សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន​ដី​ឡូត៍​និង​លំនៅឋាន ផ្ដល់​ជំនួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ នៅ​ក្នុង​ស្រុក​បន្ទាយស្រី

2021/04/27 02:59:58 am        14
​​ សៀមរាប​៖​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ដីឡូត៍ និង​លំនៅឋាន ស្រុក​បន្ទាយស្រី គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស បាន​ចូលរួម​ផ្ដល់ជំនួយ​មនុស្សធម៌​ជាច្រើន​សន្ធឹកសន្ធាប់ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់ នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​។​ ការផ្ដល់​ជំនួយ​សប្បុរសធម៌​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២១​ខែ​តុលា ឆ្នាំ​២០២០ តាមរយៈ​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បាល ដើម្បី​ជួយ​ដោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​។​​លោក​សាស្ដ្រាចារ្យ ទូ​ស សា​ភឿន អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស បាន​មានប្រសាសន៍ថា សប្បុរសធម៌​នេះ មាន​ថវិការ​10,800,000 រៀល អង្ករ ទំងន់​25​គក ចំនួន​100 បេ មី​កញ្ចប់ «​មី​ជាតិ​» ចំនួន​: 100​កេស ត្រី​ខក​ប៉ុង ចំនួន​: 300​កំប៉ុង ទឹកត្រី និង ទឹកស៊ីអ៊ីវ​: 300​ដប សាប៊ូ​ដុស​ខ្លួន​ចំនួន 504​ដុំ​. (42​ឡូ​តិ​)​។​ជាមួយគ្នា​នោះ លោក ហេង ចំរុង និងភរិយា ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ ក៏បាន​ចូល​តាមរយៈ បុរី អង្គរ​លែ​ន​ម៉ាក្ស​ចំនួន​ទឹកប្រាក់ 800,000​រៀល​ផងដែរ​។​លោក​បាន​បន្ដ​ថា គ្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស បន្ទាយស្រី តែងតែ​ចូលរួម​គ្រប់​សកម្មភាព អភិវឌ្ឍ​សង្គម និង សហគម​ន៏ មូលដ្ឋាន ផ្សារភ្ជាប់​ការ​ចែករំលែក តាមរយះ​ការធ្វើ​សប្បុរសធម៌​ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​មាន​ទុក​លំបាក​ដោយ​កត្តា​ផ្សេងៗ​។​ជាពិសេស​ការផ្ដល់​មនុ​ស្ស​ធម៌​នេះ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំ​នេះ មាន​ចំនួន​ជាង​៩០​គ្រួសារ ។​សូមជម្រាបថា ក្រុមហ៊ុន​ដីឡូត៍​និង​លំនៅឋាន បុរី​អង្គរ​លែ​ន​ម៉ាក្ស​នេះ ទីតាំង​ស្ថិតនៅ ភូមិ​ខ្នារ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី និង​មាន​គម្រោង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ជួប​ទុក្ខលំបាក​បន្ដទៀត។​បុរី​អង្គរ​លែ​ន បែប​វប្ប​ធ​ម៏ ទេសចរណ៍ និង​ធម្មជាតិ ដោយ​ការរស់នៅ​ពោរពេញ​ទៅដោយ​សុភមង្គល និង ផាសុខភាព​ក្នុង​គ្រួសារ៕​

ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ​១៥៤៥​គ្រួសារ​ នៅ​ខេត្ត​ប៉ៃលិន និង​បាត់ដំបង​ទទួល​អំណោយ​ពី​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី​

2021/04/27 02:59:58 am        15
​ប៉ៃលិន៖ នៅ​ថ្ងៃទី​២២ តុលា​នេះ ដើម្បី​ជា​ការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ និង​ក្រុមការងារ សហការ​ជាមួយ​អាជ្ញាធរខេត្ត​ប៉ៃលិន​ និងខេត្តបាត់ដំបង​ បាន​អញ្ជើញ សួរសុខទុក្ខ និងនាំ​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ១៥៤៥​គ្រួសារ ក្នុងនោះ ​មកពី​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​៧៧៦​គ្រួសារ និង​ពលរដ្ឋ​មក​ឃុំ​តា​ម៉ឺន និង​ឃុំ​អូ​តា​គី ខេត្តបាត់ដំបង ៧៦៩​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ​៥០​គីឡូក្រាម​, ទឹកបរិសុទ្ធ​១​កេស​,​មី​២​កេស​, ប្រេងខ្យង​២​ដប​, ភួយ​១,​សា​រ៉ុង​១, ថ្នាំដុសធ្មេញ​១,​ប្រេងកូឡា​១, សាប៊ូ​ដុស​ខ្លួន​១​ដុំ​,​ថ្នាំពេទ្យ​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល​។​ក្នុង​ឱកាស​នោះ​ លោកជំទាវ​បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​សូម​អោយ​ពលរដ្ឋ​ទាំ​អស់ បង្កើន​ការប្រុងប្រយ័ត្ន និង រស់​នៅ​មាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​។ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារ​តូចៗ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ការពារ​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​លោកជំទាវ បានអោយដឹងថា គ្រោះធម្មជាតិគ្មាន​ប្រទេស​ណា ឬ​នរណា​អាចទប់ស្កាត់ បានឡើយ​ ។ ក៏ប៉ុន្តែ អ្វីដែល​យើង​អាច​ធ្វើបាន​នៅ​ពេលនេះ គឺ​ការ​ជួយ​សង្គ្រោះប្រជាពលរដ្ឋ​មិន​អោយ​លិចលង់ ដោយ​ប្រើប្រាស់​នៅ មធ្យោបាយ សរុប​កម្លាំងសរុប គ្រប់​ប្រភេទ​រួមមានកងទ័ពកងរាជអាវុធហត្ថ ប៉ូលិស អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ រួម​និង​កម្លាំង​យុវជន​ស្ម័គ្រចិត្ត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​។ លើសពី​នោះ បាន​ចែកជូន​ជា​អំណោយ​សម្ភារ​ប្រើប្រាស់ ស្បៀងអាហារ ជូន​ជនរងគ្រោះ​ដោយ​មិនអោយ​ន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​នោះទេ រួមទាំង​និង​ថ្នាំ ស​ង្កូ​វ ព្យាបាល​ដល់​ពួកគាត់ ទៀតផង​។​​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​ទាំងនេះ ម្នាក់ៗ​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ម្នាស់​អំណោយ ដែល​បាន​ជួយ​សម្រាល ក្នុង​ជីវភាព​របស់​ពួកគាត់ ដែល​កំពុងតែ​មានការ​លិចលុង ពី​គ្រោះទឹកជំនន់​នេះ​។​​​​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​ខេត្ត​ប៉ៃ​លិ និង​ឯកឧត្តម ងួន រត​នះ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ ​រប​ស់លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម TYDA ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់​ទាំងអស់ ដែល​លោក​តែងតែ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ក្នុង​គ្រា​មាន​គ្រោះអាសន្ន​។​​គួរ​បញ្ជក់​ថា​នៅក្នុង​ឆ្នាំ​២០២០​នេះ ព្យុះ​បាន​បក់បោក​មកពី​បណ្តា​ប្រទេស​ផ្សេងៗ បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​បន្តបន្ទាប់ ដែល​បង្កអោយមាន​ការ​ជន់​ស្ទើរតែ​ទូទាំងប្រទេស​កម្ពុជា អស់​រយះពេល​ជាង​២​សប្តាហ៍​មកហើយ ដោយ​ធ្វើអោយប៉ះពាល់​ដល់​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​៕ ​អត្ថបទ៖ សម ងី​ម​

ក្នុង​ដំណាក់​ទី​៤ គ្រួសារ​ក្រីក្រ​រង​ផលប៉ះពាល់​ ដោយ​ជំងឺ​កូ​វីដ​១៩​ជិត​ ៨០​ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ ឯកឧត្តម ថេ​ង បញ្ញា​ថន មន្ត្រីជាន់ខ្ពស់​ នៃ​ក្រសួងផែនការ​បាន​ឲ្យ​ដឹង​ថា ក្នុងដំណាក់កាល​ទី​៤​នេះ​តាមរយៈ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ មានគ្រួសារ​ក្រីក្រ​ដែល​ក្រសួងផែនការ​បន្ត​កំណត់​អត្តសញ្ញាណ​ប្រមាណ​ជិត​៨០​ម៉ឺន​គ្រួសារ​នឹង​ទទួលបាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។​​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​រាជ​រដ្ឋ​ភិ​បាល ស្តីពី កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផែនការ​បាន​មានប្រសាសន៍ថា គិត​ត្រឹម​ខែតុលា​នេះ​ជា​ដំណាក់កាល​ទី​៤ ហើយ​ដែល​រាជរដ្ឋាភិបាល​បាន​បន្ត​ពន្យារ​ការអនុវត្ត​កម្មវិធី​សាច់ប្រាក់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុងនោះ​បើ​តាម​របាយការណ៍​រប​ស់​ក្រសួងផែនការ​បានកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​មាន​ចំនួន​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ ដែល​បន្ត​ទទួលបាន​ថវិកា​តាំងពី​ដំណាក់​ទី​១​ចាប់ពី​ខែមិថុនា​កន្លងទៅ​។​​​​ឯកឧត្តម ថេ​ង បញ្ញា​ធន បាន​បញ្ជាក់​ថា ក្នុងដំណាក់កាល​ទី​៤​នេះ មានគ្រួសារ​ក្រីក្រ​ដែល​ប្រឈម​អំឡុង​ជំងឺ​កូ​វីដ​–១៩​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ ស្នើ​នឹង ២,៨​លាន​នាក់ កំពុង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ខណៈ​ក្រសួងផែនការ​បានកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ថ្មី​បន្ថែម​ប្រមាណ​៧​ពាន់​គ្រួសារ​។​​​ជា​មួយគ្នានេះ ដោយសារតែ​កម្ពុជា​កំពុង​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​១៩ និង​ទឹកជំនន់​ផង ឯកឧត្តម ថេ​ង បញ្ញា​ធន បាន​គូស​បញ្ជាក់​ទៀតថា ប្រសិន​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​បញ្ហា​ទាំងឡាយ​ខាងលើនេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​អាចដាក់​ពាក្យស្នើសុំ​ពី​មេឃុំ ឬ​ចៅសង្កាត់​ក្នុងការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ដើម្បី​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផងដែរ​។​​សូម​ជម្រាប​ជូន​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា​កន្លងទៅ ដោយ​គិត​មក​ថ្ងៃទី​២៤ ខែតុលា​នេះ ជាំ​ដំណាក់កាល​ទី​៤ ដែល​គ្រួសារ​ក្រីក្រ​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ​ហើយ​បាន​ទទួល​ថវិកា ដើម្បី​សម្រាល​ការលំបាក​ផ្សេងៗ​ក្នុងពេល​ស្ថានភាព​ជំងឺ​កូ​វីដ​នៅ​បន្ត​រាតត្បាត​លើ​បណ្តា​ប្រទេស​ស្ទើរ​ទូទាំង​សកលលោក​៕ ​អត្ថបទ​៖ ឧ​ត្ត​ម​​

ប្រមុខ​ការទូត​កម្ពុជា​៖​ បញ្ហា​កូ​វីដ​១៩ ​បាន​ជំរុញ​ឲ្យ​អាស៊ាន រួមគ្នា​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ​ក្នុង​ការ​លើកស្ទួយ​ពហុភាគី​និយម​

2021/04/27 02:59:58 am        13
​ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃ​ទី​២១ ខែតុលា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា បញ្ហា​ជំងឺ​កូ​វីដ​១៩​បាន​ជំរុញ​ឲ្យ​អាស៊ាន និង​អង្គ​សហប្រជាជាតិ រួមគ្នា​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកស្ទួយ​ពហុភាគី​និយម​។​​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចេញ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អគ្គលេខាធិការ​អាស៊ាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រធាន​សម័យប្រជុំ​លើក​ទី​៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​​ ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ប្រាក់ សុខុន បាន​បញ្ជាក់ថា កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​បង្កើន​នូវ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នានា ស្របពេល​ប្រទេស​ស្ទើរ​ទូទាំង​សកល លោក​កំពុង​ប្រឈម​បញ្ហា​មិន​ធ្លាប់មាន​ពីមុន ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​–១៩​នេះ ទើប​អាច​ស្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន និង​អង្គការ​សហ​ប្រជា​– ជាតិ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកស្ទួយ​ពហុភាគី​និយម និង​តំបន់​និយម ព្រមទាំង​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​–១៩ និង​រិះរក​មធ្យោបាយ​រួមគ្នា​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ​។​ ​ដោយឡែក​ក្នុង​របៀបវារៈ​ស្តីពី​សន្តិភាព ឯកឧត្តម ប្រាក់ សុខុន បាន​រំលឹក​ឡើងវិញ​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​អាស៊ាន​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អគ្គលេខាធិការ ស្តីពី​សកម្មភាព​សម្រាប់ ថែរក្សា​សន្តិភាព​(A4P) ។​ ​ជាមួយគ្នានេះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​សេចក្តីសម្រេច​លេខ ១៣២៥ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពី​របៀបវារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ (WPS) ឯកឧត្តម ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​ការរួមចំណែក​របស់​ក​ម្ពុ​ជា​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា អន្តរជាតិ​នេះ តាមរយៈ​ការបង្កើន​ការចូលរួម​របស់​ស្ត្រី​កម្ពុជា​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ប្រតិបត្តិការ ថែរក្សា​សន្តិភាព​នៅតាម​តំបន់​មួយចំនួន​នៅលើ​ពិភពលោក បើទោះបីជា​មានការ​គំរាមកំហែង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​–១៩ ក្តី​។​​ ​សូម​ជម្រាបជូន​បន្ថែមថា កិច្ចប្រជុំ​ខាងលើនេះ​បានកត់សម្គាល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​ផែនការ​សកម្មភាព​អាស៊ាន​-​អង្គការ សហប្រជាជាតិ (២០១៦–២០២០) និង​បានអនុម័ត​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១–២០២៥​។ កិច្ចប្រជុំ​នេះ បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​៕ ​អត្ថបទ​៖ ឧ​ត្ត​ម​

​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែង​អំណរព្រះគុណ សម្ដេចព្រះមហាក្សត្រី ដែល​ព្រះរាជទានថវិកា សម្រាប់ជួយពលរដ្ឋរងគ្រោះដោយជំនន់

2021/04/27 02:59:58 am        13
​ភ្នំពេញ​៖ នៅ​​​ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា បាន​​ទូល​​ថ្វាយ​​សារ​លិខិត​​ ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេចព្រះ​មហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជ​មាតា​​ជាតិខ្មែរ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន ៣​ពាន់​ដុល្លារ ជា​អំណោយ​របស់​ជំទាវ សរ សាវ​រ៉ុ​ត ជូន​ចំពោះ​កាកបាទក្រហមកម្ពុជា សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​២០២០​។​ក្នុង​សារលិខិត​សម្តេច​ព្រមទាំង​សហការី​ទាំង​អស់ នៃ​កាកបាទក្រហមកម្ពុជា បាន​សំដែង​នូវ​សេចក្តី​រីករាយ ដោយ​បាន​ទទួល​អំពី​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នូវ​ថវិកា​ចំនួន ៣.០០០ USD (​បី​ពាន់​ដុល្លារ​អាមេរិក​) ជា​អំណោយ​របស់​លោក​ជំទាវ សរ សាវ​រ៉ុ​ត សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​មួយចំនួន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​តាងនាម​ថ្នាក់ដឹកនាំសមាជិក សមាជិកា មន្ត្រី បុគ្គលិក​ទាំង​អស់ នៃ​កាកបាទក្រហមកម្ពុជា សម្តេច​បាន​សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់​បំផុត​ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា គ្រប់ពេលវេលា និង​សូម​ថ្លែងអំណរគុណ លោកជំទាវ សរ សាវ​រ៉ុ​ត ដែល​បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​។​​សម្តេច​ បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​សក្ដិសិទ្ធិ​នានា​ក្នុង​លោក ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះមេត្តាប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ បវរ​មហាប្រសើរ​ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន​ព្រះ​បរមសុខ​គ្រប់ប្រការ គង់ប្រថាប់​ជាម​ហា​ម្លប់​ដ៏​ត្រជាក់ សម្រាប់​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​កូនចៅ ចៅទួត របស់​ព្រះអង្គ​ជ្រកកោន ត​រៀង​ទៅ​។​»​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទូល​ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ៖​

ពលរដ្ឋ​រងគ្រោះ​១១៦០​គ្រួសារ​ នៅ​ខេត្តបាត់ដំបង​ ទទួល​អំណោយ​ពី​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី​

2021/04/27 02:59:58 am        17
បាត់ដំបង​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១ ១៦០ គ្រួសារ បន្ថែមទៀត​ ក្នុងនោះ​ ​មកពី​ឃុំ​កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ ៨៣០​គ្រួសារ ​និង​មកពី​ឃុំ​ឫស្សី​ក្រាំង ​ស្រុក​មោងឫស្សី ​នៃ​ខេត្តបាត់ដំបង ​៣៣០​គ្រួសារ ពី​លោកជំទាវ​ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​ សម្តេច​តេ​ជោ​។នេះ​ជាការ​ចូលរួម​ចែករំលែក​ក្តី​អាណិត​ស្រឡាញ់ និង​រួមសុខ​រួមទុក្ខ ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ ជួយ​សម្រាល​ការ​លំបាក ស្រប​ពេល​ដែល​ពួកគាត់​កំពុងតែ​លិចលង់ ដោយ​គ្រួសារ​នីមួយៗ ទទួល​បាន អង្ករ​៥០​គីឡូក្រាម​, ទឹកបរិសុទ្ធ​១​កេស​,​មី​២​កេស​, ប្រេងខ្យង​២​ដប​, កាហ្វេ​១​កញ្ចប់​ធំ​,​ភួយ​១,​សារុង ​១, ថ្នាំដុសធ្មេញ​១, ប្រេងកូឡា​១, សាប៊ូ​ដុស​ខ្លួន​១​ដុំ​,​ថ្នាំពេទ្យ​១​កញ្ចប់ និង​ថវិកា៥​ម៉ឺន​រៀល​។ថ្លែង​ក្នុង​ឱកាស​ជួប​សួរសុខទុក្ខ​លោកជំទាវ ​​បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ និង​ចូលរួម​សោក ស្តាយ នូវ​ការខូចខាត បាត់បង់ នូវ​ទ្រព្យសម្បត្តិ ផលដំណាំ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ផ្សេងៗ​។ តែ​ទោះជា​យ៉ាងណា​សម្តេច​ទាំង​ទ្វេរ ​នៅតែ​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​គ្រប់ពេលវេលា ដោយ​មិន​ទុក្ខ​ឲ្យពលរដ្ឋណាម្នាក់​​ស្លាប់​ ដោយ​អត់​អាហារ​នោះទេ​ សូម​បងប្អូន​កុំ​អស់សង្ឃឹម ត្រូវ​បន្ត​បង្កបង្កើនផល​ទៀត ​បន្ទាប់ពី​ទឹក​ស្រក​។ ​និង​សូម​អោយ​ពលរដ្ឋ​ទាំ​អស់ បង្កើន​ការប្រុងប្រយ័ត្ន និង រស់​នៅ​មាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​ អាហារ​ដែល​ចម្អិន​បានល្អ ​និង​ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ​និង​សូម​ចូលរួម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩​ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​។លោកជំទាវ បាន​កោត​សរសើរ​ចំពោះ​កងកម្លាំង​គ្រប់​ប្រភេទ​រួមមាន កងទ័ព​ កងរាជអាវុធហត្ថ ប៉ូលិស ប៉េអិម អាជ្ញាធរ​មូលដ្ឋាន ​គ្រប់លំដាប់​ថ្នាក់ រួម​និង​កម្លាំង​យុវជន អ្នកស្ម័គ្រចិត្ត ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្ស​មួយ​នេះ​។​ និង​សូម​ថ្លែង​អំណរ​គុណ​ដល់​បណ្តា​សប្បុរសជន ទាំង​ក្នុង​ និង​ក្រៅប្រទេស ​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ ​ដល់​សមាគម TYDA នូវ​សម្ភារ​ប្រើប្រាស់ ស្បៀងអាហារ ​ សម្រាប់​ជូន​ដល់​ជនរងគ្រោះ​។ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​នូវ​អំណោយ​មនុស្សធម៌​ទាំងនេះ ​ម្នាក់ៗ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវ ជ្រៅ​ចំពោះ​ម្ចាស់​អំណោយ ​ដែល​បាន​ជួយ​សម្រាល​ ក្នុង​ជីវភាព​របស់​ពួកគាត់​ ដែល​កំពុងតែ​មានការ​លិចលង់ ពី​គ្រោះ​ទឹកជំនន់​នេះ​។ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈអភិបាលខេត្ត​បាត់ដំបង​ បាន​ថ្លែងអំណរគុណ​ ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម TYDA ​ដែល​បាន​ចំណាយ​ពេលវេលា ​កម្លាំងកាយ​ចិត្ត ក្នុង​ការ​នាំយក​អំណោយ​ទាំងនេះ ប្រគល់​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី​ការនឿយហត់ ​ទោះបី​ផ្លូវ​ធ្វើដំណើរ​លំបាក​យ៉ាងណា ​អោយតែបាន​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​គ្រា​មាន​គ្រោះអាសន្ន ​អោយបាន​ទាន់ពេលវេលា​​៕អត្ថបទ ៖ សម ងី​ម

WHO ​ប្តេជ្ញាចិត្ត​សហការ​ជំរុញ​ការ​ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​កម្ពុជា​នៅ​តំបន់​ដាច់​ស្រយាល​ឱ្យ​បាន​ល្អប្រសើរ

2021/04/27 02:59:58 am        13
ព្រះវិហារ ៖ នៅក្នុង​ដំណើរ​ទស្សនកិច្ច ត្រួតពិនិត្យ​ការងារ​ផ្តល់​សេវា​សុខាភិបាល​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តព្រះវិហារ​ របស់​ប្រតិភូ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក​ WHO នៅ​ថ្ងៃទី​២២ ខែតុលា​ម្សិលមិញ​ លោកជំទាវ លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​អោយ​បាន​ល្អប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឆ្ងាយៗ ​ពិបាកទៅ​ទទួល​សេវា​សុខាភិបាល​នេះ​។ដើម្បី​ជំរុញ​ការ​ត្រៀម​លក្ខណៈ​ធ្វើ​ផែនការ​នៅក្នុង​តំបន់ ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​បញ្ហា​ការ​រាតត្បាត​នៃ​មេរោគ COVID-១៩​ គ្រោះទឹកជំនន់ និង​គ្រោះធម្មជាតិ​ផ្សេងៗ ​នៅពេលនេះ លោកជំទាវ លី អាយ​ឡែ​ន តំណាង WHO ប្រចាំ​នៅ​កម្ពុជា ​បាន​ប្រមូល​នូវ​ធាតុ​ចូល​ជាច្រើន​ ពី​តាម​មន្ទីរ​សុខាភិបាល ​និង​មូលដ្ឋាន​សុខាភិបាល​មួយ​ចំនួន​នៅតាម​ជនបទ ​ក្នុង​ខេត្តព្រះវិហារ ​និង​ខេត្ត​ផ្សេងៗ​ទៀត អំពី​បញ្ហា​ប្រឈម ​និង​ភាពល្អប្រសើរ​នៃ​ការផ្តល់សេវា​សុខាភិបាល​ ដើម្បី​យកទៅ​សហការ​រៀបចំ​ផែនការ​ជាមួយ​ក្រសួងសុខាភិបាល​ជំរុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ ពង្រឹង​ការ​ផ្តល់សេវា​សុខាភិបាល​ល្អប្រសើរ ​ជាពិសេស​ការផ្តល់​សេវា​សុខាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​ចាស់ជរា និង​ស្ត្រី ដែល​នៅ​ឆ្ងាយៗ ​ពិបាកទៅ​មូលដ្ឋាន​សុខាភិបាល​។ទោះយ៉ាងណា​ក៏ដោយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​វិស័យ​សុខាភិបាល នៅ​ខេត្តព្រះវិហា​នេះ លោកជំទាវ លី អាយ​ឡែ​ន បាន​មើល​ឃើញ​ពី​វិជ្ជមាន​ជាច្រើន ដូចជា​ខេត្ត​បាន​ខិតខំ​ប្រយុទ្ធប្រឆាំង​លុបបំបាត់​ជំងឺគ្រុនចាញ់ ​បានសម្រេច​គោលដៅ​មុន​ការរំពឹងទុក​ ខេត្ត​បាន​ប្រុងប្រយ័ត្ន​បង្ការ​ទប់ស្កាត់​មេរោគ COVID-19 បានល្អ​ប្រសើរ ហើយ WHO នឹង​ជួយ​ចូលរួម​ជម្រុញ​អោយ​ខេត្ត​គិតពិចារណា​អំពី​គំនិត​ផ្ដួចផ្ដើម​ធ្វើ​ផែនការ​ក្នុង​តំបន់​អោយបាន ​ដើម្បី​ផែនការ​វិស័យ​សុខាភិបាល​មាន​ភាព​ល្អប្រសើរ​។សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តព្រះវិហារ​ ពិនិត្យ​និង​ស្វែងយល់​ពី​ការ​ផ្តល់សេវា​សុខាភិបាល​នៅ​តាម​តំបន់​ដាច់ស្រយាល​និង​ព្រំដែន​របស់​កម្ពុជា ​គណៈប្រតិភូ​ក្រសួងសុខាភិបាល​និង​WHO ក៏បាន​មើល​ឃើញ​ពី​ការ​ផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព និង​មាន​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​តាម​បណ្តា​មណ្ឌល​សុខភាព​ហើយ ក្រៅពី​ការពិនិត្យ​សុខភាព​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​នោះ​ក៏​យើង​សង្កេតឃើញថា ប្រជាជន​ឡាវ នៅជាប់​តំបន់​ព្រំដែន​បាន​ឆ្លងដែន​មក​ស្វែងរក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ នៅតាម​បណ្តា​មូលដ្ឋាន​សុខាភិបាល​កម្ពុជា ​នៅតាម​ព្រំដែន​កម្ពុជា ឡាវ ជាពិសេស មណ្ឌល​សុខភាព​កំពង់​ស្រឡៅ​ និង​ប៉ុស្តិ៍​សុខភាព​កំពង់​ព្រះឥន្ទ​ នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ​ជាដើម​៕​អត្ថបទ ៖ ស៊ុម សុខ​ជា​

សភាពាណិជ្ជកម្ម​អឺរ៉ុប ​នឹង​អញ្ជើញ​វាគ្មិន​អន្តរជាតិ​ ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ​នៅ​កម្ពុជា​នាពេលខាងមុខ

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​ឆ្លើយតប​នឹង​ការស្នើ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​នានា ​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣​ ពេលខាងមុខ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ បាន​យល់ព្រម​ក្នុង​ការ​ជួយ​រៀបចំ​លើ​ការងារ​នេះ​ និង​អញ្ជើញ​វាគ្មិន​អន្តរជាតិ​មក​ចូលរួម​ក្នុង​វេទិកា​នេះ​ផងដែរ​។ក្នុងជំនួប​ការងារ​ជាមួយ​លោក ថា​ស៊ីឡូ ព្រី​ន​សឺ (Tassilo Brinzer)​ប្រធាន​ថ្មី នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​កាលពី​ថ្ងៃទី​២២ ​តុលា ឆ្នាំ​២០២០ ឯកឧត្តម​ ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​បាន​លើកទឹកចិត្ត​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប ចូលរួម​កម្មវិធី ​ឬ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​ជំនួប​ពាណិជ្ជកម្ម ​ជាមួយ​អ្នក​ធុរកិច្ច​កម្ពុជា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ​ជាមួយគ្នានេះ ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ជម្រាប​ជូន​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ រវាង​ក្រសួងពាណិជ្ជកម្ម ​និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​កន្លងមក ក៏ដូចជា​ធ្វើ​បច្ចុប្បន្នភាព​ជូន​អំពី​ការអនុម័ត​ច្បាប់​ថ្មីៗ ​ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ច្បាប់​ការពារ​អ្នកប្រើប្រាស់ ​ និង​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ប្រកួតប្រជែង​ជាដើម​។លើសពីនេះ ឯកឧត្តម ​ក៏បាន​ជម្រាប​ជូន​ភ្ញៀវ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​បាន​បញ្ចប់​ជាមួយ​ភាគី​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​កំពុង​ចរចា​ជាមួយ​កូរ៉េ និង​ការ​ត្រៀម​ចរចា​ជាមួយ​ប្រទេស​ជា​ដៃគូ​សំខាន់ៗ​ដទៃទៀត​ជាដើម​។ជា​កិច្ច​ឆ្លើយតប លោក​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដ៏​ល្អ ​ដែល​កម្ពុជា​ទទួល​បាន​ការ​អនុម័ត​ច្បាប់​ខាង​លើនេះ​ ដែល​នឹង​ក្លាយ​ជា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ភាព​ជឿជាក់​សម្រាប់​អ្នក​ធុរកិច្ច និង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នាពេល​អនាគត​។ឯកឧត្តម​រដ្ឋមន្ត្រី ​បានស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​រៀបចំ​វេទិកា​ធុរកិច្ច​នានា ​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នា​ពេល​ខាងមុខនេះ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

សម្តេច​តេ​ជោ ​ផ្តល់​ផ្ទះ​ ១៧៣​ខ្នង ដល់​អតីត​យុទ្ធជន​ក្នុង​ខេត្តកំពង់ធំ​

2021/04/27 02:59:58 am        15
​កំពង់ធំ​៖ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ផ្តល់​ផ្ទះ​ដល់​អតីតយុទ្ធជន​ក្នុង​ខេត្ត​កំពង់ធំ ចំនួន ​១៧៣​ខ្នង តាមរយៈ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ​។​​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​ប្រគល់​ផ្ទះ​ខ្នង​ទី​១៧៣ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ជូន​អតីតយុទ្ធជន នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។លោក​ឧត្ដមសេនីយ៍​ទោ​បញ្ជាក់​ថា អតីតយុទ្ធជន​ទទួល​បាន​ផ្ទះ​ថ្មី​ឈ្មោះ ឈួន ម៉ន អាយុ ៦៣​ឆ្នាំ បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នៅ​ឆ្នាំ​១៩៨៣ នៅ​អង្គភាព កងពល​លេខ​៥​ចាស់ បាន​ត្រូវរបួស​ពិការ នៅ​ខែមេសា​១៩៩៨ នៅ​សមរភូមិ​អន្លង់វែង បច្ចុប្បន្ន​ប្រកបមុខរបរ​ធ្វើស្រែ និង​មាន​កូន​ក្នុងបន្ទុក​ចំនួន​៤​នាក់ មាន​ដី​លំនៅដ្ឋាន តែ​គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​សមរម្យ​។ចំពោះ មុខ​នេះ ការយកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ តាមរយៈ​សមាគម​​អតីត​យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ផ្តល់​ផ្ទះ​ថ្មី​មួយ​ខ្នង​ទំហំ ៤​ម​x៦​ម ធ្វើ​អំពី​ឆ្អឹង​ដែក ដំបូល​ប្រក់​ស័ង្កសី​កិន​ភ្លី ជញ្ជាំង​ស្មា​ត​ប៊​ត និង​រនាប​ក្តារ ជណ្តើរ​កាច់ សង់​ខ្ពស់​ផុតពី​ដី​។​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​និច្ចកាល​សម្តេច​ទាំងទ្វេ តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​បងប្អូន​អតីតយុទ្ធជន នៅ​គ្រប់​ទីកន្លែង និង​បាន​លើកឡើងថា ទាំងនេះ​ជា​ការ​ដឹងគុណ​ដ៏​ធំធេង​ ដល់​អតីតយុទ្ធជន​ក្នុងការ​បូជា​សាច់​ស្រស់ ឈាម​ស្រស់​របស់​បងប្អូន​ដែល​បាន​ចូលរួមចំណែក​ជាមួយ​សម្តេច ​ក្នុង​បុព្វហេតុ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។ ហើយ​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ សម្តេច​នឹង​តម្លើង​ប្រាក់បៀវត្សរ៍​បន្ថែម​ជូន​ដល់​អតីត​យុទ្ធជន ដែល​ចូលនិវត្តន៍​មុនៗ​ឲ្យ​បានទទួល​ប្រាក់ខែ​ប្រហាក់ប្រហែល​និង​អតីតយុទ្ធជន​ដែល​ទើប​ចូលនិវត្តន៍​ផងដែរ​។​ទន្ទឹម​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​នាំយក​នូវ​អំណោយ​គ្រឿងឧបភោគ​បរិភោគ​រប​ស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក​ផ្តល់ជូន​បន្ថែម​រួមមាន​÷ អង្ករ ចំនួន ៥០ គ​.​ក្រ , មី​ចំនួន ០២​កេស ,​ទឹកបរិសុទ្ធ ចំនួន ០២​កេស​, ទឹកត្រី ទឹកស៊ីអ៊ីវ​ចំនួន ០២ យួរ មុង​ជ្រលក់​ថ្នាំ​ចំនួន​មួយ និង​ថវិកា​មួយចំនួន​ផងដែរ​៕​

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ត្រៀមខ្លួន​ផ្សារភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា ​ទៅ​រក​វិស័យ​ឧស្សាហកម្ម ៤.០

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ថ្លែងថា ​ពាក់ព័ន្ធ​ និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា វិទ្យាស្ថាន​បាន​ត្រៀមខ្លួន​រួច​ជាស្រេច ​ក្នុងការ​ចូល​រួមចំណែក​នៃ​ការ​ផ្សារភ្ជាប់ ​ទៅរក​ការអភិវឌ្ឍ ​វិស័យ​ឧស្សាហកម្ម ៤.០ ​ដើម្បី​ឲ្យ​កម្ពុជា​ប្រែក្លាយ​ទៅជាប្រទេសមួយ ​មាន​លក្ខណៈ​ស្វ័យប្រវត្តិកម្ម ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ ឧស្សាហកម្ម​កម្ពុជា​ ដែល​ជា​សសរស្ដម្ភ ​មួយ​យ៉ាង​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​។ឯកឧត្តមបណ្ឌិត អ៊ុម រម្យ​ណី នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ ភ្នាក់ងារ​អ្នកយកព័ត៌មាន​ BTV ស្តីពី​ការអភិវឌ្ឍ ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ការ​ឈាន​ចូល​ឧស្សាហកម្ម​ទី​៤​ នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ​ថា ​ជុំវិញ​និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​, វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​មាន​តួនាទី​សំខាន់​ណាស់​ ក្នុង​ការ ​កសាង​ធនធានមនុស្ស ប្រកប​ដោយ​សមត្ថភាព ​និង​តម្លាភាព​, ជាក់​ស្តែង​ការ​ផ្តល់​ឱកាស​ដល់ និស្សិត​ចូលរៀន​នៅ​ក្នុង​វិទ្យាស្ថាន នេះ គឺជា​កាតព្វកិច្ច​សំខាន់​របស់​វិទ្យាស្ថាន​ ដើម្បី​ចូល​រួមចំណែក​ការ​កសាង​ធនធាន​មនុស្ស សម្រាប់​បម្រើ​ទៅលើ​ទីផ្សារ កំលាំង​ពលកម្ម​នៅក្នុង​ប្រទេស​ និង​ជា​ការ​ចូលរួមចំណែក​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ជាពិសេស​គោល ​នយោបាយ​នៃ​ការ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ។ឯកឧត្តម​បណ្ឌិត បន្តថា ពាក់ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បាន​បើក​ទូលាយ​នៅ​លើ​ជំនាញ​ បច្ចេកទេស​ជាច្រើន ក្នុងនោះ ​ការ​បណ្តុះបណ្តាល​នៃ​ជំនាញ​បច្ចេកទេស​ត្រូវ​បាន​បែង​ចែក​ជា​៨​ផ្នែក​ធំៗ ​និង​បាន​បែងចែក​ទៅ ជា​មុខជំនាញ​តូចៗ​ ជាច្រើន​ទៀត ​ដែល​ជំនាញ​ទាំងអស់​កំពុង​ឆ្លើយតប​ទៅ​ នឹង​តម្រូវការ​ទីផ្សារ ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។ ​ដូច្នេះ​ទាក់ទង់​និង​ការអភិវឌ្ឍ ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​, វិទ្យាស្ថាន​បាន​ត្រៀមខ្លួន​រួម​ជាស្រេច​ ក្នុង​ការ​ចូលរួមចំណែក​ លើ​ការផ្សារភ្ជាប់​ នៃ​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ៤.០ ​ដើម្បី​ឲ្យ​កម្ពុជា​ប្រែក្លាយ​ទៅជា​ប្រទេស​មួយ មាន​លក្ខណៈ​ស្វ័យប្រវត្តិកម្ម ​ស្របតាម​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា ។ឯកឧត្តម បណ្ឌិត អ៊ុម រម្យ​ណី បា​ន​បញ្ជាក់​បន្ថែមថា ​ជុំវិញ​និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​គោលដៅ​របស់​វិទ្យាស្ថាន​ គឺ​ចង់​ឲ្យ​និស្សិត​ សិក្សា​ស្វែងយល់ ​និង​រៀន​ឌីស្សាញ​ លើ​មុខជំនាញ​នីមួយៗ​ឲ្យ​ច្បាស់ ​និង​កំណត់​ពី​ចក្ខុវិស័យ​របស់​ខ្លួន ​ក្នុងពេល​កំពុង​សិក្សា ​និង​ទៅ​ពេល​អនាគត ក្នុងនោះ​ ប្រសិនបើ​ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រាន់ ​ចេះ​ផលិតផល​ឧបករណ៍ ​ណាមួយ​ឲ្យ​ច្បាស់ ពួកគាត់​ នឹង​ទទួល​បាន​ជោគជ័យ ​នៅក្នុង​ជីវិត និង​ជា​មូលដ្ឋាន​ដ៏​រឹងមាំ ​នៅ​ពេក​ពួកគាត់​ចេញទៅ​បំពេញ ​ការងារ​តាម​បណ្តា​រោងចក្រ ​សហគ្រាស​នានា​, ដែល​បញ្ហា​ទាំង​អស់នេះ ​គឺជា​ការ​វិនិយោគ​ នៃ​ការ​ផ្សារភ្ជាប់​ និង​ការ​តភ្ជាប់ ​ទៅ​រក​វិស័យ​ឧស្សាហកម្ម ៤.០ ​ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​យកចិត្តទុកដាក់​បំផុត​ ដើម្បី​ឈោង​ចាប់​យក ​បដិវត្ត​ឧស្សាហកម្ម​ទី​៤.០ នេះ ៕​អត្ថបទ​៖ សុន រ៉ា​ឌី​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម
08/08/2025 09:08 PM
ICRC ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ..
08/08/2025 09:08 PM
ក្រុមធម្មយាត្រាអ៊ីរ៉ង់ ធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពិធីបុណ្យសាសនា Arbaeen
08/08/2025 09:08 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខវិរកងទ័ពពលីក្នុងបុព្វហេតុជាតិ នៅខេត្តកំពង់ធំ
08/08/2025 09:08 PM
UNHCR ព្រមានពីការរីករាលដាលឆ្លងជំងឺអាសន្នរោគក្នុងចំណោមជនភៀសខ្លួនស៊ូដង់នៅប្រទេសឆាដ
08/08/2025 08:08 PM
​សម្ដេចតេជោ អស់សំណើចក្រោយឭថាសាកលវិទ្យាល័យថៃមួយបានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្ដេច ខណៈសម្ដេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨
08/08/2025 08:08 PM
ជនប៉ាឡេស្ទីន៖ តើឲ្យពួកយើងគួរទៅកន្លែងណា បើអ៊ីស្រាអែលគ្រប់គ្រងទីក្រុងហ្កាហ្សាហើយនោះ?
08/08/2025 08:08 PM
អ៊ីរ៉ាក់បដិសេធគ្មានចំណែករួមណាមួយ ក្នុងការរត់ពន្ធប្រេងជាប់ទណ្ឌកម្មរបស់អ៊ីរ៉ង់
08/08/2025 08:08 PM
លោក Merz៖ អាល្លឺម៉ង់ផ្អាកការនាំចេញយោធាដែលអាចត្រូវបានប្រើប្រាស់នៅហ្គាហ្សា
08/08/2025 08:08 PM
យុទ្ធនាការទ្រង់ទ្រាយធំ ៧ថ្ងៃនេះ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់
08/08/2025 08:08 PM