BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច​តេ​ជោ លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ ​និង​ដាក់​ជូន​របាយការណ៍​រួមចំណែក របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​

2021/04/27 02:59:58 am        14
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង ៨​យប់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ នៃ​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព​។ នៅក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នោះ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ និង​ដាក់ជូន​នូវ​របាយការណ៍ រួមចំណែក​របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។​​​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា ដោយ​គូសបញ្ជាក់ថា​៖​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដោយសារ​កូ​វីដ​១៩ ហើយ​បន្ថែម​លើ​នេះ​ការប្រែប្រួល​អាកាសធាតុ ក៏​ជា​បញ្ហា​ដ៏​គួរឱ្យ​បារម្ភ។​ក្នុង​បញ្ហា​នេះ សម្តេច​បញ្ជាក់ថា ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​បាន​បំពេញ​កាតព្វកិច្ច ប្រកាន់យក​ការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ហើយ​សម្តេច​ក៏បាន លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់​និង​ដាក់ជូន​របាយការណ៍​រួមចំណែក របស់​ជាតិ​ខ្លួន ដើម្បី​ដោះស្រាយ​ការ ប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​មហិច្ឆតា ហើយ​សម្តេច​ថា​កម្ពុជា​ក៏បាន​ប្រឹងប្រែង​ចូលរួម​យ៉ាងសកម្ម​ផងដែរ​ដើម្បី​ឆ្លើយតប ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​។​​សូមបញ្ជាក់​ថា​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ​នេះ គឺធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក​ស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត បង់​ក្លា​ដែ​ស និង​ជា​ប្រធាន​វេទិកា​ភាព​ងាយ រងគ្រោះ អាកាសធាតុ​។ក្នុងនាម​ជា​វេទិកា​ពិភពលោក​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​របស់​វេទិកា​ភាព​ងាយ​រងគ្រោះ​នៃ​អាកាសធាតុ មានការ​ចូលរួម​ពី​សំណាក់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រមុខរ​រដ្ឋ និង​រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​សំខាន់ៗ​ផងដែរ​។ ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​នេះ គូសបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ការធ្វើសកម្មភាព និង​តម្រូវការ​ឲ្យ​ប្រទេស​ទាំងអស់ ធ្វើ​បច្ចុប្បន្នភាព​អំពី​ការចូលរួមចំណែក​រប​ស់​ជាតិ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​​វេទិកា​នេះ ក៏​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ចាំបាច់​ក្នុង​ពង្រឹង​កិច្ចប្រឹងប្រែង​កសាង​ភាព​ធន់​នឹង​អាកាសធាតុ ព្រម​គ្នា​នឹង​ការ​ការឆ្លើយតប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ និង​ការស្ដារ​ឡើងវិញ​ក្រោយពី​វិបត្តិ​នេះ ដើម្បី​រក្សា​កម្លាំង​សន្ទុះ​នៃ​ការងារ​ពង្រឹង​ភាព​សាំ និង​កាត់បន្ថយ​ការខូចខាត និង​ការ​បម្លាស់ទី​ជម្រក​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​៕ ​អត្ថបទ​៖ មុត សុទ្ធ

អាល្លឺម៉ង់ ​រាយការណ៍​ការ​ហក់​ឡើង​ខ្ពស់ ​នូវ​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19

2021/04/27 02:59:58 am        13
​អន្ដរជាតិ៖ អាល្លឺម៉ង់ បាន​រាយការណ៍​ការ​ហាក់​ឡើង​ខ្ពស់​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា ការរីក​រាលដាល​ឆ្លង​សកល នឹង​កើតឡើង​ម្តងទៀត​នៅក្នុង​ប្រទេស​នេះ​។​​វិទ្យាស្ថាន Robert Koch ដែលជា​ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺ​ជាតិ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី ៤.០៥៨​នាក់ និង​ករណី​ស្លាប់ ១៦​នាក់ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​​ករណី​ឆ្លង​ថ្មី​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​នៅ​អាល្លឺម៉ង់​កើនឡើង​ដល់ ៣១០.១៤៤​នាក់ និង​ករណី​ស្លាប់ ៩.៥៧៨​នាក់។​​លោក​ឡូ​ថា វី​លឺ គឺជា​ប្រធាន​វិទ្យាស្ថាន Robert Koch បាន​និយាយ​ថា មាននូវ​ការរីក​រាល​ឆ្លងតាម​ផ្ទះ​មនុស្ស​ចាស់ មណ្ឌល​ថែទាំ​មនុស្ស​ចាស់ និង​តាម​មន្ទីរពេទ្យ ដែល​នេះ​មានន័យថា នឹងមាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ច្រើនជាង​មុន ។​​លោក​បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អំឡុង​សន្និសីទកាសែត​នា​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​ថា មនុស្ស​វ័យក្មេង បាន​ឆ្លង​ច្រើនជាង​កាលពី​ប៉ុន្មាន​ខែ​មុន។​​ខណៈពេល​នោះដែរ ក្រុម​អាជ្ញាធរ បាន​ជំរុញ​ពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​តំបន់ ឬ​ទៅកាន់​តំបន់​ដែលមាន​ករណី​ឆ្លង​ថ្មី ៥០​នាក់​។​​ដោយឡែក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់ លោក​ហ្ស​ង់ ស្ប៉ា​ញ បានកើត​សរសើរ​ផងដែរ ដល់​ពលរដ្ឋ​អាល្លឺម៉ង់ ដែល​អាច​បន្ត​គ្រប់គ្រង​កា​រីក​រាលដាល​ឆ្លង​ជំងឺ​ដ៏​កាច​សហាវ​មួយ​នេះ​បាន ៕ អត្ថបទ៖ សារ៉ាត់

ក្រុម​សិទ្ធិមនុស្ស​ចោទប្រកាន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ថា​បាន​បង្ខាំង​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ជំរំ​កខ្វក់​

2021/04/27 02:59:58 am        13
​ថៃ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​គាំទ្រ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ចោទប្រកាន់​សហភាព​មី​យ៉ាន់​ម៉ា ថា​បាន​ឃាត់ខ្លួន​សមាជិក​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ១៣​ម៉ឺន​នាក់ នៅក្នុង​ជំរំ​ភៀសខ្លួន​កខ្វក់ ហើយ​សហគមន៍​អន្តរជាតិ គួរតែ​ដាក់​សំពាធ​មកលើ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឲ្យ​ស្តា​ឡើងវិញ​នូវ​សេរីភាព និង​សេចក្តី​ថ្លែ​ថ្នូ របស់​ជន​មូ​ល្លីម​ភាគតិច​មួយ​នេះ។​​នៅ​ក្នុង​របាយការណ៍​ចំនួន ១៦៩​ទំព័រ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​និយាយថា ស្ថានភាព​អមនុស្សធម៌​ នៅក្នុង​ជំរំ​ជនភៀសខ្លួន​ដែល​មាន​ការ​រឹតត្បិត​ខ្លាំង ២៤​កន្លែង និង​តំបន់​សហគមន៍​បិទ​សិទ្ធិ នៅ​រដ្ឋ​ភាគ​ខាងលិច​រ៉ា​ឃី​ន បាន​គំរាមកំហែង​ដល់​សិទ្ធិ​រស់រាន និង​សិទ្ធិ​ដទៃ​ទៀត​របស់​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ប្រឈម​នឹង​ការរើសអើង​ជាតិ​សាសន៍​ជា​យូរ​មកហើយ​។​​របាយការណ៍​ដែលមាន​ឈ្មោះថា “​គុក​ឥត​ជញ្ជាំង​ដោយ​គ្មាន​ទីបញ្ចប់​” បាន​សរសេរ​រៀបរាប់​ពី​ការ​រឹត​ត្បឹ​ត​ខ្លាំង​លើ​ការរស់នៅ​ប្រចាំថ្ងៃ ការធ្វើដំណើរ ការអប់រំ ការថែទាំង​សុខភាព ទីជម្រក និង​ចំណីអាហារ​មិន​គ្រប់គ្រាន់​។​​ដោយសារតែ​ការ​រឹតត្បិត​ទាំងអស់នេះ បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្នុង​ជំរំ ប្រឈម​នឹង​អត្រា​ខ្ពស់​នៃ​កង្វះ​អាហារូបត្ថម្ភ ជំងឺ​អាសន្នរោគ ហើយ​អត្រា​មរណភាព​មាតា និង​ទារក ខ្ពស់ជាង​តំបន់​ជិតខាង​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​​សូម​បញ្ជាក់ថា ជំរំ​ជនភៀសខ្លួន​ទាំងអស់នេះ ត្រូវបាន​កសាងឡើង​សម្រាប់​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​រត់គេច​ចេញពី​អំពើ​ហិង្សា​កាលពី​ឆ្នាំ ២០១២ រវាង​ជន​មូស្លីម និង​ពុទ្ធសាសនិក​នៅ​រដ្ឋ​រ៉ា​ឃី​ន ៕ អត្ថបទ៖ សារ៉ាត់

មន្ត្រី​ជំនាញ ​បញ្ជាក់ថា​ ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ មិន​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក ​សម្រាប់​ទ្រទ្រង់​ប្រាសាទ ​នោះទេ

2021/04/27 02:59:58 am        14
សៀមរាប ៖ ​មន្ដ្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​នឹង​មមាញឹក​ក្នុង​ការ​បង្វែរ​ទឹក​ចេញពី​តំបន់​អង្គរ ​ទៅតាម​បណ្ដោយ​ផ្លូវទឹក​បុរាណ​នានា ​ឆ្ពោះទៅកាន់​ស្ទឹង​ស្រុក​ពួក និង​ស្ទឹង​ស្រុក​ប្រាសាទ​បាគង ដើម្បី​បង្ហូរ​ទៅក្នុង​បឹង​ទន្លេសាប​ ខណៈដែល​ក្នុង​តំបន់​អង្គរ​បាន​បង្ហូរ​ចូល​គ្រប់គ្រាន់​។លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បានឱ្យដឹង​កាលពី​ថ្ងៃទី​០៧ ខែតុលា​ថា ​ស្ថានភាព​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំនេះ​ធ្លាក់​យឺត​ជាង​ឆ្នាំមុន ​ប៉ុន្តែ​បរិមាណ​ទឹក​ច្រើនជាង​ឆ្នាំមុន ​ដោយសារ​មាន​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​តំបន់​ខាងជើង​នៃ​បឹង​ទន្លេសាប​ ជាពិសេស​ធ្លាក់លើ​ភ្នំ​គូ​លេន​។ លោក​ បន្ដថា មន្ត្រី​ជំនាញ​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់ចែង ​និង​ប្រមូល​ទឹកភ្លៀង​ទាំងនោះ​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ ដើម្បី​បញ្ជូន​ទឹក​ទៅ​រក្សាទុក​ក្នុង​ក្នុង​ឧទ្យាន​អង្គរ រួមមាន​បារាយណ៍​ខាងជើង​ បារាយណ៍​លលៃ​ ក​សិន្ធុ​អង្គរវត្ត​ ក​សិន្ធុ​ក្រុង​អង្គរធំ​ បារាយណ៍​ខាងលិច ក​សិន្ធុ​ប្រាសាទ​ចៅស្រីវិបុល ​និង​អាង​ស្តុក​ផ្សេងៗ​ទៀត​ស្ទើរ​គ្រប់​តម្រូវការ​ហើយ​។លោក​ បន្ថែមថា នៅពេលដែល​ពេល​ទឹក​បញ្ចូល​គ្រប់គ្រាន់​តាម​ត្រូវការ​ក្នុង​តំបន់​អង្គ​រហើយ​នោះ ​មន្ត្រី​ជំនាញ​បាន​នឹង​កំពុង​បញ្ចៀស​ទឹក​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ផ្សេងៗ ​ដើម្បី​​ទម្លាក់​ទៅ​បឹង​ទន្លេសាប​តាម​ស្ទឹង​ពួក ស្ទឹង​ព្រះ​ស្រុក និ​ង​ស្ទឹង​សៀមរាប ​ស្ទឹង​នៅ​ស្រុក​ប្រាសាទបាគង ​ដើម្បី​កុំ​មាន​ផល​ប៉ះពាល់​លិច​ក្រុង​សៀមរាប ​ខណៈដែល​ស្ថានភាព​ទឹកធំ​ដូច​កាលពី​ឆ្នាំ​២០១១ ​ក៏ដោយ​។លោក ភឿន សុ​ឃីម បាន​បញ្ជាក់ថា តាំងពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារ​ប្រព័ន្ធ​ផ្លូវទឹក បុរាណ​ចាប់​តាំងពី​ឆ្នាំ​២០១២​មក តំបន់​អង្គរ និង​ក្រុង​សៀមរាប​មិនដែល​លិចលង់​ដោយ​ សារ​ទឹកជំនន់​នោះទេ ដែល​នេះ​ បង្ហាញថា​ ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ពិតជា​មាន​ប្រសិទ្ធភាព​បញ្ចៀស​ទឹកជំនន់​ចេញពី​ក្រុង​សៀមរាប​បាន​ល្អ​ណាស់​។ លោក​ បាន​បន្ថែមថា​ ការ​បញ្ចូល​ទឹក​នៅក្នុង​តំបន់​អង្គរ​បណ្ដោះអាសន្ន​នេះ​ជិត​គ្រប់​តម្រូវការ​ ប៉ុន្ដែ​បើសិន​ទឹក​ស្រក​ខុស​ពី​បរិមាណ​តម្រូវការ​ទៅវិញ​នឹង​មាន​ការ​បញ្ចូល​បន្ថែម​ទៀត​នៅ​ខែ​ខាងមុខ​ទៀត​។លោក ​បាន​បន្តថា សម្រាប់​ស្ថានភាព​ទឹក​នៅ​រដូវវស្សា​ឆ្នាំនេះ មាន​ផល​ល្អ​ដោយ​មន្ដ្រី​ជំនាញ​ ក៏​ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ព្រួយបារម្ភ​ពី​កង្វះ​ទឹក​នៅក្នុង​តំបន់​អង្គរ​នោះទេ​។​ មន្ដ្រី​ជំនាញ​រូបនោះ ​បាន​បន្ដថា ​នៅក្នុង​តំបន់​អង្គរ​ដែល​មាន​ត្រូវការ​ទឹក​ដល់​ទៅ​ជាង​១​រយ​លាន​ម៉ែត្រគុប ​សម្រាប់​ទ្រទ្រង់​ប្រាសាទ ​និង​ការងារ​អភិរក្ស​នៅ​រដូវប្រាំង​៕អត្ថបទ ៖ ឈិ​ត សា​វី

សម្តេច​តេ​ជោ បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំងអស់​ត្រៀម​ដោះស្រាយ​ឆ្លើយតប​គ្រោះ​ជំនន់​ទឹកភ្លៀង

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​បាន​ដាក់​បញ្ជា​ទៅ​កាន់​អភិបាលខេត្ត​ទាំងអស់ ​ជាពិសេស​ខេត្តបាត់ដំបង​ ត្រូវ​ត្រៀម​ដោះស្រាយ​ឆ្លើយតប​នឹង​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ​ខណៈដែល​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​រង​ឥទ្ធិពល​បម្រែបម្រួល​អាកាសធាតុ​។ខណៈពេល​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​០៩ ​ខែតុលា នេះ ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន នាយករដ្ឋមន្ត្រី ​បាន​ដាក់​បញ្ជា​ឱ្យ​អភិបាលខេត្ត​ទាំងអស់ ​ពិសេស​ខេត្តបាត់ដំបង ​ត្រៀម​គ្រប់​លក្ខណៈ ឱ្យ​បាន​ល្អប្រសើរ​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ​ខណៈ​ខេត្តបាត់ដំបង ​និង​ខេត្ត​មួយ​ចំនួនទៀត ​កំពុង​រង​ការ លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​។មកដល់ពេលនេះ ជំនន់​ទឹកភ្លៀង បាន​នឹង​កំពុងតែ​ជន់​លិច​តំបន់​ខ្លះ ​នៃ​រាជធានី​-​ខេត្ត​មួយ​ចំនួន ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ចុងរដូវ​វស្សា ​ពិសេស គឺ​ខេត្តបាត់ដំបង​ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ស្រូវ ​បង្កើន​រដូវ នៅ​ស្រុក​ប​វេ​ល ​ចំនួន​ជាង​ពីរពាន់​ហិកតា​។​ ទន្ទឹមនឹង​ការ​លិចលង់​នេះ មន្ត្រី​ជំនាញ​ក៏បាន​បង្ហាញ ​នូវ​ការ​ព្រួយបារម្ភ​អំពី​ការខ្វះខាត​ទឹក ​ដែល​អាច​នឹង​កើតឡើង​នៅ​អំឡុង​ខែវិច្ឆិកា ​ដោយបាន​អំពាវនាវ​ដល់​ កសិករ​ឱ្យ​នាំគ្នា​ប្រើប្រាស់​ទឹក​ដោយ​ប្រុងប្រយ័ត្ន​ កុំ​ខ្ជីខ្ជា​។បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធន​ធានទឹក ​និង​ឧតុនិយម​ជា​បន្តបន្ទាប់ ​បាន​ឱ្យដឹងថា សម្រាប់​ខែតុលា​នេះ ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ ​ហើយ​ក្រសួង ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ពី​បា​តុ​ភូ​ផ្សេងៗ​៕​អត្ថបទ​ ៖ មុត សុទ្ធ

អាជ្ញាធរ​ខណ្ឌ​៧​មករា ​បន្តសកម្មភាព​ប្រមូល​សំរាម ​ខណៈ​កម្មករ​ស៊ីន​ទ្រី​ នៅ​បន្តធ្វើ​កូដកម្ម

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ខណៈ​កម្មករ​ប្រមូល​សំរាម​នៅ​បន្តធ្វើ​កូដកម្ម​ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​អស់​ជាច្រើន​ថ្ងៃ​ហើយ​នោះ ​អាជ្ញាធរ​ខណ្ឌ​៧​មករា ​នៅតែ​បន្តសកម្មភាព​ប្រមូល​សំរាម​ជំនួស​កម្មករ​ទាំងនេះ ​ក្នុង​បំណង​ធ្វើ​អោយ​ទីក្រុង​មាន​សោភ័ណភាព​ស្រស់ ស្អាត​។មាន​ប្រសាសន៍ប្រាប់​BTV នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​លោក​ ហៀក ចាន់​លាង ​អភិបាលរងខណ្ឌ​៧​មករា ​បាន​ឲ្យ​ដឹងថា ​ខណៈ​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ​ធ្វើ​កូដកម្ម​ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ ​អស់​ជាច្រើន​ថ្ងៃ​ហើយ​នោះ ​អាជ្ញាធរ​ខណ្ឌ​៧​មករា​ នៅតែ​បន្ត​សកម្មភាព​ប្រមូល​សំរាម​ជំនួស​កម្មករ​ទាំងនេះ​ ក្នុង​បំណង​ធ្វើអោយ​ទីក្រុង​មាន​សោភ័ណភាព​ស្រស់ស្អាត ​និង​មិនមាន​ការ​រំខាន់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​។​លោក​ ថា គិត​មកដល់ពេលនេះ ​សំរាម​ដែល​កក​ស្ទុះ​នៅ​ក្នុង​ខណ្ឌ​គឺ​អាជ្ញាធរ​បាន​ដោះស្រាយ​រួចរាល់​ហើយ ​ក្នុងការ​ប្រមូល​សំរាម​យក​ទៅ​ចាក់ចោល និង​សល់​សំរាម​ដែល​ប្រជាពលរដ្ឋ​យកមក​ដាក់​ថ្មី​ប៉ុណ្ណោះ​។ជាមួយគ្នានេះ ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​៧​មករា ​បានលើកឡើង​ដែរ​ថា​ បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង ​បានធ្វើអោយ​សំរាម​កក​ស្ទុះ​ជាច្រើន​កន្លែង​មាន​ក្លិនស្អុយ​ ពិបាក​រស់នៅ ​ប៉ុន្តែ​នៅពេល​អាជ្ញាធរ​ខណ្ឌ​ដើរ​ប្រមូល​បែបនេះ ​មាន​ភាពល្អ​ជាង​មុន​។​ លើសពីនេះ​ ពួកគាត់​បាន​អំពាវនាវ​ដល់​អ្នក​ពាក់​ព័ន្ធ​ និង​កម្មករ​ស៊ិន​ទ្រី ឆាប់​ត្រូវរ៉ូវ​គ្នា​វិញ ដើម្បី​ឲ្យ​ការ​ប្រមូល​សំរាម​ដំណើរការ​ជាធម្មតា​វិញ​។មុន​និង​មាន​ដំណោះស្រាយ​រួមជាមួយ​កម្មករ​ប្រមូល​សំរាម​ ខណៈ​នេះ​រដ្ឋបាល​រាជធានី​បាន​កំពុង​ដោះស្រាយ​បញ្ហា​សំរាម​ ដោយបាន​ដាក់​ចេញ​វិធានការ​សំខាន់ៗ​ដូចជា​ ៖​ សម្របសម្រួល​ជាមួយ​អ្នក​កំពុង​ធ្វើ​កូដកម្ម ​ចុះ​អន្តរាគមន៍​បឋម​ប្រើ​យន្តការ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ​ខណ្ឌ ប្រមូល​សំរាម​សិន បន្ថែម​មធ្យោបាយ​បច្ចុប្បន្ន ​ដែលមាន​ឡាន ​៧០​គ្រឿង ​និង​កំពុង​បន្ថែមទៀត ​ ព្រមទាំង​រៀបចំ​យន្តការ​ដោះស្រាយ​យូរអង្វែង​ គឺ​ជ្រើសរើស​ក្រុមហ៊ុន ​៣ ​ធ្វើ​ប្រតិបត្តិការ​ ៣​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​៕​អត្ថបទ​៖​ទូច សោភ័ណ

ការ​ប៉ះទង្គិច​គ្នា​ បាន​ផ្ទុះឡើង​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ការងារ​ថ្មី​នៅ​ឥណ្ឌូនេស៊ី​

2021/04/27 02:59:58 am        16
​ឥណ្ឌូនេស៊ី៖ ក្រុមបាតុករ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមនគរបាល ក្នុង​ទីក្រុង​ហ្សា​កាតា ខណៈពេលដែល​ក្រុមសិស្ស​សាលា និស្សិត និង​ក្រុមកម្មករ​រាប់ម៉ឺន​នាក់ បាននាំគ្នា​ដង្ហែរ​ក្បួន​នៅ​ទូទាំងប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ការងារ​ថ្មី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលកម្ម និង​បរិស្ថាន។​​ច្បាប់​បង្កើត​ការងារ​ដែល​អនុម័ត​ឡើង​ដោយ​សភា​កាលពី​ថ្ងៃ​ចន្ទ នឹងធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ការងារ និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​។​វា​បានធ្វើ​កំណែរ​ទម្រង់​ច្បាប់​ចាស់​ចំនួន ៧៩​ច្បាប់ និង​មាន​គោលដៅ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ការិយាល័យ​ធិបតេយ្យ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដើម្បី​ទាក់ទាញ់​ការវិនិយោគទុន​បន្ថែម​ទៀត​មកកាន់​ប្រទេស​របស់លោក ។​​ក្រុមបាតុករ បាន​និយាយថា ច្បាប់​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់ក​ម្មករ តាមរយៈ​ការកាត់បន្ថយ​ប្រាក់​បំណាច់ ដកចេញ​ការ​រឹតត្បិត​ពលកម្ម​ដោយ​ដៃ​ជំនួស​ដោយ​កម្ម​ករបរ​ទេស បង្កើន​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ខាងក្រៅ និង​កែប្រែ​ប្រាក់ខែ​មកជា​ប្រាក់​ម៉ោង​វិញ ។​​ខណៈពេល​នោះដែរ ក្រុមនគរបាល បាន​រារាំង​ក្រុមកម្មករ​ពី​ការ​ដង្ហែរ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅមុខ​សភា ហើយ​ពួកគេ បាន​ឃាត់ខ្លួន​សិស្ស​វិទ្យាល័យ​យ៉ាងហោច ២០០​នាក់ ដែល​ព្យាយាម​សម្រុកចូល​ទៅក្នុង​បរិវេន​សភា៕ អត្ថបទ៖ សារ៉ាត់

រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​១១ដល់​ថ្ងៃទី១២ ខែ​តុលា​ខាងមុខនេះ

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១១–១២ ខែតុលា ​ឆ្នាំ​២០២០​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័​ត៌មាន​ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រលប់​ថ្ងៃ​ទី០​៩ ខែតុលា ឆ្នាំ​២០២០ នេះ​។​​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក វ៉ាង យី នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​​លោក វ៉ាង យី នឹង​មាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ប្រយោជន៍ និង​កង្វល់​រួម​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​០២ ទៀត រួមមាន លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​​សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។​​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​–១៩ ដែល​ពុំ​ធ្លាប់​មាន​ពីមុន​៕​

អាជ្ញាធរ​ បាន​ប្រមូល​សំរាម​ចេញពី​ក្រុងភ្នំពេញ​ប្រមាណ​ពីរ​ពាន់​តោន ​ក្នុង​មួយថ្ងៃ ខណៈ​កម្មករ​ស៊ិនទ្រី​បន្ត​ធ្វើ​កូដកម្ម​

2021/04/27 02:59:58 am        14
ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរ​បាន​ប្រមូល​សំរាម​ចេញពី​ក្រុងភ្នំពេញ​ប្រមាណ​ពីរពាន់​តោន​ក្នុង​មួយថ្ងៃ ខណៈ​កម្មករ​ស៊ិន​ទ្រី​បន្ត​ធ្វើ​កូដកម្ម ប៉ុន្តែ ​ឯកឧត្ដម​ បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​រំពឹង​កម្មករ​ប្រមូល​សំរាម​ទេ ប្រសិន​មិន​ចូល​ធ្វើការ ព្រោះ​ក្រុមហ៊ុន​ថ្មី​នឹង​ចេញ​ធ្វើការ​ឆាប់ៗ​ខាងមុខ​។​​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មកដល់ពេលនេះ ទាំង​១៤​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ បាន​នឹង​កំពុង​ខិតខំ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មកដល់ពេលនេះ​ក្នុង​មួយថ្ងៃ​អាជ្ញាធរ​ប្រមូល​សំរាម​បាន ប្រមាណ ​២០០០​តោន ខណៈ​ដែល​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មា​នសំរាម​ចំនួន ២៨៦៥​តោន​។មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​គ្រប់គ្រង​ការប្រមូល​សំរាម​បាន​មួយកម្រិត​ធំ​ហើយ​។ ឯកឧត្ដម ឃួ​ង ស្រេង ជឿជាក់​ថា មិន​យូ​រទេ ការ​ប្រមូល​សំរាម​នឹង​លែង​ជា​បញ្ហា បើទោះបី​កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ក៏ដោយ​។​​​​ឯកឧត្ដម ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា កិច្ចការងារ​ប្រមូល​សំរាម​គឺ​បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៩​មក ដោយ​យើង បាន​ចែក​ម៉ូតូ​កង់​បី​សំរាប់​ដឹក​សំរាម​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ជាមួយនឹង​ការទិញ​រថយន្ត​ដឹក​សំរាម​ចំនួន ​៧០​គ្រឿង ដើម្បី​ដឹកជញ្ជូន​សំរាម​ទៅ​ចាក់​ទីលាន​ផងដែរ ហើយ​មកដល់ពេលនេះ ទាំង​អគ្គស្នងការ​នគរបាល​ជាតិ ទាំង​បញ្ជាការ​កងរាជអាវុធហត្ថ​ ក៏បាន​សន្យាបញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំងពីរ​ភេទ​នេះ មួយ​ពាន់​នាក់ មកជួយ​លើ​ការងារ​ដឹកជញ្ជូន និង​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​​ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ កុំ​យក​ទៅ​បោះចោល​នៅ​តាម​ទីសាធារណៈ អាច​យកទៅដាក់​នៅ​ដេប៉ូ ចាក់សំរាម​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ខណ្ឌ នៅ​ក្នុង​រាជធានី​ភ្នំពេញ ការ​ធ្វើ​បែបនេះ​និង​ជួយ​សម្រួល​ការងារ​ច្រើន​សម្រាប់​ក្រុមការងារ​ដឹក​សំរាម ជញ្ជូន​សំរាម​៕ ​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

លោក​ត្រាំ ចង់​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា នា​ថ្ងៃ​សៅរ៍​នេះ​

2021/04/27 02:59:58 am        27
​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​ចង់​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ បើសិនជា​ពួកយើង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ជួបជុំគ្នា​។​​ថ្លែង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​លើ​កញ្ចក់​ទូរទស្សន៍ Fox News លោក​ត្រាំ បាន​និយាយ​ថា លោក​អាច​នឹង​ដង្ហែ​ក្បួន​ផង​ដែរ នៅ​យប់​បន្ទាប់​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ​។​​លោក​បាន​បញ្ជាក់​ពី​បំណង​របស់​លោក ដើម្បី​ចាប់​ផ្តើម​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​របស់លោក​ជាថ្មី​ម្តង​ទៀត រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​គ្រូពេទ្យ​របស់លោក​អះអាង​ថា គាត់​ជឿជាក់ថា លោក​ត្រាំ សុវត្ថិភាព​ក្នុង​ការ​វិល​ត្រឡប់មក​ជួបជុំ​ជា​សាធារណៈ​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​ការចេញ​រោគសញ្ញា​ជំងឺ COVID-19។​​លោក​ត្រាំ ចង់​វិលត្រឡប់​មកកាន់​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​របស់​លោក​វិញ ក្រោយ​ការស្ទង់មតិ​បង្ហាញថា លោក​នៅតែ​តាម​ពីក្រោយ​គូប្រជែង​របស់ខ្លួន គឺ​លោក​ចូ បៃ​ដិ​ន​។​​លោក​ត្រាំ និយាយថា លោក​នឹងធ្វើ​តេស្ត​រក​ជំងឺ COVID-19​ម្តងទៀត​នៅ​ថ្ងៃ​សុក្រ​នេះ រយៈពេល​៧​ថ្ងៃក្រោយ​លោក​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​យោធា Walter Reed ដើម្បី​ព្យាបាល​ជំងឺ COVID-19៕ អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ
08/07/2025 09:08 PM
កោះ Solomon Islands មិនអញ្ជើញអាមេរិក ចិន និងកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំនយោបាយរបស់ប៉ាស៊ីហ្វិក
08/07/2025 08:08 PM
ការិយាល័យនៃក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al នៅក្រុងប៉ារីស ត្រូវបានបំផ្លាញទ្រព្យសម្បត្តិ
08/07/2025 08:08 PM
សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព
08/07/2025 08:08 PM
សារព័ត៌មាន Ifax៖ លោក Putin នឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា នាចុងឆ្នាំ២០២៥
08/07/2025 07:08 PM
អាល្លឺម៉ង់នឹងពង្រីកការគ្រប់គ្រងព្រំដែន ពាក់ព័ន្ធនឹងវិធានការបង្ក្រាបជនអន្តោប្រវេសន៍
08/07/2025 07:08 PM
សេចក្ដីរាយការណ៍៖ អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Afipsky របស់រុស្ស៊ី ត្រូវបានពន្លត់ ក្រោយត្រូវយានដ្រូនវាយប្រហារ
08/07/2025 06:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បុរសដែលត្រូវបានអ៊ីរ៉ង់ប្រហារជីវិតពីបទចារកម្ម គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ
08/07/2025 06:08 PM
មន្ត្រីជាន់ខ្ពស់ EU៖ ការសម្លាប់ នៅហ្កាហ្សា មើលទៅដូចអំពើប្រល័យពូជសាសន៍ខ្លាំងណាស់
08/07/2025 06:08 PM
នាយករដ្ឋមន្ត្រីស៊ូដង់ ទៅបំពេញទស្សនកិច្ចអេហ្ស៊ីប ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង
08/07/2025 06:08 PM