សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១.​ការទូទាត់​ថវិកា ទូទៅ​ឆ្នាំ​២០១៩​និង​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ ១៥០​ម៉េ​ហ្កា​វ៉ា​ត់ ​នៅ​ស្រុក​ថ្មបាំង​គណៈរដ្ឋមន្ត្រី​សម្រេច​អនុម័ត​ហើយ​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០ នាទី​បាន​បើក​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ រួមទាំង​បញ្ហាផ្សេងៗ​មួយចំនួនទៀត​។​​របៀបវារៈ​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​គឺ-​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​-​សេចក្តីព្រាងច្បាប់​ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​-​ការអភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​អានុភាព​១៥០​មេ​ហ្គា​វ៉ា​ត់​នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង និង គម្រោង​វិនិយោគ​អភិវឌ្ឍ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ​ទៅ ព្រំដែន​កម្ពុជា​-​ឡាវ និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។​​និង​-​បញ្ហា​ផ្សេងៗ​។​​របៀបវារៈ​ទាំងបី​ខាងលើនេះ​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​អនុម័ត​ទាំងស្រុង​ហើយ​។​​នៅក្នុង​ឱកាស​ដ៏​សំខាន់​នេះ​ សម្ដេច ក៏បាន មាន ប្រសាសន៍ ក្នុងនាម​– រាជរដ្ឋាភិបាល ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត ព្រមទាំង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាននិងកំពុង ជួយ សង្គ្រោះ ប្រជា​ពលរដ្ឋ ដែលរងគ្រោះក្នុងកំឡុងគ្រោះទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០២០​នេះ ពិសេស​ត្រូវ​បន្តបង្កើនការយកចិត្ត​ទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការ​ចាំ បាច់​នានា​ដើម្បី ជួយសង្គ្រោះ​អាយុជីវិត ប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបាន​ទាន់ពេលវេលា​។​– ក្រសួងស្ថាប័នពាក់ព័ន្ធ និង​រដ្ឋបាល​រាជធានី ខេត្តត្រូវយក​ចិត្តទុកដាក់លើការស្ដាឡើង វិញ​នួវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​ខូចខាត​ដោយ​គ្រោះមហន្តរាយ ទឹកជំនន់ ជាអាទិ៍​ផ្លូវជាតិផ្លូវ​ខេត្តផ្លូវលំ និង​ប្រព័ន្ធធារាសាស្ត្រ​នានា ជាដើមនៅក្រោយ​ពេលដែល ស្ថានភាពទឹកជំនន់មានភាពធូរស្រាល និង​ស្រក​អស់​ទៅ​៕ អត្ថបទ​៖ មុត សុទ្ធ​​

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub បើក​យុទ្ធនា​ការ​បរិច្ចាគ​ឈាម​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub ដែលជា​ការផ្តួចផ្តើម​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Intercare Medical Center និង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នា​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ២០២០​នេះ បាន​បើក​យុទ្ធនា​ការបរិច្ចាក​ឈាម គឺ​សង្គ្រោះ​ជីវិត​។​​លោក​វេជ្ជបណ្ឌិត ហៃ​កូ (Haiko) ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ Intercare Medical Center បាន​ឲ្យ​ដឹងថា អ្នកជំងឺ​អាច​ត្រូវការ​ឈាម​ក្នុងករណី​មួយចំនួន​ដូចជា នៅពេល​មានការ​វះកាត់​ដែល​អ្នកជំងឺ​អាចមាន​ការបាត់បង់​ឈាម​ច្រើន ឬ​នៅពេល​គាត់​មាន​ជំងឺ​ស្លេកស្លាំង​ធ្ងន់ធ្ងរ​ដោយសារ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ ជា​សំណាង​មិនល្អ មជ្ឈមណ្ឌល​ផ្តល់​ឈាម​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក តែងតែមាន​បញ្ហា​កង្វះខាត​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ហើយ​កម្ពុជា​ក៏​ជួប​វិ​ប​តិ្ត​នេះ​ដូចគ្នា​។ មនុស្ស​ជាច្រើន​បាន​ស្លាប់​​​ដោយសា​រវិ​ប​តិ្ត​នេះ ខ​ណៈ​ពេលដែល​មនុស្ស​ជាច្រើន​ទៀត​អាច​បន្ត​ជួយសង្គ្រោះ​បាន ប្រសិនបើ​មាន​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ច្រើនជាង​នេះ​។​​បើតាម​លោកស្រី អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ឲ្យ​ដឹងថា ៩​ខែ ដើមឆ្នាំ​២០២០ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ទទួល​អំណោយ​ឈាម​ពី​សប្បុរសជន មាន​ចំនួន​៥៤០០០​នាក់​។ ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ ឆ្នាំ​២០២០ បានកើត​ឡើង យើង​មាន​អ្នកស្ម័គ្រចិត្ត​បរិច្ចាក​ឈាម ថយចុះ គឺមាន​ចំនួន​តែ ១៥% នៃ​អ្នកស្ម័គ្រចិត្ត ប៉ុន្តែ​ ការ​បរិច្ចាគ​ឈាម តាមរយៈ​ក្រុមគ្រួសារ មាន​ចំនួន​៨៥%​។​​លោកស្រី បាន​ថ្លែងអំណរគុណ​អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub ដែល​បាន​ចូលរួម​បរិច្ចាក​ឈាម ជា​លើកដំបូង​ដោយ​ស្ម័គ្រចិត្ត និង​សង្ឃឹមថា​ត​ទៅមុខទៀត អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ The Olympia Medical Hub និង​បន្ត​យុទ្ធនា​ការបរិច្ចាក​ឈាម រៀងរាល់​៣ ទៅ​៦​ខែម្តង សម្រាប់​ទុក​ឈាម​ផ្តល់ជូន​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ទាំងអស់គ្នា​៕​អត្ថបទ៖ រដ្ឋា​

រាជបណ្ឌិត្យសភា​កម្ពុជា ​ផ្តើម​បើក​ការ​បណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន ដើម្បី​ឆ្លើយតប​កំណើន​វិនិយោគ​ចិន​

2021/04/27 02:59:58 am        14
ភ្នំពេញ៖ លោក សូត្រ សំណាង អគ្គលេខាធិការរង ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​លើក​ឡើង​ថា ការ​បើកវគ្គ​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នៅ​កម្ពុជា គឺជា​ការ​ឆ្លើយ​តបទ​នឹង​កំណើន​ទេសចរណ៍ និង​វិនិយោគ​ចិន​នៅ​កម្ពុជា​។​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយរ​រៀបចំ​សិក្ខា​សាល ស្តីពី​ការពិគ្រោះ​យោបល់​លើការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក សូត្រ សំណាង បាន​មានប្រសាសន៍ថា​ សិក្ខា​សាល​ពិគ្រោះ​យោបល់​នេះ​ជា​ឱកាស​ដ៏​មាន​សារ​:​សំខាន់​ក្នុងការ​ស្វែងរក​ធាតុ​ចូល ដើ​ម្បី​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភា​កម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ផ្លាស់ប្តូរ​ភាសា​ចិន​-​បរទេស​ទាក់ទង​នឹង​កា​រប​ង្កើត​ជំនាញ​គរុកោសល្យ​ភាសា​ចិន​លើក​ទី​១​ នៅ​កម្ពុជា ​ស្របទៅតាម​ការរំពឹង​ទុក​របស់​រាជរដ្ឋាភិបាល​ប្រ​ទស​ទាំង​២​។​លោក​ សូត្រ សំណាង បាន​ថ្លែងថា ការចាប់​ផ្តើម​នៃ​ការបណ្តុះបណ្តាល​គរុកោសល្យ​ភាសា​ចិន​នេះ ក៏​ជា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជបណ្ឌិត្យសភាកម្ពុជា​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សមាគមន៍​សម្ព័ន្ធ​ខ្មែរ​ចិន ក៏ដូចជា​សមាគម​ពាណិជ្ជកម្ម​ចិន​នានា​នៅ​កម្ពុជា​ជា​ដើម​។​លោក សូត្រ សំណាង បាន​បញ្ជាក់ថា កម្មវិធី​បណ្ដុះបណ្ដាល​គរុកោសល្យ​ភាសា​ចិន​នេះ​នឹង​ឆ្លើ​យ​តប​ទៅនឹង​កំ​ណើន​ទេសចរណ៍ វិនិយោគ​ចិន​នៅ​កម្ពុជា​កាន់តែ​មាន​ជំនាញ​ត្រឹមត្រូវ និង​ស្របទៅតាម​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន​ផងដែរ​។​លោក សូ ត្រ សំណាង អគ្គលេខាធិការរង​ នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​បន្តថា ក្នុង​បរិបទ​នេះ​កម្ពុជា​បាន​សង្កេត​ឃើញ​ថា ការបង្រៀន​ភាសា​ចិន ដែល​ពឹងផ្អែក​តែ​លើ​គ្រូបង្រៀន​ដែលជា​ជនជាតិ​ចិន បាន​ធ្វើឲ្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយចំនួន​រួមមាន ចំនួន​គ្រូបង្រៀន​មន​អាច​ឆ្លើយ​តប​ទៅនឹង​បច្ចុប្បន្នភាព ដោយ​គ្រូ​ស្ម័គ្រ​ចិត្តជា​ជនជាតិ​ចិន​មួយចំនួន​មិនបាន​ឆ្លងកាត់​គរុកោសល្យ​ពិតប្រាកដឡើយ​។​ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ហា​ប្រឈម​ខាង​លើ​នេះ លោក សូត្រ សំណាង បាន​បន្ថែមថា កម្មវិធី​បណ្តុះបណ្តាល​គ​រុ​កោសល្យ​ភាសា​ចិន ដែល​នឹង​ចាប់​ផ្តើមនា​ខែវិច្ឆិកា​ខាងមុខនេះ នឹង​ជំរុញ​ការកសាង​សមត្ថភាព​គ្រូបង្រៀន​ភាសា​ចិន ប្រកបដោយ​គុណភាព និង​គរុកោសល្យ​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​ពង្រឹង ក៏ដូចជា​ពង្រីក​ភាសា​ចិន​គ្រប់​កម្រិត ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ក​ម្ពុ​ជា និង​ក្នុង​តំបន់​ស្របតាម​គោលការណ៍ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ៕ អត្ថបទ៖ ​សេក​ ឧ​ត្ត​ម​​

សម្ដេច​តេ​ជោ ​ជំ​រុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​ពលរដ្ឋ​ប្រឹងប្រែង​ស្ដារ​ជីវភាព​ និង​ការខូចខាត​ក្រោយ​ទឹកជំនន់

2021/04/27 02:59:58 am        13
បន្ទាយមានជ័យ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង ​ស្តារ​ជីវភាព ​និង​ការខូចខាត​ឡើងវិញ​។ក្នុងឱកាស​បន្ត​បេសកកម្ម​សួរសុខទុក្ខ ​និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង ​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែតុលា​នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ ​យកចិត្តទុកដាក់​ប្រឹងប្រែង​ការស្ដារ ​ជីវភាព ​និង​ការខូចខាត​ហេដ្ឋា​រចនា ​សម្ព័ន្ធ​នានា ​ជាពិសេស​សាលារៀន ត្រូវ​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹម ត្រូវ ​ចៀសវាង​មានការ​បែកបាក់​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ​ពេល​បើក​សាលារៀន​ចូល​សិក្សា​ឡើងវិញ​។ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ​ក្នុងចំណោម​រាជធានី​ខេត្ត​ចំនួន ១៩ ដោយសារ​ជំនន់​ទឹកភ្លៀង ​ដែល​ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​អាណិតអាសូរ​នេះ ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ​អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់ ប្រភេទ​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទាំង​ថ្ងៃទាំងយប់ ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​៕​អត្ថបទ​៖ មុត សុទ្ធ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​គាស់ក្រឡ​ ទាំងអស់​សាមគ្គី​គ្នា​ចុះ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

2021/04/27 02:59:58 am        16
បាត់ដំបង ៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក និង​មូលដ្ឋាន ​រួមទាំង​សមាជិក​-​សមាជិកា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ ​ស្រុក​គាស់ក្រឡ​ទាំងអស់​ សាមគ្គី​គ្នា​ចុះ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ​ខណៈ​ពួកគាត់​ជួប​ទុក្ខលំបាក​ដូចជា​រងគ្រោះ​ទឹកជំនន់ ​និង​បញ្ហា​អ្វី​ផ្សេងៗ ជាដើម​​។ថ្លែង​នៅក្នុង​កម្មវិធី​តែងតាំង និង​សម្រួល​សមាសភាព ក្រុមការងារ​ចុះ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ ឃុំ និង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​នៅ​សាលាស្រុក​គាស់ក្រឡ ​ឯកឧត្តម ​ប៊ុន ហុន​ បាន​លើកឡើងថា​ ក្នុងនាម​យើង​ជា​មន្ត្រី ​ត្រូវ​រួមគ្នា​ឲ្យ​បាន​សកម្ម​បន្ថែមទៀត ​ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់​ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ ​ហើយ​មួយវិញទៀត​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នឹង​យើង​ឲ្យ​សោះ​។ឯកឧត្តម​ បាន​សង្កត់ធ្ងន់ថា​«​សូម​បងប្អូន​ជា​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​ទាំង​នៅ​ឃុំ ស្រុក​គាស់ក្រឡ​ទាំងអស់​ ត្រូវ​បន្ត​សាមគ្គី​គ្នា​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​រង់​គ្រោះ​ដោយសារ​ទឹកជំនន់​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ហើយ​ក្រៅពី​ការងារ​មនុស្សធម៌​ចុះ​ជួយ​ពលរដ្ឋ​នេះ​ត្រូវ​ខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សេវា​សាធារណៈ​ ដោយ​មិនត្រូវ​ឲ្យ​គាត់​អាក់អន់​ស្រពន់ចិត្ត​អ្វី​នោះឡើយ​»​។ថ្លែង​នៅក្នុង​ពិធី​នោះដែរ ឯកឧត្តម ​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះជួយ​ស្រុក​គាស់ក្រឡ ​ក៏បាន​អំពាវនាវ​ដល់​ក្រុមការងារ​ទាំងអស់ ពេល​ចុះ​ធ្វើ​វេទិកា​ សាធារណៈ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គប្បី​ត្រូវ​ស្រង់​ស្ថិតិ​បញ្ហា​របស់​ពួកគាត់​ឲ្យ​បាន​គ្រប់​ចំណុច ​ដែល​ពួកគាត់​លើក​មក ​ហើយ​បើ​បញ្ហា​ណា​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​បាន​ភ្លាមៗ​គប្បី​ដោះស្រាយ​ជូន​ពួកគាត់​ និង​បញ្ហា​ណា ​ដែល​ពិបាក​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ដើម្បី​ពិចារណា នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួកគាត់​៕អត្ថបទ​ ៖ បាន ចក់ ​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ប្រគល់​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ

2021/04/27 02:59:58 am        15
កំពង់ស្ពឺ ៖ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី ​បាន​ចុះ​ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ ដោយ​ជំនន់​ទឹកភ្លៀង ​និង​អប់រំ​ប្រជាពលរដ្ឋ​អំពី​វិធានការ ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ និង​ជំងឺ​ផ្សេងៗ​នៅ​តំបន់​ដាច់ស្រយាល ​ស្ថិតក្នុង​ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​២៤ តុលា ២០២០​។ក្នុង​គោលដៅ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​–១៩ និង​ដោះ​ស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង​នាពេល​ កន្លងមកនេះ ​គឺ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៣៦​រូប ដឹកនាំ​ដោយ​ឯកឧត្តម ពាង ផា​រ័ត្ន ឯកឧត្តម សាន វ​ណ្ណេ​ត លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​តំណាង​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​កណ្តាល​ ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​ទទួលបន្ទុក​ចំនួន​៣​ឃុំ ​សហការ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ស្ពឺ ​សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ឱ​រ៉ា​ល់ ​និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ​បាន​បន្ត​ចុះ​អប់រំ ណែនាំ ​អំពី​វិធានការ​ទប់ស្កាត់​ប្រយុទ្ធ​ នឹង​ជំងឺ​កូ​វីដ​–១៩ ​ដោយ​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ ​ដោយ​លាង​សម្អាត​ដៃ​នឹង​អាកុល​ ឬ​សាប៊ូ​ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ចាំបាច់ ​ហូប​ស្អាត ​គេង​ស្អាត វិធី​បង្ការ​គ្រុនចាញ់ , គ្រុនឈាម ព្រមទាំង​ពាំនាំ​ការ​សួរសុខទុក្ខ យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​និង​ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី រួមមាន ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​ផ្តាសាយ ​សន្លាក់ឆ្អឹង ក្រពះ ​ ពោះវៀន ចែក​ថ្នាំ មុ​ល​ទី​វី​តា​ម៉ី​ន វី​តា​ម៉ី​ន​សេ ចែក​អាល់កុល ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ ស្មើ​ចំនួន​១០៨​នាក់ ដោយ​មួយ​គ្រួសារៗ ​ទទួលបាន ​អង្ករ ស្មើ ៥ គីឡូក្រាម , មី​១​កេស ៥០​កញ្ចប់​, ត្រីខ ១ យួ ស្មើនឹង ១០​កំប៉ុង​, ទឹកត្រី ៣​ដប​, ប្រេងឆា ១​ដប ស្មើ ២​លី​ត​, ថវិកា ២ ម៉ឺន​រៀល​, ភួយ​ម្នាក់​១, ចែ​ល ម្នាក់​១​ដប ជូន​ថវិកា​ដល់​មូលដ្ឋាន​ស្រុក​ចំនួន​៤០​ម៉ឺន​រៀល ដើម្បី​ចាត់ចែង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ សរុប​ជា​ថវិកា​អស់​ចំនួន​២៣​លាន​រៀល​។ឯកឧត្តម ពាង ផា​រ័ត្ន បាន​ថ្លែងថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី តែងតែ​គិតគូរ​ពី​សុខុមាលភាព និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ ខេត្ត និង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​គ្រប់​ទីកន្លែង ​ដោយ​ទទួល​ការណែនាំ​របស់​ឯកឧត្តម​ប្រធាន​ ហ៊ុន ម៉ា​នី ដែល​លោក​តែងតែ​ខ្វល់ខ្វាយ​គិតគូរ ​និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​កាលៈទេសៈ​។​ ប្រាកដ​ណាស់​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​និង​ប្រជាពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ផង​នោះ ​បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដល់​សុខភាព ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ​ ដូច្នេះ ​ទើប​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​របស់​ឯកឧត្តម ​ហ៊ុន ម៉ា​នី ចុះ​មក​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​។ទន្ទឹមគ្នា​នោះដែរ សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ស្រុក​ឱ​រ៉ា​ល់ លោក ស៊ិន ហេង​ទ្រី បាន​លើកឡើងថា ក្នុងស្ថានភាព​កូ​វីដ​១៩ យើង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ គ្រប់​ភូមិ ឃុំ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​យើង​កំពុងតែ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ បែរជា​មកជួប​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​ទៀត​។​ជាមួយគ្នា​នោះដែរ ​ប្រជាពលរដ្ឋ ០៣​រូប ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​១០៨​នាក់ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ មក​ទទួល​អំណោយ និង​ថវិកា ​បាន​និយាយ​ស្រដៀង​គ្នា​ថា គាត់​ពិតជា​មាន​ក្តីរំភើប​កក់ក្តៅ​ឥតឧបមា ​និង​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​មនុស្សធម៌​នេះ​​៕អត្ថបទ ៖ រដ្ឋា

​សម្ដេច​តេជោ ​នឹង​​អញ្ជើញ​​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ​នៅថ្ងៃស្អែកនេះ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​នៅ​ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២០នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ​ នឹង​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ១ ។សូមបញ្ជាក់ថា ​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ​ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា-​ប្រវែង​សរុប ៨២៤​ម ទទឹង ២៤.៥​ម៉ែត្រ​-​បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣​ ម៉ែត្រ-​សសរស្ពាន​មាន​គម្លាត ២០​ម​+២១​ម​+១០៨​ម​+១៨០​ម​+១០៨​ម​+២៣​ម​+២៣​ម​-​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ ប្រវែង ២៤៩​ម៉ែត្រ​-​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង ៩២​ម៉ែត្រ​-​ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២​ទៅ និង​គន្លង​ចំនួន ២​មក ដែល​១​គន្លង​មាន​ទទឹង ៣.២៥​ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន ១​ទៅ និង​គន្លង​ចំនួន ១​មក ដែលមាន​ទទឹង ១.២៥​ម​សងខាង​-​ល្បឿន​សុវត្ថិភាព ៤០​គ​.​ម​/​ម៉ោង​-​ជម្រាល​ទទឹង​ស្ពាន ២%-​សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កម្ពស់ ៦០​ម គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស​-​សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរស្ពាន​នីមួយៗ​ប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨​ដើម មាន​ទំហំ​អង្កត់ផ្ចិត ២​ម៉ែត្រ​-​គ្រឹះ​ខួង​សសរ​ទី​១​មាន​ជម្រៅ ៥៩.៤០​ម៉ែត្រ និង​សសរ​ទី​២​មាន​ជម្រៅ ៧៣.៤០ ម៉ែត្រ​-​ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ៣-​ជើងតាង​ស្ពាន​មាន​ទំហំ ២៤.៣​ម​x១៧.៧​ម​x៤.៥​ម៉ែត្រ​-​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨​ម នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត​-​កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨​ម នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត​-​គម្លាត​ពី​ស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០​ម៉ែត្រ​-​សសរស្ពាន​ខ្សែកាប​នីមួយៗ​មាន​ខ្សែកាប​ចំនួន​១​ជួរ ១៦​ដើម​សងខាង ក្នុង​១​ដើម​មានភ្ជាប់​ខ្សែកាប​តូចៗ​ពី ​២៧​ដើម ទៅ​៣១​ដើម ​ដែលមាន​អង្កត់​ផ្ចឹត ១៥.២​ម​ម​-​សសរស្ពាន​ខ្សែកាប​ទាំង​២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ​-​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន​-​រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន​-​ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូស​ចរាចរ​-​គម្រោង​ចំណាយ​សាងសង់ ៣៨.០០០.០០០​ដុល្លា​រ អាមេរិក​-​រយៈពេល​សាងសង់ ៣៥​ខែ​-​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC+អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា ​ទៅ​ផ្លូវជាតិ​លេខ ១-​បណ្តោយ​ស្ពាន​សរុប​ប្រវែង ៦០​ម៉ែត្រ​-​ទទឹង​ស្ពាន ២១​ម៉ែត្រ​-​បណ្តោយ​ស្ពានបេតុង ៤៥​ម​-​ផ្លូវ​គល់ស្ពាន​សងខាង ១៥​ម៉ែត្រ​-​រយៈពេល​សាងសង់ ១២​ខែ៕​

សម្តេចតេជោ ​ហ៊ុន ​សែន ​អញ្ជើញ​បើក​ការ​ដ្ឋាន​សាង​សង់ស្ពា​នបេ​តុងខ្សែ​កាប្លិ៍​ឆ្លងកា​ត់ទន្លេ​បាសាក់​ ពី​តំបន់កោះ​ពេជ្រ ​ទៅកា​ន់ទីក្រុងរ​ណបកោះនរា​ និ​ងពីកោះនរា​ទៅផ្លូវជាតិលេ​ខ១

2021/04/27 02:59:58 am        15
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុ​លា ឆ្នាំ២០២០នេះ ​សមិទ្ធ​ផលថ្មី​ជាប្រវ​ត្តិសាស្ត្រលើ​ទឹកដី​រាជ​ធានីភ្នំ​ពេញមួយ​ទៀត​ ចាប់​ផ្តើមបើ​ក​ការដ្ឋា​នដំ​ណើរកា​រសា​ងស​ង់ហើ​យក្រោ​មអធិប​តីភា​ពដ៏ខ្ពង់ខ្ព​ស់រប​ស់សម្តេចតេជោ ​ហ៊ុន​ សែន​ នា​យករដ្ឋ​មន្ត្រី​កម្ពុជា។សមិទ្ធផលថ្មីដែលបើកការដ្ឋានសាងសង់ថ្ងៃនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕

សម្តេចតេជោ​ ហ៊ុន​ សែ​ន ព្រមានធ្ងន់ៗលោក​ ហូរ វ៉ាន់ ​អតីត​ក្រុម​បក្ស​ប្រឆាំង​អំពី​រឿងធ្វើ​បាតុកម្ម​នៅ​មុខស្ថាន​ទូត​ចិ​ន

2021/04/27 02:59:58 am        14
ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​យករដ្ឋមន្ត្រី​ បា​នព្រមា​នធ្ងន់​ៗចំពោះ​លោក ហូរ វ៉ាន់ ​អតីត​គណបក្ស​ប្រឆាំង​ដែល​ថ្មីៗ​នេះ​បាន​ដឹក​នាំ​ធ្វើបាតុក​ម្មនៅ​មុខស្ថានទូតចិន​ទាម​ទារ​ឲ្យមា​នការ​ដក​កង​ទ័ពចិនចេញ​ពីក​ម្ពុជា ខណៈ​ដែលកម្ពុជា​មិន​មាន​កងទ័ពចិ​ន​គឺមា​នតែ​អ្នកវិ​និយោគចិន​នោះ​។សម្ដេចបា​ន​បញ្ជាក់​ដោយ​ហៅ ទៅកា​ន់ ​ហូរ វ៉ាន់​ បើ​ឈប់​បាន​ឈប់ទៅ​។សម្ដេចបា​នបន្តថា ហូ វ៉ាន់ ជាមេខ្លោងអំពើក្ប​ត់ ហើយ​រាជរដ្ឋា​ភិបា​លចា​ត់ការ​ពួកនៅខា​ង​ក្នុងក៏​ជាការត្រឹមត្រូវ តា​មច្បា​ប់ព្រោះ​មេចោររត់គេចខ្លួន។ដូច្នេះការបញ្ជាកូនចោរធ្វើសកម្មភាពបែបនេះអាកូនចោលក៏ត្រូវជាប់គុក៕

កូវីដ-១៩ ​ពុំមែន​ជា​ឧបសគ្គ ​ដល់​ដំណើរ​កា​របើក​សាលានៅ​កម្ពុជា​ទេ

2021/04/27 02:59:58 am        15
ភ្នំពេញ៖ កូវីដ​-១​៩ ពុំមែ​ន​ជាឧបសគ្គ​ ដ​ល់ដំ​ណើរកា​របើកសាលា​ នៅ​កម្ពុជា​ទេ ព្រោះ​មាន​សាលារដ្ឋ​ និងឯក​ជ​ន ​ជាច្រើននៅ​កម្ពុ​ជា នៅ​តែអាចដំណើរ​ការ​សាលារប​ស់ខ្លួ​នជាបន្តបន្ទា​ប់ ហើ​យក្នុង​នោះក៏​មានសាលាឯ​កជ​នមួ​យ ចំនួ​នបា​នបើកសម្ពោ​ធសាលារៀន​រប​ស់ខ្លួ​នក្នុ​ងស្ថា​នភាព​នេះដែ​រ។ប្រាប់ទូ​រ​ទស្សន៍ BTV​ ក្នុ​ងពិធីបើក​ដំណើរ​ការ​សាលាអន្តរជា​តិមែ​នន័​រ លោក​ រឿ​ន ច​ន្ថា ប្រធា​នក្រុ​ម ប្រឹក្សាភិបាល ​នៃ​សាលាអន្តរ​ជា​តិមែន​ន័រ​ បានបញ្ជាក់​ថា​ បញ្ហាជំងឺ​កូវី​ដ-១៩ ពុំមែន​ជា​ឧបសគ្គ​ដល់​ដំណើរ​ ការនៃ​ការ​បើកសាលា​នៅ​កម្ពុជា​ទេ​។លោកប​ន្តថា​ ជា​ក់ស្តែង ​ក្នុង​អំឡុងខែវិ​ច្ឆិកាខា​ងមុខនេះ​ គឺ​ក្រសួងអ​ប់រំយុវជ​ន និ​ងកីឡា​ បាន​ប្រកាសហើយ​ថា ​នឹង​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ​ ក្នុ​ងដំណា​ក់កាលទី៣​ ដូ​ចនេះ​សាលា រៀ​នរប​ស់លោក​ក៏​អាចដំ​ណើរកា​របា​នដោយ​រលូន​ក្នុ​ងស្ថាន​ភាព​បែប​នេះដែរ។ ​ជាមួ​យគ្នានេះ​លោក​ បា​នអំពាវ​នាវ​ដល់​អណាព្យាបាល​ និ​ងសិ​ស្សានុ​សិស្ស ​ត្រូវ​ចេះថែ​រក្សាសុ​ខ​ភាព ​និង​ចេះ​អនាម័យ ​ចេះរស់​នៅស្អាត​ ដើម្បី​ជៀសឆ្ងា​យពីជំងឺ​កូវី​ដ​-១៩ ។ចំណែក លោក ថេង ម៉េង នាយកសាលាអន្តជាតិមែនន័រ បានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានធូរស្រាលបន្តិចហើយ ដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានណែនាំ និងដាក់វិធានការឱ្យពលរដ្ឋអនុវត្តជាប្រចាំ ហើយក្រសួងអប់រំ ក៏បានណែនាំដល់សាលាទំាងអស់ឱ្យអនុវត្តរហូតបានបើកសាលារៀនឡើងវិញដែរ ដូចនេះហើយទើបសាលារៀនរបស់លោកបានបើកនិងបានសហការណ៍ជាមួយក្រសួងអប់រំ ដើម្បីផ្តល់ការអប់រំ ប្រកបដោយគុណភាព សុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអប់រំ ដើម្បីអភិវឌ្ឍកុមារ និងសុខុមាលភាពកុមារ ក្នុងការលើកកម្ពស់ សមត្ថភាព និងពេទកោសល្យរបស់កុមារ ។គួរបញ្ជាក់ថាយោងតាមការណ៍ណែនាំរបស់ក្រសួងអប់រំ នៅខែវិច្ឆិកាខែក្រោយ គឺសាលាទំាងអស់ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ សម្រាប់សាលាទាំងអស់ ក្រោយពីសាលាភាគច្រើនបានបើកដំណើរការដំណាក់កាលទី១ និងទី២បានប្រព្រឹទ្ធទៅដោយជោគជ័យ៕(អត្ថបទ, រូបភាព៖ គង់ រ៉េន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi និយាយថា លោកមានការសន្ទនា «ដ៏ល្អប្រសើរ» ជាមួយលោក Putin
08/09/2025 10:08 AM
មុខទំនិញដែលមានដើមកំណើតនៅអាម៉េរិក និងនាំចូលមកកម្ពុជា ពីអាម៉េរិកត្រូវបានអនុញ្ញាត ក្នុងអត្រាពន្ធគយ ០%
08/09/2025 10:08 AM
ប្រមុខ UN ចាត់ទុកផែនការរបស់អ៊ីស្រាអែលក្នុងការគ្រប់គ្រងទីក្រុងហ្កាហ្សាថាជា «ការរីកធំជម្លោះដ៏គ្រោះថ្នាក់»
08/09/2025 10:08 AM
បេក្ខជន ៣៥៧នាក់ជាប់មន្ត្រីកសិកម្មឃុំ និងមានបេក្ខជន ៣៤១នាក់ ជាប់មន្ត្រីសុខាភិបាលកិច្ចព្រមព្រៀងការងារ
08/09/2025 10:08 AM
ក្រសួងការងារ ផ្សព្វ​ផ្សាយ​ឱកា​ស​ការ​ងារ​ជាង ៥ពាន់​កន្លែង​​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេសថៃ នៅក្នុង​ខេត្ត​ក្រចេះ
08/09/2025 09:08 AM
លោកTrump និងលោក Putin នឹងជួបពិភាក្សាកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នៅរដ្ឋ Alaska
08/09/2025 08:08 AM
ទាហានកម្ពុជាទាំង១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់នោះ គឺមានសុខភាព និងសុវត្ថិភាពល្អធម្មតា
08/09/2025 07:08 AM
ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម
08/08/2025 09:08 PM
ICRC ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ..
08/08/2025 09:08 PM
ក្រុមធម្មយាត្រាអ៊ីរ៉ង់ ធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពិធីបុណ្យសាសនា Arbaeen
08/08/2025 09:08 PM