ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

2024/05/15 02:53:55 pm        175
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ។

កោះតៃវ៉ាន់៖ WHO គួរតែអនុញ្ញាតឱ្យខ្លួនចូលរួមកិច្ចប្រជុំទាំងអស់របស់អង្គការនេះ

2024/05/15 11:48:50 am        125
ប្រមុខការបរទេសកោះតៃវ៉ាន់ លោក ចូសេប អ៊ូ (Joseph Wu) នៅពីថ្ងៃពុធ (១៥ ឧសភា) នេះ បានអំពាវនាវដល់អង្គការសុខភាពពិភពលោក WHO ឱ្យអនុញ្ញាតឱ្យកោះនេះចូលរួមកិច្ចប្រជុំទាំងអស់របស់ខ្លួន ប្រសិនបើស្ថានប័នពិភពលោកមួយនេះម៉ឺងម៉ាត់អំពីគោលដៅរបស់ខ្លួននៃ «សុខភាពសម្រាប់ទាំងអស់គ្នា» មុនពេលកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដែលក្រុងតៃប៉ិ ចង់ចូលរួម។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើនដោយសារតែការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន។ សន្និបាតសុខភាពពិភពលោក (WHA) ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) ដែលចិនចាត់ទុកថាជាអ្នកផ្ដាច់ខ្លួន ចូលកាន់តំណែង។តៃវ៉ាន់ បានចូលរួមសន្និបាតសុខភាពពិភពលោក (WHA) នេះក្នុងនាមជាអ្នកសង្កេតការណ៍ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំនៅពេលនោះ គឺលោក ម៉ា អ៊ីងចូវ (Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។ ប៉ុន្តែទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងការចូលរួមរបស់តៃវ៉ាន់នៅឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំថ្មី លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះតំណែង។ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា វាជាកំហុសរបស់បក្សកាន់អំណាចរបស់តៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA ដោយសារអ្វីដែលខ្លួនហៅថា «កង្វះមូលដ្ឋាននយោបាយ» ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់និយាយថា ទីក្រុងប៉េកាំង ពុំមានសិទ្ធិនិយាយជំនួស ឬតំណាងឱ្យតៃវ៉ាន់ នៅលើឆាកអន្តរជាតិឡើយ៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េ

2024/05/15 11:42:40 am        139
នាព្រឹកថ្ងៃទី១៥ឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។ គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ក្រៅពីកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគនានា សម្តេចធិបតីនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សម្ដេចធិបតី និងលោកជំទាវនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕អត្ថបទ៖ វ៉ន ដារ៉ា

ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ឡើងកម្ដៅខ្លាំង មួយសប្ដាហ៍មុនពិធីចូលកាន់តំណែងមេដឹកនាំថ្មី

2024/05/15 10:02:07 am        144
កោះតៃវ៉ាន់បានរាយការណ៍ថា កងកម្លាំងយោធារបស់ចិនកំពុងអនុវត្ត សកម្មភាពល្បាតប្រយុទ្ធ មួយផ្សេងទៀតនៅជិតកោះនេះកាលពីថ្ងៃអង្គារ ១៤ ឧសភា រួមទាំងការបញ្ជូនយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន ដ៏រសើបរបស់កោះតៃវ៉ាន់ ខណៈភាពតានតឹងកើនឡើង មួយសប្តាហ៍មុនពេលមេដឹកនាំថ្មីចូលកាន់តំណែង។ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ យោធារបស់ប្រទេសចិន បានបង្កើនសកម្មភាពរបស់ខ្លួនជុំវិញកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ជាជំហរ ដែលរដ្ឋាភិបាលក្រុងតៃប៉ិ ច្រានចោលយ៉ាងដាច់អហង្ការ។ មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ(Lai Ching-te) នឹងត្រូវចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍ក្រោយបន្ទាប់ពីការបោះឆ្នោតរបស់លោកកាលពីខែមករាឆ្នាំនេះ។ក្រុងប៉េកាំងបាន ចាត់ទុកលោក Lai ថាជា ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយបានបដិសេធការចរចា ម្តងហើយម្តងទៀតជាមួយកោះតៃវ៉ាន់។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង កូប៉ិនហាក (Copenhagen) ក្នុងប្រទេសដាណឺម៉ាក នៅក្នុងសារដែលបានថតទុកមុន កាលពីថ្ងៃអង្គារ លោក Lai បាននិយាយថា លោកនឹងប្រឹងប្រែងការពារស្ថានភាពបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រនេះ ។ លោកបាននិយាយថា លោកនឹងមិនបដិសេធការសន្ទនាជាមួយប្រទេសចិនលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ដោយគ្មានលក្ខខណ្ឌឡើយ។ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង៥ល្ងាច ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ២៣ គ្រឿង រួមទាំងយន្តហោះចម្បាំងទំនើប Su-30 កំពុងអនុវត្ត សកម្មភាពល្បាតត្រៀមប្រយុទ្ធរួមគ្នា រួមទាំងនាវាចម្បាំងទៀតផង៕

ក្រុមហ៊ុន OpenAI បង្ហាញគំរូ AI ថ្មី ខណៈការប្រកួតប្រជែងបច្ចេកវិទ្យាកាន់តែក្តៅគគុក

2024/05/14 12:57:41 pm        115
ក្រុមហ៊ុន ដែលផលិតបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI ដ៏ល្បី ឆាត-ជីភីធី (ChatGPT) ឈ្មោះក្រុមហ៊ុន អូភេន-អេអាយ (OpenAI) បាននិយាយកាលពីថ្ងៃចន្ទ (១៣ ឧសភា) ថាខ្លួននឹងបញ្ចេញនូវគំរូ AI ថ្មីមួយដែលមានឈ្មោះថា ជីភីធី-ហ្វរអូ (GPT-4o) ដែលមានសមត្ថភាពសន្ទនាជាសំឡេងជាក់ស្តែង និងអាចធ្វើអន្តរកម្មសន្ទនាតាមអត្ថបទ និងរូបភាព ដែលជាជំហានចុងក្រោយបំផុតរបស់ខ្លួនដើម្បីបន្តឈានទៅមុខក្នុងការប្រកួតប្រជែងដ៏ក្ដៅគគុកដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ក្រុមអ្នកស្រាវជ្រាវរបស់ OpenAI បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់មួយថា សមត្ថភាពសន្ទនាជាសំឡេងថ្មីនេះ អាចឱ្យអ្នកប្រើប្រាស់និយាយទៅកាន់ ChatGPT និងទទួលបានការឆ្លើយតបតាមពេលវេលាជាក់ស្តែងដោយគ្មានការពន្យាពេល និងការរំខានក្នុងពេលកំពុងដំណើរការ ដែលទាំងនោះជាបញ្ហាប្រឈមសំខាន់នៃការសន្ទនាជាក់ស្តែងភាគច្រើនដែលជំនួយការសំឡេង AI បានជួបប្រទះ។OpenAI ដែលគាំទ្រដោយក្រុមហ៊ុន ម៉ៃក្រូសូហ្វ (Microsoft) ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង និងសម្ពាធដើម្បីពង្រីកមូលដ្ឋានអ្នកប្រើប្រាស់ ChatGPT ដែលជាផលិតផលដ៏ពេញនិយមរបស់ខ្លួន និងដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតមាតិកាសរសេរដូចមនុស្ស និងជាកម្មវិធីកូដលំដាប់កំពូលមួយ។លោកស្រី មីរ៉ា មូរ៉ាទី (Mira Murati) ប្រធានផ្នែកបច្ចេកវិទ្យារបស់ OpenAI បាននិយាយនៅក្នុងព្រឹត្តិការណ៍នោះថា ម៉ូដែលថ្មីនេះនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ព្រោះវាមានតម្លៃសន្សំសំចៃជាងម៉ូដែលមុនៗរបស់ក្រុមហ៊ុន។ លោកស្រីបន្ថែមថា អ្នកប្រើប្រាស់ដែលបង់ប្រាក់លើអេអាយ ជីភីធី-ហ្វរអូ (GPT-4o) នេះនឹងមានដែនកំណត់សមត្ថភាពធំជាងអ្នកប្រើប្រាស់ឥតគិតថ្លៃរបស់ក្រុមហ៊ុន ហើយម៉ូដែល GPT-4o នេះនឹងមាននៅក្នុង ChatGPT ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

សម្ដេចតេជោសង្ឃឹមថាឯកអគ្គរដ្ឋទូតកាណាដានឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជាមួយ​អាស៊ានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2024/05/14 12:35:16 pm        123
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជរាធានីភ្នំពេញ។នៅក្នុងជំនួបនេះ សម្ដេចតេជោសង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹង​ខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺកាណាដាកំពុង​តែខិតខំ​ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀងពា​ណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផល​ប្រយោជន៍​ទាំង​អាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ក្នុងឱកាស​នោះលោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញសេចក្តីរីករាយ ដែលកាណាដា​បានក្លាយ​ជាដៃ​គូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយលោកជំទាវ​នឹង​ប្ដេជ្ញា​ខិតខំ​បន្ត​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែរីក​ចម្រើន​បន្ថែម​ទៀតនៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសជំរុញកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជា​ជំរុញ​ការ​វិនិយោគ​ប្រកប​ដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែល​កន្លងមកនេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រង Manulife និងក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​។ លោកជំទាវជម្រាបសម្ដេចតេជោថា នឹងខិតខំដើម្បី​ឲ្យមាន​ការ​វិវត្ត​រីក​ចម្រើន​ទៅ​លើកិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកថា កម្ពុជា និងកាណាដា មានទំនាក់​ទំនង​ជាយូរ​លង់​ណាស់​មក​ហើយ ពោលគឺជាង៧០ ឆ្នាំទៅហើយ គឺមានទំនាក់ទំនង​ការទូត​នៅ​ក្នុង​ឆ្នាំ​១៩៥២ មុនកម្ពុជាបានទទួលបានឯករាជ្យភាពទៅទៀត។ ហើយសម្ដេចបានមានប្រសាសន៍ថា កន្លង​ទៅ​នេះកម្ពុជា​តែង​តែវាយ​តម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​ទាំង​ឡាយ​ណា​ដែល​បាន​ទទួល​ស្គាល់​កម្ពុជា​មុន​កម្ពុជា​បានឯករាជ្យ ដែលនេះគឺជាកត្តាជួយជំរុញដំណើរការឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចតេជោបន្តទៀតថា ដែលពេលនោះប្រទេសកាណាដា ប្រទេសប៉ូឡូញ និងឥណ្ឌា គឺជាសមាជិកនៃ គណៈកម្មការត្រួតពិនិត្យនៃការផ្ដល់ឯករាជ្យភាពដល់កម្ពុជា។សម្ដេចតេជោ​បានសម្តែងនូវក្តីរីករាយដែលបានឃើញទំហំពាណិជ្ជកកម្ម ប្រទេសទាំងពីរមាន​ការ​វិវត្តន៍ មានស្ថិរភាព បើទោះបីជាមានបញ្ហាប្រឈមកន្លងទៅដូចជាបញ្ហាកូវីដ១៩ បញ្ហាភូមិ​សាស្ត្រ​នយោបាយ ក៏ទំហំពាណិជ្ជកម្មមិនមានការប្រែប្រួលខ្លាំងនោះទេ។ ជាមួយគ្នាដូច​ផងដែរ​សម្ដេចតេជោ​ក៏​បានកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមចំណែក​ជួយជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថលនៅកម្ពុជា ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទូទាត់​ទំនិញ​ផ្សេង​ៗ ឬក៏ការចាយវាយប្រាក់ផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិចនេះ។សម្ដេចតេជោ បានមានប្រសាសន៍រំលឹកទៀតថា កាលពីឆ្នាំ២០២២ នៅពេលដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី កាណាដា នៅភ្នំពេញ ហើយ​បាន​ជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការ នានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែល​ប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ ហើយ​សម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីត​កាល​កម្ពុជា​បាន​ឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនៅគ្រាប់មីន និងនិងគ្រាប់មិនទាន់​ផ្ទុះ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយ​សម្តេច​តេជោ​ក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ៕

មន្ត្រីអាមេរិក និងអ៊ីស្រាអែល នឹងពិភាក្សាពីវិធីជាជម្រើសដើម្បីកម្ទេចក្រុមហាម៉ាសនៅទីក្រុងរ៉ាហ្វា

2024/05/14 12:29:37 pm        48
មន្ត្រីជាន់ខ្ពស់សេតវិមាន និយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងជួបគ្នាដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីវិធីជាជម្រើស ដើម្បីកម្ទេចក្រុមអ៊ីស្លាមនិយមហាម៉ាស នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈព្យាយាមបញ្ចៀសការស្លាប់ និងរងរបួសជនស៊ីវិល។ និយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា វានឹងជាកំហុសមួយ ក្នុងការចាប់ផ្តើមប្រតិបត្តិការសឹកទ្រង់ទ្រាយធំ ចូលទៅក្នុងតំបន់ហ្កាហ្សា។លោកជឿជាក់ថា អ៊ីស្រាអែល អាច នឹងត្រូវតែធ្វើអ្វីបន្ថែមទៀតដើម្បីធានាបានការការពារ ជនស៊ីវិលដែលគ្មានកំហុស។ លោក Sullivan និយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងមានឱកាសជួបពិភាក្សាគ្នា បន្ថែមអំពីវិធីល្អបំផុតដើម្បីធានាបានការកម្ទេចក្រុមហាម៉ាស នៅគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្កាហ្សា រួមទាំងនៅទីក្រុងរ៉ាហ្វា ក្នុងបរិបទនៃការសន្ទនាគ្នា។លោកនិយាយថាជំនួប នឹងធ្វើឡើងដោយផ្ទាល់ ហើយនឹងកើតឡើងក្នុងប៉ុន្មានថ្ងៃខាងមុខនេះ មិនមែនសប្តាហ៍នោះទេ។ប្រទេសអាហ្រ្វិកខាងត្បូង បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហើយបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិក មិនជឿថាអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្កហ្សា គឺជាអំពើប្រល័យពូជសាសន៍នោះទេ។

ចិន អំពាវនាវឲ្យមានទំនាក់ទំនងស្ថិរភាព ជាមួយកូរ៉េខាងត្បូង ទោះមានការប្រឈមដាក់គ្នាដ៏លំបាកក្ដី

2024/05/14 12:26:37 pm        49
ប្រមុខការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទទី១៣ឧសភា នៅឯកិច្ចប្រជុំកម្រមួយក្នុងទីក្រុងប៉េកាំង ដែលបានធ្វើឡើងស្របពេលមានភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងបញ្ហាតំបន់ផ្សេងៗជាច្រើនទៀតថា ប្រទេសចិន និងកូរ៉េខាងត្បូង គួរតែស្វែងរកទំនាក់ទំនងប្រកបដោយស្ថិរភាព ទោះបីជាមានការប្រឈមដាក់គ្នាដ៏លំបាកនៅពេលថ្មីៗនេះក៏ដោយ។រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ តេយ៉ុល (Cho Tae-yul) បាននិយាយថា ប្រទេសនានា ចាំបាច់ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងទំនាក់ទំនងដោយប្រុងប្រយ័ត្ន នៅក្នុងជំនួបមានរយៈពេល៤ម៉ោង។ លោក ចូ បានទៅដល់ក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ជាដំណើរលើកដំបូងទៅកាន់ប្រទេសចិន ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែមករា ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងផងដែរ ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាង៦ឆ្នាំមកនេះ ។ ទំនាក់ទំនងរវាងក្រុងប៉េកាំង និងសេអ៊ូល ស្ថិតក្រោមសម្ពាធថ្មី នៅពេលលោកប្រធានាធិបតី កូរ៉េខាងត្បូង យ៉ុន សុក យ៉ុល (Yoon Suk Yeol) បាននិយាយកាលពីឆ្នាំមុន ថា កោះស្វ័យគ្រប់ក្រងតាមបែបលទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាដែនដីរបស់ខ្លួន គឺជាបញ្ហាសកល មិនមែនត្រឹមតែរវាងចិន និងកោះតៃវ៉ាន់ ប៉ុណ្ណោះទេ។ យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ លោក Wang បានប្រាប់លោក ចូ ថា ទំនាក់ទំនងចិន ជាមួយកូរ៉េខាងត្បូង បានប្រឈមការលំបាក និងការប្រកួតប្រជែងជាច្រើន ដែលមិនមែនជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំង២ឡើយ ហើយប្រទេសចិនក៏មិនចង់ឃើញដែរ ៕

លោក Trump រិះគន់ខ្លាំងៗចៅក្រមនៅទីក្រុងញូវយ៉ក ជុំវិញការជំនុំជម្រះក្តីប្រាក់បំបិទមាត់

2024/05/14 12:23:03 pm        99
ដោយចាកចេញពីតុលាការ កាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា នៅក្នុងការជំនុំជម្រះក្តីប្រាក់បំបិទមាត់ លោក Trump ជាថ្មីម្តងទៀត បានរិះគន់ខ្លាំងៗទៅលើចៅក្រម លោក ជូអាន មឺចាន(Juan Merchan) ដោយបានអះអាងដដែលៗថា ពេលវេលានៃការជំនុំជម្រះក្តីនេះ គឺមានបំណងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់លោកក្នុងការធ្វើយុទ្ធនាការ ខណៈលោកស្វែងរកការទាមទារយកវិញសេតវិមាន នៅក្នុងឆ្នាំ២០២៤នេះ។ លោក Trump ពុំបាននិយាយអំពីអតីតអ្នកសម្របសម្រួលដែលលែងមានទំនាក់ទំនង លោក Michael Cohen ដែលកាលពីពេលមុន បានប្រាប់តុលាការថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានយល់ព្រមលើការបង់ប្រាក់បំបិទមាត់ ដើម្បីបង្កប់រឿងរបស់តារាភាពយន្តអាសអាភាសចំពោះការជួបទំនាក់ទំនងផ្លូវភេទជាមួយនាងតាមការចោទប្រកាន់ មុនពេលដែលវាអាចបំផ្លាញយុទ្ធនាការបោះឆ្នោតរបស់លោកនៅឆ្នាំ២០១៦។ការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លាររបស់ លោក Cohen ទៅឱ្យនាង Stormy Daniels ដែលមានបំណងរារាំងនាងមិនឱ្យនិយាយជាសាធារណៈអំពីការជួបតំនាក់ទំនងផ្លូវភេទ ដែលនាងនិយាយថានាងមានទំនាក់ទំនងនេះជាមួយ លោក Trump ក្នុងឆ្នាំ ២០០៦ គឺស្ថិតនៅចំណុចកណ្តាលនៃការជំនុំជម្រះក្តី។ រដ្ឋអាជ្ញា ជាមួយការិយាល័យមេធាវីទីក្រុង Manhattan លោក Alvin Bragg បានចោទប្រកាន់លោក Trump ពីបទក្លែងបន្លំឯកសាររបស់លោក ចំពោះការទូទាត់សំណងទៅឱ្យ លោក Cohen ក្នុងឆ្នាំ២០១៧ ថា ជាការចំណាយស្របច្បាប់នៅក្នុងសៀវភៅរបស់ក្រុមហ៊ុនអចលនទ្រព្យ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក។លោក Trump បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះរឿងរ៉ាវចំនួន៣៤ករណី និងបដិសេធចំពោះទំនាក់ទំនងផ្លូវភេទជាមួយនាង Daniels ផងដែរ។ លោក បានអះអាងថា ករណីនេះជាការប៉ុនប៉ងផ្នែកនយោបាយ ដើម្បីជ្រៀតជ្រែកចូលក្នុងយុទ្ធនាការរបស់លោក។ លោក Trump បានទៅដល់តុលាការកាលពីថ្ងៃចន្ទ ជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើនរូប ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីពីបទការបង់ប្រាក់បំបិទមាត់ទៅឲ្យតារាភាពយន្តអាសអាភាសម្នាក់ គឺនាង Stormy Daniels ។

លោក Blinken ទៅដល់អ៊ុយក្រែន ដើម្បីបង្ហាញសាមគ្គីភាពរបស់អាមេរិក ខណៈមានការវាយប្រហាររបស់រុស្ស៊ី

2024/05/14 11:53:01 am        70
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុង គីវ (Kyiv) នៅថ្ងៃអង្គារ ទី១៤ឧសភានេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអ៊ុយក្រែន ដោយមន្ត្រីជាន់ខ្ពស់អាមេរិក ចាប់តាំងពីសភា បានអនុម័តកញ្ចប់ជំនួយយោធាដែលបានពន្យារពេលជាយូរ ចំនួន៦១ពាន់លានដុល្លារ សម្រាប់ប្រទេសនេះ កាលពីខែមុន។ ដំណើរទស្សនកិច្ចគ្មានការផ្ដល់ដំណឹងជាមុននេះ មានបំណងបង្ហាញសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ុយក្រែន ខណៈខ្លួនកំពុងតស៊ូទប់ទល់ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅតាមព្រំដែ នភាគឦសានរបស់ខ្លួន។ មន្ត្រីសហរដ្ឋអាមេរិក ដែលបានប្រាប់អ្នកយកព័ត៌មានពេលកំពុងធ្វើដំណើរជាមួយ Blinken ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោក Blinken ដែលបានទៅដល់ទីក្រុង Kyiv តាមរថភ្លើងនៅព្រឹកថ្ងៃអង្គារនេះ សង្ឃឹមថានឹងបញ្ជូនសញ្ញានៃការធានាដ៏រឹងមាំដល់ប្រជាជនអ៊ុយក្រែន នៅក្នុងគ្រាដ៏លំបាក។ មន្ត្រីខាងលើនិយាយថា ប្រមុខការបរទេសអាមេរិក រូបនេះ នឹងធានាដល់ក្រុមមន្ត្រីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី Volodymyr Zelenskiy ចំពោះការផ្ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក និងថ្លែងសុន្ធរកថា ផ្ដោតលើអនាគតរបស់អ៊ុយក្រែន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ជ្រើសរើសកុមារី និងយុវតី ចូលរួមប្រកួតប្រជែងកម្រិតថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម
11/07/2025 05:11 PM
សមាជិកសភា៖លោកខាងលិចព្យាយាមផ្លាស់ប្តូរស្ថានការណ៍នៅអ៊ុយក្រែន ដោយគំរាមវាយប្រហាររោងចក្រនុយក្លេអ៊ែរ
11/07/2025 05:11 PM
ក្រសួងការបរទេស៖ ប្រទេសចិនមិនទាន់បានត្រៀមខ្លួន ដើម្បីចូលរួមកិច្ចចរចាអាវុធនុយក្លេអ៊ែរទេ
11/07/2025 05:11 PM
UN និងដៃគូសជំនួយ បង្កើនការគាំទ្រសម្រាប់ប្រជាជនភៀសខ្លួន នៅស៊ូដង់
11/07/2025 04:11 PM
កងទ័ពស៊ុយអែត ហ្វឹកហាត់នៅមុនការដាក់ពង្រាយអង្គភាព NATO ទៅកាន់ប្រទេសឡាតវី
11/07/2025 04:11 PM
ជប៉ុនថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង
11/07/2025 04:11 PM
មនុស្សជាច្រើននាក់ រងរបួសក្នុងហេតុការណ៍ផ្ទុះនៅព្រះវិហារក្នុងបរិវេនសាលារៀន នៅទីក្រុងហ្សាកាតា
11/07/2025 04:11 PM
ហានិភ័យ និងការពិត ពាក់ព័ន្ធនឹងការពិភាក្សាពីការសាកល្បងនុយក្លេអ៊ែរ ដែលត្រឡប់មកកាន់ឆាកអន្តរជាតិវិញ
11/07/2025 04:11 PM
ចរាចរណ៍ត្រូវផ្អាកនៅអាកាសយានដ្ឋានរបស់ទីក្រុងនៃប្រទេសស៊ុយអែត ក្រោយប្រទះឃើញយានដ្រូន
11/07/2025 04:11 PM
ប៉េរូប្រកាសថា ប្រធានាធិបតីម៉ិកស៊ិកជាជនមិនត្រូវបានស្វាគមន៍ ខណៈករណីសុំសិទ្ធិជ្រកកោន ធ្វើឲ្យភាពតានតឹងខ្លាំងឡើង
11/07/2025 04:11 PM