ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកជប៉ុនពីរគ្រឿង ធ្លាក់អំឡុងពេលធ្វើហ្វឹកហាត់

2024/04/22 02:41:50 pm        83
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹករបស់ប្រទេសជប៉ុនចំនួនពីរគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រអំឡុងពេលហ្វឹកហាត់ ហើយយ៉ាងហោចណាស់សមាជិកយានិកម្នាក់ក្នុងចំណោមយានិក៨នាក់នៅលើឧទ្ធម្ភាគចក្រ បានស្លាប់។ឧបករណ៍ថតទិន្នន័យជើងហោះហើររបស់ឧទ្ធម្ភាគចក្រទាំងពីរគ្រឿង ត្រូវបានរកឃើញ នៅទីតាំងជិតគ្នា។ នៅលើមូលដ្ឋាននេះ ការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានធ្វើឡើង រួមទាំងលទ្ធភាពដែលយន្តហោះទាំងពីរគ្រឿងបានបុកគ្នា។ ឧទ្ធម្ភាគចក្រល្បាត SH-60 ពីរគ្រឿង កំពុងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក កាលពីយប់ថ្ងៃសៅរ៍នៅជិត កោះ Torishima ក្នុងប្រជុំកោះ Izu ដាច់ស្រយាល នៅឆ្នេរភាគខាងត្បូងនៃប្រទេសជប៉ុនភាគកណ្តាល។ កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន ឬ MSDF និងឆ្មាំល្បាតឆ្នេរកំពុងស្វែងរកសមាជិកយានិក៧នាក់ដែលនៅសល់។កាលពីថ្ងៃសៅរ៍ នាយសេនាធិការកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន(MSDF) លោក Yoshitaka Sakai បានបញ្ជាក់ថា លោកមិនជឿថាមានការជាប់ពាក់ព័ន្ធពីប្រទេសមួយផ្សេងទៀត ក្នុងការធ្លាក់យន្តហោះនោះទេ។នៅក្នុងការបង្ហោះលើបណ្តាញ X ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានផ្តល់ជំនួយរបស់ប្រទេសលោក ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

អាមេរិក ពិចារណាអំពីការបញ្ជូនទីប្រឹក្សាយោធាបន្ថែមទៅអ៊ុយក្រែន ខណៈដែលរុស្ស៊ី ព្យាយាមបង្កើនការវាយលុក

2024/04/22 01:46:37 pm        81
សារព័ត៌មាន Politico បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាអំពីការបញ្ជូនទីប្រឹក្សាយោធាបន្ថែមទៅកាន់ស្ថានទូតរបស់ខ្លួន នៅទីក្រុងគីវ នៅពេលដែលប្រទេសរុស្ស៊ី បន្តប្រតិបត្តិការវាយលុករបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។មន្ត្រីអាមេរិក ៤នាក់ដែលមិនបញ្ចេញឈ្មោះ និងអ្នកដែលមិនបញ្ចេញឈ្មោះម្នាក់ទៀតដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាននេះថា ទាហានបន្ថែម នឹងគាំទ្រជាចម្បងលើការដឹកជញ្ជូន និងត្រួតពិនិត្យអាវុធ ដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក។មន្ត្រីម្នាក់និងអ្នកដែលស្គាល់ផែនការនេះ បាននិយាយថា ពួកគេ ក៏នឹងជួយយោធាអ៊ុយក្រែន ក្នុងការ ថែរក្សាអាវុធផងដែរ។ ពុំទាន់មានការបញ្ជាក់អំពីចំនួនទាហានអាមេរិកបន្ថែម នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនទេ បើទោះបីជាមន្ត្រីពីរនាក់ បាននិយាយថា នឹងអាចមានរហូតដល់ ៦០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Business Insider ឧត្តមសេនីយ៍ឯក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា៖«ពេញមួយជម្លោះនេះ ក្រសួងការពារជាតិ បានពិនិត្យ និងកែសម្រួលវត្តមានរបស់យើង នៅក្នុងប្រទេសនេះ ដោយសារលក្ខខណ្ឌសន្តិសុខ ត្រូវបានកែប្រែជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ យើងកំពុងពិចារណាអំពីការបញ្ជូនទីប្រឹក្សាបន្ថែម ដើម្បីពង្រីកការិយាល័យសហប្រតិបត្តិការការពារជាតិ (ODC) នៅស្ថានទូត»។ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសលោកខាងលិច ប្រឆាំងនឹងការបញ្ជូនទាហានទៅអ៊ុយក្រែន។

ប្រទេសចិន ប្ដេជ្ញាដោះស្រាយជម្លោះដែនទឹក តាមរយៈការពិភាក្សា

2024/04/22 01:43:38 pm        80
មន្ត្រីយោធាជាន់ខ្ពស់មួយរូបបាននិយាយនៅឯកិច្ចប្រជុំមួយនៃក្រុមមន្ត្រីកងព័ទជើងទឹកបរទេសជាន់ខ្ពស់ នៅក្នុងទីក្រុងកំពង់ផែឈីងតាវ (Qingdao)នៅថ្ងៃចន្ទនេះថា ប្រទេសចិន នៅតែប្ដេជ្ញាចិត្តដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសផ្សេងៗ តាមរយៈការសុន្ទនា ប៉ុន្តែនឹងមិនអនុម័តឲ្យមានករណីបំពានណាមួយលើខ្លួនជាដាច់ខាត។ លោក ចាងយ៉ូស្ហា (Zhang Youxia) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី Xi Jinping។ លោកចាង បាននិយាយថា ការពិត បានបង្ហាញថា អ្នកទាំងឡាយដែលមានចេតនាបង្ករឿង ដុតបញ្ឆេះភាពតានតឹង ឬគាំទ្រភាគីមួយប្រឆាំងភាគីមួយ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនដ៏អាត្មានិយម ទីបំផុត នឹងត្រូវឈឺខ្លួនឯង។ ការអត្ថាធិប្បាយនេះ ទំនងជាសំដៅលើភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តក្រុងម៉ានីល កំពុងប្រឈមជាមួយក្រុងវ៉ាស៊ីន ជុំវិញផ្លូវទឹកយុទ្ធសាស្ត្រ ជាចំណុចក្ដៅគគុកមួយសម្រាប់ភាពតានតឹងរវាងមហាអំណាចពិភពលោកទាំង២ គឺអាមេរិក -ចិន។ ព្រឹត្តិការណ៍នេះ បានកើតឡើងស្របពេលគ្នានឹងសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក និងហ្វីលីពីន ដែលបានចាប់ផ្ដើមនៅថ្ងៃចន្ទនេះ និងនៅខាងក្រៅដែនទឹករបស់ហ្វីលីពីន ជាលើកដំបូង៕

លោក Zelenskyy ស្វាគមន៍ជំនួយអាមេរិកដល់អ៊ុយក្រែន និងជំរុញឲ្យបញ្ជូនអាវុធឲ្យបានលឿន

2024/04/22 01:39:58 pm        71
លោកប្រធានាធិបតីអ៊ុយក្រែន បានស្វាគមន៍កញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់៦០ពាន់លានដុល្លារសម្រាប់ប្រទេសរបស់លោកដោយសភាអាមេរិក និងជំរុញដល់ទីក្រុងវ៉ាស៊ីនតោន ឲ្យបញ្ជូនពង្រាងច្បាប់នោះក្លាយជាច្បាប់ឲ្យបានឆាប់ និងដំណើរការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យថា ខ្ញុំសូមសម្ដែងការដឹងគុណចំពោះសមាជិកសភាទាំង២គណបក្សរបស់សហរដ្ឋអាមេរិក ពិសេស ប្រធានសភា លោក Mike Johnson សម្រាប់ការសម្រេចចិត្ត ដែលបន្តប្រវត្តិសាស្ត្រនៅលើផ្លូវដ៏ត្រឹមត្រូវ។ ប្រធានាធិបតីរូបនេះ និយាយថា ពង្រាងច្បាប់នេះ នឹងទប់កុំឲ្យសង្រ្គាមរីករាលដាល ជួយសង្រ្គោះជីវិតមនុស្សរាប់ម៉ឺននាក់ និងជួយប្រទេសរបស់យើងទាំង២ឲ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC លោក Zelenskyy និយាយថា ផ្លូវនៃពង្រាងច្បាប់ផ្ដល់ជំនួយនេះ នឹងបញ្ជូនសារដ៏សំខាន់បំផុតទៅកាន់រុស្ស៊ី ថា ទីក្រុងវ៉ាស៊ីនតោន នៅតែឈរនៅខាងរដ្ឋធានីគីវ ហើយថាអ៊ុយក្រែន នឹងមិនក្លាយជាប្រទេសអាហ្វហ្គានីស្ថានទេ។ លោកនិយាយថាលោកគិតថា ការគាំទ្រនេះ នឹងជួយដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយ យើងនឹងមានឱកាសទទួលបានជ័យជម្នះ ។ លោកបានជំរុញដដែលៗថាក្រុមតំណាងរាស្ត្រអាមេរិក នឹងចាត់វិធានការភ្លាមៗ ដើម្បីអនុម័តពង្រាងច្បាប់នេះនៅក្នុងព្រឹទ្ធសភា ។ លោកថាអ៊ុយក្រែន ត្រូវការអាវុធចម្ងាយឆ្ងាយពីអាមេរិក ជាចាំបាច់ រួមទាំងប្រព័ន្ធមីស៊ីលតាកទិកកងទ័ព ATACMS និងប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់ការលុកលុយរបស់រុស្ស៊ី៕

អ៊ីស្រាអែល ស្វាគមន៍ការអនុម័តសេចក្តីស្នើច្បាប់ជំនួយនៅក្នុងសភាអាមេរិក

2024/04/22 01:35:19 pm        66
រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល បានស្វាគមន៍ការអនុម័តសេចក្តីស្នើច្បាប់ជំនួយបន្ទាន់របស់សភាសហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល។ សេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តដោយមានការគាំទ្រទ្វេបក្សនៅក្នុងសភា កាលពីថ្ងៃសៅរ៍។ កញ្ចប់ជំនួយ មានតម្លៃប្រមាណ ២៦ ពាន់លានដុល្លារ រួមមានជំនួយសម្រាប់យោធា និងមនុស្សធម៌។ ប្រសិនបើសេចក្តីស្នើច្បាប់នេះឆ្លងផុតព្រឹទ្ធសភា ប្រធានាធិបតី លោក Joe Biden នឹងចុះហត្ថលេខាចូលជាច្បាប់។នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោកបាននិយាយថា សភាសហរដ្ឋអាមេរិក បានអនុម័តយ៉ាងលើសលប់នូវសេចក្តីស្នើច្បាប់ជំនួយដ៏មានតម្លៃ ដែលបង្ហាញពីការគាំទ្រទ្វេបក្សដ៏រឹងមាំសម្រាប់អ៊ីស្រាអែល និងការពារអារ្យធម៌ប្រទេសលោកខាងលិច។ លោកបានបញ្ជាក់ថា យោធាអ៊ីស្រាអែល ចាំបាច់ត្រូវធានាបានគ្រាប់រំសេវ សម្រាប់ការប្រយុទ្ធរយៈពេលវែងជាមួយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា និងការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមដទៃទៀត ដូចជាក្រុមហេសបូឡាជាក្រុមមូស្លីមShia ក្នុងប្រទេសលីបង់។ ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់ និងរងរបួសនៅក្នុងតំបន់ហ្កាហ្សាកំពុងកើនឡើង។អាជ្ញាធរសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៤.០៩៧នាក់។ ចំនួននេះ កើនឡើងខណៈជម្លោះរវាងយោធាអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១៦នាក់ រួមទាំងកុមារ ៩ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Rafah ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងគាំទ្រការចរចាដែលមានគោលបំណងនាំយកការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ប៉ុន្តែការចរចា បានជាប់គាំង។

មេដឹកនាំអ៊ីរ៉ង់ មិននិយាយសំដៅទៅលើការសងសឹករបស់អ៊ីស្រាអែលនោះទេ

2024/04/22 01:22:57 pm        138
មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានកោតសរសើរចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់ប្រទេសលោក លើអ៊ីស្រាអែល ខណៈ មិននិយាយសំដៅទៅលើការសងសឹករបស់អ៊ីស្រាអែលនោះទេ។ អ៊ីរ៉ង់ បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ចាប់ពីថ្ងៃទី ១៣ ខែមេសា។ កាលពីថ្ងៃសុក្រ ការផ្ទុះជាច្រើនបានកើតឡើងនៅប្រទេសអ៊ីរ៉ង់ភាគកណ្តាល ហើយប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា វាគឺជាការសងសឹករបស់អ៊ីស្រាអែល។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Khamenei បាននិយាយទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស កាលពីថ្ងៃអាទិត្យ។ ក្នុងសុន្ទរកថា លោកបាននិយាយសំដៅទៅលើការវាយប្រហាររបស់អ៊ីរ៉ង់។ លោកនិយាយថា ភាគីម្ខាងទៀតខ្វល់ខ្វាយអំពីថាតើមីស៊ីលប៉ុន្មានគ្រាប់ដែលត្រូវបានបាញ់ ឬវាយប្រហារចំគោលដៅ ប៉ុន្តែវាជារឿងសំខាន់ដែលប្រជាជន និងយោធាអ៊ីរ៉ង់ បង្ហាញពីឆន្ទៈរបស់ពួកគេចំពោះពិភពលោក។ លោកពុំបាននិយាយប៉ះពាល់លើវិធានការឆ្លើយតបជាក់ស្តែងរបស់អ៊ីស្រាអែលនោះទេ។ក្រុមអ្នកសង្កេតការណ៍បាននិយាយថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានបញ្ជាក់ថាប្រទេសនេះបច្ចុប្បន្នពុំមានបំណងបង្កើនភាពតានតឹង ដោយធ្វើការវាយប្រហារបន្ថែមទៀតនោះទេ។ កាលពីថ្ងៃសៅរ៍ ការបំផ្ទុះមួយផ្សេងទៀត ដែលពុំបានដឹងមូលហេតុត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅមូលដ្ឋានរបស់ក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាបើកសន្និបាតលើកទី៨០របស់ UN-ESCAP នៅទីក្រុងបាងកក

2024/04/22 12:06:18 pm        162
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា​ពិសេសនៅ​ក្នុង​ពិធី​បើក​សន្និបាត​លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។ក្នុងឱកាសថ្លែងសុន្ទរកថានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​សម្ដែង​ការ​អបអរ​សាទរ​ដល់​លោក​ស្រី​បណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ដែល​បាន​រៀប​ចំ​ពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាំងកក ប្រទេសថៃប្រកបដោយជោគជ័យ ជាពិសេស​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​គោល​ដៅរបស់ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ទាំងអស់គ្នា។សម្ដេចធិបតី បានថ្លែងថា សន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» បានពិភាក្សាលម្អិតអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និង​វិធី​សាស្ត្រ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និង​ការ​ពន្លឿន​ការ​សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ក្នុងឱកាសនោះ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានសម្ដែងការអរគុណដល់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ រួមនឹងនិងប្រជាជនថៃដែលបានទទួលស្វាគមន៍សម្ដេច និង​គណៈ​ប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្ដៅបំផុតក្នុងដំណើរចូលរួមសន្និបាតនេះ។ សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បរិវត្តន៍ឧស្សាហកម្មឌីជី កំពុងដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ក្នុងសកលលោក។ ជាពិសេស​នា​អំឡុង​ពេល​ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញយ៉ាង​ច្បាស់​អំពី​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាឌីជីថលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីបញ្ជាក់ថា តាមរយៈបច្ចេកវិទ្យាឌីជីថល ទាំងអស់គ្នាអាចកាត់បន្ថយគម្លាត និង​ពេល​វេលា បានជាច្រើនក្នុងការធ្វើកិច្ចការងារ និងការផ្ដល់សេវាកម្មផ្សេងនៅក្នុងអាជីវកម្ម ពាណិជ្ជកម្ម និង​ការ​រស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ហើយសម្រាប់ប្រទេសកម្ពុជា បានចាត់​ទុក​បច្ចេក​វិទ្យា​ឌីជីថល​ គឺជាគោលនយោបាយស្នូលមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ពលរដ្ឋកាណាដា និងភ្លៀវទេសចរ សម្រុកទៅទស្សនាសម្រស់ផ្កាសាគូរ៉ារីក នៅក្នុងទីក្រុងតូរុនតូ

2024/04/22 11:13:46 am        96
ផ្កាសាគូរ៉ារីស្គុសស្គាយ បានផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងទីក្រុង ត៉ូរុនតូ (Toronto)ប្រទេសកាណាដា ក៏ដូចជាភ្ញៀវទេសចរកាលពីថ្ងៃអាទិត្យទី២១មេសា។ វីដេអូបង្ហាញពីក្រុមអ្នកទេសចរ កំពុងថតរូបលេង និងដើរកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងឧស្យាន High Park ជាទីតាំងនៃដើមសាគូរ៉ាដែលកំពុងរីកបង្អួតសម្រស់។អ្នកស្រី Trang Pham ដែលបានទៅលេងកម្សាន្តទីនោះបាននិយាយថា រូបគាត់មានចិត្តរីករាយខ្លាំងណាស់ ព្រោះបាននាំកូនជាលើកដំបូងមកមើលផ្កាសាគូរ៉ារីក។ មកដល់ទីនេះមានអារម្មណ៍រីករាយណាស់ ព្រោះនៅជុំវិញខ្លួនពោពេញដោយធម្មជាតិ។ភាពល្បីល្បាញនៅក្នុងប្រទេសកាណាដា ក៏មិនខុសពីនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែរ ដើមសាគូរ៉ា ដែលមានផ្កាកំពុងរីកទាំងនោះ គឺជាអំណោយបានមកពីប្រទេសជប៉ុនដែលបានផ្ដល់ជាផ្ដល់ឲ្យទៅប្រទេសកាណាដា ។កាលពីឆ្នាំ១៩៥៩ រដ្ឋាភិបាលជប៉ុន បានដឹកជញ្ជូនដើមសាគូរ៉ា ប្រមាណ២.០០០ដើម ទៅកាន់ទីក្រុងតូរុនតូ ៕

ប្រធានាធិបតីទួរគីលោក អឺដូនហ្កាន់ បានពិភាក្សាអំពីបទឈប់បាញ់ ជាមួយមេដឹកនាំក្រុមហាម៉ាស

2024/04/22 10:54:09 am        122
ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdoğan) បានជួបជាមួយលោក អ៊ីស្មេល ហានីយ៉េ ( Ismail Haniyeh) ដែលជាប្រធានការិយាល័យនយោបាយរបស់អង្គការសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅក្នុងសង្រ្គាមហ្កាហ្សាដែលកំពុងបន្ត។ការិយាល័យទំនាក់ទំនងរបស់លោក អឺដូហ្កាន់ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា លោកទាំងពីរ បានពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលលើដីប៉ាឡេស្ទីន ក៏ដូចជាជំហានសម្រាប់ការផ្គត់ផ្គង់ជំនួយ «គ្រប់គ្រាន់ និងគ្មានការរំខាន» ដល់តំបន់ហ្កាហ្សា និងសម្រាប់សន្តិភាព «យុត្តិធម៌ និងយូរអង្វែង» នៅក្នុងតំបន់។ ពុំមានការលើកឡើងអំពីចំណាប់ថ្នូរអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ទួរគីទេ។សេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គម X បានឲ្យដឹងថា លោក អឺដូហ្កាន់ បានប្រាប់លោកហានីយ៉េ ថា ប្រទេសទួរគី បានប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់ «បទឈប់បាញ់ជាបន្ទាន់» និងការបញ្ចប់ «ការសម្លាប់រង្គាល» នៅក្នុងតំបន់ហ្កាហ្សា។លោក អឺដូហ្កាន់ បានជំរុញឲ្យមានសាមគ្គីភាពគ្នាក្នុងចំណោមក្រុមប្រឆាំងប៉ាឡេស្ទីនសម្រាប់ផ្លូវមួយ ដើម្បីបង្កើតរដ្ឋរបស់ខ្លួន។មេដឹកនាំទួរគីរូបនេះ ក៏បាននិយាយផងដែរថា ការកើនឡើងភាពតានតឹងនាពេលថ្មីៗនេះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល មិនគួរបង្វែរការយកចិត្តទុកដាក់ជាសកលចេញពីតំបន់ហ្កាហ្សានោះទេ។របាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីការបរទេសទួរគី លោក ហាកាន ហ្វីដាន (Hakan Fidan) និងប្រធានចារកម្ម លោក អ៊ីប្រាហ៊ីម កាលីន ( Ibrahim Kalın) បានចូលរួមកិច្ចប្រជុំនេះដែរ។

កោះតៃវ៉ាន់នឹងពិភាក្សាការប្រើកញ្ចប់ជំនួយថ្មីរបស់អាមេរិក ខណៈយន្តហោះចម្បាំងចិនចូលកាន់តែជិតកោះនេះ

2024/04/22 09:59:46 am        92
យោធារបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក ពីរបៀបប្រើប្រាស់កញ្ចប់ជំនួយសម្រាប់ក្រុងតៃប៉ិ រួមទាំងកញ្ចប់ជំនួយឆ្លងកាត់ការអនុម័តនៅសភា ចំនួន៩៥ពាន់លានដុល្លារ ដែលភាគច្រើនផ្ដល់ឲ្យអ៊ុយក្រែន និងអ៊ីស្រាអែល ខណៈយន្តហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះចូលទៅកាន់តែជិតកោះនេះ ។ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រពីអន្តជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតមួយផងដែរ ទោះបីជាពុំមានទំនាក់ទំនងផ្នែកការទូតផ្លូវការក៏ដោយ។អាជ្ញាធរការពារជាតិកោះនេះ បានបង្ហាញការដឹងគុណចំពោះសភាអាមេរិក សម្រាប់ការអនុម័តកញ្ចប់ជំនួយកាលពីថ្ងៃសៅរ៍ ដោយនិយាយថា ខ្លួនបានបង្ហាញការគាំទ្ររឹងមាំដូចថ្មរបស់សហរដ្ឋអាមេរិក សម្រាប់កោះស្វ័យគ្រប់គ្រងមួយនេះ ដែលចិនអះអាងថាជាដែនដីរបស់ខ្លួន។ អាជ្ញាធរយោធាខាងលើនេះ បានបន្ថែមថា ខ្លួននឹងសម្របសម្រួលការប្រើប្រាស់មូលនិធិនេះជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្លាស់ប្ដូរយន្តការដែលមានស្រាប់ និងប្រឹងប្រែងបន្ថែមទៀតរដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ ក្នុងការធានាឲ្យបាននូវសន្តិសុខរបស់កោះនេះ សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ចាប់តាំងពីឆ្នាំ២០២២មក កោះតៃវ៉ាន់ បានត្អូញត្អែរពីការពន្យារពេលបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិក ដូចជា មីស៊ីលប្រឆាំងយន្តហោះ Stinger ជាដើម ខណៈក្រុមហ៊ុនផលិតអាវុធអាមេរិក ផ្ដោតលើការផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ជួយប្រយុទ្ធបណ្ដេញកងទ័ពរុស្ស៊ី។ ដោយបន្តគូសបញ្ជាក់ពីសម្ពាធរបស់ចិនលើកោះនេះ អាជ្ញាធរយោធាតៃវ៉ាន់ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ក្នុងពេល២៤ម៉ោងកន្លងទៅនេះមានយន្តហោះចម្បាំងរបស់ចិន១៤ គ្រឿង បានឆ្លងកាត់បន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះទីហ្វុងKalmaegi ខិតជិតប្រទេសហ្វីលីពីន
11/04/2025 11:11 AM
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន១ពាន់លានដុល្លារក្នុងពេលអនាគត
11/04/2025 10:11 AM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញធុនធ្ងន់ ដំណាក់កាលទី១ ដែលបញ្ជូនត្រឡប់មកទីតាំងដើមវិញ នៅក្នុងខេត្តកណ្តាល
11/04/2025 09:11 AM
អ៊ុយក្រែនទទួលបានប្រព័ន្ធប៉ាទ្រីយ៉ូត ក្នុងការពង្រឹងការការពារដែនអាកាសប្រឆាំងរុស្ស៊ី
11/04/2025 09:11 AM
លោក Trump នឹងរឹតត្បិតមូលនិធិសហព័ន្ធសម្រាប់ទីក្រុងញូវយ៉កប្រសិនបើលោក Mamdani ឈ្នះការបោះឆ្នោត
11/04/2025 09:11 AM
អ៊ីស្រាអែល ប្រគល់សាកសពជនប៉ាឡេស្ទីន៤៥នាក់ទៅឲ្យតំបន់ហ្កាហ្សា
11/04/2025 09:11 AM
សម្ដេចតេជោ និងសម្ដេចធិបតី ផ្ញើសារអបអរសាទរ និងជូនពរប្រជាពលរដ្ឋសប្បាយរីក​រាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក
11/04/2025 08:11 AM
កម្ពុជា ត្រៀមទាក់ទាញភ្ញៀវ ពី ពិព័រណ៍ទេសចរណ៍ពិភពលោក និងមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ
11/03/2025 09:11 PM
ទឹកផឹកនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នឹងត្រូវរីងស្ងួតក្នុងរយៈពេល ២សប្តាហ៍ទៀត
11/03/2025 08:11 PM
កោះបាលីផ្អាកសំណង់ជណ្តើរយន្តកញ្ចក់ចំណោតថ្មជម្លោះ ក្រោយរងការរិះគន់ខ្លាំង
11/03/2025 08:11 PM