កាលពី​យប់​ថ្ងៃទី​១៣ ​ខែកញ្ញា​កន្លងមក​ទៅនេះ ​កង​យោធា​មួក​ខៀវ​កម្ពុជា ​ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី ​ចំនួន​១៣៩​នាក់​ ក្នុងនោះ​មាន​នារី​១១​នាក់ ​ផងដែរ ​បានធ្វើ​អញ្ជើញ​ត្រឡប់​មកដល់​មាតុភូមិ​កម្ពុជា ​ហើយ​កាលពី​អំឡុង​ពេល​ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​ក្រសួងសុខាភិបាល ​បាន​យក​សំណាក​លើកដំបូង ​បាន​ពិនិត្យ​ឃើញថា ពុំ​មាន​កង​យោធា​មួក​ខៀវ​ណា​ម្នាក់​មាន​ករណី​ឆ្លង​មេរោគ​COVID-19​ នោះទេ ​ហើយ​កងកម្លាំង​ទាំង​អស់នេះ​ក៏បាន​តម្រូវ​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។ឯកឧត្តម សែម សុវណ្ណនី បន្តថា សម្រាប់​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក ​មជ្ឈមណ្ឌល​ជាតិ​បាន​រៀបចំ​បាន​បែងចែក​អោយ​ចំ​នួន​៤៥​នាក់​ស្រី​ម្នាក់ ​ត្រូវបាន​រៀបចំ​អោយ​មក​ស្នាក់នៅ​អាគារ​ច​ត្តា​ឡី​ស័ក ​នៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វឹក​កម្លាំង​រក្សា​សន្តិភាព ស្រុក​ឧ​ត្តុ​ង្គ ​ខេត្តកំពង់ស្ពឺ ​និង​កម្លាំង ចំនួន​៩៤​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​១០​រូប គឺ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលា​ហ្វឹកហ្វឺន​ពហុ​សាសន៍​ ACO ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សូមបញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ កម្ពុជា មាន​កំ​លាំង​ទ័ព​មួក​ខៀវ​កំពុង​ឈរជើង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ចំនួន​៧៨៦​នាក់ ក្នុង​នារី​៧៦​នាក់​ កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ប្រទេស​ចំនួន​៥​រួមមាន​ ៖ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ​លី​បង់ អា​ហ្វ្រឹ​ក​កណ្តាល ​និង​ប្រទេស​ម៉ាលី ហើយ​បើ​តាម​ការបញ្ជាក់​ពី​នាយ​ឧ​ត្ត​ម សែម ​សុវណ្ណនី ​មកដល់​នេះ គ្រប់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់ ​ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅក្រៅ​ប្រទេស​នោះ ពុំ​មាន​អ្នកណា​ឆ្លង​មេរោគ​ COVID-19​ នៅតាម​តំបន់​បេសកកម្ម​នោះទេ​៕អត្ថបទ ៖ ស៊ុម សុខ​ជា

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ ស្នើ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ​ជួយ​រៀបចំ​ការ​ប្រឡង​បាក់​ឌុប​ឱ្យ​ទទួល​បាន​ជោគជ័យ​

2021/04/27 02:59:58 am        14
បាត់ដំបង៖ ឋិត​ក្នុង​ដំណាក់កាល​បើក​សាលារៀន​ឡើងវិញ ហើយ​គ្រោង​រៀបចំ​ឱ្យ​បេក្ខជន​បាន​ប្រឡង​មធ្យម សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ខែធ្នូ ឆ្នាំ​២០២០ មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ បានស្នើ​អាជ្ញាធរ​ខេត្ត​បាត់ដំបង គ្រប់លំដាប់​ថ្នាក់ ឱ្យ​ចូលរួម​រៀបចំ​ការប្រឡង​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​ដូច​រាល់​ឆ្នាំ​។​​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​កំណែទម្រង់​សាកលវិទ្យាល័យ​បាត់ដំបង នៅ​ថ្ងៃទី​២៥ ខែកញ្ញា នេះ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើ​ថា ការប្រឡង​បាក់​ឌុប នឹង ចាប់ផ្ដើម​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។ ឯកឧត្ដម បាន​ស្នើ​ឱ្យ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ខេត្ត ជាពិសេស កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន​ធ្វើការ​ងារ​ជាមួយ​ក្រសួង​អប់រំ ជួយ​សម្រប​សម្រួលការ​ដឹកជញ្ជូន​វិញ្ញាសា ពី​ភ្នំពេញ​ទៅ​សាលាខេត្ត និង​ដឹក​បន្ត​ទៅតាម​មណ្ឌល​។​​ឯកឧត្ដម​បន្តថា ដោយ​ការ​ប្រឡង​នេះ ក្នុង​មួយ​ថ្នាក់​មិន​ឲ្យ​មាន​បេក្ខជន​លើស ២០​នាក់ ដូច្នេះហើយ​សូម​ឲ្យ​គណៈ​គ្រប់គ្រង​មណ្ឌល នៃ​ការប្រឡង​បាក់​ឌុប​នីមួយៗ ត្រូវមាន​ការយកចិត្ត​ទុកដាក់ ហើយ​កិច្ចការងារ​នេះ ក្រសួង​អប់រំ នឹងមាន​កិច្ចប្រជុំ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ការជួយ​សម្របសម្រួល​របស់​កងកម្លាំង ហើយក៏​ស្នើ​ទៅ​អាជ្ញាធរខេត្ត ជួយ​ចូលរួម​សហការ​ផងដែរ ។​​ឯកឧត្តម បាន​ជំរុញ​ឱ្យ​បេក្ខជន ដែល​នឹងចូលរួម​ប្រឡង​បាក់​ឌុប នាពេលខាងមុខ ខិតខំ​រៀនសូត្រ បំប៉ន​សមត្ថភាព​ចំណេះដឹង ក្នុងការ​ប្រឡង​ឱ្យបាន​ជាប់​គ្រប់គ្នា បើទោះបី​កម្ពុជា​ជួបនឹង​វិបត្តិ​កូ​វីដ​១៩​ដែរ នោះ​។​​ពាក់ព័ន្ធ​នឹង​ការ​កំណែទម្រង់ នៅ​សាកលវិទ្យាល័យ​បាត់ដំបង​វិញ ដែលជា​សាលា​របស់​រដ្ឋ ឯក ឧ​ត្ត​ម ស សុខា បាន​ជំរុញ​ដល់​គណៈ​គ្រប់គ្រង​សាលា ត្រូវ​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​កម្មវិធីសិក្សា ឬ​ការ រៀបចំ​របស់​សាលា ប្រកបដោយ​ស្តង់ដារ ដែល​មាន​ការទទួលស្គាល់​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បីឱ្យ​សាលា​ឋិត​នៅ​ជា​យូរអង្វែង​។​​ឯកឧត្តម សេង ផល្លី អនុប្រធាន​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​បាត់ដំបង បាន​លើកឡើងថា ដើម្បី​ឱ្យ​សាកលវិទ្យាល័យ​នីមួយៗ អាច​ដំណើរការ​ដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព ទាមទារ​អនុ វត្ត​ឱ្យ​បាន​នូវ​ចំណុច​មួយចំនួន ក្នុង​នោះ គណៈ​គ្រប់គ្រង ត្រូវមាន​សាមគ្គីភាព​គ្នា ត្រូវមាន​ទំនាក់ទំនង​កិច្ច សហប្រតិបត្តិការ​ល្អជា​មួយ​ដៃគូ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ កម្មវិធីសិក្សា​ច្បាស់លាស់ ការរៀបចំ​កិច្ចប្រជុំ ឱ្យ​ទៀងទាត់ រួមទាំង​លើកយក​ចំណុច​ល្អៗ​របស់​មន្ត្រីក្រោមឱវាទ មក​បំពេញ​បន្ថែម​ក្នុង​ចំណុច​ខ្វះខាត​៕ ​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ​

កសិករ​ក្នុងស្រុក​ស្រី​សន្ធរ​ ទទួល​បាន​ជី​កសិកម្ម​ពី​អាជ្ញាធរ​ខេត្ត​កំពង់ចាម ​ដើម្បី​បង្កបង្កើនផល​កសិកម្ម​

2021/04/27 02:59:58 am        13
​កំពង់ចាម៖ ប្រជាកសិករ ដែល​ជា​អ្នក​ដាំ​ដំណាំ​កសិកម្ម បន្លែ​រួមផ្សំ ក្នុង​ឃុំ​ព្រែក​ដំបូក និង​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ចំនួន​៩០​គ្រួសារ ទទួល បាន​ជី​កសិកម្ម​ពី​អាជ្ញាធរ​ខេត្ត​កំពង់ចាម តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ចូល​រួមចំណែក​លើកស្ទួយ​ជីវភាព​កសិករ និង​កាត់ បន្ថយ​ការ​ចំណាយ​បាន​មួយ​កម្រិត​ដែរ​។​​ប្រជាកសិករ ដែល​រស់​នៅក្នុង​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ និង​ជា​អ្នកទទួល​ជី​កសិកម្ម ពី​អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​និយាយថា ជំនួយ​របស់​អាជ្ញាធរ​ខេត្តកំពង់ចាម នឹង​កាត់បន្ថយ​ការចំណាយ​ទិញ​ជី យកមក​ដាក់​ដំណាំ ហើយ​ពួកគេ បាន ស្នើ​ដល់​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជួយ​ផ្តល់នូវ​បច្ចេកទេស​ដាំ​ដុះ ចិញ្ចឹម បន្ថែមទៀត ពោលគឺ​ធ្វើ​យ៉ាង​បង្កើន​ចំណេះដឹង លើ​ផ្នែក កសិកម្ម ឱ្យបាន​ច្រើន ដើម្បី​ងាយស្រួល​ទទួលបាន​ផល​ល្អ ក្នុងការ​ប្រក​បរបរ​កសិកម្ម​នេះ​។​​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ក្នុង​ពិធី​ប្រគល់​ជី​កសិកម្ម​ជូន​កសិករ កាលពី​ម្សិលមិញ បាន​ថ្លែងថា ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ភាគច្រើន​ចូលចិត្ត​ដាំ​ដុះ​បន្លែ ក្រោមរូបភាព​នៃ​ការជួយ​ទំនុកបម្រុង​ពី​អាជ្ញាធរ ឃុំ និង​អាជ្ញាធរ​ស្រុក ជាពិសេស ពី​មន្ទីរ​កសិកម្ម ដែលជា​សេនាធិការ​ឱ្យ​រដ្ឋបាលខេត្ត​កំពង់ចាម ។​​ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះ ការដាំដុះ​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ គឺមាន​ការរីកចម្រើន​ខុសពី​មុន ដោយ​មួយផ្នែក​សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ​ក្នុង​គ្រួសារ និង​មួយផ្នែក​ទៀត សម្រាប់​យកទៅលក់​នៅ​ទីផ្សារ ដូច្នេះ​ការបង្កើន បរិមាណ​ដាំ​ដុះ​នេះ ចាំបាច់​ណាស់ ត្រូវការ​បច្ចេកទេស ដើម្បី​ធ្វើឱ្យ​ផលដំណាំ​មានគុណ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​។ ប្រការ នេះ បានធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ មានការ​រីកចម្រើន អភិវឌ្ឍ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុងការ​កាត់ បន្ថយ​ភាពក្រីក្រ​ក្នុង​មូលដ្ឋាន​ផងដែរ ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​របស់ ប្រជាពលរដ្ឋ​៕​ អត្ថបទ​៖ ថុង សីហា

មន្ត្រី​ធនធានទឹក​ធ្វើ​យុទ្ធនា​ការ​បូមទឹក​បញ្ចូល​អាង​ស្តុក​ ដើម្បី​ត្រៀម​សង្គ្រោះ​ស្រូវ​រដូវប្រាំង​

2021/04/27 02:59:58 am        13
​ក្រចេះ៖ មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តក្រចេះ កំពុងតែ​បង្កើន​សកម្មភាព​បូម​ទឹក​បញ្ចូល​អាង​ស្តុក ដើម្បីជា​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​បង្កបង្កើនផល​ស្រូវប្រាំង និង​ដំណាំ​ផ្សេងទៀត ក្នុង​រដូវប្រាំង ព្រោះ​ឆ្នាំនេះទឹក មិន បាន​ជន់​លិច ចំណែក​របប​ទឹកភ្លៀង ក៏​មាន​តិចតួច​។​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជល​សាស្ត្រ​ក្រចេះ គឺ​ត្រឹម ១៤.៦៣​ម៉ែត្រ​ប៉ុណ្ណោះ​។ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៣–២៤ ខែកញ្ញា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​ដោយ​ឯកឧត្តម យិន កូ​លេនីន អនុរដ្ឋលេខាធិការ សហការ​ជាមួយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្តក្រចេះ ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក និង​ទីតាំង​ដើម្បី​ដាក់​ម៉ាស៊ីន​បូមទឹក​។​លោក ហេង រ​ត្ន័​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ក្រចេះ បានឱ្យដឹង​ថា ផល​ប៉ះពាល់​មាន​ក្រុង​១ និង​បី​ស្រុក គឺ​ក្រុង​ក្រចេះ ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង និង​ព្រែក​ប្រសព្វ​។ ក្នុងនោះ មន្ទីរបាន​នឹង​កំពុង​ដាក់​ម៉ាស៊ីន​អន្តរាគមន៍ ចំនួន​០៥​កន្លែង ដោយ​កន្លែង​ទី​០១ គឺ​នៅ​ទំនប់​បឹង​រំ​លាច សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ទី​០២ គឺ​ដា​ក់​នៅ​ឃុំ​ពង្រ ស្រុក​ឆ្លូង ទី​០៣ នៅ​ឃុំ​ខ្សាច់​អណ្ដែត ទី​០៤ ដាក់​នៅ​ឃុំ​ដំរី​ផុង និង​កន្លែង​ទី​០៥ គ្រោង​ដាក់​នៅ​ទំនប់​ស្រែ​អណ្ដូង ឃុំ​ចំបក់​។ដោយឡែក ឃុំ​សោ​ប និង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ពុំមាន​ផលប៉ះពាល់​អ្វី​ឡើយ ដោយសារ​ក្រសួង ក៏ដូចជា​មន្ទីរ​ធនធាន ទឹក​ខេត្ត បាន​សាងសង់​ទំនប់​ដ៏​ធំ​មួយ​គឺ ទំនប់​គោក​ម្លូរ​រលំ​ភ្នៅ ដែល​បរិមាណ​ទឹក​មាន​ជាង​១០​លាន​ម៉ែត្រ ត្រីគុណ ហើយ​ជា​ប្រភពទឹក​រស់ ដែល​អាច​បម្រើការ​ស្រោចស្រព​បាន ពុំមាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ​។​​លោក​បាន​ឱ្យដឹងទៀតថា ឆ្នាំនេះ ទឹក​មិនបាន​ជន់​លិច​ចូល​អាង​ស្តុក ទំនប់​ព្រែក ស្ទឹង បឹងបួរ​នោះ ទេ ធ្វើឱ្យ​កសិករ កំពុងតែ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​បង្កបង្កើនផល នៅ​រដូវប្រាំង​ឆ្នាំនេះ​។ តែ​ទោះ ជា​យ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត កំពុងតែ​រក​លទ្ធភាព​ជួយសង្គ្រោះ​។ ហើយ​ទន្ទឹមនឹង​ពេល​ប្រឈម​បញ្ហា កង្វះ​ទឹក​នេះ កសិករ គួរតែ​ផ្លាស់ប្តូរ​គ្រាប់ពូជ ពី​ស្រូវ មក​ដំណាំ​វិញ ដែល​ប្រើប្រាស់​ទឹក​តិច​៕ អត្ថបទ​៖ សេង ម័​រ

អាជ្ញាធរ​ខេត្ត​កោះកុង ​ត្រៀម​រំដោះ​ចិញ្ចើម​ផ្លូវ​ពី​ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​

2021/04/27 02:59:58 am        13
កោះកុង៖ អាជ្ញាធរ​សង្កាត់​ដងទង់ និង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ត្រៀម​រំដោះ​ចិញ្ចើមថ្នល់​ចេញពី​ការលក់ដូរ គ្មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ នៅក្នុង​ភូមិ​៤ ខណៈ​ទីតាំង​ថ្មី ត្រូវ​បាន​សាងសង់​រួចរាល់​ជាង​៧០​ភាគរយ​ហើយ ក្រោម​ការ​វិនិយោគ​រប​ស់​វិស័យ​ឯកជន​។​​ការលក់ដូរ​ទំនិញ​នៅ​ទល់មុខ​ព្រះវិហារ​ឥស្លាម ក្នុងភូមិ​៤ សង្កាត់​ដងទង់ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ សោភ័ណ​បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​ គឺ​បង្ក​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ទៀតផង ដែល​បញ្ហា​នេះ លោក លឹម ឌី ចៅសង្កាត់​ដងទង់ បាន​ឱ្យដឹងថា ការលក់ដូរ​របស់​ព​ល​រដ្ឋ​ខ្មែរ​កាន់​សាស នា​ឥស្លាម​នេះ បាន​ប្រព្រឹត្តទៅ​ច្រើន​ឆ្នាំ​មក​ហើយ ទោះបីជា​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​ល្អ ប្រសើរ​យ៉ាងណាក៏ដោយ ក៏​កើតមាន​បញ្ហា​ស្មុគស្មាញ​ដដែល​។​​អ្នកស្រី តេះ អាំ​មី​ណាស់ អ្នកវិនិយោគ​ផ្សារ​ភូមិ​៤ បាន​លើកឡើងថា មូល​ហេតុដែល​លោកស្រី​ចូល រួម​អភិវឌ្ឍ​ជាមួយ​អាជ្ញាធរ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សោភ័ណភាព សណ្តាប់ធ្នាប់​សាធារណៈ​។​​យ៉ាងយូរ​មួយខែ​ទៀត​ប៉ុណ្ណោះ ការលក់ដូរ​លើ​ចំណី​ថ្នល់​មុខ​ព្រះវិហារ​ឥស្លាម ក្នុងភូមិ​៤ សង្កាត់​ដង ទង់ នឹង​លែងមានទៀតហើយ ចំណែក​គណៈ​គ្រប់គ្រង​សាសនា​ឥស្លាម នឹង​កែលម្អ​ទីតាំង​នេះ ធ្វើជា​សួន ច្បារ​ឱ្យ​ល្អ​ស្អាត ឱ្យ​សក្ដិសម​ជា​ទីកន្លែង​គោរព​សក្ការៈ​៕​អត្ថបទ​៖ ឈឹម មករា

ថវិកាជំនួយ​សង្គម ១១៥​លាន​រៀល​ចំនួន​២​ជុំ​ បាននឹងកំពុង ចែកជូន​ពលរដ្ឋ​ក្រីក្រ​នៅ​សង្កាត់​ជ្រោយចង្វា​

2021/04/27 02:59:58 am        13
​ភ្នំពេញ៖ ចាប់​តាំងពី​មាន​វិបត្តិ​កូ​វីដ​១៩ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ក្រីក្រ​ជាពិសេស​អ្នក​ដែល​ប្រឈម​ដោយសារ​វិបត្តិ​កូ​វីដ​១៩ នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ចំនួន​១​ពាន់ ៨៥០ គ្រួសារ បានទទួល​អំណោយ​ជំនួយ​សង្គម ពី​រាជរដ្ឋាភិបាល ក្រុមការងារ​ចុះជួយ​ខណ្ឌ សង្កាត់ និង​សប្បុរស ជន​មួយចំនួន​ជា​បន្តបន្ទាប់​។​​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ ១១៥​គ្រួសារ​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃទី​២៥​កញ្ញា​នេះ​គឺជា​លើក​ទី​៣០ ហើយ​ដែល​រដ្ឋបាល​សង្កាត់​បាន​ចែកជូន​ចាប់​តាំង ពី​ខែមករា​ដើមឆ្នាំ​មក​។​​​លោក ម៉ៅ ប៊ុន​ថា ចៅសង្កាត់​ជ្រោយចង្វារ បានប្រាប់​BTV​ថា ចាប់តាំងពី​មាន​វិបត្តិ​កូ​វីដ​១៩ រដ្ឋបាល​សង្កាត់ ជាពិសេស​ដោយមាន​ការ​យកចិត្តទុកដាក់​ក្រុមការងារ ចុះជួយ​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជាពិសេស​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជំនួយ​សង្គម ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ សង្កាត់​ជ្រោយចង្វារ​គិត​មកដល់ពេលនេះ​បាននិងកំពុង​អនុវត្ត​នូវ​ជុំ​ទី​២ ដែលមាន​ទឹកប្រាក់​សរុប​១១៥​លាន​រៀល ហើយ​រដ្ឋបាល​សង្កាត់​ក៏​តែងតែ​ធ្វើ សកម្មភាព​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​បានមកពី​ក្រុមការងារ សប្បុរសជន​ជា​បន្តបន្ទាប់​សរុប​មាន​ចំនួន​៣០​លើក​ហើយ​។​លោក​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ប្រមុខ​រាជ​រដ្ឋាភិ​បាល ​ដែល​បាន​យកចិត្តទុកដាក់​គិតគូរ ប្រជាពលរដ្ឋ​ទីទាល់ក្រ​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​១៩ ហើយ​លោក​ក៏បាន​អរគុណ​ប្រជាពលរដ្ឋ​ដែលមាន​ការយល់ដឹង​និង​អនុវត្តបាន​យ៉ាង​ល្អប្រសើរ​នូវ​វិធាន​អនាម័យ​តា​មកា​ចង្អុលបង្ហាញ ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​សុខា​ភិ​ប​ល​ជា​សេនាធិការ​។​​ឯកឧត្តម សួន ឈាង​លី អនុ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌ​ជ្រោយចង្វារ ក៏បាន រម្លឹក​ពី​អតីតកាល​នៃ​ការបែកបាក់​និង​កត្តា​សន្តិភាព ដែល​យើង​រកបាន​ដោយ​លំបាក​ហើយ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​អោយបាន ព្រោះថា​ទាល់​តែមាន​សន្តិភាព​ទើប​មាន​អ្វីៗ​គ្រប់យ៉ាង​។​​ទន្ទឹម​នេះ ឯកឧត្ដម ​ក៏បាន​ផ្ដាំផ្ញើ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ព្រោះ​យើង​មិន​អាច​យក​អំណោយ​បន្តិចបន្តួច​នេះ​ទៅប្រើ​ប្រាស់​ហូបចុក​បាន​ប៉ុន្មាន​ថ្ងៃ​នោះទេ​។ ដោយសារ​ពេលនេះ​ជា​រដូវភ្លៀង​ធ្លាក់​ ឯកឧត្តម​ ក៏បាន​ផ្ដាំផ្ញើ​ពលរដ្ឋ ចូលរួម​ទុកដាក់​សម្រាម​អោយ​បាន​ត្រឹមត្រូវ​ចៀសវាង​បង្ក​ការ​កកស្ទះ​មាត់​លូ​ដែល​នាំអោយ​មានការ​ជន់​លិច​ផ្លូវ​ក៏ដូចជា​លិច​មូលដ្ឋាន​សហគមន៍​៕ ​អត្ថបទ មុត សុទ្ធ

ប្រធានរដ្ឋសភា ៖ ក្នុង​​វិបត្តិ​កូ​វីដ​១៩​នេះ ​សភា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​ថ្លែងថា ក្នុង​កាលៈទេសៈ ដែល​សក​លោក ​មាន​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ សភា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ដោះស្រាយ ​និង​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា​ តាមរយៈ​ការ​សម្របសម្រួល ​ការត្រួតពិនិត្យ​តាមដាន និង​ការ​អនុម័ត​ច្បាប់​សំខាន់ៗ ​និង​ការ​អនុម័ត​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ក្នុង​​មហាសន្និបាត​ នៃ​ក្តីសង្ឃឹម ​របស់​សហព័ន្ធ​សន្តិភាព​សកល ​ដែល​រៀបចំ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ​​ ​ក្រោម​ប្រធានបទ​៖«​ឈាន​ឆ្ពោះទៅ​កសាង និង​ធ្វើឱ្យ​សង្គមជាតិ​ទាំងមូល​ប្រសើរ​ឡើងវិញ ​ក្រោយ​វិបត្តិ​កូ​វីដ​–១៩ ៖ ​ឯករាជ្យភាព វិបុលភាព និង​គុណ​តម្លៃ​ជាស​កល​»​ សម្តេច​ពញា​ចក្រី ហេង សំរិន ​បាន​លើកឡើងថា ​ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សង្គម ​និង​សេដ្ឋកិច្ច​សកល​ជារួម ​តែ​ការឆ្លើយតប​ចំពោះ​វិបត្តិ​នេះ មាន​លក្ខណៈខុសៗ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ ​ដែល​ធ្វើឱ្យ​លទ្ធផល​មិនទាន់​បាន​ពេញចិត្ត​ទាំងស្រុង​។ ការឆ្លើយតប​ចំពោះ​បញ្ហា​កូ​វីដ​១៩​ ហាក់​បង្ហាញថា ​ពិភពលោក ប្រឆាំងនឹង​សត្រូវ​រួម តែ​ដំណោះស្រាយ​មិន​ដូចគ្នា​។សម្តេច ​បាន​បញ្ជាក់ថា​ ការដោះស្រាយ​បញ្ហា​កូ​វីដ​១៩ ​ទាមទារ​ឲ្យ​ធ្វើការ​រួមគ្នា បង្កើន​កិច្ច​សហប្រតិបត្តិការ ​និង​សាមគ្គីភាព​អន្តរជាតិ ​ជា​កត្តា​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​។ ​ជាមួយគ្នានេះ សម្តេច ​ប្រធានរដ្ឋសភា បាន​ចែករំលែក​បទពិសោធន៍ ដែល​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ប្រកប​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការអនុវត្ត​ប្រតិបត្តិ​នូវ​វប្បធម៌​ចែករំលែក ​និង​សាមគ្គីភាព ដល់​មហាសន្និបាត​ផងដែរ​។សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន លើកឡើងថា ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ​ទាមទារ​ថវិកា សម្ភារៈ​បរិក្ខារ និង​កម្លាំង​មនុស្ស​ច្រើន​។ កម្ពុជា​បានរួម​គ្នា​បរិច្ចាគ និង​ចែករំលែក​នូវ​ធនធាន តាម​លទ្ធភាព​គ្រប់ភាគី​មាន​ស្ថាប័នរដ្ឋ ឯកជន គូ​អភិវឌ្ឍន៍ និង អង្គការ​មិនមែន​រដ្ឋាភិបាល ​ទៅដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល និង​ទេសចរណ៍​ក្នុងស្រុក ​ដែល​ជា​វិស័យ​អាទិភាព ទៀតផង​។ដើម្បី​ស្តារ ​និង​កសាង​សង្គមជាតិ​នៅពេលនេះ​ និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​ បញ្ចប់ទៅ ​សម្តេច​ប្រធាន​រដ្ឋសភា បាន​លើកឡើងថា ​គេ​គួររៀបចំ​ផែនការ​ស្តារ​ឡើងវិញ​ប្រកបដោយ​ភាព​ជាក់លាក់​ ដោយ​ដាក់​ចេញ​នូវ​សេណា​រី​យ៉ូ​ចាំបាច់​ សម្រាប់​បើក​ឱ្យ​ដំណើរការ​ជា​បណ្តើរៗ​នូវ​ការ​ធ្វើដំណើរ​ឆ្លងកាត់​ និង​ប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំង​ការ​ស្តារ​ឡើងវិញ​នូវ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នេះ និង​ត្រូវ​ថែរក្សា​សុខ​សន្តិភាព​នៅក្នុង​តំបន់​និង​សកលលោក​ ជា​ចម្បង​ និង​ចាំបាច់​។សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​បញ្ជាក់ថា ​សន្តិភាព​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​អភិវឌ្ឍ​ និង​ត្រូវ​មាន​វិធានការ​បង្កើន​ការ​គាំពារ​សង្គម​បង្កើន​សមត្ថភាព​ និង​ប្រសិទ្ធភាព ក្នុង​ប្រព័ន្ធ​សុខាភិបាល និង​គាំទ្រ​សហគ្រាស​ខ្នាតតូច ​និង​មធ្យម ពន្លឿន​ការ​ប្រែក្លាយ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​សភា​ត្រូវ​យកចិត្តទុកដាក់​នៅក្នុង ​ការអនុម័ត​ច្បាប់ ​និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​បច្ចេក​វិទ្យា​នេះ សំដៅ​ធានា​ផ្តល់​ផល ប្រយោជន៍​ដល់​ប្រទេស​ទាំងអស់​ ក្នុង​តំបន់​និង​សកលលោក ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍ នូវ​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​។សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បញ្ជាក់ថា ​ក្នុង​បរិបទ​នេះ​សភា​ត្រូវ​យកចិត្តទុកដាក់​នៅ​ក្នុង​ការអនុម័ត​ច្បាប់​ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នេះ សំដៅ​ធានា​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងអស់ ក្នុង​តំបន់​និង​សកលលោក ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍ នូវ​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​។​​ឆ្លៀតឱកាស​នោះ សម្តេច បាន​សម្តែង​ការកោត​សរសើរ​លោកស្រី​បណ្ឌិត ហាក់ ចា ហាន មូ​ន សហ​ស្ថាបនិក​នៃ​សហព័ន្ធ​សន្តិភាព​សកល ដែល​បានរៀបចំ​វេទិកា​ដ៏​មាន​សារៈប្រយោជន៍​នេះ​ឡើង ដើម្បី​ផ្តល់ឱកាស​ដល់​ថ្នាក់ដឹកនាំ​ជុំវិញ​ពិភពលោក ទាំង​អ្នកនយោបាយ អ្នកដឹកនាំ​សាសនា អ្នកសេដ្ឋកិច្ច អ្នកសារព័ត៌មាន និង​អ្នក​សិក្សា​ស្រាវជ្រាវ បាន​បញ្ចេញ​នូវ​ទស្សនៈ មតិយោបល់ ​និង​បទពិសោធន៍​ជា​គន្លឹះ​ក្នុងការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​ពល រដ្ឋ​ខ្លួន​ និង​សកលលោក ដើម្បី​សម្រេច​បាន​ពិភពលោក​មួយ មាន​សុខ​សន្តិភាព សុខដុម​រម្យ​នា និង វិបុលភាព​។សូមជម្រាបថា សហព័ន្ធ​សន្តិភាព​សកល ដែល​ហៅ​កាត់​ថា UPF ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​ដោយ​លោក Sun Myung Moon និង​លោកស្រី​ហាក់ ចា ហាន មូ​ន (Hak Ja Han Moon) នៅ​ឆ្នាំ​២០០៥​។ អង្គការ​នេះ មាន​តួនាទី​ផ្តល់​យោបល់​ពិសេស ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច ​និង​សង្គម នៃ​អង្គការសហប្រជាជាតិ ​តាមរយៈ​ការ​ប្រមូល​មតិយោបល់ ​ពី​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ក្រោម​ប្រធានបទ​ជាក់ស្តែង​ដែល​កំពុង​កើតមាន​៕

មន្ត្រី​វប្បធម៌​ ស្នើ​ឲ្យ​យុវជន ​គួរ​គប្បី​សិក្សាស្រាវជ្រាវ​ អំពី​ប្រវតិ្ត​សាស្ត្រ​ជាតិ ​សាវតា​ជាតិ

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​បានស្នើ​ឲ្យ​យុវជន គួរ​គប្បីសិក្សាស្រាវជ្រាវ ​អំពី​ប្រវតិ្ត​សាស្ត្រ​ជាតិ ​សាវតា​ជាតិ ​និង​អតីតកាល​នៃ​ជាតិខ្មែរ​យើង​។ការ​ថ្លែង​របស់​ឯកឧត្តម ស្រី សួន យ៉ាង​ដូច្នេះ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល​ និង​ការគ្រប់គ្រង​ដំណាក់កាល​ទី​២ ​(​ភាពជា​អ្នកដឹកនាំ​) រយៈពេល​០៣​ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃទី​២៨ ​រហូតដល់​ថ្ងៃទី​៣០ កញ្ញា ២០២០, រៀបចំ​ដោយ​សាលា​បណ្តុះ​បណ្តាល​ក្របខណ្ឌ​វប្បធម៌ ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ឯកឧត្តម បន្តថា ​ទំរាំ​តែ​យើង​បាន​មកដល់​ថ្ងៃនេះ​បាន​ ប្រជាជន​យើង​បាន​ឆ្លងកាត់​តំណាក់​កាល​ប្រវត្តិសាស្ត្រ​លំបាក​ប៉ុណ្ណា ​សុខសន្តិភាព​មួយ​នេះ មិនអាច​កើតឡើង​បាន​ដោយ​ឯកឯង​បានទេ ​គឺ​សុទ្ធតែ​ចេញ​មកពី​ ការ​លះបង់​សាច់​ស្រស់ ​ឈាម​ស្រស់ របស់​អ្នកស្នេហាជាតិ ជាតិខ្មែរ ពិតប្រាកដ ដែល​ជា​អ្នក​សង្គ្រោះ​ជាតិ​ពិត​ ចេញពី​របប​ខ្មៅ​ងងឹត ប៉ុលពត​។ឯកឧត្តម បានលើកឡើង​ទៀតថា បច្ចុប្បន្ននេះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ឆ្នាំ​២០២០–២០២២ ដោយ​កំណត់​យក​គោលនយោបាយ អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ដោយ​បាន​ពង្រីក​វិសាលភាព​ការងារ​វប្បធម៌ បន្ថែម​ពីលើ​ការងារ​អភិរក្ស រួមមាន​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​សំដៅ​ដល់​ការពង្រឹង ​ពង្រីក​ការអភិវឌ្ឍន៍​ចំណេះដឹង ​និង​ជំនាញ​វិជ្ជាជីវៈ​លើ​វិស័យ​វប្បធម៌ និង​បន្ត​ឈាន​ទៅ​ពង្រីក​ទីផ្សារ​ផលិតផល និង​សេវាកម្ម​វប្បធម៌ ដោយ​ផ្តល់​ឱកាស​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​យុវជន​ជា​សិល្បករ ផលិតករ និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​វប្បធម៌ និង​សិល្បៈ តាមរយៈ​ការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ដល់​ការ​បង្កើត​ទីផ្សារ​ផលិតផល​វប្បធម៌ និង​ទីផ្សារការងារ​ក្នុង​វិស័យ​វប្បធម៌ និង​សិល្បៈ និង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​មានគំនិត​ផ្ដួចផ្ដើម ​ច្នៃប្រឌិត បង្កើត​ថ្មី និង​មាន​ស្មារតី​ឆន្ទៈ​ ម្ចាស់ការ ប្រកបដោយ​ការទទួលខុសត្រូវ​ផងដែរ​។បើតាម​លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះ​បណ្តាល​ក្របខណ្ឌ​វប្បធម៌ បាន​ឲ្យ​ដឹងថា​ វគ្គ​បណ្តុះបណ្តាល​លើក​នេះ សាលា​បាន​កំណត់​យក​មុខ​វិជ្ជា​ធំៗ​ចំនួន​០៤​ ក្នុងនោះ​ រួមមាន​ ៖ ការគ្រប់គ្រង ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​, សិល្បៈ ​នៃ​ការ​ទំនាក់ទំនង ​និង​ការ​និយាយ​នៅ​សាធារណៈ​, ភាពជា​អ្នកដឹកនាំ ​និង​សមធម៌ និង​បរិ​យា​ប័ន្ន ​ដែល​ក្នុងនោះ​សាលា​បាន​កំណត់​ជ្រើស​យក​សិក្ខាកាម​ជា​យុវជន​សកម្ម ​សរុប​ចំនួន​៦០​រូប​ ក្នុងនោះ​សិក្ខាកាម​ជា​ស្រី្ត ​មាន​ចំនួន​២៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្នុង​អង្គភាព ថ្នាក់កណ្តាល​ក្រសួង​។លោក តន សុវណ្ណ​ឧ​ត្ត​ម បានបញ្ជាក់​ទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​លទ្ធផល​ថ្មី​មួយ ​ដ៏​ល្អ​ ដែល​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​រាជការ​ទាំងអស់​ឲ្យ​មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​។ ​នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​រាជការ​ក្នុង​ការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ​ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាន់តែ​រីកចម្រើន​ប្រសើរ​ឡើង​ថែមទៀត​៕

ចិន​សន្យា​ចូល​រួមបន្តគាំ​ទ្រ​ចំពោះផែ​នកា​រយុទ្ធ​សាស្ត្រ​រប​ស់រាជរដ្ឋា​ភិបា​លកម្ពុជា​គ្មាន​មីន​ឆ្នាំ២​០២៥

2021/04/27 02:59:58 am        15
ភ្នំពេញ៖ លោក Wang Wentian​ ឯក​អគ្គរ​ដ្ឋ​ទូត​សាធារណរដ្ឋ​ប្រជា​មានិតចិន​ប្រចាំនៅ​ក​ម្ពុជាបា​ន​បញ្ជាក់ថា ​រដ្ឋា​ភិបាល​ និង​ប្រជាជន​ចិន​ នឹង​បន្ត​ចូលរួ​មអភិ​វឌ្ឍប្រ​ទេសកម្ពុ​ជា ក្នុង​នោះប​ន្ត​គាំទ្រចំពោះ​ផែនការយុទ្ធ​សាស្ត្ររ​បស់រាជ​រដ្ឋាភិ​បាល​កម្ពុជា​គ្មាន​មីន​ឆ្នាំ២០​២៥​។ក្នុងជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅស្ថានទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានចាត់ទុកការងារបោសសម្អាត គឺជាការចូលរួមផ្តល់នូវសុភមង្គលដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមដល់ការងារអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាទាំងថវិកា បច្ចេកទេស និងសម្ភារៈ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយមីន ដែលយើងបានស្គាល់អោយអស់ត្រឹមឆ្នាំ២០២៥ និងការកាត់បន្ថយអត្រាគ្រោះដោយសារមីនអោយបានជាអតិបរមា។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ការផ្តល់ជំនួយបម្រើដល់កាងារបោសសម្អាតមីនមនុស្សធម៌របស់មិត្តចិន នាពេលនេះ និងកន្លងមក គឺជាចូលរួមចំណែកឆ្លើយតប និងស្របតាមការលះបង់ និងគោលដៅដ៏យូរអង្វែងរបស់សម្តេចតេជោ សម្រាប់ប្រទេសជាតិ និងប្រជាជន រួមមាន សន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលបានចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា តាំងពីដើមមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មហាសន្និបាតអាយប៉ាក្នុងប្រទេសម៉ាឡេស៊ី បានអនុម័តគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបីដែលស្នើឡើងដោយសភាកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់
09/19/2025 11:09 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តមឧត្តមសេនីយ៍ទោ មេបញ្ជាការកងយោធពលភូមិន្ទ នៃប្រទេសប្រ៊ុយណេ ចូលជួបសម្តែងការគួរសម
09/19/2025 11:09 AM
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ដែលជាស្រុកកំណើតរបស់សម្តេច
09/19/2025 10:09 AM
ប្រព័ន្ធផ្សព្វផ្សាយបរទេសស្ទើរទូទាំងពិភពលោក រាយការណ៍ពីការឈ្លានពានរបស់ថៃ ក្នុងទឹកដីកម្ពុជា
09/19/2025 10:09 AM
លោកជំទាវ ហ៊ុន ម៉ាណា ចាត់ឱ្យក្រុមការងារនាំយុវជនម្នាក់នៅខេត្តពោធិ៍សាត់​មកព្យាបាល​នៅភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់លលាក្បាលត្រូវវ៉ះកាត់
09/19/2025 10:09 AM
ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តី (WAIPA) ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦ដោយអំពាវនាវកុំឱ្យមានជម្លោះ ព្រោះស្ត្រី និងកុមារងាយរងគ្រោះជាងគេ
09/19/2025 09:09 AM
លោក Trump ថាលោកមិនយល់ស្របជាមួយមេដឹកនាំអង់គ្លេសលោក Starmer លើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនទេ
09/19/2025 09:09 AM
អាមេរិក វេតូសេចក្ដីសម្រេចបទឈប់បាញ់ហ្កាហ្សារបស់ UN ជាថ្មីម្តងទៀត ខណៈអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក
09/19/2025 09:09 AM
លោក Trump-Xi គ្រោងពិភាក្សាពីរឿង TikTok និងអនាគតនៃទំនាក់ទំនងអាមេរិក-ចិន ក្នុងជំនួបទូរសព្ទថ្ងៃសុក្រនេះ
09/19/2025 09:09 AM
ពលរដ្ឋប៉ាឡេស្ទីនធ្លាក់ភ័យស្លន់ស្លោក្នុងទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែលបន្តវាយរុលទៅមុខលើចំណុចកណ្តាលដែនដីនេះ
09/19/2025 09:09 AM