គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

តម្រូវការ​ប្រាក់​រៀល​ បាន​កើន​ឡើងជា​មធ្យម ១៦​ភាគរយ ក្នុង​មួយឆ្នាំៗ​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ថ្លែង​ឲ្យ​ដឹង​ថា កំណើន​តម្រូវការ​ប្រាក់​រៀល ត្រូវ​បាន​គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន ដែល​ទទួល​បានជា​ចម្បង​ពី​សន្តិភាព និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាក់ស្តែង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​ប្រាក់រៀល បាន​កើន​ឡើងជា​មធ្យម​ប្រមាណ ១៦% ក្នុង​មួយឆ្នាំៗ​។​​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ ​នៃ​កម្ពុជា ថ្លែង​លើកឡើង​ក្នុងឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការ​បង្កើត​ប្រាក់រៀល​ឡើងវិញ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ​ថា ប្រាក់រៀល​មាន​សារៈសំខាន់​នៅក្នុង​សេដ្ឋកិច្ច ចាប់​តាំង​ពីដើម​ទសវត្សរ៍​ឆ្នាំ​២០០០​មក ក្នុងនោះ​រាជរដ្ឋាភិបាល​បានកំណត់​គោលនយោបាយ​លើកកម្ពស់​ប្រាក់រៀល​ជា​អាទិភាព​សំខាន់​មួយ នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​។វិធាន​ការដែល​បាន​អនុវត្ត បាន​ជួយ​រួមចំណែក​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​ជា​លំដាប់ ជាក់ស្ដែង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​ប្រាក់រៀល​ បាន​កើន​ឡើងជា​មធ្យម​ប្រមាណ ១៦% ក្នុង​មួយឆ្នាំៗ​។ កំណើន​តម្រូវការ​ប្រាក់រៀល ត្រូវ​បាន​គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន ដែល​ទទួល​បានជា​ចម្បង​ពី​សន្តិភាព និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ជាក់ស្តែង​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ជា​មធ្យម​ប្រមាណ ៧,៨% ជាមួយ​អត្រា​អតិផរណា​ត្រូវ​បាន​រក្សា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ប្រមាណ ២,៥% ហើយ​ប្រាក់​រៀល​មាន​ស្ថិរភាព​ល្អប្រសើរ​ក្នុង​រង្វង់ ៤.០៥០ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​។​ជុំវិញ​ស្ថានភាព​ប្រាក់រៀល​, លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​លើក​ឡើងថា ការដែល​ធ្វើ​ឲ្យ​ប្រាក់​រៀល​មាន​កំណើន​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំនេះ គឺ​ដោយសារ​កំណើន​ធំៗ​រួមមាន​៖ ធនាគារជាតិ​នៃ​កម្ពុជា​មានច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ​, និង​ការគ្រប់គ្រង​តាម​គោលនយោបាយ​រូបិយវត្ថុ​របស់​ជាតិ ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​រីក​ច្រើន​លូតលាស់ ប្រកបដោយ​ចីរភាព និង​គ្រប់​គ្រង់​អតិផរណា​បាន ដោយបាន​ធ្វើ​ឲ្យ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ជឿជាក់​លើ​ប្រាក់រៀល​។​​ទាក់ទង​និង​ស្ថិរភាព​ប្រាក់រៀល​នេះ​, ឯកឧត្តម ជា ចាន់តូ បាន​បញ្ជាក់ថា​​ សមិទ្ធផល​ដ៏​ល្អប្រសើរ ដែល​សម្រេចបាន​រហូត​ដល់​បច្ចុប្បន្ននេះ មិនថាតែ​ប្រាក់រៀល​នោះឡើយ គឺ​បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ សន្តិភាព​បាន​បង្កលក្ខណៈ​ឱ្យ​យើងទាំងអស់គ្នា​រួបរួមសាមគ្គី ខិតខំ​ប្រឹងប្រែង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍ​ប្រកបដោយ​ភាពប្រាកដប្រជា​។សន្តិភាព ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជណាចក្រ​កម្ពុជា សម្រេច​បាន និង​បន្ត​រក្សា​យ៉ាងរឹងមាំ គឺជា​មូលដ្ឋាន​នៃ​គ្រប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា និង​ការប្រើប្រាស់​ប្រាក់​រៀល​ប្រកបដោយ​និរន្តរភាព​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

សាខា​កាក​បាទក្រហមកម្ពុជារាជធានី​ភ្នំពេញ ទទួល​ទេយ្យទាន ពី​វត្ត​លង្កា​ព្រះ​កុសុមារាម​

2021/04/27 02:59:58 am        17
​ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយក​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ទទួល​ទេយ្យទាន​ពី​សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​, នា​រសៀល​ថ្ងៃទី​២៨ កញ្ញា ២០២០​នេះ​។​​សម្តេចព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល មាន​ព្រះ​ថេរ​ដីកា​ថា សម្តេច​តែងតែ​គាំទ្រ​ជានិច្ច និង​មានទឹក​ព្រះទ័យ​រីករាយ ក្នុង​ការ​ចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​សាខា កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ជាពិសេស​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​​ក្នុង​ពិធី​ប្រគល់​-​ទទួល លោក ជិន ប៊ុនធឿន បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​ព្រះទ័យ​ពោរពេញ​ដោយ​មនុស្សធម៌​របស់​ស​ម្តេច​ព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់ ពី​ការចូលរួមចំណែក​រប​ស់​វិស័យ​ព្រះពុទ្ធសាសនា ក្នុង​អាណាចក្រ និង​ពុទ្ធចក្រ បាន​ផ្សារភ្ជាប់​ជាមួយនឹង​សកម្មភាព​មនុស្សធម៌​នានា ជាពិសេស​ជាមួយ​វិស័យ​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ជា​មាតា​មនុស្សធម៌ ដែល​ទីណា​ជួប​ការលំបាក ទីនោះ​មាន​អ្នក​ម្តាយ​មនុស្សធម៌​។ហើយ​ទេយ្យទាន ដែល​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ទទួល​នៅថ្ងៃនេះ នឹង​យកទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​មនុស្សធម៌ សម្រាប់​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ពិតប្រាកដ ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ហើយ​សកម្មភាព​មនុស្ស​ធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ទៀតសោត គឺ​គោរព​តាម​គោលការណ៍​គ្រឹះ​ទាំង​០៧ របស់​ចលនា​កាកបាទក្រហមកម្ពុជា និង​អឌ្ឍចន្ទ​ក្រហម និង​តាម​ការចង្អុលបង្ហាញ ជាប្រចាំ​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​៕ ​​អត្ថបទ៖ រដ្ឋា

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ ឯកឧត្ដម សុះ មុះ​សិន ណែនាំ​សិស្សានុសិស្ស​ឱ្យ​ ខិតខំ​សិក្សា​រៀន​សូត្រ​ឱ្យបាន​ពូកែ​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ ឯកឧត្ដម​វេជ្ជបណ្ឌិត សុះ មុះ​សិន សមាជិក​រដ្ឋសភា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ឥស្លាម​កម្ពុជា បាន​ក្រើន​រម្លឹក​ទៅកាន់​អាណាព្យាបាល និង​សិស្សានុសិស្ស​ឱ្យ​ជំរុញ និង​ខិតខំ​សិក្សា​រៀនសូត្រ​បាន​ពូកែ ដើម្បី​បាន​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​សង្គមជាតិ​។​​​ការជំរុញ​រំលឹក​ដាស់តឿន​របស់​ឯក​ឧ​ត្ត​ម វេជ្ជបណ្ឌិត សុះ មុះ​សិន ទៅកាន់​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ឲ្យ​ខិតខំ​សិក្សា​រៀន​សូត្រ បាន​ពូកែ​និង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​ល្អ​របស់​សង្គម​ជាតិ ខណ​:អញ្ជើញ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារសិក្សា​ថ្មី​១​ខ្នង ដែល​បំពាក់​ដោយ​សម្ភារៈ​បរិក្ខារ​តុ កៅអី ក្តារខៀន នៅ​ភូមិ​អណ្ដូង​ស្វាយ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៧ កញ្ញា​នេះ​។​​ឯកឧត្តម​វេជ្ជបណ្ឌិត សុះ មុះ​សិន បាន​មានប្រសាសន៍ថា ក្មួយៗ​ជា​សិស្សានុសិស្ស ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ​ទាំង​នៅ​សាលារៀន​និង​នៅផ្ទះ ដោយ​ចៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ គ្រឿងញៀន ការ​ដើរលេង​ច្រើន បងធំ បងតូច​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ពោល គឺ​ត្រូវ​ខិតខំ សិក្សា​រៀន​សូត្រ ឲ្យ​បាន​ក្លាយ​ជា​សិស្ស​ពូកែ ជា​សិស្ស​ល្អ មិត្ត​ល្អ និង​ជា​កូន​ល្អ​។​​ឯកឧត្ដម ​បាន​បញ្ជាក់​ថា គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ គឺ​បាន​និងកំពុង​បន្ត​ការ រុញច្រាន​សាលារៀន​ឲ្យ​បាន​នៅ​កៀក​នឹង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ក្មួយៗ ជា​សិស្សានុសិស្ស​កុំ​បណ្ដែតបណ្ដោយ​ខ្លួន​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត គឺ​ត្រូវខិតខំ​សិក្សា​តាំងពី​ថ្នាក់​បឋមសិក្សា រហូតដល់​អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។​ថ្នាក់ដឹកនាំ​ឥស្លាម​ក្នុង​ខេត្ត​ពោធិ៍ សាត់​ក៏ដូចជា​ថ្នាក់ដឹកនាំ​ឥស្លាម​រួម​នឹង​មាតា បិតា អាណាព្យាបាល​សិស្សានុសិស្ស​ក្នុង​មូលដ្ឋាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និង​អង្គការ​សប្បុរសធម៌ ឌូ​បៃ តាមរយៈ​ឯកឧត្តម​វេជ្ជបណ្ឌិត និង​សហការី ដែល​បាន​យកចិត្តទុកដាក់​ជួយ​ក្នុង​ការកសាង​អគារសិក្សា​ថ្មី​១ ខ្នង​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​ខ្វះខាត​នូវ​អគារសិក្សា របស់​សិស្សានុសិស្ស នៅ​ទីជនបទ​នេះ​៕ ​អត្ថបទ​៖ សុទ្ធ

ក្រសួងផែនការ​ គ្រោង​ផ្សព្វផ្សាយ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ បង្ហាញ​ពី​សមិទ្ធផល​រដ្ឋាភិបាល

2021/04/27 02:59:58 am        14
​​ភ្នំពេញ៖ របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩–២០២៣ និង​ចេញផ្សាយ​នៅ​ពេល​ឆាប់ៗ​នេះ​។​ បើតាម​រដ្ឋមន្ត្រីក្រសួង​ផែនការ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​ការ​តម្លៃ​ការអនុវត្ត​គោ​លន​យោ​យ​របស់​រាជរដ្ឋាភិបាល​។​​មានប្រសាសន៍ ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​នយោបាយ ដើម្បី​ពិនិត្យ ​និង​ផ្តល់​ការឯកភាព​លើ​សេចក្តី​ព្រាងច្បាប់ របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ នៃ​ការអនុវត្ត​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ ឆ្នាំ​២០១៩–២០២៣ ស្ថិតនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី​២៨ ខែកញ្ញា​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ បាន​ថ្លែងថា ការរៀបចំ​ផែនការ​យុ​ទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ មាន​សារៈសំខាន់​ណាស់​សម្រាប់​វាយ​ការ​តម្លៃ​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំណត់​ក្នុង​យុ​ទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៤ និង​សម្រាប់​អនុវត្ត​ធ្វើ​ឲ្យ​សម្រេចបាន គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ២០១៦–២០៣០​។ ហើយ​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​ផែនការ​យុ​ទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩–២០២៣ ដែល​កំណត់​នៅក្នុង​ជំពូក​ទី​០៦​នៃ​ឯកសារ​ផែនការ​នេះ​។​​របាយការណ៍​វឌ្ឍនភាព​នៅ​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​ក្រសួងផែនការ គ្រោង​នឹង​ផ្សព្វផ្សាយ ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​អន្តរក្រសួង​បិទ​បញ្ចប់​នៅថ្ងៃនេះ​។ ​របាយការណ៍​នេះ នឹង​បង្ហាញ​ពី​សមិទ្ធផល​ផ្សេងៗ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​របស់​ក្រសួង​សាប័ន​នៅក្នុង​ប្រទេស​កម្ពុជា​។​​បើ​យោងសេចក្តី​ព្រាង​របាយការណ៍​របស់​ក្រសួងផែនការ ដែល​គ្រោង​នឹង​ចេញផ្សាយ​នៅពេល​ឆាប់​នេះៗ ក៍​បានបង្ហាញ​ដែរ​ថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០១៩ បាន​បន្ត​កើនឡើង​ខ្ពស់​រង្វង់​៧,១​ភាគរយ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម បាន​ដើរតួរ​នាទី​យ៉ាងសំខាន់​ជា​វិស័យ​ជំរុញ​កំណើន និង​បាន​កើនឡើង​ក្នុង​កម្រិត​ប្រមាណ ១១,០​ភាគរយ អនុវិស័យ​សំណង់​មាន​កំណើន​រឹងមាំ ចំណែក​វិស័យ​សេវាកម្ម​នៅតែ​បន្ត មាន​កំណើន​ល្អប្រសើរ​ក្នុង​អត្រា​ប្រមាណ ៦,៧​ភាគរយ ដែល​គាំទ្រ​ដោយ​ការកើនឡើង នៃ​អនុវិស័យ​អចលនទ្រព្យ អនុវិស័យ​លក់ដុំ​-​រាយ អនុវិស័យ​ដឹកជញ្ជូន និង​គមនាគមន៍ និង​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។វិស័យ​កសិកម្ម​មានកំ​ណើ​ន​យឺត ពោល គឺ​ក្នុង​អត្រា ១,០​ភាគរយ ដោយ​ការ​ថមថយ​កំណើន​នៃ​អនុវិស័យ​ដំណាំ ប៉ុន្តែ អនុវិស័យ​ចិញ្ចឹមសត្វ អនុវិស័យ​នេសាទ​អាច​រក្សា​បាន​កំណើន​ប្រហាក់ប្រហែល​ឆ្នាំ​២០១៨​៕ ​អត្ថបទ​៖​ទូច សោភ័ណ​

ប្រមុខ​ការទូត​កម្ពុជា ​នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង់គ្លេស ​តាម​វីដេ​អូ​ នៅ​ថ្ងៃទី​៣០​នេះ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ ជាមួយ​ចក្រភព​អង់គ្លេស​ ស្ដីពី​ជំងឺ​កូ​វីដ​–១៩ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០​ ខែកញ្ញា ឆ្នាំ​២០២០ ​តាម​ប្រព័ន្ធ​វីដេអូ​។យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ដែល​បាន​ចេញ​ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​នេះ​ បាន​ឲ្យ​ដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ​ជាមួយ​ចក្រភព​អង់គ្លេស ​ស្ដីពី​ជំងឺ​កូ​វីដ​–១៩ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ​ខែកញ្ញា ​ឆ្នាំ​២០២០ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។សេចក្តីប្រកាស ​បាន​បន្ត​ថា នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អង់គ្លេស នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​បទពិសោធន៍ ​និង​ឧត្តម្មានុវត្តន៍​ ក្នុងការ​ឆ្លើយតប​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​–១៩ ក៏ដូចជា ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពី​វិបត្តិ​ជំងឺ​នេះ​។ក្នុងឱកាស​នេះដែរ រដ្ឋមន្ត្រីការបរទេស​ទាំងអស់ ក៏​នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​មាន​ផលប្រយោជន៍​រួមគ្នា​រវាង​អង់គ្លេស និង​ប្រទេស​សមាជិក​អាស៊ាន​។ ​បញ្ហា​តំបន់ និង​សកល ​ដែលជា​កង្វល់​រួម ក៏​ជា​របៀបវារៈ​នៃ​កិច្ច​ពិភាក្សាគ្នា​ផងដែរ​។សេចក្តីប្រកាស​ព័ត៌មាន​ដដែល ​បានបញ្ជាក់​ទៀតថា ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ ​នឹង​ក្លាយជា​ជំហាន​មួយ​ឆ្ពោះ​ទៅរក​ការរៀបចំ​ទិសដៅ​អនាគត​សម្រាប់​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​-​អង់គ្លេស ​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​–១៩​ ដែល​ពុំ​ធ្លាប់​មាន​ពីមុន និង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​៕​អត្ថបទ ៖ ​បាន ចក់

អគ្គលេខាធិការ​ព្រឹទ្ធសភា​រំពឹងថា ​ចិន​នឹង​សិក្សា​ធ្វើយ៉ាង​ណា​ឲ្យ​បណ្តា​ល័យ​នៅ​កម្ពុជា ​ក្លាយជា​បណ្ណាល័យ​អេឡិចត្រូនិក

2021/04/27 02:59:58 am        13

កម្មករ​-​និយោជិត ដែល​ព្យួរ​ការងារ​នៅ​ស្វាយរៀង​ ទទួលបាន​ថវិកា​ពី​រដ្ឋាភិបាល ជិត​ហុកសិប​ម៉ឺន​ដុល្លារ

2021/04/27 02:59:58 am        13
ស្វាយរៀង ៖ កម្មករ និយោជិត ​ព្យួរការងារ​តាម​ប្រព័ន្ធ​ស្វយ័ត​ប្រវត្តិ​កម្ម ​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩ នៅ​ស្វាយរៀង ​បាន​ទទួល​សារ​បើក​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​ចំនួន​៤០​ដុល្លារ ​រួចរាល់​ហើយ ខណៈដែល​កម្មករ​និយោជិត​ ជាង​៣​ពាន់​នាក់​ផ្សេងទៀត ​និង​បន្ត​បើក​ក្រោយ​ពេល​ដែល​មន្ត្រី​មន្ទីរ​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ថៅកែ​រោងចក្រ​ ធ្វើលិខិត​បែបបទ​រួច ។លោក អ៊ូ សុខឿន ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​ នៅ​ថ្ងៃទី​២៨​ ខែកញ្ញា​ម្សិលមិញ ​បានបញ្ជាក់ថា ​នៅក្នុង​វិ​បត្តិ​ជម្ងឺ​កូ​វីដ​១៩ គួបផ្សំ​ទៅ ​និង​ខ្វះ​អ្នកបញ្ជា​ទិញ​ទំនិញ​ក្នុង​រយះពេល​ប៉ុន្មាន​ខែ​នេះ ​នៅ​ទូទាំង​ខេត្ត ថៅកែ​រោងចក្រ​ សហគ្រាស បាន​ទទួល​សិទ្ធិ និង​ដាក់អោយ​កម្មករ និយោជិត​ ព្យួរការងារ​តាម​ប្រព័ន្ធ​ស្វយ័ត​ប្រ​វត្ត​កម្ម ​ដោយ​ទទួល​សាច់ប្រាក់​ពី​រោងចក្រ សហគ្រាស ចំនួន​៣០​ដុល្លារ និង​៤០ ដុល្លារ​ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ចំនួន​២០​ក្រុមហ៊ុន​ស្នើ​និង​៦១​លើក​ គិត​ត្រឹម​ថ្ងៃទី ២៨ ខែកញ្ញា ដែល​ក្រុម​កម្មករ ​និយោជិត​បាន​សម្រាក​ពី​ការងារ​មាន​ចំនួន ១៨ ពាន់ ២៥៨ នាក់ ។លោក​ បន្តថា នៅក្នុង​ចំណោម​កម្មករ និយោជិត ​សម្រាក​ការងារ ចំនួន ១៨​ពាន់​២៥៨​នាក់​ នៅតាម​រោងចក្រ សហគ្រាស ចំនួន​២០ ស្មើ​និង​៦១​លើក​ ដែល​ថៅកែ​បាន​សុំ​ព្យួរ​ការងារ​តាម​ប្រព័ន្ធ​ស្វយ័ត​ប្រ​វត្ត​កម្ម រហូតមកដល់​ពេលនេះ មន្ទីរ​បាន​ទទួល​សារ​ពី​រាជរដ្ឋាភិបាល ​ស្តីពី​ការ ផ្តល់​សាច់ប្រាក់​បើក​ជូន​កម្មករ មាន​ចំនួន​១៣ ​ក្រុមហ៊ុន​ស្មើ​និង​៦១​លើក ​មានកម្ម​ករ​និង​យោ​ជិត​ ត្រូវ​បាន​បើក​សាច់ប្រាក់​ចំនួន​៤០​ដុល្លារ​ ​ចំនួន ១៤​ពាន់​៨១៣​នាក់ ។ទាក់ទង​ទៅ​និង​កម្មករ និយោជិត​ ដែល​សម្រាក​ការងារ​ហើយ​មិន​ទាន់បាន​បើក​សាច់ប្រាក់​ពី​រាជ​រដ្ឋាភិបាល​ចំនួន​៤០​ដុល្លារ ​ជាង​៣​ពាន់​នាក់​ផ្សេងទៀត​នោះ ​ បើ​តាម​ការ​បាន​បញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរ ​​បាន​ឲ្យ​ដឹងថា ក្រុមកម្មករ និយោជិត ទាំងនោះ​បច្ចុប្បន្ន ​ក្រុមការងារ​មន្ទីរ ​និង​ថៅកែ​រោងចក្រ​កំពុងតែ​ធ្វើ​បែបបទ​ផ្តល់​ទៅ​ផ្នែក​ពាក់​ព័ន្ធដើម្បី​សម្របសម្រួល​ និង​បន្ត​បើក​ជូន​ក្រុម​គាត់​នៅ​ពេល​ក្រោយ ។ស្វាយរៀង​ជា​ខេត្ត​ដែល​រាជរដ្ឋាភិបាល​បាន​បង្កើត​អោយ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ឆ្នាំ​២០០៥​ រហូត​មកដល់ពេលនេះ​ ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៨​តំបន់​កំពុង​ដំណើរការ​ផលិត​ទំនិញ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​តំបន់ ​ បើទោះជា​មាន​វិបត្តិ​ ជម្ងឺ​កូ​វីដ​១៩ ​បាន​ផ្ទុះ​នៅក្នុង​ពិភព​លោ ក តែ​ខ្សែ​សង្វាក់​ផលិតកម្ម របស់​កម្មករ ​ទាំង​ជាង​៦​ម៉ឺន​នាក់​ដែល​កំពុង​បន្ត​ការងារ​របស់​ខ្លួន​ដដែល ​ខណៈដែល​កម្មករ​តែ​ជាង ១​ម៉ឺន​នាក់​ប៉ុណ្ណេះ ដែល​ត្រូវ​បាន​ថៅកែ​ដាក់​អោយ​ទំនេរ​ពី​ការងារ​ដោយ​បើកប្រាក់​ពី​រាជរដ្ឋាភិបាល​ចំនួន​៤០​ដុល្លារ និង​៣០​ដុល្លារ ​ពី​ថៅកែ​រោងចក្រ​៕អត្ថបទ ៖ ភា សារិត

ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ​បាន​បន្ថែម​ទម្ងន់​លើ​វិបត្តិ​កូ​វីដ​១៩

2021/04/27 02:59:58 am        13
សៀមរាប ៖ ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប បានបង្ហាញ ​កង្វល់​ថា​ វា​ជា​ទម្ងន់​បន្ថែម​លើ​ដំណោះស្រាយ ខណៈពេលដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន នៅតែ​លួច​ឆ្លងដែន ​នៅក្នុង​អន្តរកាល​ នៃ​វិបត្តិ​កូ​វីត​១៩​នេះ​។នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ មនុស្ស ខេត្តសៀមរាប កាលពីថ្ងៃទី​២៨ ខែកញ្ញា ​​ម្សិលមិញ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋា​ន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​បញ្ជាក់ថា​ មកដល់ពេលនេះ ​ក្រុមការងារ​ជំនាញ​បាន​រក​ឃើញថា ​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដែល​បានធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ ធ្វើ​នៅ​ក្រៅ​ប្រទេស​ ចំនួន​ជាង​៥​ម៉ឺន​នាក់​ ក្នុងនេះ​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ ​មាន​ចំនួន​តែ​ជាង ​២​ម៉ឺន​នាក់ ហើយ​ការ​ធ្វើ​ចំណូលស្រុក​មកវិញ មាន​ចំនួន​ជាង​បី​ម៉ឺន​នាក់​។ ​ក្រុម​អ្នក​ចំណូលស្រុក​ទាំងនេះ មាន​មួយ​ចំនួន ​បាន​ព្យាយាម​ឆ្លងដែន​ត្រឡប់​ទៅវិញ ដោយ​ផ្សង​នឹង​គ្រោះថ្នាក់​ជាច្រើន ​ដោយសារតែ​ការ​ ចាញ់​ឧបាយកល​មេខ្យល់ ដែល​ទាំងនោះ គឺជា​ក្តីកង្វល់​មួយ​។លោកស្រី បាន​បន្ថែមថា មូលហេតុ​មួយចំនួន ​នៃ​ការ​លួច​ឆ្លងដែន​ជាថ្មី របស់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ក្រៅពី​ការ​អូសទាញ ក៏​មាន​មួយ​ចំនួន​ដែរ ជា​ពលករ​ស្របច្បាប់ បានធ្វើ​ចំណូលស្រុក​មកវិញ​ដោយ​ខុស ច្បាប់ នៅ​ពេលដែល​ព្រំដែន​ត្រូវបាន​បិទ​។​ ការ​ឆ្លងដែន​ក្នុងពេលដែល​ច្រក​ព្រំដែន​ត្រូវបាន​បិទ វា​ជា​ករណី ខុសច្បាប់​រួច​ទៅហើយ ​ប៉ុន្តែ​វា​ក៏​កំពុង​ឋិត​ក្នុង​វិបត្តិ​កូ​វីដ​១៩​ថែមទៀត ​ដែល​ទាំងអស់នេះ បាន​ក្លាយ​ជា​បន្ទុក ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ការរក​ដំណោះស្រាយ​។លោកស្រី យូ សុភាព បាន​បញ្ជាក់ថា ​យ៉ាងណាក៏ដោយ ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងនេះ គណៈកម្មាធិ​ការ​ប្រ​យុទ្ធ​ប្រឆាំង​ អំពើ​ជួញដូរ​មនុស្ស ​បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត រៀបចំ​កម្លាំង​ទទួល​ពលរដ្ឋ ខ្មែរ ដែល​បាន​ធ្វើ​ចំណូលស្រុក​វិញ ​ប្រចាំការ​នៅ​តាម​បណ្តា​ច្រកទ្វារព្រំដែន​ ដូចជា ប៉ោយប៉ែត ម៉ាឡៃ និង អូរ​បី​ជាន់ ជាដើម ​ជាមួយនឹង​ការអនុវត្ត​តាម​វិធាន​សុវត្ថិភាព ​ដែល​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល​ ធ្វើ ច​ត្តា​ឡី​ស័ក​ ឧបត្ថម្ភ​អាហារ ​ដឹកជញ្ជូន​ទៅកាន់​មូលដ្ឋាន តាមដាន​សុខភាព បង្ការ​ទប់ស្កាត់​រលក​ទី​២ ចូល ក្នុង​សហគមន៍​៕​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ​ទទួល​បាន​ជំនួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ដើម្បី​លើកកម្ពស់​សេវា​សុខាភិបាល

2021/04/27 02:59:58 am        16
កោះកុង ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ថៃ បាន​ផ្តល់នូវ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ដល់​មន្ទីរពេទ្យបង្អែក ​ខេត្តកោះកុង ក្នុងន័យ​លើកកម្ពស់​វិស័យ​សុខាភិបាល ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​អ្នក​រស់នៅក្នុង​ខេត្តកោះកុង​។រដ្ឋាភិបាល​ថៃ តាមរយៈ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថៃ​ នៅតែ​អនុវត្ត​ទៅ​គម្រោង​កិច្ច សន្យា​របស់ខ្លួន ​លើ​ការគាំទ្រ ​និង​ផ្តល់​ជំនួយ​ជា​អគារ​សង្គ្រោះបន្ទាន់ ​បន្ទប់​បោក គក់​សម្លាប់​មេរោគ​រួម​ជា លក្ខណៈ​ទំនើប ​និង​សម្ភារ​បម្រើ​ដល់​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួនធំ​ទៀត ​ដល់​មន្ទីរ​ពេទ្យបង្អែក​ខេត្តកោះកុង​។លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា នេះ​ថា ៦​ខែ​មកនេះ ភាគី​ថៃ បាន​ជួយ​សាងសង់​អគារ​ថ្មី​ទំនើប​មួយ ​ដែល​ផ្តោតលើ​ការ​អន្តរាគមន៍ ​ជួយសង្គ្រោះ​បន្ទាន់​។ គ្រឿង​សម្ភារ​បរិក្ខារ​ពេទ្យ ដែល​ទទួល​មកពី​ក្រុមការងារ​ទីភ្នាក់ងារ​សហប្រតិបត្តិ​អន្តរ ជាតិ​ថៃ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ​ម្សិលមិញ គឺ​នឹងត្រូវ​បំពាក់​នៅ​ក្នុង​អគារ​ថ្មី​នេះ​តែម្តង ​មុននឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅពេល​ខាងមុខ​។ ​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី​ ក៏​ក្រុមការងារ​ជំនាញ​ថៃ ផ្តើម​ប្រើប្រាស់​អគារ ​និង​សម្ភារ​ពេទ្យ ​នេះ​ជា​បណ្តើរៗ​។លោក​វេជ្ជបណ្ឌិត មាន​សុទិដ្ឋិនិយម​ថា សាធារណជន និង​ប្រជាពលរដ្ឋ នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត ខ្ពស់​មក​លើ​វិស័យ​សេវា​សុខាភិបាល​របស់​រដ្ឋ ដោយ​អាច​ធ្វើឱ្យ​ពួកគេ មិន​ងាក​ទៅ​ទទួលយក​សេវា​ឯកជន ឬ​មន្ទីរពេទ្យ​ប្រទេសជិតខាង​ទៀត​ឡើយ​។មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ​កាលពី​ឆ្នាំ​២០១៩ បាន​ជាប់​ជ័យ​លាភី​លេខ​១​ កម្រិត​២ CPA2 ទូទាំងប្រទេស​ បន្ទាប់ពី​បាន​ចូលរួម​ប្រកួតប្រជែង និង​មានការ​វាយតម្លៃ​យ៉ាង​សុក្រឹត​ យុត្តិធម៌ ពី​គណៈ​កម្ម ការ​អន្តរក្រសួង រួមមាន ​ក្រសួង​មុខងារ​សាធារណៈ​ ក្រសួងសុខាភិបាល ក្រសួង​អប់រំ ក្រសួងបរិស្ថាន និង គណៈកម្មការ​កែទម្រង់​ប្រជាធិបតេយ្យ​ជាតិ​៕

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​ចូលរួម​ការពារ​សម្បត្តិ​បេតិកភណ្ឌ​

2021/04/27 02:59:58 am        15
កំពង់ធំ ៖ ​អាជ្ញាធរ​ជាតិ​ប្រាសាទសំបូរព្រៃគុក ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​តំបន់​អភិរក្ស ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក ​“​ប្រាសាទសំបូរព្រៃគុក​” ​ឱ្យចូល​រួម​គោរព​ច្បាប់​ និង​ការពារ​បេតិកភណ្ឌ ​ដើម្បីឱ្យ​ប្រាសាទ​ទាំងអស់​នៅក្នុង​តំបន់ ​អាច​រក្សា​បាន​គង់វង្ស​យូរអង្វែង និង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ ល្អ​ឯក​សម្រាប់​ភ្ញៀវទេសចរ​។ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​កិច្ចការពារ​បេតិកភណ្ឌ នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ គុក កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ​ម្សិលមិញ លោក ហេង ថា​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បាន​លើកឡើងថា ប្រាសាទ​សំបូរ​ព្រៃ​គុក​ គង់វង្ស​ទៅបាន​ ត្រូវ​តែមាន​កិច្ចសហការ និង​ការពារ​ពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់ រួមទាំង ​ភ្ញៀវទេសចរ​ផងដែរ​។លោក​ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​រស់នៅក្នុង​តំបន់ ត្រូវតែ​ដឹង​ពី​ច្បាប់ បទដ្ឋាន​គតិយុត្ត​នានា​ និង​ស្វែងយល់​ពី​កិច្ចការពារ ក្នុង​ការ​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ ដែលជា​កេរ ​តំណែល​របស់​ដូនតា​។ កិច្ចការពារ​អភិរក្ស និង​ថែរក្សា​ស្លាកស្នាម​រចនាសម្ព័ន្ធ​ដែនដី​ក្រុង​បុរាណ​ប្រាសាទ ទំនៀមទម្លាប់ ​ប្រពៃណី បែបបទ នៃ​ការរស់នៅ​របស់​ប្រជាជន ​និង​ទម្រង់​សំណង់​ផ្សេងៗ នៅ​ក្នុង​តំបន់​ការ ​ពារ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក គឺជា​រឿង​ចាំបាច់​បំផុត ​ដែល​ត្រូវអនុវត្ត​ច្បាប់ និង​តម្រូវ​ឱ្យមាន​ស្មារតី​ចូលរួម សហការ​ខ្ពស់​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​ប្រកបដោយ​ការទទួលខុសត្រូវ​។ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ បានស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋនៅក្នុង​តំបន់​ ឱ្យមាន​ការ​យល់ដឹង​ខ្ពស់​អំពី​អត្ថប្រយោជន៍ នៃ​ប្រាង្គ​ប្រាសាទ​។ ជាពិសេស​កងកម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ ប្រចាំការ​នៅ​រមណីយដ្ឋាន ត្រូវមាន​ទំនួល​ខុសត្រូវ ​ពន្យល់​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​រស់​នៅក្នុង​តំបន់​ឱ្យ​យល់ដឹង​អំពី​ច្បាប់ នៃ​កិច្ចការពារ​បេ​តិកភណ្ឌ ​ដែល​ត្រូវ​បាន​តាក់​តែងឡើង​ដើម្បី​ថែរក្សា​នូវ​គោលដៅ​ទេសចរណ៍ ​និង​ទាក់ទាញ​ទេសចរ​៕​អត្ថបទ​៖ លី សាង​ស៊ីន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឲ្យថៃដោះលែងទាហានខ្មែ១៨នាក់ដែលថៃចាប់ទៅ ខណៈពេលនេះ ៥២ថ្ងៃហើយ
09/19/2025 07:09 AM
កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM