សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ការចងចាំអំពើប្រល័យពូជសាសន៍ជាការដាស់ស្មារតីរួមគ្នា ទប់ស្កាត់អំពើនេះកុំឱ្យត្រឡប់មកវិញ

2024/05/20 12:10:45 pm        105
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការចងចាំនូវអំពើប្រល័យពូជសាសន៍ ជាការដាស់ស្មារតីដល់ប្រជាជាតិខ្មែររួមគ្នាទប់ស្កាត់អំពើនេះ កុំឱ្យត្រឡប់មកវិញ ខណៈថ្ងៃទី៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» ថា សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ ដូច្នេះសន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរ និងពិភពលោក​បានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរ​ក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើ​ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនា​រកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់​អត្តសញ្ញាណជាតិ​ជាថ្មីម្តងទៀតនោះ ​គឺការយកចិត្តទុកដាក់ចំពោះប្រជាជន​ដែលបានរស់​នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិត​ពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ​ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា​ គឺជាទឡ្ហីការណ៍ បញ្ជាក់​យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ​ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយ​ប្រទេសសម្រាប់សតវត្សរ៍ទី២១៕អត្ថបទ៖វ៉ន ដារ៉ា

ហ្វីលីពីន៖ ចិន គួរតែអនុញ្ញាតឱ្យមានការពិនិត្យពីអន្តរជាតិលើដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង

2024/05/20 12:02:02 pm        174
ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (២០ ឧសភា) នេះ បានរុញឱ្យប្រទេសចិន បើកចំហទៅនឹងការត្រួតពិនិត្យជាអន្តរជាតិលើដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) បន្ទាប់ពីខ្លួនបានចោទប្រកាន់ទីក្រុងប៉េកាំង ថាបានបំផ្លាញបរិស្ថានសមុទ្ររបស់ថ្មប៉ប្រះទឹកមួយនេះ។ អ្នកនាំពាក្យសន្តិសុខជាតិ លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពដែលកំពុងកើតឡើងនៅទីនោះ»។អ្នកនាំពាក្យរូបនេះនិយាយថា មានការយល់ស្របកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋាភិបាលហ្វីលីពីន លើតម្រូវការក្នុងការដាក់ពាក្យប្ដឹងប្រទេសចិន ជុំវិញការបំផ្លាញតំបន់ថ្មប៉ប្រះទឹក រួមទាំងការប្រមូលផលលៀសសមុទ្រយក្ស ដែលជិតផុតពូជនៅក្នុងសមុទ្រចិនខាងត្បូង។លោក ម៉ាឡាយ៉ា បន្ថែមថា «ប្រសិនបើចិន ពិតជាជឿជាក់លើអ្វីដែលខ្លួនកំពុងអះអាងមែន គួតែឱ្យភាគីទីបីអន្តរជាតិធ្វើការត្រួតពិនិត្យលើដែនទឹក បាចូ ដឺ ម៉ាស៊ីនឡុក (Bajo de Masinloc)»។ ទីក្រុងម៉ានីល ហៅដែនទឹក ស្កាបូរ៉ូ ស្ហូល នេះថា បាចូ ដឺ ម៉ាស៊ីនឡុក ឬ ប៉ាណាតាក ស្ហូល (Panatag Shoal)។ហ្វីលីពីន បានទទួលជ័យជម្នះក្នុងឆ្នាំ២០១៦ លើសំណុំរឿងប្រឆាំងនឹងប្រទេសចិន ដែលបានបញ្ជាក់ថាការទាមទាររបស់ទីក្រុងប៉េកាំង ចំពោះអធិបតេយ្យភាពលើភាគច្រើននៃសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ។ ប្រទេសចិន ដែលបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចឆ្នាំ២០១៦ នោះ និងលើកឡើងថាជាការបំភាន់ដោយមហាអំណាចលោកខាងលិច បានបដិសេធម្តងហើយម្តងទៀតនូវការអះអាងអំពីការបំផ្លាញថ្មប៉ប្រះទឹកនៅដែនទឹកជម្លោះ៕

ប្រធានាធិបតី ប្រទេសដូមីនីក លោក Abinader ប្រកាសជ័យជម្នះក្នុងការបោះឆ្នោត

2024/05/20 11:59:15 am        93
ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់សាធារណរដ្ឋដូមីនីក លោក លូអ៊ីស អាប៊ីណាឌ័រ(Luis Abinader) បានអរគុណដល់អ្នកគាំទ្រ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីលទ្ធផលក្នុងការបោះឆ្នោតបឋម បានបង្ហាញពីជ័យជម្នះដាច់ឆ្ងាយ សម្រាប់អាណត្តិទីពីររបស់លោក ដោយពុំចាំបាច់មានកាបោះឆ្នោតជុំទីពីរឡើយ។លោក Abinader និយាយថា បេក្ខជនគូប្រជែងដ៏សំខាន់របស់លោក គឺលោក លីអូនែល ហ្វឺណង់ដេស(Leonel Fernandez) បានអំពាវនាវឱ្យទទួលស្គាល់ជ័យជម្នះក្នុងការបោះឆ្នោត។ ដោយការរាប់សន្លឹកឆ្នោត បានប្រហែល ៤៤ភាគរយ បុរសវ័យ៥៦ឆ្នាំរូបនេះ ទទួលបាន ៥៩,០៩ភាគរយ នៃសន្លឹកឆ្នោត។លោក Abinader ជាអតីតពាណិជ្ជករ និងជាមេដឹកនាំគណបក្សបដិវត្តន៍ទំនើប បានដាក់ការអះអាងរបស់លោកលើការដោះស្រាយចំពោះវិបត្តិជំងឺ COVID-19 យ៉ាងក្លៀវក្លា។ ជំហរប្រកាន់តឹងរបស់លោកចំពោះប្រទេសហៃទី និងការទាមទារប្រឆាំងអំពើពុករលួយ បានជួយឲ្យទទួលបានការគាំទ្រច្រើន ជាងគូប្រជែងសំខាន់ៗចំនួនពីររូប របស់លោក។អ្នកបោះឆ្នោតដែលមានសិទ្ធិ រហូតដល់ទៅ៨លាននាក់ បានសម្រេចចិត្តថាតើបេក្ខជនរូបណាដែលស័ក្តិសមបំផុតដើម្បីទទួលដោះស្រាយបញ្ហាអំពើពុករលួយក្នុងរដ្ឋាភិបាល និងកាត់បន្ថយអតិផរណា និងវិសមភាព នៅក្នុងគោលដៅទេសចរណ៍កំពូលរបស់ប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។

លោក Lai Ching-te បានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់

2024/05/20 11:43:11 am        94
មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បានស្បថចូលកាន់តំណែងនៅថ្ងៃចន្ទ (២០ ឧសភា) នេះ ដោយប្រឈមមុខនឹងការខឹងសម្បារពីប្រទេសចិន ដែលចាត់ទុកលោកជា «ជនផ្ដាច់ខ្លួន» និងសភាដែលប្រេះស្រាំ ជាមួយក្រុមបក្សប្រឆាំង ដែលកំពុងប្រជែងនឹងលោក។ ដោយចាប់ផ្តើមដំណើរជីវិតដ៏តូចតាចរបស់ខ្លួនក្នុងនាមជាកូនអ្នករុករករ៉ែ លោក ឡៃ បានខិតខំរហូតបានកាន់តំណែងកំពូលជាអ្នកដឹកនាំ។ លោក ឡៃ នឹងបង្ហាញសុច្ឆន្ទៈចំពោះប្រទេសចិន នៅក្នុងសុន្ទរកថាចូលកាន់តំណែងនៅការិយាល័យមេដឹកនាំសម័យអាណានិគមជប៉ុន នៅកណ្តាលទីក្រុងតៃប៉ិ ហើយអំពាវនាវឱ្យភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ បន្តសន្តិភាព នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយសង្ខេបអំពីបញ្ហានេះ។លោក ឡៃ ដែលឈានចូលវ័យ ៦៥ ឆ្នាំក្នុងខែតុលា បានស្បថចូលកាន់តំណែងនៅទីក្រុងតៃប៉ិ ភ្លាមៗបន្ទាប់ពីម៉ោង ៩ ព្រឹក (ម៉ោងក្នុងស្រុក) ហើយបេក្ខជនមេដឹកនាំលំដាប់ទី២ គឺលោកស្រី សៃសូ ពីឃីម (Hsiao Bi-khim) ក៏ស្បថចូលកាន់តំណែងផងដែរ។ ប្រមុខដឹកនាំដែលជាប់ឆ្នោតដោយផ្ទាល់ទីប្រាំក្នុងប្រវត្តិសាស្ត្រកោះតៃវ៉ាន់រូនេះ បានចូលកាន់តំណែងបន្តពីលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែលជាមេដឹកនាំអស់រយៈពេលប្រាំបីឆ្នាំ។ជ័យជម្នះរបស់លោក ឡៃ ក្នុងការបោះឆ្នោតកាលពីខែមករា បានដណ្ដើមអាណត្តិទីបីជាប់ៗគ្នាសម្រាប់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់ខ្លួន នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាការបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាពនៃលទ្ធិប្រជាធិបតេយ្យរបស់កោះដែលមានប្រជាជនចំនួន ២៣ លាននាក់មួយនេះ និងការស្តីបន្ទោសចំពោះការគំរាមកំហែង និងការបំភិតបំភ័យរបស់ប្រទេសចិន។ខណៈពេលដែលប្រទេសមួយចំនួនបានទទួលស្គាល់ជាផ្លូវការនូវកោះតៃវ៉ាន់ ហើយប្រទេសចិន កាន់តែព្យាយាមធ្វើឱ្យកោះនេះឯកោនោះ ឥស្សរជនបរទេសជិត ៧០០ នាក់ត្រូវបានអញ្ចើញឱ្យមកចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ឡៃ នេះបើយោងតាមអាជ្ញាធរការបរទេសរបស់ទីក្រុងតៃប៉ិ៕

ប្រជាជនអ៊ុយក្រែន ផ្តោតក្តីសង្ឃឹមលើលោក Zelenskiy ដើម្បីបញ្ចប់សង្រ្គាម

2024/05/20 11:27:59 am        162
ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រារព្ធខួប៥ឆ្នាំនៃការឡើងកាន់តំណែង នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះ ការរំពឹងទុកនៃការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី បន្ទាប់ពីសង្រ្គាមរយៈពេលជាងពីរឆ្នាំនៅតែនៅវែងឆ្ងាយ។ នៅឆ្នាំ២០១៩ លោក Zelenskiy ដែលជាតារាកំប្លែង ពុំមានបទពិសោធន៍ខាងនយោបាយ បានប្រជែងជាមួយប្រធានាធិបតីកាន់អំណាច លោក ភីត្រូ ប៉ូរ៉ូសេនកូ(Petro Poroshenko) និងបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំទីពីរដោយទទួលបានសំឡេងឆ្នោត៧៣ភាគរយ។លោក បានចូលប្រឡូកក្នុងឆាកនយោបាយក្នុងនាមជាអ្នកនយោបាយថ្មីថ្មោង ដែលបានចូលក្នុងអារម្មណ៍ប្រឆាំងអ្នកកាន់អំណាចក្នុងចំណោមប្រជាជនអ៊ុយក្រែន ដែលពួកគេធុញទ្រាន់នឹងអ្នកនយោបាយដែលមានស្រាប់នៅពេលនោះ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោក Zelenskiy បានស្បថចូលកាន់តំណែងដោយសភារបស់ប្រទេស។ ការបោះឆ្នោតបន្ទាប់ គ្រោងធ្វើឡើងកាលពីខែមីនា ឆ្នាំនេះ ប៉ុន្តែការបោះឆ្នោតត្រូវបានពន្យារពេល ដោយគ្មានកំណត់ ដោយសារតែសង្គ្រាម។ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ការវាយលុករបស់រុស្ស៊ី និងការតស៊ូរបស់អ៊ុយក្រែន បានជំរុញឱ្យប្រធានាធិបតី លោក Volodymyr Zelenskiy ទទួលបានសារៈសំខាន់ជាសកល។ ដោយបដិសេធមិនព្រមចាកចេញពីទីក្រុងគីវ ក្នុងពេលផ្ទុះសង្រ្គាម លោក Zelenskiy បានប្រមូលផ្តុំជនរួមជាតិរបស់លោក ហើយទទួលបានការយល់ព្រម កើនឡើងច្រើន។ខណៈសង្រ្គាម បានឈានចូលដល់ឆ្នាំទី ៣ ការគាំទ្រសម្រាប់ប្រធានាធិបតី បានធ្លាក់ចុះ។លោក អាន់តុន រូសេតស្គីយី(Anton Hrushetskyi) នាយកប្រតិបត្តិនៃវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិ ទីក្រុងគីវ បាននិយាយថា ស្ថានភាពនៅលើសមរភូមិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាកត្តាសំខាន់ពីរដែលជះឥទ្ធិពលដល់មតិសាធារណៈ។ យោងតាម លោក រូសេតស្គីយី(Hrushetskyi) បាននិយាយថា ភាគច្រើននៃប្រជាជនអ៊ុយក្រែន ពី៧០ ទៅ៨០ភាគរយ គិតថា វាត្រឹមត្រូវហើយ ដែលពុំមានការរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាម ហើយលោក Zelenskiy នៅតែជាប្រមុខរដ្ឋស្របច្បាប់។

សម្តេចធិបតី៖ អ.វ.ត.ក ជាមេរៀនឲ្យអន្តរជាតិធានាថា ពិភពលោកគ្មានអំពើប្រល័យពូជសាសន៍បន្តទៀត

2024/05/20 10:34:58 am        337
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក បាននាំជាមេរៀនឲ្យសហគមន៍អន្តរជាតិធានាថាពិភពលោកលែងមានសោកនាដកម្មពីអំពើប្រល័យពូជសាសន៍បន្តទៀតនោះឡើយ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការស្វែងរកយុត្តិធម៌ ​ដែលមានការ​ទទួល​ស្គាល់​ដោយអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើ​ប្រល័យ​ពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយនេះ ជាមូលហេតុដ៏ចម្បងបំផុតដែលបានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គាំទ្រឲ្យមានការបង្កើតនូវសាលាក្តីខ្មែរក្រហមនេះតាមរយៈ ច្បាប់របស់កម្ពុជា កាលពីឆ្នាំ២០០១នោះ។ សម្តេចធិបតី បានលើកឡើងទៀតថាថ្នាក់ដឹកនាំ និងសង្គមកម្ពុជា ​បានទទួលស្គាល់ថា សាលក្រម​របស់ អ.វ.ត.ក នឹងជួយចូលរួមពង្រឹងមូលដ្ឋាននៃការពិត និងជួយផ្ដល់យុត្តិធម៌​បន្ថែមទៀត ​សម្រាប់​ប្រជាជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយ​ព្យាបាល​ស្នាម​របួស​របស់អ្នកនៅរស់រានមានជីវិត និង​ជួយកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា« អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា​បាន​បង្ហាញពីការប្រកាន់ភ្ជាប់នូវគោលការណ៍នៃការទទួលខុសត្រូវដើម្បីការពារហើយការដែលអ.វ.ត.ក មានលក្ខណៈជាសាលាក្ដីកូនកាត់ ដោយគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក នាំយកមេរៀនសំខាន់ៗទាំងនេះ ​ផ្ដល់ទៅឱ្យសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកលែង​មានសោកនាកម្មពីអំពើប្រល័យពូជសាសន៍​ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ និងការបោសសម្អាតពូជសាសន៍ទៀតនោះឡើយ៕អត្ថបទបាន ចក់

សម្តេចតេជោ៖ សម័យប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានពីកំណើត របស់មនុស្សក៏គ្មានដែរ

2024/05/20 08:44:11 am        283
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជា បានលើកឡើងថា របបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាពលរដ្ឋខ្មែរគ្មានសិទ្ធិគ្រប់យ៉ាង សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ ដូច្នេះកុំឲ្យរបបដ៏ឃោរឃៅមួយនេះវិល មកកម្ពុជាម្តងទៀត គប្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សា និងការពារនូវសុខសន្តិភាពឲ្យខាងតែបាន។តាមរយៈហ្វេសបុក និងឆាណែលតេលេក្រាម នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ចំថ្ងៃ«ទិវា ជាតិនៃការចងចាំ២០ឧសភា» សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការ​ចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំ​មិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា«ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគ​គ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត​ដែលជាសិទ្ធិមូលដ្ឋាន​មានពីកំណើតរបស់មនុស្សក៏គ្មានដែរ»។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់រូបត្រូវរក្សាសន្តិភាព ឲ្យខាងតែបានកុំឲ្យរបបដ៏ប្រល័យនេះវិលមកកម្ពុជា ជាថ្មីទៀត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា«ដើម្បីកុំអោយរបបនេះ(ប៉ុលពត់)វិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង​ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»៕អត្ថបទបាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ បារាំងបានជួយស្វែងរកសុខសន្តិភាពនៅកម្ពុជា រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស

2024/05/17 03:13:03 pm        157
នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាំងសង់ អេប្លេ (M.Vincent ÉBLÉ) សមាជិកព្រឹទ្ធសភាប្រចាំតំបន់បារាំង និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាយូរលង់ណាស់មកហើយ។ឯកឧត្តមប្រធានគណៈប្រតិភូ ជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការចំនួន៦ដង រួមជាមួយលក្ខណៈឯកជនផង គឺសរុបមានចំនួន១០លើកមកហើយ តែមិនដែលបានជួបសម្ដេចតេជោម្ដងណាឡើយ។ ឯកឧត្តម បង្ហាញក្ដីរីករាយ ដែលមានឱកាសបានជួបសម្ដេចតេជោ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានព្រឹទ្ធសភា។ឯកឧត្តមលើកឡើងថា កម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែង ក្នុងប្រវត្តិសាស្ត្រ ដោយ​ប្រទេស​ទាំងពីរមានការផ្លាស់ប្ដូរទស្សនកិច្ចគ្នា មានការជួបសន្ទនាពិគ្រោះយោបល់ជាច្រើន ហើយឯកឧត្តមបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅទីក្រុងប៉ារីសកាលពីដើមឆ្នាំកន្លងទៅនេះគឺមានអត្ថប្រយោជន៍យ៉ាងសម្បើមណាស់។ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោថា តាំងពីឯកឧត្តម បានជាប់ឆ្នោត ជាប្រធានក្រុមមិត្តភាព​អន្តរសភាបារាំង-កម្ពុជា នៅឆ្នាំ២០១២ មកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំហើយ ដោយ​ឯកឧត្តម បានស្គាល់កម្ពុជាតាមរយៈការធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន១០លើក ហើយបាន​ស្គាល់តំបន់​ដែលមានបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសបារាំង ដូច្នេះឯកឧត្តមបានស្គាល់ និងស្រឡាញ់ចូលចិត្តពីទំនៀមទំលាប់ វប្បធម៌ខ្មែរ ដែលធ្វើឱ្យទំនាក់ទំនងរបស់ឯកឧត្តម និងកម្ពុជា មានភាពរីកដុះដាល។ សម្ដេចតេជោ សម្ដែងក្ដីរីករាយដែលឮថា​ ឯកឧត្តមបានមកទស្សនកិច្ចនៅកម្ពុជាចំនួន១០ដង និងពេញចិត្តដែលបានផ្សារភ្ជាប់ទំនាក់ទំនងរវាងបារាំង និងកម្ពុជា ហើយជាពិសេសការចូលរួមរបស់​បារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា តាមរយៈការជួយជ្រោមជ្រែងឱ្យមានជំនួបរវាង​សម្ដេច​និងអតីតព្រះមហាក្សត្រ ​សម្ដេចព្រះនរោត្តម ​សីហនុ ព្រះបរមរតនកោដ្ឋ រហូតដល់​មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេច ក៏បានសម្ដែងក្ដីរីករាយផងដែរ​ ចំពោះកិច្ចការដែលកម្ពុជា បានធ្វើជាមួយបារាំង ហើយ​ជាពិសេស ទំនាក់ទំនងជាហូរហែជាមួយថ្នាក់ដឹកនាំបារាំងជាបន្តបន្ទាប់​រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបង្ហាញការរីករាយដែលទំនាក់ទំនងនេះ​ មានការរីកលូតលាស់ទាំងផ្នែកសេដ្ឋកិច្ច ដោយមាន​ក្រុមហ៊ុនបារាំងជាច្រើន បានចូលរួមជាបន្តបន្ទាប់ ហើយសម្ដេចបានសំណូមពរ​ឱ្យឯកឧត្តម​ប្រធានគណៈប្រតិភូជំរុញឲ្យអ្នកវិនិយោគបារាំង មកវិនិយោគថែមទៀត លើវិស័យផ្សេងៗនៅ​កម្ពុជា។ សម្ដេចតេជោ បានបញ្ជាក់ថា នៅក្នុងវិស័យវប្បធម៌បេតិកភ័ណ្ឌ គឺបារាំងបានជួយច្រើន ជាពិសេស​ការ​ធ្វើជាសហប្រធានជាមួយជប៉ុន ក្នុង ICC អង្គរ ​ដែលបានជួយជ្រោមជ្រែងរហូតដល់​បានចុះបញ្ជី​ក្នុងបេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេលកន្លងទៅនេះ។ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសតាំង​ពីមានជម្លោះមកមានការអភិវឌ្ឍ។ ឯកឧត្តម ក៏បានបង្ហាញមោទនភាពផងដែរ ដោយសារតែបារាំង​បានរួមចំណែកដ៏សុខសន្តិភាព វិបុលភាពរបស់ប្រទេសកម្ពុជា។ ឯកឧត្តម យល់ថា សន្តិភាព​គឺជាគោលដៅមួយដ៏សំខាន់ណាស់ និងជាលក្ខខណ្ឌសម្រាប់គ្រប់ប្រទេស ដើម្បីមានការអភិវឌ្ឍ មានវិបុលភាព ហើយសម្រាប់ប្រជាជន គឺត្រូវការសុខសន្តិភាព។ឯកឧត្តម ​សង្កេតឃើញថា កម្ពុជាជាប្រទេសស្វ័យភាពក្នុងការសម្រេចចិត្តដោយឯករាជភាព​ទាក់ទង​ជាមួយនឹងចំហររបស់កម្ពុជាលើបញ្ហាអូយក្រែនដែលឯកឧត្តមសង្កេតឃើញថាកម្ពុជាមានសមត្ថភាពមិនរណបប្រទេសអ្នកណា ​ស្ដាប់បង្គាប់អ្នកណាទេហើយជាប្រទេសតែមួយនៅក្នុងតំបន់​ដែល​មានឥរិយាបថ​ដែលស្របនឹងគោលចំហជាមួយបារាំងផងដែរ៕

ក្រុមហ៊ុន Dunamu របស់កូរ៉េ បង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ

2024/05/17 01:40:35 pm        144
កូរ៉េ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប លោកប្រធានផ្នែកយុទ្ធសាស្ត្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ។ លោកប្រធានផ្នែកយុទ្ធសាស្រ្ត បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព​នៃអាជីវកមុ្ម​របស់​ក្រុម​ហ៊ុន Dunamu ដែលមានប្រតិបត្តិការអាជីវកម្មនៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការ​គ្រប់​គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ ជាមួយ​គ្នា​នេះ​លោក​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​បានគោរព​ជម្រាប​សម្ដេច​ធិបតី​អំពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ដែលរួមមានកម្ពុជាជាដើម។ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ផ្នែកយុទ្ធសាស្ត្រ និងសហការី និងអរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រកម្ពុជា លើវិស័យហិរញ្ញវត្ថុ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើ​ទំនើបកម្ម​លើ​បច្ចេក​វិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​សក្ដានុពល​លើ​វិស័យ​ផ្សេង​ៗ​ទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើល​ឱកាស​ក្នុង​ការ​ស្វែង​រក​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​នៅ កម្ពុជាផងដែរ៕

ព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញជួប ប្រធានក្រុមហ៊ុន វិនិយោគិន និងធុរជនកូរ៉េ​ជាបន្តបន្ទាប់ដើម្បីពិភាក្សាការងារ

2024/05/17 12:22:41 pm        169
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមាន​ជំនួប​ជាមួយ​បណ្ដា​ប្រធាន​ក្រុមហ៊ុន អ្នកវិនិយោគ និងធុរជន កូរ៉េជាបន្តបន្តបន្ទាប់ ដើម្បីទាក់ម៉ូយ ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កាន់​ប្រទេសកម្ពុជា។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities, លោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment, លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C, លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C, លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group, លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងឯកឧត្តម Oh Young-hun អភិបាល​ខេត្តស្វយ័ត​ពិសេស​ជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ​។ ក្នុងឱកាសជំនួបជាមួយលោក Woo Jong JEON នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ក្រុមហ៊ុននេះ បានបង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ខណៈ​ក្រុមហ៊ុន​នេះ គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥។ ចំណែក​ក្រុមហ៊ុន SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៥ និងបាននាំK-POPទៅកាន់ពិភពលោកឱ្យបានស្គាល់។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងបាន​បរិច្ចាគ​ថវិកា ១ ម៉ឺនដុល្លារដល់អង្គការ Cambodian Children’s Fund ផងដែរ។រីឯ​ក្រុមហ៊ុន Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយ​មាន អាយុកាលជាង ៥០ឆ្នាំមកហើយ។ ក្រុមហ៊ុន​នេះបាន​ដើរតួនាទី​ដ៏សំ​ខា​ន់​ក្នុង​ការ​ចូលរួម​នូវ​វិវត្ត​សេដ្ឋកិច្ច​យ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការ​អភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល។ ដោយ​ឡែកក្រុមហ៊ុន Hanshin E&C បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និង​ប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។ ក្រុមហ៊ុននេះ ក៏បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់​គុណភាព​ផ្លូវ​ជាតិ​លេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទ ផងដែរ។ចំណែក​ក្រុមហ៊ុន Daejoo KC Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម លើវិស័យដូចជា ឧស្សាហកម្មដែក ភស្តុភារកម្ម (Logistic) ឧស្សាហកម្មគីមី គ្រឿង​បម្លាស់​រថយន្ត សំណង់ និងឧស្សាហកម្មថាមពល។ ក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CAMKO Motor Co.Ltd., នៅកម្ពុជាផងដែរដោយបានផ្តល់នូវសេវាកម្មថែទាំ និងផ្លាស់ប្តូរ​គ្រឿង​បន្លាស់​រថយន្ត​ម៉ាក​Hyundai ។រីឯក្រុមហ៊ុន Booyoung នៅកម្ពុជា មានគម្រោងចំនួន ៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និង​ទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោង​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​មាន​ដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។ នាពេលកន្លងមកក្រុមហ៊ុននេះក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១០០០គ្រឿងដល់រាជរដ្ឋាភិបាល និងបាន​ជួយ​សាង​សង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយនឹងការបរិច្ចាគក្តារខៀនចំនួន ៤០០០០ផងដែរ។ក្រៅ​ពីនេះសម្ដេចធិបតីក៏បានជួបជាមួយ ឯកឧត្តម Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃ​សាធារណរដ្ឋកូរ៉េ ក្នុងជំនួបនេះ សម្ដេចធិបតី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្ស​រណៈ​យោគយល់​គ្នារ​វាង​រដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាល​ខេត្ត​ស្វយ័ត​ពិសេសជេជូ​នៃ​សាធារណ​រដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ក្នុង​ខេត្ត​ទាំង​ពីរ​ឱ្យ​កាន់តែមានការរីកចម្រើនផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូវ៉ែត ចាប់ផ្តើមមូលនិធិសង្គ្រោះ១០០លានដុល្លារដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយសង្គ្រាម
07/06/2026 05:07 PM
យោធាអ៊ីស្រាអែល ឃុំខ្លួនជនស៊ីវិលដែលព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសស៊ីរី
07/06/2026 04:07 PM
UNICEF៖ កុមារជាង ៣០០នាក់ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនៅស៊ូដង់ ក្នុងរយៈពេល ៦ខែ
07/06/2026 04:07 PM
លោក Trump ចំអកឲ្យនាយករដ្ឋមន្ត្រីអ៊ីតាលីជាមួយនឹងរូបភាពបង្កហេតុតាមអ៊ីនធឺណិត
07/06/2026 04:07 PM
ការរុលទៅមុខរបស់រុស្ស៊ីបរាជ័យនៅអ៊ុយក្រែន កងទ័ព៤ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងខែមិថុនា
07/06/2026 04:07 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ក្រុមហាម៉ាសត្រូវតែរំសាយអាវុធមុនពេលកសាងតំបន់ហ្កាហ្សាឡើងវិញ
07/06/2026 04:07 PM
BREAKING NEWS| យោធិនកម្ពុជារងរបួសចំនួន៤នាក់ដោយសារអម្បែងគ្រាប់បែកពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ
07/06/2026 04:07 PM
ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលបន្លែត្រកួន ក្តិបឪឡឹក និងស៊ុតទាជូនដល់ ពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តោះអាសន្ន ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែនជួរមុខ
07/06/2026 04:07 PM
កម្ពុជា-អាល្លឺម៉ង់រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប តាមរយៈគម្រោង FABRIC Cambodia II
07/06/2026 04:07 PM
ក្រុមហាម៉ាសចោទអ៊ីស្រាអែលថា បានប្រើប្រាស់ការអះអាងរបស់យោធា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការរំលោភបំពាននៅហ្កាហ្សា
07/06/2026 04:07 PM