សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ​ប្រាក់ សុវណ្ណ ​៖​​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ​​​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​ប្រសិទ្ធភាព

2021/04/27 02:59:58 am        26
ព្រះវិហារ ៖ ​ អភិបាលខេត្ត​ព្រះវិហារ ​ មានប្រសាសន៍​ថា ​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ធ្វើការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ ប្រកបដោយ​ប្រសិទ្ធ​ភាព ​ដោយ​គ្មាន​ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍ គ្មាន​ករណី​ស្លាប់។ថ្លែង​ក្នុង​​​ពិធី​បើក​កិច្ចប្រជុំ​ក្រុមការងារ​ជំរុញ ណែនាំ ​និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេស​ចរណ៍​ខេត្ត​ ​នៅព្រឹកថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ​បាន​បញ្ជាក់ទៀតថា ​បច្ចុប្បន្ន កម្ពុជា​ក៏ដូចជា ​បណ្ដាប្រទេស​នៅក្នុង​ពិភពលោក បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​–១៩ ដ៏​កាច​សាហាវ​នេះ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៣៥ លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​អស់​ជាង ១.០៤៥.០០០​នាក់ ផងដែរ​។ឯកឧត្តម ​ប្រាក់ សុវណ្ណ ​បាន​បន្ថែមថា ​សម្រាប់​កម្ពុជា ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​នានា ​ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម ​សេវាកម្ម ​បុគ្គលិក​បម្រើ​ការងារ​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​–១៩ ​ជា​បន្តបន្ទាប់​ផងដែរ​។ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច ហើយ​ដែល​បាន​ទទួល​ការ​ត្រួតពិនិត្យ​ព្យាបាល​ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ប្រកបដោយ​ភាព​ហ្មត់ចត់​។ក្នុង​ឱកាស​នោះ ​ឯកឧត្តម អភិបាលខេត្ត​ព្រះវិហារ ​​ ​ ឯកឧត្តម ប្រាក់ សុវណ្ណ ​បាន​ណែនាំ ​ដល់​​ស្ថាប័ន​ពាក់ព័ន្ធ ​ត្រូវ​អនុវន្ដបន្ដ​វិធានការ​ ​​៖ ១.ឯកភាព​តាម​ទិសដៅ​ដែល​បាន​លើកឡើង ​និង​សូម​លេខាធិការដ្ឋាន​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​ ដើម្បី​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ និង​ត្រួត​ពិនិត្យ​ពី​ការអនុវត្ត​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​បន្ថែម​ទៀត ស្របតាម​គោល​ការណែនាំ​។ ២. ក្នុងដំណាក់កាល​ចំពោះមុខ ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការមិន​ឆ្លង​កូ​វីដ​–១៩ ​នៅក្នុង​សហគមន៍ ​ដោយ​ត្រូវគោរព​ឱ្យ​បាន​នូវ​ការប្រតិបត្តិ​តាម​វិធាន​សុវត្ថិភាព ​និង​អនាម័យ ដែល​ជា​មូលដ្ឋាន​នៃ​ការកសាង​ទំនុកចិត្ត​ និង​ភាព​ជឿជាក់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ​ដែលជា​កត្តា​​ចាំបាច់​មិនអាច​ខ្វះ​បាន​ នៃ​ការចាប់ផ្ដើម​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត និង​ក្នុងប្រទេស​ទាំងមូល​។ ៣.​ទន្ទឹម​នឹង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្រោម​យន្តការ​នៃ​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត ខ្ញុំ​សូម​មន្ទីរ​ទេសចរណ៍ ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​សហការ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក ​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់​ ដូចជា​ សហគមន៍​ទេសចរណ៍ សហគមន៍​គោលដៅ​ទេសចរណ៍ និង​អភិវឌ្ឍ​ពង្រីក​បន្ថែមទៀត​ នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ ដោយ​ផ្សារភ្ជាប់​នូវ​មូលដ្ឋាន​ជនបទ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែមទៀត​។​ ៤.មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ មន្ទីរ​បរិស្ថាន ​មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​ ដើម្បី​រៀបចំ​យន្តការ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​នៅ​ភ្នំ​ត្បែង​ឱ្យបាន​ត្រឹមត្រូវ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព និរន្តរភាព​បរិស្ថាន​។តាមរយៈសកម្មភាព ​និង​លទ្ធផលការងារ​សម្រេច​បាន​ ឯកឧត្តម​ ​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ​ ​ថ្លែង​អំណរគុណ​ចំពោះ​ការ​ចូល​រួម​សហការ គាំទ្រ ​ពី​អាជ្ញាធរដែនដី ​ មន្ទីរ–អង្គភាព ​ពាក់ព័ន្ធ ​ក្នុង​នោះ ​មាន មន្ទីរ សុខាភិបាល ផងដែរ ​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហាការឆ្លងជំងឺកូវីដ–១៩ ​៕​

ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ខេត្តកំពត​ ប្រាប់​មន្ត្រី​ឱ្យ​កែ​លម្អ​ចំណុច​ខ្វះខាត

2021/04/27 02:59:58 am        25
កំពត ៖ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត​ បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ ឱ្យ​បន្ត​ពង្រឹង ​សកម្មភាព​ការងារ បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា សំណូមពរ ​និង ទំនាស់​នានា​ នៅ​មូលដ្ឋាន ក្នុង​គោលបំណង​បញ្ចៀស​ភាព​អសកម្ម ដែល​អាច​បង្កឱ្យ​មាន​ភាព​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គាំទ្រ​រាជរដ្ឋាភិបាល​។ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​វេទិកាសាធារណៈ ​ត្រីមាស​ទី​៣​ និង​លើក​ទិសដៅ អនុវត្ត​បន្ត របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ ក្រុង ស្រុក ក្នុង​ខេត្តកំពត ​កាលពីថ្ងៃទី​០៥ តុលា ​ម្សិលមិញ ឯកឧ​ត្ត​ម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ខេត្តកំពត ​បានលើកឡើងថា ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ពិតជា បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទាន់​ពេលវេលា ​និង​ប្រកប​ ដោយ​ប្រសិទ្ធភាព​ខ្ពស់​។ឯកឧត្ដម បាន​បញ្ជាក់ថា ​ជាក់ស្តែង នៅក្នុង​ដំណាក់កាល​ប្រទេស​ជួប​វិបត្តិ​កូ​វីដ​១៩​ ក្រុមការងារ រាជ​រដ្ឋាភិបាល បានធ្វើ​សកម្មភាព​យ៉ាង​ផុលផុស​ ក្នុង​ការអប់រំ​ផ្សព្វផ្សាយ ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ​ដើម្បី គ្រប់គ្រង​ទិន្នន័យ​ និង​ចូលរួម​បរិច្ចាគ តាម​គ្រប់​រូបភាព​ផ្សេងៗ ​សម្រួល​ដល់​ការ​ដោះស្រាយ​ជីវភាព​ប្រជា ពលរដ្ឋ​ខ្វះខាត ​និង​បង្ការ​ទប់ស្កាត់​មិន​ឱ្យ​ជំងឺ​កូ​វីដ​១៩ ​ឆ្លង​ដល់​សហគមន៍​។ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បានធ្វើ​របាយការណ៍​ថា​ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំនេះ ក្រុម​ការ ងារ បាន​ចុះ​ធ្វើ​វេទិកាសាធារណៈ ​ចំនួន​២១៦​លើក លើ​៩៣​ឃុំ​-​សង្កាត់ ​មានការ​ចូលរួម​ពី​ក្រុមការងារ​ចំនួន ជាង​២​ពាន់​៥​រយ​នាក់ ​និង​ប្រជាពលរដ្ឋ ចំនួន​ជាង​១​ម៉ឺន​នាក់ ​ដោយ​ប្រមូល​បាន​បញ្ហា និង​សំណូមពរ ​ចំនួន ជិត​៧​ពាន់​ករណី ​ដែល​ក្នុង​ករណី​ទាំងនេះ មួយ​ចំនួន​ត្រូវ​បាន​ដោះស្រាយ​រួច និង​មួយចំនួន​បាន​នឹង​កំពុង ដោះស្រាយ​៕​អត្ថបទ​៖ អន សារឹម

យុវជន​ជា​ទំ​ពាង​ស្នង​ឫស្សី​ ត្រូវ​បង្កើន​ការសិក្សា​រៀន​សូត្រ​ ដើម្បី​អនាគត​ខ្លួន​

2021/04/27 02:59:58 am        26
ស្វាយរៀង ៖ យុវជន​ជា​ទំពាំង​ដែល​ត្រូវ​ស្នង​ឫស្សី គប្បី​បង្កើន​ការសិក្សា​រៀនសូត្រ ​មុខជំនាញ​វិជ្ជាជីវៈ ពិសេស​ស្វែង ​យល់​ពី​របកគំហើញ​ថ្មី នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ក្លាយខ្លួនជា​អ្នក​បន្តវេន​ពី​មនុស្ស ចាស់ ខណៈដែល​សង្គមជាតិ ពឹងផ្អែក​មកលើ​យុវជនៗ​ពី​ពេលនេះ និង​ទៅ​អនាគត​។ឯកឧត្តម ង៉ូ​យ ហាក់ ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​កំពង់ត្រាច ស្រុក រមាសហែក ខេត្តស្វាយរៀង ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក សមាជិកា ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី ចំនួន ជាង​៩០​នាក់ កាលពី​ថ្ងៃទី​០៥ ខែតុលា ​ម្សិលមិញ បាន​ជំរុញ​យុវជន​វ័យក្មេង ឱ្យ​បន្ត​សិក្សា​រៀនសូត្រ និង​វិជ្ជាជីវៈ​ផង​នោះ​ឱ្យ ​បាន​គ្រប់ៗ​គ្នា ពិសេស​សិក្សា​ស្វែងយល់​ពី​ប្រវត្តិ ​នៃ​ការដឹកនាំ​គណបក្ស​ប្រជាជន​ឱ្យ​បាន​ស៊ីជម្រៅ សំដៅ បង្កើន​សមត្ថភាព​ខ្លួនឯង ត្រៀម​ទទួល​រ៉ាប់រង​ការងារ​ពី​មនុស្ស​ចាស់​ពី​ពេលនេះ និង​ទៅ​អនាគត ​ខណៈ ដែល​ប្រទេសជាតិ ​បាន​នឹង​កំពុងតែ​ពឹងផ្អែក​មកលើ​យុវជន​។ឯកឧត្តម បាន​បញ្ជាក់ថា ប្រទេសជាតិ មានការ​រីកចម្រើន ឯកភាព​ជាតិ និង​អភិវឌ្ឍ​បាន អាស្រ័យ ទៅលើ​ពលរដ្ឋ ពិសេស​យុវជន​ ដែលមាន​សមត្ថភាព និង​ចំណេះដឹង​ខ្ពស់ ​ចំណេះធ្វើ ពិសេស​ការដឹកនាំ ជា​មូលដ្ឋាន​។ ​ដើម្បី​ធ្វើឱ្យ​ប្រទេស​រីកលូតលាស់​នៅក្នុង​តំបន់​ យុវជន ទោះ​បានបញ្ចប់​ការសិក្សា ឬ​មិនទាន់ ​បានបញ្ចប់​ ក៏ត្រូវ​តែ​បន្ត​សិក្សា​ស្វែងយល់ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ដឹកនាំ និង​ធ្វើ​ការផលិត ផលិត ផល​បម្រើ​ជីវភាព ​និង​នាំ​ទៅកាន់​ទីផ្សារ ក្នុង ​និង​ក្រៅប្រទេស បង្កើន​ប្រាក់​ចំណូល​គ្រួសារ ​និង​ឆ្លើយតប​ទៅ នឹង​តម្រូវការ​ប្រើប្រាស់ ក្នុង​ពេល​ប្រទេស ក៏​ដូច​ពិភពលោក​ប្រឈម​នឹង​បញ្ហា​កូ​វីដ​–១៩​។ទាក់ទង​ទៅនឹង​សភាពការណ៍​ប្រទេសជាតិ ក៏​ដូច​ពិភពលោក ក្នុង​អន្តរកាល​នៃ​វិបត្តិ​កូ​វីដ​–១៩​នេះ ឯកឧត្តម ​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ បាន​ជំរុញ​ដល់​យុវជន ត្រូវ​បន្ត​ចលនា រក្សា​ការពារ សន្តិសុខ មូលដ្ឋា​ន តាមរយៈ​វាយបក​រាល់​សកម្មភាព​ដែល​ជន​អគតិ​មួយចំនួន ​បំពុល​សភាពការណ៍ បង្ក​ចលាចល ឱ្យ ទាន់​ពេល​ដែល​អាចធ្វើ​បាន ពីព្រោះ​យុវជន ជា​ជន​ម្នាក់ ដែល​គណបក្ស​ផ្តល់​សេចក្តីទុកចិត្ត ​ឱ្យចូល​រួម​អនុ ​វត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​បន្ត​ចលនា​ពលរដ្ឋ ធ្វើ​អនាម័យ​ភូមិស្ថាន ​បញ្ចៀស​ជំងឺ តម្កាត់ ពិសេស កូ​វីដ​១៩៕​អត្ថបទ​៖ ភា សារិត

តាមរយៈ​ការខិតខំ ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​ធំ លែងមានទៀតហើយ​

2021/04/27 02:59:58 am        26
​មណ្ឌលគិរី៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ នៃ​ក្រសួងបរិស្ថាន​ចំនួន ១២០០ នាក់​បាន​នឹង​កំពុង​បំពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ដោយ​បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ​នៅ​តាម​បណ្តា​តំបន់​ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ បទល្មើស​ធនធានធម្មជាតិ ទ្រុង​ទ្រាយ​ធំ លែង​មានទៀតហើយ​។  ​​បច្ចុប្បន្ន​នេះ​ កម្ពុជា​យើង​មាន​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៦កន្លែង ដែល​ក្នុងនោះ ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់ការពារទេសភាព និង​តំបន់​រ៉ា​ម​សារ​ដែលមាន​ផ្ទៃដី​សរុប ៧,៣ លាន​ហិតា​​ស្មើ​ប្រមាណ ៤១%​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស កម្ពុជាដែល​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។​​​ចំពោះ​តំបន់​ការពារធម្មជាតិ​នៅក្នុង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន ៦​កន្លែង មាន​ផ្ទៃដី​សរុប​ប្រមាណ ១លាន​ហិតា ដែល​ក្នុងនោះ ​រួមមាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែន​ជម្រក​សត្វ ព្រៃ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​លំផាត់ ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​របៀង​អភិរក្ស​ជីវចម្រុះ ឦសាន​។ នៅ​ក្នុង​ការគ្រប់គ្រង​អភិរក្ស​តំបន់ការពារធម្មជាតិ​ទាំងនេះ មន្ទីរ​បរិស្ថាន​មាន​មន្ត្រី ឧ​ទ្យា​នុ​រក្ស សរុប​ចំនួន ១០៤នាក់​ ដែល​ចំនួន​នេះ​នៅ​មិនទាន់ ឆ្លើយតប​នៅឡើយ​ជាមួយ​ទំហំ​ដី​ដែល​ត្រូវ​អភិរក្ស និង​ការពារ​។ ជុំវិញ​បញ្ហា​នេះ​ក្រសួងបរិស្ថាន បាន​អំពាវនាវ ឲ្យ​មានការ​រួមគ្នា​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រក្សា​ធនធានធម្មជាតិ សម្រាប់​មនុស្ស ជំនាន់ ក្រោយ​។​​ក្នុង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះដែរ ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​អង្គការ​ដៃគូ​នានា​ដូចជា​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ជាដើម​។​​នៅក្នុង​រយៈពេល ៩ខែ​ឆ្នាំ​២០២០ នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ល្បាត ក្នុង​តំបន់​ការពារធម្មជាតិ​ចំនួន​២៩៩៥ លើក​ដោយបាន​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ១៥២៨ករណី ដែល​ក្នុង​នោះ បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៨៤ករណី ពិន័យ​អន្តរការណ៍ ចំនួន ២៦ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៣៦៤​គ្រឿង ចាប់​ឃាត់រ​ថយ​នក​ត​ចំនួន ៣៤​គ្រឿង ដោះ​អន្ទាក់​ចម្រុះ សរុប​ចំនួន ២៩៥៧​ខ្សែ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ មន្ទីរ​បរិស្ថាន​ខេត្ត មណ្ឌលគិរី​។​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​ បាន​គូស​បញ្ជាក់ថា តាមរយៈ​ការខិតខំ ប្រឹងប្រែង​របស់​មន្ត្រី ឧទ្យានុរក្ស​នៅក្នុង​រយៈពេល ជាច្រើន​ឆ្នាំ​មកនេះ បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​ធំ​លែងកើត មាន​ទៀតហើយ តែ​នៅសល់​បទល្មើស​ទ្រុងទ្រាយ​តូច​ដែល​ចាំបាច់​សមត្ថកិច្ច​ជំនាញ​ត្រូវ​បន្ត​ខិតខំ បន្ថែម​ទៀត ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ដើម្បី​ថែរក្សា​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ​ដែល​កម្ពុជា មាន​៕ ​អត្ថ​ប​ទ៖ ជាតា​

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បន្ត​ណែនាំ​មន្ត្រី​តាម​ច្រកព្រំដែន​ទាំងអស់ ​ត្រូវ​បង្កើន​ការ​គ្រប់​គ្រង់​ពលរដ្ឋ​លួច​ឆ្លងដែន​

2021/04/27 02:59:58 am        26
​ភ្នំពេញ៖ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ណែនាំ​ទៅដល់​មន្ត្រី​នៅ​តាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​បង្កើន​ការ​គ្រប់​គ្រង់​ពលរដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ នៅ​តាម​ច្រកទ្វា​ព្រំដែន និង​ទប់ស្កាត់​ការ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដើម្បី​បង្ការ​ការរីក​រាលដាល​នូវ​ជំងឺឆ្លង​កូ​វីដ​១៩ ខណៈ​មេរោគ​នេះ​នៅតែ​បន្ត​ផ្ទុះឡើង​នោះ​។​​ការណែនាំ​បែបនេះ គឺ​បន្ទាប់ពី​ពិនិត្យ​ឃើញថា បើទោះបីជា​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ត​រាតត្បាត​ជាស​កល ប៉ុន្តែ ​ពលករ​ខ្មែរ​នៅតែ​ព្យាយាម​ឆ្លងដែន​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា–ថៃ កើតមាន​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​កត្តា​ជីវភាព និង​តាម​ការអូសទាញ​ពី​សំណាក​មេខ្យល់​ ដើម្បី​ចេញទៅ​ធ្វើ​ការងារ ខណៈ​ក្នុង​ខែ​កញ្ញា​កន្លងទៅនេះ ភាគី​ថៃ បាន​ចាប់​បញ្ជូន​ត្រឡប់មកវិញ ចំនួន ៣៦​លើក ស្មើនឹង ៩៩៥ នាក់ ក្នុង​នោះ ​ស្រី ១៦៩ នាក់ និង​កុមារ ៦០ នាក់​។​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែកញ្ញា និង​លើក​ទិសដៅ​ការងារ​បន្ត​ខែតុលា ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី០៦ តុលា​នេះ នៅ​អគ្គនាយក​រដ្ឋា​ន​អន្តោប្រវេសន៍ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា​ «​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ទាំងអស់ ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត ជាពិសេស​ត្រូវ​បង្កើន​កិច្ចការងារ​គ្រប់ ជនអន្តោប្រវេសន៍​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ពលរដ្ឋ​ខ្មែរ លួច​ឆ្លង​ដោយ​សុខ​ច្បាប់ ជាពិសេស​ប្រទេស​ថៃ ខណៈ​រាជរដ្ឋាភិបាល​ថៃ បានប្រកាស​ដាក់​ប្រទេស​ស្ថិតនៅក្នុង​គ្រាអាសន្ន​មួយខែ​បន្ថែម​ទៀត​នោះ​»​។​​ឯកឧត្ដម​បន្តថា ក្នុងនាម​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ទាំងអស់​ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​វិន័យ សេចក្ដីថ្លៃថ្នូរ ចេះ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន និង​ជៀសវាង​ដាច់ខាត​នូវ​ការប្រើប្រាស់​មុខងារ និង​សិទ្ធិ​អំណាច​របស់​ខ្លួន ដើម្បី​ប្រព្រឹត្ត​អំពើ​មិន​គប្បី ការប្រព្រឹត្ត​អំពើពុករលួយ ការប្រកាន់​បក្សពួក និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណសម្បត្តិ ៤យ៉ាង គឺ ឆន្ទៈ​ម្ចាស់ការ មនសិការ​វិជ្ជាជីវៈ ភក្ដីភាព និង​វប្បធម៌​សេវាសាធារណៈ​។​​បើ​តាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​២៣ សីហា ដល់​ថ្ងៃ​ទី​២២ កញ្ញា​ឆ្នាំ​២០២០ មាន​ពលរដ្ឋ​ខ្មែរ ចេញទៅ​ក្រៅ​ប្រទេស មាន​ចំនួន​ជិត ១ម៉ឺននាក់ ក្នុង​នោះ ​ចេញ​ជា​លក្ខណៈ​អន្តរជាតិ ៧,១៩៤នាក់ និង​ជា​ជ​លក្ខណៈ​តំបន់​ព្រំដែន​ចំនួន ២,៦១៧នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា មាន​ចំនួន ជិត ៨ ពាន់​នាក់ ក្នុង​នោះ ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​អាជ្ញាធរ​បរទេស​បញ្ជូន​ត្រឡប់មកវិញ​មាន​ចំនួន ៣៩ លើក ស្មើនឹង ៥៤៥នាក់ ស្រី ១៨៣នាក់ និង​កុមារ ៤០ នាក់​៕ ​អត្ថបទ​៖ បាន ចក់​

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា-​ថៃ ​រួមគ្នា​​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទប់ស្កាត់​គ្រឿងញៀន​នៅ​កម្ពុជា​

2021/04/27 02:59:58 am        27
​ភ្នំពេញ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ បានធ្វើការ​សហការគ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ស្ថិតក្រោម​បញ្ញត្តិ​ នៃ​ច្បាប់​ ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន សម្រាប់​ក្រុមហ៊ុន និង​រោងចក្រ​នានា ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូល​រួមចំណែក​ក្នុងការ​ទប់ស្កាត់​នៃ​ការ​សំយោគ​គ្រឿងញៀន​នៅ​កម្ពុជា​។​​​ថ្លែង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ ឯកឧត្តម មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បានលើកឡើង​ថា ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ មាន​មហិច្ឆតា​ចិញ្ចឹម​ចិត្ត​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្នុង​ស្រុក ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ជាច្រើន​រូបភាព ដើម្បី​រក​ផល​ចំណេញ​ឲ្យ​ក្រុម​បក្សពួក​របស់​ពួកគេ ស្រប​ពេលដែល​យើងទាំងអស់គ្នា​មានការ​ខ្វះចន្លោះ ​ក្នុងការ​អនុវត្ត​ច្បាប់​នោះ​។​​​ឯកឧត្តម ​បាន​បន្តថា ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​តំបន់​ក៏ដូចជា​សកលលោក​ពុំមាន សញ្ញា​ថមថយ​នៅឡើយ​នោះ​ទេ ខណៈ​ការដាំដុះ​អាភៀន និង​កញ្ឆា​មានការ​ថយចុះ ប៉ុន្តែ ​ផ្ទុយទៅវិញ​គ្រឿង ញៀន​សំយោគ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុងខណៈ​គ្រឿងញៀន​សំយោគ​នេះ កើត​ចេញពី​ការយក​សារធាតុ​គីមី​ផ្សំ​ជាច្រើន​ប្រភេទ​គ្រឿងញៀន​មក​សំយោគ​នោះ​។បញ្ហា​ខាងលើ​នេះហើយ ដែល​ទាមទារ​ឲ្យ​ភាគី​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​វិធានការ​គ្រប់គ្រង​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​ស្ថិតក្រោម​បញ្ញា​ត្តិ​នៃ ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឲ្យ​បានច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ការ​បង្វែរ​ខុសច្បាប់​យក​ទៅ​សំយោគ​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​។​​​ឯកឧត្ដម​បាន​បន្តទៀតថា ក្រុមហ៊ុន និង​រោងចក្រ​ទាំងអស់ ដែល​បាន​ស្នើសុំ​នាំចូល​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​គី​មិ​ផ្សំ​ស្ថិត​ក្រោម​បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ត្រូវ​គ្រប់គ្រង និង​រក្សាទុក​សារធាតុ​គីមី​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​។​​ជាមួយគ្នា​នោះដែរ​ ឯកឧត្តម​មាស វិ​រិ​ទ្ធ ក៏បាន​អំពាវនាវ​ដល់​សិក្ខាកាម ដែលជា​តំណាង​ឲ្យ​ក្រុមហ៊ុន និង​រោងចក្រ​ទាំងអស់​ត្រូវខិតខំ​ក្រេប​ចំណេះដឹង និង​ជំនាញ​ទាំងនេះ​ពី​គ្រូ ដែល​បានធ្វើការ​បណ្ដុះបណ្ដាល ដើម្បី​ធ្វើ​យ៉ាងណា​រួមគ្នា​លុបបំបាត់​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​រួមគ្នា​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​សុខ​សន្តិភាព ប្រជាជន​មាន​សុខុមាល​ភាព​ល្អ ជីវភាព​រស់នៅ​ថ្កុំថ្កើង និង​សង្គមជាតិ​មាន​ការ​អភិវឌ្ឍ បន្ថែម​ទៀត​៕ ​អត្ថបទ​៖ បាន ចក់​

ថៃ​ស្នើ​ឲ្យ​កម្ពុ​ជា ​ពន្លឿន​ការ​បញ្ជូន​ពលករ​ ១​ពាន់​នាក់ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​

2021/04/27 02:59:58 am        26
​ភ្នំពេញ៖ ឯកឧត្ដម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ថៃ​ស្នើ​ឲ្យ​កម្ពុ​ជាព​ន្លឿ​ន​ការបញ្ជូន​ពលករ​១​ពាន់​នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុងនោះ​ភាគី​នឹង​ទទួលបន្ទុក​លើ​ការចំណាយ​ធ្វើ​ច​ត្តា​ឡី​ស័ក រួម​ទាំង​ផ្តល់​ការតាមដាន​សុខភាព​ជាប្រចាំ​ជូន​ពល​ករ​។​​ថ្លែង​ក្នុង​សម្ភាសន៍​ជាមួយ BTV នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ទីក្រុង​បាងកក បាន​មានប្រសាសន៍ថា កាលពីពេល​កន្លងទៅ​ ក្នុង​ជំនួប​ពិភាក្សា​រវាង​អាជ្ញា​ខេត្តបាត់ដំបង និង​ខេត្ត​ចាន់​ថាក់​បុរី ភាគី​ថៃ ​បានស្នើ​ឲ្យ​កម្ពុជា​បញ្ជូន​ពលករ​ចំនួន​៥០០​នាក់ ដើម្បី​ទៅ​បន្តការងារ​នៅ​ប្រទេស​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ប៉ុន្តែ​ ទន្ទឹម​នឹង​ការស្នើ​ពី​ភាគី​ថៃ កម្ពុជា​បានសម្រេច​បន្ថែមចំនួន​ពលករ​ដែល​នឹងត្រូវ​នៅ​ធ្វើការ​ប្រទេស​ថៃ​ចំនួន​១​ពាន់​នាក់ ខណៈ​ភាគី​ថៃ និង​សមាគម​អ្នក​វិនិយោគ​ចម្ការ​មៀន​ថៃ​ឯកភាព​នឹង​ចំណាយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជូន​បងប្អូន​ពលករ​។​​​​ឯកឧត្ដម អ៊ូ​ក សោភ័ណ បាន​គូស​បញ្ជាក់​ទៀតថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ភាគី​កម្ពុជា​-​ថៃ​នឹង​សម្របសម្រួល​ការចេញចូល និង​អនុវត្ត​យ៉ាង​តឹងរឹង​ចំពោះ​វិធាន​សុខាភិបាល ដូចជា​ការពិនិត្យ​សុខភាព​ជាប្រចាំ​ពី​អាជ្ញាធរ​ថៃ​ផង​ដែរ​។​​​ដោយឡែក អំឡុង​កិច្ចប្រជុំ​រវាង​ឯកឧត្ដម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ ជាមួយ​ឯកឧត្ដម សុ​ឆាត ឈុំ​គ្លិន រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ កាលពីដើម​ខែតុលា​នេះ ភាគី​ថៃ​បាន​ឯកភាព​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា​ដែល​បាន​ដំណើរការ​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​តាម​ប្រព័ន្ធ​MoU ដើម្បី​អាចធ្វើ​ការ​បាន​ដោយ​បណ្ដោះអាសន្ន​នៅ​ប្រទេស​ថៃ​, បញ្ចុះតម្លៃ​ទិដ្ឋាការ​ស្នាក់នៅ ពី​១, ៩០០​បាត ក្នុង​១​ឆ្នាំ ទៅ​តម្លៃ ៥០០​បាត សម្រាប់​រយៈពេល​២​ឆ្នាំ ដល់​ពលករ​ខ្មែរ​, សម្រួល​បើក​ឱ្យ​នាំចូល​ពលករ​បរទេស​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​តាម​ប្រព័ន្ធ MOU ដោយ​បន្ធូរបន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​ផង​ដែរ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម

អតីត​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរ​រដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​

2021/04/27 02:59:58 am        27
​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បាន​ដឹកនាំ​កិច្ចប្រជុំ សមាជិក​គណៈកម្មាធិការ​​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន ដើម្បី​ពិនិត្យមើល​ការអនុវត្ត​បញ្ជី​ការងារ​បន្ទាន់​លើ វិស័យ​សំខាន់ៗ ដើម្បី​ត្រៀម​ចុះហត្ថលេខា​ជាមួយ​ចិន ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។​កិច្ចប្រជុំ​នោះ បាន​ពិនិត្យ​លើ​ការ​ចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​បានសម្រេច​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទាំងស្រុង​រួចរាល់​អស់ហើយ ដោយ​នៅតែ​ពេល​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​កំពូល​ចិន​។​​​ឯកឧត្ដម​ឧ​ប​នាយ​រដ្ឋមន្ត្រី ក៏បាន​ពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្ដរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន អំពី​ការអភិវឌ្ឍ​ទំនើបកម្ម​កសិកម្ម​កម្ពុ​ជា និង​ការនាំ​កសិផល​កម្ពុជា​ច្រើន​មុខ​ទៅកាន់​ប្រទេស​ចិន អោយ​បាន​ច្រើន​ក្នុង​ពេល​ឆាប់ៗ ជាពិសេស អង្ករ​ឲ្យ​បាន​គ្រប់​ចំនួន​៤០​ម៉ឺន​តោន និង​កសិផល​ជាច្រើន​ផ្សេងទៀត​មាន​ដូចជា ចេក ស្វាយ ម្សៅដំឡូង​មី ទុរេន គ្រាប់ស្វាយចន្ទី កៅស៊ូ ស្ករស មៀន​ប៉ៃលិន និង​ទឹកមាត់​ត្រចៀកកាំ ជាដើម​។ជា​មួយគ្នានេះ ការអភិវឌ្ឍ​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ​ឲ្យ​បាន​ឆាប់ និង​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួងមហាផ្ទៃ ជាពិសេស​បញ្ហា​សន្តិសុខ បញ្ហា​បណ្ដុះបណ្ដាល ធនធានមនុស្ស និង​បញ្ហា​សហប្រតិបត្តិការ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏​ជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា​សំខាន់​នៅក្នុង​កិច្ចប្រជុំ​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន នៅថ្ងៃនេះ​ដែរ​៕ ​អត្ថ​ប​ទ៖ ជា ធី​រិ​ទ្ធ​

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ព័ត៌មាន អន្តរជាតិ លោក​បៃ​ដិ​ន ចង់​ឲ្យ​លោក​ត្រាំ បង្ហោះ​សារ​ត្រឹមត្រូវ​ស្តីពី​ជំងឺ COVID-19

2021/04/27 02:59:58 am        27
​អន្តរជាតិ៖ បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ បៃ​ដិ​ន បាន​និយាយ​ថា លោក​សប្បាយចិត្ត ពេលដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ឆាប់​ជាសះស្បើយ​ពី​ជំងឺ COVID-19​លឿន​បែបនេះ ប៉ុន្តែ ​លោក​បន្តថា មាននូវ​ក្តីកង្វល់​ច្រើនណាស់​ពី​ការរីក​រាលដាល​ឆ្លង​សកល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​​អំឡុង​ការជជែក​នៅក្នុង​សាល​ធំ​របស់​ទូរទស្សន៍ NBC News កាលពី​ថ្ងៃ​ចន្ទ លោក​បៃ​ដិ​ន បាន​និយាយថា លោក​សង្ឃឹមថា គ្មាន​នរណាម្នាក់ ដើរចេញ​ជាមួយ​សារ​របស់លោក​ត្រាំ គិតថា​វា​គ្មាន​បញ្ហា​នោះទេ ។ វា​គឺជា​បញ្ហា​ធ្ងន់ធ្ងរ។​​គួរ​ឲ្យ​ដឹងថា លោក​ត្រាំ បាន​វិលត្រឡប់​មកកាន់​សេត​វិមាន​វិញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃ​ចន្ទ ក្រោយ​ចាក​ចេញពី​មន្ទីរពេទ្យ​យោធា ជា​កន្លែង​ដែល​លោក​ទទួលបាន​ការព្យាបាល​មិន​ធ្លាប់មាន​ពីមុន សម្រាប់​ជំងឺ COVID-19 ។​​ភ្លាមៗ​នោះ លោក​បានធ្វើ​ឲ្យ​មាន​ជម្លោះ​ថ្មី​កើតឡើង ជាមួយនឹង​ការអះអាង​ថា ប្រទេស​របស់លោក​មិនគួរ​ខ្លាច​ជំងឺ COVID-19​នោះទេ ដែល​បានសម្លាប់​ពលរដ្ឋ​អាមេរិក​ជាង ២១​ម៉ឺន​នាក់ ហើយ​លោក​ថែមទាំង​បាន​ដើរចូល​ក្នុង​សេត​វិមាន​ដោយ​គ្មាន​ពាក់​ម៉ាស់​មុខការ​ពារ​ទៀតផង ៕ អត្ថបទ៖ សារ៉ាត់

ករណី​ឆ្លង​ប្រចាំថ្ងៃ​នៃ​ជំងឺ COVID-19​ហក់​ឡើង​ខ្ពស់​នៅ​ប្រទេស​ម៉ាឡេស៊ី​

2021/04/27 02:59:58 am        26
​ម៉ាឡេស៊ី៖ នៅ​ថ្ងៃ​អង្គារ​នេះ ពលរដ្ឋ​មួយ​ចំនួន ​រស់នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ បាន​បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ចំពោះ​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ស្រប​ពេលដែល​ករណី​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ បន្ត​កើនឡើង​ខ្ពស់​។​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោ​កមូ​ហ៊ី​យី​ឌី​ន យ៉ា​ស៊ីន បានដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19 ។​​លោ​កមូ​ហ៊ី​យី​ឌី​ន បាន​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ៣ ខែតុលា​កន្លងទៅ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សាសនា​ម៉ាឡេស៊ី លោក​ហ្ស៊ូ​ល​គី​ហ្វ​លី មហា​ម៉ា​ដ អាល់ បា​គ្រី ដែល​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ COVID-19​នៅក្នុង​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​​ខណៈពេល​នោះដែរ ក្រសួងសុខាភិបាល បានធ្វើការ​ព្រមាន​ថា ម៉ាឡេស៊ី ប្រឈម​នឹង​រលក​ថ្មី​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 ស្រប​ពេលដែល​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ។​​ករណី​ឆ្លង​ជា​ក្រុម បានកើត​មាននៅ​តាមរ​ដ្ឋ​ជាច្រើន ស្រប​ពេលដែល​ការធ្វើដំណើរ​កើនឡើង​ទៅកាន់​រដ្ឋ​សា​បា ដែលជា​ចំណុចក្តៅ សម្រាប់​ការបោះឆ្នោត​ថ្នាក់​រដ្ឋ កាលពី​ខែ​មុន ។​​សូមបញ្ជាក់ថា ម៉ាឡេស៊ី រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៃ​ជំងឺ COVID-19​ចំនួន ៤៣២​នាក់ ធ្វើ​ឲ្យ​ករណី​ឆ្លង​នៅក្នុង​ប្រទេសមួយ​នេះ កើនឡើង​ដល់ ១២.៨១៣​នាក់ និង​ករណី​ស្លាប់ ១៣៧​នាក់៕ អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM