គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងផែនការ​គ្រោង​នឹង​ផ្សព្វផ្សាយ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​ ដែល​បង្ហាញ​ពី​សមិទ្ធផល​រដ្ឋាភិបាល

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​​របាយការណ៍​វឌ្ឍនភាព ​ឆ្នាំ​២០១៩ ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ​ឆ្នាំ២០១៩–២០២៣​ និង​ចេញផ្សាយ​នៅ​ពេល​ឆាប់ៗ​នេះ​ ។​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ផែនការ ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​​តម្លៃ​ការអនុវត្ត​គោល​នយោបាយ​ ​របស់​រាជរដ្ឋាភិបាល​។មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​នយោបាយ ដើម្បី​ពិនិត្យ​និង​ផ្តល់​ការ​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ឆ្នាំ​២០១៩–២០២៣ ស្ថិតនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​នា​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ឆាយ ថន ​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ បាន​ថ្លែងថា ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​ការ​តម្លៃ​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៤ ​និង​សម្រាប់​អនុវត្ត​ធ្វើ​ឲ្យ​សម្រេច​បាន ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ២០១៦–២០៣០​ ។​ ហើយ​ឆ្នាំ​២០១៩ ​នេះ គឺជា​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩–២០២៣ ​ដែល​កំណត់​នៅ​ក្នុង​ជំពូក​ទី​០៦ ​នៃ​ឯកសារ​ផែនការ​នេះ​។បើ​យោង​សេចក្តី​ព្រាង​របាយការណ៍​របស់​ក្រសួងផែនការ ​ដែល​គ្រោង​នឹង​ចេញផ្សាយ​នៅ​ពេល​ឆាប់​នេះៗ ​បានបង្ហាញ​ដែរ​ថា ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ​បាន​បន្ត​កើន​ឡើង​ខ្ពស់​រង្វង់​៧,១​ភាគរយ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម ​បាន​ដើរតួរ​នាទី​យ៉ាង​សំខាន់​ជា​វិស័យ​ជំរុញ​កំណើន ​និង​បាន​កើន​ឡើង​ក្នុង​កម្រិត​ប្រមាណ​១១,០​ភាគរយ ​អនុវិស័យ​សំណង់​មាន​កំណើន​រឹងមាំ ​។ ចំណែក​វិស័យ​សេវាកម្ម​នៅតែ​បន្ត ​មាន​កំណើន​ល្អប្រសើរ​ក្នុង​អត្រា​ប្រមាណ​៦,៧​ភាគរយ​ ដែល​គាំទ្រ​ដោយ​ការ​កើន​ឡើង​នៃ​អនុវិស័យ​អចលនទ្រព្យ ​អនុវិស័យ​លក់ដុំ​-​រាយ ​អនុវិស័យ​ដឹកជញ្ជូន ​និង​គមនាគមន៍ និង​អនុវិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​។​វិស័យ​កសិកម្ម​មាន​កំណើន​យឺត ពោលគឺ​ក្នុង​អត្រា​១,០​ភាគ​ដោយ​ការ​ថមថយ​កំណើន​នៃ​អនុវិស័យ​ដំណាំ ប៉ុន្តែ អនុវិស័យ​ចិញ្ចឹម​សត្វ​ អនុវិស័យ​នេសាទ​អាច​រក្សា​បាន​កំណើន​ប្រហាក់ប្រហែល​ឆ្នាំ​២០១៨​៕

មេ​នគរបាល​ការពារ​ព្រំដែន​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​គេ​បន្តទៀត

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ​បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ គប្បី​កុំ​លួច​ឆ្លងដែន​ខុសច្បាប់ ​ទៅ​ប្រទេស​ថៃ​បន្តទៀត​ ខណៈ​ការ​លួច​ឆ្លង​ដោយ​ប្រថុយប្រថាន​នេះ ​វា​នឹង​ប្រឈម​គ្រោះថ្នាក់​ជាច្រើន ដោយ​យថាហេតុ​ណាមួយ​នោះ​។នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ ​ប្រចាំ​ខែកញ្ញា និង​លើក​ទិសដៅ​ការងារ​អនុវត្ត សម្រាប់​ខែតុលា ​ឆ្នាំ​២០២០​នេះ ​នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន ដែល​ស្ថិតនៅ​សង្កាត់​ព្រែ​កឯក​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០២០​ នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ​បានលើកឡើង​ថា​ នគរ​បាល​ការពារ​ព្រំដែន គ្រប់​ច្រក​ទាំងអស់​តែងតែ​ធ្វើការ​ឃាត់ខ្លួន​ និង​អប់រំ​ជាច្រើនលើក​ច្រើន​សា​រ​មកហើយ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ​ដែល​បាន​លួច​ឆ្លងដែន​ខុសច្បាប់​នោះ​។ ​ប៉ុន្តែ​ពួកគាត់​មួយ​ចំនួនទៀត​នៅតែ​បន្ត​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដដែល​តាមរយៈ​មេខ្យល់​ ដោយ​មិន​ខ្លាច​ជាន់មីន ​ខ្លាច​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ ​និង​មិន​ខ្លាច​អាជ្ញាធរ​ថៃ ​ចាប់ខ្លួន​ជាដើម​​។ទាក់ទង​នឹង​បញ្ហា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​ប្រទេសជិតខាង​នេះដែរ​ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ក៏បាន​លើកឡើង​ផងដែរ​ថា ​នាពេល​បច្ចុប្បន្ននេះ​ តាម​បណ្តោយ​ព្រំដែន​របស់​កម្ពុជា​មាន​សភាព​ស្ងប់ស្ងាត់​ពុំ​មាន​ករណី​អ្វី​ធំដុំ​នោះទេ​ ក្រៅពី​ប្រទាក់ក្រឡា​គ្នា​មួយ​ចំនួន​លើ​តំបន់​មិនទាន់​បាន​ឯកភាពគ្នា​។ ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ​ករណីនេះ​ ត្រូវ​បាន​ថ្នាក់លើ​កំពុង​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ និង​មិន​មាន​ការផ្ទុះអាវុធ​ដាក់គ្នា​នោះ​ឡើយ​។សូមបញ្ជាក់ថា​ នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​នោះ ឧ​ត្ត​ម​សេនីយ៍ លៀង ភារ​ម្យ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​បន្ត​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែម​ទៀត​ផងដែ​រ នូវ វិធានការ​ការពារ​មេរោគ​កូ​វីដ​១៩ និង​មេរោគ​ផ្សេងៗ​ទៀត ស្រប​ទៅតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ​និង​ក្រសួងសុខាភិបាល ហើយ​មួយវិញទៀត​ក៏​ត្រូវ​ប្រុង​ព្រៀប​ជាប់​និច្ច​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​ និង​សន្តិសុខ​សណ្តាប់ធ្នាប់ ​នៅ​តាម​ខ្សែ​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឲ្យ​បាន​ល្អ​ប្រកបដោយ​សន្តិវិធី​ផងដែរ​៕

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ យោធិន​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ​នៅ​ស្រុក​មង្គល​បូរី

2021/04/27 02:59:58 am        14
បន្ទាយមានជ័យ​ ៖​ ដោយ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន ​ករណី​ទឹកជំនន់​ទឹកភ្លៀង ​ដែល​បាន​ហូរ​ធ្លាក់​ពី​ខាងលើ​ ពី​ខេត្តបាត់ដំបង ​និង​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ​បាន​បណ្តាល​អោយ​លិច​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥០​ហិកតា ​ស្ថិតនៅ​ភូមិ​ក្រ​មុ​ល និង​ភូមិ ចក​លិច ឃុំ រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ​ស្ថានភាព​ដោយ​ផ្ទាល់ ​និង​បាន​ចាត់តាំង​កម្លាំង​ចំនួន​៥០០​នាក់​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ចុះជួយ​ច្រូតស្រូវ​ដែល​លិច​ទឹក​ជូន​ប្រជាពលរដ្ឋ​។នៅក្នុង​ប្រតិបត្តិការ​នោះ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ បំផុត ជាពិសេស គឺ​រឿង​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​នេះ ​ដែល​អាច​នឹង​បំផ្លិចបំផ្លាញ ​ទ្រព្យសម្បត្តិ និង​ ផលដំណាំ ខ្ទេច​គ្មាន​សល់​អ្វី​ឡើយ​បើ​យើង​ធ្វេសប្រហែស​។ប្រជាពលរដ្ឋ​ពិតជា​មានការ​សប្បាយរីករាយ​ ដោយ​បាន​ឃើញ​កងកម្លាំង​ចុះជួយ​ទាន់​ពេលវេលា ដែល​អាច​ឱ្យ​ពួកគាត់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ ប្រមូល​ផល​ទុក​សម្រាប់​ហូប​ផង ​លក់​ខ្លះ​បាន​ថវិកា​សម្រាប់ ​ធ្វើឡើង​វិញ​ពេល​ទឹកជំនន់​ស្រក​ចុះ​។ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​ប្រជាពលរដ្ឋ ​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ ឯកឧត្តម ​មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥​ និង​មេបញ្ជាការ​កងពល ដែល​តែងតែ​យកចិត្តទុកដាក់​ចាត់តាំង​កម្លាំង​ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ​គ្រប់​កាល​ទេសៈ ស័ក្តិ​សមជា​កងទ័ព​សម័យ​តេ​ជោ​សន្តិភាព​ពិតប្រាកដ​មែន​៕

ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​កោះដាច់ ​ជំរុញ​ពលរដ្ឋ​ឱ្យ​ទៅ​ពិនិត្យមើល​ឈ្មោះ​បោះឆ្នោត​

2021/04/27 02:59:58 am        13
ភ្នំពេញ ​ ៖ ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ ​បាន​ជំរុញ​ដល់ ពលរដ្ឋ​ដែល​ធ្លាប់បាន​បោះឆ្នោត ឱ្យទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ដែល​បិទ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការបោះឆ្នោត ហើយ​ចំពោះ​អ្នក​ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត​ ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន គ្រប់ៗ​គ្នា សម្រាប់​តៀម​ចូលរួម​បោះឆ្នោត​សំខាន់ៗ​ នាពេលខាងមុខ ដែល​រួមមាន​ ការបោះឆ្នោត​ជ្រើស​ក្រុម ប្រឹក្សា​ឃុំ ​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជាដើម​។ឯកឧត្តម ណុប ចាន់​ណារិន ​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​ និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ​ក្នុង​ពិធី​ចែកជូន​ប័ណ្ណ​សមធម៌ ឬ ប័ណ្ណ​ក្រីក្រ (​ក្រ​១) និង (​ក្រ​២) ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន ៤០​គ្រួសារ​ក្នុង​សង្កាត់​កោះដាច់ ​ខណ្ឌ​ជ្រោយចង្វារ បាន​មានប្រសាសន៍ថា​ សម្រាប់​ការបោះឆ្នោត​មាន​សារសំខាន់​ណាស់​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ​ដែល ជា​របប​ផ្តល់​អំណាច​ជាធំ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ឆ្នោត ដូច្នេះ​ពលរដ្ឋ​ត្រូវអនុវត្ត​នូវ​សិទ្ធិ​របស់ខ្លួន ​ក្នុងការ​ជ្រើសរើស​អ្នកតំណាង​ឱ្យ​មក​បំរើ​ដល់​ពលរដ្ឋ ហើយ​ថា ដើម្បី​អាច​បោះឆ្នោត​បាន អ្នក បោះ ឆ្នោត ត្រូវ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នកបោះឆ្នោត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ជាការ​ចាំបាច់​។ ហេតុដូចនេះ​ហើយ​ចំពោះ​បងប្អូន​ដែល​ធា្លប់​បាន​បោះឆ្នោត​កន្លងទៅៗ​ សូម​ទៅ​ពិនិត្យមើល ​ឈ្មោះ​របស់​ ខ្លួន​ដែល​បាន​បិទ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​តាម​មូលដ្ឋាន​ របស់ខ្លួន ហើយ ចំពោះ​អ្នក​ទើប​គ្រប់​អាយុ​បោះឆ្នោត សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ​ដើម្បី​អាច​ចូលរួម​ សម្រេច​ជោគ​វាសនា​របស់​ជាតិ​តាមរយៈ​សន្លឹកឆ្នោត​ដ៏​មានតម្លៃ​មួយ​សន្លឹក​របស់​បងប្អូន​។ចំពោះ​ការចែក​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ ​ឯកឧត្តម ណុប ចាន់​ណារិន មានប្រសាសន៍ថា ​ក្នុងន័យ ជួយ​សម្រាល​ការ​ខ្វះខាត​របស់​ពលរ​ដ្ឋ​ក្រីក្រ​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ ​រាជរដ្ឋាភិបាល បាន បញ្ចេញ​កញ្ចប់​ថវិកា​មួយ​ដើម្បី​ចែក​ជូន​ដល់​អ្នក​ខ្វះខាត​ពិតប្រាកដ​ជាប្រចាំ​ខែ​ ដោយ​ចំនួន​ថវិកា​ដែល ទទួល​បាន​គឺ​ទៅតាម​កម្រិត​នៃ​ភាពក្រីក្រ ​ហើយ​ទាក់ទង​ទៅ​ នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩​នេះដែរ ឯកឧត្តម​ប្រធាន​ ក្រុមការងារ​ចុះ​ជួយ​សង្កាត់​កោះដាច់​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​បន្ត​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ ដោយ ត្រូវ​បន្ត​អនុវត្តតាម​ការណែ​នាំរ​បស់​ក្រសួងសុខាភិបាល​។នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម ឧកញ៉ា សំ ប៊​ន ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង បាន​រំលឹក ដល់​ពលរដ្ឋ​ឱ្យ​បន្ត​រក្សា​ជីវិត​នៃ​សុខសន្តិភាព​ ដោយ​មិនត្រូវ​ចូល រួម​ក្នុង​សកម្មភាព ​បំផ្លិចបំផ្លាញ សន្តិភាព របស់​ក្រុម​ជ្រុលនិយម​ឡើយ ដោយ​ឯកឧត្តម​ បាន​គូសបញ្ជាក់ថា ​សន្តិភាព​ដែល​យើង​មាន​ដូច​សព្វថ្ងៃនេះ​ គឺរ​ក​មក​បាន​ដោយ​លំបាក​ណាស់ ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​ ទើប​អាច​ពន្លត់ភ្លើង​ សង្គ្រាម ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា​បាន​។ ដូច្នេះ​ សន្តិភាព​មិន​គួរ​ត្រូវបាន បំផ្លិចបំផ្លាញ​ជាដាច់ខាត ផ្ទុយទៅវិញ ​គឺ​ត្រូវ​ តែ​មាន​ការ​ការ​ពារ​ឱ្យនៅ​ជាប់​ជា​និរន្តរ ដើម្បី​អាចឱ្យ​យើង កសាង​ប្រទេសជាតិ​ មានការ​រីក ចំរើន បន្ថែមទៀត​៕

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះមហាក្សត្រ​ សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ​ព្រះរាជ​ទ្រព្យ ១,០០០​ដុល្លារ​ ដល់​កាក​បាទក្រហមកម្ពុជា សម្រាប់​ខែកញ្

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហមកម្ពុជា​ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ​បាន​ទូល​ថ្វាយ​នូវ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ​ចំពោះ ព្រះ​ករុណា ​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ នូវ​ព្រះរាជ​ទ្រព្យ​ចំនួន​១​ពាន់​ដុល្លារ​ ចំពោះ​កាក​បាទ​ក្រហមកម្ពុជា ​សម្រាប់​ខែកញ្ញា ឆ្នាំ​២០២០​។ក្នុង​សារលិខិត​នោះ​មាន​ខ្លឹមសារ​ថា​៖ «​ខ្ញុំម្ចាស់ ព្រមទាំង​សហការី​ទាំង​អស់​នៃ​កាក​បាទ​ក្រហម​កម្ពុជា មាន​សេចក្ដី​រីករាយ​ឥតឧបមា ​ដោយ​បាន​ទទួល​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន ១,០០០​ដុល្លារ​ (​មួយ​ពាន់​ដុល្លារ​អាមេរិក​) អំពី ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង​ ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ ​ចំពោះ​កាក​បាទ​ក្រហមកម្ពុជា ​សម្រាប់​ខែកញ្ញា ឆ្នាំ​២០២០ តាមរយៈ ​សម្ដេចចៅហ្វា​វាំង ​គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ព្រះបរមរាជវាំង​»​។ក្នុងនាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និង​បុគ្គលិក​ទាំង​អស់​នៃ​កាក​បាទក្រហមកម្ពុជា «ខ្ញុំម្ចាស់ ​សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ ក្រាប​បង្គំ​ទូលថ្វាយ​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ​ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ចំពោះ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​នេះ ​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​របស់​កាក​បាទក្រហមកម្ពុជា ​សម្រាប់​ជួយ​សង្គ្រោះ​ប្រជារាស្ត្រ​កម្ពុជា​ក្រីក្រ​ទទួលរង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ​»​។ក្នុង​សារលិខិត​នោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​បាន​ថ្លែងបន្ដថា ​«​ខ្ញុំម្ចាស់ សូម​បួង​សួង​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជៈ​បារមី​នៃ​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ក្នុង​លោក ​ព្រះ​បារមី​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ​និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ​សូម​ព្រះ​មេត្តាប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ​បវរ​មហា​ប្រសើរ​ ថ្វាយ​ចំពោះ ​ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ ​គង់ប្រថាប់​ក្នុង​ព្រះមហា​សិរី​រាជសម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​សម្រាប់​ប្រជារាស្ត្រ​កម្ពុជា ជ្រកកោន​តរៀង​ទៅ​»៕

របាយការណ៍​៖ ​លោក​Trump មិនបាន​បង់ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល ១០​ឆ្នាំ​ក្នុង​រយៈពេល ១៥ឆ្នាំ​ចុងក្រោយ​

2021/04/27 02:59:58 am        14
​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បង់ពន្ធ​ប្រាក់ចំណូល​សហព័ន្ធ​ត្រឹមតែ ៧៥០ ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ជា​ឆ្នាំ​ដែល​លោក​បាន​ឈ្នះ​ការបោះឆ្នោត នេះ​បើ​យោង​តាម​ការចុះផ្សាយ​រប​ស់​កាសែត​ញូវយ៉ក​ថែម​ស៍ (The New York Times) កាលពី​ថ្ងៃអាទិត្យ​ទី​២៧ ខែ​កញ្ញា​ដោយ​ដកស្រង់​ទិន្នន័យ​ប្រមូល​ពន្ធ​ដែលមាន​រយៈពេល​ជាង ២០ ឆ្នាំ​។​របាយការណ៍​នោះ បាន​បន្ថែមទៀតថា ​លោក​ក៏បាន​ចំណាយ​ត្រឹមតែ ៧៥០ដុល្លារ​អាមេរិក​ផង​ដែរ​ ក្នុង​ឆ្នាំ​ដំបូង​របស់​លោក​នៅ​សេត​វិមាន​ហើយ​លោក​ពុំបាន​បង់ពន្ធ​លើ​ប្រាក់ចំណូល​អ្វី​ទាំងអស់​ក្នុង​រយៈពេល ១០នៃរយៈពេល​១៥ឆ្នាំមុន ព្រោះ​លោក​បាន​រាយការណ៍​ថា​បាន​ខាតបង់​ប្រាក់​ច្រើនជាង​អ្វី​ដែល​លោក​រក​បាន​។​​ភ្លាមៗ​នោះ​លោក Trump បាន​ច្រានចោល​របាយការណ៍​នេះ​ដោយ​ហៅថា របាយការណ៍​របស់​សារព័ត៌មាន​The New York Times ថា​ជា​ព័ត៌មាន​ក្លែងក្លាយ​ទាំងស្រុង​។​ ​លោក​និយាយថា ​ដំបូង​ឡើយ​លោក​បាន​ចំណាយ​យ៉ាងច្រើន​ហើយ​លោក​បាន​បង់ពន្ធ​លើ​ប្រាក់ចំណូល​របស់​រដ្ឋ​ជាច្រើន​ផងដែរ​។​ការ​ថ្លែង​របស់លោក​ត្រាំ ធ្វើឡើង​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​នៅឯ​សេត​វិមាន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ជាទី​ដែល​លោក​បាន​អះអាង​ផង​ដែរ​ថា ​លោក​បាន​បង់ពន្ធ​ហើយ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ទេ​៕

អង្គការ WHO៖ អាហ្វ្រិក​មានចំណេះ​ត្រូវ​បង្រៀន​ពិភពលោក​ពី​ភាព​ធន់​នឹង​ជំងឺ COVID-19

2021/04/27 02:59:58 am        15
​ស្វីស៖ អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយ​ថា អាហ្វ្រិក​បាន​រាយការណ៍​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺCOVID-19 ​ទាប​ជាងគេ​បំផុត នៅ​លើ​ពិភពលោក ហើយ​ការ​ព្រួយបារម្ភ​ពី​ការរីក​រាលដាល​ឆ្លង​សកល អាច​នឹង​បំផ្លិចបំផ្លាញ​ទ្វីប​មួយ​នេះ ដែល​គិត​មក​ទល់នឹង​ពេលនេះ ជំងឺ​មួយ​នេះ មិនទាន់​សម្រេច​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ដោយសារតែ​ភាគ​ច្រើន ​នៃ​ពលរដ្ឋ​របស់​ពួកគេ នៅ​ក្មេង។​​គួរ​ឲ្យ​ដឹង​ថា ៥០​ភាគរយ​ នៃ​ប្រជាជន​នៅ​អាហ្វ្រិក គឺជា​យុវជន ដែល​អាច​ធន់​នឹង​ជំងឺ COVID-19​។​ ទោះបីជា​យ៉ាងណាក៏ដោយ ប្រធាន​គ្រាអាសន្ន​នៃ​ទីភ្នាក់ងារ​សុខភាព​អង្គការសហប្រជាជាតិ​មួយ​នេះ បាន​ធ្វើការ​ព្រមាន​ថា អាហ្វ្រិក​ត្រូវការ​ការពារ ដោយសារ​លោក កត់សំគាល់​ឃើញថា ជំងឺ COVID-19​មាន​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​គ្នា នៅ​ទូទាំងប្រទេស​ទាំង ៥៥​ប្រទេស នៅ​ក្នុង​ទ្វីប​មួយ​នេះ​។​​លោក​វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល រ៉ា​យ​អ៊ិន គឺជា​ប្រធាន​គ្រាអាសន្ន​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា លោក​ពេញចិត្ត​ទីកន្លែង​ដូចជា​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​អាច​គ្រប់គ្រង​ជំងឺ​មួយ​នេះ​បាន ហើយ​ពួក​យើង​មិនបាន​មើល​ឃើញ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​អាហ្វ្រិក មាន​អត្ថប្រយោជន៍​ពី​លក្ខណៈ​ប្រជាសាស្ត្រ​របស់​ពួកគេ​ផងដែរ​។​​លោក​រ៉ា​យ​អ៊ិន បានកើត​សរសើរ​ដល់​ការងារ​របស់​ទីភ្នាក់ងារ​មនុស្សធម៌ និង​រដ្ឋាភិបាល​នៅ​អាហ្វ្រិក សម្រាប់​ការងារ​ដែល​ពួកគេ​បានធ្វើ ដើម្បី​ការពារ​ពលរដ្ឋ​ងាយ​រងគ្រោះ ដែល​រួមទាំង​អ្នកមាន​ផ្ទុក​ជំងឺអេដស៍ និង​ជនភៀសខ្លួន៕ អត្ថបទ៖ សារ៉ាត់

ចិន​ គ្រោង​នឹង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន​១​ពាន់​លាន​ដូ​ស​ក្នុង​ឆ្នាំ២០២១

2021/04/27 02:59:58 am        14
​ចិន​៖ មន្ត្រី​សុខភាព​ចិន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ខ្លួន​មាន​សមត្ថភាព​ផលិត​ប្រចាំឆ្នាំ​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ១​ពាន់​លាន​ដូ​ស នៅ​ឆ្នាំ​២០២១​ខាងមុខ បន្ទាប់ពី​មានកម្ម​វិធី​ទ្រទ្រង់​របស់​រដ្ឋាភិបាល សម្រាប់​ការសាងសង់​រោងចក្រ​ថ្មីៗ​ជាច្រើន​កន្លែង​។​​លោក​ ចេង ចុង​វ៉ៃ គឺជា​មន្ត្រី​មកពី​គណៈកម្មការ​សុខភាព​ជា​តិ​ចិន បាន​និយាយ​ថា យើង​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ៦១០​លាន​ដូ​ស នៅ​ដំណាច់​ឆ្នាំនេះ​។​​លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នៅ​ឆ្នាំក្រោយ​យើង​មាន​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​រហូត​ជាង ១​ពាន់​លាន​ដូ​ស​។​​ខណៈពេល​នោះដែរ ក្រុមហ៊ុន​ឱសថ​ខ្នាត​យក្ស Pfizer និង Moderna របស់​អាមេរិក គ្រោង​នឹង ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ១​ពាន់​លាន​ដូ​ស​ផងដែរ ក្នុង​ឆ្នាំ ២០២១​។​​លោក​ចេង បាន​និយាយ​ទៀតថា ការ​ចែកចាយ​វ៉ាក់សាំង​ទាំងនេះ នឹង​ផ្តល់​អាទិភាព​ដល់​ក្រុមការងារ​នៅ​ខ្សែបន្ទាត់​មុខ ដូចជា​ក្រុមការងារ​សុខភាព បុគ្គលិក​តាម​ព្រំដែន និង​មនុស្ស​ចាស់ មុនពេល​ដែល​យើង​អាច​ផលិត​បាន​សម្រាប់​សាធារណជន​។​​សូមបញ្ជាក់ថា រដ្ឋាភិបាល​ចិន បាន​លើកកម្ពស់​ការសាងសង់​ទីតាំង​ធ្វើតេស្ត​វ៉ាក់សាំង និង​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ហើយ​បច្ចុប្បន្ន ពួកគេ​មាន​គំរូ​វ៉ាក់សាំង ៩​ប្រភេទ​រួចហើយ​ដែល​កំពុង​សាកល្បង​លើ​មនុស្ស ក្នុង​នោះ វ៉ាក់សាំង ៤​ប្រភេទ កំពុង​សាកល្បង​នៅ​ដំណាក់កាល​ទី​៣ និង​ដំណាក់កាល​ផ្តាច់ព្រ័ត្រ៕

នាយករដ្ឋមន្ត្រី​ឥណ្ឌា សន្យា​ថា​នឹង​ជួយ​ពិភពលោក​ ក្នុង​ការផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19

2021/04/27 02:59:58 am        14
​ឥណ្ឌា៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​សន្យា​ថា ប្រទេស​របស់​លោក​នឹង​ជួយ​ពិភពលោក​ក្នុង​ការផលិត និង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ស្រប​ពេល​ដែល​លោក​មិនបាន​និយាយ​អ្វី​នោះទេ ​នៅ​ក្នុង​សុន្ទរកថា មហាសន្និបាត​អង្គការសហប្រជាជាតិ​(UN)​ របស់លោក កាលពី​ថ្ងៃ​សៅរ៍ ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​ខ្ពស់​នៅ​ក្នុង​ប្រទេស​របស់លោក ដោយសារតែ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។​​អនុសាសន៍​របស់​លោក​ម៉ូ​ឌី ដែល​បាន​ថត​ទុក​មុន​ដោយសារ​កិច្ចប្រជុំ​ធ្វើឡើង​តាម Video Conference នោះ បាន​និយាយ​ផងដែរ​ថា គ្មាន​នោះទេ​ភាព​តានតឹង​កើនឡើង​ជាមួយ​ប្រទេសជិតខាង ប៉ា​គី​ស្ថាន ដែល​នាយករដ្ឋមន្ត្រី​របស់​ពួកគេ គឺ​លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​និយាយ​នៅក្នុង​សុន្ទ​កថា​របស់លោក​កាលពី​ថ្ងៃ​សុក្រ ដោយ​រិះគន់​ខ្លាំងៗ​មកលើ​ឥណ្ឌា ជាហេតុ​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​រវាង​មន្ត្រីការទូត​ប្រទេស​ទាំង​២ នៅក្នុង​សាលប្រជុំ​មហាសន្និបាត​។​​ទោះបីជា​យ៉ាងណាក៏ដោយ លោក​ម៉ូ​ឌី មិនបាន​ពិភាក្សា​នោះទេ​ពាក់ព័ន្ធ​នឹង​ជម្លោះ​របស់​ឥណ្ឌា​ជាមួយ​ចិន លើ​តំបន់​ព្រំដែន​ឡា​ដាក់ ជា​កន្លែង​ដែលមាន​ភាពទាល់ច្រក​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​មនុស្ស​ច្រើន​បំផុត​រវាង​ភាគី​ទាំង​២ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មកនេះ​៕ អត្ថបទ៖ សារ៉ាត់

សិស្ស​វិទ្យាល័យ ជា ស៊ីម សាមគ្គី និង​ទួល​ទំពូង ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្នុង​ការ​ប្រកួត​ជជែក​ដេញដោល​ថ្នាក់​ជាតិ

2021/04/27 02:59:58 am        14
​​ភ្នំពេញ៖ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួតប្រជែង​ជាច្រើន​វគ្គ​មកនេះ ក្រុម​សិស្ស​នៃ​វិទ្យាល័យ​ ជា ស៊ីម​សាមគ្គី និង​ក្រុម​សិស្ស​មកពី​វិទ្យាល័យ ទួល​ទំពូង​ បាន​ជាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​ការ​ប្រកួត​ជជែក​ដេញដោល​ថ្នាក់​ជាតិ​។ ក្រុម​ទាំងពីរ​នឹង​ត្រូវ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​ជើ​ក​ឯក នៅ​ខែ​តុលា​ឆ្នាំ ២០២០​ខាងមុខ​។​​ជុំវិញ​ការប្រកួត​ជជែក​ដេញដោល​ថ្នាក់ជាតិ​ឆ្នាំ ២០២១ ដែល​រៀបចំឡើង​ដោយ​ក្រសួង អប់រំ នាពេល​នេះ បាន​រក​ឃើញ​ក្រុមសិស្ស​មកពី​វិទ្យាល័យ​ចំនួន ២​ដើម្បី​ចូលរួម​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទិ ២៤ ខែតុលា​ខាងមុខ​។ សម្រាប់​ក្រុម​ដែល​នឹងចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត​ខាងមុខនេះ គឺ​មកពី​វិទ្យាល័យ ជា ស៊ីម សាមគ្គី និង​សិស្ស​មក​ពិ​វិទ្យាល័យ​ទួល​ទំពូង​។​​ការរៀបចំ​ការប្រកួត​ជជែក​ដេញដោល​ថ្នាក់ជាតិ​នេះ គឺធ្វើ​ឡើង ​ដើម្បី​ឆ្លើយតប​តាម​គោលនយោបាយ ស្ដីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា និង​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​កំណត់​យក​សិស្ស​ថ្នាក់​ទី​១១ តាម​គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន នៅ​រាជធានី​ភ្នំពេញ​ជា​គោលដៅ​អាទិភាព​។ ការប្រកួត​ជជែក​ដេញដោល​ថ្នាក់ជាតិ​នេះ ធ្វើឡើង​ក្នុង​គោលបំណង បណ្តុះបណ្តាល​យុវជន ឱ្យ​ចេះ​ប្រើប្រាស់​នូវ​វប្បធម៌​សន្ទនា​តាមរយៈ​ការ​ជជែក​ដេញដោល​ក្នុង​ការ​រួមចំណែក ដោះស្រាយ​បញ្ហា​ជាតិ ឬ​បញ្ហា​ផ្សេងៗ ដែល​ពួកគេ​ជួបប្រទះ​។ហើយ​កម្មវិធី​នេះ ក៏​នឹងចូលរួម កសាង​សមត្ថភាព​យុវជន​ឱ្យមាន​ភាពក្លាហាន ចេះ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ប្រកបដោយ​ភាព​ឈ្លាសវៃ​ក្នុងការ​បញ្ចេញមតិ​ដើម្បី​ទទួលបាន​នូវ​ផ្លែផ្កា​ជា​វិជ្ជមាន​ជូន​សង្គម​។លើសពីនេះ ក៏​ជួយ​ពង្រឹង​ជំនាញ​នៃ​ការ​ត្រិះរិះ​ពិចារណា ការសិក្សា​ស្រាវជ្រាវ ការចែករំលែក​គំនិត ការទាក់ទាញ​ការគាំទ្រ ជំនាញ​ក្នុង​ការនិយាយ​សាធារណៈ និង​ផ្តល់ឱកាស​ឱ្យ​យុវជន​បញ្ចេញ​គំនិត​យោបល់ បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ជា​សាធារណៈ​ក្នុង​ការជជែក​ដេញដោល​ក្នុង​សមរភូមិ​គំនិត​ នៃ​សង្គម​ពុទ្ធិ ដើម្បី​ស្វែងរក​នូវ​សុខដុមនីយកម្ម​សម្រាប់​ទាំងអស់គ្នា​។ម្យ៉ាងវិញទៀត ការប្រកួត​ជជែក​ដេញដោល​ថ្នាក់​ជាតិ​នេះ ក៏បាន​បង្កើន​បណ្តាញ​ទំនាក់ទំនង​ល្អ​រវាង​យុវជន​និង​យុវជន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ក្នុង​តម្លៃ​មិត្តភាព​ផង និង​ពង្រីក​ធនធាន​យុវជន ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​មូលធន​មនុស្ស​សម្រាប់​ជាតិ​កម្ពុជា៕ ​អត្ថបទ​៖ ​គឹម​ ហុក​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump-Xi គ្រោងពិភាក្សាពីរឿង TikTok និងអនាគតនៃទំនាក់ទំនងអាមេរិក-ចិន ក្នុងជំនួបទូរសព្ទថ្ងៃសុក្រនេះ
09/19/2025 09:09 AM
ពលរដ្ឋប៉ាឡេស្ទីនធ្លាក់ភ័យស្លន់ស្លោក្នុងទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែលបន្តវាយរុលទៅមុខលើចំណុចកណ្តាលដែនដីនេះ
09/19/2025 09:09 AM
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងដ្រូនវាយប្រហារតាកទិក ដោយជំរុញឱ្យពង្រឹងសមត្ថភាពបន្ថែម
09/19/2025 09:09 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
09/19/2025 09:09 AM
ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកកាន់តែច្រើនគិតថា អ៊ីស្រាអែល ធ្វើជ្រុលហួសហេតុពេកហើយក្នុងជម្លោះហ្កាហ្សា
09/19/2025 09:09 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
09/19/2025 09:09 AM
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងរបួសនៅខេត្តបន្ទាយមានជ័យ
09/19/2025 08:09 AM
កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ផែនការជាតិ NDC 3.0 ក្នុងការឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ​ជាមួយសហគមន៍អន្តរជាតិ
09/19/2025 08:09 AM
កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA)
09/19/2025 08:09 AM
លោក Trump និយាយថា លោក Putinធ្វើឲ្យឱ្យរូបលោកខកចិត្ត ខណៈបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់គ្លេស
09/19/2025 08:09 AM