BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្លាំង​អន្តរាគមន៍​របស់​យោធភូមិភាគ​ទី៥​ បន្ត​ចុះជួ​យស​ង្គ្រោះប្រជាព​លរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

2021/04/27 02:59:58 am        15

ក្រសួងសុខាភិបាល ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ​លើ​បញ្ហា​សុខភាព​អំឡុង​ទឹកជំនន់​នេះ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ព្រឹក​ថ្ងៃទី​១២ ​តុលា ២០២០​នេះ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពី​បញ្ហា​សុខភាព​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។លោកជំទាវ វេជ្ជបណ្ឌិត បន្តថា ស្របពេល​ដែល​មាន​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​រងគ្រោះ​ដោយ​ទឹក​ជន់​លិច​ ក្នុងនោះ​ក្រសួងសុខាភិបាល​ បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ទូទាំង​រាជធានី​-​ខេត្ត តាំងពី​មុន​ពេល​មាន​ទឹកជំនន់​កើតឡើង ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ​សម្រាប់​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ជាបន្ទាន់​។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា ​តាមរយៈ​ការណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​ម​នី្ទ​រ​សុខាភិបាល ​បាន​អន្តរាគមន៍​ជូន​ដល់​ប្រជាពលរដ្ឋ​លើ​ផ្នែក​សុខភាព​ ដោយមាន​ក្រុម​គ្រូពេទ្យ​យាម​ប្រចាំការ​នៅ​តាម​ទីទួល​មាន​សុវត្ថិភាព ព្រមទាំង​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹម​នឹងនោះ ​ក្រុមគ្រូពេទ្យ​ បាន​ចុះ​ទៅដល់​មូលដ្ឋាន ដើម្បី​ផ្តល់​ការអប់រំ​សុខភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ព្រោះថា​ នៅពេល​មាន​ទឹកជំនន់​បាន​ចូលមក ​វា​តែង​កើតមានឡើង​នូវ​ជំងឺឆ្លង និង​មាន​ពលរដ្ឋ​មួយ​ចំនួន​លង់ទឹក​ជាដើម​។ ដូច្នេះ​មន្ត្រី​សុខាភិបាល​របស់​យើង ​ត្រូវ​ចុះទៅ​អប់រំ​ភ្លាមៗ ក្រៅពីនោះ​មន្ត្រី​សុខាភិបាល ​បាន​ចែក​មុង​ជ្រលក់​ថ្នាំ ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សម្រាន​ក្នុង​មុង ជៀសវាង​កើត​ជំងឺឆ្លង ដូចជា​ ៖ ​ជំងឺគ្រុនចាញ់ ​គ្រុនឈាម​ គ្រុន​ឈី​ក​ និង​ជំងឺឆ្លង​ដទៃទៀត ​ដែល​បង្ករ​ឡើង​ដោយសារ​មូស​ខាំ​។ដោយឡែក​ដើម្បី​ការពារ​អនាម័យ កុំ​ឲ្យ​រាករូស និង​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​អាច​កើតមានឡើង លើ​បងប្អូន​ប្រជាពលរដ្ឋ​ដោយសារ​ការប្រើប្រាស់​ និង​បរិភោគ​ទឹក​មិន​ស្អាត ​ក្នុងពេល​ទឹកជំនន់​នេះ​ មន្រី្ត​សុខាភិបាល​បាន​ផ្តល់​ថ្នាំ​ខ្ល​រ៉ា​មីន​ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​យក​ថ្នាំ​នោះ​ដាក់​ក្នុង​ទឹក​ ដើម្បី​ធ្វើ​ឲ្យ​ទឹក​នោះ​ស្អាត ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​គ្មាន​ការ​ចម្លង​មេរោគ​។​ ជាពិសេស​ក្រសួង​សុខាភិបាល បាន​ត្រៀម​ក្រុម​គ្រូពេទ្យ​ឆ្លើយតប​បន្ទាន់​ ដើម្បី​ជួយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ជួយ​បាន​ទាន់ពេលវេលា​ ចំពោះ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​។ យើង​ក៏បាន​ត្រៀម​សម្ភារៈ បរិក្ខា​ពេទ្យ និង​ឱសថ ដើម្បី​ផ្តល់​ការពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ​៕អត្ថបទ ៖ រដ្ឋា

កាក​បាទ​ក្រហម​កម្ពុជា ត្រៀម​ជំនួយ​សង្គ្រោះ​រួចរាល់ ​ខណៈ​ពលរដ្ឋ​ជាង​១២ ០០០​ គ្រួសារ​ប៉ះពាល់​​ធ្ងន់ធ្ងរ ​ដោយ​ទឹកជំនន់​

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ បន្ទាប់ពី​អាជ្ញាធរ​តាម​បណ្តា​ប្រកាស​ស្វែងរក​ជំនួយ​ជំនួយ​ដល់​បណ្តា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ នៅពេលនេះ ​កាកបាទក្រហមកម្ពុជា​ស្នាក់ការ​កណ្តាល និង​កាកបាទក្រហមកម្ពុជា​ នៅតាម​បណ្តា​ខេត្ត​រាជធានី​ភ្នំពេញ​ នានា​ គឺ​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ​ក្នុង​នាំ​អំណោយ​ជំនួយ​សង្គ្រោះ​នានា ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ខណៈដែល​បច្ចុប្បន្ន​ ពល​រដ្ឋ​ជួប​ការ​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​កើន​ដល់​១២០០០​គ្រួសារ​។បើតាម​លោកជំទាវ ម៉ែន នារី​សុភ័ក្ត្រ អគ្គលេខាធិការរង​ទី​១ ​កាកបាទក្រហមកម្ពុជា ​ប្រាប់​BTV នៅ​ថ្ងៃទី​១២ ខែតុលា​នេះ​ថា ​នៅពេលនេះ​ បណ្តា​ខេត្ត​ឆ្ងាយៗ ដែល​បាន​និ​ងកំពុង​ជួប​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខ្លាំង​ជាងគេ គឺមាន​ដូចជា​ខេត្តពោធិ៍សាត់ ​បាត់ដំបង ​ខេត្ត​ប៉ៃលិន ​ឧ​ត្ត​រ​មានជ័យ និង​បណ្តា​ខេត្ត​នានា​ តាម​ដង​ទន្លេមេគង្គ​មួយចំនួន ​ហើយ​ពេល​នេះដែរ​កាកបាទក្រហម​កម្ពុជា និង​កាកបាទ​ក្រហមកម្ពុជា​ នៅ​តាម​បណ្តា​ខេត្ត​នានា​ បាន​នាំ​អំណោយ​យក​ទៅដាក់​ក្នុង​ឃ្លាំង ​នៅតាម​បណ្តា​ខេត្ត​រួចរាល់​អស់ហើយ​ ដើម្បី​យក​ចែក​ជូន​ពលរដ្ឋ​ជួប​ការ​រង​គ្រោះ​ដោយ​ទឹកជំនន់​។លោកជំទាវ ម៉ែន នារី​សុភ​ក្ត្រ បន្តថា​ នៅពេលនេះ ​កាក​ក្រហម​កម្ពុជា ក្រៅពី​ធ្វើ​ការងារ​ជា​ជំនួយ​ការ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ គ្រប់​បណ្តា​កងកម្លាំង​យុវជន​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម​កម្ពុជា​ ក៏​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ប្រជាពលរដ្ឋ​ជួប​ការ​រង​គ្រោះ​មកកាន់​ទទួល​សុវត្ថិភាព ​ជួយ​រៀបចំ​កន្លែង​ស្នាក់នៅ​ផង​ដែរ ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​។ទោះយ៉ាងណា​នៅក្នុង​អំឡុង​ពេលនេះ លោកជំទាវ ​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​អោយ​រួច​ពី​គ្រោះ​ទឹកជំនន់​ ជាពិសេស​ត្រូវ​ខិតខំ​ធ្វើ​អនាម័យ​ខ្លួន ​ការពារ​សត្វ​ពស់ និង​ជំងឺ​កាច​សាហាវ​នានា​ទៀត​។បើ​តាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ ឯកឧត្តម ឃុន សុខា បាន​ថ្លែងថា​ មកដល់​ថ្ងៃនេះ ខេត្ត​ដែល​ជួប​រងគ្រោះ​ដោយសារ​ទឹកជំនន់​គឺ​មាន​ចំនួន​១១​ខេត្ត ​ហើយ​ខេត្ត​ដែល​រង​ការ​ប៉ះពាល់ ​ធ្ងន់ធ្ងរ​ជាងគេ គឺ​មាន​ខេត្តពោធិ៍សាត់​ បាត់ដំបង ​ប៉ៃលិន ​ហើយ​សម្រាប់​ពលរដ្ឋ​ដែល​ជួប​ការ​ប៉ះពាល់ ​ដោយសារ​គ្រោះទឹកជំនន់​នេះ​ គឺមាន​ប្រមាណ​ជាង​ ១២៥០០​គ្រួសារ និង​មានគ្រួសារ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ជូន​ទៅ​ទីទួល​សុវត្ថិភាព ​គឺ​មាន​ចំនួន​ជាង​១០០០​គ្រួសារ​។ឯកឧត្តម បន្តថា នៅក្នុង​អំឡុង​ពេលនេះ ​មាន​កង​កំលាំង រួមមាន គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​កងទ័ព កង​អាវុធហត្ថ នគរបាល ​អាជ្ញា​មូលដ្ឋាន​នៅ​ថ្នាក់​ខេត្ត ​ឃុំ​សង្កាត់​ ព្រមទាំង​កម្លាំង​យុវជន​កាកបាទក្រហម​កម្ពុជា​ និង​អ្នក​ពាក់ព័ន្ធ​នានា​ទៀត ​បាន​ចូល​ច្រើន​ជួយសង្គ្រោះ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

អភិបាលខេត្តកណ្តាល ​ចុះ​មកពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ ក្នុងភូមិសាស្ត្រ ​ស្រុកអង្គស្នួល

2021/04/27 02:59:58 am        13
កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ ​ អភិបាលខេត្តកណ្តាល​ អញ្ជើញ​ចុះ​មក​ពិនិត្យស្ថានភាព​ជំនន់ទឹកភ្លៀង​ ក្នុងភូមិសាស្ត្រ ស្រុកអង្គស្នួល ​ខេត្តកណ្ដាល​ ​កាលពី​ រសៀលថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ ។លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ​បានឱ្យដឹងថា ឃុំពើក ​ស្ថានភាពទឹកបច្ចុប្បន្ន កំពុងជន់លិច​ លើកំណាត់ផ្លូវ ក្នុងភូមិប្រវែងជាង៤០០ម៉ែត្រ ​លើប្រវែងផ្លូវ សរុប៤០០០ម៉ែត្រ ប៉ះពាល់​មិន​ធ្ងន់ធ្ងរ ដល់លំនៅដ្ឋាន​ប្រជាពលរដ្ឋឡើយ។ ​ដោយឡែក​ចំណុចអូរធំ និង​ចំណុច​​ប្រឡាយ​សម្តេចតេជោ ​ស្ថិតក្នុងភូមិសាំងដំរី ​ ឃុំឆក់ឈើនៀង​ ជាប្រឡាយយុទ្ធសាស្ត្រ សម្រាប់​ការ​រំដោះជំនន់ទឹកភ្លៀងពី ភូមិសាស្ត្រឃុំទាំង៥ ដែលស្ថិតប៉ែកខាងជើងស្រុកអង្គស្នួល ហូរ​ទម្លាក់ឆ្ពោះទៅកាន់បឹងតាមោក​ រាជធានីភ្នំពេញ៕

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិនព្រ​មទាំ​ងកិច្ចព្រ​មព្រៀង​សំខាន់ៗ​ចំនួន៣​ផ្សេង​ទៀត ​ត្រូវ​បាន​ចុះហត្ថ​លេខា

2021/04/27 02:59:58 am        14
ភ្នំពេញ៖ កម្ពុជា-​ចិន​ បាន​ចុះហ​ត្ថលេខារួ​ម​គ្នាលើ​កិច្ចព្រម​ព្រៀងពាណិ​ជ្ជក​ម្មសេរីកម្ពុជា​-ចិន​ ដែល​កិច្ច​ព្រមព្រៀងនេះ​ ​ត្រូវ​បានគេ​ មើ​លឃើញថា ​កម្ពុជា ​នឹងទ​ទួលបា​នផល​ប្រយោជន៍យ៉ាង​ច្រើន​ ពិសេស​កម្ពុជា​ក៏មាន​ឱកា​សពង្រឹងអំ​ណាច​កំណត់​ថ្លៃដោ​យខ្លួន​ឯង​គ្រប់មុខទំ​និញ​។ជា​មួយ​គ្នានេះ ក្រៅ​តែពីការ​ចុះកិ​ច្ចព្រមព្រៀ​ងពាណិជ្ជ​កម្ម​សេរីកម្ពុជា​-ចិន​ កិច្ច​ព្រមព្រៀ​ងសំខាន់ៗ​ចំនួ​ន៣ផ្សេង​ទៀត​ ក៏​ត្រូវបា​នចុះហ​ត្ថលេ​ខាផ​ងដែរ ។កិច្ចព្រម​ព្រៀងពាណិជ្ជក​ម្មសេរីកម្ពុ​ជា-ចិ​ន ដែ​លបានចុះ​ហត្ថលេខា ​នៅ​ព្រឹកថ្ងៃទី​១២​ ខែតុ​លា ឆ្នាំ២០២០នេះ គឺធ្វើ​ឡើងក្រោ​មការអញ្ជើញ​ចូល​រួម ​ពីប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្តេ​ចតេជោ​ ហ៊ុន​ សែន​ និង ឯកឧត្តម​ វ៉ាង​ យី​ ទីប្រឹក្សា​រដ្ឋ​ និង​ជារដ្ឋម​ន្រ្តីកា​របរទេ​សចិ​ន។សម្រាប់កិ​ច្ច​ព្រមព្រៀង ​និង​ឯកសារសំ​ខាន់ៗចំនួ​ន៣​ផ្សេងទៀត​រួមមា​ន៖ទី១- កិច្ចព្រ​មព្រៀង​ស្តី​ពីកិច្ចសហប្រតិប​ត្តិកា​រសេដ្ឋកិច្ច​ និង​បច្ចេក​ទេសសម្រាប់​ការផ្តល់​ហិរ​ញ្ញប្បទា​នឥ​តសំណង​ ទឹក​ប្រាក់​ ៩៥០លានយ័ន​។ទី២-​ លិ​ខិតប្តូ​រឯកសារ​ស្តីពីការ​សិក្សា​សមិទ្ធ​លទ្ធភាព​គម្រោ​ងធ្វើឱ្យប្រ​សើរឡើ​ងមន្ទី​រពេទ្យបង្អែក​ខេត្ត​ព្រះសីហ​នុ។និងទី៣-​លិខិ​តប្តូរ​សារស្តីពី​ ការសិ​ក្សាសមិទ្ធល​ទ្ធភាព​គម្រោ​ងអភិវ​ឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធប្រព័ន្ធ​លូ ​និងប្រ​ព្រឹត្តកម្ម​ទឹកក​ខ្វក់​នៅ​ខេត្តព្រះ​សីហនុ​៕

សម្តេច​តេ​ជោ អះអាងថា​ EBA នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន ​គឺ​នៅ​ជា​រៀងរហូត

2021/04/27 02:59:58 am        22
ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​មាន​ប្រសាសន៍ប្រាប់ មិត្ត​ចិន​ថា បញ្ហា​EBA វា​នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា ចិន ​គឺ​នៅ​ជា​រៀងរហូត ​គឺ​មិន​មាន​ការបាត់បង់​នោះទេ​។ការអះអាង​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា យ៉ាង​ដូច្នេះ ខណៈ​អនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន ​ចូលជួប​សំដែង​ការគួរសម ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១២​តុលា​នេះ​។ក្រោយ​ជំនួប​បញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ឯកឧត្តម វ៉ាង យី ​បាន​កោតសរសើរ​ជំ​ពោះ​ទឹកចិត្ត​ដ៏​ធំ​ទូលាយ​របស់​សម្តេច​តេ​ជោ ​ចំ​បោះ​ការ​អនុញ្ញាតឱ្យ​នាវា​ដែល​គេ​ខ្លាច​រឿង​បញ្ហា​កូ​វីដ​–១៩ ​បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​ ហើយក៏​បាន​ជំរាប​ជូន​សម្តេច​អំពី​លទ្ធផល ​នៃ​ជំនួប​រវាង​ឯកឧត្តម ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ហោ ​ណាំហុង និង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ​ដែល​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​លើ​គ្រប់​វិស័យ ​ដែល​កិច្ចពិភាក្សា បាន​ឈាន​ទៅដល់​ការយល់ព្រម​រវាង​ភាគី​ទាំងពីរ​ថា ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ហើយ​ចិន​នៅតែ​បន្ត​គាំទ្រ​កម្ពុជា យ៉ាងរឹងមាំ​ជា​ជាទីបំផុត ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា រក្សា​ឱ្យបាន​នូវ​អធិបតេយ្យ និ​ង​សេចក្តី​ថ្លែ​ថ្នូរ​របស់​កម្ពុជា​។ ​ សម្តេច​ក៏បាន អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ​ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ​ហើយ​សម្តេច​បាន​បញ្ជា្ក​ក់ថា​ អះអាងថា EBA គឺ​គង់តែ​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ កិច្ចព្រមព្រៀង​ទីផ្សារសេរី​កម្ពុជា ចិន គឺ​នៅ​ជា​រៀងរហូត​។សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ ក៏បាន​សាទរ​ចំពោះ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា រវាង​ឯកឧត្តម ជាមួយ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​និង​បាន​ជំរាបជូន​ឯកឧត្តម វ៉ាង យី ដោយ​សង្ខេប អំពី​ដំណើរការ នៃ ការទប់ស្កាត់​កូ​វីដ​–១៩ ក៏ដូចជា​ដំណើរការ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ការទប់ស្កាត់​កូ​វីដ​១៩ ​បាន​ជោគជ័យ គឺ​ប្រជាជន​កម្ពុជា​បាន​អនុវត្ត​តាម​គោលការណ៍​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ ក្រសួងសុខាភិបាល​ដែល​មាន​គោលការណ៍​ច្បាស់លាស់​។​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​និង​ឯកសារ​សំខាន់​០២ ទៀត រួមមាន​ លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ​និង​លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ ខេត្ត​ព្រះ​សីហ​នុ​។​កិច្ចព្រមព្រៀង​លិខិត​ប្តូរ​សារ​ដែល​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ នៅថ្ងៃនេះ​រួមមាន ៖កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សរីរ​វាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង បច្ចេកទេស​សំរាប់​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​។ ​លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព ​គម្រោង​ធ្វើ​ឲ្យ​ប្រសើ​រឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា ​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ ​និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​-​និង​ពិធី​ប្រគល់​ និង​ទទួល​ជំនួយ​បរិក្ខារ​វេជ្ជសាស្ត្រ ។ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ សុខាភិបាល និង​ដោយ​ឈរលើ​មូលដ្ឋាន​ជំនួយ​កន្លងមក សាធារណរដ្ឋ​ប្រជាមានិត​ចិន ​បាន​ផ្តល់​នូវ​ជំនួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ចំនួន ១០,០០០ ​(​មួយ​ម៉ឺន​) ឈុត ​ដល់​ព្រះរាជា​ណា​ច្រក​កម្ពុជា​។ឯកឧត្តម វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ក៏បាន​ប្រគល់​ជំនួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ជូន ឯកឧត្តម ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់ ​ឯកឧត្តម វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ ​នឹង​បន្ត​ពង្រឹង​បន្ថែម នូវ​ចំណង​ មិត្ត​ភាពជា​ប្រពៃណី​ដ៏​យូរ លង់ សាមគ្គីភាព ​ភាតរភាព ​និង​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ ផ្លែផ្កា​រវាង​កម្ពុជា ​និង​ចិន ​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​–១៩​ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕អត្ថបទ​៖ មុត សុទ្ធ

ជំនន់​ទឹកភ្លៀង​កំពុង​វាយប្រហារ​លើ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​

2021/04/27 02:59:58 am        15
ស្ទឹងត្រែង ៖ ភូមិ​ចំនួន​១៤ ស្ថិតក្នុង​ឃុំ​ចំនួន​៦ របស់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង ​បាន​នឹង​កំពុង​រង​ផល​ប៉ះ ​ពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តំបន់​ផ្លូវ ទឹក ឬ​តំបន់​ទំនាប ធ្លាប់​ទទួលរង​ការ​ជន់​លិច ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ​ពិសេស​គឺ​យកចិត្ត​ទុក ដាក់​មើល​ថែទាំ​កូនចៅ​តូចៗ​ ក្រែង​កើតមាន​ករណី​លង់ទឹក​ជាយថាហេតុ ​ណាមួយ​កើតឡើង ពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អាសិរពិស ​ ជាដើម បើ​មាន​ករណី​សត្វ​ទិច​ ឬ​ខាំ ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ​ឱ្យបាន​ទាន់ពេលវេលា ​និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​ ប្រកបដោយ​អនាម័យ​ខ្ពស់​ផងដែរ​។ឯកឧត្ដម បាន​ណែនាំ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ដែល រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ត្រៀម​រួចជាស្រេច​នូវ​ឧបករណ៍ ​ឬ​សម្ភារ​សម្រាប់​សង្គ្រោះ​បន្ទាន់ ក្នុង ករណី​ជំនន់​ទឹកភ្លៀង​កើនឡើង​ ដើម្បី​ជួ​យ​សង្គ្រាះ​ពលរដ្ឋ ​នៅ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា​។​ មកទល់ពេលនេះ នៅក្នុង​ខេត្តស្ទឹងត្រែង​ ប្រជាពលរដ្ឋ ​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង ​មាន​ចំនួន​ជាង​៧០០​គ្រួសារ​ និង​ត្រូវ​បាន​ជម្លៀស​ ចំនួន​៥៥​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព ក្នុង​នោះ​ផ្ទះ ដែល ​បាន​លិច​ទឹក ​មាន​ចំនួន​ជិត​៧០០​ខ្នង​៕​អត្ថបទ​៖ មាស ផល្លា

ឯកឧត្ដម អ៊ឹម ឈុនលឹម​៖ មូលដ្ឋានគ្រឹះ​រដ្ឋធម្មនុញ្ញ​ជា​ទុន ​ដើម្បី​រក្សា​បាន​ស្ថិរភាព និង​សន្តិភាព​

2021/04/27 02:59:58 am        23
​ភ្នំពេញ៖ ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​និស្សិត​ជយលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់​ជួប​សម្តែង​ការគួរសម ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ថ្លែងថា មូលដ្ឋានគ្រឹះ​រដ្ឋធម្មនុញ្ញ​ជា​ទុន​ ដើម្បី​រក្សា​បាន​ស្ថិរភាព និង​សន្តិភាព​។​​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ បាន​អនុញ្ញាត​ឱ្យ​និស្សិត​ជយលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ចំនួន​២១​រូប ជា​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​នឹង​ទៅ​សិក្សា​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម ឯកឧត្តម អ៊ឹម ឈុនលឹម បាន ​សម្តែង​ការអបអរសាទរ និង​កោតសរសើរ​ជយលាភី​ទាំងអស់​ ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​ប្រលង​យក​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ដែលជា​កម្មវិធី​មួយ​មាន​សារសំខាន់​សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ក្នុង​ក្របខណ្ឌ​កិច្ច​សហ​ប្រ​តិ្ត​ការ​អន្តរជាតិ​នៃ​ប្រទេស​ទាំងបី ​គឺ ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​។ឯកឧត្តម អ៊ឹម ឈុនលឹម ក៏បាន​ចាត់ទុកថា នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត នៃ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងបី​។​ ​ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ថ្លែងថា ដំណើរការ​នៃ​ការចរចារ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែលជា​មូលដ្ឋានគ្រឹះ​សំខាន់​នាំឱ្យមាន​រដ្ឋធម្មនុញ្ញ​មួយ​ទំនើប​ដូច​សព្វថ្ងៃ ដើម្បីឱ្យ​និស្សិត​ជយលាភី​ទាំងអស់​បាន​យល់ដឹង និង​ជា​ទុន​សម្រាប់​ការសិក្សា​បន្ត​នាពេលខាងមុខ​។​​​​ក្នុង​កិច្ច​សំណេះសំណាល​នេះ ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម ដែល​ធ្លាប់បាន​បន្ត​ការសិក្សា និង​ធ្វើ​ការដក​បទពិសោធន៍​ការងារ​នៅ​បរទេស​ដូចជា បារាំង សហភាពសូវៀត និង​បណ្តា​ប្រទេស​នានា​នៅលើ​សាកលលោក ដើម្បី​ជា​ទុន​គំនិត​សម្រាប់​ជ័យលាភី​ទាំងអស់​យកទៅ​ប្រើ​ក្នុងការ​រស់នៅ និង​បន្ត​ការសិក្សា​រយៈពេល ២​ឆ្នាំ នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​។​​​​ឯកឧត្តម អ៊ឹម ឈុនលឹម បាន​បន្តថា ការកសាង​នីតិរដ្ឋ ដោយ​ឈរលើ​គ្រឹះ​ដ៏​រឹងមាំ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា កំពុងតែ​ខិតខំ​និង​សម្រេចបាន ដើម្បី​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​​​បន្ថែម​លើស​ពីនេះ ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ធ្វើ​ការណែនាំ​ដល់​និស្សិត​ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់​រក្សា​កិត្តិយស​ប្រទេសជាតិ និង​អធិបតេយ្យ​ជាតិ ដោយ​ត្រូវ​យល់ដឹង​អំពី​ច្បាប់ និង​ប្រពៃណី​ល្អ​របស់​ជាតិ ជួយ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​ជាតិ​យើង និង​ត្រូវ​ចេះ​ឆ្លើយតប​រាល់​ការ​ចោទសួរ​ពី​សំណាក់​និស្សិត​បរទេស​ពី​នយោបាយ​របស់​ផ្ទៃក្នុង​របស់​កម្ពុជា​៕​ ​អត្ថបទ​៖ ឧ​ត្ត​ម​

កាកបាទក្រហមកម្ពុជា​ទទួល​ជំនួយ​ពី​សប្បុរសជន​ ០៤​បន្ថែមទៀត ​ដើម្បី​ជួយ​ដល់​ជីវភាព​ជនរងគ្រោះ​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃទី២៦ ​តុលា ២០២០​នេះ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​ចំនួន​៤​បន្ថែម​ទៀត ១. ទទួល​អំណោយ​ពី​សម្តេចព្រះ​អភិ​សិរី​សុគ​ន្ឋា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈ​ធម្មយុត្តិ​និកាយ នៃ​ព្រះរាជា​កម្ពុជា ជា​ព្រះ​សាកលវិទ្យាធិការ នៃ​ពុ​ទ្ធ​ក​សាកល​វិទ្យា​ល័​យព្រះ​សីហមុនី​រាជា នូវ​អង្ករ​៤​តោន ត្រីខ​៤​កេស​ធំ ស្ករស​១០០​គីឡូក្រាម ទឹកដោះគោ​៣​កេស​ធំ សម្ភារៈ​ផ្ទះបាយ​៧​ឈុត​ធំ ទឹក​ផ្លែឈើ​៣០​កេស​ធំ និង​ជូន​អាហារូបករណ៍​១០០%​សម្រាប់​និស្សិត​ក្រីក្រ​ឆ្នាំ​២០២០​នេះ​ចំនួន​១០០​កន្លែង។ក្នុង​នោះ ​មាន ​៦​ឯកទេស តាមរយៈ កាកបាទក្រហមកម្ពុជា​,​ទី​២. អំណោយ​ឯកអគ្គរដ្ឋទូត​សាធារណៈ សិង្ហ​បុរី នូវ​អង្ករ​១៥០០​គីឡូក្រាម ទឹក​បរិ​សុ​ទ្ធ​៤៥០​កេស មី ៩៣៣៦​កញ្ចប់ ដំឡូង​ចំណិត ៦០០០​កញ្ចប់ ត្រីខ ៣០០០​កញ្ចប់ សាច់ក្រក​កំប៉ុង​៨២​កំប៉ុង នំប្រៃ​៣៣​កញ្ចប់ ទឹក​សណ្តែក ១៨០០​កំប៉ុង ភួយ​៤០០​ភួយ មុង​៣០០ កាបូបស្ពាយ​៣០០ និង​សម្ភារៈ​មួយចំនួនទៀត ទី​៣ អំណោយ​ឯកឧត្តម​វេជ្ជបណ្ឌិត វ៉េង ហេង ព្រមទាំង​កូន នូវ​ថវិកា ៣០០០ ដុល្លារ​អាមេរិក និង ទី​៤ ក្រុមហ៊ុន​ទឹក​បរិ​សុ​ទ្ឋ សេង ហុក​ហេង ទឹក​សុ​ទ្ឋ​១០០​កេស សម្រាប់​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​ក្នុង​ស្ថានភាព គ្រោះទឹកជំនន់​រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ​៕​

ក្រសួងការបរទេស និង​UN​ប្រចាំ​កម្ពុ​ជា ​រៀបចំ​សន្និសីទ​អបអរសាទរ​ខួប​លើក​ទី​៧៥ ​នៃ​អង្គការ​សហប្រជាជាតិ

2021/04/27 02:59:58 am        16
ភ្នំពេញ ៖ ​ក្នុងឱកាស​ក្រសួងការបរទេស​រៀបចំ​សន្និសីទ​អបអរសាទរ​ខួប​លើក​ទី​៧៥​ នៃ​អង្គការ​សហប្រជាជាតិ ​ឯកឧត្តម ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា ​បាន​ថ្លែងថា ​ពហុភាគី​និយម​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​សាមគ្គីភាព​ដោយ​ឆន្ទៈ​ និង​ធនធាន​រួម​ ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ ​សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ជាន់ខ្ពស់​ក្រោម​ប្រធានបទ​ «​អនាគត​ដែល​យើង​ចង់បាន តួនាទី ​នៃ​ពហុភាគី​និយម​ក្នុង​ពិភពលោក​ក្រោយ​ជំងឺ​កូ​វីដ​–១៩» ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ​ ដោយ​ពិធី​នេះ​ មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ក្រសួង ​អង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​ដៃគូ​ជាច្រើន​រូប​ផងដែរ​។នាឱកាស​នោះ ឯកឧត្តម ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ប្រធានបទ​នៃ​សន្និសីទ​នេះ​ពិតជា មាន​សារសំខាន់​យ៉ាង​ខ្លាំង ​នៅក្នុង​ពិភព​ដែល​កំពុង​ច្របូកច្របល់​ដោយសារ​បញ្ហា​សុខភាព ជាពិសេស​ជំងឺ​កូ​វីដ​១៩​។ ​ ឯកឧត្តម ប្រាក់ សុខុន ​បាន​ថ្លែងថា​ ស្ថិតក្នុង​កាលៈទេសៈ​នេះ​ពហុភាគី​និយម​កំពុង​មាន​តួនាទី​ល្អ​បំផុត ដែល​អាច​បង្កើត​បានជា​សាមគ្គីភាព​ឆន្ទៈ និ​ង​ធនធាន​រួម​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ដោយ​វិបត្តិ​នៃ​បញ្ហា​សុខភាព​នេះ​។ប្រមុខ​ការទូត​កម្ពុជា បាន​សង្កត់ធ្ងន់​ថា នេះ​ជា​ពេលវេលា​ដើម្បី​ពង្រឹង​កេរ្តិ៍ ដំណែល​នូវ​គោលការណ៍​ពហុភាគី​និយម​នេះ​ឡើងវិញ​ ដោយ​បង្ហាញ​នូវ សាមគ្គីភាព និង កិច្ច​សហប្រតិបត្តិការ​ចម្រុះ​ឲ្យ​បាន​កាន់តែច្រើន ។ក្រៅពីនេះ ប្រមុខ​ការទូត​កម្ពុជា បាន​គូស​បញ្ជាក់​ទៀ​ថា គូប្រជែង​នយោបាយ​ភូមិសាស្ត្រ​នយោបាយ​ខ្លាំងក្លា​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​សង្គ្រាមត្រជាក់​ថ្មី​បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ការ​រីក​រាលដាល​នៃ​វីរុស ​និង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភព​លោក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ដោយឡែក ដោយសារ​ប្រទេស​ជាច្រើន​កំពុង​រង​ការ​គំរាមកំហែង ​ដោយ​គ្រោះ​មហន្តរាយ​នៃ​ទឹកជំនន់ ប្រមុខ​ការទូត​កម្ពុជា ​បាន​ថ្លែងបន្តថា ​ស្ថានភាព​ជាក់​ស្តែង​រប​ស់​ប្រជាជន​ដែល​រងគ្រោះ​ក្រោម​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ១៩ គឺ​មិន​អាច​ធ្វេសប្រហែស​ចំពោះ​ទុក្ខលំបាក​របស់​អ្នកដទៃ​ដែល​រង​ផល​ប៉ះពាល់​ពី​បាតុភូត​ទាក់ទង​នឹង ​ការប្រែប្រួល​អាកាសធាតុ​ឡើយ​។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្ថែមថា​ គ្មាន​ប្រទេស​ណាមួយ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​បំរែ​បំរួល​អាកាសធាតុ​បានទេ ពុំមាន​ការប្រកាន់​ខ្ជាប់​នូវ​ពហុភាគី​និយម​និយម​ដ៏​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​នោះទេ​ បណ្តា​ប្រទេស​ដែល​រង​ការ​គំរាមកំហែង​នឹង​មិន​អាច​យកឈ្នះ​លើ​បញ្ហា​គ្រោះ​មហន្តរាយធម្មជាតិ​បាន​ដោយ​ជោគជ័យ​ឡើយ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ
08/07/2025 09:08 PM
កោះ Solomon Islands មិនអញ្ជើញអាមេរិក ចិន និងកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំនយោបាយរបស់ប៉ាស៊ីហ្វិក
08/07/2025 08:08 PM
ការិយាល័យនៃក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al នៅក្រុងប៉ារីស ត្រូវបានបំផ្លាញទ្រព្យសម្បត្តិ
08/07/2025 08:08 PM
សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព
08/07/2025 08:08 PM
សារព័ត៌មាន Ifax៖ លោក Putin នឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា នាចុងឆ្នាំ២០២៥
08/07/2025 07:08 PM
អាល្លឺម៉ង់នឹងពង្រីកការគ្រប់គ្រងព្រំដែន ពាក់ព័ន្ធនឹងវិធានការបង្ក្រាបជនអន្តោប្រវេសន៍
08/07/2025 07:08 PM
សេចក្ដីរាយការណ៍៖ អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Afipsky របស់រុស្ស៊ី ត្រូវបានពន្លត់ ក្រោយត្រូវយានដ្រូនវាយប្រហារ
08/07/2025 06:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បុរសដែលត្រូវបានអ៊ីរ៉ង់ប្រហារជីវិតពីបទចារកម្ម គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ
08/07/2025 06:08 PM
មន្ត្រីជាន់ខ្ពស់ EU៖ ការសម្លាប់ នៅហ្កាហ្សា មើលទៅដូចអំពើប្រល័យពូជសាសន៍ខ្លាំងណាស់
08/07/2025 06:08 PM
នាយករដ្ឋមន្ត្រីស៊ូដង់ ទៅបំពេញទស្សនកិច្ចអេហ្ស៊ីប ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង
08/07/2025 06:08 PM