TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋ​ប្រេ​ស៊ី​ល បង្ហាញ​ការគាំទ្រ​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ដែល​ឆ្លង​ជំងឺ COVID-19

2021/04/27 02:59:58 am        14
ប្រេ​ស៊ី​ល៖ ពលរដ្ឋ​ប្រេ​ស៊ី​ល បាន​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ ដែល​បាន​ឆ្លង​ជំងឺ COVID-19 នៅមុខ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​ទីក្រុង​ប្រា​ស៊ី​លៀ កាលពី​ថ្ងៃអាទិត្យ​។​​មនុស្ស​ប្រហែល ៦០​នាក់ ស្លៀកពាក់​ចម្លោះ​ពណ៌​ប្រេ​ស៊ី​ល និង​អាមេរិក កាន់​ទង់ជាតិ​ប្រទេស​ទាំង​២ និង​មាន​ពលរដ្ឋ​មកពី​អ៊ីស្រាអែល​ផងដែរ​នោះ បាននាំគ្នា​ស្រែក លុតជង្គង់ និង​ជូនពរ​ការបោះឆ្នោត​ឡើងវិញ​របស់លោក​ត្រាំ និង​ជូនពរ​លោក​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ COVID-19 ។​​អ្នកស្រី លូ​ស៊ី អូ​តូ​នី គឺជា​អ្នកសម្របសម្រួល​ចលនា​តាមផ្លូវ​អភិរក្សនិយម បាន​និយាយថា គោលបំណង​របស់​ពួកយើង​នៅថ្ងៃនេះ គឺ​ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែលជា​អ្នក​អភិរក្សនិយម និង​ស្តាំនិយម ។​​ស្ត្រី​វ័យ​៤៨​ឆ្នាំ​ម្នាក់នេះ បាន​និយាយថា គាត់​ជាម​នុស្ស​ដែល​ត្រូវ​នឹង​គុណ​តម្លៃ​សិ​ល​ធម៌​របស់​ពួកយើង ជំនឿ​របស់​ពួកយើង ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​ទាំងនេះ។​​ដោយឡែក លោក​រ៉​ណាន់ សេណា ដែលជា​អ្នកចូលរួម​ការជួបជុំ​គ្នា​នេះដែរ បាន​និយាយថា លោក​មានជំនឿថា លោក​ត្រាំ នឹង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ COVID-19។​ ​លោក​បន្តថា ជាមួយ​ពិធីការ​សុខភាព​ទាំងអស់ ពួកយើង​ជឿថា គាត់​នឹង​ឆាប់​ជាសះស្បើយ​ឡើងវិញ។​​សូមបញ្ជាក់ថា បច្ចុប្បន្ន លោក​ត្រាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា Walter Reed ក្រោយ​លោក​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19៕ អត្ថបទ៖ សារ៉ាត់​

សម្ដេចតេជោ ​ហ៊ុន​ សែន ​អញ្ជើញថ្វាយ​ព្រះរាជ​ដំណើ​ររប​ស់ព្រះមហាក្សត្រ ​និង​សម្តេចម៉ែ​យាង​ទៅ​ទីក្រុងប៉េ​កាំង ​ប្រទេស​ចិន​

2021/04/27 02:59:58 am        13
ភ្នំពេញ៖នៅ​ព្រឹកថ្ងៃ​អង្គារ​ ៤រោ​ច ​ខែអស្សុជ ឆ្នាំ​ជូត ​ទោស​ស័ក ​ព.ស ​២៥៦៤ ​ត្រូវ​នឹង​ថ្ងៃទី៦ ​ខែតុ​លា ​ឆ្នាំ២០២០​នេះ ​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ​បានអញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើ​រព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេ​ចម៉ែ ​ព្រះមហាក្សត្រី ​នរោត្តម​ មុនីនាថ​ សីហនុ​ យាង​ទៅ​ទីក្រុ​ងប៉េកាំង​ប្រទេស​ចិន​ ដើម្បី​ពិនិ​ត្យព្រះ​រាជ​សុខ​ភា​ព។សម្តេចតេជោ ហ៊ុន សែន សូមថ្វាយព្រះពរ​ព្រះអង្គទ្រង់​ប្រក​បដោយព្រះ​ពលានុភា​ពខ្លាំងក្លា​ ព្រះ​បញ្ញាញាណវា​ងវៃ ​ព្រះរាជ​សុខ​ភាព​ល្អប​រិបូណ៌​ ព្រះ​ជន្មាយុយឺន​យូរជាង​រយ​ព្រះ​វស្សា​ ដើម្បី​គង់ប្រថា​ប់ជា​ម្លប់​ដ៏ត្រជាក់​ត្រជុំ​ ដល់​ប្រជានុ​រាស្ត្រគ្រ​ប់រូ​ប រ​ស់នៅក្នុងសុខ​សន្តិភា​ព តរៀងទៅ៕

សម្តេច​តេជោ ​ហ៊ុន​ សែន​ សូ​មព្រះរាជ​ទាន​ទោស​ពី​ព្រះមហា​ក្សត្រ និង​សម្តេច​ម៉ែ ចំពោះ​កំហុស​​អចេត​នាពាក់​វ៉ែន​តា​ខ្មៅ​

2021/04/27 02:59:58 am        13
ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុ​ន សែន​ ផ្ញើ​សារ​សូម​ព្រះ​រា​ជទោស​ចំពោះ​ព្រះអង្គ​ទាំង​ទ្វេ (ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ)​និង​សូមអ​ភ័យទោស​ពី​បងប្អូន​ជន​រួមជាតិ​ចំពោះ​កំហុស​ដោយ​អចេត​នា ដោយ​ប្រើវ៉ែន​តា​ពណ៌​ខ្មៅ​ក្នុង​ពេល​ដង្ហែ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​យាង​ចេញ​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​។សម្តេច​មាន​ប្រសាសន៍​ថា​ «នេះមិន​មែន​ជា​ទម្លាប់​ខាង​ពិធីការ​របស់​ទូល​ព្រះបង្គំ​ខ្ញុំ​ព្រះករុណា​ខ្ញុំឡើ​យ​តែដោយ​សារ​ភ្នែក​ចាញ់​ពន្លឺ​ថ្ងៃ ​ក៏​មិន​បាន​ដូរ​វ៉ែន​តាស​ជំនួស​វិញ»៕

រដ្ឋបាល​រាជធានី​បញ្ចេញ​រថយន្ត​៧០​គ្រឿង ​និង​រ៉ឺម៉ក់​ប្រមូល​សំរាម​រាប់​សិប​គ្រឿង ​ដើម្បី​សម្អាត​ទីក្រុង​

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ក្រុមកម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ីន​ទ្រី ​បានធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​ហើយ ​ដោយ​មិន​ព្រម​ចេញ​ប្រមូល​សំរាម​នៅ​ក្រុងភ្នំពេញ​នោះទេ ​ជាហេតុ​ធ្វើឱ្យ​សំរាម​គរ ​និង​នៅ​ពាស វាល​ពាស កាល​លើ​ដងផ្លូវ ​ដើម្បី​ដោះស្រាយ​បន្ទាន់​លើ​ការប្រមូល​សំរាម រដ្ឋបាល​រាជធានី​បាន​បញ្ចេញ​រថយន្ត​៧០​គ្រឿង ​និង​រ៉ឺម៉ក់​ប្រមូល​សំរាម​រាប់សិប​គ្រឿង ដើម្បី​សម្អាត​ទីក្រុង​។ជិត​មួយ​សប្ដាហ៍​ហើយ ដែល​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី បានធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ហើយ​មិន​ព្រម​ចេញទៅ​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ​បើទោះជា​អាជ្ញាធរ ​និង​ខាង​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ​ព្យាយាម​ប្រជុំ​ពន្យល់ និង​ដោះស្រាយ​ក៏ដោយ នេះហើយ​ដែល​បណ្ដាលឱ្យ​សំរាម​ត្រូវបាន​ពលរដ្ឋ​យកទៅ​ចោល​ និង​គរ​នៅតាម​ដងផ្លូវ ដែល​អាជ្ញាធរ​តាម​មូលដ្ឋាន​ខិតខំ​ប្រមូល​ក៏​មិនទាន់​សភាពការណ៍​នៃ​ការបញ្ចេញ​សំរាម​នេះ​។ ដូច្នេះហើយ និង​ជា​ដំណោះស្រាយ​បន្ទាន់ នៅ ថ្ងៃ ទី ៦ ខែ តុលា នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម​ដែល​ទើប​ទិញ និង មកដល់​ថ្មី​ចំនួន​៧០​គ្រឿង និង​រ៉ឺម៉ក់​ម៉ូតូ​រាប់សិប​គ្រឿង រួម​ជាមួយ​កម្លាំង​សន្តិសុខ សណ្តាប់ ​ធ្នាប់​គ្រប់​ខណ្ឌ ចេញ​ប្រតិបត្តិ​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​កន្លងមក​រដ្ឋបាល​រាជធានី​បាន​ប្រើ​រថយន្ត​ប្រមូល​សំរាម​ចំនួន​៤៩​គ្រឿង និង​រ៉ឺម៉ក់​ម៉ូតូ​តាម​បណ្ដា​ខណ្ឌ និង​ផ្សារ​ចូលរួម​ចេញ​ប្រមូល​។លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​យក​សំរាម​ជា​ចំណាប់ខ្មាំង​ទៀត​ទៅ​។ លោក​ បាន​បន្ថែមថា​ យើង​មិន​អាច​បន្ត​អនុញ្ញាត​ឱ្យ​អ្នកយក​សំរាម​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​តថ្លៃ​លើ​ការ​ទាមទារ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។ ដែល​ន័យ​នេះ​អ្នក​ពាក្យ​សំដៅលើ​ការព្យាយាម​តវ៉ា​របស់​ក្រុមកម្មករ​ប្រមូល​សំរាម ​ដែល​មិន​ព្រម​ចេញ​ប្រមូល ដោយ​រដ្ឋបាល​រាជធានី​បាន​ព្យាយាម​សម្របសម្រួល​ ពន្យល់​ណែនាំ​គ្រប់​ទិដ្ឋភាព ​រួមទាំង​ទិដ្ឋភាព​ច្បាប់​ការងារ ដល់​កម្មករ​ប្រមូល​សំរាម​ដែល​កំពុង​ទាមទារ​លក្ខខណ្ឌ​មិន​សមស្រប​មួយចំនួន​។លោក ម៉េ​ត មាស​ភក្ដី បន្ថែមថា ប៉ុន្តែ​ទោះ​ឈរលើ​ស្មារតី​យោគយល់​ចំពោះ​អាកប្បកិរិយា​រឹងរូស​ទាំងនេះ​ក៏ដោយ ក៏​ស្ថាន​ភាព​មិន​អំណោយផល​ដល់​ការបន្ត​រង់ចាំ ​ហើយ​ជម្រើស​នៃ​ការប្រើ​កម្លាំង​ពលកម្ម​ថ្មី ​ត្រូវតែ​បង្ខំចិត្ត​អនុវត្ត ​ដើម្បី​កែប្រែ​ស្ថានការណ៍​នៃ​ការ​សំអាត​ទីក្រុង​ឡើងវិញ​។លោក ម៉េ​ត មាស​ភក្ដី អំពាវនាវ​ដល់​ក​ម្មក​រ​ប្រមូល​សំរាម​ដែល​កំពុង​ធ្វើ​កូដកម្ម សូម​ភ្ញាក់​រលឹក​ និង​បញ្ឈប់​សកម្មភាព​ទាមទារ​ខុសច្បាប់​ការងារ ដោយ​លោក​ជឿជាក់ថា បងប្អូន​កម្មករ​នឹង​វិល​ត្រឡប់មក​ធ្វើការ​បំពេញ​តួនាទី​រៀងៗ​ខ្លួន​ឡើងវិញ​ ដើម្បី​ទីក្រុង​យើងទាំងអស់គ្នា​ស្អាត ហើយ​ខណៈ​នេះដែរ​ពិតជា​ត្រូវ​បន្ថែម​បន្ទុក​ដល់​ប្រជា​ការពារ និង​អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ គ្រប់​ជាន់ថ្នាក់​ដែល​កំពុង​ចេញ​ប្រមូល​កើប​សំរាម​ក្នុង​អន្តរកាល​មួយ​នេះ ​និង​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ ​និង​សូម​អរគុណ​ដល់​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុងស្ថានភាព​ដែល​កំពុង​ដោះស្រាយ​នេះ​។លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ តាមរយៈ​កិច្ចខិតខំ​ប្រឹង​ប្រែ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បាននិងកំពុង​ខិតខំ​ធ្វើការ​ប្រឹងប្រែង​ប្រមូល​សំរាម​ដែល​បានគរ​សល់​ប៉ុន្មាន​ថ្ងៃនេះ ​ហើយ​មានការ​បែងចែក​វេន​រ​ហូត​ដល់​ទៅ​បី​វេន ​ប្រើ​គ្រប់​មធ្យោបាយ​នៃ​ការប្រមូល​ ដូច្នេះ​ទីតាំង​សេសសល់​ដទៃ​រដ្ឋបាល​ខណ្ឌ​នឹង​ឲ្យ​កម្លាំង​ និង​រថយន្ត​ទៅ​ប្រមូល​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ​សង្ឃឹមថា ​ប្រជាពលរដ្ឋ​មានការ​យោគយល់ និង​ចូលរួម​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។គួរ​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​មាន​សំរាម​ប្រមាណ ២៥០០​តោន​ក្នុង​ថ្ងៃ ដែល​ត្រូវ​ប្រមូល និង​ដឹក​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បញ្ជាការដ្ឋាន​ជួរមុខ​នៃ​(​គ​.​ជ​.​ស​.​ស​)​ នឹង​ផ្លាស់ប្ដូរ​ទៅ​នៅ​លើ​កោះ​ព្រាប

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​ហៅ​កាត់​ថា (​គ​.​ជ​.​ស​.​ស​) នឹងធ្វើ​ការ ​ផ្លាស់ប្ដូរ​ទីតាំង​បញ្ជាការដ្ឋាន​ជួរមុខ​របស់ខ្លួន ​ដោយ​ចាក​ចេញពី​មូលដ្ឋាន​សមុទ្រ​រាម កងទ័ពជើងទឹក​កម្ពុ​ជា ​ទៅ​នៅលើ​កោះ​ព្រាប ​ប៉ុន្តែ​មូលដ្ឋាន​ចាស់​ដែល​ជា​ជំនួយ​របស់​អាមេរិក និង​អូស្ត្រាលី​ រក្សាទុក​ដដែល​។យោងតាម​សេចក្តីថ្លែងការណ៍ របស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​ដែល​បាន​ចេញ​នៅ ថ្ងៃទី​៥ ខែតុលា ​នេះ ការសម្រេច​ផ្លាស់ប្តូរ​ទីតាំង​ថ្មី របស់​បញ្ជាការដ្ឋាន​ជួរមុខ​ របស់ខ្លួន គឺ​ដោយ​សារតែ​មូលដ្ឋា​ន​ចាស់ មាន​លក្ខណៈ​តូចចង្អៀត ​ហើយ​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​សន្តិសុខ​ចេញចូល និង​លំបាក​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត រួមទាំង​លំបាក​ក្នុង​ការ​សំចត​នាវា របស់​អន្តរជាតិ ដែល ចង់​ចត​នៅ​ទីនោះ​ផងដែរ​។សេចក្តីថ្លែងការណ៍​ដដែល បាន​បញ្ជាក់ថា «​ទីតាំង​បញ្ជាការដ្ឋាន​ជួរមុខ​បច្ចុប្បន្ន ​ស្នាក់អាស្រ័យ​ក្នុង បរិវេណ​មូលដ្ឋាន​កងទ័ពជើងទឹក ​មាន​ទំហំ​តូច ​ធ្វើឱ្យ​ប្រសិទ្ធភាព នៃ​កិច្ចប្រតិបត្តិការ​ចម្រុះ​ស្ថាប័ន មាន កម្រិត​ និង​ជួប​ការលំបាក​។ បញ្ជាការដ្ឋាន​ជួរមុខ ​ត្រូវការ​ចាំបាច់​នូវ​ទីតាំង​សមស្រប​មួយ​ ដែល​ប្រកបដោយ ​ភាព​ឯករាជ្យ ក្នុងឋានៈ​ស្ថាប័ន​ជាតិ ងាយស្រួល​ក្នុង​ការ​ចេញ​ប្រតិបត្តិការ ការធ្វើអន្តរាគមន៍​ និង​ការជួយ ​សង្គ្រោះ​ជាដើម​។​ លើសពីនេះ​ទៀត បញ្ជាការដ្ឋាន​ជួរមុខ ត្រូវការ​ពង្រីក ​និង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ​ទាំង​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ប្រសិទ្ធភាព នៃ​ប្រតិបត្តិការ ​ដែល​កិច្ចការ​នេះ ​កន្លែងចាស់ ​ពុំ​អាចធ្វើ ​បាន​នោះឡើយ​»​។គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បានបញ្ជាក់​ទៀតថា ​ទីតាំង​ថ្មី នៅលើ​កោះ​ព្រាប មាន​ទំ ហំ​ធំ និង​ចំនួន​អគារ​ច្រើនជាង​មុន ​តែ​មិន​ឱ្យ​មានការ​បាត់បង់​សមិទ្ធផល ​ដែល​ប្រទេស​ជា​ដៃគូ​បាន​ផ្តល់ឱ្យ ​នោះទេ​។ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​បាន​ប្រកាស​ជា​ឱឡារិក​ថា ខ្លួន​នៅតែ​ប្រកាន់​ជំហរ យ៉ាង​ម៉ឺងម៉ាត់ នៅក្នុង​ស្មារតី​ នៃ​ការរក្សា ​និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ជាមួយ​បណ្តា​ប្រទេស ​ជា​ដៃគូ​ទាំងអស់ ប្រកបដោយ​តម្លាភាព និង​ការ​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ​និង​នៅតែ​ស្វាគមន៍ ​យ៉ាង​កក់ក្តៅ​បំផុត​ ចំពោះ​ការចូលរួម​ពី​សំណាក់​ដៃគូ​អន្តរជាតិ​នានា ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​ប្រតិបត្តិ ​ការ របស់​ទីបញ្ជាការដ្ឋាន​ជួរមុខ តទៅ​អនាគត​៕​អត្ថបទ​៖ បាន ចក់

ពលរដ្ឋ​ខេត្តក្រចេះ​ ស្នើសុំ​បង្កើត​អនុវិទ្យាល័យ​មួយ ដើម្បី​សិស្ស​នៅ​តំបន់​ដាច់ស្រយាល​បាន​រៀន សូត្រ​

2021/04/27 02:59:58 am        15
ក្រចេះ ៖ ​ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការ​ក្រសួង កសិកម្ម និង​ជា​ប្រធាន​ក្រុមការងារ​រាជ រដ្ឋា​ភិបាល​ចុះជួយ​ស្រុក​ស្នួល ​និង​លោក គង់ គឹម​នី ​អភិបាលរង​ខេត្តក្រចេះ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ ​ដើម្បី​ត្រួតពិនិត្យ ​និង​ការអនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ពិ​ធី​នេះ ​ធ្វើឡើង​កាលពី​ថ្ងៃទី​៥ ខែតុលា​នៅ​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ​ ស្រុក​ស្នួល ខេត្តក្រចេះ​។មានប្រសាសន៍​បើក​អង្គ​វេទិកា​សាធារណៈ​នេះ ឯកឧត្ដម លី ផល្លា បាន​លើកឡើងថា វេទិកា​សាធារណៈ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ​មាន​គោលបំណង ​សួរសុខទុក្ខ និង​ស្វែងយល់​ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​ស្ដាប់​នូវ​កង្វល់ ​បញ្ហា​ប្រឈម​ ឬ​សំណូមពរ សំណើរ​របស់​ប្រជា​ពលរដ្ឋ និង​រួមគ្នា​ដោះស្រាយ​រាល់​សំណូមពរ​ និង​សំណើរ​ទាំងនោះ​ដោយ​ផ្អែកទៅលើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា ​ក្នុង​ដំណើរ​​មិនអាច​ដោះស្រាយបាន​ ក្រុមការងារ និង​រាយការណ៍​ជូន​រដ្ឋាភិបាល ​តាម​ឋានានុក្រម​។ជាមួយគ្នា​នោះ ពលរដ្ឋ​បានស្នើ​សុំ និង​លើក​បញ្ហា​មួយចំនួន​រួមមាន​ បញ្ហា​បរិស្ថាន ដែល​បុគ្គល​មួយ​ចំនួន ​ចិញ្ចឹម​ជ្រូក​បណ្ដាល​ឲ្យ​មាន​ក្លិនស្អុយ សុំ​ជួសជុល​ផ្លូវលំ ​ សុំ​ជួសជុល​សាលារៀន​នៅ​ភូមិ​អញ្ចាញ​ ដែល​ខូចខាត​ជា​ខ្លាំង​ស្ទើរ​មិន​អាច​ឲ្យ​សិស្ស ចូលរៀន​បាន​ សុំ​ជួសជុល​ផ្លូវ​សាម​លិញ ​សុំ​បង្កើត​អនុវិទ្យាល័យ​នៅ​តំបន់​ដាច់ស្រយាល ​ជាពិសេស​វិធានការ​ចំពោះ​ល្បែង​ស៊ីសង​។ពាក់​ព័ន្ធ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ខាង​មន្ទីរ​ពាក់​ព័ន្ធ​បាន​បកស្រាយ ពន្យល់ និង​ដោះស្រាយ​ជូន​នូវ​បញ្ហា​មួយ​ចំនួន​នៅនឹងកន្លែង​។ ​ដោយឡែក ចំពោះ សុំ​ណើ​រ​សុំ​បង្តើត​អនុវិទ្យាល័យ​ និង​សាលារៀន​នៅ​ភូមិ​ដាច់ស្រយាល ជាពិសេស​ ការសុំ​ជួសជុល​ផ្លូវ​សាម​លិញ ​ក្រុមការងារ​នឹង​បញ្ជូន​ទៅ​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​បន្ត​។ឯកឧត្តម​ ប្រធាន​អង្គ​វេទិកាបាន​ ជំរុញ​ដល់​សមត្ថកិច្ច​មូលដ្ឋាន ត្រូវមាន​វិធានការ ​ជាបន្ទាន់​ចំពោះ​បញ្ហា​ល្បែងស៊ីសង​ ទៅតាម​គោលនយោបាយ​ភូមិ ឃុំ​សុវត្ថិភាព​។ ឯកឧត្ដម ​ក៏បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី ​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ផងដែរ​ រស់នៅ​ត្រូវតែ​ធ្វើយ៉ាង​ណា​អោយ​មូលដ្ឋាន ភូមិ​.​ឃុំ​ទទួល​បាន​សុខ​សុវត្ថិភាព ​មានការ​អភិវឌ្ឍន៍ ​អោយ​កាន់តែ​រីក​ចំរើន​ឡើង​បន្ថែមទៀត ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែ ម​ទៀត ដើម្បី​លុបបំបាត់​អោយ​អស់​នូវ​ចំណុច​អវិជ្ជមាន​ទាំងឡាយ ​ដែល​ប្រជាពលរដ្ឋ​ បាន​លើកឡើង​-​ខិតខំ​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​កង្វល់ ​បញ្ហា​សុខភាព​ សន្តិសុខ សណ្ដាប់ធ្នាប់ ​ជាពិសេស​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ធ្វើ​ការ​បង្ក្រាប​ បទល្មើស លួច ឆក់ បទល្មើស​គ្រឿងញៀន ​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​៕ដោយ ៖ ​សេង ម័​រ

អាជ្ញាធរខេត្ត​បាត់ដំបង ​កំពុង​ពន្លឿន​ការ​ជួសជុល​តូប​ដែល​ឆេះ ​ដើម្បី​ពលរដ្ឋ​ឆាប់​បាន​ចូល​លក់ដូរ​ឡើងវិញ​

2021/04/27 02:59:58 am        15
បាត់ដំបង ​៖ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ក្រុមអាជីវករ​នៅក្នុង​ផ្សារ​ធំ​បាត់ដំបង​ ឬ​ហៅថា​ផ្សា​រណាត់ ដែល​ត្រូវ​អគ្គិភ័យ​ឆាប់​ឆេះ​តូប​របស់​ពួកគាត់ ​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២០​កន្លង​ទៅ រដ្ឋបាលខេត្ត​បាត់ដំបង កំពុង​ព​ន្លឿ​ន​ឲ្យ​ក្រុម​ជាង ខិតខំ​ធ្វើ​តូប​ឲ្យ​បាន​ឆាប់​រួចរាល់ ​ដើម្បី​ឲ្យ​អាជីវករ​ឆាប់​បាន​ចូល​លក់ដូរ​ឡើងវិញ​ ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។ក្នុងជំនួប​ជាមួយ​ក្រុមអាជីវករ​ផ្សារណាត់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ម្សិលមិញនេះ ​​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​មានប្រសាសន៍ថា បន្ទាប់ពី​ជួប​បញ្ហា​អគ្គិភ័យ​ឆេះ​តូប ​ក្រុម​អាជីវករ​រងគ្រោះ​បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង តាមរយៈ​អភិបាលក្រុង ​ជួយ​ដោះស្រាយ​នូវ​សំណើ​ធំៗ​ចំនួន​៣ ​ទី​១. ជួយ​ធ្វើ​តូប​ឡើងវិញ​, ទី​២. ជួយ​ទូទាត់​សំណង់​រង​ការខូចខាត ​និង​ទី​៣. គឺ​កុំ​យក​ថ្លៃ​តូប​រយៈពេល ៥​ឆ្នាំ ។ឯកឧត្តម ​បន្តថា បច្ចុប្បន្ន​ក្នុងចំណោម​សំណើ​ទាំង​៣ ​រដ្ឋបាលខេត្ត​បាន​និងកំពុង​ដោះស្រាយ​សំណើ​បាន​មួយ​ គឺ​ការធ្វើ​តូប​ ដើម្បី​ឲ្យ​អាជីវករ​បាន​ចូល​លក់ដូរ​ឡើងវិញ ​ប៉ុន្តែ​នៅ​បំណែក​ខ្លះ​ ដូចជា​សសរ​ផ្សារ​ជាដើម ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ​គឺ​ត្រូវ​ចាំ​ការវាយតម្លៃ​ពី​ក្រសួង​ជំនាញ​សិន​ ចំពោះ​សំណើ​២​ទៀត ខេត្ត​ក៏បាន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ ​និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ រួចរាល់​ហើយ​ដែរ ​ដោយ​កំពុង​រង​ចាំ​ការ​ឆ្លើយតប​ពី​ក្រសួង​ទាំងពីរ ។នៅក្នុង​ជំនួប​នោះ ក្រៅពី​សំណើ​ធំៗ​ទាំង​៣ ក្រុម​អាជីវករ​ក៏បាន​ស្នើ​នូវ​សំណើ​មួយ​ចំនួនទៀត ​មាន​សុំ​កុំ​យក​ថ្លៃ​ភាស៊ី ​៥​ឆ្នាំ​, កុំ​យក​ថ្លៃ​ភ្លើងអគ្គិសនី ៥​ឆ្នាំ​, កុំ​យក​ថ្លៃ​សន្តិសុខ ​៥​ឆ្នាំ​, ជួយ​រៀបចំ​សណ្ដាប់​ថ្នាក់ មានការ​ត​បណ្ដាញ​អគ្គិសនី​ឲ្យ​ល្អ ​និង​មាន​សុវត្ថិភាព​ជាង​មុន ​ត​បណ្ដាញទឹក ​ការ​ដាក់​ឧបករណ៍​ពន្លត់​អគ្គិភ័យ ​និង​ការ​ដាក់​ឧបករណ៍​បំពង​សំឡេង​ ដើម្បី​ខ្លាច​មាន​បញ្ហា​អ្វី​កើតឡើង​ជាយថាហេតុ ​អាច​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ​នោះ ផ្សព្វ​ផ្សាយ​បាន​ទាន់ពេលវេលា ។ពាក់ព័ន្ធ​នឹង​សំណើ​បន្ថែម​នេះ ឯកឧត្តម ងួន រតនៈ ក៏បាន​យល់ស្រប​នូវ​សំណើ​មួយចំ​នួន ​ប៉ុន្តែ​សំណើ​ខ្លះ​ ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត ស្នើ​ឲ្យ​ក្រុម​អាជីវករ​ដោះស្រាយ​ខ្លួនឯង​ ដូចជា​បញ្ហា​បង់ប្រាក់​ឲ្យ​សន្តិសុខ ​ការ​បង់ថ្លៃ​ភ្លើង ​និង​បញ្ហា​ភាស៊ី ។កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ អគ្គិភ័យ​បាន​ឆាប់ឆេះ​ផ្សារណាត់ ​នៅក្នុង​ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​តូប​លក់​គ្រឿងទេស សំលៀកបំពាក់ និង​លក់​ចានឆ្នាំង​ជាដើម ​ចំនួន​៣៣​តូប ​ខូចខាត​ទាំងស្រុង ​និង​៤០​តូប​ទៀត រង​ការខូចខាត​មួយចំនួន ​ដោយ​បញ្ហា​អគ្គិភ័យ​នេះ ​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជាង ៨០​ម៉ឺន​ដុល្លារ​៕​អត្ថបទ ៖ បាន សុខ​រិ​ទ្ធ

ការ​ហ្វឹកហ្វឺន​បំប៉ន​គឺជា​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​សម្រាប់​ប្រសិទ្ធភាព​ការងារ ​និង​ការ​អភិវឌ្ឍ​អង្គភាព

2021/04/27 02:59:58 am        14
ព្រះសីហនុ ៖ ​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ការ​ហ្វឹកហ្វឺន​បំប៉ន​ គឺជា​ការ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​សម្រាប់​ប្រសិទ្ធភាព ការងារ និ​ង​ការ​អភិវឌ្ឍ​អង្គភាព​។ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​សមត្ថភាព​យោធា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ ប្រចាំឆ្នាំ​២០២០ កាលពី​ថ្ងៃទី​០៥ ខែតុលា ​ម្សិលមិញ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា​ សន្ដិភាព មានតម្លៃ​ណាស់​សម្រាប់​មនុស្សជាតិ និង​ការអភិវឌ្ឍ ​ពិសេស ប្រទេស​កម្ពុជា​។ សន្ដិភាព ​គឺ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​ខិតខំ​ស្វះស្វែង​រ​ក​ដោយ​លំបាក​បំផុត ដោយ​ត្រូវយក ​សាច់ឈាម​អាយុជីវិត​ទៅ​ដូរ ដើម្បី​ប្រជាជន ​និង​ប្រទេសជាតិ​។ សម័យ​សង្គ្រាម ទាំង​ប្រជាពលរដ្ឋ ទាំង​កង​កម្លាំង គឺ​គ្មាន​ពេល វេលា​ណា​សមស្រប​សម្រាប់​ការរៀនសូត្រ ហ្វឹកហ្វឺន​នោះទេ ដូច្នេះ​ត្រូវ​ដឹង​ពី​តម្លៃ​នៃ​សន្ដិភាព​នេះ ហើយ​រួមគ្នា​ថែរក្សា ឱ្យបាន ដាច់ខាត ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​ថែមទៀត​។ឧត្ដមសេនីយ៍ឯក យឿ​ង សុខុន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​បញ្ជាក់ថា ការ​ហ្វឹកហ្វឺន​បំប៉ន​ដល់​កងទ័ព មាន​សារសំខាន់​ណាស់​សម្រាប់​ពង្រឹង ​និង​បង្កើន​សមត្ថភាព​ដល់កង​កម្លាំង​ ក្នុងការ​អភិវឌ្ឍ​សមត្ថ ភាព​ខ្លួនឯង ​ប្រសិទ្ធភាព​ការងារ​ជូន​អង្គភាព ពិសេស​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី​ការ​ពារជាតិ​មាតុភូមិ រក្សា​សន្ដិសុខ ​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ​។ឧត្ដមសេនីយ៍ឯក បាន​ស្នើឱ្យ​កងកម្លាំង​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​ព្រះសីហនុ ​ត្រូវ​បន្ដ​ចូលរួម​សហការ​ជាមួយ​អាជ្ញា ធរ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមគ្នា​ថែរក្សា​សុខ​សន្ដិភាព​បច្ចុប្បន្ន​ឱ្យ​បាន​គង់វង្ស ប្រឆាំង​ដាច់ខាត និង​វាយបក​ចំពោះ​ជន​អគតិ​ណា ឬ​ក្រុម ​ដែល​ចង់​បំផ្លាញ​សន្ដិភាព​។ឧត្ដមសេនីយ៍ត្រី នូវ សំអុល ​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​ព្រះសីហនុ ​បានឱ្យដឹងថា សម្រាប់​តំបន់​ប្រតិ​ប​ត្ដិ ការ​សឹក​រង​ខេត្ដ​ព្រះសីហនុ ​បានរៀបចំ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​សមត្ថភាព​យោធា ជា​បន្ដបន្ទាប់ ​ស្របតាម​ការណែនាំ​ពី​ថ្នាក់​ដឹក នាំ​គ្រប់​លំដាប់ថ្នាក់​។​ ការហ្វឹកហ្វឺន​បំប៉ន​ជា​ជំនួយ ផ្នែក​ធនធានមនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន អង្គភាព ​និង​អភិវឌ្ឍ​សង្គមជាតិ ឱ្យ កាន់តែ​ល្អប្រសើរ​ឡើង ស្របតាម​សម័យ​វិទ្យាសាស្ត្រ​ទំនើប​៕​អត្ថបទ​៖ គង់ ប៊ុន​ថា

ពលរដ្ឋ​៧០​គ្រួសារ​កំពុង​អត់​ផ្លូវ​ប្រើប្រាស់ ​ដោយសារ​បុគ្គល​ម្នាក់ ​រំលោភ​យក​ដី​ប្រឡាយ​របស់​រដ្ឋ​

2021/04/27 02:59:58 am        14
កំពត ៖ ប្រជាពលរដ្ឋ​៧០​គ្រួសារ នៅក្នុង​ខេត្តកំពត កំពុង​អត់​ផ្លូវ​ប្រើប្រាស់ ​ដោយសារតែ​បុគ្គល​ម្នាក់ បាន​រំលោភ​យក​ដី​ប្រឡាយ ​ឬ​ផ្លូវភ្លោះ ​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ដំណើរ​ចេញចូល​ពី​ថ្នល់ជាតិ​ទៅ​ស្រែ ​និង​ទៅផ្ទះ​។ ពលរដ្ឋ ​បានឱ្យដឹងថា ​អាជ្ញាធរ​ភូមិ​ឃុំ ​បាន​ចុះទៅ​ហាមឃាត់​បុគ្គល​នោះដែរ ​ប៉ុន្តែ​គេ​មិន​ស្តាប់ ​ខណៈដែល​អាជ្ញាធរ​ស្រុក​វិញ ​បានត្រឹមតែ​មក​សន្យា​ហើយ ​សន្យា​ទៀត​ អូសបន្លាយ​រាប់​ខែ គ្មាន​ដំណោះស្រាយ​។ប្រជាពលរដ្ឋ​ ជា​ម្ចាស់​ស្រែ ជាប់មាត់​ប្រឡាយ​ ដែល​គេ​រំលោភ​យក ​នៅក្នុង​ឃុំ​សម្រោង​ក្រោម ​ស្រុក បន្ទាយមាស បាន​លើកឡើងថា​ នៅ​ឃុំ​នេះ​ មាន​ប្រឡាយទឹក​បន្សល់ទុក​ពី​សម័យ ប៉ុលពត ជាច្រើន​ខ្សែ ដែល​បច្ចុប្បន្ន ​ប្រឡាយទឹក​នេះ បាន​ក្លាយ​ជា​ផ្លូវ​សម្រាប់​ចេញចូល​ផ្ទះ​របស់​អ្នកភូមិ​។​ កន្លងមក មិនមាន ​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​ចាក់ដី​លុប ​ឬ​ធ្វើ​របង​បិទផ្លូវ​ប្រឡាយ​នោះទេ ​តែ​ម្ចាស់​ទីតាំង​ដី​ជាប់​ផ្លូវជាតិ​ម្នាក់ ​ពិត​ជាំ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ព្រោះ​អាជ្ញាធរ​ភូមិ​ឃុំ ​បាន​ចុះ​ហាមឃាត់​ច្រើនដង ប៉ុន្តែ​គេ​នៅតែ​មិន​ស្តាប់ ​រហូតដល់​ពលរដ្ឋ ​បាន​ដាក់​ពាក្យស្នើសុំ​បើកផ្លូវ​ដល់​រដ្ឋបាលខេត្ត ​ហើយ​រដ្ឋបាលខេត្ត ​បាន​ចុះមក​ពិនិត្យ និង ឱ្យ​រក្សា​ប្រឡាយ​ទុក​ដូចដើម​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ឆ្ងល់​នោះ គឺ​អាជ្ញាធរ​ស្រុក​បន្ទាយមាស ​ដែល​បាន​សន្យាថា ​ជួយ​ដោះស្រាយ​ម្តង​ហើយ​ម្តងទៀត​ រាប់​ខែ​ទៅហើយ នៅតែ​គ្មាន​លទ្ធផល​បន្តិច​សោះ​។ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ការបិទផ្លូវ​ប្រឡាយ​នេះ ​គឺជា​បិទផ្លូវ​ធ្វើដំណើរ​របស់​ពួកគេ​ ពី​ផ្ទះ​ទៅ​ផ្លូវ ជាតិ​។ ប្រជាពលរដ្ឋ នឹង​វាយ​ជញ្ជាំង​របង​បិទផ្លូវ​ប្រឡាយ​នេះ​ចេញ ​ក្នុងពេល​ឆាប់ៗ ​ប្រសិនបើ​អាជ្ញាធរ​ស្រុក ​គ្មាន​ដំណោះ​ឱ្យ​ពួកគេ​។ ប្រជាពលរដ្ឋ​ទាំង​៧០​គ្រួសារ​ ស្នើឱ្យ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ឯកឧ​ត្ត​ម​អភិបាលខេត្ត ជួយ​ព​ន្លឿ​ន​ដោះស្រាយ​បើកផ្លូវ​ជូន​ពួកគេ​ប្រើប្រាស់​ដូចដើម​វិញ ឱ្យបាន​ឆាប់រហ័ស​៕​អត្ថបទ​៖ អន សារឹម

ឯកឧត្តម ​ប្រាក់ សុវណ្ណ ​៖​​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ​​​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​ប្រសិទ្ធភាព

2021/04/27 02:59:58 am        14
ព្រះវិហារ ៖ ​ អភិបាលខេត្ត​ព្រះវិហារ ​ មានប្រសាសន៍​ថា ​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ធ្វើការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ ប្រកបដោយ​ប្រសិទ្ធ​ភាព ​ដោយ​គ្មាន​ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍ គ្មាន​ករណី​ស្លាប់។ថ្លែង​ក្នុង​​​ពិធី​បើក​កិច្ចប្រជុំ​ក្រុមការងារ​ជំរុញ ណែនាំ ​និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេស​ចរណ៍​ខេត្ត​ ​នៅព្រឹកថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ​បាន​បញ្ជាក់ទៀតថា ​បច្ចុប្បន្ន កម្ពុជា​ក៏ដូចជា ​បណ្ដាប្រទេស​នៅក្នុង​ពិភពលោក បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​–១៩ ដ៏​កាច​សាហាវ​នេះ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៣៥ លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​អស់​ជាង ១.០៤៥.០០០​នាក់ ផងដែរ​។ឯកឧត្តម ​ប្រាក់ សុវណ្ណ ​បាន​បន្ថែមថា ​សម្រាប់​កម្ពុជា ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​នានា ​ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម ​សេវាកម្ម ​បុគ្គលិក​បម្រើ​ការងារ​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​–១៩ ​ជា​បន្តបន្ទាប់​ផងដែរ​។ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច ហើយ​ដែល​បាន​ទទួល​ការ​ត្រួតពិនិត្យ​ព្យាបាល​ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ប្រកបដោយ​ភាព​ហ្មត់ចត់​។ក្នុង​ឱកាស​នោះ ​ឯកឧត្តម អភិបាលខេត្ត​ព្រះវិហារ ​​ ​ ឯកឧត្តម ប្រាក់ សុវណ្ណ ​បាន​ណែនាំ ​ដល់​​ស្ថាប័ន​ពាក់ព័ន្ធ ​ត្រូវ​អនុវន្ដបន្ដ​វិធានការ​ ​​៖ ១.ឯកភាព​តាម​ទិសដៅ​ដែល​បាន​លើកឡើង ​និង​សូម​លេខាធិការដ្ឋាន​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​ ដើម្បី​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ និង​ត្រួត​ពិនិត្យ​ពី​ការអនុវត្ត​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​បន្ថែម​ទៀត ស្របតាម​គោល​ការណែនាំ​។ ២. ក្នុងដំណាក់កាល​ចំពោះមុខ ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការមិន​ឆ្លង​កូ​វីដ​–១៩ ​នៅក្នុង​សហគមន៍ ​ដោយ​ត្រូវគោរព​ឱ្យ​បាន​នូវ​ការប្រតិបត្តិ​តាម​វិធាន​សុវត្ថិភាព ​និង​អនាម័យ ដែល​ជា​មូលដ្ឋាន​នៃ​ការកសាង​ទំនុកចិត្ត​ និង​ភាព​ជឿជាក់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ​ដែលជា​កត្តា​​ចាំបាច់​មិនអាច​ខ្វះ​បាន​ នៃ​ការចាប់ផ្ដើម​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត និង​ក្នុងប្រទេស​ទាំងមូល​។ ៣.​ទន្ទឹម​នឹង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្រោម​យន្តការ​នៃ​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត ខ្ញុំ​សូម​មន្ទីរ​ទេសចរណ៍ ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់​ ដូចជា​ សហគមន៍​ទេសចរណ៍ សហគមន៍​គោលដៅ​ទេសចរណ៍ និង​អភិវឌ្ឍ​ពង្រីក​បន្ថែមទៀត​ នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ ដោយ​ផ្សារភ្ជាប់​នូវ​មូលដ្ឋាន​ជនបទ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែមទៀត​។​ ៤.មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ មន្ទីរ​បរិស្ថាន ​មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​រៀបចំ​យន្តការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​នៅ​ភ្នំ​ត្បែង​ឱ្យបាន​ត្រឹមត្រូវ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព និរន្តរភាព​បរិស្ថាន​។តាមរយៈសកម្មភាព ​និង​លទ្ធផលការងារ​សម្រេច​បាន​ ឯកឧត្តម​ ​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ​ ​ថ្លែង​អំណរគុណ​ចំពោះ​ការ​ចូល​រួម​សហការ គាំទ្រ ​ពី​អាជ្ញាធរដែនដី ​ មន្ទីរ–អង្គភាព ​ពាក់ព័ន្ធ ​ក្នុង​នោះ ​មាន មន្ទីរ សុខាភិបាល ផងដែរ ​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហាការឆ្លងជំងឺកូវីដ–១៩ ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន
08/05/2025 08:08 PM
លោក Netanyahu ៖ វាចាំបាច់ត្រូវបញ្ចប់គោលបំណងសង្រ្គាមហ្កាហ្សា
08/05/2025 08:08 PM
UNICEF៖ ការកាត់បន្ថយមូលនិធិ ធ្វើឲ្យកុមារស៊ូដង់ធ្លាក់ទៅកៀកកម្រិតគ្រោះថ្នាក់សង្គ្រោះមិនបាន
08/05/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ក្រោយរុស្ស៊ីប្រើប្រាស់យានដ្រូនវាយប្រហារតំបន់ Kharkiv របស់អ៊ុយក្រែន
08/05/2025 07:08 PM
ឥណ្ឌាចោទប្រកាន់ EU និងអាមេរិកថា ប្រើប្រាស់ស្តង់ដារ ២ ជុំវិញពាណិជ្ជកម្មរុស្ស៊ី
08/05/2025 07:08 PM
គណៈរដ្ឋមន្ត្រីលីបង់ ជួបប្រជុំ ដើម្បីពិភាក្សា អំពីអាវុធរបស់ក្រុមហេសបូឡា ក្រោយមានសម្ពាធពីអាមេរិក
08/05/2025 07:08 PM
ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យដងផ្លូវប្រែក្លាយជាដងទន្លេនៅតំបន់ភាគខាងត្បូងប្រទេសចិន
08/05/2025 07:08 PM
UNICEF៖ អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីនជាមធ្យម ២៨នាក់ជារៀងរាល់ថ្ងៃនៅតំបន់ហ្កាហ្សា
08/05/2025 07:08 PM
ឱកាសការងារជាង ៥ពាន់កន្លែង ត្រូវបានផ្សព្វផ្សាយជូនពលរដ្ឋ និងពលករ នៅក្នុងខេត្តកំពង់ចាម
08/05/2025 07:08 PM
EU នៅតែគិតថា មានភាពមិនច្បាស់លាស់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក
08/05/2025 07:08 PM