សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិក ថាក្រុមហាម៉ាស ចង់ផ្លាស់ប្តូរផែនការបទឈប់បាញ់ហ្កាហ្សា ខណៈក្រុមនេះបដិសេធ

2024/06/13 08:47:33 am        166
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា ក្រុមហាម៉ាស បានស្នើការផ្លាស់ប្តូរជាច្រើន ដែលមួយចំនួនមិនអាចពិចារណាបាន ចំពោះសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែក្រុមអ្នកសម្រុះសម្រួលបានប្តេជ្ញាចិត្តបិទចន្លោះប្រហោងនេះ។មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បានបដិសេធថា ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះមិនបានដាក់ចេញនូវគំនិតថ្មីៗទេ។ ថ្លែងទៅកាន់ទូរទស្សន៍ អារ៉ាប់ អាល់-អារ៉ាប៊ី (Al-Araby) លោកបានរំលឹកឡើងវិញនូវគោលជំហររបស់ក្រុមហាម៉ាស ហើយថាគឺជាអ៊ីស្រាអែលទេដែលបដិសេធសំណើនោះ និងបានចោទប្រកាន់រដ្ឋបាលសហរដ្ឋអាមេរិក ថាយល់ស្របជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន។ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា ការផ្លាស់ប្តូរភាគច្រើនដែលបានស្នើឡើងជាច្រើនរបស់ក្រុមហាម៉ាស គឺតូចតាច និង «ត្រូវបានរំពឹងទុកជាមុន» ប៉ុន្តែការកែប្រែផ្សេងទៀតមានភាពខុសគ្នាខ្លាំងពីអ្វីដែលបានលើកឡើងនៅក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ដែលគាំទ្រផែនការសន្តិភាពដាក់ចេញដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) មួយនេះ។កាលពីល្ងាចថ្ងៃពុធ ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយដោយសង្កត់ធ្ងន់លើ «ភាពវិជ្ជមាន» របស់ខ្លួនក្នុងការចរចា និងជំរុញឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យទទួលយកកិច្ចព្រមព្រៀង ដែលនាំឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការដកខ្លួនពេញលេញចេញពីតំបន់ហ៊ុមព័ទ្ធ ការកសាងឡើងវិញ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕

ការស្ទង់មតិរបស់ Reuters/Ipsos៖ ការកាត់ទោសលោក Hunter Biden មិនផ្លាស់ប្តូរចិត្តអ្នកបោះឆ្នោតអាមេរិកទេ

2024/06/13 08:15:27 am        81
យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos ដែលបានបិទការស្ទង់មតិកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានឲ្យដឹងថា អ្នកបោះឆ្នោតអាមេរិកភាគច្រើនបានតាមដានការកាត់ទោសពីបទព្រហ្មទណ្ឌរបស់កូនប្រុសលោកប្រធានាធិបតី Joe Biden គឺ លោក Hunter Biden ហើយភាគច្រើននិយាយថាការកាត់ទោសរបស់លោកនឹងមិនប៉ះពាល់ដល់ការបោះឆ្នោតរបស់ពួកគេនៅថ្ងៃទី ៥ ខែវិច្ឆិកានោះទេ។ ប្រហែល ៦៧% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃបាននិយាយថា ពួកគេបានឮការកាត់ទោសលោក Hunter Biden ដែលកាលពីថ្ងៃចន្ទត្រូវបានកាត់ទោសពីបទភូតកុហកការប្រើគ្រឿងញៀនរបស់លោកដើម្បីទិញកាំភ្លើង។ ប៉ុន្តែ៨០% បាននិយាយថា សាលក្រមលើកដំបូងដែលកូនរបស់ប្រធានាធិបតីកំពុងកាន់តំណែង ត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ នឹងមិនមានប៉ះពាល់ដល់លទ្ធភាពរបស់ពួកគេក្នុងការបោះឆ្នោតឱ្យ Joe Biden ដែលកំពុងស្វែងរកការជាប់ឆ្នោតអាណត្តិថ្មីនៅក្នុងខែវិច្ឆិកា នោះទេ។ការផ្តន្ទាទោសរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump កាលពីខែមុនលើការចោទប្រកាន់ពីការព្យាយាមបិទបាំងការបង់ប្រាក់បំបិទមាត់ដ៏រំជើបរំជួលដល់តារាភាពយន្តអាសអាភាស នាងStormy Daniels បានធ្វើឱ្យដក់ជាប់ក្នុងចិត្តរបស់អ្នកបោះឆ្នោតដែលមានត្រឹមតែ ៦១% ប៉ុណ្ណោះ ដែលនិយាយថាការជំនុំជម្រះទោសនោះ នឹងមិនមានផលប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពួកគេនោះទេ៕

សម្ដេចតេជោ ហ៊ុន សែន៖«ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ»

2024/06/13 04:54:45 am        248
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឆ្លើយតប​ទៅនឹងការចុះផ្សាយរបស់លោក David Hutt អ្នកសរសេរ​ព័ត៌មាន​នៅកាសែត The Diplomat ថា សម្ដេចគឺបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពី​ឆ្នាំ១៩៩៧​មកម្ល៉េះ។តាមរយៈហ្វេសប៊ុកផ្លូវការនាយប់រំលងអាធ្រាត្រឈានដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។ ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។  កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ៕»

រុស្ស៊ី រិះគន់ខ្លាំងៗកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនថា ជាវេទិកាគ្មានន័យ និងគ្មានតម្លៃ

2024/06/12 02:49:14 pm        130
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរិះគន់ខ្លាំងៗថា ជាវេទិកាគ្មានន័យ និងគ្មានតម្លៃចំពោះសន្និសីទអន្តរជាតិនៅពេលខាងមុខនេះ ជាផែនការសន្តិភាព ត្រូវបានស្នើឡើងដោយប្រទេសអ៊ុយក្រែន ដែលនឹងត្រូវពិភាក្សា។ទីក្រុងមូស្គូ នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះទេ។ លោក Lavrov បាននិយាយដូច្នេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ប្រទេស ប្រ៊ីក(BRICS) រយៈពេលពីរថ្ងៃ ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីក្រុង នីស្នី ណូវហ្គូរ៉ូដ(Nizhny Novgorod) ភាគខាងលិច ប្រទេសរុស្ស៊ី។ក្រុមប្រទេស BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង និងប្រទេសកំពុងរីកចម្រើនផ្សេងទៀត។ ប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម និងប្រទេសផ្សេងទៀត បានចូលរួមជាមួយក្រុមនេះ នៅឆ្នាំនេះ។ លោក Lavrov បាននិយាយថា ចំនួនប្រទេសដែលចាប់អារម្មណ៍ក្នុងការធ្វើការជាមួយប្រទេស BRICS កំពុងតែកើនឡើងជាលំដាប់ ហើយមានតួលេខខិតជិតដល់ចំនួន៣០ប្រទេស។លោក រដ្ឋមន្ត្រីការបរទេស បានរិះគន់ខ្លាំងៗចំពោះកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែនដែលនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខាងមុខនេះ។ការលើកឡើងរបស់លោក Lavrov ធ្វើឡើងខណៈប្រទេសលោកខាងលិច កំពុងជំរុញការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។ ក្រុមប្រទេសG7 ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសអ៊ីតាលី ដែលកិច្ចប្រជុំនេះ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។

សម្តេចធិបតី៖ ការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈជាមូលដ្ឋានដ៏ចាំបាច់ កសាងប្រព័ន្ធរដ្ឋបាលសាធារណៈប្រកបដោយសមិទ្ធកម្ម និងភាពធន់

2024/06/12 02:18:59 pm        115
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មា​ន​ប្រសាសន៍​បញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់បំផុត​ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ​មួយដែល​ប្រកប​ដោយ​សមិទ្ធកម្ម មានជវភាព និងមានភាពធន់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់​គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន​សន្ដិភាព​។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្តេចធិបតី បានសង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការ​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាលសាធារណៈ មួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការ​អនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែល​ត្រូវ​បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា​ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកប​ដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយ ប្រសិទ្ធ​ភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System) ។ជា​កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​ប្រចាំការ នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការ​ដាក់​ឱ្យ​អនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ ឱ្យអនុវត្ត​ប្រព័ន្ធ​ជ្រើស​រើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកប​ដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និង​សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ​ភាព និងស័ក្តិសិទ្ធិភាព និង (៣)​ការដាក់ឱ្យអនុវត្តប្រព័ន្ធ​លើកទឹក​ចិត្ត​គាំទ្រ​សមិទ្ធ​កម្ម​ក្នុង​រដ្ឋបាល​សាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។បន្ទាប់​ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ហ៊ុន ម៉ានី សម្តេចធិបតី បានសម្តែង​ការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និង​បានគូសបញ្ជាក់ លើចំណុចសំខាន់ៗដូចខាងក្រោម៖ (១) ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូលបម្រើ ត្រូវអនុវត្តបន្ត តាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹង​សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបាន​សម្រេច​លើ​ការងារ​នេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួង​មុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹក​ចិត្តគាំទ្រ​សមិទ្ធ​កម្ម​នេះ​ឱ្យបានសមស្រប និងទាន់ពេល។នៅក្នុងកិច្ចប្រជុំនេះ​ដែរ​សម្តេចធិបតីក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ​រប​ស់រា​ជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ សម្តេចធិបតី ក៏បានផ្តល់​អនុសាសន៍​បន្ថែម​មួយ​ចំនួន​សម្រាប់​ជា​ទិសដៅ ការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖ (១) ក្រសួងមុខងារ​សាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួល ការងារ​អនុវត្ត​ផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការ​ចូលរួម សហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។(២) ត្រូវបន្តរៀបចំការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​រាជការ​សម្រាប់​ផែនការ​ក្រប​ខណ្ឌ​ដែល​បាន​អនុម័ត​ក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀប​ចំ​ឱ្យ​មាន​ផែនការប្រឡង ប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការ ស៊ីវិល ដែលរាជរដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​កន្លងមក។(៣) ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីប​ច្ចេក​ទេស​សុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋាន​សម្រាប់​ការ​គិត​គូ​រៀប​ចំ​ក្រប​ខណ្ឌ​គតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រង មន្ត្រីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុង​វិស័យ​គន្លឹះ​ដទៃ​ផ្សេងទៀត។(៤) ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូច​ជា​ការធ្វើ បច្ចុប្បន្នភាពទិន្នន័យមន្ត្រីក្រសួង-ស្ថាប័ន និងមន្ត្រីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និង​វិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ដោយ​ក្នុង​នោះត្រូវ៖ - មានការកំណត់មុខងារឱ្យបានច្បាស់លាស់នៅក្នុងកម្រិតក្រសួង និង​អង្គភាព​របស់​ក្រសួង។ការរៀបចំ​រចនាសម្ព័ន្ធរបស់អង្គភាព ត្រូវគិតគូរដល់ការគាំទ្រការអនុវត្តមុខងារ ដែល​អាច​ធានា​បាន​នូវ ប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នា​នៅ​ក្នុង​ដំណើរ​ការ​ក្នុង​ក្រប​ខណ្ឌ​ការងារ​របស់​ក្រសួង​នីមួយៗ សំដៅឆ្ពោះទៅគាំទ្រក្របខណ្ឌរដ្ឋាភិបាលទាំងមូល ដោយភាព​ប្រទាក់​ក្រឡា​គ្នា​នេះ​អាច​ធានាបាននូវផលវិជ្ជមាន ប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍ជារួមជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលនិងប្រើប្រាស់សេវាសាធារណៈ​ការប្រើប្រាស់ធនធានមនុស្ស ត្រូវអនុវត្តទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះ​ត្រូវ​កំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋាន​ក្នុង​ការភ្ជាប់​ការ​អនុវត្ត​ជាមួយ​មុខ​ងារ​របស់ អង្គភាព ដែលកិច្ចការនេះនឹង​ផ្តល់​ជា​មូលដ្ឋាន​​ឈាន​ទៅ​បន្តការ​ពិនិត្យ​មើល​ស្ថានភាព​លើស ឬ ខ្វះមន្ត្រី ការរៀបចំ ផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្ត្រី ការ​រៀប​ចំ​​ផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋាន គិតគូរអំពី​លទ្ធភាព​រៀបចំ​ផែនការ​ចូលនិ​វត្តន៍​មុន​កាល​កំណត់ផងដែរ។ជាចុងក្រោយ សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំង​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​”៕

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តអំពាវនាវជនរួមជាតិ​រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ និងកម្ចាត់មនោគមខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា

2024/06/12 01:45:12 pm        220
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋនៅសេច្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១២ ខែមិថុនានេះ បន្តអំពាវនាវដល់ជនរួមជាតិ បន្តរួមកម្លាំងគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ពិសេសរួម​គ្នាកម្ចាត់​មនោគមខ្មៅកខ្វក់ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម និងអង្គការសមាគម រណបបរទេស។លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និង​បណ្តុំ​អង្គ​ការ​សមាគមសង្គមស៊ីវិល បានឱ្យដឹងថា អស់រយៈកាលកន្លងមកនេះទាំងក្រុមយុវជន ទាំង​ក្រុម​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើយុទ្ធនាការ​ជា​ច្រើន​ស្តីពី​៖​«យើង​រួមគ្នា​លុប​កម្លាំង​មនោគមវិជ្ជា​ខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា និងអំពាវនាវ​ដល់​មហាជន​កុំ​ចាញ់កល និងគាំទ្រ សកម្មភាពណាមួយរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក។ លោកបន្តថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក តែងតែ​ផ្សព្វផ្សាយ​នូវ​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​របស់​ពួក​គេតារមយៈព័ន្ធផ្សព្វផ្សាយបរទេស ក្នុងនោះទណ្ឌិតភៀសខ្លួនក្រៅប្រទេស តែងតែធ្វើ​ការ​ឃោសនា និយាយវាយប្រហារជាន់ពន្លិចរាជរដ្ឋាភិបាលជាប្រចាំ ដោយមិនគិត​ពី​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍសង្គមជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាម្ដងណាឡើយ។ ចំណែក ក្រុមអង្គការសមាគមជ្រុលនិយមរណបម្ចាស់ជំនួយបរទេស ក៏ដូចគ្នា ពួកគេគ្មាន​ភក្តី​ភាព​ចំពោះ​សង្គមជាតិ ឬមនសិការស្នេហាជាតិកម្ពុជាសោះឡើយ។ ពួកគេក្រៅតែពី​ការ​រិះរក​វិធី​សាស្រ្ត​ជាន់​ពន្លិច​សមិទ្ធផលរាជរដ្ឋាភិបាលដែលកំពុងខិតខំអភិឌ្ឍនាពេលសព្វថ្ងៃនេះ។ លោក ហេង សំណាង បន្តថា ជាការពិតណាស់ សូម្បីតែវិទ្យុបរទេស​ខេមរភាសា​មួយ​ចំនួ​ន​ដែល​ទទួល​ជំនួយ​ពី​បរទេស ពួកគេក៏ជាដើមចម ជាអ្នកចាក់ឆ្គឹះឆ្កៀលនៅ​ពី​ក្រោយ​បន្ថែម​ទៀត​លើ​ការ​ផ្សព្វ​ផ្សាយ​មនោគមវិជ្ជាខ្មៅកខ្វក់នេះ ក្នុងគោលបំណងធ្វើយ៉ាងណា បន្ទោសបង្អាប់មក​កាន់​រាជ​រដ្ឋាភិបាល តាមរយៈការបង្ហាញរូបភាពប្រឌិត ក្រឡៃការពិត ញុះញង់ឱ្យប្រជាជន​ខ្មែរ​ស្អប់​គ្នា​ទៅ​វិញ​។ លោកចោទសួរថា តើពួកគេធ្វើបែបនេះដើម្បីប្រជាជនខ្មែរ ឬចង់បំផ្លាញ់ជាតិខ្លួនឯង?។ មេដឹងនាំយុវជនសង្គមស៊ីវិលរូបនេះបានបញ្ជាក់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ និងជាកូនខ្មែរ លោក​រួមនឹងសមាជិក សមាជិកា និងពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រប់មជ្ឈដ្ឋាន និងប្រើសិទ្ធ​តាម​គ្រប់​រូបភាព​វាយបក ចំពោះក្រុមប្រឆាំងជ្រុលនិយមទាំងនោះដោយមិនលើកលែងឡើយ៕

តុលាការប្រទេសថៃ នឹងជំនុំជម្រះលើសំណុំរឿងរំសាយបក្សប្រឆាំង Move Forward

2024/06/12 11:38:40 am        112
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (១២ មិថុនា) នេះ គ្រោងនឹងធ្វើការជំនុំជម្រះលើសំណុំរឿងដែលស្វះស្វែងរកការរំសាយគណបក្សប្រឆាំង បោះជំហានទៅមុខ (MFP) ដែលជាបក្សឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន ជុំវិញការសន្យាក្នុងយុទ្ធនាការដ៏សំខាន់មួយ។សវនាការនេះគឺជាផ្នែកមួយនៃសំណុំរឿងតុលាការដ៏រសើបចំនួនបី ដែលបានបង្កើនភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ តុលាការ ដែលគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះ មិនបានកំណត់ថ្ងៃប្រកាសសាលក្រមលើសំណុំរឿងដែលពាក់ព័ន្ធនឹងការរំសាយបក្ស បោះជំហានទៅមុខ MFP នេះទេ។កាលពីខែមេសា តុលាការបានយល់ព្រមបើកសវនាការលើសំណុំរឿងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលស្វះស្វែងរកការរំលាយបក្ស MFP និងដាក់បម្រាមនយោបាយរយៈពេល ១០ ឆ្នាំលើបណ្ដាថ្នាក់ដឹកនាំរបស់គណបក្ស ដោយសារយុទ្ធនាការកំណែទម្រង់លើច្បាប់ប្រមាថព្រះមហាក្សត្រ ឬច្បាប់ប្រមាថព្រះចេស្ដា របស់ប្រទេស។ច្បាប់ ដែលការពាររបបរាជានិយមពីការប្រមាថ និងការបរិហារកេរ្តិ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់បទល្មើសនីមួយៗតាមជាក់ស្ដែង។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនបានឱ្យដឹង នៅក្នុងឯកសារសំណើការពារក្តីរបស់ខ្លួន បក្សបោះជំហានទៅមុខ បាននិយាយថា ពាក្យបណ្តឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត គឺមិនស្របច្បាប់ទេ ហើយបានជំទាស់នឹងយុត្តាធិការរបស់តុលាការធម្មនុញ្ញលើបញ្ហានេះផងដែរ៕

UN៖ អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ក្នុងការវាយឆ្មក់មួយ

2024/06/12 11:17:38 am        135
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងលើកឡើងពីលទ្ធភាពឧក្រិដ្ឋកម្មសង្រ្គាមដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនពាក់ព័ន្ធនឹងការវាយឆ្មក់ដ៏សាហាវរបស់កងកម្លាំង អ៊ីស្រាអែល ដែលបានដោះលែងចំណាប់ថ្នូរ ៤នាក់ កាលពីចុងសប្តាហ៍ និងបានសម្លាប់ប្រជាជនប៉ាឡេ ស្ទីនរាប់រយនាក់។អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស លោក Jeremy Laurence បានសម្តែងការព្រួយបារម្ភអំពីការរំលោភលើច្បាប់នៃភាពស្មើគ្នា ភាពខុសគ្នា និងសន្តិសុខ ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងការវាយឆ្មក់ កាលពីថ្ងៃសៅរ៍ នៅឯជំរំជនភៀសខ្លួនNuseirat។មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៧៤នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនេះ។លោក Laurence បាននិយាយថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលកំពុងឃុំខ្លួនចំណាប់ថ្នូរ នៅក្នុងតំបន់ដែលមានប្រជាជនច្រើន កំពុងធ្វើឲ្យជីវិតរបស់ជនស៊ីវិល នៅក្បែរនោះ និងចំណាប់ថ្នូរប្រឈមនឹង«ហានិភ័យបន្ថែម»ពីអរិភាពនេះ។លោកបានប្រាប់សន្និសីទរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា៖«សកម្មភាពទាំងអស់នេះរបស់ភាគីទាំងពីរ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។

ជប៉ុន ពិចារណាទណ្ឌកម្មលើក្រុមហ៊ុនក្នុងប្រទេសចិន ដែលជួយដល់ការប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ី

2024/06/12 11:03:52 am        146
ប្រភពព័ត៌មានស្និទ្ធទៅនឹងរដ្ឋាភិបាលប្រទេសជប៉ុននិយាយថា ទីក្រុងតូក្យូ កំពុងពិចារណាការដាក់ទណ្ឌកម្មថ្មីលើអង្គភាពទាំងឡាយណាដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការផ្តល់សម្ភារៈដល់ប្រទេសរុស្ស៊ី ដែលអាចបំប្លែងទៅជាការប្រើប្រាស់សម្រាប់ផ្នែកយោធា។ ពួកគេនិយាយថា ទណ្ឌកម្មអាចរួមមាន បម្រាមលើការនាំចេញពីប្រទេសជប៉ុន ទៅកាន់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសទីបី រួមទាំងនៅក្នុងប្រទេសចិន។ផែនការនេះ គឺសំដៅបង្កើនសម្ពាធលើសកម្មភាពនានាដែលជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភកាលពីដើមឆ្នាំនេះ អំពីការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសរុស្ស៊ី នូវសារធាតុនីដ្រូស៊ែលលុយឡូស(nitrocellulose) ជាសម្ភារៈប្រើប្រាស់បានពីរផ្នែក ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការផលិតគ្រាប់រំសេវ។នៅពេលដែលគោលនយោបាយដាក់ទណ្ឌកម្ម ត្រូវបានអនុវត្ត នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នឹងបង្ហាញដល់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ផ្សេងទៀត ឬ ប្រទេស G7 នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអ៊ីតាលី។ កិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍។ការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុន លើក្រុមហ៊ុននៅក្នុងប្រទេសចិន នឹងក្លាយជាលើកដំបូងដែលទាក់ទងទៅនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។ក្រុមអ្នកសង្កេតការណ៍ បាននិយាយថាចំណាត់ការនេះ នឹងជំរុញឱ្យប្រទេសចិន ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ សម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក។

UN ដាក់អ៊ីស្រាអែល ក្រុមហាម៉ាស និងគូជម្លោះស៊ូដង់ ចូលក្នុងបញ្ជីសម្លាប់ និងរំលោភបំពានលើកុមារ

2024/06/12 10:56:47 am        143
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) កាលពីថ្ងៃអង្គារ (១១ មិថុនា) បានបញ្ចេញឈ្មោះកងកម្លាំងប្រដាប់អាវុធ និងសន្តិសុខរបស់អ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ព្រមទាំងភាគីជម្លោះនៅក្នុងសង្រ្គាមស៊ូដង់ សម្រាប់ការសម្លាប់ និងបង្ករបួសលើកុមារក្នុងឆ្នាំ២០២៣ ដោយដាក់ពួកគេទៅក្នុងបញ្ជីពិរុទ្ធភាពសកលប្រចាំឆ្នាំសម្រាប់ការរំលោភបំពានដោយហិង្សាប្រឆាំងនឹងកុមារ។នៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ លោក ហ្គុយតឺរ៉េស ក៏បានរិះគន់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល និងស៊ូដង់ ដែលបានវាយប្រហារសាលារៀន និងមន្ទីរពេទ្យ ព្រមទាំងក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមសម្រាប់ការចាប់ពង្រត់កុមារ។បញ្ជីរាយនាមដែលភ្ជាប់ជាមួយរបាយការណ៍នេះ មានគោលបំណងធ្វើឱ្យភាគីជម្លោះទាំងឡាយមានភាពខ្មាស់អៀនក្នុងក្តីសង្ឃឹមថានឹងជំរុញឱ្យពួកគេអនុវត្តវិធានការការពារកុមារ។ បញ្ជីនេះរាយការណ៍តែអំពីការរំលោភបំពានដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិប៉ុណ្ណោះ។ប្រេសិតអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោកត្រូវបានគេជូនដំណឹងថាយោធារបស់អ៊ីស្រាអែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះ ដោយពណ៌នាការសម្រេចនេះថា «ជារឿងដ៏គួរឱ្យអាម៉ាស់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM
ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
07/04/2026 03:07 PM
ស្ថានទូតរុស្ស៊ី៖ រុស្ស៊ី និងអាមេរិក គួរតែកសាងភាពជាដៃគូដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក
07/04/2026 03:07 PM
លោក TRUMP៖ សហរដ្ឋអាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្តឡើយ
07/04/2026 03:07 PM
ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ
07/04/2026 03:07 PM