សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច​តេ​ជោ ជំរុញ​ដល់​គ្រប់​គណបក្សនយោបាយ ​ចូលរួម​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ​ដោយ​មិន​គិត​ពី​និន្នាការ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ក្នុងឱកាស​ផ្ដល់​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​ជំរុញ​ដល់​សប្បុរសជន​នានា និង​គ្រប់​គណបក្សនយោបាយ​ អោយ​ចូលរួម​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​។នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ​ក្នុង​ឱកាស​​​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​៥​ពាន់​គ្រួសារ (​គោលដៅ​ទី​១) ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ សម្តេចតេជោ ​​បាន​គូសបញ្ជាក់ថា សម្រាប់​ខេត្តបន្ទាយមានជ័យ​ ឆ្នាំ​ណា​ក៏ត្រូវ​រង​នូវ​ទឹកជំនន់​ដែរ​ សម្រាប់​អំណោយ​នៅថ្ងៃនេះ ​គ្រាន់តែ​ជា​ការ​ដោះ​ទាល់​ភ្លាមៗ​ មួយ​រយះ​ប៉ុណ្ណោះ​។ ​យ៉ាងណា រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ​នឹង​នៅតែ​បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់ ក៏ដូចជា​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​។សម្ដេច​ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ដែល​សម្តេច​តេ​ជោ ​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​នេះ ​មិនមែន​មានន័យថា ​ការផ្ដល់​ជំនួយ​ជូន​ពួកគាត់​ត្រូវ​បាន​បញ្ចប់​ឡើយ​។ ក្នុងន័យនេះ​ សម្តេច​តេ​ជោ បាន​ជំរុញ​ដល់​សប្បុរសជន​នានា និង​បណ្ដា​គណបក្ស​នានា​ ត្រូវ​ចូលរួម​ក្នុង​ការ​ជួយផ្ដល់​ទៅតាម​លទ្ធភាព​នៅក្នុង​គ្រា​ដែល​ពលរដ្ឋ​កំពុង​ជួប​ការលំបាក​នេះ ​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​។សូមជម្រាបថា ថ្មីៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជម្រាប​ទៅ​អាជ្ញាធរ​រាជធានី ខេត្ត ជាពិសេស​ខេត្ត​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​លោក​ កឹម សុខា និង​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ។ ដោយ​សម្តេច​ បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា​កិច្ចការ​រួមគ្នា​គ្រប់​បណ្តា​គណបក្សនយោបាយ​ គ្រប់​អ្នកនយោបាយ​ និង​គ្រប់​សប្បុរសជន​ដែល​ចង់​ចូលរួម​។​ ត្បិត​កិច្ច​ការដែល​យើង​កំពុង​ធ្វើជា​កិច្ចការ​មនុស្សធម៌ ​ហើយដោយ​មិន​ប្រកាន់​បក្ខពួក​នយោបាយ​ទេ​ គឺ​គិត​ពី​ប្រជាជន​រស់​រានមានជីវិត និង​ទទួល​បាន​នូវ​ការ​គាំពារ ​ការរីកចំរើន​ទាំងអស់គ្នា​៕

ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ នាំ​យក​អំណោយ​ជួយ​​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​នៅ​ស្រុក​បាទី

2021/04/27 02:59:58 am        14
តាកែវ ៖ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ ដែល​មាន​ឯកឧត្តម​ គី តិច ជា​ប្រធាន​បាន​ដឹកនាំ​ក្រុមការងារ​ជាច្រើន​ នាំយក អំណោយ​មួយចំនួន ​ផ្តល់ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន ​៦០​គ្រួសារ ​ដែល​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​នៅ​វត្ត ឃ្លាំងមឿង​ ស្ថិត​នៅជាប់​ផ្លូវ​លេខ ២ ក្នុង​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ​ ​នៅល្ងាច​ថ្ងៃទី​២០ ខែតុលា​ ម្សិលមិញនេះ ។អំណោយ​ដែល​ផ្ដល់​ជូន​នេះ រួមមាន​អង្ករ មុង កន្ទេល មី ទឹកត្រី ទឹក​សុទ្ធ ត្រីខ ចង្ក្រានហ្គាស និង​ជែ​ល​សម្រាប់​លាងដៃ​ផងដែរ​។ក្នុង​ឱកាស​ជូនអំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ ឯកឧត្តម គី តិច ​បាន​លើកឡើងថា​ ការ​ចុះ​មកជួយ​ឧបត្ថម្ភ​នាពេលនេះ ​គឺធ្វើឡើង​ភ្លាមៗ​ក្រោយ​ទទួលដំ​ណឹង​ថា​ ប្រជាពលរដ្ឋ​មួយចំនួន​កំពុង​រងគ្រោះ​ពី​ទឹកជំនន់​ទឹកភ្លៀង​។ ​ឯកឧត្តម​ លើកឡើង​ដែរ​ថា ​ទាំងនេះ ​គឺជា​សកម្មភាព​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន ​ដោយ​ស្រប​នឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។សម្រាប់​ការ​ជម្លៀស​មក​ទី​សុវត្ថិភាព​នៅ​វត្ត ឃ្លាំងមឿង​នេះ គឺធ្វើឡើង​នៅ​យប់​ថ្ងៃទី ១៩ ខែតុលា​ដោយសារ​ភ្លៀង​ធ្លាក់​ធ្វើឱ្យ​ជន់​លិច​ខ្លាំង ​នេះ​បើ​តាម​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ទីតាំង​នេះ​។ ​ពួកគាត់​ ក៏បាន​អរគុណ​ដល់​អាជ្ញាធរ ក៏ដូចជា​សប្បុរសជន​ជា​ម្ចាស់​ជំនួយ​ដែល​បានរួម​ចំណែក​ជួយសង្គ្រោះ ​និង​ជួយ​ផ្គត់ផ្គង់​ការរស់នៅ​ក្នុងកំឡុងពេល​ជួប​វិបាក​នេះ​ផងដែរ​។ជុំវិញ​ការ​ជន់​លិច​នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត តាកែវ លើកឡើង​ដែរ​ថា​ ជំនន់​នេះ​ជា​ជំនន់​ទឹកភ្លៀង​ មិន​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​។ យ៉ាងណា​ម៉ិ​ញ ​ឯកឧត្តម​ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត ក៏​បញ្ជាក់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ក៏ដូចជា​កងកម្លាំង​បន្ត​តាមដាន​មើល​ស្ថានភាព​ជាក់ស្ដែង​ពី​ស្ថានភាព​ទឹកជំនន់​នេះ ​ត្រៀមកម្លាំង​ដើម្បី​ជម្លៀស​ដើម្បី​ធានាថា​ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​។ ឯកឧត្តម ​បញ្ជាក់ដែរថា ​ខណៈ​នេះ​ អាជ្ញាធរ​កំពុង​ដើរ​បើក​ច្រក​ទឹក​គ្រប់​ទីកន្លែង ​ដើម្បី​ធ្វើ​ឱ្យ​ទីតាំង​ដែល​មាន​ការ​ជន់​លិច ​មានការ​ស្រក​ចុះ​ផងដែរ​៕​អត្ថបទ ​៖​ គឹម​ហុក

បញ្ហា​ទឹកជំនន់​មិន​ប៉ះពាល់​ដល់​ការ​ប្រឡង​បាក់​ឌុប ​និង​មិន​ប៉ះពាល់​ការ​ត្រៀម​បើក​​សាលារៀន​​ដំណាក់កាល​ទី​៣​

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ក្រសួង​អប់រំ​តាមរយៈ​អ្នកនាំពាក្យ​ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​ ២០២០​នេះ​ថា សាលារៀន​ទូទាំ​ងប្រទេស​ចំនួន ៥៦៨​សាលា​ក្នុង​រាជធានី ខេត្ត​ចំនួន​១៧ ​ បាន​រង​ការ​ប៉ះពាល់​ដោយសារ ទឹកជំនន់​។ សម្រាប់​ការ​ប៉ះពាល់​ពី​ទឹកជំនន់​នេះ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ បាន​បញ្ជាក់ថា ពុំបាន​បង្ក​ផល​ប៉ះពាល់​ដល់​ការរៀបចំ​ការប្រឡង​ថ្នាក់​ទី១២​ និង​ត្រៀម​បើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់កាល​ទី៣​​ ដដែល​។បញ្ហា​ទឹកជំនន់​ក្រៅពី​បង្ក​ផល​ប៉ះពាល់​ដល់​អាយុជីវិត ក៏ដូចជា​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ​ជាច្រើន​នោះ​ ទឹកជំនន់​នៅ​ឆ្នាំ​២០២០​នេះ ក៏បាន​បង្ក​ផល​ប៉ះពាល់​មួយចំនួន​ក្នុង​វិស័យ​អប់រំ​ផងដែរ​។ សម្រាប់​ការ​ប៉ះពាល់​នេះ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បញ្ជាក់ថា​ សាលារៀន​ចំនួន​បាន​៥៦៨ ភាគច្រើន​ជា​ថ្នាក់​បឋមសិក្សា​រង​ការ​ប៉ះពាល់ និង​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំនួន ចំនួន​៤១៨​សាលា ​ដោយមាន​ចំនួន​សិស្ស​ប្រមាណ​ ៤៤០០០​នាក់​។ ក្នុងចំណោម​រាជធានី ខេត្ត​ទាំង ​១៧​ដែល​មាន​សាលា​រង​ការ​ប៉ះពាល់ ក្នុងនោះ ​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ ​ក៏បាន​ប៉ះពាល់​សាលារៀន​ចំនួន​១៨៦​សាលា (​ត្រូវ​ផ្អាក​ការសិក្សា​បណ្តោះអាសន្ន​)​។ការប៉ះពាល់​ទាំងនេះ ឯកឧត្តម​ អ្នកនាំពាក្យ​អះអាងថា​ មិន​ប៉ះពាល់​ដល់​ដំណើរ​ការរៀបចំ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២១​ ខែធ្នូ​ខាងមុខ ​ហើយក៏​មិន​ប៉ះពាល់​ចំពោះ​ការ​ត្រៀម​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ​ក្នុងដំណាក់កាល​ទី ៣​នោះទេ ​ គ្រប់យ៉ាង​នៅតែ​ដំណើរការ​ជាធម្មតា​។ឯកឧត្តម​ បញ្ជាក់ដែរថា ក្នុងដំណាក់កាល​នៃ​ការ​ជន់​លិច​ដែល​ឈាន​ដល់​ការផ្អាក​ការសិក្សា​ជា​បណ្ដោះអាសន្ន​នេះ ​ការសិក្សា​របស់​សិស្ស​គឺ​បង្វែរ​មក​ការសិក្សា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ និង​ការសិក្សា​ពី​ចម្ងាយ​ ដែលជា​ប្រព័ន្ធ​មាន​ស្រេច​ ដោយ​ក្រសួង​អប់រំ​នៅតែ​បន្ត​អនុវត្ត​សម្រាប់​ការអប់រំ​បែប​ចម្រុះ ក្នុង​បរិបទ​ជំងឺ កូ​វីដ ១៩​នេះ​។ក្នុងពេល​បច្ចុប្បន្នភាព​នេះ ឯកឧត្តម ​អ្នកនាំពាក្យ​ស្នើសុំ​ដល់​សិស្សានុសិស្ស​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ ត្រូវតែ​បន្ត​យកចិត្តទុកដាក់​ព្យាយាម​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​ការសិក្សា​ពី​ចម្ងាយ ​ហើយ​សំណូមពរ​ដល់​គ្រប់​សាលារៀន ​ដែល​មិន​ទាន់បាន​បើក​ដំណើរការ​ឡើងវិញ ត្រូវ​រៀបចំខ្លួន​ស្របតាម​វិធានការ SOP ​សម្រាប់​ការ​បើក​ដំណើរការ​ដំណាក់កាល​ទី ៣​ខាងមុខ​៕អត្ថបទ​ ៖ ​ គឹម​ហុក

ពលរដ្ឋ​រស់នៅ​ខណ្ឌដង្កោ ដែល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ផ្តើម​សម្អាតផ្ទះ សម្បែង ក្រោយ​ទឹក​បន្ត​ស្រក​

2021/04/27 02:59:58 am        13
ភ្នំពេញ៖ បន្ទាប់ពី​អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ​មាន​ការវិវឌ្ឍន៍​ប្រសើរ​ជាង​មុន ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅក្នុង​ខណ្ឌដង្កោ​ដែល​រង​ការ​ជន់​លិច​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ សាលារៀន វត្ត​អារាម​នោះ នៅ​ថ្ងៃនេះ ​បាននាំគ្នា​ត្រឡប់​ទៅ​លំនៅដ្ឋាន​ ដើម្បី​សម្អាតផ្ទះ​សម្បែង​ក្រោយពី​ទឹកជំនន់​នេះ​បាន​បន្ត​ស្រក​ចុះ​។​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​ហើយ​ដែល​សង្កាត់​ជាច្រើន​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​រង​ការ​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​មកពី​ផ្នែក​ខាងលើ ​នៃ​ខេត្ត​កំពង់ស្ពឺ ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ សាលារៀន វត្ត​អារាម និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​រង​ការ​ជន់​លិច​រហូត​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។​​​ដោយឡែក​នៅ​ថ្ងៃនេះ ​ក្រោយ​អាកាសធាតុ​មិនមាន​ភ្លៀង​បង្អុ​ល​ធ្លាក់ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​នៃ​ខណ្ឌដង្កោ​បាន​បន្ត​ស្រក​ចុះ​ផ្នែក​ខ្លះ នៃ​ខណ្ឌ​មួយ​នេះ​រួមមាន សង្កាត់​គយ​ន​យ សង្កាត់​ទៀន សង្កាត់​រលួស និង​សង្កាត់​ស្ពានថ្ម ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាននាំគ្នា​ត្រឡប់​ទៅ​លំនៅដ្ឋាន ដើម្បី​បោសសម្អាត លំនៅដ្ឋាន ជា​បន្តបន្ទាប់​។​​បើទោះបីជា ស្ថានភាព​ទឹក​ជន​ន់​ក្នុង​ខណ្ឌដង្កោ​បាន​បន្ត​ស្រក​ចុះ​ក្តី ប៉ុន្តែ​ក្រុម​អន្តរាគមន៍​ជួយសង្គ្រោះ​ពី​បណ្តា​អង្គភាព​ចម្រុះ​នៅតែ​បន្ត​មាន​វត្ត​មាននៅ​ទីតាំង​នៃ​ទីបញ្ជាការ​ស្រាល​ដដែល ដើម្បី​ជួយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅមក​រហូតដល់​ស្ថានភាព​ទឹកបាន​ស្រក​ទាំងស្រុង​។​ ​សូម​ជម្រាបជូន​ថា ក្រោយ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ការប៉ះពាល់​ដល់​សង្កាត់​ជាច្រើន​ក្នុង​ខណ្ឌដង្កោ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​នាំយក​នូវ​អំណោយ ចែកជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ក្នុង​ខណ្ឌដង្កោ​ប្រមាណ​រាប់ពាន់​គ្រួសារ​ផងដែរ​៕​ ​អត្ថបទ​៖ ឧ​ត្ត​ម​

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ មន្ត្រី​សុខាភិបាល​៖ សេវា​សុខភាព​មួយ​ប្រកបដោយ​គុណភាព យើង​ត្រូវ​មាន​ធនធានមនុស្ស​លើ​វិស័យ​សុខាភិបាល​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ឯកឧត្តម សាស្ត្រាចារ្យ ស៊ា ហួង អៈ​អាង​ថា ដើម្បី​ធានាបាន​នូវ​សេវា​សុខភាព​មួយ​ប្រកបដោយ​គុណភាព យើង​ត្រូវមាន​ធនធានមនុស្ស​លើ​វិស័យ​សុខាភិបាល អ្នកជំនាញ សម្ភារៈ​បរិក្ខា​ពេទ្យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល​។​​ការ​ថ្លែង​របស់​ឯកឧត្តម សាស្ត្រាចារ្យ ស៊ា ហួង យ៉ាង​ដូច្នេះ ក្នុងឱកាស​ដាក់​ឲ្យ​ដំណើរការ​ជាថ្មី អគារ​ឆ្លុះ ក្រពះ ពោះវៀន នៃ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ឯកឧត្តម សាស្ត្រាចារ្យ បន្តថា ចំនុច​ទាំង​០៣​ខាងលើនេះ មិនអាច​ខ្វះ​មួយណា​បាន​នោះទេ ដើម្បី​ធានាបាន​ក្នុង​ការផ្តល់សេវា ជាទី​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​។​​បើតាម​លោក​សាស្ដ្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា បាន​គាំទ្រ​ក្នុងការ​អភិ​ឌ្ឍ​វិស័យ​សុខាភិបាល បច្ចុប្បន្ននេះ​នៅ​មន្ទីរពេទ្យ​យើង បាន​អភិវឌ្ឍ​ទាំង​ធនធានមនុស្ស​គ្រូពេទ្យ​របស់​យើង ដោយ​បណ្ដុះបណ្ដាល​ជំនាញ​គ្រប់ផ្នែក​ទាំងអស់​។​​ជា​ចុងក្រោយ​ឯកឧត្តម​សាស្ដ្រាចារ្យ ស៊ា​ង ហួង បាន​បញ្ជាក់ថា ការអភិវឌ្ឍ​ទាំង​អគារ​ថ្មី និង​សម្ភារ​បរិក្ខារ​ពេទ្យ​នា​ពេ​លេ​នះ គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ ក្នុងពេល​សង្គ្រោះ​ពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​៕ អត្ថបទ រដ្ឋា​

ឯកឧត្តម ​ប្រាក់ ​សុខុន ​នាំ​យក​អំណោយ​សម្ដេចតេជោ ​ផ្ដល់​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ជាង​៥០០​គ្រួសារ​ នៅ​មូលដ្ឋាន​ស្រុកស្អាង

2021/04/27 02:59:58 am        14
កណ្ដាល ៖ ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ឃុំ​ស្អាង​ភ្នំ​ និង​ឃុំ​ក្រាំង​យ៉ូ​វ​ចំនួន​៥៤៦​គ្រួសារ បាន​ទទួល​អំណោយ របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​តាមរយៈ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកណ្តាល ​។ការចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​២​ឃុំ​បាន​ធ្វើឡើង ​នៅ​ព្រឹក​ថ្ងៃទី​២២​ ខែតុលា​ឆ្នាំ ២០២០​នេះ ស្ថិត​វត្ត​សាលា​អណ្តែត​ហៅ​វត្ត​អណ្តូង​ស្ថិត​ក្នុងភូមិ​អណ្តូង​ ឃុំ​ក្រាំង​យ៉ូ​វ ​ស្រុកស្អាង ខេត្តកណ្ដាល​ ។សូមជម្រាបថា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​៥៤៦គ្រួសារ មាន​ប្រជាពលរដ្ឋ​២៦៧​គ្រួសារ​មកពី​ឃុំ​ស្អាង​ភ្នំ និង​២៧៩​គ្រួសារ​ នៅ​ឃុំ​ក្រាំង​យ៉ូ​វ ​។ ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​នេះ​ ឯកឧត្តម ប្រាក់ សុខុន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​ស​ម្តេច​តេ​ជោ និង​បាន​បញ្ជាក់ថា ​ការ​ជួយ​នេះ​ គឺ​ពុំមាន​រើសអើង​និន្នាការ​នយោបាយ​នោះទេ ។ឯកឧត្តម​ ក៏បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព ប្រយ័ត្ន​កុមារ​តូចៗ​កុំ​ឲ្យ​លេង​ទឹក​ ជាពិសេស​ទីណា​មានទុក្ខ ទីនោះ​មាន​សម្តេច​តេ​ជោ ​ទៅ​ជួយ ​ទីណា​មានទុក្ខ ​ទីនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ជួយ ​ទីណា​មានទុក្ខ​ គឺ​ទីនោះ​មាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ជួយ ៕

កូរ៉េ ​ផ្ដល់​ថវិកា​ជាង​១​លានក្នុង​១​ឆ្នាំ​ សម្រាប់​អភិវឌ្ឍន៍​​វិស័យ​សុខាភិបាល​នៅ​កម្ពុជា

2021/04/27 02:59:58 am        15
​ភ្នំពេញ ៖ កូហ្វី ជាទី​ភ្នាក់ងារ​មួយ​របស់​រដ្ឋាភិបាល​កូរ៉េ ​ដែល​ស្ថិត​នៅក្រោម​ឱវាទ​ក្រសួងសុខាភិបាល​និង​សុខុមាលភាព នៃ សាធារណរដ្ឋ​កូរ៉េខាងត្បូង ​ផ្តោត​សំខាន់​លើ​វិស័យ​សុខាភិបាល​ ដែល​បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ នៃ ​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ ២០១១ ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ​ជាពិសេស​ផ្នែក មាតា​ទារក​ និង​កុមារ ​មកដល់​បច្ចុប្បន្ន ​បាន​លើកកម្ពស់​ផ្នែក មាតា​ទារក ​និង​កុមារ​ទៅលើ​ខេត្ត​គោលដៅ​ចំនួន​៣​ មាន​ខេត្តពោធិ៍សាត់ ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ។ការ​ថ្លែង​របស់​លោក​វេជ្ជបណ្ឌិត គីម សាំងយន់ ​ប្រធាន​អង្គការ Kofi កូរ៉េ ប្រចាំ​កម្ពុជា យ៉ាង​ដូច្នេះ​ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ ការគ្រប់គ្រង​ឧបករណ៍​ ពេទ្យ ដែល​មាន​សិក្ខាកាម​មក មន្ទីរពេទ្យបង្អែក​នានា ។លោក​វេជ្ជបណ្ឌិត គីម សាំងយន់ ​បាន​បន្តថា ​អង្គការ កូហ្វី បានផ្តល់​ជា​សម្ភារៈ ក៏ដូចជា ​ថវិកា​ ដល់​មន្ទីរពេទ្យ​ខេត្ត​ទាំងបី​ខាងលើ ​ដែល​គិត​ជា​ទឹកប្រាក់​ ១.៥​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ ចាប់​តាំងពី​ឆ្នាំ​២០១១​ដល់​សព្វថ្ងៃនេះ ​។ ទន្ទឹមនឹងនេះ ​កូហ្វី​ បាន​ផ្តល់​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន ទាមទារ​ចាំបាច់​នូវ​ការថែទាំ​សម្ភារៈ បរិក្ខារ​ពេទ្យ ដូច្នេះហើយ​ទើប កូហ្វី ធ្វើការ​គាំទ្រ​អោយ​មាន​វគ្គ​បណ្តុះបណ្តាល ​និង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ និង​ការថែទាំ​សម្ភារៈ​ដល់​មន្ត្រី​មន្ទីរពេទ្យ​ ក្នុងការ​ថែទាំ​សម្ភារៈ​វេជ្ជសាស្ត្រ ។ សម្រាប់​ផែនការ​អនាគត ​កូហ្វី​នឹង​សហការ​បន្ថែម​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ​ទៅលើ​ជំងឺ​មិនឆ្លង ​ដែល​ជា​គោល​ការណ៍​ ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​កាន់​នៅ​កម្ពុជា​កាន់​ល្អ​តែ​ប្រសើរ ។ជាមួយគ្នា​នោះដែរ​ លោកស្រី វេជ្ជបណ្ឌិត គឹម រ័ត្ន​នា ​ប្រធាន​មន្ទីរពេទ្យ​ជប៉ុន ​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​កូហ្វី​ ដែល​តែងតែ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ ក៏ដូចជា​ ជំនាញ​ថែទាំ​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​នាពេលនេះ ​។ លោកស្រី​វេជ្ជបណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​សូម​អោយ​សិក្ខាកាម​ទាំងអស់​ខិតខំ​សិក្សា​រៀនសូត្រ​ ព្រោះ​វា​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទទួល​បាន​ បច្ចុប្បន្នភាព ឧបករណ៍​ នៅតាម​មន្ទីរពេទ្យ​នីមួយៗ ​ដូចជា​ ចំនួន​ឧបករណ៍​ ស្ថានភាព​ប្រើប្រាស់​ ស្ថានភាព​ដំណើរការ​ ហើយ​ក្រសួង​មានការ​ងាយស្រួល​ធ្វើ​ផែនការ​ទប់ស្កាត់ ​ជំងឺឆ្លង​ផ្សេងៗ ​ដោយមាន​ទិន្នន័យ​ឧបករណ៍​ពេទ្យ​ច្បាស់លាស់​ផង​ដែរ ៕អត្ថបទ ៖ រដ្ឋា

សម្តេច​តេ​ជោ​ ថ្លែង​ថា​ ពេល​មានទុក្ខ ​មានមុខ​សម្តេច ​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា

2021/04/27 02:59:58 am        16
បន្ទាយមានជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា ពេលណា​មានទុក្ខ គឺ​មានមុខ​សម្តេច ​រួម​នឹង​មន្ត្រី​គណបក្ស​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែតុលា​នេះ ​បាន​បន្ត​អញ្ជើញ​សួរ​សុខទុក្ខ ​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ក្នុង​ពិធី​នេះ​ ជាមួយនឹង​ការ ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​ផ្ញើ​ពី​អង្គ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​តែងតែ​យក​ព្រះទ័យ​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជារាស្ត្រ ​និង​បាន​បង្ហាញ​ពី​ការ​អាណិត​ និង​ចូលរួម​មរណទុក្ខ ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​នោះ​ សម្តេច​តេ​ជោ ​បាន​បញ្ជាក់ថា វត្តមាន​របស់​សម្តេច ​និង​ថ្នាក់ដឹកនាំ​ទាំងអស់​នៅទីនេះ ​បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន ​កម្ពុជា រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​។សម្តេច​តេ​ជោ ​បាន​រម្លឹកថា ​រយៈពេល​១០​ខែ​នេះ ​បាន​លេចឡើង​នូវ​ការទទួលខុសត្រូវ​របស់​មន្ត្រី​គ្រប់ថ្នាក់​ និង​ការចូលរួម​របស់​ប្រជាជន ​ដែល​ធ្វើតាម​ការណែនាំ ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​កុំ​ឱ្យ​កូ​វីដ​–១៩ ​ឆ្លង​ចូល​សហគមន៍ ​។ ដ​ល់ពេល​ទឹកជំនន់ ​ស្រុះគ្នា​ចេញ​ធ្វើ​សកម្មភាព ​ជួយ​ពលរដ្ឋ​រងគ្រោះ​។ ​មិនមែន​តែ​ប្រទេស​ខ្មែរ​ទេ​ ប្រទេស​ជឿនលឿន ​សូម្បីតែ​ប្រទេស​ជប៉ុន ​ក៏​មិន​អាច​បញ្ជា​អាកាសធាតុ​បាន​ដែរ​។ ​នេះហើយ​ដែល​ហៅថា គ្រោះធម្មជាតិ​នោះ​ ហើយ​សម្រាប់​កម្ពុជា ​សំណាង​ហើយ​ដែល​មិន​មាន​គ្រោះ​រញ្ជួយ​ផែនដី​។ក្នុង​បញ្ហា​គ្រោះធម្មជាតិ​នេះ​ សម្តេច​ក៏​យក​ឱកាស​ថ្លែង​ការ​សរសើរ​ជាថ្មី​ដល់​អាជ្ញាធរ​ខេត្ត ​ស្រុក ឃុំ​ភូមិ និង​កង ​កម្លាំង​ពាក់ព័ន្ធ សប្បុរសជន ទាំងអស់​ដែល​រួមគ្នា​ដោះស្រាយ​បញ្ហា​ដ៏​លំបាក​នេះ ​ហើយ​បន្ទាប់​ពីនេះ​ទៅ ​ត្រូវ​ដោះស្រាយស្តារ​ការខូចខាត​ឡើងវិញ​។ ​ប្រជាពលរដ្ឋ​ស្តារ​ការដាំដុះ​ រដ្ឋ​គិតគូរ​ផ្តល់​ពូជស្រូវ ពូជ​ដំណាំ​ផ្សេងៗ និង​ជួសជុល​ផ្លូវ ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ​ជាដើម ហើយ​សម្តេច​ ក៏បាន​បញ្ជាក់ថា ​ការ​ជួយ​នៅថ្ងៃនេះ ​គឺ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​អន្តរាគមន៍​ចំពោះ​មុខ​តែប៉ុណ្ណោះ ​បន្ទាប់​ពីនេះ​ នឹង​មាន​អន្តរាគមន៍​ជាច្រើន​ទៀត​ពី​រាជរដ្ឋាភិបាល​៕

សិស្សានុសិស្ស​ស្រុក​ជាំ​ក្សាន្ត​ផ្លាស់ប្ដូរ​ទម្លាប់​ការ​ចូល​រៀនសូត្រ​តាម​គន្លង​ថ្មី​ក្នុង​បរិបទ​កូវីដ​ បាន​ល្អ​ប្រសើរ

2021/04/27 02:59:58 am        14
ព្រះវិហារ ៖ បន្ទាប់ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​អោយ​មាន​សាលា​សាធារណៈ​បើក​ដំណើរ​សិក្សា​ឡើងវិញ ​មកដល់ពេលនេះ បណ្តា​សិស្សានុសិស្ស​នៅ​ក្នុង​វិទ្យាល័យ​ ហ៊ុន​ សែន​ ជាំ​ក្សាន្ត ​ក៏ដូចជា​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​នានា​ទៀត ក្នុង​ខេត្តព្រះវិហារ ​បាន​អនុវត្ត​របៀប​នៃ​ការ​ចូល​រៀនសូត្រ​តាម​បែប​ថ្មី​បានល្អ​ប្រសើរ​ជាពិសេស​គឺ​ការ​វាស់​កំដៅ​មុន​ពេល​ចូល​បរិវេណ​សាលា ពាក់​ម៉ាស ​និង​ឧស្សាហ៍​លាងដៃ​ បន្ទាប់ពី​បាន​ប៉ះ​របស់របរ​រួមគ្នា​ជាដើម​។បើតាម​កញ្ញា ហូ​យ ចិន្តា​លី សិស្ស​វិទ្យាល័យ​ហ៊ុនសែន ជាំ​ក្សាន្ត បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២២ ខែតុលា​នេះ​ថា​ សម្រាប់​ការចូល​រៀនសូត្រ​ឡើងវិញ​តាម​បែប​ថ្មី​ដើម្បី​បង្ការ​ទប់ស្កាត់​មេរោគ​ COVID-19 ដែល​មានការ​វាស់​កំដៅ ​ពាក់​ម៉ាស់ ​អង្គុយ​រក្សា​គម្លាត​គ្នា ​និង​ឧស្សាហ៍​លាងដៃ ​ទឹកសាប៊ូ អាកុល ជែ​ល​ ជាដើម គឺ​វា​បាន​ក្លាយ​ជា​ទម្លាប់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការពារ​ខ្លួន​រួច​ពី​មេរោគ ​COVID-19 ជាពិសេស​នៅ​ពេល​ចូល​សាលារៀន និង ​នៅ​តាម​ទីសាធារណៈ​ជាដើម​។កញ្ញា ក៏​ដូច​សិស្សានុសិស្ស​ផ្សេងទៀត បាន​ថ្លែងថា សម្រាប់​ការងារ​ផ្លាស់ប្តូរ​ទំលាប់​ចូលរៀន​តាមបែប​ថ្មី ភាគច្រើន​គឺ​សិស្សានុសិស្ស​ទាំងអស់​អាច​អនុវត្តបាន ​ ប៉ុន្តែ​ការ​កែតម្រូវ​ម៉ោង​សិក្សា​តាម​បែប​ថ្មី គឺ​វា​ហាក់​ដូច​ជា មាន​រយៈពេល​ខ្លី ដែល​បញ្ហា​នេះ ​ធ្វើ​អោយ​គេ​ពិបាក​សិក្សា​ស្វែងយល់​យកចំណេះ​ដឹង​។បើតាម​លោកគ្រូ​គណិតវិទ្យា ចាន់ សុភ​ក្ត្រា ក៏​គ្រូ​នានា​ទៀត បាន​ថ្លែងថា​ សម្រាប់​ការសិក្សា​តាម​បែប​ថ្មី​នេះ គ្រប់​គ្រូ​ទាំងអស់ ​បាន​តម្រូវ​អោយ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​ដែល​សាលា​បាន​ដាក់​ចេញ ​និង​បាន​តម្រូវ​អោយ​សិស្ស​ប្រកាន់ខ្ជាប់​នូវ​វិធាន​អនាម័យ​ដែល​ក្រសួង​សុខាភិបាល ​និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​។នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការសិក្សា​រៀនសូត្រ​តាមបែប​ថ្មី ​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ជាំ​ក្សាន្ត​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​លោកស្រី​ លី ​អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រកាស​នៅ​កម្ពុជា​ បាន​ថ្លែង​កោតសរសើរ​ខ្ពស់​ចំពោះ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ បាន​អនុវត្ត​វិធាន​អនាម័យ​ បង្ការ​ទប់ស្កាត់​ Covid-19 នៅក្នុង​សាលារៀន ​និង​ការទប់ស្កាត់​ការ​រាតត្បា​ត ​COVID-19 ​នៅក្នុង​សហគមន៍ ​តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​នៅ​ក្នុង​សាលារៀន​ ការ​បំពាក់​សម្ភារៈ​វាស់​កម្ដៅ​សិស្ស រៀបចំ​កែច្នៃ​រដាក់​កន្លែង​លាងដៃ​សិស្ស​ដែល​បញ្ហា​នេះ ​គឺ​បាន​ជំរុញ​អោយ​សិស្ស​មាន​ផ្លាស់ប្ដូរ​ទម្លាប់​ការរស់នៅ​តាម​បែប​ថ្មី​បាន​ល្អ​ប្រសើរ​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

អបអរសាទរ​ទីក្រុង​សៀមរាប ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ​សម្រាប់​ឆ្នាំ ២០២១-២០២២

2021/04/27 02:59:58 am        14
សៀមរាប ៖ ​ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ជា ​ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ ​រដ្ឋមន្ត្រី​អាស៊ាន​ ទទួលបន្ទុក​វប្បធម៌​ និង​សិល្បៈ​។ ​ការ​ជ្រើសរើស​ទីក្រុង​សៀមរាប ​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ​សម្រាប់​ឆ្នាំ២០២១–២០២២ ​គឺ​ដោយសារ​ទីក្រុង​សៀមរាប ​គឺជា​អតីត​រាជធានី​ នៃ​ចក្រភព​ខ្មែរ ​សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី ​និង​អរូបី ​និង​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ ​ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​នា​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០ នេះ​។ចាប់ពី​ឆ្នាំ​២០០៨​ មក ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ​ទទួលបន្ទុក​វប្បធម៌ ​និង​សិល្បៈ​បាន​ឯកភាពគ្នា​ឲ្យ​ប្រទេស​នីមួយ​ដែល​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ​ជ្រើសរើស​ទីក្រុង​មួយ​របស់​ខ្លួន​ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន ​គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន​ និង​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​ ដែល​ជា​សមាជិក​អាស៊ាន​។ ​ការជ្រើសរើស​នេះ ​មាន​សុពលភាព​រយៈពេល​០២​ឆ្នាំ​។ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លងមក​រួមមាន​១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ ២០១០ –២០១១២. ទីក្រុង Singapore នៃ​ប្រទេស សិង្ហបុរី ចាប់ពី​ឆ្នាំ ២០១២–២០១៣៣. ទីក្រុង Hue ​នៃ​ប្រទេស​វៀតណាម​ ចាប់ពី​ឆ្នាំ ២០១៤–២០១៥៤. ទីក្រុង Bandar Seri Begawan ​នៃ​ប្រទេស​ប្រ៊ុយណេ​ ចាប់​ឆ្នាំ ២០១៦–២០១៧

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម
08/08/2025 09:08 PM
ICRC ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ..
08/08/2025 09:08 PM
ក្រុមធម្មយាត្រាអ៊ីរ៉ង់ ធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពិធីបុណ្យសាសនា Arbaeen
08/08/2025 09:08 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខវិរកងទ័ពពលីក្នុងបុព្វហេតុជាតិ នៅខេត្តកំពង់ធំ
08/08/2025 09:08 PM
UNHCR ព្រមានពីការរីករាលដាលឆ្លងជំងឺអាសន្នរោគក្នុងចំណោមជនភៀសខ្លួនស៊ូដង់នៅប្រទេសឆាដ
08/08/2025 08:08 PM
​សម្ដេចតេជោ អស់សំណើចក្រោយឭថាសាកលវិទ្យាល័យថៃមួយបានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្ដេច ខណៈសម្ដេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨
08/08/2025 08:08 PM
ជនប៉ាឡេស្ទីន៖ តើឲ្យពួកយើងគួរទៅកន្លែងណា បើអ៊ីស្រាអែលគ្រប់គ្រងទីក្រុងហ្កាហ្សាហើយនោះ?
08/08/2025 08:08 PM
អ៊ីរ៉ាក់បដិសេធគ្មានចំណែករួមណាមួយ ក្នុងការរត់ពន្ធប្រេងជាប់ទណ្ឌកម្មរបស់អ៊ីរ៉ង់
08/08/2025 08:08 PM
លោក Merz៖ អាល្លឺម៉ង់ផ្អាកការនាំចេញយោធាដែលអាចត្រូវបានប្រើប្រាស់នៅហ្គាហ្សា
08/08/2025 08:08 PM
យុទ្ធនាការទ្រង់ទ្រាយធំ ៧ថ្ងៃនេះ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់
08/08/2025 08:08 PM