ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកធ្វើតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដោយបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក

2024/03/21 01:01:55 pm        172
កងទ័ពអាកាសអាមេរិក បានធ្វើតេស្តសាកល្បងពេញលេញនូវមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួន បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ និងការធ្វើសមយុទ្ធប្រហាក់ប្រហែលគ្នាដោយរុស្ស៊ី និងចិន។យន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿង បានហោះចេញពីទឹកដីនៃកោះGuam កាលពីថ្ងៃអង្គារ ហើយបានបាញ់បង្ហោះមីស៊ីលដែលត្រូវបានគេស្គាល់ថា ជាអាវុធឆ្លើយតបរហ័សតាមអាកាស (ARRW) នៅលើទីតាំងសាកល្បងមីស៊ីលនៅកោះ Marshall ។កងទ័ពអាកាសអាមេរិក (USAF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃបេសកកម្មនេះទេ ប៉ុន្តែការសាកល្បងនេះ ត្រូវបានគេគិតថា ជាសមយុទ្ធចុងក្រោយនៅក្នុងកម្មវិធី ដែលមានរយៈពេលជាច្រើនឆ្នាំ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។មីស៊ីលល្បឿនលឿងជាងសំឡេង មានសមត្ថភាពហោះក្នុងល្បឿនលឿនជាងសំឡេងរហូតដល់៥ដង ហើយចូលទៅជិតគោលដៅពីមុំទាបបំផុត ដែលធ្វើឲ្យប្រព័ន្ធព្រមានឲ្យដឹងមុខរបស់សត្រូវពិបាកចាប់ពួកវាណាស់។ ការអភិវឌ្ឍយឺតយ៉ាវនៃអាវុធរបស់អាមេរិក ត្រូវបានរិះគន់ដោយសភា ចំពេលមានការព្រមានថា រុស្ស៊ី ចិន និងកូរ៉េខាងជើង កំពុងបង្កើតកម្មវិធីស្រដៀងគ្នានេះ។អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បាននិយាយថា៖«ការសាកល្បងនេះ បានបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេងដែលប្រតិបត្តិការតាមគំរូដើមទាំងស្រុង ហើយផ្តោតលើការអនុវត្តដំណើរការរបស់ អាវុធឆ្លើយតបរហ័សតាមអាកាស (ARRW) ចាប់តាំងពីការចាប់ផ្តើមរហូតដល់ទីបញ្ចប់។តាមរយៈការតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងនេះ កងទ័ពអាកាសទទួលបានការយល់ដឹងដ៏មានតម្លៃចំពោះសមត្ថភាពនៃបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។

សម្តេចធិបតី អំពាវនាវឱ្យបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពស្តីពីជនមានពិការភាព

2024/03/21 12:29:57 pm        83
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ បន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព អនុសញ្ញា​ស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ ​និងយុទ្ធសាស្ត្រទីក្រុងអ៊ីនឈុន ដើម្បីផ្ដល់​សិទ្ធិពិតប្រាកដទៅដល់ជនមានពិការភាពក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និង​ភាពសុខដុមសម្រាប់ជនមានពិការភាពស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបាន​បោះបង់ចោលឡើយ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន​ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី មានប្រសាសន៍ថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមាន​ពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្តីពីជនមាន​ពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍។ ដូច្នេះការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាពនូវក្តី​សង្ឃឹមភាព​អង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរ​ឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព។ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និង​ក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិប្បរិមា ​សម្តេចធិបតីនាយករដ្ឋមន្រ្តី​បានផ្តល់​អនុសាសន៍ដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន​ និងយុវនីតិសម្បទា និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ចូលរួមរៀបចំបទដ្ឋានគតិយុតគ្រប់ជ្រុងជ្រោយដើម្បីធានាថា មជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន​ជាសម្បត្តិជនសម្រាប់មានពិការភាពប្រើប្រាស់ជាបន្តតរៀងទៅ​ទាំងក្នុង​ពេលបច្ចុប្បន្ន ​និងអនាគត។សម្ដេច បានណែនាំដល់គ្រប់កិច្ចអភិវឌ្ឍន៍ទាំងអស់រួមមានសកម្មភាពសង្គមសេដ្ឋកិច្ច​នយោបាយ​វប្បធម៌ គឺត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យមានការចូលរួម​ជាអតិប្បរិមារបស់ជនមានពិការភាព​នៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នទាំងទិដ្ឋភាពនៃតួអង្គនៃការអភិវឌ្ឍ។សម្ដេច បានលើកទឹកចិត្តឱ្យបន្តបង្កើន​កិច្ចសហការនៅក្នុងការរៀបចំ​បណ្តុះបណ្តាល​ជំនាញ​ពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់​ការសិក្សារបស់ជនមានពិការភាពដើម្បីលើក​កម្ពស់​សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀរវត្សខ្ពស់​សំដៅលើកកម្ពស់​ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងគ្រួសារឱ្យកាន់តែប្រសើរ៕

សម្តេចធិបតីលើកទឹកចិត្តជនពិការបន្តប្រកាន់ស្មារតី «ពិការកាយមិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពខ្លួន

2024/03/21 12:15:45 pm        138
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តដល់ជនមានពិការភាពត្រូវបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនឯង ខណៈសម្តេចធិបតីឯកភាពធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ ជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។សម្តេចធិបតី បានថ្លែងថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ទទួលបានសិទ្ធិដូចប្រជាជនទូទៅដែលមិនពិការភាពដែរ ដោយក្នុងនោះជនមានពិការភាពក៏អាចទទួលបាន សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ នយោបាយ ដោយពេញលេញ និងស្មើភាពគ្នា។ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ និងលើក​កម្ពស់​ជនមានពិការភាព ដោយបានធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ជាក់ស្តែងការដាក់​សម្ពោធ​សមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំ​របស់​រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព​ ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាព​ពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និងផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជន​មានពិការភាព ​ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី កោតសរសើរកីឡាករកីឡាការិនីពិការភាពបានលើកកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍កីឡានានា

2024/03/21 12:12:12 pm        104
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរកីឡាករកីឡាការិនីមានពិការភាពរបស់កម្ពុជា ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ តាមរយៈការដណ្តើមបានមេដាយច្រើនប្រភេទ ពីព្រឹត្តិការណ៍កីឡានានានាពេលកន្លងមក។សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ក្នុងឱកសានោះ សម្តេចធិបតី បានបង្ហាញក្តីរំភើបរីករាយដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា។ សម្តេចធិបតីក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករកីឡាការិនី និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងដោយផ្ទាល់​របស់​កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាល ​និងសប្បុរសជននានា ពិសេសការចូលរួមពីប្រជាពលរដ្ឋ សម្ដេចធិបតី ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ។សម្តេចធិបតី បញ្ជាក់ថា ក្នុងការប្រកួតកន្លងមក កីឡាប៉ារ៉ាឡាំពិកកម្ពុជាបានទទួលមេដាយចំនួន ២៦១ គ្រឿងរួចមកហើយ ដែលលទ្ធផលនេះកម្ពុជាមិនធ្លាប់ទទួលបាននោះទេតាំងពី​ដំណាក់កាល​ចាប់ផ្តើមដំបូងមក។ សម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំជំរុញវិស័យកីឡានេះបន្ថែមទៀតពីព្រោះថា​កីឡាករ​ទាំងអស់ មិនមែនធ្វើការហ្វឹកហាត់ ដើម្បីខ្លួនឯងនោះទេ គឺប្រឹងប្រែងប្រកួតដើម្បីលើមុខមាត់​ជាតិកម្ពុជា ទង់ជាតិកម្ពុជារបស់កម្ពុជានៅលើឆាកអន្តរជាតិ៕អត្ថបទ៖ វ៉នដារ៉ា

សម្តេចធិបតី ឯកភាពធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ ជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

2024/03/21 12:05:36 pm        123
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញបងប្អូនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលនេះឆ្លុះបញ្ចំាង ពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ» ។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ត និងបញ្ជាក់ដល់បងប្អូនមានពិការភាពថា «បងប្អូនមិននៅឯកោនោះទេ» ព្រោះមាន សម្តេចធិបតីផ្ទាល់ រួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពល និងបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលផ្តោត ជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកប ដោយបរិយាប័ន្ន និងភាពធន់ ។ ការណ៍នេះ បានបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាថាបងប្អូនមានពិការភាព ពិតជាមានឱកាសពេញលេញ ក្នុងការទទួលបានការគាំពារសិទ្ធិ និងការចូលរួម ក្នុងកិច្ចការសង្គម និងសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ។ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានកំណត់កូតារហូតដល់ចំនួន ២% សម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្តជាពិសេសឱ្យទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសដល់ជនមានពិការភាព ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ» ។សម្តេចធិបតី បានបន្តទៀតថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួម នៅក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ នយោបាយ ដោយពេញលេញ និងស្មើភាព។ ការកែលម្អ និងអភិវឌ្ឍនូវបរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល ក៏ជាកត្តាចាំបាច់ ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាព ផងដែរ ។ យ៉ាងណាម៉ិញ ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្តីពីជនមានពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍ ដូច្នេះ ការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាព នូវក្តីសង្ឃឹមភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព ។ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនមានពិការភាព និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែល បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី តស៊ូ ព្យាយាម និងអត់ធ្មត់ ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេស ជនមានពិការភាពរបស់យើង ។ ព្រមទាំង បានអរគុណចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និង បច្ចេកទេស ដែលការណ៍នេះ រួមចំណែកដល់ការលើកកម្ពស់សិទ្ធិជនមានពិការភាព និង លើកកម្ពស់ជីវភាពបងប្អូនឱ្យកាន់តែប្រសើរ ។ ទន្ទឹមនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ៕

រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី និងបារាំង ពិភាក្សាគ្នាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សា

2024/03/21 11:56:54 am        114
រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ahmed Attaf និងសមភាគីបារាំងលោក Stephane Sejourne កាលពីថ្ងៃពុធ បានពិភាក្សាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សាស្ទ្រីប នៅក្នុងការសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាល់ហ្សេរី។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាកំពុងប្រឈម ចំពេលដែលសង្គ្រាមកំពុងបន្ត ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើអន្តរាគមន៍ និងដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង នៅក្នុងទឹកដីនេះ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍ និងគ្មានលក្ខខណ្ឌ។រដ្ឋមន្ត្រីទាំងពីរ បានព្រមព្រៀងគ្នាស្តារឡើងវិញនូវដំណើរការសន្តិភាព សំដៅលើការសម្រេចបានដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងរួមបញ្ចូលចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើគោលការណ៍នៃដំណោះស្រាយរដ្ឋពីរ។លោក Attaf និង លោក Sejourne ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ បន្ថែមពីលើការរៀបចំសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ នាពេលខាងមុខ។ចាប់តាំងពីការចូលជាសមាជិកមិនអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករា អាល់ហ្សេរី បានធ្វើការយ៉ាងសកម្មលើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចដែលគាំទ្រឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

លោក Putin បង្ហាញមហិច្ឆិតាលើសង្រ្គាមអ៊ុយក្រែន ក្រោយឈ្នះការបោះឆ្នោត

2024/03/21 11:54:16 am        139
លោក Vladimir Putin បានទៅកាន់ទីលានចតុរង្គក្រហមឬ Red Square កាលពីដើមសប្ដាហ៍នេះ ដើម្បីអបអរសាទរការជាប់ឆ្នោតដែលគេមើលឃើញថា លោកនឹងពង្រីងរបបដឹកនាំរបស់លោកលើប្រទេសរុស្ស៊ី ពិសេសផ្ដោតលើផែនការក្ដោបក្ដាប់ដែនដីរបស់អ៊ុយក្រែន ក្នុងពេលសង្រ្គាមនៅតែបន្ត។ថ្លែងប៉ុន្មានម៉ោង ក្រោយការប្រកាសជ័យជម្នះដ៏ច្រើនលើសលប់ នៃការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងចូលរួម លោកបាននិយាយថា យើងត្រូវរួមគ្នា និងចាប់ដៃគ្នាជាធ្លុងមួយ ។ លោក Putin បានប្រើប្រាស់ឱកាសនេះដើម្បីពង្រីកប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ទៅកាន់ឧបទ្វីប គ្រីម៉េ (Crimea) ដែលខ្លួនបានដណ្ដើមកាន់កាប់ពីអ៊ុយក្រែន ដូចជាការតភ្ជាប់ទៅកាន់ស្ពានរបស់ឧបទ្វីបនេះពីប្រទេសរុស្ស៊ី ដែលជារឿយៗ រងការវាយប្រហារពីអ៊ុយក្រែន ។ ឧបទ្វីបគ្រីម៉េ ដែលមានសារៈសំខាន់ចំពោះអំណាចកងទ័ពជើងទឹករបស់រុស្ស៊ី ត្រូវបានប្រើជាមូលដ្ឋានដ៏សំខាន់ និងជាទីតាំងជំនួយដល់សង្រ្គាមលើអ៊ុយក្រែន ដែលលោកបានព្យាយាមអះអាងជាមួយដែនដីទាំងអស់ដែលរុស្ស៊ីបានកាន់កាប់និង និងបង្កើនការដាក់ពង្រាយយោធារបស់រុស្ស៊ីនៅតាមគោលដៅកំណត់នៅលើឧបទ្វីបនេះ៕

ប៉ាឡេស្ទីន ស្វាគមន៍ចំពោះការបញ្ឈប់ការនាំចេញសព្វាវុធរបស់កាណាដា ទៅអ៊ីស្រាអែល

2024/03/21 11:51:08 am        90
នាយករដ្ឋមន្ត្រីដែនដីប៉ាឡេស្ទីន លោក ម៉ូហាម៉ាដ ស្តាយ៉េ(Mohammad Shtayyeh) កាលពីថ្ងៃពុធ បានស្វាគមន៍ ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសកាណាដា ក្នុងការបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងពេលមានសង្រ្គាមដែលនៅតែបន្ត នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក Shtayyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ទាមទារឱ្យមានជំហរពីអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងដាក់ទណ្ឌកម្មជាបន្ទាន់ ដើម្បីទប់ស្កាត់ប្រទេសនេះពីការបន្តឧក្រិដ្ឋកម្មរបស់ខ្លួន។ លោកបានបញ្ជាក់លើតម្រូវការបន្ទាន់ក្នុងការដាក់សម្ពាធឲ្យបើកច្រកព្រំដែនទៅកាន់តំបន់ហ្កាហ្សា ធានាបានការចូលមកដល់នៃជំនួយមនុស្សធម៌គ្រប់គ្រាន់ និងការស្តារការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ឡើងវិញ។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ទីក្រុង Ottawa នឹងបញ្ឈប់ការនាំចេញអាវុធរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់លោកស្រី Joly បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសភាកាណាដា បានអំពាវនាវឱ្យបញ្ឈប់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល។ កាលពីពេលថ្មីៗនេះ ប្រទេសកាណាដា បានពន្យារពេលការដឹកជញ្ជូនយានរថពាសដែកចំនួន ១១ គ្រឿង ទៅកាន់នគរបាលអ៊ីស្រាអែល និងការដឹកជញ្ជូនឧបករណ៍មើលឃើញនៅពេលយប់ ផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានរិះគន់ខ្លាំងៗចំពោះការសម្រេចចិត្តនេះ ដោយបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យចំណាត់ការបច្ចុប្បន្នរបស់រដ្ឋាភិបាលកាណាដា យ៉ាងហ្មត់ចត់។លោកបានិយាយថា វាគួរឱ្យសោកស្តាយ ដែលរដ្ឋាភិបាលកាណាដា មានចំណាត់ការប្រឆាំងចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងឃាតករក្រុមហាម៉ាស ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មមកលើប្រជាជនអ៊ីស្រាអែលស្លូតត្រង់។

មេបញ្ជាការអាមេរិក ព្រួយបារម្ភពីសកម្មភាពរបស់ចិន លើប្រទេសហ្វីលីពីន

2024/03/21 11:47:56 am        120
មេបញ្ជាការនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសចិនលើប្រទេសហ្វីលីពីន នៅសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យតំបន់នេះក្លាយជា «ចំណុចក្តៅដ៏សំខាន់មួយ» ។ លោក ចន អាហ្គីលីណូ(John Aquilino) បាននិយាយនៅក្នុងសវនាការរបស់គណៈកម្មាធិការអង្គភាពសេវាប្រដាប់អាវុធរបស់សភា កាលពីថ្ងៃពុធថា ចំណុចក្តៅ អាចបញ្ចប់ទៅនៅកន្លែងដ៏អាក្រក់។ការកត់សម្គាល់របស់លោក Aquilino ធ្វើឡើងបន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានបាញ់កាណុងបាញ់ទឹក ដាក់លើនាវាផ្គត់ផ្គង់របស់ហ្វីលីពីន នៅជិតតំបន់ជម្លោះថ្មប៉ប្រាស់ទឹក Thomas Shoal កាលពីថ្ងៃទី ៥ ខែមីនា។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យសមាជិកនាវិកហ្វីលីពីនបួននាក់រងរបួស។ មេបញ្ជាការរូបនេះ បាននិយាយថា សកម្មភាពឈ្លានពាន និងវាយប្រហារដ៏គ្រោះថ្នាក់ ដែលនៅតែបន្តរបស់ប្រទេសចិនប្រឆាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ធ្វើឲ្យលោកព្រួយបារម្ភ។លោកបាននិយាយថា ប្រសិនបើនាវិក ឬទាហានហ្វីលីពីន ត្រូវបានគេសម្លាប់ មាត្រាទី ៥ នៃសន្ធិសញ្ញាការពារទៅវិញទៅមក អាចត្រូវបានយកមកប្រើ។ លោកបានពន្យល់ថា វានឹងក្លាយជា «តម្រូវការ និងទំនួលខុសត្រូវរបស់លោក» ក្នុងការផ្តល់ជម្រើសដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រសិនបើរឿងនេះកើតឡើង។ បញ្ហានេះ ត្រូវបានគេរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី ដែលមានការចូលរួមពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសា ក្នុងទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីហ្វីលីពីន ព្រមានអំពីហានិភ័យរបស់ប្រទេសចិន ដោយនិយាយថាលោកពុំបានធ្វើឲ្យអ្នកណាខឹងទេ

2024/03/21 11:43:06 am        161
លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណានម៉ាកូសជូនៀរ(Ferdinand Marcos Jr) បាននិយាយថាការគំរាមកំហែងដល់ប្រជាជាតិរបស់លោកពីការទាមទារដ៏ខ្លាំងក្លារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកំពុងកើនឡើង ប៉ុន្តែបានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកក្នុងការអះអាងសិទ្ធិអធិបតេយ្យភាពលើតំបន់ជម្លោះ គឺមិនមែនមានន័យថាចាប់ផ្តើមជម្លោះដោយការធ្វើឲ្យអ្នកណាម្នាក់ផ្ទុះកំហឹង ឬខឹងគោ ទៅវាយរទេះ នោះទេ។លោក Marcos បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសម្របសម្រួលកម្មវិធីរបស់ទូរទស្សន៍ Bloomberg លោកស្រីហាសលីនដា អាមីន (Haslinda Amin) នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ានីល ថា យើងកំពុងព្យាយាមរក្សាអ្វីៗឱ្យនៅនឹងដដែល ។លោកបានបន្ថែមថា បញ្ហាប្រឈមនោះគឺថា ដោយសារតែការគំរាមកំហែងបានកើនឡើង យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីការពារទឹកដីរបស់យើង។ ទន្ទឹមនឹងកោះតៃវ៉ាន់ ការប្រឈមដាក់គ្នារវាងហ្វីលីពីន និងចិន ជុំវិញបញ្ហាថ្មប៉ប្រះទឹក និងកោះជាច្រើនបានក្លាយទៅជាចំណុចក្ដៅមួយនៅក្នុងតំបន់។ ចាប់តាំងពីលោក Marcos ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ យោធា និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្កើនប្រតិបត្តិការផ្គត់ផ្គង់កងទ័ពនៅឯមូលដ្ឋាន មួយ និងអមដំណើរការពារក្រុមប្រជានេសាទហ្វីលីពីន ដែលលោកនិយាយថាបានពឹងផ្អែកលើដែនទឹកនេះជាច្រើនជំនាន់មកហើយ។ ជំហរនោះបានជំរុញឱ្យមានការថ្កោលទោសពីទីក្រុងប៉េកាំង ដែលកងនាវានេសាទ និងនាវាឆ្មាំសមុទ្រតែងតែរារាំងនាវាហ្វីលីពីន ហើយថែមទាំងបានប៉ះទង្គិចគ្នានជារឿយៗ ដោយបង្កើនហានិភ័យនៃការផ្ទុះជម្លោះជាមួយចិន ដែលអាចអូសទាញសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលក្នុងជម្លោះយ៉ាងឆាប់រហ័ស។ប្រធានាធិបតីវ័យ៦៦ ឆ្នាំ ដែលមានទំនោរខ្លាំងទៅកាន់សហរដ្ឋអាមេរិក រូបនេះ បាននិយាយថា យើងពុំបានញុះញង់បង្កជម្លោះណាមួយទេ។ យើងពុំបានជំរុញឲ្យមានការប្រឈមដាក់គ្នាណាមួយឡើយ។ យើងគ្រាន់តែព្យាយាមចិញ្ចឹមប្រជាជនយើងតែប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន២ ធ្វើជាសារមន្ទីរជាតិ និងទុកជាសម្បត្តិបេតិកភណ្ឌជាតិ
11/08/2025 10:11 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៧៨៣គ្រួសារ រស់នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ...!!
11/08/2025 09:11 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំប្រតិភូ ស.ស.យ.ក. ដាក់កម្រងផ្កា និងថ្វាយបង្គំព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ
11/08/2025 06:11 PM
អូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
11/08/2025 05:11 PM
អគ្គិភ័យឆេះឃ្លាំងទឹកអប់នៅភាគពាយ័ព្យប្រទេសទួរគី បណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
11/08/2025 04:11 PM
ប្រឹក្សាយោធាជាន់ខ្ពស់EU និយាយថា គ្រូបណ្តុះបណ្តាលយោធាអឺរ៉ុប គួរតែជាផ្នែកមួយនៃការធានាសន្តិសុខអ៊ុយក្រែន
11/08/2025 04:11 PM
ទួរគីកំពុងរៀបចំច្បាប់ ដើម្បីអនុញ្ញាតឲ្យយុទ្ជជន PKK ត្រឡប់មកប្រទេសវិញ ក្រោមផែនការសន្តិភាព
11/08/2025 04:11 PM
កាសែត៖ អាមេរិកស្នើអ៊ីស្រាអែលឲ្យដោះលែងឲ្យយុទ្ធជនហាម៉ាសប្រហែល ១៥០នាក់ ដែលជាប់នៅក្នុង ផ្លូវរូងក្រោមដី នៅហ្កាហ្សា
11/08/2025 04:11 PM
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់បន្ថែម ៦ ចំណុចអំពីវឌ្ឍនភាពការងារ ដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា និងថៃ
11/08/2025 03:11 PM
បេសកជនអារ៉ាប់រួម និយាយថា ជំនួយទៅកាន់តំបន់ហ្កាហ្សា នឹងត្រូវបានបង្កើនឡើង ហើយប្រទេសកោះស៊ីប គឺជាផ្លូវសំខាន់
11/08/2025 03:11 PM