នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិត្រូវបានបញ្ជូនទៅឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់

2024/05/11 05:41:54 pm        308
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បាន​សម្រេចបញ្ជូនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ទៅឃុំខ្លួន នៅមណ្ឌល​អប់រំកែប្រែ​ទី៤​(ម៤) នៅក្នុងខេត្តពោធិ៍សាត់។ នេះបើតាមលោក អ៊ី រិន អ្នកនាំពាក្យ​សាលាដំ​បូង​រា​ជធានី​ភ្នំពេញ ដែលបានបញ្ជាក់ប្រាប់ ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ៕លោក អ៊ី រិន បានថ្លែងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន សម្រេច​យក​លោក ស៊ុន ចន្ធី ទៅកាន់ម៤ ខេត្តពោធិសាត់ហើយ។ តែយ៉ាងណាលោកមិនបានបញ្ជាក់ថា ការ​បញ្ជូន​នេះ​ទៅ​ពីពេលណា ឬថ្ងៃណានោះឡើយ ដោយលោក​បញ្ជាក់​យ៉ាង​ខ្លីថា «​នេះ​ជា​ដែន​សមត្ថកិច្ច» លោកសុំមិនហ៊ានបញ្ជាក់ពេលវេលានោះទេ។សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ កន្លង​មកនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកមកពីជួបជុំគ្នា ជាមួយ​អ្នក​គាំទ្រ​គណបក្សកម្លាំងជាតិនៅប្រទេសជប៉ុន។ ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាការអនុវត្ត តាម​ដី​កា​ប​ញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៤។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថាការចាប់ខ្លួននេះ ត្រូវ​បាន​ធ្វើ​ឡើង​ពាក់​ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយ​បុគ្គល​ រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបាន​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត​ទៅ​លើ​រាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង​សណ្តាប់​ធ្នាប់​សាធារណៈជាដើម។ក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមទៀតថា«ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជា​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌជាធរមាន។ ដូច្នេះការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជា​ពិសេស​គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។តាមរយៈ​សេចក្តីថ្លែងការណ៍ព៌ត៌មានរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ការ​ចាប់​ខ្លួន​ដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែលប្រព្រឹត្តបទល្មើស គឺជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយស្មើភាពគ្នា ដោយ​មិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬ​គណបក្ស​នយោបាយ​ណាមួ​យ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ខ្លួន​បានប្រព្រឹត្តនោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ​បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការការពារខ្លួន តាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី។ជាមួយ​គ្នា​នោះដែរអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ក៏បានចាត់​ទុក​ថា​ការ​ចេញ​សេចក្ដីថ្លែង​ការណ៍​របស់​គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការ​អនុវ​ត្ត​ច្បាប់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែល​គណបក្ស​នេះ​គប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បី​ធានា​បាននូវធម្មានុរូប ភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋនោះ៕អត្ថបទ៖​បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/10 09:22:12 pm        319
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រសៀលថ្ងៃសុក្រ ទី១០ ឧសភា ២០២៤នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, Equip Organization និង Maxwell Leadership Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុនទាំង៣ ខាងលើ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផ្តោតលើការផ្តល់នូវសេវាកម្មផ្នែកបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍផ្នត់គំនិត និងការវិវត្តបុគ្គល ដោយមាននូវវគ្គបណ្តុះបណ្តាល និងសៀវភៅជាច្រើនប្រភេទផ្សេងៗគ្នា ទៅតាមគោលដៅកម្មសិក្សាការី។

កោះតៃវ៉ាន់និយាយថា នាវាចិន១១គ្រឿង ចូលក្នុងដែនទឹកក្បែរកោះ Kinmen

2024/05/10 09:11:57 pm        351
កោះតៃវ៉ាន់និយាយថា នាវារដ្ឋាភិបាលចិនចំនួន ១១ គ្រឿង បានចូលមកក្នុងដែនទឹកក្បែរប្រជុំកោះ Kinmen។ កោះតៃវ៉ាន់ បានគ្រប់គ្រងប្រជុំកោះយ៉ាងមានប្រសិទ្ធភាព និងកំណត់ដែនទឹកនៅជុំវិញពួកគេ ដោយបានរឹតត្បិតនិងហាមឃាត់។ កោះនេះ បានរារាំងនាវាចិនមិនឱ្យចូលមកក្នុងដែនទឹកទាំងនេះដោយគ្មានការអនុញ្ញាតឡើយ។ឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់និយាយថា នាវារដ្ឋាភិបាលចិនចំនួនប្រាំពីរគ្រឿង រួមមាននាវាកិច្ចការដែនសមុទ្រ និងនាវានេសាទ បានចូលទន្ទ្រានទៅក្នុងដែនទឹកដែលបានកំណត់ កាលពីម៉ោងប្រហែល ៣ រសៀលថ្ងៃព្រហស្បត្តិ៍។ឆ្មាំល្បាតឆ្នេរនិយាយថា នាវាឆ្មាំល្បាតឆ្នេរចិនចំនួនបួនគ្រឿងផ្សេងទៀត បានបើកចូលទៅក្នុងដែនទឹកដែលត្រូវបានហាមឃាត់ និងដាក់ការរឹតត្បិតនៅពេលតែមួយនោះ។ឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់និយាយថា នាវាចិនទាំង ១១ គ្រឿង បានស្ថិតនៅក្នុងដែនទឹកប្រហែល ៩០ នាទី ទោះបីជាទូកល្បាតរបស់កោះ ព្រមានពួកគេឱ្យចាកចេញក៏ដោយ។ឆ្មាំល្បាតឆ្នេរនិយាយថា នេះជាលើកទី ៤ ហើយនៅក្នុងខែឧសភា ដែលនាវាឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានធ្វើដំណើរចូលទៅក្នុងតំបន់នេះ។កាលពីខែកុម្ភៈ អ្នកនេសាទជនជាតិចិនពីរនាក់ បានស្លាប់បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់លិច ខណៈ ត្រូវបានឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ដេញតាមនៅក្នុងដែនទឹកក្បែរកោះ Kinmen។ ប្រទេសចិនបានឆ្លើយតបដោយនិយាយថា ពុំមានដែនទឹកត្រូវបានហាមឃាត់ ឬដាក់ការរឹតត្បិតនោះទេ។ អ្នកវិភាគនិយាយថា ចិនកំពុងព្យាយាមបង្កើនសម្ពាធលើរដ្ឋបាលកោះតៃវ៉ាន់ របស់លោក Lai Ching-te ដែលគ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែឧសភា។

រដ្ឋមន្ត្រីអ៊ីស្រាអែល ប្រាប់ទាំងមិត្តនិងសត្រូវថា អ៊ីស្រាអែលនឹងសម្រេចគោលដៅសង្គ្រាម

2024/05/10 07:21:54 pm        241
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yoav Gallant បានប្រាប់ ទាំងសត្រូវនិងមិត្ត របស់អ៊ីស្រាអែលថា អ៊ីស្រាអែល នឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា និងនៅភាគខាងជើង ក្នុងការឆ្លើយតបជាក់ស្តែងចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅទីក្រុងរ៉ាហ្វា។ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល បន្ទាប់ពីការព្រមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបាននិយាយថា សហរដ្ឋអាមេរិក នឹងបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធ ប្រសិនបើអ៊ីស្រាអែលរុលចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូង នៃតំបន់ហ្កាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានភៀសខ្លួនទៅកាន់ទីនោះ។ការអត្ថាធិប្បាយនានា ពីរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាម ដែលត្រូវបានចាត់ទុកថាមានភាពរសើបបំផុតចំពោះហានិភ័យនៃការងាករេរបស់សហរដ្ឋអាមេរិក បានបង្ហាញអំពីទំហំនៃការប្រឈមមុខដាក់គ្នារវាងរដ្ឋបាល លោក Biden និងរដ្ឋាភិបាលអ៊ីស្រាអែល។រថក្រោះអ៊ីស្រាអែល បានដណ្តើមការគ្រប់គ្រងផ្នែកខាងប៉ាឡេស្ទីននៅច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ជាមួយប្រទេសអេហ្ស៊ីប កាលពីដើមសប្តាហ៍នេះ ។នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបំពានទៅនឹងសម្ពាធអន្តរជាតិដែលកើនឡើង ដើម្បីឲ្យព្រមព្រៀងលើបទឈប់បាញ់ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានបទបញ្ជាឱ្យកងទ័ពចូលទីក្រុងនេះឡើយទេ ដែលអ៊ីស្រាអែលនិយាយថា កងវរសេនាតូចចំនួនបួនអង្គភាពរបស់អ្នកប្រយុទ្ធក្រុមហាម៉ាស មានមូលដ្ឋាននៅទីនោះ។នៅភាគខាងជើង កងកម្លាំងអ៊ីស្រាអែល បានបាញ់តគ្នាឆ្លងព្រំដែនប្រទេសលីបង់ ជាមួយកងកម្លាំងរបស់កងជីវពលក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន។

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/05/10 06:27:26 pm        288
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ឧបការី​អគ្គ​នាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារនា ព្រមទាំងបាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង​រវាង​អង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ បន្ថែម​លើ​នេះ​លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងនូវការ​អបអរ​សាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏ល្អ​​ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការដាក់ចេញនូវ​គោលនយោបាយ​គាំពារ​សង្គមជូ​នដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាក នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩ និងបាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញ​ពី​ចំណាត់​ថ្នាក់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ។ ទន្ទឹម​នោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ដាក់​ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាពិសេសគាំទ្រ​ដល់​សមាគម​នានា​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​វិជ្ជាជី​វៈ​ប្រកប​ដោយ​សុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ លោកស្រីឧបការីអគ្គនាយក ក៏​បាន​គោរព​ស្នើ​សុំនូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុ​ទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Chihoko Asada-Miyakawa និង​សហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបាន​ថ្លែង​អំណរ​គុណ​ដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​កន្លង​ម​ក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​បន្ត​គាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បាន​សម្តែង​ការគាំទ្រ​ចំពោះ​កម្ម​វិធី​ដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រ​ដល់​វិស័យ​ការងារ​នៅ​កម្ពុជាបន្ថែមទៀត ជាពិសេស​ការកសាង​មូល​ធន​មនុស្ស​ឱ្យ​ឆ្លើយត​ប​ទៅនឹ​ង​តម្រូវ​ការ​ជាក់​ស្តែងរ​បស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញ​ប្រកប​ដោយ​ភាព​បត់​បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​ដែលមានចំណូលខ្ពស់។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោត​ការ​យក​ចិត្ត​ទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈ​ការដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់​ប្រព័ន្ធ​អប់រំ និងកិច្ចគាំពារសង្គម ជាដើម។ ពាក់ព័ន្ធនឹង​ការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ជាអាទិភាពលើការកសាងនូវ​សុខុដុមនីយកម្ម​នៅ​តាម​រោង​ចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានា​ឱ្យ​បាន​នូវ​បរិយាកាស​ការងារ​ដ៏​ល្អ​សម្រាប់​និយោជិត និងនិយោជក ក៏ដូចជាការ​ពង្រឹង​នូវ​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ជូន​បង​ប្អូន​កម្មករ​-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព​នៅ​ពេល​មាន​វិវាទ​ការងារ​កើត​ឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​។ ជាទីបញ្ចប់ សម្តេចធិបតី ក៏បានជូនពរ លោកស្រីឧបការីអគ្គនាយក ឱ្យទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

អ៊ីស្រាអែល នឹងទទួលបានសព្វាវុធតម្លៃរាប់ពាន់លានដុល្លារបន្ថែមពីអាមេរិក ទោះមានការផ្អាកក៏ដោយ

2024/05/10 06:24:56 pm        127
សព្វាវុធតម្លៃរាប់ពាន់លានដុល្លារអាមេរិក នៅតែស្ថិតលើផ្លូវសម្រាប់អ៊ីស្រាអែល បើទោះបីជាការពន្យារពេលនៃការដឹកជញ្ជូនគ្រាប់បែកមួយលើក និងការពិនិត្យឡើងវិញដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដោយបារម្ភថាការប្រើប្រាស់អាវុធទាំងនោះក្នុងការវាយប្រហារ អាចបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតលើជនស៊ីវិលប៉ាឡេស្ទីនក៏ដោយ។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅសប្តាហ៍នេះថា រដ្ឋបាលបានពិនិត្យលើការផ្តល់អាវុធដែលអ៊ីស្រាអែល អាចប្រើសម្រាប់ការលុកលុយទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា ដែលមានជនស៊ីវិលជាង ១ លាននាក់បានស្វែងរកកន្លែងជ្រកកោន ហើយជាលទ្ធផលបានផ្អាកការដឹកជញ្ជូនគ្រាប់បែកទៅឱ្យអ៊ីស្រាអែល។ព្រឹទ្ធសមាជិក ជីម រីច (Jim Risch) ដែលជាសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបាននិយាយថា សព្វាវុធថ្មីដែលត្រូវបញ្ជូនទៅអ៊ីស្រាអែលទាំងនោះ មិនត្រូវបានអនុម័តលឿនដូចដែលគួរធ្វើនោះទេ ដោយកត់សម្គាល់ឃើញថាមានមួយចំនួនបានដំណើរការតាំងពីខែធ្នូ មកម្ល៉េះ ខណៈដែលជំនួយសម្រាប់អ៊ីស្រាអែល ត្រូវឆ្លងកាត់ការពិនិត្យឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប៉ុន្តែក៏ប្រហែលជានៅតែត្រូវបានផ្ដល់ឱ្យអ៊ីស្រាអែល ដដែល។ទីក្រុងវ៉ាស៊ីនតោន បានទទូចជាយូរមកហើយថាកុំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឈ្លានពានក្រុងរ៉ាហ្វា ដោយពុំមានការការពារជនស៊ីវិល រយៈពេលប្រាំពីរខែចូលទៅក្នុងសង្រ្គាមដ៏បំផ្លិចបំផ្លាញ។ ក្រុមជំនួយការសភា បានប៉ាន់ប្រមាណតម្លៃនៃការដឹកជញ្ជូនគ្រាប់បែកដែលត្រូវបានពន្យារពេលថាមានតម្លៃ «រាប់សិបលាន» ដុល្លារអាមេរិក៕

ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន៖វិនិយោគិនជប៉ុននឹងបន្តពង្រីកខ្លួនជ្រើសយកកម្ពុជាជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគ

2024/05/10 05:17:23 pm        305
ជប៉ុន៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង JETRO ក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ JETRO សម្រាប់ការជួយគាំទ្រដល់សកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានាដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហានានាដែលលើកឡើងដោយក្រុមហ៊ុនជប៉ុនក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើភាគីមិត្តឱ្យបន្តផ្តល់កិច្ចសហការបន្ថែមសំដៅពន្លាតវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសការចែករំលែកបទពិសោធអំពីការរៀបចំមជ្ឈមណ្ឌលផ្តល់កិច្ចសម្រួលធុរកិច្ចដែល JETRO បានរៀបចំយ៉ាងជោគជ័យ សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់កិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែល្អមួយកម្រិតទៀត។ ជាការឆ្លើយតប លោកប្រធាន JETRO បានសម្តែងនូវសេចក្តីសាទរសម្រាប់ភាពជោគជ័យនៃដំណើរបេសកកម្មគោះទ្វារវិនិយោគិនដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីមកកាន់ប្រទេសជប៉ុន។ ក្នុងស្មារតីនេះ លោកប្រធានបានឯកភាពជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគជប៉ុន ដែលកំពុងមានអត្ថិភាពនៅកម្ពុជានឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុនដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួននឹងជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត៕

ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Japan Freight Railway ដើម្បីសិក្សាឈ្វេងយល់អំពីបទពិសោធន៍ការរៀបចំប្រព័ន្ធភស្តុភារកម្ម

2024/05/10 04:50:46 pm        291
ជប៉ុន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈប្រតិភូកម្ពុជា បានធ្វើទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុន Japan Freight Railway ក្នុងគោលបំណងសិក្សាឈ្វេងយល់អំពីបទពិសោធន៍នៃការរៀបចំប្រព័ន្ធភស្តុភារកម្ម និងដឹកជញ្ជូនតាមផ្លូវដែកពីភាគីមិត្ត សំដៅពាំនាំមកនូវឧត្តមានុវត្តន៍ និងធាតុចូលល្អៗ សម្រាប់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា។ជាការកត់សម្គាល់ ក្រុមហ៊ុន Japan Freight Railway គឺជាក្រុមហ៊ុនយក្សនៃប្រទេសជប៉ុនដែលមានប្រតិបត្តិការជាមធ្យម៤១២ជើងក្នុងមួយថ្ងៃ ផ្លូវរត់ប្រវែង៧៨២៩,១គីឡូម៉ែត្រ និងស្ថានីយកុងតឺន័រចំនួន១២២។ បន្ថែមពីនេះ ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ ធ្លាប់បានចូលរួមសិក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ។

ហុងគ្រី និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi

2024/05/10 04:27:38 pm        358
ហុងគ្រី និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសទាំង២កាន់តែល្អប្រសើរថែមទៀត អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អឺរ៉ុបកណ្តាល ដោយលោកប្រធានាធិបតីចិន Xi Jinping ដែលជាដំណើរឆ្ពោះទៅរកការពង្រឹងជំហរសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងតំបន់នេះ។ ក្រុមមន្ត្រីហុងគ្រី និងចិន បានបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ១៨ ផ្សេងទៀត ប៉ុន្តែមិនមានការវិនិយោគធំណាមួយត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននោះទេ។លោក Xi និងលោកនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អូបាន (Viktor Orbán) បានជួបពិភាក្សាគ្នានៅរដ្ឋធានី ប៊ុយដាប៉ែស (Budapest) ដែលជាផ្នែកមួយនៃការឈប់សំចតចុងក្រោយរបស់មេដឹកនាំចិន ក្នុងដំណើរទៅកាន់ទឹកដីអឺរ៉ុបរយៈពេល៥ថ្ងៃ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ែរប៊ី និងប្រទេសបារាំងផងដែរ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក Orbán បានសរសើរ ពីមិត្តភាពគ្មានការរំខាន រវាងប្រទេសទាំងពីរចាប់តាំងពីអាណត្តិរបស់លោកបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយបានសន្យាថាហុងគ្រីនឹងបន្តទទួលការវិនិយោគរបស់ចិនបន្ថែមទៀត។ លោក Orbán បាននិយាយ ខ្ញុំសូមធានាចំពោះលោកប្រធានាធិបតី ថាហុងគ្រីនឹងបន្តផ្តល់លក្ខខណ្ឌយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិនដែលវិនិយោគនៅក្នុងប្រទេសរបស់យើង ហើយថាយើងនឹងបង្កើតឱកាសសម្រាប់បច្ចេកវិទ្យាលោកខាងលិចទំនើបបំផុត និងទំនើបបំផុតដើម្បីបំពេញតម្រូវការ និងកសាងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសហុងគ្រី។ ទីក្រុងប៉េកាំងបានវិនិយោគរាប់ពាន់លាននៅក្នុងប្រទេសហុងគ្រី ហើយមើលឃើញថាសមាជិកសហភាពអឺរ៉ុបមួយនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយនៅក្នុងប្លុកពាណិជ្ជកម្មដែលមានសមាជិក ២៧ប្រទេស ។ កាលពីខែធ្នូ ហុងគ្រីបានប្រកាសថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដ៏ធំបំផុតមួយរបស់ពិភពលោកគឺ BYD របស់ប្រទេសចិននឹងបើករោងចក្រផលិតរថយន្ត EV នៅអឺរ៉ុបដំបូងរបស់ខ្លួននៅភាគខាងត្បូងនៃប្រទេសនេះ ជាត្រួសត្រាយផ្លូវមួយដែលអាចលើកកម្ពស់ការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តរបស់ទ្វីបនេះ៕

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន MinebeaMitsumi ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន

2024/05/10 04:02:19 pm        101
ជប៉ុន៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. អមដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យកាន់តែយល់ចិត្តគ្នាទៅវិញទៅមកបន្ថែមមួយកម្រិតទៀត។ក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ Minebea ដែលបានផ្តល់នូវសេចក្តីទុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងទំហំដ៏ច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានចូលរួមសម្តែងនូវសេចក្តីសាទរ​យ៉ាង​ក្លៀវក្លា​ជូនភាគីក្រុមហ៊ុនសម្រាប់ភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ហើយ​សមិទ្ធកម្មនៃភាពជោគជ័យខាងលើស្តែងចេញតាមរយៈការបន្តពង្រីកគម្រោងវិនិយោគរបស់ខ្លួនឱ្យមានកំណើនជាលំដាប់។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿចិត្តថា MinebeaMitsumi នឹង​បន្តចូលរួមចំណែក​យ៉ាងសកម្មក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើន​សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកលូតលាស់ស្រស់បំព្រង។ គួរជម្រាបជូនផងដែរថា ស្របពេលនៃជំនួបពិភាក្សាខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែងរបស់ក្រុមហ៊ុន MinebeaMitsumi ផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
11/05/2026 08:11 PM
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
11/05/2026 07:11 PM
កម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform
11/05/2026 07:11 PM
[UPDATE] ជើងហោះហើរ នៅទូទាំងអឺរ៉ុប រងការគំរាមកំហែងដោយ​​គ្រាប់បែកជាលើកទី២ ក្នុងសប្តាហ៍នេះ
11/05/2026 06:11 PM
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានផែនការបណ្តុះកូនឈើបន្ថែម១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​គិតថ្លៃ​​
11/05/2026 06:11 PM
​AOT ចុះសង្កេតការណ៍ នៅតំបន់អូរភ្លុកដំរី ជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់ថៃ
11/05/2026 06:11 PM
វៀតណាម៖ កិច្ចសហប្រតិបត្តិការយោធា រវាងចិន និងឡាវ គួរតែរួមចំណែកដល់ស្ថិរភាព ក្នុងតំបន់
11/05/2026 06:11 PM
កូរ៉េខាងត្បូងនឹងបញ្ជូនបេសកកម្មយោធា ដើម្បីជួយឱ្យ​ច្រកសមុទ្រ Hormuz នៅតែបើកចំហ
11/05/2026 06:11 PM
វិស័យស្វាយចន្ទីត្រូវការទុនបង្វិល ២០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក
11/05/2026 05:11 PM
ក្រុមគ្រូពេទ្យខែ្មរ-បារាំង នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
11/05/2026 05:11 PM