ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា លោកគ្មានផែនការសម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅ ហ្កាហ្សាទេ

2024/05/23 12:59:19 pm        91
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា អ៊ីស្រាអែល មិនមានផែនការសាងសង់លំនៅឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមនៅទីនោះ បានបញ្ចប់នោះទេ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា៖«ការតាំងទីលំនៅថ្មីនៅតំបន់ហ្កាហ្សា... គឺមិនអាចកើតឡើងទេ»។ «សមាជិកខ្លះរបស់ខ្ញុំមិនសប្បាយចិត្តចំពោះបញ្ហានេះទេ ប៉ុន្តែនោះហើយ គឺជាជំហររបស់ខ្ញុំ»។រដ្ឋមន្ត្រីជាតិនិយមស្តាំនិយមមួយចំនួន នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកណេតាន់យ៉ាហ៊ូ បាននិយាយម្តងហើយម្តងទៀត ក្នុងការគាំទ្រដល់ការតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្ទ្រីបជាមួយនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វ។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ថែមទាំង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនចង់រស់នៅទីនោះដោយខ្លួនឯងដែរ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍ CNNថា នៅពេលដែលអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានចាញ់នោះ ការដាក់ពង្រាយយោធាប្រកបដោយនិរន្តរភាពនៅតំបន់ហ្កាហ្សា ត្រូវតែសម្រេចបាន ដោយបន្ថែមថា៖«កម្លាំងតែមួយគត់ដែលអាចទប់ស្កាត់ការកើតឡើងវិញនៃអំពើភេរវកម្មសម្រាប់អនាគតដ៏ខ្លីខាងមុខ គឺអ៊ីស្រាអែល»។

កោះតៃវ៉ាន់ បញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ បន្ទាប់ពីចិនចាប់ផ្តើមសមយុទ្ធ

2024/05/23 12:48:00 pm        82
យោធាកោះតៃវ៉ាន់ បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួន និងបាននិយាយថា កោះតៃវ៉ាន់ មានទំនុកចិត្តថា ខ្លួនអាចការពារកោះនេះបាន បន្ទាប់ពីប្រទេសចិនចាប់ផ្តើមសមយុទ្ធ «ដាក់ទណ្ឌកម្ម» រយៈពេលពីរថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ ជាអ្វីដែលខ្លួនបាននិយាយថា ជាការឆ្លើយតបទៅនឹង «សកម្មភាពផ្តាច់ខ្លួន»។ សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងនៅជុំវិញប្រជុំកោះគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន កើតមានឡើងរយៈពេលត្រឹមតែបីថ្ងៃបន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំងស្អប់ខ្ពើមថាជា «ជនផ្តាច់ខ្លួន»។ ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ខ្លួន បានរិះគន់ខ្លាំងៗចំពោះសុន្ទរកថាចូលកាន់តំណែងរបស់លោក កាលពីថ្ងៃចន្ទ ដោយលោកបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែង ហើយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានហៅលោក Lai ថា «គួរឱ្យអាម៉ាស់»។ លោក Lai និយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ ហើយច្រានចោទការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ទីបញ្ជាការប្រចាំតំបន់ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) និយាយថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួម មានការចូលរួមពីកងទ័ពជើងគោក ជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត នៅតំបន់ជុំវិញកោះតៃវ៉ាន់។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយនិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ ហើយមានទំនុកចិត្តថា ខ្លួនអាចការពារទឹកដីរបស់ខ្លួនបាន។ ការចាប់ផ្តើមសមយុទ្ធយោធា ក្នុងពេលនេះ មិនត្រឹមតែមិនរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាក៏បង្ហាញពីផ្នត់គំនិតយោធានិយមរបស់ប្រទេសចិនផងដែរ។មន្ត្រីកោះតៃវ៉ាន់ បាននិយាយថា ពួកគេកំពុងឃ្លាំមើលសកម្មភាពយោធារបស់ចិន។ យោធាចិន បាននិយាយថា សមយុទ្ធនេះ ផ្តោតលើការល្បាតត្រៀមប្រយុទ្ធតាមដែនសមុទ្រនិងអាកាស ការវាយប្រហារស៊ីបគោលដៅលើគោលដៅសំខាន់ៗ និងប្រតិបត្តិការរួមបញ្ចូលគ្នា ទាំងក្នុង និងក្រៅកោះ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធពិតប្រាកដ របស់កងកម្លាំង។ នេះក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះសកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់ និងការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងពីខាងក្រៅ។

សម្ដេចធិបតី៖ អាណត្តិទី៧នេះ រដ្ឋដាក់គោលដៅផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋ១ថ្ងៃ២៤ម៉ោង

2024/05/23 11:23:45 am        163
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧នេះគឺធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវា ២៤ ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុង១សប្ដាហ៍ពេញតែម្ដង។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើមូលធនមនុស្ស ហើយដើម្បីកម្ពុជាមានមូលធនមនុស្សល្អ គឺជាកត្តាអាទិភាពទី១ គឺសុខភាពហើយដើម្បីឱ្យមានសុខភាពល្អ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាចំបង។ សម្ដេចធិបតីបញ្ជាក់ថា ដូច្នេះ គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាសុខាភិបាលនេះទៅដល់ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ និង៧ថ្ងៃក្នុង១សប្ដាហ៍។សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលល្អ មានប្រសិទ្ធភាព គុណភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីណែនាំក្រសួងស្ថាប័នរួមគ្នា អនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

2024/05/23 11:19:50 am        127
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាជាធ្លុងមួយ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥នេះ ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ដល់ពលរដ្ឋទាំងអស់ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។ សម្ដេចធិបតីបញ្ជាក់ថា ជាការឆ្លើយតបដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន២ គឺទី១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥ លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២- ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុកប្រមាណជាង៣លាននាក់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា៕អត្ថបទ៖ វ៉ន ដារ៉ា

អេហ្ស៊ីប គំរាមដកខ្លួនចេញក្នុងនាមជាអ្នកសម្របសម្រួលបទឈប់បាញ់នៅហ្កាហ្សា

2024/05/23 11:08:01 am        111
អេហ្ស៊ីប កាលពីថ្ងៃពុធ (២២ ឧសភា) បានគំរាមថានឹងដកខ្លួនចេញក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងការចរចាបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សា បន្ទាប់ពីទូរទស្សន៍ CNN បានរាយការណ៍ថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់នាពេលថ្មីៗនេះ ដើម្បីឱ្យបានកិច្ចព្រមព្រៀងឈប់បាញ់មួយឆាប់រហ័ស។លោក ឌីអា រ៉ាសវ៉ាន់ (Diaa Rashwan) ប្រមុខនៃសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយលើបណ្តាញសង្គមថា «ការប៉ុនប៉ងដេញដោល និងមន្ទិលសង្ស័យ នឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អេហ្ស៊ីប ហើយនាំទៅរកភាពស្មុគស្មាញបន្ថែមទៀតនៃស្ថានការណ៍នៅតំបន់ហ្កាហ្សា និងអាចជំរុញឱ្យអេហ្ស៊ីប ដកខ្លួនចេញពីការសម្រុះសម្រួលទាំងស្រុងក្នុងជម្លោះបច្ចុប្បន្ន»។ ដោយដកស្រង់សម្តីប្រភពចំនួនបីដែលដឹងពីការពិភាក្សា ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ បាននិយាយថា ចារកម្មអេហ្ស៊ីប បានផ្លាស់ប្តូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ដែលអ៊ីស្រាអែល បានយល់ព្រមកាលពីដើមខែឧសភា។ របាយការណ៍នោះបន្ថែមថា ការផ្លាស់ប្តូរនេះបានបង្កឱ្យមានកំហឹង និងការរើសអើងក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា ហើយបណ្តាលឱ្យមានការជាប់គាំងក្នុងកិច្ចចរចា។ភាពតានតឹងបានកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែល ជុំវិញប្រតិបត្តិការយោធាអ៊ីស្រាអែលនៅក្រុងរ៉ាហ្វា ជាប់ព្រំដែនអេហ្ស៊ីប។ ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា មក អេហ្ស៊ីបបានសម្តែងការព្រួយបារម្ភថា យុទ្ធនាការរបស់អ៊ីស្រាអែលអាចរុញច្រានអ្នកស្រុកនៃតំបន់ប៉ាឡេស្ទីន ឱ្យភៀសខ្លួនឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីខ្លួន៕

លោក Sunak អំពាវនាវការបោះឆ្នោតជាតិរបស់ចក្រភពអង់គ្លេស នៅថ្ងៃទី៤ ខែកក្កដា

2024/05/23 11:04:14 am        111
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានអំពាវនាវការបោះឆ្នោតជាតិនៅថ្ងៃទី ៤ ខែកក្កដា ដោយរៀបចំការបោះឆ្នោត ដែលគណបក្សអភិរក្សនិយមកំពុងកាន់អំណាចរបស់លោក ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងចាញ់ក្នុងការបោះឆ្នោត បន្ទាប់ពីកាន់តំណែងរយៈពេល១៤ឆ្នាំ។ លោក Sunak និយាយថា ប៉ុន្មានសប្តាហ៍ខាងមុខ លោកនឹងព្យាយាមស្វែងរកសន្លឹកឆ្នោត។ លោកនឹងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្នា ហើយលោកនឹងបង្ហាញឱ្យអ្នកទាំងអស់គ្នាដឹងថា មានតែរដ្ឋាភិបាលអភិរក្សនិយមដឹកនាំដោយលោកផ្ទាល់ប៉ុណ្ណោះ នឹងមិនធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ចដែលរកបានមកយ៉ាងលំបាក ប្រឈមទៅនឹងហានិភ័យនោះទេ។ ការអំពាវនាវការបោះឆ្នោត ជាយុទ្ធសាស្ត្រប្រឈមហានិភ័យ ជាមួយគណបក្សការងារ ជាគណបក្សប្រឆាំង ដែលមានប្រហែល២០ភាគរយ នៅក្នុងការស្ទង់មតិ។ គណបក្សទាំងពីរ បានចាប់ផ្ដើមយុទ្ធនាការទាំងអស់គ្នា ដោយផ្តោតខ្លាំងលើបញ្ហាសេដ្ឋកិច្ច និងការពារជាតិ ដែលបានអះអាងយ៉ាងរឹងមាំរៀងៗខ្លួន។មេដឹកនាំគណបក្សការងារ លោក ឃឺ ស្តាមឺ(Keir Starmer) បាននិយាយថា ការបោះឆ្នោតនឹងក្លាយជាឱកាសមួយដើម្បីបញ្ចប់ភាពវឹកវររបស់រដ្ឋាភិបាលអភិរក្សនិយមរបស់លោក Sunak។ ឱកាសសម្រាប់ការផ្លាស់ប្តូរ គឺជាអ្វីដែលការបោះឆ្នោតនេះ នឹងមាន។ លោក Sunak បានព្យាយាមជាច្រើនដងដើម្បីបង្វែរជោគវាសនារបស់គណបក្សលោក ដោយចាត់ទុកខ្លួនលោកថាជាអ្នកកំណែទម្រង់ដ៏មោះមុត ជាអ្នកបច្ចេកទេសដ៏មានប្រសិទ្ធភាព និងជាអ្នកដែលប្រកាន់ខ្ជាប់នូវផែនការ។អ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត នឹងត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលមើលទៅនៅជាប់គាំងនៅក្នុងដំណើរការនៃកំណើនយឺត។ កម្រិតនៃបំណុលខ្ពស់ អាចកំណត់សមត្ថភាពរបស់រដ្ឋាភិបាលបន្ទាប់ ក្នុងការជំរុញឱ្យមានការស្តារឡើងវិញ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានចាប់ផ្តើមយុទ្ធនាការរបស់លោកនៅមជ្ឈមណ្ឌលតាំងពិពណ៌មួយនៅភាគខាងកើតទីក្រុងឡុងដ្រ៍ កាលពីថ្ងៃពុធ បន្ទាប់ពីបានអំពាវការបោះឆ្នោតសកលនារដូវក្តៅដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃទី ៤ ខែកក្កដា។លោកបាននិយាយទៅកាន់អ្នកគាំទ្រ និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក លោក Sundak បានចង្អុលទៅរកសញ្ញានៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងចក្រភពអង់គ្លេស ហើយលោក បានសាទរចំពោះការធ្លាក់ចុះអតិផរណា និងសេដ្ឋកិច្ចដែលរីកចម្រើន ក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ជាភស្តុតាងនៃកេរ្តិ៍ឈ្មោះរបស់គណបក្សលោក។

អង្គការសហប្រជាជាតិ លើកឡើងថា ប្រព័ន្ធសុខាភិបាលហៃទីជិតដួលរលំហើយ

2024/05/23 10:57:49 am        91
ទីភ្នាក់ងារគាំពារកុមារ Unicef របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រព័ន្ធសុខភាពរបស់ប្រទេសហៃទី ជិតដួលរលំហើយ ដោយនិយាយថា មន្ទីរពេទ្យចំនួន ៦ ក្នុងចំណោម ១០ នៅក្នុងប្រទេសនេះ គឺស្ទើរតែមិនដំណើរការទៅហើយ។ លោក ព្រូណូ ម៉េស ( Bruno Maes) តំណាងអង្គការ Unicef ប្រចាំប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ បាននិយាយថា ការជំរុញបន្ថែមនៃអំពើហឹង្សា ការផ្លាស់ទីលំនៅដ៏ច្រើន ការរាតត្បាតជំងឺដ៏គ្រោះថ្នាក់ និងការកើនឡើងនៃកង្វះអាហារូបត្ថម្ភ បានធ្វើឱ្យប្រព័ន្ធសុខភាពរបស់ប្រទេសហៃទីស្ទើរតែដួល ។ ក្រុមជនអន្ធពាលប្រដាប់អាវុធ នៅតែគ្រប់គ្រងភាគច្រើននៃរដ្ឋធានី ព័រ-អូ-ប្រាំង (Port-au-Prince) ហើយអង្គការ Unicef និយាយថា កុមាររាប់លាននាក់កំពុងប្រឈមនឹងជំងឺ និងកង្វះអាហារូបត្ថម្ភ។ប្រទេសនេះ បានជួបប្រទះអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moïse)កាលពីឆ្នាំ ២០២១ ក្នុងអំឡុងពេល ដែលក្រុមជនអន្ធពាលបានគ្រប់គ្រងផ្ទៃដីដ៏ច្រើន របស់ប្រទេសនេះ។ អង្គការ Unicef បាននិយាយថា សរុបមក ប្រជាជនរហូតដល់ ៤លាន ៤សែន នាក់ នៅក្នុងប្រទេសនេះ កំពុងត្រូវការជំនួយជាបន្ទាន់ដូចជា ស្បៀងអាហារ ជាដើម ហើយមនុស្ស ១លាន៦សែននាក់ កំពុងប្រឈមកម្រិតអាសន្ននៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលបង្កើនហានិភ័យខ្ពស់ ពិសេសកង្វះអាហារូបត្ថម្ភសម្រាប់កុមារ ៕

មេដឹកនាំពិភពលោក បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះគោលការណ៍ចិនតែមួយ

2024/05/23 10:49:18 am        188
មេដឹកនាំពិភពលោកមកពីគ្រប់ទីកន្លែងនៃពិភពលោកបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ និងការប្រឆាំងគ្រប់ទម្រង់នៃការទាមទារឯករាជ្យកោះតៃវ៉ាន់ ។ ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក ហ្វូស្ទីន អាឆាង តូឌើរ៉ា (Faustin-Archange Touadera) បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះគោលការណ៍ចិនតែមួយ នៅពេលខ្លួនបានបង្កើតទំនាក់ទំនងជាមួយប្រទេសចិនក្នុងឆ្នាំ ១៩៦៤ ហើយចាប់តាំងពីពេលនោះមក បានបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនជាផ្លូវការ។ លោកនិយាយថា សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងចិន គឺជាប្រទេសជាបងប្អូន និងជាមិត្ត។ ហើយយើងគាំទ្រគោលការណ៍ចិនតែមួយនៃសាធារណៈរដ្ឋប្រជាមានិតចិន។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាធារណរដ្ឋអាហ្វ្រិកកណ្តាលទទួលស្គាល់ដំណោះស្រាយលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានស្ដារឡើងវិញនូវសិទ្ធិទាំងអស់របស់សាធារណៈរដ្ឋប្រជាមានិតចិន និងបានទទួលស្គាល់តំណាងរដ្ឋាភិបាលរបស់ខ្លួនជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទៅកាន់អង្គការសហប្រជាជាតិ។គណៈកម្មាធិការអាហ្វ្រិក បានបង្ហាញការគាំទ្រ សម្រាប់គោលការណ៍ចិនតែមួយ ដោយលោកស្រីអ៊ីមីលី វ៉ាហ្កាសាណា (Emile Rwagasana) បញ្ជាក់ថា ចិន ចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួនដែលមិនអាចបំបែកបាន។ នៅក្នុងតំបន់អាស៊ីខាងត្បូង ប្រធានសភាស្រីលង្កា លោកម៉ាហ៊ីនដា យ៉ាប៉ា អបេវ៉ាឌើណា (Mahinda Yapa Abeywardena)បានបញ្ជាក់ឡើងវិញ ថា ស្រីលង្កា ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងរាល់ការប៉ុនប៉ងបំបែកបំបាក់ប្រទេសចិន។គោលនយោបាយចិនតែមួយក៏ជាទិដ្ឋភាពសំខាន់មួយទៀតនៃកិច្ចព្រមព្រៀងជាមូលដ្ឋានដែលស្រីលង្កា និងប្រទេសចិន ផងដែរ។ថ្មីៗនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់មេដឹកនាំតំបន់តៃវ៉ាន់ថ្មីលោក ឡៃឆឹង-ទ័រ (Lai Ching-te) ដើម្បីជំរុញផែនការឯករាជ្យភាពតៃវ៉ាន់៕

សម្តេចធិបតី៖ មេបក្សកម្លាំងជាតិមានចេតនាបំភ្លៃការពិតច្រើន ដើម្បីតែគេងចំណេញនយោបាយខ្លួនឯង

2024/05/23 09:44:15 am        123
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិមានចេតនាបំភ្លៃការពិតច្រើនណាស់ ចំពោះរាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយរបស់ខ្លួន ជាពិសេសគឺករណីដែលបានចោទប្រកាន់អាជ្ញាធរថា មានការរើសអើងចំពោះការធ្វើបណ្ណក្រីក្រ ជូនប្រជាពលរដ្ឋតែម្តង។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅ​គ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤​នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី បានលើកឡើងថា​ ការដែលអាជ្ញាធរ​ចាប់ខ្លួន​លោក ស៊ុន ចន្ធី គឺដោយសារបុគ្គលរូបនេះ និយាយមូលបង្កាច់ដល់រាជរដ្ឋាភិបាល​ជាច្រើនលើកច្រើន​សារមកហើយ ខណៈ ការនិយាយនេះ គឺដើម្បីតែផលប្រយោជន៍​នយោបាយរបស់ខ្លួន។លោក ស៊ុន ចន្ទី ដែលជាប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីបទ «ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយចាប់ខ្លួនតុលាការរាជធានីភ្នំពេញ​បានបញ្ជូនលោកទៅឃុំខ្លួន នៅនៅមណ្ឌលអប់រំកែប្រែទី៤(ម៤) នៅក្នុងខេត្តពោធិ៍សាត់។ជុំនៃការចាប់ខ្លួនលោក ស៊ុន ចន្ធីនេះ ត្រូវបានក្រសួងយុត្តិធម៌បញ្ជាក់បន្ថែមទៀតថា «ការចាប់ខ្លួននេះ​ត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។ដូច្នេះការចាប់ខ្លួនឈ្មោះ ​ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់​សុទ្ធសាធ ជាពិសេសគឺផ្អែកតាម​ក្រម​ព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មិនមែជាការរឹតបន្តឹង​ក្នុងការបញ្ចេញមតិ ​និងគំនាបនយោបាយ ​ដូចការចោទប្រកាន់របស់អង្គការ និងប្រទេសមួយ​ចំនួននោះឡើយ៕អត្ថបទបាន ចក់

សម្ដេចនាយករដ្ឋមន្រ្តី ចេញបទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទំាងអស់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង

2024/05/23 09:38:48 am        144
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែងចំពោះក្មេងទំនើង ដើម្បីធ្វើយ៉ាងណាធានាដល់សន្តិសុខសង្គម។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅ​គ្របដណ្ដប់​សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ គឺមានក្មេងទំនើងច្រើនណាស់​ ដោយបានកាន់ដាវស៊ាំម៉ារ៉ៃ តាមផ្លូវដោយ​អនាធិបតេយ្យ​ផងដែរ ដូច្នេះ​ចាប់ពីពេលនេះ តទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ស្ថាប័នតុលាការត្រូវអនុវត្តច្បាប់ចំពោះក្មេងទំនើងនេះ ឲ្យ​បានត្រឹមត្រូវ និងម៉ងចត់ផងដែរ ដើម្បីពង្រឹងនូវគុណភាពនៃការអនុវត្តច្បាប់កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអណាព្យាបាលទាំងអស់ គប្បីចូលរួមសហការជាមួយអាជ្ញាធរ និងត្រូវចូលរួមពង្រឹង​តាមដាន​និងអប់រំ កូនៗរបស់ខ្លួនឲ្យបានល្អ ​ដោយធ្វើយ៉ាងណាកុំបណ្តោយឲ្យពួកគេដើរលេង​អនាធិបតេយ្យ និង​បង្កើតបង តូចបងធំ ​ដែលជាការធ្វើឲ្យអសន្តិសុខសង្គមនោះ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ លោកTrump លើកលែងប្រទេសហុងគ្រី ពីទណ្ឌកម្មប្រេងនិងឧស្ម័នរបស់រុស្ស៊ី
11/08/2025 12:11 PM
ចំនួនជនអន្តោប្រវេសន៍ស៊ីរីទៅកាន់ប្រទេសអាល្លឺម៉ង់ ធ្លាក់ចុះយ៉ាងខ្លាំង ក្នុងឆ្នាំ ២០២៥
11/08/2025 12:11 PM
រដ្ឋមន្រ្តីក្រសួងកសិកម្មចុះចែកពូជស្រូវដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ជិត ៣០០គ្រួសារនៅខេត្តតាកែវ
11/08/2025 11:11 AM
ប្រមុខការពារជាតិកម្ពុជា៖កងទ័ពបានក្លាយជាឆ្អឹងខ្នង និងខឿនការពារជាតិដ៏រឹងមាំក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី
11/08/2025 11:11 AM
ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ ទូទាំងប្រទេសមានទេសចរជាតិ អន្តរជាតិទស្សនាជាង២លាននាក់
11/08/2025 11:11 AM
ឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
11/08/2025 11:11 AM
UN៖ ជំនួយនៅហ្កាហ្សានៅតែយឺតខ្លាំង ខណៈអ៊ីស្រាអែល រឹតត្បឹតការផ្គត់ផ្គង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ
11/08/2025 11:11 AM
តំបន់ហ្កាហ្សា «ក្លាយជាគំនរកម្ទេចថ្ម» ខណៈពិភពលោកប្តេជ្ញានៅទីក្រុងដូហាថានឹងលុបបំបាត់ភាពក្រីក្រ
11/08/2025 11:11 AM
សហរដ្ឋអាមេរិក ដកប្រធានាធិបតីប្រទេសស៊ីរី ចេញពីបញ្ជីទណ្ឌកម្ម«ភេរវករ»សកល
11/08/2025 11:11 AM
គ្រឿងទេស អាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ ជាច្រើនមុខ ដែលសុទ្ធតែផលិតនៅក្នុងស្រុក បានកំពុងដាក់លក់ក្នុងស្តង់ ផ្សារផលិតផលខ្មែរខេត្តតាកែវ
11/08/2025 11:11 AM