សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញដល់សមាគមអតីតយុទ្ធជនថ្នាក់ខេត្ត បន្តតាមដានឱ្យបានជាប់ជាប្រចាំចំពោះជីវភាពរបស់អតីតយុទ្ធជន

2024/05/25 12:31:43 pm        267
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួត​ពិនិត្យ​ស្ថានភាពជីវភាពបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរជូនចំពោះបងប្អូនអតីតយុទ្ធជន​ដែលបានខិតខំប្រឹងប្រែងដាំដំណាំដាំដុះ ​ចិញ្ចឹមសត្វ និងប្រកបរបររកស៊ីផ្សេងៗ ដើម្បីជួយ​ទ្រទ្រង់​ដល់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យបងប្អូនត្រូវខិតខំថែរក្សាសុខភាព​ដើម្បីបន្តមើល​មរតក​សន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ដែលបងប្អូនអតីតយុទ្ធជន ក្នុងនាម​ជាប្រតិបត្តិករ​របស់សម្តេចតេជោប្រធាន ​បានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ នាំមកជូនជាតិ មាតុភូមិ និងប្រជាជន។ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ត្រូវ​បន្តយកចិត្តទុក​ដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមភូមិ ឃុំ ​ត្រូវបែងចែកភារកិច្ចគ្នា ចុះ​ជួបសំណេះសំណាលផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែ​ជិតស្និទ្ធ​ជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ ។ ជាពិសេសត្រូវផ្សព្វផ្សាយនូវគោល​ន​យោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់អត្ថប្រយោជន៍ផ្សេង ឱ្យបងប្អូនអតីតយុទ្ធជនបានយល់ជ្រួតជ្រាប ​និងការយកចិត្តទុកដាក់ របស់​ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា៕ 

លោក Putin ចង់បានបទឈប់បាញ់នៅអ៊ុយក្រែន នៅលើសមរភូមិបច្ចុប្បន្ន

2024/05/25 12:00:55 pm        278
ប្រភពព័ត៌មានចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដោយមានបទឈប់បាញ់ដែល​បានចរចាទទួលស្គាល់ខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន និងនិយាយថា លោកបានត្រៀមខ្លួន ដើម្បីប្រយុទ្ធបន្ត ប្រសិនបើទីក្រុងគីវ និងប្រទេសលោកខាងលិច មិនឆ្លើយតប។ប្រភពព័ត៌មានចំនួនបី ដែលដឹងច្បាស់ពីកិច្ចពិភាក្សានៅក្នុងក្រុមរបស់លោកពូទីន ​បាននិយាយថា មេដឹកនាំរុស្ស៊ីជើងចាស់ បានសម្តែងការខកចិត្តចំពោះក្រុមទីប្រឹក្សាមួយចំនួន អំពីអ្វីដែល​លោកចាត់ទុកថា ជាការប៉ុនប៉ងគាំទ្រដោយប្រទេសលោកខាងលិច ក្នុងការរារាំងការចរចារ និងការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដើម្បីបដិសេធការចរចា។ប្រភពពីមន្ត្រីរុស្ស៊ីជាន់ខ្ពស់ម្នាក់ ដែលធ្វើការជាមួយលោក ពូទីន និងដឹងអំពីការសន្ទនាកម្រិតខ្ពស់ បាននិយាយថាលោក ពូទីន អាចប្រយុទ្ធកាន់តែយូរតាមដែលខ្លួនត្រូវការ ប៉ុន្តែលោកពូទីន ក៏ត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ ដើម្បីបញ្ឈប់សង្រ្គាមផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅលើបណ្តាញ X ថា មេដឹកនាំរុស្ស៊ី កំពុងព្យាយាមងាកចេញពីកិច្ចប្រជុំកំពូលសន្តិភាពដែលផ្តួចផ្តើមដោយអ៊ុយក្រែន នៅប្រទេសស្វីស នៅខែក្រោយ ដោយប្រើមន្ត្រីរបស់លោកដើម្បីបញ្ជូន «សញ្ញាក្លែងក្លាយ» អំពីការត្រៀមខ្លួនដើម្បីបញ្ឈប់សង្គ្រាម។លោក Kuleba និយាយថា ​បច្ចុប្បន្នលោក ពូទីន ពុំមានបំណងប្រាថ្នាចង់បញ្ចប់ការឈ្លានពាន​របស់លោក ទៅលើអ៊ុយក្រែននោះទេ៕ 

ចិនបញ្ចប់ហ្គេមសង្គ្រាម ខណៈកោះតៃវ៉ាន់ រៀបរាប់លម្អិតពីយន្តហោះ និងនាវាចម្បាំងចិន ការកើនឡើង

2024/05/25 11:54:02 am        298
ប្រទេសចិន បានបញ្ចប់ហ្គេមសង្រ្គាម រយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលប្រទេសនេះបានក្លែងប្រដូចជាការវាយប្រហារ ដោយមានយន្តហោះទម្លាក់គ្រាប់បែក និងអនុវត្តការឡើងលើនាវា ហើយអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានរៀបរាប់លម្អិតនៅថ្ងៃសៅរ៍នេះ អំពីការកើនឡើងយន្តហោះនិងនាវាចម្បាំងរបស់ប្រទេសចិនដែលបានមកចូលរួម។ ទូរទស្សន៍រដ្ឋចិន បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា សមយុទ្ធបានបញ្ចប់ហើយ។ ការអត្ថាធិប្បាយ នៅក្នុងសារព័ត៌មានប្រចាំថ្ងៃរបស់កងទ័ពរំដោះប្រជាជនចិន បាននិយាយថា ពួកគេមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ដូចដែលបានប្រកាសពីមុនសម្រាប់ការធ្វើសមយុទ្ធ។ ប្រទេសចិន ដែលបានអះអាងសិទ្ធលើកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ថាជាដែនដីរបស់ខ្លួន បានចាប់ផ្តើមសមយុទ្ធ បន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) បានឡើងកាន់តំណែងជាមេដឹកនាំកោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំង បាននិយាយថា គឺជា «ជនផ្តាច់ខ្លួន» ។ទីក្រុងប៉េកាំង បាននិយាយថា សមយុទ្ធនេះគឺជា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាឡើងកាន់តំណែងរបស់លោក Lai កាលពីថ្ងៃចន្ទ ដែលលោកបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ «មិននៅក្រោមបង្គាប់ណាមួយនោះទេ» ដែលប្រទេសចិនបានចាត់ទុកជាការប្រកាសថា ប្រទេសចិននិងកោះតៃវ៉ាន់ ជាដែនដីដាច់ដោយឡែកពីគ្នា។

សម្ដេចតេជោ បញ្ជាក់ថា សម្ដេចគ្មានសិទ្ធិសម្រេចឱ្យបើកការដ្ឋានព្រែកជីហ្វូណនតេជោនោះឡើយ

2024/05/25 11:36:40 am        233
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា សម្ដេចគ្មានសិទ្ធិក្នុងការសម្រេច ឱ្យបើកការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដែលការសម្រេច គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ សម្ដេចតេជោ បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ។ មិនមានរឿងបែបនេះទាល់តែសោះ ។ ការសម្រេចបើក ការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ មានតែការបំភ្លឺ តាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង” ៕

មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃនៅបន្តប្រកាសគាំទ្រយ៉ាងក្លៀវក្លានូវគម្រោងព្រែកជីកហ្វូណនតេជោ

2024/05/25 08:06:47 am        190
មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងព្រះសង្ឃផងដែរ បានដូរប្រូហ្វាលហ្វេសបុករបស់ខ្លួន(FACEBOOKFRAME) បន្តប្រកាសគាំទ្រយ៉ាងក្លៀវក្លានូវគម្រោង«ព្រែកជីកហ្វូណនតេជោ» ខណៈ គម្រោងព្រែកជីកមួយនេះនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗមុខនេះ ស្របទៅតាមការជំរុញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ការបន្តប្រកាសគាំទ្រដល់ការអនុវត្តគម្រោង«ព្រែកជីកហ្វូណនតេជោ»ពីសំណាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទីកន្លែងនេះដោយពួកគេមើលឃើញពីអនាគតថា គឺជាគម្រោងប្រវត្តិសាស្រ្តទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ និងទេសចរណ៍ដោយនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិហើយមួយវិញទៀតវាគឺជាផ្នែកមួយនៃការបោះជំហានទៅមុខកាន់តែធំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលាច ចម្ងាយ កាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង។ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅក្នុងសារពិសេស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានជំរុញឲ្យ រាជរដ្ឋាភិបាលកម្ពុជាពន្លឿនបើកការដ្ឋានសាងសង់នូវគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានឆាប់ៗ ខាងមុខនេះដោយកុំខ្វល់ពីការរិះគន់ពីសំណាក់ជនអគតិមួយក្តាប់តូច និងប្រទេសមួយចំនួននោះឡើយ៕អត្ថបទបាន ចក់

ឯកឧត្តម ខូយ រីដា អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ក្នុងខេត្តពោធិ៍សាត់

2024/05/24 04:28:24 pm        163
ពោធិ៍សាត់៖ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះបាន រៀបចំធ្វើបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីក្រុមការងារចុះជួយតាមក្រុង-ស្រុកទាំង៧ បេក្ខជនក្រុមប្រឹក្សា សមាជិកគណបក្ស និងអង្គបោះឆ្នោត សរុបប្រមាណ៤០០នាក់ ។មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥។ ឯកឧត្តមបានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។ ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ និងបានរំឭកនូវសាររបស់សម្តេចប្រធានគណបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ឱ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក គឺដើម្បីបន្តការអភិវឌ្ឍន៍គ្រប់មូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ប្រទេសជាតិកាន់តែរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព ។គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយក្នុងខេត្តពោធិ៍សាត់មានការិយាល័យតាមបណ្តាលក្រុង-ស្រុកសរុបចំនួន០៧ និងមានអ្នកបោះឆ្នោតសរុបចំនួន៣៤១នាក់៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

លោកពូទីន ពង្រឹងជំហរប្រឆាំងការរឹបអូសទ្រព្យសកម្ម ធ្វើឡើងដោយសហរដ្ឋអាមេរិក

2024/05/24 12:33:41 pm        142
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត ដែលអនុញ្ញាតឱ្យរឹបអូសទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រឹបអូសទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្រោមទណ្ឌកម្ម។ ក្រឹត នេះចែងថា ទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក រួមទាំងទ្រព្យសកម្ម និងមូលប័ត្ររបស់ពលរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី អាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់សងការខូចខាត ពីការរឹបអូសទ្រព្យសកម្មផ្ទាល់ខ្លួនរបស់រុស្ស៊ីនៅសហរដ្ឋអាមេរិក។ គណៈកម្មាការរដ្ឋាភិបាល នឹងសម្រេចថាតើទ្រព្យសកម្មណា ដែលត្រូវប្រើប្រាស់តាមសេចក្តីបង្គាប់របស់តុលាការ។ សហរដ្ឋអាមេរិក បានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យប្រទេសនេះរឹបអូសទ្រព្យសកម្ម រុស្ស៊ី នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន។ កាលពីថ្ងៃអង្គារ សមាជិកសហភាពអឺរ៉ុប បានព្រមព្រៀង ប្រើប្រាស់ការប្រាក់លើទ្រព្យសកម្មរបស់ធនាគារកណ្តាលរបស់រុស្ស៊ី សម្រាប់ការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន និងគោលបំណងផ្សេងទៀត។ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសG7 និងទេសាភិបាលធនាគារកណ្តាល ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះនៅកិច្ចប្រជុំក្នុងប្រទេសអ៊ីតាលី ដែលគ្រោងចាប់ផ្តើមនៅថ្ងៃសុក្រនេះ។កាលពីថ្ងៃព្រហស្បតិ៍ មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារទៅលើទីក្រុង Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ី បង្កើនការវាយលុករបស់ពួកគេទៅលើប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ីហ ឃ្លីមេនកូ(Ihor Klymenko) និយាយថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្ស៧នាក់ និងរងរបួស១៧នាក់ទៀត។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប ផ្តល់ជំនួយបន្ថែមទៀត។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបាននិយាយពីអ្វីដែលលោកបានព័ណ៌នាថាជា «ភេរវកររុស្ស៊ី» កំពុងទាញយកប្រយោជន៍ពីកង្វះការការពារដែនអាកាសរបស់អ៊ុយក្រែន។

យោធាអាមេរិក នឹងរៀបចំផ្នែកនៃសមយុទ្ធទ្រង់ទ្រាយធំ នៅប្រទេសជប៉ុន ជាលើកដំបូង

2024/05/24 12:30:32 pm        171
ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក នឹងរៀបចំផ្នែកមួយនៃសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួន នៅក្នុងប្រទេសជប៉ុនជាលើកដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សរបស់ខ្លួន ក្នុងការដោះស្រាយស្ថានភាពអាសន្ន ដែលអាចកើតមាននៅជិតប្រទេសនេះ។យោធាសហរដ្ឋអាមេរិក ធ្វើសមយុទ្ធដែលមានឈ្មោះថា ខែលការពារដ៏ក្លាហាន រៀងរាល់ពីរឆ្នាំម្តង នៅកោះ Guam និងនៅកន្លែងផ្សេងទៀត។ វានឹងមានការចូលរួមពីបុគ្គលិក មកពីអង្គភាពនានា ដូចជា កងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីន។ ការអះអាងនៃសមយុទ្ធនៅឆ្នាំនេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែមិថុនា ហើយបន្តរយៈពេលប្រហែលពីរសប្តាហ៍។ប្រភពព័ត៌មានបាននិយាយថា យន្តហោះចម្បាំងអាមេរិក គ្រោងនឹងទៅដល់មូលដ្ឋានទ័ពអាមេរិក និងមូលដ្ឋានកងកម្លាំងស្វ័យការពារចំនួនពីរកន្លែងនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមក្នុងការហ្វឹកហាត់ជាមួយយន្តហោះរបស់កងកម្លាំងស្វ័យការពារ។ ប្រភពព័ត៌មាននិយាយថា មូលដ្ឋានកងទ័ពស្វ័យការពារទាំងពីរ ទំនងជាមូលដ្ឋានទ័ពអាកាស ហាឈីណូហេ(Hachinohe) ក្នុងខេត្ត Aomori និង មូលដ្ឋាន Matsushima នៅក្នុងខេត្ត Miyagi ។មូលដ្ឋានរបស់កងកម្លាំងស្វ័យការពារ ដែលមូលដ្ឋានទាំងពីរស្ថិតនៅប្រទេសជប៉ុនភាគឦសាន បានធ្វើប្រតិបត្តិការយន្តហោះល្បាត យន្តហោះចម្បាំង និងយន្តហោះផ្សេងទៀត។ ប៉ុន្តែ វាកម្រណាស់សម្រាប់យន្តហោះចម្បាំងអាមេរិក ដែលចាកចេញពីមូលដ្ឋានដើម្បីហ្វឹកហាត់។

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌមានជ័យ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ

2024/05/24 12:06:19 pm        154
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ជួន ណារិន្ទ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ, និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងមូលដ្ឋានខណ្ឌមានជ័យសរុបចំនួនជាង១ពាន់នាក់។លោក ជួន ណារិន្ទ បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ និងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារ ថវិកា ពេលវេលា សំដៅសម្រេចឲ្យបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។លោក បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើងពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាបោះឆ្នោតអសកល ប៉ុន្តែគឺជាបោះឆ្នោតដែលកើតចេញពីឆន្ទះរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិក សមាជិកាជាក្រុមប្រឹក្សាសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។លោក បានបញ្ជាក់ថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតនេះ គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់ មានសមត្ថភាព និងសីលធម៌ ដើម្បីចូលរួមដឹកនាំខណ្ឌ និយាយដោយឡែក និងនិយាយជារួមគឺការចូលរួមកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។លោក បន្ថែមថា គណបក្សប្រជាជន បានសម្រិតសម្រាំងរកបានរួចហើយ និងសង្ឃឹមថា អង្គបោះឆ្នោតដែលជាមន្ត្រីបក្សនៅមូលដ្ឋាន ដែលមានសិទ្ធិបោះឆ្នោត គូសសន្លឹកឆ្នោតក្នុងប្រអប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា ដែលសន្លឹកឆ្នោត សម្រាប់ក្រុមប្រឹក្សាខណ្ឌមានជ័យ។

បក្សនយោបាយអនុវត្តបានល្អតាមការណែនាំរបស់ គ.ជ.ប ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា

2024/05/24 11:45:07 am        140
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៣នៅរាជធានីភ្នំពេញ បាន​ធ្វើសកម្មភាពបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី និង​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាខណ្ឌ ហើយនៅក្នុងដំណើរការឃោសនាបោះឆ្នោតនេះ បណ្តា​គណបក្ស​នយោបាយ​បានអនុវត្តគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានល្អប្រសើរ និងមានសណ្តាប់ធ្នាប់ល្អ។លោក ស៊ីម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ថ្លែងថា នៅរាជធានី​ភ្នំពេញ នាព្រឹកនេះ មានគណៈបក្សនយោបាយចំនួនបី បានធ្វើ​សកម្មភាព​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅតាមបណ្តាខណ្ឌទាំង១៤ ដោយ​បាន​ប្រមូល​ផ្តុំ​ជួបជុំសមាជិកសមាជិការបក្សចំនួនប្រមាណ ៥០០នាក់ក្នុងមួយក្បួន និងហែក្បួន​ទៅ​តាម​តម្រាយផ្លូវដែលបានស្នើសុំទៅ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី។ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពឃោសនាបិទយុទ្ធនាការ តាមរយៈ​ការជួបជុំគ្នានៅទីស្នាក់ការបក្សតាមបណ្តាខណ្ឌរបស់ខ្លួនផងដែរ។លោក​បន្តថា យុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និង​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាខណ្ឌអណត្តិទី៤ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ គឺមានសន្តិសុខ សណ្តាប់​ធ្នាប់​ល្អប្រ​សើរ មិនមានបាតុភាពអ្វីកើតឡើងនោះទេ ពោលកម្លាំងការពារសន្តិសុខ រៀបចំ​សណ្តាប់​ធ្នាប់​ចម្រុះ មានកងកម្លាំងនគរបាល កងអាវុធហត្ថ កងប្រជាការពារ និងកម្លាំង​រៀបចំ​សណ្តាប់​ធ្នាប់​តាមបណ្តាគណបក្ស គឺបានធ្វើការសហការគ្នាល្អ ធ្វើឲ្យដំណើរការ​ឃោសនា​បោះឆ្នោត​នេះ មានភាពរលូន។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាខ័ណ្ឌ នៅក្នុងរាជធានីភ្នំពេញ មានអង្គបោះឆ្នោតដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នៅ​ក្នុង​តំណែង មានចំនួន ៨៩៩រូប និងមានការិយាល័យបោះឆ្នោតចំនួន១៤ នៅតាម​បណ្ដា​ខណ្ឌនីមួយ​នៃ​រាជធានីភ្នំពេញ៕ អត្ថបទ ស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM