សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុម​យុវជន​ជាច្រើន​ប្រមូលគ្នា​ជា​ក្រុម​ស្ម័គ្រចិត្ត​ចូល​រួមចំណែក​ជួយ​ដល់​ពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​សម្រាប់​រយៈពេល​ប្រមាណ ១​សប្ដាហ៍​ដែល​ខណ្ឌដង្កោ ក៏ដូចជា​បណ្ដា​ខេត្ត​ជាច្រើន​នៅ​កម្ពុជា រងគ្រោះ​ធម្មជាតិ​ទឹក ​ជំនន់ វត្តមាន​កងកម្លាំង​ចម្រុះ​ជាច្រើន​បាន​ចុះ​បំពេញការងារ​ភ្លាមៗ​ជួយសង្គ្រោះ​ជីវិត​ និង​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល ​សុវត្ថិភាព​។ ក្នុង​បេសកកម្ម​នេះ​ ក៏មាន​វត្តមាន​របស់​ក្រុម​យុវជន​ជាច្រើន រួមចំណែក​ជួយ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន អាច បំពេញបាន​ផងដែរ​។ក្នុង​បេសកកម្ម​ជួយសង្គ្រោះ​ជីវិត និង​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់​ទៅ​ទីទួល​សុវត្ថិភាព ក្រៅពី​សកម្មភាព​ស្នូល​របស់​កងកម្លាំង​ចម្រុះ​ជាច្រើន ក៏មាន​ការរួមចំណែក​ជា​កម្លាំង ​ក៏ដូចជា​ ការឧបត្ថម្ភ​ផ្សេងៗ​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ​និង​កងកម្លាំង​ពី​សំណាក់​ក្រុម​យុវជន​ជាច្រើន​ក្រុម​ផងដែរ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ​នៅ​ចំណុច​ទីទួល​សុវត្ថិភាព​មុខ​ផ្សារ​ព្រែក​ជ្រៃ ក្នុង​ខណ្ឌដង្កោ វត្តមាន​របស់​យុវជន ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​វត្តមាន​របស់​យុវជន​កាកបាទ​ក្រហម​កម្ពុជា រួមទាំង​វត្តមាន​របស់​ក្រុម​យុវជន​ផ្សេងទៀត បាន​ចូលរួម​បំពេញ​សកម្មភាព​ការងារ​ជាប្រចាំ​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។​ សម្រាប់​យុវជន ស ស យ ក និង យុវជន​កាកបាទក្រហម​កម្ពុជា​ បាន​ចូលរួម​ក្នុង​បេសកកម្ម តាម​ការ​ជួយ​ជញ្ជូន​របស់របរ​រប​ស់​ជន​រងគ្រោះ​ឡើងមក​លើគោក​ឱ្យ​មាន​សុវត្ថិភាព​។ រីឯ​វត្តមាន​របស់​យុវជន​មួយក្រុម​ទៀត បាន​ចូលរួម​តាមរយៈ​ការ​ផ្ដល់ជូន​នូវ​អាហារសម្រន់ និង​ភេសជ្ជៈ​ជូន​ដល់​កងកម្លាំង​ដោយ​មិន​គិតថ្លៃ ​សម្រាប់​ជាការ​លើកទឹកចិត្ត​ចំពោះ​ការព្យាយាម ​និង​ការ​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​របស់​កងកម្លាំង ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​។ជុំវិញ​បញ្ហា​ទឹកជំនន់​ដែល​វាយប្រហារ​មក​លើ​កម្ពុជា​នេះ​ បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន ហើយក៏​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ​២៥​នាក់​បាត់​បង់ជីវិត​ផងដែរ​ នេះ​បើ​តាម​របាយការណ៍​រប​ស់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គិត​ត្រឹម​ថ្ងៃទី ​១៩ តុលា​ម្សិល​ម៉ិ​ញ​។​ របាយការណ៍​ដដែល​បញ្ជាក់ថា ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​១៩ រាជធានី ខេត្ត​ស្មើនឹង​ ៩១ ក្រុង ស្រុក ខណ្ឌ និង​ប៉ះពាល់​ដល់​ប្រជាជន​ជិត ៨​ម៉ឺន​គ្រួសារ ​និង​ធ្វើឱ្យ​ស្រូវ​លិច​ទឹក​ប្រមាណ​ជាង​ ២​សែន​ហិកតា​ និង​លិច​ដំណាំ​រួមផ្សំ​ប្រមាណ​ជិត ៨​ម៉ឺន​ហិកតា​។ ​លើសពីនេះ ​ក៏បាន​ប៉ះពាល់​ដល់​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម​ជិត ៤០០ គីឡូម៉ែត្រ​ផងដែរ​។សម្រាប់​បញ្ហា​អាកាសធាតុ​វិញ ក្រសួង​ធនធានទឹក ​និង​ឧតុ​និយម​ បានចេញ​សេចក្ដីជូនដំណឹង​នា​ព្រឹក​នេះ​ថា កម្ពុជា​បាន​នឹង​កំពុង​ទទួល​ខ្យល់មូសុង​និរតី​កម្រិត​មធ្យម ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូសបន្លាយ​កាត់​ពីលើ​។ លើសពីនេះ​ កម្ពុជា​ក៏​អា​ច​រង​ឥទ្ធិពល​តិចតួច​ពី​ព្យុះ​ទី ​១៧​ឈ្មោះ សុ​ដែល ដោយ​ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ចូល​ភាគ​ខាងជើង​ប្រទេស​វៀតណាម ​ក្នុង​កំឡុង​ថ្ងៃទី ២៥–២៦ តុលា​។ បាតុភូត​នេះ​ នឹង​ធ្វើឱ្យ​កម្ពុជា​សម្រាប់​បណ្ដា​ខេត្ត​នៅជាប់​តំបន់​វាលទំនាប ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម ​ធ្វើឱ្យ​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ​ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​មធ្យម ​និង​ធ្វើឱ្យ​តំបន់​មាត់សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​៕​អត្ថបទ ​៖ ​គឹម​ហុក

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​វប្បធម៌​អាស៊ាន​ លើក​ទី​១៦ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ នេះ​ជា​លើក​ទី​០១ ដែល​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ​បានរៀបចំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​សិល្បៈ​លើក​ទី​១៦ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត ក្នុងការ​សម្រប​ខ្លួន​ទៅ​នឹង​សភាពការណ៍​ថ្មី ក្នុងខណៈ​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន និង​ពង្រឹង​សាមគ្គីភាព ក្រោម​ក្របខណ្ឌ​ទ្វេភាគី ​និង​ពហុភាគី សំដៅ​ធានា​ឲ្យ​បាន​នូវ​ការ​ងើបឡើង​វិញ​នៃ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ​ប្រកបដោយ​ក្តី​សង្ឃឹម​ខ្ពស់ ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩​នេះ ត្រូវបាន​បញ្ចប់​, នា​ព្រឹក​ថ្ងៃទី​២០ តុលា ២០២០​នេះ​។លោកជំទាវ ប៉ែន មុនី​មករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ក្នុងនាម​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា​ រដ្ឋ​មន្រី្ត​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឧ​ត្ត​ម​មន្រី្ត​អាស៊ាន​ឥណ្ឌូនេស៊ី ​ដែលមាន​សមានចិត្ត​សប្បុរស​ទទួល​ភារកិច្ច​ជា​ប្រធាន​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន​ ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​សិល្បៈ ​ជំនួស​អាណត្តិ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨–២០២០ ​កន្លងមក ​ខណៈដែល​កម្ពុជា ​ជាប់​ភារកិច្ច​រៀបចំ​ការ​បោះឆ្នោត​សកល​ ឆ្នាំ​២០១៨ ​នាពេលនោះ​។ សូម​កោតសរសើរ​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន​ទទួលបន្ទុក​ផ្នែក​វប្បធម៌​ និង​សិល្បៈ​ឥណ្ឌូនេស៊ី ​ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ជោគជ័យ​ជាច្រើន​ក្នុងការ​បំពេញ​តួនាទី​ជា​ប្រធាន​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន​ទទួលបន្ទុក​ផ្នែក​វប្បធម៌ ​និង​សិល្បៈ​កន្លងមកនេះ​។​ ក្នុងនាម​ប្រធាន​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន សូម​វាយតម្លៃ​ខ្ពស់ និង​ទទួលស្គាល់​នូវ​តួនាទី​របស់​ឥណ្ឌូនេស៊ី ​ក្នុងការ​រួម​វិភាគទាន​លើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន តាមរយៈ​ការដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​សម្រាប់​សិល្បៈ និង​វប្បធម៌ ឆ្នាំ​២០១៦–២០២៥ រួម​នឹង​សេច​កី្ត​សម្រេច​នានា​ របស់​ឧ​ត្ត​ម​ម​ន្រី្ត​ ក៏ដូចជា​រដ្ឋ​ម​ន្រី្ត​អាស៊ាន​ទទួលបន្ទុក​ផ្នែក​វប្បធម៌​ និង​សិល្បៈ ដែល​បាន​ដាក់ចេញ ​សំដៅ​រួមចំណែក​អនុវត្ត​គោលការណ៍​អាស៊ាន​នានា ឆ្ពោះទៅ​សម្រេច​ការ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​។ជាមួយនឹង​ផែនការ​សកម្មភាព​អាទិភាព​ដែល​មាន​ស្រាប់ លោកជំទាវ សូម​អំពាវនាវ​ដល់​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន និង​ដៃគូ​សន្ទនា​ទាំងអស់ ​សូម​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ​និង​ការ​គាំទ្រ​ចំពោះ​កម្ពុជា ក្នុង​ភារកិច្ច​ជា​ប្រធាន​នៃ​ឧ​ត្ត​ម​ម​ន្រី្ត​អាស៊ាន ​ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​សិល្បៈ​ ដើម្បី​ធានា​នូវ​ជោគជ័យ​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​គោលការណ៍​នានា​របស់​អាស៊ាន​ ក្នុង​ក្របខណ្ឌ​សិល្បៈ និង​វប្បធម៌ ក្នុង​អាណ​តិ្ត​ឆ្នាំ​២០២០–២០២២​នេះ​៕អត្ថបទ ៖ រដ្ឋា

កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ​ រៃអង្គាស​ថវិកា​១​ពាន់​លាន​រៀល​ ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ

2021/04/27 02:59:58 am        14
សៀមរាប ៖ ​ក្រុមយុវជន​សាយ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​អភិបាលខេត្ដ ក្រុង សប្បុរសជន លោក​ឧក ញ៉ា ទៀ វិចិត្រ ​ប្រធាន​ក្រុម​កង់​មនុស្សធម៌​ខេត្ដ​ព្រះសីហនុ ​និង​តំណាង​សាខាសមាគម​ចលនា​យុវជនកម្ពុជា (​ក្រុម​១៥៧) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​សស​យក​) សមាគម​និស្សិត​អាហារូបករណ៍​សម្ដេច​តេ​ជោ ​ហ៊ុន សែន (​អមត​) ខេត្ដ​ព្រះសីហនុ ​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរខេត្ដ​សៀមរាប ​ដែល​ផ្តល់​សេវា​សុខភាព​សម្រាប់​កុមារ កម្ពុជា ដោយ​មិន​គិតថ្លៃ​។ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ បាន​ថ្លែងថា ឯកឧត្ដម មាន​សេចក្ដី​រីករាយ​ចំពោះ​កម្មវិធី​មនុស្សធម៌ នេះ ដែល​យុវជន​កម្ពុជា ចេះ​បណ្ដុះ​គំនិត ​បំផុស​ស្មារតី​ឱ្យ​យុវជន ប្រជាពលរដ្ឋ និង​យុវជន​ជំនាន់​ក្រោយ​ ឱ្យចូល​រួមការ​ងារ សង្គម ដោយ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន ដើម្បី​សុខភាព ​និង​ការអភិវឌ្ឍ​សង្គមជាតិ​ឱ្យ​រីក ចម្រើន​ជឿនលឿន​។ឯកឧត្ដម បាន​ជំរុញ​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​តំបន់ ឱ្យ​ចូលរួម​គាំទ្រ​បេសកកម្ម​នេះ​ឱ្យ​បាន​សម្រេច ជោគជ័យ ដើម្បី​នាំ​យក​ថវិកា​ទៅ​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប ​និង​ដើម្បី​ការអភិវឌ្ឍ​សង្គមជាតិ​។លោក សាយ ជា​ប្រធាន​គម្រោង​កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ និ​យាយថា ​លោក គឺជា​សិល្បករ​ម្នាក់ នៅ ក្នុង​គម្រប់​ខួប​អាយុ​៣០​ឆ្នាំ ដោយ​លោក​បាន​បង្កើត​កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ ដើម្បី​ តបស្នង​សងគុណ ប្រទេសជាតិ​វិញ ដោយ​ធ្វើ​ការងារ​សង្គម ក្នុងនោះ​លោក​បាន​ជ្រើសរើស​យក​ការរត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា ​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប​។កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ សហការ​គាំទ្រ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក មន្ទីរ ពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សា​បាយ​ ក្នុង​រយៈពេល​៩៩​ថ្ងៃនេះ ដើម្បី​រៃអង្គាស​ថវិកា​ឱ្យ​បាន​ចំនួន ១​ពាន់​លាន​រៀល ​ដើម្បី​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប​។ កម្មវិធី​នេះ លោក ​និង​ក្រុមការងារ បាន​ ចាប់ផ្ដើម​រត់ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​២១​ខេត្ដ ​ជុំវិញ​ប្រទេស​កម្ពុជា ​រហូតដល់​ចុង​បញ្ចប់ នៅ​ក្រុង​តាខ្មៅ ​ដែលមាន​ ប្រវែង​ផ្លូវ​រត់​សរុប​ប្រមាណ​ជាង​២​ពាន់​៥​រយ​គីឡូ​ម៉ែត្រ​៕​អត្ថបទ​៖ គង់ ប៊ុន​ថា

ទំនប់ទឹក​ពីរ​ក្នុង​ខេត្ត​​ឧត្ដរមានជ័យ​ប្រែជា​ទីតាំង​កម្សាន្ត​ដ៏​ពេញ​និយម​នា​រដូវ​ទឹក​លិច

2021/04/27 02:59:58 am        13
ឧត្ដរមានជ័យ ៖ ទំនប់ទឹក​ពីរ ​ដែល​មាន​ទីតាំង​ក្នុង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​ គឺ​ទំនប់ទឹក​ត្រពាំង​ខ្ទុំ ​និង​ត្រពាំង​វេ​ង​ បាន​ប្រែជា​ទីតាំង​កម្សាន្ត​ដ៏​ពេញ ​និយម​ នា​រដូវ​ទឹក​លិច​នេះ​។លោកស្រី ធិ​ន​នី​មន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ឲ្យ​ដឹងថា​ អាជ្ញាធរខេត្ត​ ក៏​ដូច ជា​អាជ្ញាធរ​ក្រុង​សំរោង គ្រោង​នឹង​រៀបចំ​កែប្រែ​តំបន់​ទាំងពីរ​នេះ ​ឱ្យ​ក្លាយ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ​ដ៏​គួរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ​ដោយសារ​តំបន់​នេះ ​នៅ​រដូវវស្សា​ម្តងៗ ​មាន​ទឹក​ច្រើន បាន​ហូរ​កាត់ លើ​ដង​ផ្លូវ​ទំនប់​បង្ហៀរទឹក​។ កត្តា​ទាំងនេះហើយ ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ទៅលេង​កម្សាន្ត​រៀង ​រាល់ថ្ងៃ​ចុង​សប្ដាហ៍​យ៉ាង​សប្បាយរីករាយ​។ក្នុង​តំបន់​ភូមិ​ត្រពាំង​ខ្ទុំ ​គឺមាន​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​មួយកន្លែង ​ដែល​បាន​លាក់កំបាំង​នៅ កណ្តាល​ព្រៃ​ដាច់ស្រយាល​មួយ​ គឺ​ប្រាង្គ​ប្រាសាទ​ព្រះ​នាង​សក់​ក្រអូប​ ដែល​ប្រជាពលរដ្ឋ​តែង​តែមាន​ជំនឿ តៗ​គ្នា​មក​ថា ជា​កន្លែង​សក្ដិសិទ្ធិ​មួយ​៕អត្ថបទ ​៖ ឃិន សារិទ្ធ

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ ជំនន់​ទឹកភ្លៀង​បង្ក​ការខូចខាត​ផ្លូវ​មួយ​ចំនួន​នៅ​ស្រុក​អង្គរជុំ ​តែ​មិន​ប៉ះពាល់​ដំណាំ​ស្រូវ​នោះទេ​

2021/04/27 02:59:58 am        13
សៀមរាប ៖ ​អាជ្ញាធរ​ស្រុក​អង្គរជុំ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ទឹកជំនន់​បានធ្វើ ឱ្យ​ផ្លូវ និង​ទំនប់​មួយ​ចំនួន​ត្រូវ​ទឹក​ហូរ​កាត់ បណ្តាល​ឱ្យមាន​ការខូចខាត​មួយ​ចំនួន ប៉ុន្តែ​មិន​មាន​ហានិភ័យ ដល់​ដំណាំ​ស្រូវ​នោះទេ​។លោក លុក ផុស អភិបាលស្រុក​អង្គរជុំ បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​មកពី​ស្រុក​វ៉ារិន បាន​បង្កឱ្យមាន​ផល​ប៉ះពាល់​ដល់​មូលដ្ឋាន​ឃុំ​ទាំង​៧​របស់​ស្រុក​នេះ​។​ ជំនន់​ទឹកភ្លៀង​នេះ ​បាន​ចាប់​ពីថ្ងៃ ទី​១៦ ដល់​ថ្ងៃទី​១៧​ ខែតុលា តែ​បាន​ស្រក​បន្តិច​វិញ​នៅ​ថ្ងៃទី​១៨​ និង​បាន​ចាប់ផ្តើម​កំរើក​ឡើងវិញ នៅ​ព្រឹក ថ្ងៃទី​១៩ ខែតុលា នេះ​។លោក​ បានបញ្ជាក់​ថា យោងតាម​ស្ថានភាព​ភូមិសាស្ត្រ​របស់​ស្រុក​អង្គរជុំ ​គឺ​មិន​អាច​ចៀសផុត​ឡើយ ពី​ការ​ទទួល​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​មកពី​ស្រុក​វ៉ារិន ហើយ​បើទោះជា​ទឹកជំនន់ ​ដែល​កើតមាន​ដោយ គំហុក​យ៉ាង​យ៉ាង​ក្តី ​មិនយូរ​នោះឡើយ​ ដោយសារតែ​អង្គរជុំ គឺជា​តំបន់​ទទួល​ការឆ្លងកាត់​ចរន្តទឹក សម្រាប់ ​ការហូរ​ទម្លាក់​បន្តទៅ​តំបន់​ខាងក្រោម ​គឺ​ស្រុក​ក្រឡាញ់ ​និង​ស្រុក​ពួក ដែល​ផ្អែកលើ​លក្ខណៈ​ភូមិសាស្ត្រ​នេះ ដំណាំ​ស្រូវ​មិន​មាន​ផល​ប៉ះពាល់ ​ខូចខាត​នោះឡើយ​។ទោះជា​យ៉ាងនេះ​ក្តី លោក​បានឱ្យដឹងថា កម្លាំង​អន្តរាគមន៍​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ​បាន ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ចេញ​ប្រតិបត្តិការ​បន្ទាន់ ​បើសិន​ជាមាន​ហេតុការណ៍​ធ្ងន់ធ្ងរ ដែល​អាច កើតមាន​ជាយថាហេតុ​ក្នុង​ករណី​ទឹកជំនន់​នេះ និង​មាន​កម្លាំង​មួយផ្នែក​ បាន​នឹង​កំពុង​ចុះ​អប់រំ​ប្រជាពលរដ្ឋ ​ឱ្យ​ចូលរួម​ប្រុងប្រយ័ត្ន ជាប់​ជាប្រចាំ​ផងដែរ​៕​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

សម្តេចព្រះ​សង្ឃរាជ បួរ គ្រី ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ​

2021/04/27 02:59:58 am        13
​ភ្នំពេញ៖ ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​រយ​គ្រួសារ នៅ​សង្កាត់​ព្រៃ​ស និង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា​នេះ​ បាន​ទទួល​បាន​អំណោយ​មនុស្សធម៌ ពី​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​ម​ហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេច​ព្រះមហា​សង្ឃ​រាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​​អំណោយ​ដែល បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​ពី​សម្តេចព្រះ​សង្ឃ​រាជ បួរ គ្រី នេះ​រួមមាន​អង្ករ មី ទឹកត្រី ស្ករស ទឹកស៊ីអ៊ីវ អំបិល ទឹកដោះគោ ទឹកត្រី និង​ថវិកា​មួយចំនួនទៀត​។​​​លោក​ងួន ស្តេច​ភក្តី អនុ​សាកលវិទ្យាធិការ​នៃ​ពុទ្ធ​ការ​សាកលវិទ្យាល័យ​ព្រះ​សីហ​មនុ​រាជា តំណាង​សម្តេចព្រះ​សង្ឃ​រាជ បួរ គ្រី ដែល​បាន​យក​អំណោយ​ចែកជូន​ផ្ទាល់​ដល់​បងប្អូន​រងគ្រោះ​ទឹកជំនន់​នោះ​បាន លើក​ឡើង​ថា ការផ្តល់​ជូនអំណោយ​ទាំងនេះ គឺ​កើតឡើង​ដោយសារ​ទឹកចិត្ត​អាណិត​ស្រលាញ់ ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ​មិន​ប្រកាន់​ឋានៈ បក្ខពួក ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។​​លោក​បន្តថា សម្តេចព្រះ​ស​ង្ឈ​រាជ បួរ គ្រី និង​សាស្ត្រាចារ្យ បុគ្គលិក សមណ​និស្សិត នៃ​សកល​វិទ្យាល័យ​ពុទ្ធ​ការ​សាកលវិទ្យាល័យ​ព្រះ​សីហ​មនុ​រាជា ទាំងអស់​នឹង​បន្ត​ជួយ​ប្រជាពលរដ្ឋ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ខណៈ​បងប្អូន​យើង​ជួប​ទុក្ខលំបាក​ដោយសារ​គ្រោះទឹកជំនន់​នេះ​។​​ជាមួយគ្នា​នោះដែរ លោក ងួន ស្តេច​ភក្តី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេចព្រះ​ស​ង្ឈ​រាជ​នេះ ស្ដែង​ឲ្យ​ឃើញ​អំពី​ការ​ជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​នៅក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួប​ទុក្ខលំបាក​នោះ​។​​លោក​ងួន ស្តេច​ភក្តី ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​នេះ ជាពិសេស​គឺ​កូនតូចៗ ខណៈ​ទឹកជំនន់​នៅ​បន្ត​លិច​លង ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​ប៉ះពាល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​គ្រួសារ​នោះ​៕ ​អត្ថបទ​៖ បាន ចក់​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ​ អំពាវនាវ​ឲ្យ​ខិតខំ​រួមគ្នា​បន្ថែម​ទៀត​ ក្នុង​ការ​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​)​ បានធ្វើការ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​រួមគ្នា​បន្ថែមទៀត ​ក្នុងការ​ទប់ស្កាត់​ និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ។ថ្លែងប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ «​យន្តការ​អនុវត្តន៍​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ទិសដៅ​អនុវត្ត​បន្ត​» នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ​នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម មៀ​ច សុផាន់​ណា បាន​ឲ្យ​ដឹងថា​ នៅក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំងអស់​បាន​ពិភាក្សាគ្នា ​ដើម្បី​រិះរក​មធ្យោបាយ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ទាំងនោះ ដើម្បី​ធ្វើយ៉ាងណា កុំ​ឲ្យ​មាន​ហានិភ័យ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​។រយៈពេល​៩ ខែ​ឆ្នាំ​២០២០​នេះ ពោល​គិត​ចាប់ពី​ខែ មករា មកដល់​ខែកញ្ញា ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​បាន​ចុះបង្ក្រាប​ឱសថ​ខុសច្បាប់ ​ផលិតផល​វេជ្ជសាស្ត្រ ​ និង​ផលិតផល​ដែល​ក្លែងក្លាយ​ខុសច្បាប់​ទូទៅ ​សរុប​ចំនួន ១៣៤​ ករណី ​ស្មើនឹង ៥៩៤.៦៥ តោន ​ដែល​ត្រូវ​យក​ទៅ​កម្ទេច​ចោល នៅ​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០ ​ខែតុលា​នេះ​ថា​ ក្នុងចំណោម​បទល្មើស​ទាំងអស់នេះ​ រួមមាន ឱសថ ១៩ ករណី​, ផលិតផល​វេជ្ជសាស្ត្រ​ប្រឆាំង​ និង​មេរោគ​កូ​វីដ​–១៩ ,ចំនួន១២​ករណី​, ផលិតផល​ឧបភោគបរិភោគ ​៣៥ ករណី​, ផលិតផល​គ្រឿង​សំអាង​ ២៩ ករណី​, ផលិតផល​ប្រើប្រាស់ ២០​ករណី​, និង​ផលិតផល​ថ្នាំជក់ ១៩ ករណី​។ក្នុងនោះ អនុលោម​តាមច្បាប់ ៩ ករណី​, កិច្ចសន្យា​អប់រំ​ណែនាំ ១០៥ ករណី​, ផាក​ពិន័យ​តាម​វិធាន​ក្រសួង​ពាក់ព័ន្ធ ១ ករណី​, កំពុង​បន្ត​នីតិវិធី​ ៦​ករណី ខណៈ​បញ្ជូន​សំណើ​រឿង​ទៅ​តុលាការ ១៣​ករណី ​ឃាត់​មនុស្ស ២៩ នាក់ ​ក្នុងនោះ​ កំពុង​បន្ត​នីតិវិធី ១១ ​ករណី ​ដែល​មាន​មនុស្ស ១៨ នាក់ និង​តុលាការ​សម្រេច​២ ​ករណី មនុស្ស ​២នាក់​ ដាក់​ពន្ធនាគារ​។សូម​បញ្ជាក់ថា ​ការ​ចុះ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​នេះ​ ធ្វើឡើង​នៅ​តាម​បណ្ដាល​រាជធានី​ខេត្ត រួមមាន​ រាជធានី​ភ្នំពេញ , ខេត្តកណ្ដាល​, កំពង់ស្ពឺ​, តាកែវ​, ព្រះសីហនុ​, បាត់ដំបង​, កំពង់ចាម​, ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​៕​អត្ថបទ​ ៖ បាន ចក់

លោកជំទាវ ម៉ែន សំអន ផ្ដល់​អំណោយ​ដល់​បងប្អូន​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​សង្កាត់​ចោមចៅ

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា ​និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ ​បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចែកជូន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​សារ ​ទឹកជំនន់​ទឹកភ្លៀង នៅ សង្កាត់ ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ ​ពិធី​នេះ ​​រៀបចំ​ នៅ​វត្ត​គោក​បញ្ជាន់ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ ។ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេចតេ​ជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ​ក្រហម​កម្ពុជា​ ជូន​ដល់​អង្គ​ពិធី​នូវ​ក្តី​នឹករលឹក និង​ការ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ។ ​ជាពិសេស សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ចុះ​ជួប​និង​ចែក​អំណោយ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ក្នុង​ខណ្ឌដង្កោ​កាលពីពេល​ថ្មីៗ​នេះ ​និង​ព្រឹក​នេះ​សម្តេច​តេ​ជោ​ ក៏បាន​បន្តដំណើរ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​ផងដែរ ។លោកជំទាវ​ បាន​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​ពុំបាន​ទុក្ខ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​អត់​អាហារ ​និង​ពុំបាន​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ ​នៅក្នុង​កាលៈទេសៈ​ដែល​តំបន់​មួយ​ចំ​នួននៃ​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ​និង​បាន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​១៩​ រួមជា​មួយ​គោលនយោបាយ​គាំពា​រ​សង្គម​ ដើម្បី​ជួយ​ដល់​កម្មករ ​កម្មការិនី ជាដើម ។​ល​។ជាមួយគ្នា​នោះ​ លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​ត្រូវ​ខិតខំ​ជម្លៀស​នៅ​ពេល​ទឹក​ជន និង​ទឹក​ស្រក​ទៅវិញ ​ដោយ​យកចិត្ត​ទុក្ខ​ដាក់​ថែទាំ និង​មិនត្រូវ​ឲ្យ​ប្រជាជន​ស្លាប់​ដោយសារ​លង់ទឹក​នោះ​ឡើយ ហើយ​ត្រូវ​យក​ចិ​ត្ដ​ទុកដាក់​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​ ដែល​ត្រូវ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​ជាដើម​នោះ​។លោកជំទាវ​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេងៗ ​ដោយ​មិន​ឲ្យ​នៅ​ឆ្ងាយ​ពី​មនុស្ស​ចាស់ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អាសិរពិស ​ និង​ត្រូវ​មាន​អនាម័យ​ជានិច្ច​ក្នុង​ពេល​ទទួលទាន​អាហារ និង​ត្រូវ​ហូប​ទឹកស្អាត ​ហើយ​បងប្អូន​ដែល​បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ហើយក៏​ត្រូវ​គិត​អំពី​គម្លាត​សុវត្ថិភាព​ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​អំណរគុណ​ដល់​សប្បុរស​ជន ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់ ​នៅពេលនេះ ​ក៏ដូចជា​ការចូលរួម​ចំណែក តាមរយៈ លោកជំទាវ ​និង​ថ្លែងអំណរគុណ​ដល់​អភិបាល​រាជធានី​ភ្នំពេញ កម្លាំង​ប្រដាប់អាវុធ​ ប្រជា​ការពារ​ភូមិ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ​ដែល​បាន​រួម​ដៃគ្នា​សស្រាក់សស្រាំ​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ។អំណោយ​សម្រាប់​មួយ​គ្រួសារ ទទួល​បាន អង្ករ ១៥​គី​ឡូក្រាម ទឹកដោះគោ ៥​កំប៉ុង ត្រីខ ១​យួរ ទឹក​សុទ្ធ ១​កេស មី ១​កេស ​នំប៉័ង ១​ដើម និង​ថវិកា​ ១០​ម៉ឺន​រៀល​៕​អត្ថបទ​៖ បាន ចក់

អាជ្ញាធរ​កំពុង​មមាញឹក​នាំ​ពលរដ្ឋ​ទៅ​លំនៅឋាន បន្ទាប់ពី​ទឹកជំនន់​ថមថយ​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ ខណៈ​ជំនន់​ទឹកភ្លៀង​មានការ​ថមថយ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​ជា​បណ្តើរៗ ដោយ​ក្នុងនោះ​មាន​ពលរដ្ឋ​មួយ​ចំនួន​ស្នាក់នៅ​ក្នុងផ្ទះ និង​មួយចំនួនទៀត​ទៅ​មើល​ទ្រព្យសម្បត្តិ និង​សម្អាតផ្ទះ​។​​បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មាន​ភាព​ធូរស្រាល​ជាង​មុន នៅ​ថ្ងៃទី​២០ ខែតុលា​នេះ ពលរដ្ឋ​បន្តដំណើរ​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ ដោយ​ក្នុងនោះ​មាន​ពលរដ្ឋ​មួយចំនួន​ស្នាក់​ទៅផ្ទះ និង​មួ​យ​ចំនួន​ទៀ​តទៅ​សម្អាតផ្ទះ ព្រមទាំង​មើល​ទ្រព្យសម្បត្តិ​ផងដែរ​។​ លើសពីនេះ ពួកគាត់​បាន​អគុណ​ដល់​អាជ្ញាធរ​គ្រប់​ស្ថាន​ប័ន​ដែល​ជួយ​នាំ​ពួកគាត់​មក​ទី​ទទួល​មាន​សុវត្ថិភាព និង​ជួយ​សម្រួល​រាល់​ពួកគាត់​ជួប​បញ្ហា​ផ្សេងៗ​។​​ប៉ុន្មាន​ថ្ងៃ​មកនេះ កម្ពុជា​បាន​រង​ឥ​ទ្ឋិ​ពល​ព្យុះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បណ្តាលអោយ​ខេត្ត​-​ក្រុង​ចំនួន​១៩​រង​ផលប៉ះពាល់ ដែល​ក្នុងនោះ​រួមមាន​៖​ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង និង​កំពង់ធំ​។ នេះ​បើ​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចេញផ្សាយ​នៅពេល​ថ្មីៗ​នេះ​។​​យោង​តាម​របាយការណ៍​ដដែល​បាន​បន្តថា ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៧​ម៉ឺន​គ្រួ​សារ បាន​រង​ផលប៉ះពាល់ និង​មាន​មនុស្ស​ស្លាប់​ចំនួន​២៥​នាក់​។ ស្រូវ​លិច​ទឹក​ជាង​២១​ម៉ឺន​ហិកតា ដំណាំ​រួមផ្សំ​ផ្សេងៗ​លិច​ទឹក​ជាង​៧​ម៉ឺន​ហិកតា និង​ខូចខាត​ហេដ្ឋារចនាសម្ពន្ធ​​ជាដើម​៕ ​អត្ថបទ​៖​ ទូច សោភ័ណ​

មន្ត្រី​ក្រសួងមហាផ្ទៃ ​ក្រើនរំលឹក​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​ ដែល​ចង់​ស្វែងរក​គូស្រករ​នៅក្រៅ​ប្រទេស​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់លាស់

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​លោកជំទាវ​ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ ប្រយុទ្ធប្រឆាំង ​អំពើ​ជួញដូរ​មនុស្ស ​បាន​ក្រើនរំលឹក​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​ ត្រូវ​គិតគូរ​ឲ្យ​បានច្បាស់លាស់ ​មុននឹង​សម្រេចចិត្ត​ជ្រើសរើស​គូស្រករ​ ដែល​ជា​ជនជាតិ​បរទេស ​ខណៈមាន​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ចាញ់បោក​គេ ​(​មេខ្យល់​)​ថា​ បាន​ប្តី​បរទេស​មាន​ជីវភាព​ប្រសើរ​អាច​ជួយ​ខ្លួនឯង ​និង​គ្រួសារ​បាន​ជាដើម​នោះ​។ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី អញ្ជើញ​បើក​សិក្ខាសាលា​ ស្តីពី សេវា​គាំទ្រ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ លោកជំទាវ ជូ ប៊ុន​អេង ​បាន​លើកឡើងថា ​យើង​បាន​ឃើញ​ស្រាប់​ហើយ​ថា ​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ បាន​ចាញ់បោក​មេខ្យល់​ឲ្យ​ទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន​ ដោយ​គេ​បោក​ថា នឹង​ទទួល​បាន​ប្រាក់ ​និង​ការងារ​ស្រួល​ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​បាន​ដោយ​ងាយ​នោះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការរៀប​ការ​នោះ​មិន​ងាយស្រួល​ដូច​ការ​ចង់បាន​របស់​គាត់ ​ឬ​ងាយស្រួល​ដូច​អ្វីដែល​មេខ្យល់​បាន​ប្រាប់​គាត់​នោះឡើយ ​ដូច្នេះ​ មុននឹង​សម្រេចចិត្ត​យក​បរទេស​មក​ធ្វើជា​គូស្រករ ត្រូវធ្វើ​ការពិចារណា​ឲ្យ​បាន​ដិតដល់​ជៀសវាង ​មាន​វិប្បដិសារី ​ទៅ​ថ្ងៃក្រោយ​។ជាមួយគ្នា​នោះដែរ លោកជំទាវ ជូ ប៊ុន​អេង ក៏បាន​លើកឡើង​ផងដែរ​ថា​ នាពេល​បច្ចុប្បន្ននេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​កំពុងតែ​បន្ត​សហការ​គ្នា​យ៉ាងសកម្ម​ក្នុង​ការ​ស្វែងរក ​និង​ទប់ស្កាត់​នូវ​មេខ្យល់​ទាំងនោះ ​ដែល​បាន​ដើរ​បោក​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​រូបភាព​នេះ​ និង​រូបភាព​ផ្សេងៗ​ទៀត​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ តែ​ទោះជា​យ៉ាង​ណាក្តី​ក៏ត្រូវ​មានការ​សហការ​ជាមួយ​ជនរងគ្រោះ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ទើប​អាចទៅរួច​។កាលពី​កន្លងទៅ​ថ្មីៗ​នេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ​អន្តរាគមន៍​ជួយ​នារី​ខ្មែរ​ម្នាក់​ឈ្មោះ ​សែម ស្រី​ពេជ្រ ​ស្នាក់នៅ​ខេត្ត​ជឺ​ជាំ​ង​ ប្រទេស​ចិន​ដែលមាន​បំណង​ត្រឡប់មក​កម្ពុជា​វិញ ​បន្ទាប់ពី​នាង​អះអាង​តាមរយៈ​ហ្វេ​សបុ​កថា​ មិនអាច​រស់នៅ​ចុះសម្រុង​ជាមួយ​ស្វាមី​បាន​។ ​បច្ចុប្បន្ន​ស្ត្រី​រូបនេះ ​កំពុងស្នាក់នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ហើយ​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ ​បានចេញ​លិខិតបើកផ្លូវ​ដល់​រូបនាង ​ហើយ​ប៉ូលិស​ចិន​ក៏បាន​យល់ព្រម​និង​ប្រគល់​ទិដ្ឋាការ​ជូន​ដល់​នាង​នៅ​ថ្ងៃ​ពុធ​នេះ​ផងដែរ ​ដើម្បី​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​៕​អត្ថបទ ៖ ​បាន​ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម
08/08/2025 09:08 PM
ICRC ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ..
08/08/2025 09:08 PM
ក្រុមធម្មយាត្រាអ៊ីរ៉ង់ ធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពិធីបុណ្យសាសនា Arbaeen
08/08/2025 09:08 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខវិរកងទ័ពពលីក្នុងបុព្វហេតុជាតិ នៅខេត្តកំពង់ធំ
08/08/2025 09:08 PM
UNHCR ព្រមានពីការរីករាលដាលឆ្លងជំងឺអាសន្នរោគក្នុងចំណោមជនភៀសខ្លួនស៊ូដង់នៅប្រទេសឆាដ
08/08/2025 08:08 PM
​សម្ដេចតេជោ អស់សំណើចក្រោយឭថាសាកលវិទ្យាល័យថៃមួយបានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្ដេច ខណៈសម្ដេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨
08/08/2025 08:08 PM
ជនប៉ាឡេស្ទីន៖ តើឲ្យពួកយើងគួរទៅកន្លែងណា បើអ៊ីស្រាអែលគ្រប់គ្រងទីក្រុងហ្កាហ្សាហើយនោះ?
08/08/2025 08:08 PM
អ៊ីរ៉ាក់បដិសេធគ្មានចំណែករួមណាមួយ ក្នុងការរត់ពន្ធប្រេងជាប់ទណ្ឌកម្មរបស់អ៊ីរ៉ង់
08/08/2025 08:08 PM
លោក Merz៖ អាល្លឺម៉ង់ផ្អាកការនាំចេញយោធាដែលអាចត្រូវបានប្រើប្រាស់នៅហ្គាហ្សា
08/08/2025 08:08 PM
យុទ្ធនាការទ្រង់ទ្រាយធំ ៧ថ្ងៃនេះ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់
08/08/2025 08:08 PM