TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​តេ​ជោ​៖ កាលៈទេសៈ​កូ​វីដ​១៩ កម្ពុជា បាន​បង្វែរ​ទិស​ទេសចរណ៍​ក្នុងស្រុក​

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ​មោទនភាព​ជា ខ្លាំង​ថា ទោះបីជា​ពិភពលោក​ជួប​វិបត្តិ​កូ​វីដ​១៩ ​ប៉ុន្តែ​កម្ពុជា​ បាន​បង្វែរ​ទិស​ទេសចរណ៍ ពី​ការដែល​ប្រជាជន​ ធ្លាប់​ចេញទៅ​ទេសចរ​នៅក្រៅ​ប្រទេស ម​ក​ទេសចរ​កម្សាន្ត​នៅក្នុង​ស្រុក​វិញ​។សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា​នេះ បាន​បញ្ជាក់ថា​ ក្នុង​កាលៈទេសៈ នៃ​កូ​វីដ​១៩​នេះ គឺ​មិនទាន់មាន ជើងហោះហើរ​នាំ​ទេសចរ​ពី​ខាងក្រៅ​មក​នៅឡើយ​ទេ ទោះបីជា​កម្ពុជា បានអនុញ្ញាត​ឱ្យមាន​កា​រ​ហោះហើរ ចេញចូល​ខ្លះៗ សម្រាប់​ធុរកិច្ច ដែលមាន​ក្រុមហ៊ុន​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​សម្រាប់​ទេសចរ មិនទាន់​ត្រូវ បាន​អនុញ្ញាត​ឱ្យមាន​កា​រ​ហោះហើរ​ចេញចូល​នៅឡើយ​នោះទេ​ ហើយ​ក្នុង​កាលៈទេសៈ នៃ​វិបត្តិ​កូ​វីដ​១៩​នេះ កម្ពុជា បាន​បង្វែរ​ទិស ពី​ការដែល​ប្រជាជន​ធ្លាប់​ចេញទៅ​ទេសចរ​នៅក្រៅ​ប្រទេស មក​បង្កើន​ការ ទេសចរ​នៅក្នុង​ស្រុក​វិញ​។ ក្នុង​កត្តា​សត្យានុម័ត​បែបនេះហើយ ​ទើប​សម្តេច​តែងតែ​អញ្ជើញ​សម្ពោធ​បើក កន្លែង​កម្សាន្ត​នានា​ជា​បន្តបន្ទាប់​នេះ​។មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ព្រី​នស៍​ហូល​ឌី​ង​គ្រុប ដែលមាន អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ដែល​បាន​ចំណាយ​ទុន​វិនិយោគ​ចំនួន​៨៥​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​វប្បធម៌ និង​វិស័យ​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ​មជ្ឈមណ្ឌល​នេះ មាន​បុគ្គលិ​ក​ក្នុងស្រុក​ចំនួន​២៩០​នាក់ ​ដែលមាន​ចំនួន​ច្រើនជាង​៨០​ភាគរយ នៃ​បុគ្គលិក​សរុប ដែល​ដើរតួនាទី យ៉ាងសំខាន់ ដើម្បី​បណ្ដុះ​ទេពកោសល្យ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​៕​អត្ថបទ​៖ មុត សុទ្ធ

ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ចំណុច​សំខាន់​បី ដើម្បី​ជំរុញ​និង​នាំចេញ​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​តំបន់​និង​ទ្វេភាគី

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​៦​តុលា ម្សិលមិញ​នេះ បានរៀបចំ​ប្រជុំ​លើក​ទី​២ ស្តីពី​ការងារ​ជំរុញ​ផលិតកម្ម និង​នាំចេញ​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​តំបន់​និង​ទ្វេភាគី ​បន្ទាប់ពី​ការផ្លាស់ប្តូរ​មតិយោបល់ និង​ផ្តល់​ធាតុ​ចូល​សំខាន់​ពី​សមាជិក​ពាក់ព័ន្ធ ជា​លទ្ធផល​ឯកភាពគ្នា​លើ​ចំណុច​សំខាន់​៣ ដើម្បី​នឹង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ​និង​ចងក្រង​ជា​ឯកសារ​។ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ឡើងវិញ​លើ​បញ្ជី​មុខទំនិញ និង​ផលិតផល​ដែល​មាន​សក្ដានុពល ​របស់​កម្ពុជា​សម្រាប់​រៀបចំ​ផែនការ​ជំរុញ​ការ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្រោម​ក្របខ័ណ្ឌ​តំបន់ ​និង​ទ្វេភាគី ​ជាពិសេស​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​ និង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​ដៃគូ​ទេ្វរភាគី និង​ពហុភាគី សំដៅ​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​នាំចេញ​។ទាក់ទិន​នឹង​ចំណុច​សំខាន់​៣​ខាងលើ រួមមាន ​៖១.​សិក្សា​ស្រាវជ្រាវ​លើ​ផលិតផល​មាន​ស្រាប់​ដែល​អាច​នាំចេញ​បាន​ភ្លាមៗ​, សិក្សា​ស្រាវជ្រាវ​លើ​ផលិតផល​សក្ដានុពល សម្រាប់​ធ្វើ​ការនាំចេញ​ពេល​អនាគត ២.​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ចរចា​ពាណិជ្ជកម្ម ​និង​សុំ​ធាតុ​ចូល​ត្រឡប់​វិញ​ពី​វិស័យ​ឯកជន ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​និង​ទី​៣.​រៀបចំ​បញ្ជី​រាយ​មុខទំនិញ​សំខាន់ៗ ​និង​វិភាគ​លើ​ស្ថានភាព​នៃ​ការនាំចេញ​ពេល​កន្លងទៅ​។នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ស៊ា​ង ថៃ បានលើកឡើង​ពី​លទ្ធផល​ការងារ និង​ការ​ឯក​ភាពគ្នា​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ កាលពី​ខែកញ្ញា​ កន្លងទៅ ​ដូចជា​ការ​បង្កើត​ក្រុមការងារ​លេខាធិការដ្ឋាន​ និង​ក្រុម​ស្រាវជ្រាវ​ឯកសារ ​ការកំណត់​ទំនិញ​អាទិភាព​ និង​ការកំណត់​ទម្រង់​រៀបចំ​របាយការណ៍​ដោយ​យក​គំរូ​ប្រហាក់ប្រហែល​គោលនយោបាយ​ដំឡូង​មី​កម្ពុជា​ជាដើម​។​ ក្នុងនោះ ​លោក​បាន​ស្នើសុំ​ថ្នាក់​ដឹកនាំ​ក្រសួង ពិនិត្យ និង​ចុះហត្ថលេខា​លើ​ប្រកាស​ដើម្បី​បែងចែក​ភារកិច្ច​ដល់​ក្រុមការងារ​តាម​តួនាទី​រៀងៗ​ខ្លួន​៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អាជ្ញាធរ​ និង​ពលរដ្ឋ​ឃុំ​បុស​មន​ រីករាយ​ជាមួយ​សមិទ្ធផល​ថ្មី ​និង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល

2021/04/27 02:59:58 am        13
ស្វាយរៀង​ ៖ ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បុស​មន​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​ បាន​សម្តែង​ក្តី​រីករាយ ​និង​អបអរសាទរ​ជាមួយ​សមិទ្ធផល​ថ្មី​នៅ​មូលដ្ឋាន ​ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង ការយក​ចិត្តទុកដាក់​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ឃុំ​បុស​មន​។ជាក់ស្តែង ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ​ទទួលបន្ទុក​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​ អមដំណើរ​ដោយ​ឯកឧត្តម ស៊ុយ ជី​ហ៊ាង ​ប្រធាន​ក្រុម​ការ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​បុស​មន​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សាឃុំ ​និង​ប្រជា​ការពារ ​ឃុំ​បុស​មន​ ព្រមទាំង​ផ្តល់​ថវិកា​ជាង​៥០​លាន​រៀល ​ដើម្បី​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវលំ​មួយ​ខ្សែ ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។លោក កែវ សាន មេឃុំ​បុស​មន​ បានឱ្យដឹងថា​ ផ្លូវលំ​មួយ​ខ្សែ​នេះ ​គឺជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឃុំ​បុស​មន សម្រាប់​ធ្វើដំណើរ និង​ដឹក​កសិផល​ទៅកាន់​ទីផ្សារ ​មាន​ប្រវែង​សរុប​២២៥១​ម៉ែត្រ ​ដោយ​ឆ្លងកាត់​ភូមិ​ស្រម៉​ឃុំ​បុស​មន ​មាន​ប្រវែង​១៧៦៤​ម៉ែត្រ ​ចូលទៅ​កាន់​ឃុំ​ថ្នា​ធ្នង់​ប្រវែង​៤៨៧​ម៉ែត្រ ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង​៥០​លាន​រៀល​។ឯកឧត្តម​ ទេសរដ្ឋមន្ត្រី ​លី ធុជ​ បាន​មាន​ប្រសាសន៍​ថា ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន តែង​បំពេញ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម ​និង​ធានា​និរន្តរភាព ​នៃ​វឌ្ឍនភាព​មូលដ្ឋាន​។ឯកឧត្តម​ បន្តថា​ រាជរដ្ឋាភិបាល កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅតែ​រក្សា​បាន​នូវ​ការ​គិតគូរ​ខ្ពស់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ ​ធានា​សុខ​សន្តិភាព ​និង​វឌ្ឍនភាព​សង្គម ​ប្រកបដោយ​ទស្សនវិស័យ​ច្បាស់លាស់​។ឯកឧត្តម ស៊ុយ ជី​ហ៊ាង មានប្រសាសន៍ថា សមិទ្ធ​ជាច្រើន​ដែល​កើតចេញ ​និង​ផុស​ឡើង​នៅ​មូលដ្ឋាន​នេះ ​គឺជា​កិច្ចខិ​តខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​,​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ​និង​ក្រុមការងារ​គ្រប់ផ្នែក​ ក្រោម​ការដឹកនាំ ​និង​ចង្អុលបង្ហាញ​ប្រកបដោយ​ចក្ខុវិស័យ​ខ្ពស់​របស់ ​សម្តេច​តេ​ជោ ហ៊ុនសែន​។ ឯកឧត្តម​ បាន​អំពាវនាវ និង​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន គិតគូរ​ខ្ពស់​ដល់​សុខទុក្ខ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ​ជាពិសេស​ធានា​សន្តិសុខ​សុវត្ថិភាព ​ព្រមទាំង​រួមគ្នា​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូ​វីដ​–១៩​។ឯកឧត្តម​ ទេសរដ្ឋមន្ត្រី លី ធុជ ​បាន​អញ្ជើញ​ប្រគល់​ថវិកា​ជាង​៥០​លាន​រៀល ​ជូន​លោក កែវ សាន មេឃុំ​បុស​មន ​ដើម្បី​ចាត់ចែង​សង​ថ្លៃ​ការ​ស្តារ​ឡើងវិញ​ផ្លូវលំ​មួយ​ខ្សែ​,​ប្រគល់​ឯកសណ្ឋាន ​ដល់​ប្រជា​ការពារ​ឃុំ​,​ផ្តល់​សម្ភារៈ​ការិយាល័យ និង​ថវិកា​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​និង​ក្រុម​ប្រឹក្សា​ឃុំ​បុស​មន ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ដើម្បី​ក្រាល​ការ៉ូ​អគារ​សាលាឃុំ​បុស​មន ​ដែល​ទើប​សាងសង់​រួច​ផងដែរ​៕

វិស័យ​ទេសចរណ៍​ក្នុងស្រុក ​និង​វិស័យ​ឯកជន​ជួយ​ ទ្រទ្រង់​សភាពការណ៍​ក្នុង​អន្តរកាល​កូ​វីដ​-១៩

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ បាន​ថ្លែង​សរសើរ​ ដល់​បណ្តា​ក្រុមហ៊ុន​វិស័យ​ឯកជន​ទាំងអស់ ​ដែល​មិន​បិទ​ក្រុមហ៊ុន​ រក្សា​ការងារ​ជូន​បុគ្គលិក​កម្មករ​ ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វីដ-​១៩​ ក៏ដោយ ​ចំណែក​ទេសចរ​ក្នុងស្រុក ​បាន​ក្លាយ​ជា​ចំណែក​មួយ​សំខាន់​ដែរ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ សភាពការណ៍​នេះ​។នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក កៀនស្វាយ ​ខេត្តកណ្ដាល​ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា​នេះ ​សម្ដេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានថ្លែង​សរសើរ​វិស័យ​ឯកជន​ ដែល​បាន​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​ខិតខំ​រក្សា​ការងារ ជំរុញ ផលិតកម្ម​របស់​ខ្លួន​ ក្នុងការ​នាំចេញ ​ដែល​ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ឱ្យមាន​ដំណើរការ​ជានិរន្តរភាព​។ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ សម្ដេច​តេ​ជោ ​បានបង្ហាញ​នូវ​មោទនភាព​ជាខ្លាំង​ថា ​ទោះបីជា​ពិភព លោក​ជួប​វិបត្តិ​កូ​វីដ​១៩ ប៉ុន្តែ​កម្ពុជា បាន​បង្វែរ​ទិស​ទេសចរណ៍ ​ពី​ការដែល​ប្រជាជន ​ធ្លាប់​ចេញទៅ​ទេសចរ ​នៅក្រៅ​ប្រទេស ​មក​ទេសចរ​កម្សាន្ត​នៅ​ក្នុង​ស្រុក​វិញ​។ ក្នុង​កាលៈទេសៈ ​នៃ​កូ​វីដ​១៩​នេះ គឺ​មិនទាន់មាន ​ជើងហោះហើរ​នាំ​ទេសចរ​ពី​ខាងក្រៅ​មក​នៅឡើយ​ទេ ​ទោះបីជា​បាន​អនុញ្ញាត​ឱ្យមាន​ការ​ហោះហើរ​ចេញ ចូល​ខ្លះៗ ​សម្រាប់​ធុរកិច្ច ​ដែល​មាន​ក្រុមហ៊ុន​នៅ​កម្ពុជា​ក៏ដោយ​។សម្ដេច បាន​បន្ត​បញ្ជាក់ថា ​ការចូលរួមចំណែក​ដ៏​សំខាន់ នៃ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ​និង​ឯកជន នេះ មិនបាន​ទម្លាក់​បន្ទុក​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​នោះទេ​។​ ទោះបី​មាន​វិបត្តិ​កូ​វីដ​–១៩​ក៏ដោយ ក្រុមហ៊ុន​សំណង់​ធំៗ ​បាន​នឹង​កំពុង​បន្ត​ដំណើរការ​របស់ខ្លួន​ ដែល​ធ្វើឱ្យ​កម្មករ​មានការ​ងារ​ធ្វើ និង​ប្រាក់​ចំណូល​។ ​ទោះ​មាន​ការ​បិទ​រោងចក្រ​ខ្លះ ប៉ុន្តែ​រោងចក្រ​ថ្មី ​ក៏បាន​បើក​ដែរ ​នេះ​ជា​ឱកាស​ក្នុង​ការ​បង្កើត​ការងារ ថ្មី និង​ផលិត​កម្ម​ថ្មី​ផងដែរ ក្នុងនោះ​មានការ​រីក​ដុះដាល​ផ្នែក​កម្មន្តសាល និង​ឧស្សាហកម្ម​ធុន​តូច និង មធ្យម​៕​អត្ថបទ​៖ មុត សុទ្ធ

រថយន្ត​មិនទាន់​ធ្វើ​ឆៀក​ជាង​៣៦​ម៉ឺន​គ្រឿង​ អាច​នឹង​រង​ការ​ពិន័យ​ បើ​បន្ត​មិន​ធ្វើ​ឆៀក

2021/04/27 02:59:58 am        13
ភ្នំពេញ ​៖ នៅ​ថ្ងៃទី​៧ ខែតុលា ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​បើក​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ថ្មី​មួយទៀត​នៅ​សាលាខ័ណ្ឌ​កំបូល ​ជាយ​ខាងលិច​រាជធានី​ភ្នំពេញ​។ក្នុង​ពិធី​នេះ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​បាន​អំពាវនាវ​ម្ចាស់​រថយន្ត​ទៅ​ធ្វើ​ឆៀក​រថយន្ត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ពិន័យ ​ខណៈ​បច្ចុប្បន្ន​ក្រសួង​រក​ឃើញ​មាន​រថយន្ត​ជាង​៣៦០​ពាន់​គ្រឿង​មិនទាន់​បាន​ទៅធ្វើ​ឆៀក​នេះ​។ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បាន​ថ្លែងថា ​នៅពេល​បច្ចុប្បន្ននេះ ​មាន​រថយន្ត​ប្រមាណ​ជាង​៣៦០​ពាន់​គ្រឿង​ដែល​ស្មើនឹង​២៨% នៃ​ចំនួន​រថយន្ត​ទាំងអស់ គឺ​បាន​ហួស​សុពលភាព ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ហៅថា​ ការ​ធ្វើ​ឆៀក ដែល​បញ្ជា​នេះ ​ងាយ​បង្ក​ការគ្រោះថ្នាក់​ចរាចរណ៍​ ដល់​ខ្លួនឯង ​និង​អ្នក​ផ្សេងៗ​ទៀត ​ដោយសារ​ការ​បើកបរ​រថយន្ត​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។សម្រាប់​បញ្ហា​នេះ ​បើតាម​ឯកឧត្តម ឈួន វុន អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណៈ​និង​ដឹកជញ្ជូន ​បាន​បញ្ជាក់ថា ​សម្រាប់​ការធ្វើ​ឆៀក​រថយន្ត​គ្រប់​ប្រភេទ​នៅពេល​បច្ចុប្បន្ន គឺ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នឹង​ផ្តល់​យោគយល់​ជូន​ចំពោះ​ម្ចាស់​យានយន្ត​ដែល​ខ្លះ​មិនដែល​បាន​មក​ធ្វើ​ឆៀក ខ្លះ​មិនទាន់​បាន​មក​ធ្វើ​ឆៀក​ចំនួន​២​ឆ្នាំ និង​រថយន្ត​ហួស​សុពលភាព​ធ្វើ​ឆៀក ​សម្រាប់​ឡានតូច​ទុក​ពេល​ជូន​២​ឆ្នាំ ​ឡានធំ ១​ឆ្នាំ ហើយ​៣០​ថ្ងៃ​ដំបូង ​ក៏​មិន​ធ្វើការ​ផាក​ពិន័យ​ដែរ​។ទោះយ៉ាងណា ​ឯកឧត្តម ឈួន វុន ក៏បាន​បញ្ជាក់ថា​ដែរ​ថា ចាប់ពី​នគរបាល​ចរាចរណ៍ ពង្រឹង​ការអនុវត្ត​ច្បាប់​មក ចំនួន​រថយន្ត​ដែល​បាន​ទៅធ្វើ​ឆៀក មាន​ចំនួន​កើន​ឡើង​ចំនួន​៤​ដង ខណៈ​ពីមុន​ក្នុង​រយៈពេល​១​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​មាន​រថយន្ត​ទៅធ្វើ​ឆៀក​ប្រមាណ​តែ​១​ពាន់​គ្រឿង ហើយ​បច្ចុប្បន្ននេះ ​មួយថ្ងៃ​មាន​រថយន្ត​ធ្វើ​ឆៀក​មាន​ប្រមាណ​ជាង​៤​ពាន់​គ្រឿង ​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​គឺ​មាន​ការ​ថយចុះ​វិញ​។ឯកឧត្តម បន្តថា នៅក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ​មាន​រថយន្ត​ប្រមាណ​ជាង​៨​ម៉ឺន​គ្រឿង​គឺ​បាន​មក​ធ្វើ​ឆៀក ក្នុងនោះ​ មាន​រថយន្ត​មិនបាន​ធ្វើ​ឆៀក ​បាន​រង​ការ​ពិន័យ​នោះ ​គឺ​មាន​ជាង​២​ម៉ឺន​គ្រឿង សរុប​ថវិកា​ ដាក់​ចូល​ជា​ចំណូល​រដ្ឋ ​គឺ​មាន​ចំនួន​ប្រមាណ​ជាង​៣០០០​លាន​រៀល​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

សម្តេច​តេ​ជោ ​នឹង​ចូលរួម​វេទិកា​ភាព​ងាយ​រងគ្រោះ​ នៃ​អាកាសធាតុ ​តាម​ប្រព័ន្ធ​វីដេអូ ​នៅថ្ងៃនេះ

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត ​បង់​ក្លា​ដែ​ស នៅថ្ងៃនេះ​ សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​ របស់​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ (CVF) ​ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ ​នៅ​ព្រលប់​ថ្ងៃទី​០៧ ​ខែតុលា ឆ្នាំ​២០២០ ស្របពេល​សម័យប្រជុំ​លើក​ទី​៧៥ ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ដែល​បាន​ចេញ​នៅ​ថ្ងៃទី​៧ ​ខែតុលា​នេះ ក្នុង​ឱកាស​ សម្តេច​តេ​ជោ ​ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​របស់​វេទិកា​ភាព​ងាយ​រងគ្រោះ​ នៃ​អាកាសធាតុ (CVF) ​សម្តេច​តេ​ជោ ​នឹងធ្វើ​បទ​អន្តរាគមន៍​ផ្សាយ​បន្ត​ផ្ទាល់ ​នឹង​លើកឡើង​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​សន្តិសុខ ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​។ជាមួយគ្នានេះ សម្តេច​តេ​ជោ ​នឹង​គូស​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង ​និង​ការ​រួមចំណែក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​ដាក់​បញ្ចូល​វិធានការ​កាត់បន្ថយ​ផល​ប៉ះពាល់​ទៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​ ដំណើរការ​ទៅមុខ​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា​ នៃ​ក្របខ័ណ្ឌ គតិយុត្តិ​និង​បច្ចេកទេស​សម្រាប់​កម្មវិធី​សកម្មភាព​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កើតឡើង​ដោយ ​សារ​ការ​កាប់​បំផ្លាញ​និង​ការ​សឹក​រេចរឹល​ នៃ​ព្រៃឈើ​បូក (REDD+) ​និង ​ការ​ផ្តល់​ទាន់​ពេលវេលា​នូវ​របាយការណ៍​ បច្ចុប្បន្នភាព​ស្តីពី​ការ​ចូលរួមចំណែក​របស់​ជាតិ ​ក្នុងការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (NDC Update-UNFCCC)​។សេចក្តីប្រកាស​ព័ត៌មាន​នេះ​ បាន​បន្ត​ឲ្យ​ដឹងថា​ សម្តេច​តេ​ជោ ​ហ៊ុន សែន ក៏​នឹង​ផ្តល់​អនុសាសន៍​ក្នុងការ​អនុវត្ត​ជាក់​ស្តែង​មួយ​ចំនួន​ស្តីពី​ការឆ្លើយតប​ឲ្យ​បាន​គ្រប់ ជ្រុងជ្រោយ ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន ​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​បរិស្ថាន ​សេដ្ឋកិច្ច និង​សង្គម​៕អត្ថបទ ៖ ​សេក ឧ​ត្ត​ម​

កម្មវិធី​ពង្រឹង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ដែល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ បាន​ចាប់ផ្ដើម​ដំណើរការ​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ កម្មវិធី​អប់រំ​ដើម្បី​ពង្រឹង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ដែល​រង​ការប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ បាន​ចាប់ផ្ដើម​ដំណើរការ ដោយ​ទទួល​ជំនួយ​ពី​មូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លារ របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ប្រឆាំង​កូ​វីដ​១៩​។​​កម្មវិធី​អប់រំ​នេះ ជា​កម្មវិធីសិក្សា​អន​ឡាញ ដែលមាន​គោលបំណង​ជួយ ដល់​សហគ្រិន​នៅ​កម្ពុជា ដើម្បី​ជម្នះ​បញ្ហា ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។ កម្មវិធី​នេះ​បង្កើត​ឡើង ជាពិសេស​សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ដែល​ត្រូវការ​ដំណោះស្រាយ ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ប្រសើរ​ឡើង និង​បង្កើត​ក្រុមហ៊ុន​ដែល​ធន់​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។​​អំឡុង​ពេល​នៃ​កម្មវិធីសិក្សា អ្នកចូលរួម​នឹង​រៀន​សូត្រ​អំពី​របៀប​វាយតម្លៃ​នៃ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​របស់​ពួកគេ ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​នៃ​កាលៈទេសៈ ដោយ​រៀបចំ​គម្រោង និង​អនុវត្ត​ផែនការ​ថ្មី​។តាមរយៈ​កម្មវិធី​នេះ សហគ្រិន​ក៏​នឹង​រៀន​អំពី​វិធី​ផ្សេងៗ ​ដើម្បី​ទទួលបាន​មូលនិធិ​ជំនួយ​បន្ថែម ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​វិធី​កែលម្អ​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ឡើងវិញ​ឲ្យ​សាក​សម​នឹង​ទីផ្សារ​បច្ចុប្បន្ន​។ ថ្នាក់រៀន​តាម​អន​ឡាញ នឹងមាន​នៅលើ​គេហទំព័រ​របស់ Impact Hub ហើយ​សហគ្រិន​អាច​ចូល​មើល​ខ្លឹមសារ​មេរៀន​បាន​គ្រប់ពេល​ដោយ​ឲ្យ​គិតថ្លៃ​។​កញ្ញា អូ​លី​វា ហូ​ក (Olivia Hough) នាយក​គ្រប់គ្រង​របស់ Impact Hub Phnom Penh មានប្រសាសន៍ថា​៖ «​គោលដៅ​នៃ​កម្ម​វ​វិធី​ពង្រឹង អាជីវកម្ម សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​គឺ ដើម្បី​នាំយក​ចំណេះដឹង​ដល់​សហគ្រិន​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជួយ​ពួកគេ​បង្កើត​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ដែល​អាច​ជម្នះ​វិ​ប​តិ្ត ដូចជា​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩​។​»​សម្រាប់​ការចូលរួម​ជួយឧបត្ថម្ភ​លើ​កម្មវិធី​អប់រំ​នេះ លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​​ « យើង​មាន​មោទនភាព​ណាស់​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ពង្រឹង​អាជីវកម្ម របស់ Impact Hub​។ការជោគជ័យ​របស់​អា​ជីវ​កម្ម​ទើប​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​កសាង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ ជាពិសេស​ក្នុង​អំឡុង​ពេលដែល​អាជីវកម្ម​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ដូចជា ការផ្លាស់​ផ្ដូ​រ​ក្នុង​ទីផ្សារ ការបាត់បង់​អតិថិជន និង​បញ្ចូល​សកម្មភាព​ទៅ​អន​ឡាញ​។​» រហូតមកដល់​ពេលនេះ ក្រុមហ៊ុន Smart បាន​ផ្តល់​ជំនួយ​មូលនិធិ​ដល់​គម្រោង​ចំនួន ១១ ផ្សេងៗ​គ្នា តាមរយៈ មូលនិធិ​ប្រឆាំង​វីរុស​កូ​វីដ ១៩ ដែល​ក្នុងចំណោម​គម្រោង​នោះ ​គឺ​ផ្តោតលើ​សកម្មភាព​ផ្សេងៗ​ដូចជា ការអប់រំ​ពី​ចម្ងាយ ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន បរិក្ខារ​ការពារ​ខ្លួន​សម្រាប់​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​៕ ​អត្ថបទ​៖ គឹម​ហុក ​

កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ យល់ព្រម​ឈប់​ធ្វើ​កូដកម្ម​នឹង​ចេញ​ប្រមូល​សំរាម​ឡើងវិញ​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចំនួន​ជាង​ ២០០០​នាក់ ដែល​បាន​ធ្វើ​កូដកម្ម តវ៉ា​មិន​ព្រម​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ទៅកាន់​ទីលាន​ចាក់សំរាម អស់​រយៈពេល​ ៥​ថ្ងៃ​កន្លង​មកនេះ ពួកគាត់​បាន​ឯកភាព​ឈប់​ធ្វើ​កូដកម្ម និង​សន្យា​ថា​នឹង​ចូល​បម្រើ​ការងារ​វិញ​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែតុលា​នេះ​។​​កម្មករ​និយោជក​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ឯកភាព និង​បញ្ឈប់​នូវ​រាល់​ការធ្វើ​កូដកម្ម​ហើយ​នៅ​រសៀល ថ្ងៃទី​៧ ខែតុលា​នេះ បន្ទាប់ពី ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដោះស្រាយ​ផ្ទាល់​ដល់ទី​តាំង​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ស្ថិតនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ នៅ​ថ្ងៃត្រង់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​​​​ជា​លទ្ធផល នៃ​ការ​ចរចារ​ភាគី​ទាំងអស់​បាន​ព្រមព្រៀងគ្នា​៣​ចំណុច គឺ​ទី​១ ចំពោះ​សំណើ​របស់​កម្មករ​និយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាមច្បាប់​ស្ដីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។ទី​២ ចំពោះ​ការងារ​របស់​កម្មករ​និយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ និង​ទី​៣ សូម​ឲ្យ​កម្មករនិយោជិត​ទាំងអស់​នាំគ្នា​ចូលធ្វើ​ការងារ​ជា​ធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ​។​​​​ក្រុមកម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី បាន​ឲ្យ​ដឹងថា ពួកគាត់​មួយចំនួនធំ​បាន​ឯកភាព​ធ្វើការ​វិញ នៅ​កម្មករ​មួយចំនួន​តូច​ហាក់​នៅ​មិនទាន់​យល់​ពី​ការ​ព្រមព្រៀងគ្នា​ក្នុង​កិច្ចប្រជុំ ប៉ុន្តែ​តំណាង​ពាក់ព័ន្ធ​បាន​យល់​ព្រម​គ្នា​ហើយ ដូច្នេះ​តំណាង​ផ្នែក​ពាក់ព័ន្ធ​នឹង​បន្ត​ពន្យល់​ផ្សព្វផ្សាយ​ដល់​ក្រុមកម្មករ​បន្ថែមទៀត​។​​​មន្ដ្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ដោះស្រាយ​របស់​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការណែនាំ​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ដោះស្រាយ​បានបញ្ចប់​។ ទោះជា​យ៉ាងណា ក្នុង​អន្ដរកាល​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ដាក់​ផែនការ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤ រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ បន្ត​ចុះ​ប្រមូល​សំរាម​ជា​បណ្ដោះអាសន្ន ក្នុង​ពេលនេះ​ផងដែរ ហើយ​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ឃួ​ង ស្រេង បានផ្ដល់​នូវ​អង្ករ​ចំនួន ២៥​គីឡូក្រាម ក្នុង​ម្នាក់ៗ​ដល់​កម្មករ​ទាំងអស់​។​​​​សូមបញ្ជាក់ថា ការធ្វើ​កូដកម្ម​របស់​កម្មករ​ក្រុម​ស​ហ៊ុន​ស៊ិន​ទ្រី គឺ​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ព្រឹក​ថ្ងៃ​០៧ ខែតុលា ដែល​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​នេះ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើ​ឲ្យ​មាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គ​.​ជ​.​ប​ ព្រមាន​ភ្នាក់ងារ​បក្ស​នយោបាយ​អង្កេតការណ៍​ ដែល​សួរ​ព័ត៌មាន​លម្អិត​ពី​ពលរដ្ឋ​ហួស​តួនាទី

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ឯកឧត្តម សោម សូ​រី​ដា អគ្គ​លេខា​ធិការរង​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត ​ ហៅ​កាត់​ថា គជប​ បាន​ព្រមាន​ភ្នាក់ងារ​បក្ស​នយោបាយ​អង្កេតការណ៍ ​ដែល​សួរ​ព័ត៌មាន​លម្អិត​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ​ហួស​តួនាទី​នោះឡើយ​។ការព្រមាន​របស់​មន្ត្រី​ជាន់ខ្ពស់ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ ហៅ​កាត់​ថា ​គជប ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​-​សង្កាត់ ​នៅ​ថ្ងៃទី​៩ ​ខែតុលា​នេះ​។ឯកឧត្តម សោម សូ​រី​ដា ​អគ្គលេខាធិការរងរ​បស់ ​គជប ​បាន​មានប្រសាសន៍ថា ​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅនេះ​ មាន​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយ​គណបក្ស​នយោបាយ​ចំនួន ៨ បណ្តឹង​ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ​ ដោយ គជប ​នឹង​ធ្វើ​ការពិនិត្យ​ណែនាំ​ ក៏ដូចជា​ដោះស្រាយ​ទៅតាម​នីតិវិធី ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ជាដើម​។ជាមួយគ្នានេះ ឆ្លើយតប​នឹង​តំណាង​ភា្នក់​ងារ​គណបក្សនយោបាយ ​ ដែល​រិះគន់​ពី​ការ​រឹតត្បិត​ចូលរួម​ពិនិត្យ​ការ​ចុះឈ្មោះ​បោះឆ្នោត ឯកឧត្តម ​សោម សូ​រី​ដា ​បាន​បញ្ជាក់ថា ​ ក្នុងនាម​ជា​ភ្នាក់ងារ​គណបក្ស​ន​យោបាយ​ចូលរួម​អង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត​មិន​មាន​សិទ្ធិ​ប្រមូល​ទិន្នន័យ​លម្អិត​ពី​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយសារតែ​ទិន្នន័យ​ទាំងអស់នេះ​ មាន​សិទ្ធិ​គ្រប់គ្រង​បាន​ដោយ គជប ​ តែប៉ុណ្ណោះ​។ ឯកឧត្តម ​បាន​ព្រមាន​ដល់​ភា្ន​ក់​ងារ​តំណាង​គណបក្សន​យោបាយ​ទាំងអស់​មិនត្រូវ​អនុវត្ត​ហួស​ពី​តួនាទី​ឡើយ ​ដោយសារតែ​ការ​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នេះ ​អាច​បង្ក​ជា​ចារកម្ម និង​បាត់​នូវ​សុវត្ថិភាព​បុគ្គល​គ្រប់​ពេល​ពេលវេលា​ផងដែរ​។សូមបញ្ជាក់ថា គិត​ត្រឹម​រយៈពេល​មួយ​សប្តាហ៍ នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ១០៤,៦៩១ ​នាក់ ខណៈ​តាម​ការ​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​របស់ ​គជប ​ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ ៣០​ម៉ឺន​នាក់ ដោយ​ការចុះ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១​ រហូតដល់​ថ្ងៃទី​១៩​ ខែតុលា ឆ្នាំ​២០២០​នេះ​៕​អត្ថបទ​ ៖ សេក ឧ​ត្ត​ម

ជំនន់​ទឹកភ្លៀង​ទឹកហូរ​បុកខ្លាំង​​ បណ្ដាល​ឲ្យ​ប្រេះ​សរសរ​ស្ពាន​អូរផ្លាយ ​ឆ្ពោះទៅ​រមណីយដ្ឋាន​ប៊ូស្រា

2021/04/27 02:59:58 am        14
មណ្ឌលគិរី ៖ អភិបាលរងស្រុកពេជ្រាដា ​លោក វណ្ណា ម៉ាប់ ​បានឲ្យដឹងនៅថ្ងៃទី០៨​តុលានេះថា ស្ពានអូរផ្លាយ ​ស្ថិតក្នុងឃុំស្រែអំពូម ​ស្រុកពេជ្រាដា ​ជាស្ពានតភ្ជាប់​ពី​ក្រុងសែនមនោរម្យ ទៅទឹកជ្រោះប៊ូស្រា ​បានរងការខូចខាតបង្គោលស្ពាន​ផ្នែកកណ្តាល ​ដោយ​កំលាំង​ជំនន់ទឹកភ្លៀង ចំណែកផ្នែកក្បាលស្ពានសងខាងមានលក្ខណៈប្រេះបែក ដោយអន្លើរផងដែរ តែមិនបានកាត់ផ្ដាច់​ចរាចរណ៍​របស់​អ្នកទេសចរនោះទេ ។លោក បន្តថា ស្ពានអូរផ្លាយត្រូវទឹកហូរបុកខ្លាំងរហូតប្រេះ​សរសរ​ស្ពាន​ កាលពីល្ងាចថ្ងៃទី០៦តុលា ប៉ុន្តែ​រថយន្តធុនតូច​ទេសចរណ៍​ នៅអាចបើកឆ្លងកាត់បាន​ ហាមឃាត់​តែ​រថយន្តដឹកទំនិញធុន​ធំ​ប៉ុណ្ណោះ ​ដែល​តម្រូវឲ្យបើកតាមផ្លូវវៀង ​។​ ក្នុងករណីនេះ មន្ត្រីជំនាញ​​សាធារណៈការ​​ក៏បាន​ចុះមកពិនិត្យរួចហើយដែរ ​រងចាំ​ជួសជុល​នៅ​ពេលស្ថានភាពទឹកស្រកចុះបន្តិច ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខេត្តចំនួន៦នៅកម្ពុជា ប្រកាសមានតម្រូវការកម្លាំងពលកម្មចំនួនជាង ២ម៉ឺនកន្លែង
08/06/2025 12:08 PM
អង្គការសុខភាពពិភពលោក ផ្គត់ផ្គង់វេជ្ជសាស្រ្តនិងឈាមទៅកាន់តំបន់ហ្កាហ្សា ខណៈតម្រូវការកើនឡើង
08/06/2025 12:08 PM
លីបង់ ប្រគល់ភារកិច្ចដល់កងទ័ពដោយកំណត់អាវុធដល់កម្លាំងរដ្ឋ ក្នុងការប្រជែងជាមួយក្រុមហេសបូឡា
08/06/2025 12:08 PM
ខណៈអាមេរិក បង្កើនសម្ពាធដំឡើងពន្ធ រោងចក្រកាត់ដេរនៅឥណ្ឌា នៅតែបន្តផ្គត់ផ្គង់យីហោអាមេរិក
08/06/2025 12:08 PM
រុស្ស៊ី និយាយបង្ហើបពីការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម បន្ទាប់ពីការបញ្ចប់សន្ធិសញ្ញា INF
08/06/2025 12:08 PM
រដ្ឋបាលខេត្តបាត់ដំបងកំពុងជួយសម្រប​សម្រួលពលករខ្មែរ​មក​ពី​ប្រទេសថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ខណៈមានពលករខ្មែរជាង១០ម៉ឺននាក់បានត្រឡប់មកវិញនៅព្រឹកនេះ
08/06/2025 12:08 PM
លោក Trump និយាយថា សហរដ្ឋអាមេរិកនឹងដាក់ «ការដំឡើងពន្ធតិចតួច» លើការនាំចូលឱសថ
08/06/2025 12:08 PM
ប្រព័ន្ធប្រឆាំងយានដ្រូន ជំរុញផែនការរបស់ប្រទេសក្រិកសម្រាប់ឧស្សាហកម្មផលិតក្នុងស្រុក
08/06/2025 12:08 PM
លោកTrump៖ លោកនឹងជួបជាមួយលោក Xi ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា
08/06/2025 12:08 PM
សមត្ថកិច្ចជំនាញ ចុះចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម
08/06/2025 11:08 AM