BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពស់​ស្ទឹង​ពោធិ៍សាត់ បន្ត​ស្រក​ចុះ​នៅ​ថ្ងៃនេះ តែ​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត គ្រប​ដណ្តប់​លើ​ខេត្ត​ពោធិ៍សា

2021/04/27 02:59:58 am        18
​ពោធិ៍សាត់៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១២​ ខែតុលា ​ឆ្នាំ​២០២០ ផ្ទៃមេឃ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ នៅ​តែមាន​សភាព​អ័ព្ទអួ ហើយ​ការ​ជន់​លិច​តំបន់​មួយ​ចំនួន​នៅតែ​បន្ត​។ នៅ​ក្នុង​ចំណោម​ស្រុក​ក្រុង​ដែល​បាន​ទទួល​ការ​ជន់​លិច​នោះ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង នៅតែ​ជា​តំបន់​ដែល​មាន​ការ​លិចលង់​ខ្លាំង​ជាងគេ​។ ទឹកស្ទឹង​ពោធិ៍សាត់ បាន​ពេញព្រៀប​ច្រាំង​នៅក្នុង​ក្រុង​ពោធិ៍សាត់ ហើយ នៅ​បន្ត ហូរ​បែក​វាល ចូលទៅក្នុង​ភូមិឋាន ស្រែចម្ការ​របស់​ពលរ​ដ្ឋ​ក្នុងស្រុក​កណ្តៀង​។​​​​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមការងារ​របស់លោក​នៅតែ​បន្ត​បើកទ្វារ​ទឹកជា​ច្រើន​កន្លែង ដើម្បី​បន្ថយ​កម្ពស់​ទឹក ចេញពី​ស្ទឹង​ពោធិ៍សាត់ និង រំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​។​ថ្លែង​ពី​ស្ថានីយ៍​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល លោក​ប្រធាន​មន្ទី​ធនធានទឹក​ដដែល​បាន​លើកឡើងថា បើសិន​យប់​ថ្ងៃទី ១២ តុលា​នេះ និង ថ្ងៃ ១៣​តុលា​ខាងមុខ​មិនមាន​ភ្លៀង​ទេនោះ ទឹក នឹង​បន្ត​ស្រក​ជា​បន្តទៀត​។​គិត​ត្រឹម ថ្ងៃ​១២​ខែតុលា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​ គឺ​បាន​ឋិត​ក្នុង​កម្រិត​កម្ពស់ ៥.៤៦​ម៉ែត្រ ពោលគឺ​បាន​ធ្លាក់ចុះ​អស់ ៧​ហ៊ុន នេះ​បើ​ធៀប​នឹង​ថ្ងៃទី ៩​តុលា ដែល​កម្ពស់​ទឹកស្ទឹង​ពោធិ៍សត្វ មាន​កម្ពស់​ដល់​ទៅ ៥.៥៣​ម៉ែត្រ​។​ទោះជា​មានការ​ថយចុះ​នូវ​កម្ពស់​ទឹក​បន្តិច​មែន​ប៉ុន្តែ កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​នៅតែ ខ្ពស់ជាង​កម្រិត​ប្រកាសអាសន្ន ដែល​ត្រូវ​បានកំណត់​ត្រឹម ៥.០០​ម៉ែត្រ​។ គិត​ចាប់តាំងពី​អំឡុងពេល​ភ្ជុំបិណ្ឌ រហូតដល់​ពេលនេះ ពោធិ៍សាត់ បាន​ជួបប្រទះ​ជំនន់​ទឹកភ្លៀង ៣​លើក​ហើយ​។​លើកចុងក្រោយ ដែល​ទឹក​ចាប់ផ្តើម​ឡើង​ខ្លាំង កាលពី​ថ្ងៃ ៩​តុលា​នោះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៩៩៩០ គ្រួសារ (​តួលេខ​បឋម​) និង មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ ក្នុងនោះ មាន​យុវនារី​ម្នា​ក់វ័យ ២១​ឆ្នាំ បាន​បាត់​បង់ជីវិត​ដោយ​លង់ទឹក ក្នុង ភូមិ ស្ថានីយ៍ ឃុំ​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ក្នុង​យប់​ថ្ងៃទី ១១​តុលា ឆ្នាំ​២០២០៕ ​អត្ថ​ប​ទ៖ សំនៀង​

ព្រះ​នាង​តូច នរោត្តម ជេន​ណា បាន​ប្រកាស​ជា ព្រះរាជ​ទូត​សុ​ឆន្ទៈ ប្រចាំ អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)

2021/04/27 02:59:58 am        13
​ភ្នំពេញ៖ ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា ទ្រង់​យាង​មកកាន់​ទីតាំង​គម្រោង​រ​បស់​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ដើម្បី​ចុះហត្ថលេខា​ជា​ផ្លូវការ ប្រកាស​តែងតាំង​ជា​ព្រះ​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ក្នុងនោះ​ផង​ដែល ​ក៏​មាន​ការ​ដាក់​បង្ហាញ​នូវ​អាគារ​ថី្ម​មួយ​ដែល​មាន ឈ្មោះថា MIRO(​មី​រ៉ូ​), កាលពី​ថ្ងៃ​ទី​១០​តុលា កន្លងទៅនេះ​។​​លោក Xu Wenshui អគ្គនាយក​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ឲ្យ​ដឹងថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ព្រះ​នាង​តូច ន​រោ​ត្ដម ចេ​ន​ណា បាន​ធើ្វ​ឱ្យ​ប្រជាជន​ទីក្រុង​ភ្នំពេញ និង​ពិភពលោក​ស្វែងយល់​កាន់តែច្បាស់​អំពី​ផលិតផល​ថ្មី​របស់​គម្រោង បុរី អ & អេ​ហ្វ​។ ព្រះ​នាង​តូច នរោត្តម ជេន​ណា បានធ្វើការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសន្យា​ដោយផ្ទាល់​ជាមួយ​លោក Xu Wenshui ដែលជា​អគ្គនាយក ក្រុមហ៊ុន អ &​អេ​ហ្វ​។ព្រមជាមួយ​គ្នា ក៏មាន​ធ្វើ​ពិធី​ទម្លាក់​ខ្សាច់មាស ដែលជា​និមិត្តរូប នៃ​កិច្ចសហប្រតិបត្តិការ​យ​ល់​ព្រម​ជា​ផ្លូវការ នាពេល​អនាគត​។ ព្រះ​នាង​តូច​នឹង​បន្ត​ចូលរួម​នៅក្នុង​គម្រោង​នេះ​ក្នុងនាម​ជា​រាជទូត​សុ​ឆន្ទៈ នៃ​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)​។ ព្រះ​នាង​តូច នរោត្តម ជេន​ណា មាន​ទេពកោសល្យ​ក្នុងការ​សម្តែង រាំ និង​ច្រៀង​។ព្រះ​នាង​បាន​បកស្រាយ​ចម្រៀង​ចំនួន​២​បទ​នៅលើ​ឆាក ដែល​បទ​ទី​1 មាន​ចំណងជើង​ថា “​ភ្នំពេញ​” និង​បទ​ទី​2 មាន​ចំណងជើង​ថា A Whole New World រួម​ជាមួយនិង​ការបង្ហាញ​នូវ​ក្បាច់​រាំ​ដ៏​អស្ចារ្យ​គឺ​បទ Ice Cream របស់​ក្រុម Blackpink​។ ក្នុងនោះ​ក៏មាន​ការប្រកួត​ផ្គុំ​រូប MIRO នៅក្នុង​កម្មវិធី ជាមួយ​ក្រុមព្រះ​នាង​តូច និង​ក្រុម​តារា​របស់​យើង​។​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) បាន​ប្តេជ្ញាចិត្ត ដើម្បី​ក្លាយជា​ក្រុមហ៊ុន​អន្តរជាតិ​ឈានមុខ​គេ​ក្នុង​វិស័យ​អចលនទ្រព្យ​។ ក្រុមហ៊ុន បាន​នាំយកមក​នូវ​ផលិតផល​អា​ផាត​មិន ដ៏​ល្អ​ប្រណិត​មួយ​ដែលមាន​ទំហំ​ប្រហែល ៣៨–៥០ ម៉ែត្រការ៉េ ក្នុង​មួយ​បន្ទប់ ដែលមាន​ឈ្មោះថា MIRO ។MIRO ប្តេជ្ញា​កសាង ប្រព័ន្ធ​ជីវិត​ដ៏​ស្រស់ស្អាត​ចំនួន​6 ដើម្បី​បំពេញ​តំរូវការ​របស់​អតិថិជន​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម​។ ក្នុង​អា​ផាត​មិន​MIRO បាន​បំពាក់​ដោយ​ឧបករណ៍​ផ្ទះ​ឆ្លាត​វៃ​គ្រប់​ជ្រុង និង​គ្រឿង​បរិក្ខារ​ស្តង់ដា​ខ្ពស់ ក្នង​នោះ​មានដូចជា អាង​ហែល​ទឹក 270° SKY BAR, កន្លែង​ហាត់ប្រាណ​បែប Panoramic សួនច្បារ​នៅ​ជាន់​ខាងលើ​កំពូល​អគារ និង​ការិយាល័យ​រួម ដែលមាន​ទំហំ​៥០០​ម៉ែត្រការ៉េ មិនតែប៉ុណ្ណោះ​ទេ អតិថិជន​ក៏​អាច​រីករាយ​ជាមួយ​ការ គយគន់​ទេសភាព​នៃ​ទន្លេបាសាក់​ផងដែរ​៕ អត្ថបទ រដ្ឋា

សម្តេច​ក្រឡាហោម ស ខេង ជំរុញ​ឲ្យ​គណៈមេធាវី​បង្កើន​ការ​ដោះស្រាយ​បណ្តឹង​ជូន​ដល់​ពលរដ្ឋ

2021/04/27 02:59:58 am        61

តំបន់​ដែល​តែង​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​នៅ​បាត់ដំបង ​កំពុង​ត្រូវ​ជំនន់​ទឹកភ្លៀង​វាយលុក​

2021/04/27 02:59:58 am        14
បាត់ដំបង ៖​ បញ្ហា​ជំនន់​ទឹកភ្លៀង ​នា​ចុងរដូវ​វស្សា ​ក្នុង​ឆ្នាំ​២០២០​នេះ ​មិន​ត្រឹមតែ​បង្ក​ឲ្យ​មានការ​ជន់​លិច​នៅ​តាម​បណ្ដា​ស្រុក​ជាប់​នឹង​ស្ទឹងធំៗ​ក្នុង​ខេត្ត ​ឬ​ស្រុក​ជាប់​ព្រំដែន​ថៃ​នោះទេ ​វា​ក៏បាន​បង្ក​ឲ្យ​មានការ​លិចលង់​ និង​ប៉ះពាល់​ដល់​ស្រុក​គាស់ក្រឡ ​ដែល​ជា​ស្រុក​មួយ​តែង​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​សឹង​រាល់​ឆ្នាំ ​និង​មាន​ស្ថាន​ដី​ខ្ពស់​មិន​ងាយ​មាន​ទឹកជំនន់​ហូរ​ដល់​ស្ទើរតែ​គ្រប់​ឃុំ​។ដោយ​ទឹកជំនន់​ហូរ​ដល់​ស្រុក​គាស់ក្រឡ​នេះ ​គឺ​ហូរ​ចេញពី​ស្រុក​សង្កែ ​និង​ស្រុក​បាណន់ ​ព្រោះថា ស្រុក​ទាំងពីរ​នេះ កំពុង​ជួប​បញ្ហា​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ផងដែរ​ ក្នុងចំណោម​បណ្ដា​ក្រុង​ និង​ស្រុក​មួយ​ចំនួនទៀត​។ លោក ញឹក សា​រ៉ែ​ន អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ ​បាន​លើកឡើងថា​ ទឹកជំនន់​នាពេលនេះ​ បាន​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ឃុំ​ហប់ ​រហូតដល់​មានការ​លិចលង់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៩​គ្រួសារ ​និង​ត្រូវ​បាន​អាជ្ញាធរ ​និង​កងកម្លាំង​ទាំង​៣ ​បាន​ជួយ​អន្តរាគមន៍​យក​មក​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិន​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ។លោក​អភិបាលស្រុក​ស្តីទី បាន​បញ្ជាក់ថា ​ចំពោះ​ទឹកជំនន់​នេះ ​ក៏បាន​ហូរ​ចូល​ក្នុង​ស្រះ​ទឹកធំៗ​ក្នុង​ស្រុក​ទាំងមូល ដើម្បី​ទុក​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នាពេលខាងមុខ​ ហើយ​កម្រិត​ទឹក​ដែល​ចូល​ក្នុង​ស្រះ​ទឹក​ទាំងអស់នោះ ​នឹងធ្វើ​ឲ្យ​ស្រុក​គាស់ក្រឡ ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​មួយ​ផ្នែក​ធំ​ផងដែរ ។ ​ពលរដ្ឋ​ជួប​គ្រោះទឹកជំនន់​ រស់នៅក្នុង​ឃុំ​ហប់ ​បាន​លើកឡើងថា ក្នុង​តំបន់​ពួកគាត់​រស់នៅ​មិនដែល​ជួប​បញ្ហា​គ្រោះទឹកជំនន់​ដូច​ឆ្នាំនេះ​ទេ​ ដោយ​វា​បាន​ឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១៣​ ទៅទៀត ​និង​បណ្ដាល​ឲ្យ​មានការ​លិចលង់​ផ្ទះសម្បែង​ ស្រែចម្ការ ​រួមទាំង​ផ្លូវ​មួយ​ចំនួន ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ ប៉ុន្តែ​យ៉ាងណា​ក៏​អរគុណ​ដល់​អាជ្ញាធរ​ស្រុក​ និង​កងកម្លាំង​នានា ​ដែល​បាន​ជួយ​អន្តរាគមន៍​នាំ​ពួកគាត់​មកកាន់​ទីទួល​សុវត្ថិភាព ។ក្នុងពេល​ចុះ​ចែក​ស្បៀង​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​គាស់ក្រឡ និង​ស្រុក​សង្កែ ​នៅ​ថ្ងៃទី​១២ ខែតុលា​ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ​ដោយ​ត្រូវ​ហាម​មិន​ឲ្យ​លេង​ទឹក​ផ្ដេសផ្ដាស ដែល​អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​ និង​ត្រូវ​នាំគ្នា​ថែរក្សា​សុខភាព​។ ឯកឧត្តម​ បានបញ្ជា​ក់ថា ​ចំពោះ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង​ គិត​ត្រឹម​ថ្ងៃទី​១២​ តុលា មានស្រុក​មួយ​ចំនួន​បាន​ធូរស្បើយ ​ខណៈ​មួយ​ចំនួនទៀត​នៅ​ធ្ងន់ធ្ងរ​នៅឡើយ​ ពិសេស​ស្រុក​នៅ​ខាងក្រោមៗ​ស្ទឹងធំៗ ​ដោយ​អាជ្ញាធរខេត្ត ​កំពុង​ជួយសង្គ្រោះ​ពលរដ្ឋ​ នាំទៅ​កាន់​ទីទួល​សុវត្ថិភាព ​រួមទាំង​ផ្ដល់នូវ​ស្បៀងអាហារ​ និង​ថ្នាំសង្កូវ​ជូន​ដល់​ពលរដ្ឋ ​ហើយ​ចំពោះ​ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ ក៏បាន​ស្រក​បន្តិច​ដែរ ៕អត្ថបទ ៖ បាន សុខ​រិ​ទ្ធ

មន្ត្រី​ជំនាញ​ខេត្តតាកែវ ​ស្នើ​កុំ​ឱ្យ​មានការ​ដាក់​លក់​ឱសថ ៤ប្រភេទ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ពលរដ្ឋ

2021/04/27 02:59:58 am        14
តាកែវ ៖ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ និង​ជា​ប្រធាន​គណៈ​ឱសថការី​ខេត្តតាកែវ​ លោក​ឱសថ ការី ផាន់ វ៉ាន់ បាន​ណែនាំ​ដល់​ឱសថ​ស្ថាន​ដែល​ជា​សមាជិក​របស់​ឱសថការី​ទូទាំង​ខេត្តតាកែវ​ទាំងអស់​មិន​ត្រូវ​ដាក់លក់​ឱសថ​៤​មុខ ​ដែល​ក្រសួងសុខាភិបាល​ បាន​ហាមឃាត់ ​ដែល​ក្នុងនោះ​រួមមាន​ ថ្នាំ​គ្រុនចាញ់ ថ្នាំ​របេង ថ្នាំ​អេដស៍​ និង​ឧបករណ៍​ត្រួតពិនិត្យ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ។ថ្លែង​នៅ​ក្នុង​ឱកាស​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ក្របខណ្ឌ​និយ័ត កម្ម​គោល​ការណែនាំ​ស្តីពី​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​សម្រាប់​ឱសថការី​ ការ​ផ្តល់​ជូន​វិញ្ញាបនបត្រ​បញ្ជិកា ឱសថ​ការី​កម្ពុជា ​និង​លិខិត​ថ្លែងអំណរគុណ​(​កូ​វីដ​១៩ )​ ដល់​សមាជិក​ខេត្តតាកែវ ​នៅ​ថ្ងៃទី​១២​ ខែតុលា ​លោក​ឱសថការី ផាន់ វ៉ាន់ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ដាស់តឿន​ និង​ណែនាំ​ដល់​បងប្អូន​ដែល​ជា​សមាជិក​ឱសថការី​សម្រាប់​ខេត្តតាកែវ ​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ហាម​ដាច់ខាត​នៅ​តាម​កន្លែង​លក់​ថ្នាំពេទ្យ ឬ​ ហ្វា​ម៉ា​ស៊ី​និង​គ្លី​និច ឯកជន​មិន​ឲ្យ​មានការ​ដាក់​លក់​ឱសថ​បួន​មុខ ​ដែលមាន​ដូចជា​ថ្នាំ​គ្រុនចាញ់ ​ថ្នាំ​របេង ថ្នាំ​អេដស៍ និង​ឧបករណ៍​ត្រួតពិនិត្យ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ ជាដាច់ខាត ប្រសិនបើ​ឱសថ​ស្ថាន​ណាមួយ​ដាក់​លក់​ថ្នាំ​ហាមឃាត់​ទាំងអស់នេះ ​គឺ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ច្បាប់ ។លោក ​បន្តថា មូល​ហេតុដែល​ក្រសួង​ហាមឃាត់​នៅ​ការដាក់​លក់​ឱសថ​ទាំងនេះ ​គឺ​ដើម្បី​ការពារ​សុខុមាលភាព ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ដែល​នាំគ្នា​ទៅ​ឱសថ​ទិញ​ពី​កន្លែង​លក់​តាម​គ្លីនិក ហ្វាម៉ា​ស៊ី ឬ​កន្លែង​លក់​ថ្នាំពេទ្យ​ផ្សេងៗ ដែល​មិន​មាន​ជំនាញ​ច្បាស់លាស់​ និង​មិនបាន​ត្រួតពិនិត្យ​អំពី​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ ​ដែល​នាំ​អោយមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព និង​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ។​ លោក​ ឱសថ​ការ​រី ផាន់ វ៉ាន់ ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យថា ខ្លួន​មាន​អាការៈ ឬ​ជំងឺ​ណាមួយ​នោះ​សូម​ឲ្យ​ទៅ​ពិនិត្យ​អោយ​បាន​ច្បាស់​លាស់​ជា មួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ ឬ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​រដ្ឋ​ដែល​ជិត​កន្លែង​រស់​នៅរ​បស់បង​ប្អូន ​ព្រោះថា ​នៅតាម​ទីតាំង​ទាំងនោះ​យើង​មាន​គ្រូពេទ្យ​ជំនាញ និង​ព្យាបាល​ជូន​ដោយ​មិន​មានការ​គិតលុយ​នោះទេ​៕​អត្ថបទ ៖ គុជ វិភាគ

មន្រី្ត​ក្រសួង​វប្បធម៌​ អះអាងថា ​ការអភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌ ​ត្រូវ​ផ្សារភ្ជាប់​ទៅ​នឹង​ខឿនវប្បធម៌

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​អះ​អាងថា ការអភិរក្ស ​និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌ ​ត្រូវ​ផ្សារភ្ជាប់​ទៅ​នឹង​ខឿនវប្បធម៌​ ប្រពៃណី​បន្ត​មតក ​ពី​បុព្វបុរស​ ដូនតា​យើង ​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ពណ៌​សម្បុរ ​អត្តសញ្ញាណ និង​ព្រលឹង​ជាតិ​។ការ​ថ្លែង​របស់​ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ យ៉ាង​ដូច្នេះ ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ សេចកី្ត​ព្រាង​ប្រកាស​ស្តីពី​ ការគ្រប់គ្រង និង​លើកស្ទួយ​សិល្បៈ​ទស្សនីយភាព​, រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣–១៤​ ខែតុលា ឆ្នាំ​២០២០ រៀបចំ​ដោយ​នាយកដ្ឋាន​នីតិកម្ម ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ឯកឧត្តម ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ បាន​បន្តទៀតថា​ ជា​ទស្សនៈវិស័យ​ទៅ​អនាគត ​ការអភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌ ត្រូវ​ផ្អែកលើ​ខឿនវប្បធម៌​បុរាណ និង​ប្រពៃណី ​ប៉ុន្តែ​ត្រូវ​មាន​ភាព​ជឿនលឿន​ស្របតាម​ពាក្យស្លោក​ថា ​បុរាណ​មិនយឺត ​ទំនើប​មិន​បរទេស​។ ដូច្នេះ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ក្រោម​ការដឹកនាំ​របស់​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា​ តែង​បាន​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច ​ដោយ​ការទទួលខុសត្រូវ​ក្នុង​ការ​ប្រមូល​គៀងគរ​ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ​ដែល​កំពុង​ប្រតិ​ប​តិ្ត​កា​រលើ​វិស័យ​សិល្បៈ​វប្បធម៌ ​ឲ្យ​ចូលរួម​ក្នុង​ការ​អភិរក្ស និង​លើកតម្កើង​បេតិកភណ្ឌ​វប្បធម៌​អរូបី​ របស់​ជាតិ​ស្របតាម​គោលការណ៍​ច្បាស់លាស់​គឺ រដ្ឋ​គាំទ្រ ដៃគូ​ឯកជន​ជា​អ្នក​អនុវត្ត ​មានន័យថា​ រដ្ឋ​ជា​អ្នកគ្រប់គ្រង​ផ្នែក​ច្បាប់ ផ្នែក​ជំនាញ ទទួល​ខុសត្រូវ​លើ​ក្បួនខ្នាត រចនាបថ ​ការ​ពង្រឹង​អត្តសញ្ញាណ​ជាតិ ឯ​ដៃគូ​ឯកជន​ជា​អ្នក​អនុវត្ត​ដោយផ្ទាល់ ជា​អ្នកស្វែងរក​ប្រភព​ទុន​អភិវឌ្ឍ និង​ជួយ​បំពេញ​នៅ​កន្លែង​ខ្វះចន្លោះ​ដែល​រដ្ឋ​មិន​ទាន់បាន​អនុវត្ត​ពេញលេញ​។បើតាម​ឯកឧត្តម ធៀង វណ្ណដារ៉ុង និង​ឯកឧត្តម ចំរើន វ៉ាន់​ថា ដែល​បាន​ដឹកនាំ​តាក់​តែង​សេចកី្ត​ព្រាង​ប្រកាស​សី្ត​ពី​ការគ្រប់គ្រង ​និង​លើកស្ទួយ​សិល្បៈ​ទស្សនីយភាព​នេះ ​បាន​ឲ្យ​ដឹង​ដែរ​ថា ​ការ​ធ្វើ​សេច​កី្ត​ប្រកាស​នេះ​ឡើង ​គឺ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូន​សិល្បករ ​សិល្បការិនី​ក្នុងការ​សម្តែង​។ជាមួយគ្នា​នោះដែរ លោក កាង បូរ៉ា​មី ប្រធាន​នាយកដ្ឋាន​នីតិកម្ម ក៏បាន​ស្នើសុំ​សិក្ខាកាម​ទាំងអស់ ជួយ​បំពេញ​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ​លើ​សេច​កី្ត​ព្រាង​ប្រកាស​នេះ ​ក្នុង​គោលបំណង​ធានា​បាន​នូវ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ប្រសិទ្ធ​ផល​ខ្ពស់​។ ក្នុងន័យនេះ បទប្បញ្ញត្តិ​ដែល​ចែង​ក្នុង​សេច​កី្ត​ព្រាង​ប្រកាស​នេះ ​បាន​ឆ្លើយតប​យ៉ាង​ពេញលេញ​ទៅ​នឹង​តម្រូវការ​ជា​សារវន្ត ​ដើម្បី​កំណត់​អំពី​សមត្ថកិច្ច​គ្រប់គ្រង ​ការបណ្តុះបណ្តាល ការបង្កើត​ស្នាដៃ​សិល្បៈ​ទស្សនីយភាព ​និង​កិច្ចការពារ​ផលប្រយោជន៍​របស់​អ្នក​សិល្បៈ​តាមរយៈ​កិច្ចសន្យា​។ ​ជាការ​ពិតណាស់ នៅពេលដែល​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំងនេះ​ចូល​ជា​ធរមាន​ ការ​ទទួលបាន​នូវ​ការ​សម្របសម្រួល​ ជ្រោមជ្រែង និង​កិច្ចការពារ​ដោយ​ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​លើ​លក្ខខណ្ឌ​ការងារ ​សិទ្ធិទទួលបាន​នូវ​អត្ថប្រយោជន៍​ថែទាំ​សុខភាព​ពី​រាជរដ្ឋាភិបាល សិទិ្ធ​ឈប់សម្រាក​ពី​ការងារ​ក្នុង​ករណី​ចាំបាច់​ដែល​កំណត់​ដោយ​ច្បាប់​រដ្ឋ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែល​មាន​បញ្ញត្តិ ​ក្នុង​ប្រកាស​នេះ​៕អត្ថបទ ៖ រដ្ឋា

អាជ្ញាធរ​ និង​គ្រូបង្រៀន ​កំពុង​សហការ​គ្នា​បូម​ទឹក​ចេញពី​សាលារៀន​ ដែល​ជន់​លិច

2021/04/27 02:59:58 am        14
ភ្នំពេញ ​៖ ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ​បង្ក​ជំនន់​ទឹកភ្លៀង​ប៉ះពាល់ ​ដល់​បណ្តា​ខេត្ត​រាជធានី​ចំនួន​១៦​ ហើយ​មាន​សាលារៀន​មួយ​ចំនួន​បាន​ជន់​លិច និង​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​សិន​។ ​សម្រាប់​បញ្ហា​នេះ ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​ជំរុញ​ថ្នាក់ដឹកនាំ​សាលារៀន​សហ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​រំដោះ​ទឹក​ចេញពី​សាលា ​និង​សូម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​នៅថ្ងៃនេះ ​បានឲ្យ​ដឹងថា ឥទ្ធិពល​ព្យុះ​ទី​១១​ បាន​បង្ក​ប៉ះពាល់ ​ខេត្ត​រាជធានី​ចំនួន​១៦ និង​បាន​បង្ក​ជា​ទឹកភ្លៀង​ជន់​លិច ​សាលារៀន​ប្រមាណ​៥៥​កន្លែង ​នៅ​ទូទាំងប្រទេស​។អ្នកនាំពាក្យ​ក្រសួង​អប់រំ ឯកឧត្តម​ រស់ សុ​វាចា ណែនាំ​ឲ្យ បណ្តា​សាលារៀន​មួយ​ចំនួន​ដែល​ជន់​លិច សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​បូម​រំដោះ​ទឹក​ចេញពី​សាលារៀន ​ដើម្បីអោយ​សិស្សានុសិស្ស​ចូលរៀន​សូត្រ​វិញ​អោយ​បាន​លឿន​។ ឯកឧត្តម ​ក៏បាន​អំពាវនាវ​អោយ​បណ្តា​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុង​រដូវភ្លៀង​នេះ ​ដោយ​ត្រូវ​ថែទាំ​សុខភាព ​និង​ត្រូវ​អនុវត្ត​វិធាន​សុវត្ថិភាព​ទាំងអស់គ្នា​ ដើម្បីអោយ​ខ្លួន​រួច​ពី​ការ​ឆ្លង​រោគា ​និង​គ្រោះថ្នាក់​នានា​។លោក ស្រី ស្រឿ​ន នាយករង​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព​នៅក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ និង​អាជ្ញាធរ​មូលដ្ឋាន​នៅទីនេះ ​បាន​ប្រាប់​BTV នៅ​ថ្ងៃទី​១៣​ ខែតុលា​នេះ​ថា ​ដោយសារ​ក្នុង​រយៈពេល​២​ថ្ងៃនេះ កម្ពុ​ជា​ មាន​ភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់​គ្នា ​អាជ្ញាធរ និង​ក្រុមការងារ​វិទ្យាល័យ​ហ៊ុន​សែន​សេរីភាព បាន​បូម​ទឹក​ចេញពី​សាលារៀន ​និង​ផ្នែក​ខ្លះ​នៃ​ក្រុង​តាខ្មៅ ​គឺ​បាន​ស្រក​ចុះ​ជាង​ពាក់​កណ្តាល​ហើយ​សិស្សានុសិស្ស ​ក៏បាន​ចូលរៀន​វិញ​ជា​បណ្តើ​រហើយ​ដែរ​។ដោយឡែក ខណៈដែល​សាលារៀន​មួយចំនួន កំពុង​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ កាលពី​ថ្ងៃទី ១២ ខែតុលា​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានសម្រេច​អនុញ្ញាត​អោយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ​ទាំងអស់​បើក​ដំណើរការ​ឡើងវិញ​ផងដែរ​ បន្ទាប់ពី​ការអនុវត្ត​បើក​សាលារៀន​ឡើងវិញ ក្នុង​ដំណាក់កាល​ទី ២ នៅក្នុង​រយៈពេល​ជាង​១​ខែ​កន្លងមកនេះ ​គឺមាន​សិស្ស​ថ្នាក់​ទី ៩​ និង​សិស្ស​ថ្នាក់​ទី ១២ ទូទាំង​ប្រទេស​បាន​ចូលរៀន ដើម្បី​ត្រៀមប្រឡង​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​ចុះ​ពិនិត្យ​បណ្ដោយ​ខ្នង​ទំនប់​សណ្តរ ​ស្ទឹង​ព្រែក​ត្នោត​ ដែល​កំពុង​ប្រឈម​ដោយ​​ជំនន់​ទឹកភ្លៀង

2021/04/27 02:59:58 am        14
កណ្ដាល ៖ ​ឯកឧត្តម លឹម គានហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​​ និង​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ នៅ​​ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២០ នេះ បាន​ចុះ​ពិនិត្យ ​និង​បញ្ជា​ការងារ​អន្តរាគមន៍​ផ្ទាល់​ នៅលើ​បណ្ដោយ​ខ្នង​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត ដែល​​កំពុង​ប្រឈម​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ ក្នុង ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល ។សូម​បញ្ជាក់ថា ​ស្ថានភាព​ទឹក​នៅ​ទ្វារ ទំនប់ អាងទឹក ​៧​មករា ព្រឹក​នេះ​ទឹក មាន​កម្ពស់ 8,80 ម៉ែត្រ ធៀប​នឹង ថ្ងៃម្សិលមិញ​មានការ​កើនឡើង ​0,45​ម៉ែត្រ​បន្ថែម លើស​កម្ពស់​ឲ្យ ​មានការ ប្រុងប្រយ័ត្ន 7​ម៉ែត្រ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹងឡើង​​ជិត​ស្មើនឹង​ខ្នង​ទំនប់​នៅ​តាម​ទី​ទំនាប​មួយចំនួន ។ ពេលនេះ​ក្រុមការងារ​បច្ចេក​ទេសរ​បស់​ក្រសួង បាននិង​កំពុង​ខិតខំ​ជួសជុល​បិត​រូង​នាគ​ដែល​បាន​លេចចេញ​ជា​បន្តបន្ទាប់ ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​លើក និង​បង្ហាប់​ទំនប់ ​ព្រមទាំង​ច្រក​បាវ​ខ្សាច់​ទប់​លើកកម្ពស់​ខ្នង​ទំនប់ ​និង​ជា​ការ​ចូលរួម​បន្ថែម​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ឧបត្ថម្ភ​សំបកបាវ​ចំនួន ​3000 បាវ ជូន​ដល់ ​លោកស្រី គឹម ញឹម ​អភិបាល​ខណ្ឌដង្កោ ចាត់​ចែង​បន្ត ​ទៅ សង្កាត់​ទាំង 03 ដើម្បី​ចូលរួម​ទប់ស្កាត់​លំហូរ​ទឹក​លើ​តួ​ទំនប់​ទៅ​ផ្នែក​ខាងក្រោម​បង្ក​ការ​លិច​លង់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ ។ចាប់តាំងពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធាន​ទឹក បាន ប្រើ​ប្រាស់ គ្រឿង ចក្រ ធុនធ្ងន់ ចំនួន ២៧​គ្រឿង​ និង​កម្លាំង​ពលកម្ម​ប្រចាំការ​24​ម៉ោង ​និង​ជាពិសេស​តាំងពី​យប់​ម្សិល​មិញ​ រហូត​ដល់​វេលា​ថ្ងៃ​ត្រង់នេះ​ ក្រុមការងារ​របស់​ក្រសួង​បាន​ខិតខំ​អន្តរាគមន៍​រហូត​គ្រប់គ្រង​សភាពការណ៍​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​យាយី​បាន​ទាំងស្រុង​មកវិញ ។ជាមួយ គ្នា នេះ នាពេល​ដ៏​ខ្លី​ខាង​មុន​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម នឹង​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ​រាជធានី​ភ្នំពេញ ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ ​ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

កាយរឹទ្ធិ​កម្ពុជា​ផ្សព្វផ្សាយ​អ្នក​នាំសារ​សន្ដិភាព ​ក្រោម​ប្រធានបទ ​ការកសាង​សន្តិភាព​ជាមួយគ្នា

2021/04/27 02:59:58 am        14

ឯកឧត្ដម ហោ ណាំហុង ស្នើ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ឲ្យ​មាន FTA រវាង​កម្ពុជា​និង​សហព័ន្ធ​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​-​អឺរ៉ុប​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ថា កម្ពុជា និង​រុស្ស៊ី គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ធំធេង​ថែមទៀត​រួមទាំង​ពាណិជ្ជកម្ម​និង​ការវិនិយោគ​។ ឯកឧត្ដម ក៏បាន​ស្នើ​ឱ្យ​រុស្ស៊ី ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សហព័ន្ធ​សេដ្ឋកិច្ច​អឺរ៉ាស៊ី -​អឺរ៉ុប ឲ្យ​កើតជា​រូបរាង​ផងដែរ​។​​​ការ​ស្នើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បែបនេះ បាន​ធ្វើឡើង​ក្នុងអំឡុងពេល​ឯកឧត្តម បានអនុញ្ញាត​ឱ្យ​ឯកឧត្តម អាណា​តូ​លី បូ​រ៉ូ​វី​ក​(Anatoly BOROVIK)​ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៣​តុលា​នេះ​។ឯកឧត្តម ហោ ណាំហុង លើកឡើងថា សហព័ន្ធរុស្ស៊ី បាន​បង្កើត​សហព័ន្ធ​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី -​អឺរ៉ុប ហើយ​ឯកឧត្តម​ស្នើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ឲ្យ​ជួយ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​រវាង​កម្ពុជា​និង​សហព័ន្ធ​នេះ ដើម្បី​កម្ពុជា​អាច​នាំចេញ​ផលិតផល​កសិកម្ម​និង​ឧស្សាហកម្ម ក៏ដូចជា​ពាណិជ្ជកម្ម ជាមួយ​សហព័ន្ធ​ដែលមាន​ប្រទេស​សមាជិក​នៅ​អាស៊ី​ចំនួន​៤ និង​សហព័ន្ធរុស្ស៊ី​។​​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្ថែមថា នៅ​ឆ្នាំ ២០២០ សហព័ន្ធរុស្ស៊ី ជា​ប្រធាន​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO)​ដែលមាន​ប្រទេស​សមាជិក​នៅ​អាស៊ី​ចំនួន ៧ និង​សហព័ន្ធរុស្ស៊ី ហើយ​ឯកឧត្តម​ក៏ បានស្នើ​រដ្ឋាភិបាល​សហ​ព័ន្ធ​រុស្ស៊ី​ជួយ​ឱ្យ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​សង្កេតការណ៍​និង​ជា​សមាជិក​ទៅ​ថ្ងៃ​អនាគត​។​ឯកអគ្គរដ្ឋទូត​រុស្ស៊ី បាន​សន្យាថា នឹង​រាយការណ៍​ទៅ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ អំពី​សំណើ​របស់​ឯកឧត្តម ហោ ណាំហុង ដែល​សុំ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​សហព័ន្ធ​នេះ ហើយ​ឯកឧត្តម ក៏បាន​សន្យា​ដែរ​ថា នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ជាការ​ឆ្លើយតប​នឹង​សំណើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​។​​នៅឆ្នាំ២០២១ ខាងមុខនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​សហព័ន្ធ​រុស្ស៊ី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញ​ការយល់ឃើញថា គួររៀបចំ​ខួប​នេះ​ឲ្យ​បានល្អ​ស្រប​នឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​៕ ​អត្ថបទ៖ មុត សុទ្ធ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីរុស្ស៊ីបញ្ជាក់ថា លោក Trump-Putin អាចជួបគ្នានៅសប្ដាហ៍ក្រោយ ប៉ុន្តែមិនដឹងពីជំនួបមេដឹកនាំអ៊ុយក្រែនទេ
08/08/2025 08:08 AM
កម្ពុជា បន្តស្នើសុំយ៉ាងទទូចឲ្យថៃដោះលែងកងទ័ពទាំង១៨រូប ដែលថៃចាប់ទៅ ប្រគល់មកកម្ពុជាវិញឲ្យបានឆាប់
08/08/2025 08:08 AM
បារាំង ប្រឹងប្រែងទប់ស្កាត់ចំហេះព្រៃ ខណៈរលកកម្ដៅកាន់តែខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប
08/08/2025 08:08 AM
លោក Netanyahu ប្រកាសពីបំណងក្នុងការឱ្យអ៊ីស្រាអែល គ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល
08/08/2025 08:08 AM
ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ
08/08/2025 08:08 AM
ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ
08/07/2025 09:08 PM
កោះ Solomon Islands មិនអញ្ជើញអាមេរិក ចិន និងកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំនយោបាយរបស់ប៉ាស៊ីហ្វិក
08/07/2025 08:08 PM
ការិយាល័យនៃក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al នៅក្រុងប៉ារីស ត្រូវបានបំផ្លាញទ្រព្យសម្បត្តិ
08/07/2025 08:08 PM
សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព
08/07/2025 08:08 PM
សារព័ត៌មាន Ifax៖ លោក Putin នឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា នាចុងឆ្នាំ២០២៥
08/07/2025 07:08 PM