ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសវេណេស៊ុយអេឡា បង្កើតរដ្ឋថ្មី ក្នុងដែនដីក្រោមជម្លោះជាមួយប្រទេសហ្គីយ៉ាន

2024/03/22 11:08:39 am        108
សមាជិកសភាប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តការបង្កើតរដ្ឋថ្មីមួយនៅក្នុងដែនដី ជាគោលដៅនៃជម្លោះជាយូរមកហើយជាមួយប្រទេសជិតខាងហ្គីយ៉ាន ទោះបីជាសំណុំរឿងតុលាការអន្តរជាតិ កំពុងនៅបន្តក៏ដោយ។ ការអនុម័តនេះ គឺស្របតាមវោហាសាស្ត្រថ្មីៗរបស់លោក Maduro អំពីសិទ្ធិរបស់ប្រទេសលោក ក្នុងការគ្រប់គ្រងតំបន់អេសេហ្គីបូ(Esequibo) មានទំហំ ១៦០.០០០ គីឡូម៉ែត្រក្រឡា ប៉ុន្តែនឹងពុំមានផលប៉ះពាល់ជាក់ស្តែងភ្លាមៗនៅឡើយនោះទេ។តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងត្រូវសម្រេចថាតើប្រទេសណាមួយ ជាកម្មសិទ្ធិដែនដីនេះ ប៉ុន្តែ រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា បាននិយាយថា ខ្លួនមិនទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)នោះទេ ហើយការធ្វើប្រជាមតិកាលពីខែធ្នូដែលគាំទ្រការបង្កើតរដ្ឋថ្មី ស្ថិតក្នុងចំណោមបញ្ហាផ្សេងទៀត ដែលផ្តល់ឱ្យប្រទេសនេះនូវសិទ្ធិគ្រប់គ្រងតំបន់ Esequibo និងអនុញ្ញាតឱ្យរុករកប្រេងនៅទីនោះ។ អាជ្ញាធរបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយថា ប្រជាជនវេណេស៊ុយអេឡា ជាង១០លាននាក់ បានបោះឆ្នោតប្រជាមតិកាលពីខែធ្នូ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់បានបញ្ចេញលទ្ធផលណាមួយនៅឡើយ។ប្រទេសហ្គីយ៉ាន បាននិយាយថា ព្រំដែនរបស់ខ្លួន ពុំមានសម្រាប់កិច្ចពិភាក្សាទេ ហើយប្រទេសនេះ នឹងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពិនិត្យឡើងវិញនូវការទាមទាររបស់ខ្លួនចំពោះដែនដី និងតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីការរកឃើញអណ្តូងប្រេង និងឧស្ម័នធំៗ និងក្នុងពេលមានភាពចលាចលនយោបាយផ្ទៃក្នុង នៅមុនការបោះឆ្នោត ដែលត្រូវបានរំពឹងទុក នៅឆ្នាំនេះ។

អង្គការសហប្រជាជាតិ អនុម័តសេចក្ដីសម្រេចប្រាជ្ញាសិប្បនិម្មិតសកលជាលើកដំបូង

2024/03/22 11:03:53 am        66
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្ដីសម្រេចសកលជាលើកដំបូង ស្តីពីប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI ដើម្បីលើកទឹកចិត្តដល់ការការពារទិន្នន័យផ្ទាល់ខ្លួន ការត្រួតពិនិត្យ AI សម្រាប់ហានិភ័យ និងការការពារសិទ្ធិមនុស្ស។ក្រុមមន្ត្រីទាំងនោះបាននិយាយថា សេចក្ដីសម្រេចគ្មានចំណងផ្លូវច្បាប់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងសហការឧបត្ថម្ភដោយប្រទេសចិន និងប្រទេសចំនួន ១២១ ផ្សេងទៀតនេះ បានចំណាយពេលបីខែដើម្បីចរចា ហើយក៏ជាអ្នកតស៊ូមតិដើម្បីពង្រឹងគោលនយោបាយឯកជនភាពផងដែរ។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វីល (Linda Thomas-Greenfield) បាននិយាយបន្ទាប់ពីសេចក្ដីសម្រេចត្រូវបានអនុម័តថា «ថ្ងៃនេះ សមាជិកទាំង ១៩៣ ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ចេញសំឡេងតែមួយ ហើយបានរួមគ្នាធ្វើការជ្រើសរើសដើម្បីគ្រប់គ្រងបប្រាជ្ញាសិប្បនិម្មិត AI ជាជាងអនុញ្ញាតឱ្យបច្ចេកវិទ្យានេះគ្រប់គ្រងលើមនុស្ស»។សេចក្ដីសម្រេចនេះគឺជាគំនិតផ្តួចផ្តើមចុងក្រោយបង្អស់ដោយរដ្ឋាភិបាលជុំវិញពិភពលោកដើម្បីកំណត់លើការអភិវឌ្ឍន៍របស់ AI ស្របពេលមានការភ័យខ្លាចថាបច្ចេកវិទ្យានេះអាចត្រូវបានគេប្រើដើម្បីរំខានដល់ដំណើរការប្រជាធិបតេយ្យ ការក្លែងបន្លំ ឬនាំឱ្យមានការបាត់បង់ការងារសម្រាប់មនុស្ស ក្នុងចំណោមគ្រោះថ្នាក់ផ្សេងទៀត៕

ប្រធានក្រុមប្រឹក្សាអឺរ៉ុប៖ ទ្រព្យរុស្ស៊ីដែលត្រូវបានបង្កក យើងប្តេជ្ញាថានឹងចាត់វិធានការឱ្យបានឆាប់

2024/03/22 10:43:01 am        89
មេដឹកនាំសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប អាចប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីជួយអ៊ុយក្រែន ក្នុងរយៈពេលពីរបីខែ ក្រោមផែនការដែលរួមមានការទិញអាវុធសម្រាប់ទីក្រុងគីវ។ មេដឹកនាំប្រទេសជាសមាជិកទាំង ២៧ របស់ប្លុកនេះ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ដើម្បីឆ្ពោះទៅមុខជាមួយនឹងការងារលើផែនការ ដែលបានបង្ហាញក្នុងសប្តាហ៍នេះដោយស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «យើងប្តេជ្ញាថានឹងមានចំណាត់ការឲ្យបានឆាប់រហ័ស» ។បំណងរបស់មេដឹកនាំសម្រាប់ភាពបន្ទាន់ បង្ហាញពីការបង្កើនការព្រមានអំពីសង្រ្គាមនៅអ៊ុយក្រែន ដោយកងកម្លាំងអ៊ុយក្រែនចង់បានគ្រាប់រំសេវយ៉ាងខ្លាំងសម្រាប់ទីក្រុងគីវ ដែលបានតស៊ូទប់ទល់ជាមួយកងទ័ពរុស្ស៊ី ព្រមទាំងចង់បានកញ្ចប់ជំនួយយោធាចំនួន ៦០ពាន់លានដុល្លារដែលបានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ជំនួយ ១ ពាន់លានអឺរ៉ូដំបូង (១,០៩ ពាន់លានដុល្លារ) ពីផែនការនេះអាចត្រូវបានបញ្ចេញនៅដើមខែ ថ្ងៃទី ១ ខែ កក្កដា។ គណៈកម្មាការ បានស្នើឱ្យផ្ទេរប្រាក់ ៩០ភាគរយ ពីទ្រព្យរបស់រុស្ស៊ីដែលត្រូវបានបង្កក ចូលទៅមូលនិធិ គ្រប់គ្រងដោយសហភាពអឺរ៉ុប ដែលប្រើសម្រាប់ផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់ទីក្រុងគីវ។ ១០ភាគរយផ្សេងទៀតនឹងដាក់ចូលទៅក្នុងជំនួយថវិកាសម្រាប់ទីក្រុងគីវ។ គណៈកម្មាការ បានប៉ាន់ប្រមាណថា ប្រាក់លើទ្រព្យសកម្ម មូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ អាចស្ថិតនៅចន្លោះពី ២,៥ ពាន់លានអឺរ៉ូ (២,៧៣ ពាន់លានដុល្លារ) និង៣ ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។លោកស្រី Von der Leyen បាននិយាយថា គណៈកម្មការអឺរ៉ុប បានរៀបចំសំណើរដើម្បីបង្កើនពន្ធលើការនាំចូលគ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងផលិតផលជាច្រើនទៀតដែលមកពីរុស្ស៊ី និងប្រទេសបេឡារុស ហើយមានហេតុផលល្អមួយចំនួនសម្រាប់បង្កើតសំណើនេះ។ គោលដៅគឺ ដើម្បីការពារគ្រាប់ធញ្ញជាតិរុស្ស៊ី ពីការធ្វើឲ្យមានអស្ថិរភាពទីផ្សារនៅសហភាពអឺរ៉ុបសម្រាប់ផលិតផលទាំងនេះ។

ជនភៀសខ្លួនអ៊ុយក្រែន និងទាហានដែលរងរបួស កំពុងសង្ឃឹមជំនួយអាមេរិក ខណៈដែលការផ្តល់មូលនិធិនៅជាប់គាំង

2024/03/22 10:03:08 am        79
ប្រាក់ពន្ធអាមេរិកជាង ១១៣ ពាន់លានដុល្លារ ត្រូវបានបញ្ជូនទៅជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែជំនួយបន្ថែមចំនួន ៦០ពាន់លានដុល្លារ ត្រូវបានជាប់គាំងនៅក្នុងសភា ហើយមន្ត្រីការពារជាតិ បានព្រមានថា អ៊ុយក្រែនកំពុងអស់ធនធានហើយនោះ។នៅប្រទេសអ៊ុយក្រែន មានការខ្វះខាតទាហាន គ្រាប់រំសេវ និងទំនុកចិត្តថា ជំនួយរបស់លោកខាងលិច នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់ឬបាត់បង់អវយវៈក្នុងសង្គ្រាម។លោកអូលេកសាន បាហ្ស៊ីលីវីច (Oleksandr Bazilevych) មានវ័យ២៥ឆ្នាំ មាននៅសល់តែដៃស្តាំប៉ុណ្ណោះ។ គ្រាប់បែកដៃរុស្ស៊ី បានផ្ទុះនៅជិតលោកកាលពីខែកញ្ញាឆ្នាំមុន ខណៈដែលលោកកំពុងជួយមិត្ត ដែលរងរបួស ទៅដល់ពេទ្យ។ លោកមិនមានការភ្ញាក់ផ្អើលទេ នៅពេលដែលខ្លួន បានបាត់អវយវៈនោះ។លោកបាហ្ស៊ីលីវីច បាននិយាយថា៖«វាអាចនឹងអាក្រក់ជាងនេះទៅទៀត។ អង្គការផ្សេងទៀត បានប្រាប់លោកថា ពួកគេមិនអាចជួយលោកបាន។ បន្ទាប់មកលោក បានទៅរកជំនួយពីមូលនិធិProtez។លោកវេជ្ជបណ្ឌិត Yakov Gradinar ជនជាតិអាមេរិកដើមកំណើតអ៊ុយក្រែន រស់នៅក្នុងរដ្ឋមីនីសូតា( Minnesota) និងធ្វើការជាអ្នកជំនាញផ្នែកអវៈយវៈសិប្បនិម្មិត នៅពេលដែលសង្រ្គាម បានចាប់ផ្តើមកាលពីពីរឆ្នាំមុន។ លោកវេជ្ជបណ្ឌិត និងដៃគូអាជីវកម្ម និងជានាយកប្រតិបត្តិរបស់ខ្លួនគឺ លោក Yury Aroshidze ឥឡូវនេះ បានបើកគ្លីនិកចំនួន៣ ដោយមួយទៀត នៅតាមផ្លូវក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន។

បណ្ដាទីភ្នាក់ងារ UN និងប្រទេស៣៦ទៀត ពិភាក្សាពីមធ្យោបាយផ្ដល់ជំនួយទៅហ្កាហ្សា តាមរយៈកោះស៊ីប

2024/03/22 09:55:39 am        109
ក្រុមមន្ត្រីមកពីប្រទេសចំនួន៣៦និងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសកោះស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ២១ មីនា ដើម្បីពិភាក្សាអំពីរបៀបពន្លឿនការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីស្ថិតក្នុងតំបន់រងការឡោមព័ទ្ធនៅតំបន់ហ្កាហ្សាតាមផ្លូវសមុទ្រដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ការប្រមូលផ្តុំកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចូលរួមដោយលោក ស៊ីគ្រីដ កាក (Sigrid Kaag) អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្កាហ្សា ព្រមទាំងលោក ឃើទីស រេដ (Curtis Ried) ប្រធានបុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។ខណៈគ្រោះទុរភិក្សបានកើតមានពេញតំបន់ហ្កាហ្សា បណ្ដាទីភ្នាក់ងារកំពុងស្វែងរកផ្លូវជំនួសកាន់តែច្រើនឡើង ដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដោយបញ្ចៀសការដឹកជញ្ជួនឆ្លងកាត់ព្រំដែនដីគោក។ ប៉ុន្តែកង្វះហេដ្ឋារចនាសម្ព័ន្ធគឺជាបញ្ហា។អង្គការសប្បុរសធម៌មួយដែលបានបញ្ជូនជំនួយពីប្រទេសស៊ីបកាលពីសប្តាហ៍មុន បានចតចតក្នុងសមុទ្រឆ្ងាយពីគំនរបាក់បែក ស្របពេលសហរដ្ឋអាមេរិកក៏បានប្រកាសពីគម្រោងបង្កើតផែបណ្តែតទឹក ផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងដែលធ្វើឡើងជាមួយអ៊ីស្រាអែល ទំនិញអាចឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅប្រទេសស៊ីបដោយក្រុមមួយរួមទាំងអ៊ីស្រាអែល ដោយលុបចោលតម្រូវការសម្រាប់ការស៊ើបអង្កេតនៅចំនុចដឹកជញ្ជូនចុងក្រោយរបស់ខ្លួនដើម្បី ឲ្យការដឹកជញ្ជូនជំនួយដំណើរការរលូន ។ នាវាមួយគ្រឿង បានចាកចេញពីប្រទេសស៊ីបកាលពីសប្តាហ៍មុន ហើយបានចែកចាយជំនួយនៅហ្កាហ្សា ខណៈនាវាពីរផ្សេងទៀតត្រូវបានគេរំពឹងថា នឹងចាកចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេស កោះស៊ីប (Cyprus) លោក កូស្តានទីណូស កូមបូស (Constantinos Kombos) បាននិយាយថា ការពិភាក្សាផ្តោតលើមធ្យោបាយក្នុងការបង្កើនសមត្ថភាពប្រតិបត្តិការ ទាំងក្នុងលក្ខខណ្ឌនៃការចាកចេញ ទាំងមធ្យោបាយដឹកជញ្ជូន ព្រមទាំងទាក់ទងនឹងការទទួល និងការចែកចាយផងដែរ៕

ប្រធានគណៈកម្មការសម្ព័ន្ធយោធាណាតូ អំពាវនាវឲ្យសម្ព័ន្ធមិត្តផ្ដល់ការគាំទ្រដ៏រឹងមាំលើអ៊ុយក្រែន

2024/03/22 09:51:59 am        130
លោក រ៉ុប បាវើ(Rob Bauer)ប្រធានគណៈកម្មការសម្ព័ន្ធយោធាណាតូ បាននិយាយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគីវ (Kyiv) កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មិនគួរមានទុទិដ្ឋិនិយមជ្រុលហួសហេតុអំពីសមត្ថភាពរបស់ខ្លួនដើម្បីបណ្ដេញកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ទេ និងអំពាវនាវឲ្យបញ្ជូនជំនួយសំខាន់ៗដល់ប្រទេសនេះឲ្យបានឆាប់។ លោកបាវើ បានដឹកនាំដំណើរទស្សនកិច្ចផ្លូវការនៃគណៈប្រតិភូយោធាសម្ព័ន្ធណាតូ លើកដំបូង ទៅកាន់ទីក្រុងគីវ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក នៅពេលដែលរុស្ស៊ី បានបញ្ជូនកងទ័ពរាប់ពាន់នាក់ចូលវាយលុកក្នុងប្រទេសអ៊ុយក្រែន។ កងទ័ពរបស់ទីក្រុងគីវ កំពុងប្រឈមការខ្វះខាតគ្រាប់កាំភ្លើងធំ និងកម្លាំងទ័ព ព្រមទាំងកំពុងជួបឧបសគ្គ នៅភាគខាងកើត ជាទីដែលកងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខ។ លោកបានប្រាប់វេទិកាសន្តិសុខក្រុងគីវ ថា អ៊ុយក្រែន ត្រូវការការគាំទ្របន្ថែមទៀត ។ដូចអ្នកដឹងស្រាប់ហើយនៅពេលនេះ ។ ពេលវេលានៅក្នុងប្រទេសអ៊ុយក្រែន មិនអាចវាស់ស្ទង់ដឹងទេក្នុងពេលប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែខាងមុខ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានសរសេរនៅលើគេហទំព័ររបស់លោកថា លោកបានគូសបញ្ជាក់ដល់លោក បាវើ រួចហើយ ថា តម្រូវការចាំបាច់បំផុតរបស់អ៊ុយក្រែន នៅពេលនេះ គឺអាវុធ គ្រាប់រំសេវ និងយានដ្រូន៕

រុស្ស៊ីចាប់ផ្តើមផលិតគ្រាប់បែកទម្លាក់ពីលើអាកាស FAB-3000 និងបង្កើនការផលិតគ្រាប់កាំភ្លើងធំ

2024/03/22 09:11:43 am        194
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនាថា រុស្ស៊ីបានចាប់ផ្តើមផលិតគ្រាប់បែកទម្លាក់ពីលើអាកាសមានកម្លាំងផ្ទុះខ្លាំង FAB-3000 ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ។រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានពិនិត្យរោងចក្រឧស្សាហកម្មការពារជាតិ នៅក្នុងតំបន់ នីស្នី នូវហ្ករ៉ូដ(Nizhny Novgorod) ដែលផលិតគ្រាប់បែក FAB-3000 និងប្រភេទគ្រាប់រំសេវផ្សេងទៀត រួមទាំងគ្រាប់កាំភ្លើងធំផងដែរ។លោក Shoigu បាននិយាយថា ការផលិតគ្រាប់រំសេវសម្រាប់កាំភ្លើងធំ បានកើនឡើងជិត ២២ ដង។ លោកនិយាយថា នេះធានាបាននូវការបញ្ជូនចំនួនគ្រាប់រំសេវគ្រប់គ្រាន់ទៅកាន់តំបន់នៃ «ប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន។កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រុស្ស៊ី បានវាយប្រហារដោយមីស៊ីល ទៅលើទីក្រុងគីវ រដ្ឋធានីរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស១០នាក់រងរបួស និងបានបំផ្លាញអគារលំនៅឋានជាច្រើនខ្នង និងអគារឧស្សាហកម្មជាច្រើនកន្លែង ទោះបីជាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលទាំងអស់ក៏ដោយ។ ការវាយប្រហារទ្រង់ទ្រាយធំដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានដាក់គោលដៅលើទីក្រុងគីវ ទាំងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅ។

អាជ្ញាធរខេត្តព្រះវិហារ ចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់យុវសិស្សនៅអនុវិទ្យាល័យហ្មសែត

2024/03/21 10:13:05 pm        217
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ សិស្សានុសិស្ស និងកុមារ នៅអនុវិទ្យាល័យហ្មសែត ស្ថិតក្នុងភូមិសាស្ដ្រភូមិហ្មសែត សង្កាត់ប៉ាល ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ពិធីធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុក គឹមសាន អភិបាលរងខេត្ត ព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក សំ លាងទ្រី ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្អូនៗកុមារជាច្រើនរូបទៀត។លោក សំ លាងទ្រី បានថ្លែងថា កម្មវិធីអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែល បានរៀបចំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឱ្យមានការបាត់បង់នូវអាយុជីវិតមនុស្ស និងទ្រព្យ សម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឡើងទៅលើកុមារ ហើយក៏ជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពី សុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈ។ លោកបានបន្ដថា បញ្ហាដែលបង្ករឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍ កើតឡើងដោយកត្តា៣ធំៗរួមមាន៖ ទី១.កត្តាមនុស្ស គឺការយល់ដឹងអំពីច្បាប់ ផ្លូវគោកនៅមានកម្រិត, ទី២.កត្តាយានជំនិះ ដោយម្ចាស់យានជំនិះទាំងនោះមិនបានថែទាំ ត្រួត ពិនិត្យលក្ខណៈបច្ចេកទេស តាមពេលកំណត់, ទី៣.កត្តាផ្លូវ ដូចជាផ្លូវរអិល ផ្លូវកោង ផ្លូវធំតែ មានស្ពានតូចចង្អៀត និងពុំបានបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅលើដងផ្លូវសាធារណៈមួយចំនួនផងដែរ។ថ្លែងក្នុងឱកាសនោះ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវដល់ អ្នកបើកយានយន្ដគ្រប់ប្រភេទ ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានសុជីវធម៌ល្អ និងចេះ អធ្យាស្រ័យគ្នាក្នុងពេលបើកបរ សូមបំពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរយានយន្ដ និងពាក់ មួកសុវត្ថិភាពនៅពេលបើកបរទោចក្រយានយន្ដ ឱ្យបានត្រឹមត្រូវទាំងអស់គ្នាក្នុងពេលធ្វើដំណើរទាំងអ្នកបើកបរ និងអ្នករួមដំណើរជាដើម។សូមបញ្ជាក់ជូនថា ក្នុងពិធីនេះដែរ ក៏មានការចែកមួកសុវត្ថិភាព ជូនដល់ប្អូនៗ ជាយុវជន ចំនួន៥០មួក ប្អូនៗកុមារចំនួន១០០មួក។ បន្ថែមពីនេះ លោកប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន៣០មួក ដល់សាលាបឋមសិក្សាហ្មសែត និងជូនអ្នកគ្រូៗ សាលាបឋមសិក្សាហ្មសែតចំនួន ១៩មួកថែមទៀតផង៕

អាជ្ញាធរខេត្តព្រះវិហារប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍”

2024/03/21 09:57:40 pm        168
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ នៅបរិវេណរដ្ឋបាលសាលាក្រុងព្រះវិហារ មានរៀបចំ ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍” ។ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលក្រុង ចៅសង្កាត់ ប្រធានមន្ទីរ អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំង ទាំង៣ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ក្រោយពីបានស្ដាប់នូវមតិស្វាគមរបស់លោក ប៉ុក ងួន អភិបាលក្រុងរួចមក លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជា មាសបៃតង និងដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឱកាសការងារធ្វើដោយប្រយោល និងដោយផ្ទាល់។ លោកក៏បានលើកឡើងបន្ថែមថា ទិវាទីក្រុងស្អាតនេះពិតជាមានសារៈសំខាន់ខ្លាំង ណាស់ដើម្បីត្រៀម ខ្លួនជាបេក្ខភាពក្រុងស្អាត សម្រាប់ការប្រឡងប្រណាំងដើម្បីទទួលបានផ្ការរំដួលកើនឡើង។ទន្ទឹមគ្នានេះដែរអភិបាលរងខេត្តព្រះវិហារ ក៏បានស្នើរដល់រដ្ឋបាលក្រុងស្រុក ឃុំ-សង្កាត់ និង ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់អំពី ការគ្រប់គ្រង ការទុកដាក់ និងការវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ សម្អាតអនាម័យបរិស្ថានឱ្យ បានស្អាតជាប្រចាំ ដោយធានាឱ្យបាននូវភាពស្អាត និងបៃតង សម្ដៅចូលរួម លើកកម្ពស់ចលនា ទេសចរណ៍ក្នុងស្រុកអោយកាន់តែប្រសើរ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពល -រដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុក ដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមានសោភ័ណភាពល្អ ស្រស់បំព្រង ខណៈទីក្រុង ស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកត្តាសំខាន់បំផុតសម្រាប់ ទាក់ទាញភ្ញៀវ ទេសចរណ៍ ដោយចាប់ផ្តើមពីខ្លួនយើង ដើម្បីទីក្រុងស្អាត ទេសចរណ៍រុងរឿងនាពេលអនាគត។លោក សុខ សាន្ដតារ៉ា បានបន្ថែមថា នេះជាការប្រារព្ធទិវាទីក្រុងស្អាតលើកទី១២ ដែលមាន ទិសស្លោកថា “ទីក្រុងស្អាតដើម្បីទេសចរណ៍” ដូចនេះដើម្បីទទួលបានកំណើនទេសចរណ៍ និងមាន ទេសចរណ៍ កមកំសាន្តក្នុងខេត្តរបស់យើង លុះត្រាតែទីក្រុងព្រះវិហារ មានសោភ័ណ្ឌភាព និងបរិស្ថាន ស្អាត។ ក្នុងកិច្ចប្រារពទិវាទីក្រុងស្អាតនេះ បានបែងចែកជា៣គោលដៅរើសសំរាម នៅតាមដងផ្លូវក្នុង ទីក្រុងអោយបានល្អ។

​ឯកឧត្ដម គីម រិទ្ធី នាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប

2024/03/21 01:12:26 pm        152
ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែមីនា ម្សិលមិញនេះ បាននាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប ដែលថវិកានេះ ឯកឧត្តមផ្ទាល់ចំនួន ៨. ៩១០.០០០រៀល ថវិកាលោក គង់ ពុទ្ធីកា អគ្គនាយកអាជ្ញាធរព្រះវិហារ ៥.០០០.០០០រៀល និងថវិការបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូទូទាំងខេត្តព្រះវិហារ ១៨៦.០៩០.០០រៀល។នៅក្នុងឱកាសនោះ ឯកឧត្ដមបានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺបានបង្ហាញពីវប្បធម៌ចែករំលែក​របស់លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនក្នុង១ខែ៥.០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះជាលើកទី២ហើយ ដែលបានប្រមូលថវិកា​ដោយស្ម័គ្រចិត្តយកមកផ្តល់​ជូនមូល​និធិគន្ធបុប្ផាកម្ពុជា។ឯកឧត្ដម បានបន្តថា ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបំផុសចលនាផ្សព្វផ្សាយ និងបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។ ឯកឧត្ដម អភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ​គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង​ ដើម្បីចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ​គន្ធបុប្ផាទាំង៥ទីតាំង។បើយោងតាមរបាយការណ៍របស់មន្ទីរគន្ធបុប្ផាខេត្តសៀមរាប បានឱ្យដឹងថា ក្នុង១ថ្ងៃសម្រាប់ផ្នែក​ពិគ្រោះជំងឺខាងក្រៅជាមធ្យមមានចំនួន ១.៤០០នាក់ ហើយសម្រាប់អ្នកជំងឺដែលកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យមានជាង ១.០០០នាក់។ សម្រាប់១ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ គឺផ្នែកពិគ្រោះជំងឺខាងក្រៅមានចំនួន៣ម៉ឺន៣ពាន់នាក់ជាង ​ក្នុងនោះករណីថ្មី ដែលមិនធ្លាប់​មកមន្ទីរពេទ្យគន្ធបុប្ផាសោះមានរហូតដល់ទៅជាង២ម៉ឺននាក់។ ហើយចំនួនទាំងនេះ មានការលើសលុបលើចំនួនគ្រែដែលមានមន្ទីរពេទ្យមាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន២ ធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ
11/08/2025 10:11 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៧៨៣គ្រួសារ រស់នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ...!!
11/08/2025 09:11 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំប្រតិភូ ស.ស.យ.ក. ដាក់កម្រងផ្កា និងថ្វាយបង្គំព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ
11/08/2025 06:11 PM
អូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
11/08/2025 05:11 PM
អគ្គិភ័យឆេះឃ្លាំងទឹកអប់នៅភាគពាយ័ព្យប្រទេសទួរគី បណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
11/08/2025 04:11 PM
ប្រឹក្សាយោធាជាន់ខ្ពស់EU និយាយថា គ្រូបណ្តុះបណ្តាលយោធាអឺរ៉ុប គួរតែជាផ្នែកមួយនៃការធានាសន្តិសុខអ៊ុយក្រែន
11/08/2025 04:11 PM
ទួរគីកំពុងរៀបចំច្បាប់ ដើម្បីអនុញ្ញាតឲ្យយុទ្ជជន PKK ត្រឡប់មកប្រទេសវិញ ក្រោមផែនការសន្តិភាព
11/08/2025 04:11 PM
កាសែត៖ អាមេរិកស្នើអ៊ីស្រាអែលឲ្យដោះលែងឲ្យយុទ្ធជនហាម៉ាសប្រហែល ១៥០នាក់ ដែលជាប់នៅក្នុង ផ្លូវរូងក្រោមដី នៅហ្កាហ្សា
11/08/2025 04:11 PM
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់បន្ថែម ៦ ចំណុចអំពីវឌ្ឍនភាពការងារ ដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា និងថៃ
11/08/2025 03:11 PM
បេសកជនអារ៉ាប់រួម និយាយថា ជំនួយទៅកាន់តំបន់ហ្កាហ្សា នឹងត្រូវបានបង្កើនឡើង ហើយប្រទេសកោះស៊ីប គឺជាផ្លូវសំខាន់
11/08/2025 03:11 PM