គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ពិធីបុណ្យ​ឆ្លង​វិមាន​គុណ​មាតា​បិតា ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ មហា​ឧបាសិកា លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​

2021/04/27 02:59:58 am        14
​ត្បូងឃ្មុំ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ១៥​កើត ថ្ងៃ​ពេញ​បូរ​មី ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បុត្រ និង​ចៅ រួមជាមួយ​បង ប្អូន​រួមមាន លោកស្រី ប៊ុន សាម​លេន និង​លោក គីម ទូច ព្រមទាំង​បុត្រ និង​ចៅឯកឧត្តម គ្រី ទូច និង លោកជំទាវ ទ្រី ង៉ូ​វ​ណាំ ព្រម ទាំង​បុត្រ និង​ចៅលោកជំទាវ ប៊ុន សុថា និង​ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំង​បុត្រ និង​ចៅ ត្រូវជា​កូនបង្កើត កូនប្រសារ ចៅ ចៅទួត ទាំង អស់ រួមទាំង​ញាតិ​ការ ទាំង ប្រាំពីរ​សណ្តាន បាន​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា ឧទ្ទិស​ជូន​មហា​ឧបាសក លីន គ្រី និង​អ្នក ឧ​ញ៉ា ព្រឹទ្ធ​មហា ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា យ៉ាង​មហោឡា​ឬ​ក្ស អធិកអធម។​​ពិធីបុណ្យ​បាន​ប្រារព្ធ​ឡើង​នៅ​ភូមិ​២ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែលជា​ភូមិកំណើត ជាទី​កន្លែង​រស់នៅ និង​ក៏​ជាទី​ដ្ឋា​ន​បញ្ចុះសព​មហា​ឧបាសក មហា​ឧបាសិកា​. បន្ទាប់ពី​លោកអ្នក​មានគុណ​ទាំង​ទ្វេ​បានទទួល​អនិច្ចកម្ម​ទៅ​។​​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី បារមី​ភូមិ​២ ស្រុករ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ ១៤ កើត ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជុំ ក្រោម​កិច្ចដឹកនាំ​របស់ អ្នក ឧកញ៉ា​ព្រះស្តេច ហេង គឹម​គុណ ធម្មការ​និង​សាសនា ព្រះបរមរាជវាំង ដោយមាន​ការរៀបចំ​គ្រឿង​រណ្តាប់​បូជា ប្រគេន​ថ្វាយ​រំលឹក​ដល់ គុណបុណ្យ​បារមី វត្ថុ ស័ក្តិ សិទ្ធ​ទេវតា​ថែរក្សា ក្នុង ដែន ចក្រ​វា​ឡ ព្រះ​ឥ​ន្ធ ទេវតា​ទាំង​មួយ​ម៉ឺន​រុក្ខ​ធាតុ ពិសេស​បារមី​វត្ថុ​ស័ក្តិ សិទ្ធ នៅតាម​ទី​អារាម​ទាំងអស់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​សម្តេច ឯកឧត្តម លោកជំទាវ កូន ចៅ ចៅទួត ទាំងអស់ បានធ្វើ​បទ​ន​មសិ​កា ព្រះ​រតនត្រ័យ ដើម្បី​រំលឹក​ដល់​គុណបុណ្យ ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​នៃ​យើង។ នៅក្នុង​ពិធី​តាមបែប​សាសនា​នោះដែរ សម្តេចព្រះ​សង្ឃនាយករ​ង សម្តេចព្រះ​រាជា​គ​ណះ និង​ព្រះ សង្ឃ​ទាំង​ ១៤​ព្រះអង្គ បាន​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ ជូន​ដល់​វិញ្ញាណក្ខន្ធ មហាឧ​បាសក លីន គ្រី និង​អ្នក ឧ​ញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានធ្វើ​កម្ម កិរិយា លាចាក​លោក​យើង​នេះ​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ ក្នុងឋាន​បរមសុខ សុគតិភព កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។​​សម្តេច ឯកឧត្តម លោកជំទាវ ជា​ម្ចាស់ដើមបុណ្យ បាន​និមន្ត​សម្តេចព្រះ​វ័​ន្ត​រ័ត្ន ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ គ​ណះ​មហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដែង ធម៌​វិសេស​ទេស្នា ស្តីពី​អនិស​ង្ឃ​កើតចេញពី​ការកសាង​វិមាន​គុណមាតា​បិតា ជា​អនិសង្ឃ​ខ្ពង់ខ្ពស់ បំផុត ដែល​កូនចៅ​មាន​សទ្ធា​ជ្រះថ្លា​ប្រកបដោយ​សេចក្តី​បរិសុទ្ធ ជូន​ដល់​លោកអ្នក​មានគុណ​របស់ ខ្លួន បើទោះបីជា​លោកអ្នក​មានគុណ​បានធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាង មុខ​ហើយ​ក្តី​។ធម៌​ទេសនា​ បាន​ឧទ្ទិស​នូវ​មហាកុសល​ដែល​ការ កសាង វិមាន​គុណមាតា​បិតា​នេះ ជូន​ដល់​ជួង​វិញ្ញាណក្ខន្ធ​មហា ឧ​បា សក លីន គ្រី និង​អ្នកឧ​ញ៉ាព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានធ្វើ​កម្មកិរិយាលាចាក​លោក​យើង​នេះ​ទៅ កាន់ លោក​ខាងមុខ​ហើយ​នោះ បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ ក្នុងឋាន​បរមសុខ សុគតិភព​កុំបី ឃ្លៀង ឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ និង​សូមអោយ​វិញ្ញាណក្ខន្ធ​លោកអ្នក​មានគុណ​ទាំង​ទ្វេ តាម​ជួយ​បីបាច់​ថែរក្សា​ការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​កូន ចៅ ចៅទួត​ទាំងអស់ របស់​មហា ឧបាសក លីន គ្រី និង​អ្នក ឧ​ញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី សូម​សមប្រកប​តែ​ពុទ្ធពរ​ទាំងឡាយ​បួន​ប្រការ និង​ប្រកបដោយ​ភាពត្រជាក់ត្រជុំ ចម្រុងចម្រើន​គ្រប់​ក្រុមគ្រួសារ តរៀង​ទៅ​។​​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​១៥​កើត ថ្ងៃ ពេញ បរ​មី ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធ​សក​រា​២៥៦៤ ត្រូវ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ព្រមទាំង​បងប្អូនកូនចៅបងប្អូនញាតិមិត្ត​ទាំងអស់ បាន​អញ្ជើញ​ធ្វើ​បទ​ន​មសិ​កា ព្រះ​រតនត្រ័យ សមាទាន​សិ​ល៍ និង រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១២​អង្គ ដើម្បី​ជា​កិច្ច​ឧទ្ទិស​ប​ញ្ជួ​ន​នូវ​កុសលផល​បុណ្យ ដែល កើត មាន​ឡើង​ពី​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា ជូន​មហាកុសល​ចំពោះ​ដួង វិញ្ញាណក្ខន្ធ មហា​ឧបាសក លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង លី ដែល​បានធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ សូម​វិញ្ញាណក្ខន្ធ​លោក អ្នកមានគុណ​ទាំង​ទ្វេ​មក​ទទួល​នូវ​មហាកុសល​ដែល​កូនចៅ​ឧទ្ទិស​ជូន ក្នុង​ទឹកចិត្ត​ដ៏​ជ្រះថ្លា​តាមផ្លូវ ព្រះពុទ្ធសាសនា​នេះ និង​បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ​ក្នុងឋាន​បរមសុខ សុគតិភព និង​ទទួលបាន នូវ សម្បត្តិ​៣ កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។​​​តាមជីវប្រវត្តិ​.​អ្នកឧកញ៉ា ព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ប្រសូត្រ​នៅ​ថ្ងៃ​១២​កើត ខែ ពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ ឧសភា ឆ្នាំ​១៩២៥ ក្នុង​គ្រួសារ​កសិករ នៅ ភូមិ កោះ​បី​ពៃ ឃុំ​កោះ​ពីរ ស្រុក ក្រូច ឆ្មារ ខេត្តកំពង់ចាម​។ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម ញ្ញាណ​វិ​វ​ឌ្ឍ​នា បានរៀប​អាពាហ៍ពិពាហ៍ ជាមួយ​មហា​ឧបាសក លីន គ្រី នៅ​ឆ្នាំ​១៩៤៣ នៅ​ឃុំ​រការ​ខ្នុរស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម​។ ពីចំណងអាពាហ៍ពិពាហ៍​នោះ អ្នក ឧក ញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម ញ្ញាណ វិ​វ​ឌ្ឍ​នា មាន បុត្រា បុត្រី ចំនួន​៥​រូប​។​​​អ្នក ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន​ស៊ា​ង​លី និង ឧ​បា សក លីន គ្រី ដែលមាន​មុខរបរ ជា កសិករ បាន​ចិញ្ចឹម​បីបាច់​បុត្រា បុត្រី ទាំង​៥​នាក់ យ៉ាង​លំបាក ដោយបាន​ធ្វើការ​ពុះពារ​គ្រប់​ឧបសគ្គខណៈ​សង្គមជាតិ​យើង​មានការ​ប្រែប្រួល​ដោយសារ​សង្គ្រាម​នោះ ។ ទោះ​មាន​ភ្លៀង ផ្គរ ក្តៅ​ត្រជាក់ យ៉ាង ណា​ក៏ អ្នកឧកញ៉ា ព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ខិតខំ​ប្រឹងប្រែង​ប្រក​បរបរ ចិញ្ចឹមជីវិត ដោយសុចរិតយុត្តិធម៌ និង លះ បង់​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ឲ្យ​កូន​ទាំង​៥​នាក់ បាន​រៀនសូត្រចេះដឹងនិងមានមុខ​របរ​សមរ​ម្យ គ្រប់ៗ​គ្នា​។ នៅក្នុង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា និង​គ្រួសារ បន្ត​ប្រកបមុខរបរ​នៅ ក្នុង ស្រុកកំណើតកាលនោះ​ជាតំបន់រំដោះ​។ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា និងក្រុមគ្រួសារ ត្រូវបាន របប​ប្រល័យ ពូជ​សាន៍ បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ដូច ជា ប្រជាជន​ទូទៅ នៅក្នុង ប្រទេស ទាំង មូល​ដែរ ប៉ុន្តែ ប្រការ ដែល គួរ កត់សម្គាល់ និង​សោកស្ដាយ នោះ គឺអ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា បាន​បាត់បង់ ស្វាមី​ជាទី​ស្រឡាញ់​បំផុត នៅដើមឆ្នាំ​១៩៨០ ដោយ​ត្រូវ បាន ក្រុម បាត ដៃ​ប្រលាក់ឈាម ប៉ុលពត សម្លាប់​នៅលើផ្ទះ នៅក្នុង​ភូមិ​ទី​២ ឃុំ​រការ ខ្នុរ ស្រុក​ក្រូច ឆ្មារ ខេត្តកំពង់ចាម​។ ក្រោយពី​បាត់ បង់ ស្វាមី​ជាទី​ស្រលាញ់ អ្នកឧកញ៉ា​ព្រឹទ្ធ មហា ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា បាន​នាំ​ក្រុមគ្រួសារ មក រស់ នៅ​ទីក្រុង​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​១៩៨៥ រហូតមក​។​​ដោយ​ការ​តបស្នង​សងគុណ​នូវ​ទឹកចិត្ត​ក​ត្ត​ញ្ញូ​តា​ធម៌ កាលពី​អ្នកមានគុណ​នៅមាន​ព្រះជន្ម​ក្តី និង​តាមរយៈ​ការរៀបចំ​ទី​ដ្ឋា​ន​ដ៏​ល្អ​ប្រណិត ស្កឹមស្កៃ​សម្រាប់​តម្កល់សព​លោក​ទាំង​ទ្វេ​ក្នុងពេល​ចែក​ឋាន​នេះ​ទៅហើយ​ក្តី ហើយ​តាមរយៈ​មនុញ្ញផល​តាម​ផ្លូវ​ព្រះពុទ្ធសាសនា កុសលផល​បុណ្យ​ទាំងពួង​ដែល​កូនចៅ​បាន​សាង​នៅ​គ្រប់​ទីកន្លែង ជាពិសេស​អំ ណា​ច នៃ​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា​ ដែល​បាន​ប្រារព្ធ​ឡើង​ចំពោះ​អ្នកមានគុណ​ទាំង​ទ្វេ​នាពេលនេះ​. ព្រះសង្ឃ​គ្រប់​ព្រះអង្គ ព្រមទាំង​សម្តេច​ឯកឧត្តម លោកជំទាវ និង​ពុទ្ធបរិស័ទ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះដែរ សូម​ប្រសិទ្ធពរ​ដល់​ទសបារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទេវតា​ថែរក្សា​ក្នុង​លោក សូម​តាម​ជួយ​គាំពារ​ថែរក្សា​ការពារ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​មាន រិទ្ធី​បារមី​ខ្លាំងពូកែ ឈ្នះ​អស់​មាស​ត្រូវ ដើម្បី​បន្ត​ស្ថិតនៅ​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​នៅ​កម្ពុជា ដើម្បី​ថែរក្សា​ការ ពារ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​រុងរឿង ជា​យូរអង្វែង​តរៀង​ទៅ​៕

ភាព​ស្រពិចស្រពិល ​បាន​កើត​ឡើង​នៅ​អាមេរិក ក្រោយ​លោក​ត្រាំ និង​ស្ត្រី​ទី​១​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19

2021/04/27 02:59:58 am        14
​អន្តរជាតិ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក និង​ស្ត្រី​ទី​១ មេ​ឡា​នៀ ត្រាំ បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19 គឺជា​សេចក្តីប្រកាស​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ធ្លាក់​ក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​កាន់តែខ្លាំង​ឡើង រយៈពេល​១​ខែ​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។​​លោក​ត្រាំ ដែល​បាន​ច្រានចោល​ការ​គំរាមកំហែង​របស់​ជំងឺ COVID-19​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២០៥.០០០​នាក់​នៅ​អាមេរិក បាន​និយាយថា លោក និង​លោកស្រី​មេ​ឡា​នៀ កំពុង​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​។​គ្រូពេទ្យ​សេត​វិមាន បាន​និយាយថា លោក​ប្រធានាធិបតី នឹង​បន្តការងារ​របស់លោក ដោយ​គ្មាន​ការអាក់ខាន​អ្វី​ឡើយ អំឡុងពេល​ព្យាបាល​ជំងឺ​របស់លោក​។​​ស្រប​ពេលដែល​រោគសញ្ញា​របស់លោក​ត្រាំ នឹង​បង្ក​ផល​អស្ថិរភាព​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​នោះ ការ​ចោទសួរ បាន​កើតមានឡើង​ថា​តើ​ការរីក​រាល​ឆ្លង​ជំងឺ COVID-19 នឹង​ឆ្លង​ដល់​មន្ត្រី​កំពូលៗ​បំផុត​របស់​រដ្ឋាភិបាល​អាមេរិក ដល់​កម្រិតណា​។​​រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយ​ពេលដែល​លោក​ត្រាំ ប្រកាសថា​លោក​ឆ្លង​ជំងឺ COVID-19 សេត​វិមាន បាន​និយាយថា ទីប្រឹក្សា​កំពូល​ដែល​បានធ្វើ​ដំណើរ​ជាមួយ​លោក​អំឡុង​សប្តាហ៍​នេះ បានធ្វើ​តេស្ត​វិជ្ជមាន​ផងដែរ ។​​នៅ​វ័យ ៧៤​ឆ្នាំ លោក​ត្រាំ ប្រឈម​ហានិភ័យ​ខ្លាំង​ដោយសារ​ជំងឺ COVID-19 ដែល​បាន​ឆ្លង​មនុស្ស​ជាង ៧​លាន​នាក់​នៅ​ទូទាំង​សហរដ្ឋអាមេរិក៕ អត្ថបទ៖ សារ៉ាត់

ប្រទេស​ម៉ិ​ក​ស៊ិ​ក ចុះ​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយធំ ស្របពេល​វិបត្តិ​ជំងឺ COVID-19

2021/04/27 02:59:58 am        14
​ម៉ិ​ក​ស៊ី​កូ៖ ស្រប​ពេលដែល​មានការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 ទីក្រុង​ម៉ិ​ក​ស៊ី​កូ របស់​ម៉ិ​ក​ស៊ិ​ក បានចាប់ផ្តើម​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយធំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយនឹង​ការផ្តល់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ នៅតាម​មណ្ឌល​សុខភាព​។​​ពួកគេ​បាន​បង្កើតជា​តង់​ផងដែរ នៅតាម​ទីសាធារណៈ ក៏ដូចជា​ការធ្វើដំណើរ​តាម​ផ្ទះ​។​ ​លោកស្រី ម៉ូ​នី​កា រ៉ា​មី​រ៉េ​ស វ៉ា​ហ្គាស់ ប្រធាន​ផ្នែក​យុត្ថាធិការ​ថែទាំ​សុខភាព Benito Juárez បាន​និយាយថា វា​សំខាន់​ខ្លាំងណាស់ កាលដែល​ពលរដ្ឋ​ត្រូវ​ការទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយធំ ដែលជា​រោគសញ្ញា​ស្រដៀង​គ្នា នឹង​ជំងឺ COVID-19​។​​ក្រុមមន្ត្រី​សុខភាព​ទីក្រុង​ម៉ិ​ក​ស៊ិ​ក បាន​ផ្តល់​អាទិភាព​ការ​ចែកចាយ​វ៉ាក់សាំង​នេះ ដល់​មនុស្ស​ងាយ​រងគ្រោះថ្នាក់​។​​អ្នកស្រី អេ​រី​កា ជ័រ​ឌី គឺជា​ពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ម៉ិ​ក​ស៊ិ​ក ដែល​បានធ្វើ​ដំណើរ​ទៅ​ទទួល​វ៉ាក់សាំង​ជាមួយ​ប្តី​អ្នកស្រី និង​កូនស្រី​២​នាក់ បាន​និយាយថា យើង​ត្រូវតែ​បញ្ចៀស​ផុតពី​ហានិភ័យ វា​ចាំបាច់​ខ្លាំងណាស់ អ្នកស្រី​ជឿជាក់ថា វ៉ាក់សាំង​នេះ នឹង​អាចជួយ​ដល់​ពួកយើង ។​​ខណៈពេល​នោះដែរ ក្រុមមន្ត្រី​ក្រុង​ម៉ិ​ក​ស៊ិ​ក រំពឹងថា នឹង​អាច​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយធំ ជាង​៣​លាន​ដូ​ស​ក្នុង​រយៈពេល​២–៣​ខែ​ទៀត​នេះ​៕ អត្ថបទ៖ សារ៉ាត់

ក្រសួងបរិស្ថាន​ ជំរុញ​ឲ្យ​អ្នក​ថតរូប​បន្ត​ផលិត​រូបភាព​ស្អាតៗ ​តាម​តំបន់​ធម្មជាតិ ​ដើម្បី​ផ្សព្វផ្សាយ

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ថតរូប​ទាំងអស់ ​បន្ត​ចូលរួម​ផលិត​រូបភាព​ស្អាតៗ​ នៅតាម​តំបន់​ធម្មជាតិ​នានា​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ។ ការលើកឡើង​បែបនេះ​ ធ្វើឡើង​ក្នុង​ឱកាស​ដែល​ក្រសួង បរិស្ថាន​រៀបចំ​ការជួបជុំ​សំណេះ​សំំ​ណា​ល​ជាមួយ​អ្នក​ថតរូប នា​ល្ងាច​ថ្ងៃទី ២​ខែតុលា​ឆ្នាំ​២០២០​។​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ថតរូប​ជាច្រើន​នៅ​កម្ពុជា​នេះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ថ​ត​រូប​ទាំងអស់ ដែល​ខិតខំ​ព្យាយាម​ផ្ដិត​យក​រូបភាព​ស្អាតៗ នៅតាម​តំបន់​ធម្មជាតិ​នានា​ទូទាំងប្រទេស​កម្ពុជា​។ ឯកឧត្តម​បញ្ជាក់ថា​នេះ​ជាការ​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ​មួយ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ពោរពេញ​ដោយ​សមត្ថភាព តាម​ការផលិត​នូវ​រូបភាព​ស្អាត​ប្រណិត ដើម្បី​បង្ហាញ​បន្ត​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​ឃើញ​ពី​ភាព​អស្ចារ្យ​ នៃ​សម្រស់​តំបន់​ធម្មជាតិ​របស់​កម្ពុជា​។ឯកឧត្តម​ បាន​លើកឡើងថា តាមរយៈ​រូបភាព​កន្លងមក​របស់​អ្នក​ថតរូប​កម្ពុជា ​ពិត​ជា​មាន​សារៈប្រយោជន៍ ​ជាខ្លាំង ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ជូន​សាធារណជន​កម្ពុជា​ ទាំងអស់ ​ហើយ​សកម្មភាព​នេះ​ ក៏បាន​បង្ហាញ​ពី​ការចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ​ប្រសើរ​ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ​ការគ្រប់គ្រង​ធម្មជាតិ ​ការ​អភិរក្ស​ជីវៈចម្រុះ ​និង​ការរស់នៅ​ដោយ​ចីរភាព​។ ក្រៅពី​លើកឡើង​ជា​ការ​លើក​ទឹកចិត្ត ​ក្រសួងបរិស្ថាន​ក៏បាន​ប្រគល់​ជូន ប័ណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន ​ជូន​ដល់​ថតរូប​ជាច្រើន​ផងដែរ​។ក្នុង​កម្មវិធី​ដដែល​នេះ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​ឯកឧត្តម សាយ ​សំ​អាល់ ក៏បាន​បញ្ជាក់​ដែរថា ​ក្រសួង​នឹង​ពង្រឹង​កិច្ច​ការងារ​អភិរក្ស​តំបន់​ការពារធម្មជាតិ ​ឱ្យ​កាន់តែ​ប្រសើរ​តាមរយៈ​មន្ត្រី​អភិរក្ស​ ដែល​មាន​សព្វថ្ងៃ ​ហើយ ​ឯកឧត្តម ​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​បង្ហាញ​ភាព​ស្រលាញ់​ចំពោះ​តំបន់​ធម្មជាតិ​របស់​យើង​ និង​ចូលរួម​ការពារ​ទាំងអស់​គ្នា​៕អត្ថបទ​៖​គឹម​ហុក

ក្រសួងបរិស្ថាន​ និង​រដ្ឋបាល​ក្រុង​សួង​ ដាំ​ដើមឈើ​ ដើម្បី​បង្កើន​ភាព​បៃតង ​ក្នុង​សហគមន៍

2021/04/27 02:59:58 am        14
ត្បូងឃ្មុំ ៖ ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ​បាន​សហការគ្នា​ធ្វើ​ពិធី​ដាំ​ដើមឈើ ដើម្បី​បង្កើន​ភាពបៃតង​ក្នុង​សហគមន៍ ​និង​បណ្តុះ​ស្មារតី​ពលរដ្ឋ​ឱ្យ​ស្រឡាញ់​ការពារ​បរិស្ថាន ​អភិរក្ស​ធនធានធម្មជាតិ​ព្រៃឈើ ​និង​សត្វព្រៃ ​ឱ្យ​បាន​គង់វង្ស ​សម្រាប់​ជា​ផលប្រយោជន៍​មនុស្ស​រាប់​ជំនាន់​តទៅ​អនាគត​។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បានឱ្យដឹងថា​ កូនឈើ គ្រញូង​ និង​ធ្នង់ និង​ដើម​ក្ងោក​ពូជ​ផ្កា​ពណ៌​លឿង ចំនួន​ជាង​១០០០​ដើម ​ត្រូវ​បាន​នៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​៧ វត្ត​អារាម ​សាលារៀន និង​ផ្លូវ​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ក្រុង​សួង ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា នេះ ខណៈ​ដែល​រៀងរាល់ឆ្នាំ កូនឈើ​រាប់សែន​ដើម​ ត្រូវ​បាន​អាជ្ញាធរ​ ប្រជាពលរដ្ឋ ដាំ​នៅ​តាម​តំបន់​នានា ​ពិសេស​តំបន់​ព្រៃ​រេចរឹល​ផង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ឯកឧត្ដម បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ដាំ​ដើមឈើ​ទាំង​អស់គ្នា ​ដើម្បី​ស្តារ​ឡើងវិញ​នូវ គម្រប​ព្រៃឈើ ដែល​បាន​បាត់បង់ ​និង​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ ​របស់​កម្ពុជា ​ដែល​នៅសល់​។យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន ​គម្រប​ព្រៃឈើ ​នៅ​ឆ្នាំ​១៩៦៤ មាន​ទំហំ​៧៣​ភាគ រយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា ​ខណៈ​ប្រជាពលរដ្ឋ មាន​ចំនួន​ជាង​៥​លាន​៧​សែន​នាក់​។ ​មកដល់​ឆ្នាំ​២០១៨ នៅសល់​ជាង​៤៦,៨៦​ភាគរយ ​ខណៈ​ចំនួន​ប្រជាជន បាន​កើន​ឡើង​ដល់​១៦​លាន​នាក់​។ កត្តា​មនុស្ស ជា ហេតុផល​ចម្បង ​ដែល​បានធ្វើឱ្យ​ធ្លាក់​ចុះ​នូវ​គម្រប​ព្រៃឈើ ​ហើយ​ជំនួស​មកវិញ​នូវ​ផ្ទៃដី​កសិកម្ម និង​លំនៅ ឋាន​។ឯកឧត្តម នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ការពារ​ធនធាន ធម្មជាតិ ​ដែល​ខ្លួន​មាន ដោយ​បង្កើត​តំបន់​ការពារធម្មជាតិ ​និង​តំបន់​អភិរក្ស​ជាច្រើន​កន្លែង​។ មកទល់​ពេល នេះ មាន​តំបន់​ការពារ​ពារ​ធម្មជាតិ ចំនួន​៦៦​កន្លែង លើ​ផ្ទៃដី​ជាង​៧,៣​លាន​ហិកតា ស្មើ​ជាង​៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស និង​ឋិត​នៅក្រោម​ការគ្រប់គ្រង និង​អភិរក្ស របស់​ក្រសួងបរិស្ថាន​។ ផ្ទៃដី​តំបន់​ធម្មជាតិ ដែល ត្រូវ​បាន​ដាក់​ជា​តំបន់​អភិរក្ស​នេះ ច្រើនជាង​ពីរដង ​នៃ​គោលការណ៍​ជីវចម្រុះ​អា​ឈី (Archi) ដែល​កំណត់ ថា ប្រទេស​នីមួយៗ ត្រូវ​រក្សា​ដី​អភិរក្ស​១៧​ភាគរយ​ នៃ​ផ្ទៃដី​ប្រទេស​។ឯកឧត្តម បាន​បញ្ជាក់​ទៀតថា ​ការដាំ​ដើមឈើ​បន្ថែម​ថ្មី នឹង​ដើរតួនាទី​សំខាន់​ដើម្បី​បង្កើត​បរិស្ថាន បៃតង​សម្រាប់​ភូមិ​ឃុំ និង​ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាស​ធាតុ ដែល​បាន​នឹង​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​។ កម្ពុជា មិនមែនជា​ប្រទេស ដែល​បង្ក​ឱ្យ​ មានការ​ប្រែប្រួល​អាកាសធាតុ​ឡើយ តែ​បាន​នឹង​កំពុង​រង​នូវ​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ ដូចជា​រដូវវស្សា​ចាប់ ​ផ្តើម​យឺត ភ្លៀង​មិន​ទៀងទាត់ ភាព​រាំងស្ងួត ​ឬ​ទឹកជំនន់ ធ្វើ​ឱ្យមាន​ការប្រែប្រួល​របប​ទឹក​នៃ​ទន្លេមេគង្គ ​និង ទន្លេសាប ​និង​ធ្វើឱ្យ​ខូច​ផលដំណាំ​ប្រជាពលរដ្ឋ ជាដើម​៕​អត្ថបទ​៖ ចេ​ន សុជាតា

យោធា​មួក​ខៀវ​កម្ពុជា ​បញ្ចប់​បេសកកម្ម​នៅ​ម៉ាលី​ ជិត​៨០​រូប​ទៀត មិនទាន់​ត្រឡប់​មក​កម្ពុជា​វិញ

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ នៅក្នុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ កម្ពុជា មាន​កង​យោធា​មួក​ខៀវ​ប្រមាណ​ជិត​៣០០​រូប បាន​បញ្ចប់​ ការងារ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ នៅ​ប្រទេស​ម៉ាលី​។ បើគិត​មកដល់​ថ្ងៃទី​៣​ ខែតុលា ឆ្នាំ​២០២០​នេះ ភាគី​អង្គការសហប្រជាជាតិ ​បាន​បញ្ជូន​កង​យោធា​មួក​ខៀវ​កម្ពុជា​ បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​ ​ត្រឡប់​មក​កម្ពុជា​វិញ​ បាន​ចំនួន​២១៩​រូប​ហើយ​នៅសល់​កង​មួក​ខៀវ​កម្ពុជា​ នៅ​ប្រទេស​ម៉ាលី​ ​ជិត​៨០​រូប​ទៀត​មិនទាន់​ត្រឡប់​មក​មាតុប្រទេស​វិញ​។បើ​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ​អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព ​បាន​ថ្លែង​នៅ​ថ្ងៃទី​៣ ​ខែតុលា​នេះ​ថា ​នៅពេលនេះ ​យើង​មិនទាន់​បាន​ដឹង​ពី​កាលបរិច្ឆេទ​នៃ​កា​រ​បញ្ជូន​កង​យោធា​មួក​ខៀវ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី ​ប្រមាណ​ជិត​៨០​រូប​ត្រឡប់​មក​កម្ពុជា ពី​ខាង​ភាគី​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ​ តែ​ទោះយ៉ាងណា ​បច្ចុប្បន្ន​កងកម្លាំង​ទាំងនោះ​ បាន​និងកំពុង​បន្ត​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​រយៈពេល​ខ្លី ​ហើយ​ពុំមាន​នរណាម្នាក់​មានក​រ​ណី​ឆ្លង​មេរោគ ​COVID-19​នោះទេ​។ឯកឧត្តម​ បញ្ជាក់ថា សម្រាប់​ការងារ​យោធា​មួក​ខៀវ​ដែល​បញ្ចប់​បេសកកម្ម​មិនទាន់​ត្រឡប់​មក​កម្ពុជា​វិញ​នេះ ​គឺ​បច្ចុប្បន្ន ​គេ​កំពុងធ្វើការ​បង្ហាត់បង្រៀន​ការងារ​នានា ​នៅក្នុង​តំបន់​បេសកកម្ម​ជូន​ដល់​កម្លាំង​យោធា​មួក​ខៀវ​ថ្មី ​ដែល​ទើប​ប្តូរ​វេន​បញ្ជូន​ទៅដល់​ប្រទេស​ម៉ាលី ​ប្រមាណ​ជិត​៣០០​រូប ​ហើយ​នៅ​ពេល​បង្ហាត់បង្រៀន​ការងារ​បេសកកម្ម​ជូន​កងកម្លាំង​ថ្មី​នេះ​ចប់ ​កងកម្លាំង​ទាំងនោះ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាម​។ឯកឧត្តម សែម សុវណ្ណនី បាន​បញ្ជាក់ថា ​សម្រាប់​កង​យោធា​មួក​ខៀវ​ដែល​បញ្ចប់​ការងារ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព UN នៅ​ប្រទេស​ម៉ាលី​នេះ​ កាលពី​ខែ​ថ្ងៃទី​១០ ខែ​កក្កដា ​ឆ្នាំ​២០២០​ ភាគី ​UN បាន​បញ្ជូន​ត្រឡប់​មាតុភូមិ​កម្ពុជា​វិញ ​បាន​ចំនួន​៨០​រូប ​ហើយ​នៅ​ថ្ងៃទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​បាន​ចំនួន​១៣៩​រូប ​ហើយ​កងកម្លាំង​ទាំងនោះ​ក៏បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ត្រឡប់​ទៅផ្ទះ​ជួបជុំ​គ្រួសារ​របស់​គេ​អស់ហើយ​។ឯកឧត្តម សែម សុវណ្ណនី បន្តថា ​ចាប់​ខែតុលា​នេះ រហូតដល់​ខែធ្នូ ​ឆ្នាំ​២០២០​នេះ ភាគី​ UN នឹង​រៀបចំ​បញ្ជូន​កង​មួក​ខៀវ​កម្ពុជា​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​ ប្រទេស​ស៊ូដង់​ខាងត្បូង និង​សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​ កណ្តាល ត្រឡប់​មក​កម្ពុជា​វិញ​ជា​ដំណាក់កាល​បន្តិច​ម្តងៗ​ ហើយ​នៅ​ដើមឆ្នាំ​២០២១ ​នឹង​បញ្ជូន​ត្រឡប់​ជា​បន្តបន្ទាប់​ផងដែរ ​ដោយឡែក​ភាគី​កម្ពុជា ក៏បាន​ត្រៀម​បញ្ជូន​កម្លាំងយោធា​មួក​ខៀវ​ប្តូរ​វេន​ជាច្រើន​កង​ទៀត​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​មាន​ជម្លោះ​សង្គ្រាម​ទាំងនោះ​វិញ​ផង​ដែរ​។សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា យោធា​មួក​ខៀវ​ប្រមាណ​ជិត​៨០០​រូប ​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់ ​ស៊ូដង់​ខាង​ត្បូង ម៉ាលី អា​ហ្វ្រឹ​ក​កណ្តាល ​និង ប្រទេស​លី​បង់​ ហើយ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​ សែម សុវណ្ណនី​ ពុំមាន​នរណាម្នាក់​មាន​ករណី​ឆ្លង​មេរោគ ​covid-19 ទេ​៕​

តម្បាញ​ហូល​ពិតាន​ខ្មែរ នៅ​សៀមរាប ប្ដេជ្ញា​ផ្ទេរ​ចំណេះដឹង​ ដល់​កូនចៅ​ជំនាន់​ក្រោយ​ដើម្បី​ចូលរួម​អភិរក្

2021/04/27 02:59:58 am        13
សៀមរាប ៖ ​​ហូល​ពិតាន (​ ក្រណាត់​ធ្វើ​អំពី​សូត្រ ​លើក​ជា​ក្បាច់​គោម​ផ្សេងៗ​ ឬ ​រូប​សត្វ ​ក្នុង​ពុទ្ធសាសនា ​ឬ​ រូប​ពុទ្ធប្រវត្តិ ឬ​ រឿង​ជាតក ដែល​ប្រជាជន​កម្ពុជា ​និយម​ប្រើ​ជា​វត្ថុ​សក្ការបូជា ​ដើម្បី​ដាក់​ចង​ជា​ពិតាន​លើ​ព្រះ​ពុទ្ធបដិមា ​នៅក្នុង​វត្ត​អារាម​)​ បច្ចុប្បន្ន​សហគមន៍​តម្បាញ​ហូល​ពិតាន​ខ្មែរ នៅ​ខេត្តសៀមរាប ​កំពុង​ផលិត​តាម​ធម្មជាតិ​ និង​បណ្តុះបណ្តាល​ជូន​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ដើម្បី​ចូលរួម​អភិរក្ស​។បើតាម​កញ្ញា រិ​ន រដ្ឋា បុគ្គលិក​វិទ្យាស្ថាន វាយនភណ្ឌ​សូត្រ​ប្រពៃណី​ខ្មែរ ​នាំមក​នូវ​គំនិត​ថ្មី ខេត្ត​សៀមរាប (​ហៅ​កាត់​អង្គការ អាយ​ខេ​ធី​ធី​) ​បាន​និយាយថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ​មិនបាន​ដឹងថា​ នៅក្នុង​ខេត្តសៀមរាប ​មាន​អ្នក​ផលិត​ក្រណាត់​ធ្វើ​អំពី​សូត្រ ​ពណ៌​ធម្មជាតិ ​ដែល​រក្សាទុក​តាំង​ពី​សម័យ​ដើម ​ដោយ​អនុវត្តន៍​ឡើង​តាម​លំនាំ​ក្នុង​សៀវភៅ ​និង​លំនាំ​ចេញពី​សំពត់​ចាស់ៗ​ ដែល​បន្សល់​ទុក​ពី​ចាស់ទុំ ​បុរាណ​ បាន​ចង​ជា​ឯកសារ​ទុក​។ ​ហើយ​ការ​ជ្រលក់​ពណ៌​ប្រើ​ដោយ​ធម្មជាតិ ​ការ​ត្បាញ ស្រាវសូត្រ ​គឺ​ធ្វើ​ដោយ​ដៃ ​គឺ​គ្មាន​ប្រើប្រាស់​ឧបករណ៍​ដោយ​ម៉ាស៊ីន​នោះទេ​។​ សព្វថ្ងៃ​អង្គការ បាន​ដាំ​មន ​និង​ចិញ្ចឹម​កូន​នាង ​មាន​បុគ្គលិក​ប្រមាណ​ជាង​១០០​នាក់ ​កំពុង​បំពេញការងារ​នេះ​។ទន្ទឹមគ្នា​នោះដែរ អ្នកស្រី ប៉ៅ ប៉ាក់ អ្នក​ផលិត​ហូល​ពិតាន ​រស់នៅ​ខេត្ដសៀមរាប បាន​ឲ្យ​ដឹង​ដែរ សព្វថ្ងៃ​ ចំពោះ​ការផលិត​ហូល​ពិតាន ​មានការ​លំបាក ​ព្រោះ​នៅ​ពេល​ធ្វើ​ហូល​ពិតាន​ ត្រូវ​មាន​អារម្មណ៍​ស្រស់ថ្លា ​ប្រសិនបើ​មាន​អារម្មណ៍​មិនល្អ ​ឆេវឆាវ ធ្វើ​មិនល្អ​នោះទេ​។​​អ្នកស្រី ប៉ៅ ប៉ាក់ បាន​បញ្ជាក់​ទៀតថា​ គ្រប់​ហូល​ពិតាន​ទាំងអស់ រាល់​ការ​ជាវ​របស់​អតិថិជន​គ្រប់រូប ត្រូវតែ​ យក​ទៅដាក់​តាំង​លើ​ជញ្ជាំង​ ឬក៏​ប្រគេន​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម ​ហាមផ្តាច់​យក​មក​ធ្វើជា​សំលៀកបំពាក់ ដោយមាន​ជំនឿ​ពី​បុរាណ​មក​ថា ​ប្រសិនបើ​យើង​យក​មក​ធ្វើជា​សំលៀកបំពាក់​ គឺ​អ្នក​ដែល​ស្លៀក​នោះ​ នឹង​ទទួល​ផល​បាប​។សូម​រំលឹក​ផង​ដែរ​ថា​ សិល្បៈ​តម្បាញ​សូត្រ ​សង្កេត​ឃើញថា​ មាន​សហគមន៍​តម្បាញ​សូត្រ​មួយ​ចំនួន នៅ​ខេត្តតាកែវ​ និង​ខេត្តសៀមរាប​ កំពុង​បន្ត​ថែរក្សា​រហូតមកដល់​សព្វ​ថ្ងៃនេះ​៕អត្ថបទ ៖ ​រដ្ឋា

WHO ​បង្ហាញ​មូលហេតុ​បី​យ៉ាង ​ដែល​កម្ពុជា​អាច​ទទួល​បាន​ឧបករណ៍​ថ្មី​ ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​បន្ទាប់ពី​អង្គការ​សុខភាព​ពិភព​បាន​ប្រកាស​រក​ឃើញ​ឧបករណ៍​ថ្មី ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​–១៩ ឆាប់រហ័ស ​ដែល​គ្រោង​ នឹង​ផ្តល់​ជូន​ដល់​ប្រទេស​មាន​ចំណូល​ទាប ​និង​មធ្យម​នោះ​។ ​លោកជំទាវ​ លី អាយ​លែ​ន​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​បង្ហាញ​មូលហេតុ​ចំនួន​៣ ដែល​កម្ពុជា ​អាច​នឹង​ទទួល​បាន​ជំនួយ​ឧបករណ៍​នេះ​។មានប្រសាសន៍​ក្នុង​កិច្ច​សំភាសន៍​ជាមួយ​BTV ​នៅពេល​ថ្មីៗ​ លោកជំទាវ​ លី អាយ​លែ​ន​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ ប្រចាំ​ប្រទេស​កម្ពុជា ​បាន​បង្ហាញ​មូលហេតុ​ចំនួន​៣​ ដែល​កម្ពុជា អាច​នឹង​ទទួល​បាន​ជំនួយ​ឧបករណ៍​ថ្មី ​ធ្វើ​រោគវិនិច្ឆ័យ​រក​ជំងឺ​កូ​វីដ​–១៩ ​ដែល​អង្គការ​សុខភាព​ពិភពលោក គ្រោង​ផ្តល់​ជូន​ដល់​ប្រទេស​មាន​ចំណូល​ទាប​ និង​ប្រទេស​មាន​ចំណូល​មធ្យម​។បើ​តាម​លោកជំទាវ​មូលហេតុ​ទាំង​បី​នោះ ​រួមមាន​ ៖​ ទី​១.កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មាន​ចំណូល​កម្រិត​ទាប ​និង​មធ្យម​ ទី​២.​តួនាទី ​WHO គឺ​ធានា​ថា​ រាល់​ឧបករណ៍​ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​ជំងឺ​កូ​វីដ​–១៩​ ធ្វើឡើង​ដោយ​តម្លាភាព ​មានន័យថា​ ប្រទេស​ទាំងអស់​នឹង​ទទួល​បាន​គ្រប់គ្នាៗ​ ក្នុង​ពេលវេលា​ណាមួយ​ និង​ទី​៣.​ឧបករណ៍​ធ្វើតេស្ត​ថ្មី​រក​ជំងឺ​កូ​វី​–១៩​នេះ ​គឺ​ធ្វើ​រោគវិនិច្ឆ័យ​លឿន ​ហើយ​វា​ជា​ដំណឹង​ល្អ​សម្រាប់​ពិភពលោក​ និង​ប្រទេស​កម្ពុជា ​ផងដែរ​។​បើទោះបី ​ឧបករណ៍​ថ្មី​វិនិច្ឆ័យ​រ​កកូ​វីដ​–១៩​ បានដឹង​លឿន ១​ម៉ោង ឫ ២​ម៉ោង​ប៉ុណ្ណោះ តែ​លោកជំទាវ ​លី អាយ​លែ​ន​ បាន​ផ្ដល់​អនុសាសន៍​ កា​រធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​–១៩​ ធ្វើ​​នៅ​មន្ទីរ​ពិសោធន៍​គឺ​ល្អ​ជាង​។ពាក់​ព័ន្ធ​នឹង​ឧបករណ៍​ថ្មី​ ដែល​ WHO រកឃើញ​នេះដែរ ​លោកជំទាវ ​ឱ វណ្ណឌី​ន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បាន​លើកឡើងថា​ កម្ពុជា​នៅតែ​រក្សា​ការ​ធ្វើ​តេស្ត​តាម​មន្ទី​រពិសោធន៍ ​ដែល​ហៅ​ជា​ភាសារ​អង់គ្លេស PCR ព្រោះថា​ ការ​ធ្វើ​តេស្ត​តាម​ PCR មាន​ភាព​ជឿជាក់​ទុកចិត្ត​ បាន​ជាង​ឧបករណ៍​ថ្មី​នេះ ​។​ម្យ៉ាងទៀត​ឧបករណ៍​ថ្មី​នេះ ​ភាគច្រើន​ធ្វើ​នៅ​ប្រទេស​ ដែល​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​–១៩​ ច្រើន​ ដើម្បី​ដឹង​រហ័ស​ ងាយ​​ស្រួល​រៀបចំ​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​។នៅពេល​ថ្មី​នេះ ​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ប្រកាស​ពី​ការ​រកឃើញ​ឧបករណ៍​ថ្មី​វិនិច្ឆ័យ​រក ជំងឺ​កូ​វីដ​–១៩​ បាន​ឆាប់រហ័ស ​ដែល​គ្រោង​នឹង​ផ្តល់​ជូន​ដល់​ប្រទេស​ជាង​១០០​រយ ​ដែល​មាន​ចំណូល​ទាប ​និង​មធ្យម​ ក្នុង​តម្លៃ​ខ្ពស់​បំផុត​៥​ដុល្លារ​ប៉ុណ្ណោះ​៕​អត្ថបទ​ ៖​ ទូច សោភ័ណ

បណ្តា​ប្រទេស​អាស៊ាន ​គាំទ្រ​វឌ្ឍនភាព​កម្ពុជា​ ស្តីពី​ការ​លើក​កម្ពស់​ការ​ការ​ពា​រ​សិទ្ធិមនុស្ស

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ នៅក្នុង​ពិភាក្សា​អន្តរ​សកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដែល​បាន​ធ្វើឡើង​នៅ​ប្រព្រឹត្តទៅ​អង្គការសហប្រជាជាតិ ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ចំនួន​១៧ និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​គាំទ្រ​វឌ្ឍនភាព​កម្ពុជា​ស្តីពី​ការ​លើក​កម្ពស់​ការការពា​រ​សិទ្ធិមនុស្ស​។យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ​កាលពី​ថ្ងៃទី​២ ខែតុលា​ ប្រទេស​ចំនួន​១៧ រួមទាំង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​)​ បាន​ថ្លែង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ​ក្នុងការ​លើក​កម្ពស់​ និង​ការការពារ​សិទ្ធិមនុស្ស ក្នុង​នោះ ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​ទៅ​ នឹង​ជំងឺ​កូ​វីដ​១៩ វិធាន​ការ​ជំរុញ​សេដ្ឋកិច្ច ​ការ​គាំទ្រ​សង្គម ​និង​គំនិត​ផ្ដួចផ្ដើម​កំណែ​ ទម្រង់​យុត្តិធម៌​ ជាដើម រាជរដ្ឋាភិបាល​បាន​អនុវត្ត​ប្រកបដោយ​ លក្ខណៈ​មាន​តុល្យភាព និង​ស្របទៅតាម​ច្បាប់​។សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បាន​បន្តថា នៅ​កិច្ចប្រជុំ​នោះដែរ​ វាគ្មិន​ក៏បាន​ស្វាគមន៍​ចំពោះ​ការរៀបចំ​វេទិកា​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ក្រុមការងារ​ដែល​ពិនិត្យ​និង​សិក្សា​នូវ​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ គណៈប្រតិភូ​កម្ពុជា បាន​សង្កត់ធ្ងន់​នៅ​ក្នុង​កម្មវិធី​នោះដែរ​ថា​ វិធីសាស្ត្រ​ធ្វើការ​របស់​អ្នករាយការណ៍​ពិសេស​គួរតែ​មាន​តុល្យភាព​និង​មាន​លក្ខណៈ​ស្ថាបនា​ ដោយ​គិតពិចារណា​នូវ​ទស្សនៈ របស់​រដ្ឋាភិបាល ​និង​ស្ថានភាព​របស់​ប្រទេស ។សេចក្តីប្រកាស​ព័ត៌មាន​នេះ បាន​បន្ថែមថា ​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​របស់​អង្គការសហប្រជាជាតិ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​ បាន​ថ្លែង​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការចូលរួម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​អ្នករាយការណ៍​ពិសេស​និង​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផងដែរ​៕អត្ថបទ​ ៖ សេក ឧ​ត្ត​ម

មន្ទីរសុខាភិបាល​ ​អំពាវនាវ ​ឱ្យពលរដ្ឋធ្លាប់ទាក់ទង ​ជាមួយស្ត្រីផ្ទុកកូវីដ-១៩ នៅបាត់ដំបង ទៅ​ជួប​ជំនាញ

2021/04/27 02:59:58 am        15
បាត់ដំបង ៖ ​មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បាន​អំពាវនាវ​ដល់ពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ​ទាក់ទង​​ ជាមួយស្ត្រី ទើបឆ្លងកូវីដ១៩ ​មានទីលំនៅក្នុងសង្កាត់ក្ដុលដូនទាវ ​ក្រុងបាត់ដំបង ទៅជួប​មន្ត្រីសុខាភិបាលខេត្ត​ ដើម្បីយកសំណាកទៅពិនិត្យរកកូវីដ១៩ ​និងដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) ។ក្នុងពេលចុះផ្សព្វផ្សាយបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣ ​ខែសីហា នេះក្នុងសង្កាត់ក្ដុលដូនទាវ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា​ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ បច្ចុប្បន្ន ស្ត្រីឆ្លងកូវីដ ១៩ ទើបមកពីអាមេរិកនោះ ​កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយក្រុមគ្រូពេទ្យជួរមុខ ​បាននឹងកំពុងយកចិត្តដាក់ថែទាំ ។ ចំពោះអ្នកធ្លាប់ប្រាស្រ័យទាក់ទង អំឡុងស្ត្រីឆ្លងជំងឺកូវីដ១៩នេះ ​ជំនាញទើបរកឃើញបាន៨នាក់ ​ដែល​ជា​សមាជិកក្រុមគ្រួសារ ខណៈអ្នក​ផ្សេងទៀត មន្ត្រីសុខាភិបាល ​អាជ្ញាធរមូលដ្ឋាន​ កំពុងធ្វើការស្រាវជ្រាវស្វែងរកបន្ថែម ។លោកវេជ្ជបណ្ឌិត ​បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ​បន្តជួយស្រាវជ្រាវរកអ្នកធ្លាប់ជួបប្រាស្រ័យជាមួយ អ្នកជំងឺ ​ដើម្បីឲ្យពួកគេទៅជួបមន្ត្រីសុខាភិបាល ​ដើម្បី​យក​សំណាក​ទៅពិនិត្យ និងដើម្បីធ្វើ​ចត្តាឡីស័ក​ ចៀសវាង​កុំឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍ ។លោក អែម ស៊ីយឿន ចៅសង្កាត់ក្ដុលដូនទាវ​ បានបញ្ជាក់ថា ​ក្រោយពីការរកឃើញផ្ទុកកូវីដ១៩ លើស្ត្រីម្នាក់ ​ក្នុងតំបន់នេះ ​ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ​ដោយអ្នកខ្លះមិនហានចេញក្រៅ ។ស្ត្រី ​ដែលទើបឆ្លងកូវីដ១៩ ​រស់នៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបងនេះ​ គឺជាអ្នកជំងឺ ​កូវីដទី ៩ហើយ ​ដែលបានរកឃើញនៅក្នុងខេត្តបាត់ដំបង ​ខណៈអ្នកឆ្លងចំនួន៨នាក់ ផ្សេងទៀត ​បាន​ជា​សះ ស្បើយអស់ហើយ៕អត្ថបទ៖ បាន សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM
ចក្រភពអង់គ្លេសនិរទេសជនអន្តោប្រវេសន៍ទៅបារាំង ក្រោមកិច្ចព្រមព្រៀងថ្មី «ម្នាក់ចូលម្នាក់ចេញ»
09/18/2025 08:09 PM