សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សន្និបាតសុខភាពពិភពលោក WHA នៅស្វីស បញ្ចប់ដោយការអនុម័តសេចក្តីសម្រេចមួយចំនួន

2024/06/03 06:06:50 pm        77
មហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ (WHA) បានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ (០១ ឧសភា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយនឹងការអនុម័តនូវសេចក្ដីសម្រេចដ៏ទូលំទូលាយជាច្រើន។ ព្រឹត្តិការណ៍រយៈពេលប្រាំមួយថ្ងៃនេះ បានយល់ព្រមលើកញ្ចប់វិសោធនកម្មនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិ ២០០៥ (IHR) ដោយមានគោលបំណងបង្កើនសមត្ថភាពឆ្លើយតបជាសកលទាក់ទងនឹងការការពារ ការត្រួតពិនិត្យ និងការគ្រប់គ្រងភាពអាសន្នផ្នែកសុខភាព រួមទាំងជំងឺរាតត្បាត។អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា វិសោធនកម្មនេះនឹងជំរុញសមត្ថភាពរបស់ប្រទេសនានាក្នុងការរកឃើញ និងឆ្លើយតបទៅនឹងការផ្ទុះឡើង និងជំងឺរាតត្បាតនាពេលអនាគត ដោយការពង្រឹងសមត្ថភាពរៀងៗខ្លួន និងការសម្របសម្រួលរវាងរដ្ឋជាសមាជិក លើការឃ្លាំមើលជំងឺ ការចែករំលែកព័ត៌មាន និងការឆ្លើយតប។សភាក៏បានអនុម័តគោលការណ៍ និងសេចក្តីសម្រេចលើបញ្ហាផ្សេងៗជាច្រើនទៀត រួមទាំងភាពធន់នឹងថ្នាំសម្លាប់មេរោគ បម្រែបម្រួលអាកាសធាតុ និងសុខភាព ការបង្ការ និងត្រួតពិនិត្យការឆ្លង ព្រមទាំងសុខភាពមាតា ទារកទើបនឹងកើត រួមទាំងកុមារផងដែរ។ កម្មវិធីទូទៅនៃការងារលើកទី១៤ របស់អង្គការសុខភាពពិភពលោក WHO ក៏ត្រូវបានអនុម័តនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលនឹងណែនាំការងាររបស់ WHO ក្នុងការគាំទ្រដល់រដ្ឋជាសមាជិក និងដៃគូ ដែលលាតសន្ធឹងពីឆ្នាំ២០២៥ និង២០២៨៕

ប្រមុខការពារជាតិចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ចលនាទាមទារឯករាជ្យភាពតៃវ៉ាន់ដោយកម្លាំង

2024/06/03 05:56:42 pm        232
រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បានព្រមានកាលពីថ្ងៃអាទិត្យទី២មិថុនា ថា យោធារបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់សកម្មភាពទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ ប៉ុន្តែបានអំពាវនាវឱ្យមានការផ្លាស់ប្តូរកាន់តែច្រើនជាមួយសហរដ្ឋអាមេរិក។ ការអត្ថាធិប្បាយរបស់លោកនៅក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរីបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់ជាលើកដំបូងក្នុងរយៈពេល ១៨ ខែរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ។លោក តុង បានប្រាប់កិច្ចសន្ទនា សាំងគ្រី ឡា (Shangri-La)ជាទីដែលរូបលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា យើងតែងតែបើកចំហចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប៉ុន្តែប្រការនេះ តម្រូវឱ្យភាគីទាំងពីរឯកភាពគ្នា។ យើងជឿថាយើងត្រូវការការផ្លាស់ប្តូរបន្ថែមទៀតយ៉ាងជាក់លាក់ ព្រោះមានការខ្វែងគំនិតគ្នាជាច្រើនរវាងយោធាទាំងពីររបស់យើង។លោកតុង និង លោកអូស្ទីន បានជួបគ្នាជាងមួយម៉ោងនៅសណ្ឋាគារប្រណិតដែលរៀបចំវេទិកានេះ ដែលត្រូវបានចូលរួមដោយមន្ត្រីការពារជាតិមកពីជុំវិញពិភពលោក ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានគេមើលឃើញថាជាវេទិកានៃទំនាក់ទំនងអាមេរិក-ចិន។ កិច្ចសន្ទនា សាំងគ្រីឡា ឆ្នាំនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ និងបានព្រមានពី សង្គ្រាមលើកោះដែលគាំទ្រដោយសហរដ្ឋអាមេរិក បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំងបានហៅថាជា ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់៕

លោក Trump៖ ប្រជាជនអាមេរិក អាចឈានដល់ «ចំណុចលែងទទួលយកបាន» ប្រសិនបើលោកជាប់ពន្ធនាគារ

2024/06/03 05:53:50 pm        113
លោក Donald Trump បាននិយាយថា លោកនឹងទទួលយកការឃុំខ្លួនក្នុងលំនៅឋាន ឬពន្ធនាគារបន្ទាប់ពីការកាត់ទោសជាប្រវត្តិសាស្ត្រដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ប៉ុន្តែវានឹងពិបាកសម្រាប់សាធារណជន ក្នុងការទទួលយក។ លោក មិនប្រាកដថា សាធារណៈជននឹងគាំទ្រវានោះទេ។ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះ បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ថា លោកគិតថាវានឹងពិបាកសម្រាប់សាធារណជនក្នុងការទទួលយក។ នៅចំណុចជាក់លាក់មួយ នឹងមានចំណុចលែងទទួលយកបាន។ លោក Trump នឹងត្រូវបានកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដា ដែលមានរយៈពេលបួនថ្ងៃមុនពេលសាមាជិកគណបក្សសាធារណរដ្ឋ ជួបប្រជុំគ្នាដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់ពួកគេជាផ្លូវការ ដើម្បីប្រឈមមុខជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា។ លោក Trump បានប្រើការកាត់ទោសរបស់លោកដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់ ប៉ុន្តែពុំបានស្វែងរកការប្រមូលផ្តុំអ្នកគាំទ្ររបស់លោកនោះទេ ដែលផ្ទុយទៅនឹងការលើកឡើង ដែលប្រឆាំងទៅនឹងការបរាជ័យកាលពីឆ្នាំ២០២០ ជាមួយលោក Biden ដោយមានការវាយប្រហារពីសំណាក់អ្នកគាំទ្ររបស់លោក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ទៅលើវិមាន Capitol សហរដ្ឋអាមេរិក។ លោក Trump បានប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការជម្រះក្តីរបស់លោក ធ្វើឡើងដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក ដែលបានរកឃើញថាលោកមានទោសពីបទព្រហ្មទណ្ឌចំនួន៣៤ករណី ជុំវិញការក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាភាពយន្តអាសអាភាសម្នាក់ នៅមុនការបោះឆ្នោតឆ្នាំ ២០១៦។ បញ្ហានេះ ទំនងជាពុំត្រូវបានដោះស្រាយនៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា នៅពេលដែលលោកនឹងស្វែងរកការដណ្តើមយកសេតវិមានមកវិញ ពីលោក Bidenនោះទេ។ ការបោះឆ្នោតស្ទង់មតិ បង្ហាញការប្រជែងយ៉ាងស្វិតស្វាញ រវាងបេក្ខជនទាំងពីរ ហើយបង្ហាញថា ការកាត់ទោសរបស់លោកអាចធ្វើឱ្យធ្វើឲ្យមានផលប៉ះពាល់ ជាមួយអ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋ និងអ្នកបោះឆ្នោតឯករាជ្យ មួយចំនួន។ លោក Trump បានបដិសេធថា ពុំបានប្រព្រឹត្តខុស ក្នុងគ្រប់ករណីទាំងអស់ ហើយបានចាត់ទុក បទចោទប្រកាន់ទាំងនេះថា ជាការឃុបឃិតខាងគណបក្សប្រជាធិបតេយ្យ ដើម្បីរារាំងលោក មិនឲ្យប្រកួតប្រជែង។

ការស្ទង់មតិព្យាករណ៍ថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី (Modi) អាចឈ្នះអាណត្តិទីបី

2024/06/03 05:49:26 pm        199
លោក នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទំនងជាឈ្នះអាណត្តិទី ៣ ជាប់ៗគ្នាក្នុងតំណែង នេះបើយោងតាមការស្ទង់មតិ។ ក្រុមអ្នកវិភាគព្រមានថា ការស្ទង់មតិស្ដីពីការបោះឆ្នោតចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្សេងៗតែងតែខុសកាលពីអតីតកាល ហើយមិនលម្អៀង។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិទាំងនោះបានដាក់គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi នាំមុខនៅក្នុងការបោះឆ្នោតសកលនេះ។ គណបក្ស BJP គណបក្សប្រឆាំងដ៏សំខាន់ និងគូប្រជែងក្នុងតំបន់បានប្រណាំងប្រជែងគ្នានៅក្នុងយុទ្ធនាការដ៏ក្ដៅគគុកលើការបោះឆ្នោតចំនួនប្រាំពីរដំណាក់កាល។លទ្ធផលឆ្នោត នឹងប្រកាសនៅថ្ងៃទី ៤ ខែមិថុនាសប្ដាហ៍នេះ។គណបក្ស ឬក្រុមចម្រុះ មួយ ត្រូវការអាសនៈចំនួន ២៧២ ក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាល។យោងតាមការស្ទង់មតិ ដែលព្យាករណ៍ថា ខ្លួននឹងទទួលបានអាសនៈប្រហែលពីរភាគបី សម្ព័ន្ធដឹកនាំដោយគណបក្ស BJP ដែលជាសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) នឹងឆ្លងផុតគោលដៅនេះ ។ នៅក្នុងការអត្ថាធិប្បាយដំបូងរបស់លោកបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ លោក Modi បានអះអាងពីជ័យជម្នះដោយមិនសំដៅទៅលើការស្ទង់មតិនោះទេ។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ដោយមិនផ្តល់ភស្តុតាងនៃការអះអាងរបស់លោកថា ខ្ញុំអាចនិយាយដោយទំនុកចិត្តថាប្រជាជនឥណ្ឌាបានបោះឆ្នោតក្នុងចំនួនខ្ពស់បំផុត ដើម្បីជ្រើសរើសរដ្ឋាភិបាល NDA ជាថ្មីទៀត៕

លោក Zelenskiy ជួបប្រធានាធិបតីហ្វីលីពីន ដោយថ្លែងអំណរគុណសម្រាប់ការគាំទ្រ

2024/06/03 05:40:06 pm        77
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ក្នុងទីក្រុងម៉ានីលនៅថ្ងៃចន្ទ (០៣ មិថុនា) នេះ ហើយបានថ្លែងអំណរគុណចំពោះការគាំទ្រ និង «ជំហរច្បាស់លាស់» របស់ហ្វីលីពីន លើការលុកលុយរបស់រុស្ស៊ី លើទឹកដីរបស់អ៊ុយក្រែន។មេដឹកនាំទាំងពីរបានជួបគ្នានៅវិមានប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីលោក ហ្ស៊េឡិនស្គី បានបង្ហាញខ្លួនដោយមិនបានគ្រោងទុកនៅក្នុងសន្និសីទសន្តិសុខដ៏ធំបំផុតរបស់អាស៊ី ក្នុងប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍ ដែលជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកមកកាន់អាស៊ី ចាប់តាំងពីសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។លោក ហ្ស៊េឡិនស្គី ដែលបានបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីន ចាប់តាំងពីការបោះឆ្នោតរបស់លោកក្នុងឆ្នាំ២០១៩ បាននិយាយថា «យើងសូមអរគុណសម្រាប់ការអញ្ជើញនេះហើយពួកយើងពិតជាអរគុណខ្លាំងណាស់ដែលបានស្ថិតនៅក្នុងប្រទេសដែលគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន»។ លោក ហ្ស៊េឡិនស្គី បានបន្ថែមថា អ៊ុយក្រែនក៏នឹងបើកស្ថានទូតមួយនៅទីក្រុងម៉ានីល ផងដែរនៅឆ្នាំនេះ។លោក ម៉ាកូស នៅក្នុងវេទិកាសន្ទនា សាំងគ្រី-ឡា (Shangri-La) បានប្រាប់លោក ហ្ស៊េឡិនស្គី ថាហ្វីលីពីន មានកិត្តិយសណាស់ដែលមេដឹកនាំអ៊ុយក្រែន បានធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល។ លោក ម៉ាកូស បាននិយាយថា «វាពិតជារីករាយណាស់ក្នុងការជួបពិភាក្សាគ្នាអំពីបញ្ហាដូចគ្នាសម្រាប់ប្រទេសទាំងពីរ ហើយសង្ឃឹមថាភាគីទាំងពីរអាចស្វែងរកមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាបាន»៕

ជំនួយការលោក Netanyahu៖ អ៊ីស្រាអែលយល់ព្រមចំពោះផែនការបទឈប់បាញ់របស់លោក Biden នៅហ្កាហ្សា

2024/06/03 05:36:49 pm        160
ជំនួយការរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល បានយល់ព្រមចំពោះក្របខ័ណ្ឌសម្រាប់ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ទោះបីជាលោកបាននិយាយថា វាពុំមែនជាកិច្ចព្រមព្រៀងដ៏ល្អក៏ដោយ។លោក Biden បានប្រកាសកាលពីថ្ងៃសុក្រ ថា អ៊ីស្រាអែល បានស្នើ ផែនការបីផ្នែក ដែលនៅទីបំផុតនឹងនាំឱ្យមានបទឈប់បាញ់ពេញលេញនៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានឃុំខ្លួននៅទីនោះរយៈពេល៨ខែកន្លងទៅនេះ។ លោក Biden បាននិយាយថា វាជាពេលវេលាដើម្បីបញ្ចប់សង្រ្គាម។កិច្ចព្រមព្រៀង នៅពុំទាន់ត្រូវបានបញ្ចប់នៅឡើយ ដែលនៅពេលដំបូង លោក Biden បានហៅវាថាជាសំណើរបស់អ៊ីស្រាអែល ជាជំហរផ្លូវការរបស់អ៊ីស្រាអែល ខណៈវានៅតែមិនច្បាស់លាស់។លោក Netanyahu ទំនងជាធ្វើឱ្យខូចដល់ផែនការ ដោយបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ បានហៅបទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សាថា «ពុំមែនជាការទទួលជ័យជម្នះនោះទេ» រហូតដល់លក្ខខណ្ឌយូរអង្វែងសម្រាប់ការបញ្ចប់សង្គ្រាម ត្រូវបានបំពេញ ដោយលោកបាននិយាយឡើងវិញថា លក្ខខណ្ឌរបស់អ៊ីស្រាអែលសម្រាប់ការបញ្ចប់សង្គ្រាម ពុំមានការផ្លាស់ប្តូរទេ ដែលត្រូវ កម្ទេចយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការធានាបានថា តំបន់ហ្កាហ្សា លែងជាបង្កការគំរាមកំហែង ដល់អ៊ីស្រាអែលទៀតហើយ។ក្រុមគ្រួសារ របស់ចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានតវ៉ានៅខាងក្រៅការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដោយទទូចឱ្យលោកទទួលយកកិច្ចព្រមព្រៀង ដែលត្រូវបានជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន យល់ព្រមធ្វើសមយុទ្ធយោធារួមគ្នា

2024/06/03 05:30:18 pm        199
សេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានយល់ព្រមធ្វើសមយុទ្ធត្រីភាគីថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធមិត្តទាំងបី។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ នៅប្រទេសសិង្ហបុរី នៅខាងក្រៅកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំឈ្មោះថា កិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅទីនោះ។សេចក្តីថ្លែងការណ៍នោះបាននិយាយថា ភាគីទាំងបី «ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៀត ហើយអ្នកទាំងបីក៏បានយល់ព្រមបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីនៅឆ្នាំនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគី»។ប្រមុខមន្ត្រីការពារជាតិនៃប្រទេសទាំងបីបានរិះគន់ការបាញ់មីស៊ីលបាលិស្ទិកនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង និងផ្កាយរណបចារកម្មយោធា ដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលប៉ាលិស្ទិកថាជាការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

មណ្ឌលបោះឆ្នោត បានបិទនៅម៉ិកស៊ិក ខណៈប្រទេសនេះមានផែនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្ត្រីដំបូង

2024/06/03 05:22:22 pm        132
មណ្ឌលបោះឆ្នោតភាគច្រើន បានបិទសម្រាប់ការបោះឆ្នោតនៅប្រទេសម៉ិកស៊ិក ដោយប្រទេសនេះ ត្រូវបានគេរំពឹងថា លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) អ្នកឆ្វេងនិយម ជាបេក្ខជនរបស់គណបក្សបក្សកាន់អំណាច ក្លាយជាប្រធានាធិបតីស្ត្រីដំបូង។បន្ទាប់ពីមួយថ្ងៃនៃការបោះឆ្នោត ដែលត្រូវបានរំខានដោយអំពើហិង្សា និងការសម្លាប់មនុស្សពីរនាក់ នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋ Puebla ការបោះឆ្នោត បានបិទនៅទូទាំងប្រទេសម៉ិកស៊ិកនៅម៉ោង៦ល្ងាច ម៉ោងក្នុងតំបន់ ។ការបោះឆ្នោតធំបំផុតមិនធ្លាប់មានរបស់ប្រទេសម៉ិកស៊ិក ក្លាយជាការបោះឆ្នោតមានអំពើហិង្សាបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសមួយនេះ ដោយបេក្ខជនចំនួន៣៨នាក់ ត្រូវបានសម្លាប់។ អំពើហិង្សាដ៏ឃោឃៅ បានធ្វើឲ្យមានការព្រួយបារម្ភអំពីការគំរាមកំហែងនៃសង្គ្រាមប្រឆាំងក្រុមជួញដូរគ្រឿងញៀន ចំពោះលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Sheinbaum ដែលបានដឹកនាំក្នុងការបោះឆ្នោតស្ទង់មតិលើគូប្រជែងដ៏សំខាន់របស់លោកស្រី គឺលោកស្រី សូឈីត ហ្គាល់វ៉េស(Xochitl Galvez) នឹងត្រូវទទួលភារកិច្ចប្រឈមមុខទៅនឹងអំពើហឹង្សាឧក្រិដ្ឋកម្មរៀបចំទុក ប្រសិនបើលោកស្រីជាប់ឆ្នោត។មនុស្សកាន់តែច្រើន ត្រូវបានសម្លាប់ក្នុងអំឡុងពេលអាណត្តិរបស់ប្រធានាធិបតីផុតអាណត្តិ លោក Andres Manuel Lopez Obrador ជាងអំឡុងពេលរដ្ឋបាលផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសម៉ិកស៊ិក ទោះបីជាអត្រាមនុស្សឃាតបានធ្លាក់ចុះក្នុងអាណត្តិរបស់លោកក៏ដោយ។ជ័យជម្នះរបស់ស្ត្រីទាំងពីររូប នឹងបង្ហាញពីជំហានដ៏សំខាន់មួយសម្រាប់ប្រទេសម៉ិកស៊ិក។ អ្នកទទួលជ័យជម្នះ នឹងចាប់ផ្តើមអាណត្តិរយៈពេល៦ឆ្នាំ នៅថ្ងៃទី ១ ខែតុលា។

លោក Zelenskiy ចោទចិន ថាជួយរុស្ស៊ី គាបប្រទេសដទៃមិនឱ្យចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2024/06/03 04:56:09 pm        125
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចោទប្រកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថាបានជួយរុស្ស៊ី ក្នុងការរំខានដល់សន្និសីទសន្តិភាពដែលរៀបចំដោយប្រទេសស្វីស នាពេលខាងមុខស្តីពីសង្គ្រាមនៅអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសន្តិសុខកំពូលរបស់អាស៊ី លោក ហ៊្សេឡិនស្គី បាននិយាយថា ប្រទេសចិន កំពុងដាក់សម្ពាធប្រទេសផ្សេងទៀត និងមេដឹកនាំរបស់ពួកគេមិនឱ្យចូលរួមកិច្ចពិភាក្សានាពេលខាងមុខ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាការពារជាតិ សាំងគ្រី-ឡា (Shangri-La) ក្នុងប្រទេសសិង្ហបុរី ថា «រុស្ស៊ី ប្រើប្រាស់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយប្រើអ្នកការទូតចិនផងដែរឱ្យធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរំខានដល់កិច្ចប្រជុំកំពូលសន្តិភាព»។ លោកបន្ថែមថា «នេះជារឿងអកុសល ដែលប្រទេសមហាអំណាចឯករាជ្យដ៏ធំមួយ ដូចជាប្រទេសចិន ព្រមធ្វើជាឧបករណ៍មួយនៅក្នុងដៃរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន»។ប្រទេសចិន បានឈរលើអ្វីដែលខ្លួននិយាយថាជាជំហរអព្យាក្រឹតចំពោះសង្គ្រាម ដោយធ្វើឱ្យខ្លួនមានភាពតានតឹងជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុបភាគច្រើន។ ប្រទេសស្វីស បានសង្ឃឹមថាចិន នឹងចូលរួមសន្និសីទសន្តិភាពនៅពាក់កណ្តាលខែមិថុនា ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានផ្តល់សញ្ញាកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថាចិនមិនទំនងជាចូលរួមនោះទេ។ ប្រទេសចិនបាននឹងកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគីជម្លោះ រួមទាំងរុស្ស៊ី ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែននោះ៕

កូរ៉េខាងជើង និយាយថា ខ្លួននឹងផ្អាកការបញ្ជូនបាឡុងសំរាមចូលទៅកូរ៉េខាងត្បូង

2024/06/03 04:52:53 pm        254
ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងដែលដឹកសំរាមឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបានប្តេជ្ញាថានឹងបន្តការអនុវត្តន៍នេះទៀត ប្រសិនបើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ត្រូវបានហោះចេញម្តងទៀតពីកូរ៉េខាងត្បូង។អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក គីម កាងអ៊ីល (Kim Kang Il) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលរាយការណ៍ដោយ KCNA ថា កូរ៉េខាងត្បូង មានបទពិសោធន៍ល្មមគ្រប់គ្រាន់ហើយថាតើវាជារឿងមិនសប្បាយចិត្តប៉ុណ្ណា ហើយត្រូវចំណាយពេលប៉ុន្មានដើម្បីប្រមូលសំរាម ក្រោយពីកូរ៉េខាងជើងបានបញ្ជូនសំរាម ១៥ តោនដោយប្រើបាឡុងចំនួន ៣.៥០០ គ្រឿង។កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការ «ធ្ងន់ធ្ងរ» ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបញ្ជូនបាឡុងសំរាមឆ្លងព្រំដែន ដែលអាចរាប់បញ្ចូលទាំងការបំផ្ទុះការឃោសនាពីឧបករណ៍បំពងសម្លេងដែលតម្រង់ទៅកាន់កូរ៉េខាងជើង។សេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកស្តីពីការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងសេអ៊ូល បាននិយាយថាជាបាឡុងដឹកសំរាមជាង ៧០០ គ្រឿង ដែលទីក្រុងព្យុងយ៉ាង បានបញ្ជូនឆ្លងកាត់ព្រំដែនដើម្បីរំខានដល់អ្នកជិតខាងរបស់ខ្លួន។ ក្រុមប្រឹក្សានេះបានថ្កោលទោសបាឡុងសំរាម និងការកកស្ទះប្រព័ន្ធតាមដាន GPS ក្នុងពេលដំណាលគ្នាថាជា «ទង្វើបង្កហេតុដែលមិនសមហេតុផល»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

IRGC៖ ច្រកសមុទ្រហ័រមូស នឹងមិនត្រូវបានបើកទេ ប្រសិនបើអាមេរិកបដិសេធមិនទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់
08/27/2026 05:08 PM
ក្រុម AOT បន្តចុះសង្កេតការណ៍ផ្ទាល់សកម្មភាពយោធាថៃ ដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងកាន់កាប់ដោយខុសច្បាប់នៅច្រកអូរស្មាច់តំបន់រោងកម្មករសំណង់
08/27/2026 05:08 PM
ក្រុមហ៊ុនដឹកជញ្ជូនអាស៊ី ចំណាយប្រាក់ខ្ពស់បំផុត​ ៥,៣លានដុល្លារ ក្នុង​ការ​ឆ្លងកាត់ព្រែកជីក​ប៉ាណាម៉ា
08/27/2026 05:08 PM
កងកម្លាំងការពារអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង ប្រែក្លាយក្រុមប្រដាប់អាវុធក្នុងតំបន់ទៅជាកម្លាំងប្រតិបត្តិការ
08/27/2026 05:08 PM
កម្ពុជា​បន្តធ្វើបទបង្ហាញជូនអង្គទូត និងតំណាងអង្គការអន្តរជាតិ អំពីបច្ចុប្បន្នភាព នៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
08/27/2026 05:08 PM
[UPDATE] អ្នកស្លាប់​ដោយ​​​ទឹកជំនន់ នៅនេប៉ាល់ កើន​ឡើង​ដល់​ជាង ២៧០នាក់ ​ ខណៈ​ជិត ១.៤០០នាក់បាត់ខ្លួន
08/27/2026 05:08 PM
ការវាយប្រហាររបស់រុស្ស៊ីបណ្តាលឲ្យឃ្លាំងស្តុកទំនិញជាច្រើនកន្លែងរងការឆាបឆេះនៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន
08/27/2026 05:08 PM
លោក Netanyahu៖ គណបក្ស នឹងចាញ់ការបោះឆ្នោតខាងមុខ ប្រសិន​បើ​មិន​មានអ្វី​ផ្លាស់ប្តូរទេ​
08/27/2026 05:08 PM
[BREAKING NEWS] អ្នកស្លាប់​ដោយ​​​សារទឹកជំនន់ នៅនេប៉ាល់ កើន​ឡើង​ដល់​ជាង ២៧០នាក់ ​ ខណៈ​ជិត ១.៤០០នាក់បាត់ខ្លួន
08/27/2026 05:08 PM
កាណាដាចាប់​ផ្ដើម​ការ​​​ធ្វើពហិការផលិតផលអាមេរិកជា​ថ្មី ខណៈ​ជម្លោះ​ពាណិជកម្មជំរុញ​រលក​ស្នេហាជាតិ​​
08/27/2026 04:08 PM