ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នៅមណ្ឌលកំពង់ចាម បានបិទបញ្ចប់ហើយរាប់សន្លឹកឆ្នោត ខណៈអ្នកមកបោះឆ្នោតបាន ១០០%

2024/02/25 10:52:26 am        479
បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការិយាល័យចំនួន២ នៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជា​មណ្ឌល​ភូមិ​ភាគ២ គឺប្រព្រឹត្តយ៉ាងរលូតល្អ ហើយនៅម៉ោង១០នេះ ដំណើរ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវបិទបញ្ចប់ ខណៈអង្គ​បោះឆ្នោត​បាន​មកចូ​ល​រួម​បោះឆ្នោ​ត​គ្រប់ចំនួន ១០០%។ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ ដែល​នៅ​វិទ្យាល័យ​ព្រះសីហនុ​ គឺមានការិយាល័យចំនួន២ គឺការិយាល័យ២០០១ និង២០០២ មកដល់​ពេល​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយរលូនក្រោមបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។ ​លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃ​​ស្នង​ការដ្ឋាន​នគរបាលខេត្តកំពង់ចាម បានប្រាប់BTVឲ្យដឹងថា ដំណើរការបោះឆ្នោត​នាព្រឹកនេះ​គឺ​ប្រព្រឹត្ត​ទៅ​យ៉ាងរលូន​ទាំងក្រៅមណ្ឌល និងក្នុងមណ្ឌលបោះឆ្នោត ពោលគឺអង្គបោះឆ្នោតគោ​រព​ទៅ​តាម​ច្បាប់​បាន​យ៉ាងល្អ សេចក្ដី ថ្លៃថ្នូរល្អ។ទន្ទឹមនឹងនេះដែរ អង្គបោះឆ្នោត និងភ្នាកងារអង្កេតការណ៍តាមការិយាល័យ បោះឆ្នោតរួចរាល់ បង្ហាញ​ការ​កត់សម្គាល់ថា ដំណើរការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី​មាន​សន្តិសុខ​សណ្ដាប់​ធ្នាប់​ល្អប្រ​សើរ ស្របទៅតាមច្បាប់​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​កា​បោះឆ្នោត​។ អង្គបោះឆ្នោត អះអាងថា អង្គបោះឆ្នោតទាំងអស់បានចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ និងប្រកាន់ខ្ជាប់ទៅតាមគោលការណ៍របស់គ.ជ.ប។សូមបញ្ជាក់ថា មណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ បានបែងចែកជា៣ការិយាល័យ ក្នុង​នោះ​ខេត្ត​កំពង់ចាម បានជ្រើសយកវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ជាមណ្ឌលបោះឆ្នោត ដោយ​បាន​បែង​ចែកជា២ការិយាល័យ ខណៈមានអង្គបោះឆ្នោតក្នុងបញ្ជីចំនួន៨២៧រូប នឹងដោយឡែក ខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតក្នុងបញ្ជី៥៤៤រូប បែងចែកមួយការិល័យនៅក្នុង បរិវេណ​វត្តវិហារទន្ទឹមក្រុងសួងផងដែរ៕

សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ

2024/02/25 08:55:05 am        382
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួចរាល់​នៅការិយាល័យ២០០៣ ក្នុងខេត្តត្បូងឃ្មុំ។ដំណើរការការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងស្ថានភាពទៅល្អ ដោយមិន​មានបាតុភាព​អ្វី​កើត​ឡើង​គួរ​ឱ្យកត់​សម្គាល់នោះទេ។ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/25 08:22:30 am        426
នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំង​សមាជិ​កព្រឹទ្ធសភា​ នីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

ថ្ងៃនេះ កម្ពុជាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/25 07:54:49 am        421
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែល​សរុប​មាន​ចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ដូចជា៖ ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ, ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ, ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្ស​នយោបាយ​ចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕

អាជ្ញាធរពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥

2024/02/24 05:42:10 pm        489
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មួយថ្ងៃ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរៀបចំ​ការបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យមើលដំណើរការ​នៃការរៀចំការិយាល័យ​បោះឆ្នោត នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ ដែលមានចំនួន២ ការិយាល័យនៃភូមិភាគ១។ឯកឧត្តមអភិបាល បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀប​រយសាធារណៈឱ្យបានកាន់តែល្អប្រសើរថែមទៀត ខណៈការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥ កុម្ភៈ ស្អែកនេះហើយ ដោយត្រូវ​សម្រេចឱ្យបាននូវការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យ ឬគំរាមកំហែង​ក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។ ឯកឧត្តម ឃួង ស្រេង បន្ថែមថា តាមការសង្កេតជាទូទៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនា​រកសំឡេង​ឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៤ ថ្ងៃកន្លងទៅ​ គឺមានបរិយាកាសល្អ ពុំមានអំពើហិង្សា គំរាមកំហែង បំភិតបំភ័យ​កើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ក្រៅពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ​ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំ​ឱ្យបាញ់​ទឹកលាងសម្អាតបរិវេណជុំវិញការិយាល័យបោះឆ្នោត​ឱ្យបានស្អាត​នឹងដាក់កម្លាំង​យាមកាមឱ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ដែល​ត្រូវបោះឆ្នោតសម្រាប់រាជធានីភ្នំពេញ មានចំនួន ៩១១រូប ក្នុងនោះ ក៏មានអ្នកតំណាងរាស្ត្រចំនួន ១២រូបផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ទីក្រុងតូក្យូសន្យាផ្តល់ ៤,៩ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយ TSMC ពង្រីកផលិតកម្មរបស់ជប៉ុន

2024/02/24 05:13:49 pm        399
ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុម TSMC រហូតដល់ ៧៣២ពាន់លានយ៉េន (៤,៨៦ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីជួយក្រុមហ៊ុនសាងសង់រោងចក្រផលិតបន្ទះឈីបទី២ ខណៈដែលក្រុមហ៊ុនកោះតៃវ៉ាន់មួយនេះ នាថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រារព្ធពិធីបើកសម្ពោធរោងចក្រដំបូងរបស់ខ្លួន នៅជប៉ុន។ការសម្រេចរបស់ក្រុមហ៊ុន TSMC ក្នុងការផលិតបន្ទះឈីប នៅប្រទេសជប៉ុន បានក្លាយជាអង្គប្រកបគន្លឹះដ៏សំខាន់នៃការជំរុញរបស់ទីក្រុងតូក្យូ ក្នុងការធ្វើឲ្យការផលិតបន្ទះគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់មានជីវិតជីវ៉ាឡើងវិញ និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់ខ្លួន ដើម្បីទប់ទល់នឹងការរំខាន នៅពេលដែលភាពតានតឹងជាមួយប្រទេសជិតខាងចិន កើនឡើង។បន្ទាប់ពីបានចូលរួមក្នុងពិធីបើកដំណើរការរោងចក្រដំបូង នៅទីក្រុង Kumamoto លើកោះ Kyushu របស់ប្រទេសជប៉ុន ដែលត្រូវបានរៀបចំទទួលដោយលោក Morris Chang ជាស្ថាបនិករបស់ក្រុមហ៊ុន TSMC រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Ken Saito បានប្រាប់អ្នកសារព័ត៌មានថា៖ «បន្ទះឈីបទាំងនេះនឹងមានកម្រិតខ្ពស់ជាងរោងចក្រទី១ ហើយអាចប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) និងការបើកបរដោយស្វ័យភាព ហើយនឹងធានាថា យើងមានស្ថិរភាពនៃការផ្គត់ផ្គង់បន្ទះអេឡិកត្រូនិក នៅក្នុងប្រទេសជប៉ុន»។ការប្តេជ្ញាចិត្តផ្ដល់ហិរញ្ញវត្ថុចុងក្រោយបង្អស់នេះ ដែលនឹងបន្ថែមលើប្រាក់ផ្តល់ឲ្យក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក សម្រាប់រោងចក្រដំបូងរបស់ខ្លួន អាចរុញឲ្យការឧបត្ថម្ភធនដែលឧបត្ថម្ភដោយអ្នកបង់ពន្ធ សម្រាប់ក្រុមហ៊ុន TSMC ឡើងលើសពី ១សែនកោដិយ៉េន៕

នាយករដ្ឋមន្ត្រីថៃ៖ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន នៅតែមានសុខភាពខ្សោយ បន្ទាប់ពីមានសេរីភាព

2024/02/24 05:10:08 pm        339
នាយករដ្ឋមន្ត្រីថៃ លោកស្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ សប្បាយចិត្ត និងមានអារម្មណ៍ល្អ ប៉ុន្តែនៅតែមានស្ថានភាពសុខភាពទន់ខ្សោយដដែល បន្ទាប់ពីទទួលបានការដោះលែងពីការឃុំឃាំង នាពេលថ្មីៗនេះ។ដោយនិយាយបន្ទាប់ពីបានធ្វើដំណើរទៅសួរសុខទុក្ខលោក ថាក់ស៊ីន លោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានលើកឡើងពាក់ព័ន្ធអំពីថា តើអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលវ័យ ៧៤ឆ្នាំរូបនេះ នឹងជួយដល់ប្រទេសជាតិដោយរបៀបណានោះទេ។គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយបានចាប់ផ្តើមថ្ងៃដំបូងនៃការមានសេរីភាព ក្នុងប្រទេសកំណើតរបស់លោក ពោលគឺរយៈពេល ១៥ឆ្នាំបន្ទាប់ពីការនិរទេសខ្លួន ក្រោយត្រូវបានទម្លាក់ចេញពីអំណាចដោយពួកយោធារាជានិយម។មហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះ ដែលគណបក្សបង្កើតឡើងដោយគ្រួសាររបស់លោក កំពុងកាន់អំណាចក្នុងប្រទេសថៃនោះ ទទួលបានសេរីភាព ក្រោយការឃុំខ្លួនក្នុងមន្ទីរពេទ្យរយៈពេល ៦ខែ ជុំវិញការកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ដែលត្រូវបានបន្ធូរបន្ថយរយៈពេលជាប់ទោសពី ៨ឆ្នាំ មកត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រ៕

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងសមាគម CCYA​ ធ្វើសិក្ខាសាលា តម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍សិក្សានៅចិន ដល់សិស្សនៅខេត្តត្បូងឃ្មុំ

2024/02/24 04:36:21 pm        429
ដោយមានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និងសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដល់សិស្សានុសិស្ស ថ្នាក់ទី១០ ទី១១ និងទី១២ ចំនួន៤វិទ្យាល័យ នៅខេត្តត្បួងឃ្មុំ ដែលមានសិស្សានុសិស្សចូលរួម​សរុបមានចំនួន៤,៦៧៣នាក់ រួមមាន៖ ១- វិទ្យាល័យត្រពាំងឬស្សី (ស្រុកត្បូងឃ្មុំ) ២- វិទ្យាល័យ​សម្តេចម៉ែ (ស្រុកត្បូងឃ្មុំ) ៣- ​វិទ្យាល័យ ហ៊ុនសែន អូរាំងឪ (ស្រុកអូរាំងឪ) និង៤- វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង (ក្រុងសួង)។សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង សំខាន់ៗចំនួន ៥ ទី ១- ណែនាំអំពីវិធីសាស្ត្រស្នើសុំ​អាហារូបករណ៍ដោយផ្ទាល់ សម្រាប់ថ្នាក់បរិញ្ញាបត្រ ទី២-ជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន ទី ៣- លើកទឹកចិត្តសិស្សានុសិស្ស សិក្សាភាសាចិន ដើម្បីត្រៀមស្នើសុំអាហារូបករណ៍ ទី៤- ចូលរួមអបសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និងទី ៥- ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន។សិក្ខាសាសានេះ បានដឹកនាំរៀបចំដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាប្រធានសមាគម CCYA អមដោយសហការីរួមមាន៖ លោក ញិល សូវៀត អនុប្រធានក្រុម​ប្រឹក្សាភិបាល ACSC និងជាអនុប្រធានសមាគម CCYA, លោកស្រី លី ស៊ានលីន (LI XUELIN) ទីប្រឹក្សាជាន់ខ្ពស់សមាគម ACSC និងជាប្រធានសមាគម CCYA, លោក ហោ តារា សមាជិក​ក្រុមប្រឹក្សាភិបាលសមាគម​ ACSC និងតំណាងក្រសួងអប់រំ​ យុវជន និងកីឡា​។លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា សិក្ខាសាលានេះ គឺជាគម្រោង​កំពុងអនុវត្តទូទាំងប្រទេស ក្រោមជំនួយ និងគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ។​ កាលពីឆ្នាំ២០២៣កន្លងមកនេះ ក្រុមការងារសមាគម បានធ្វើសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ជូនសិស្ស​ និងនិស្សិត នៅគោលដៅ ខេត្តតាកែវ ខេត្តកំពត ខេត្តរតនគិរី និងរាជធានីភ្នំពេញ​ សរុបមានចំនួន ២២ វិទ្យាល័យ និង ៣សាកលវិទ្យាល័យ។លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា ​​ក្នុងសិក្ខាសាលា ក៏រំលេចយ៉ាងច្បាស់ៗ អំពីការយកចិត្តទុកដាក់ពី​សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ​យកចិត្ត​ទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ឱ្យមានសមត្ថភាពពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។  

មេដឹកនាំលោកខាងលិច ៤រូប បានទៅដល់ទីក្រុងគីវ ដើម្បីបង្ហាញសាមគ្គីភាព ក្នុងខួបលើកទី២ នៃសង្គ្រាម

2024/02/24 04:00:17 pm        441
មេដឹកនាំលោកខាងលិចចំនួន ៤រូប ដែលរួមមានទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី កាណាដា និងបែលហ្ស៊ិក បានទៅដល់ទីក្រុងគីវហើយ នៅថ្ងៃសោរ៍ (ទី២៤ ខែកុម្ភៈ) ដែលការធ្វើដំណើរទៅនេះ គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ក្នុងខួបលើកទី២ នៃការលុកលុយរបស់រុស្ស៊ី។នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នាយករដ្ឋមន្ត្រីបែលហ្សិកលោក Alexander De Croo និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ុយក្រែនជាមួយគ្នា នៅពេលយប់ តាមរថភ្លើងពីប្រទេសជិតខាងប៉ូឡូញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីតាលី។សម្រាប់លោកស្រី Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះគ្រោងនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទតាមរយៈវីដេអូមួយ នៅល្ងាចថ្ងៃដដែលនោះ ពីទីក្រុងគីវ ដែលនឹងមានការចូលរួមពីបណ្ដាមេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំងប្រាំ៧ ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការពិភាក្សានេះ៕

រដ្ឋ Florida អនុម័តសេចក្ដីស្នើច្បាប់ពេលលេញ ដើម្បីទប់ស្កាត់យុវជនកុំឲ្យចូលប្រើប្រាស់បណ្ដាញសង្គម

2024/02/24 03:46:55 pm        462
សភានីតិបញ្ញត្តិនៃរដ្ឋ Florida សហរដ្ឋអាមេរិក បានអនុម័តសេចក្ដីស្នើច្បាប់បណ្ដាញសង្គមពេញលេញមួយ ដែលនឹងធ្វើឲ្យរដ្ឋនេះក្លាយជារដ្ឋដំបូងគេ ដែលរារាំងយុវជនក្រោមអាយុ ១៦ឆ្នាំប្រកបដោយប្រសិទ្ធភាពមិនឲ្យមានគណនី នៅលើវេទិការបស់បណ្ដាញសង្គមនានា ដូចជា TikTok និង Instagram ជាដើម។វិធានការ ដែលអភិបាលរដ្ឋ លោក Ron DeSantis បាននិយាយថា លោកនឹង «ប្រឹងប្រែងដោះស្រាយជាមួយ» នៅចុងសប្តាហ៍នេះ និងដែលមិនទាន់បានចុះហត្ថលេខានៅឡើយ អាចនឹងមានសក្តានុពលកែប្រែជីវិតរបស់យុវជនរាប់លាននាក់ នៅរដ្ឋ Florida។ច្បាប់នេះក៏ប្រហែលជាប្រឈមនឹងបញ្ហារដ្ឋធម្មនុញ្ញផងដែរ។ តុលាការសហព័ន្ធបានរារាំងដល់ការចេញច្បាប់បណ្ដាញសង្គមដែលមិនសូវកម្រិតដល់យុវជន និងដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២៣ ដោយរដ្ឋ Arkansas និង Ohio។ ចៅក្រមនៅក្នុងករណីទាំងនោះ បាននិយាយថា លក្ខន្តិកៈថ្មីទំនងជាប៉ះពាល់ដល់សិទ្ធិនិយាយស្ដីដោយសេរីរបស់ក្រុមហ៊ុនបណ្ដាញសង្គម ក្នុងការចែកចាយព័ត៌មាន ក៏ដូចជាសិទ្ធិរបស់យុវជន ក្នុងការទទួលបានសិទ្ធិប្រើប្រាស់វេទិកានោះ។ច្បាប់ថ្មីនៅក្នុងរដ្ឋ Florida ដែលទទួលបានការអនុម័ត កាលពីថ្ងៃទី២២ ខែកុម្ភៈ នឹងតម្រូវឲ្យរាល់បណ្តាញសង្គមទាំងអស់ ទាំងការពារមនុស្សដែលមានអាយុក្រោម ១៦ឆ្នាំមិនឲ្យបង្កើតគណនី និងបិទគណនីដែលវេទិកាដឹងច្បាស់ ឬជឿថា ជារបស់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ។ ច្បាប់នេះនឹងអនុវត្តចំពោះកម្មវិធី និងគេហទំព័រនានាដែលមានមុខងារជាក់លាក់ ដោយភាគច្រើនទំនងជារួមបញ្ចូលដូចជា Facebook, Instagram, Snapchat, TikTok និង YouTube៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរមីន សោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
11/11/2025 08:11 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូននៅតំបន់ Odesa ប្រទេសអ៊ុយក្រែន
11/11/2025 08:11 PM
កិច្ចប្រជុំកំពូល G7 របស់កាណាដា នឹងពិភាក្សាដោះស្រាយវិបត្តិ នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា
11/11/2025 08:11 PM
គណៈកម្មាធិការអ៊ឺរ៉ុបគ្រោងបង្កើតអង្គភាពស៊ើបការណ៍សម្ងាត់ ស្របពេលមានភាពតានតឹងជាសកល
11/11/2025 08:11 PM
លោក Trump៖ ពួកយើងមានបញ្ហាច្រើនណាស់ជាមួយបារាំង
11/11/2025 08:11 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានផ្លូវលំជនបទលើការងារថែទាំប្រចាំផ្លូវ
11/11/2025 08:11 PM
រដ្ឋមន្ត្រីការបរទេសទួរគី និងអេហ្ស៊ីប នឹងពិភាក្សាអំពីបទឈប់បាញ់ នៅហ្កាហ្សា និងកិច្ចប្រឹងប្រែងក្រោយសង្គ្រាម
11/11/2025 07:11 PM
អ៊ុយក្រែនអះអាងថា ទាហានរុស្ស៊ី ៣០០នាក់ កំពុងនៅក្នុងទីក្រុងប្រយុទ្ធគ្នា Pokrovsk
11/11/2025 07:11 PM
ទីភ្នាក់ងារបម្រុងរដ្ឋ៖ ប៊ុលហ្គារីសល់ការផ្គត់ផ្គង់ប្រេងសាំង ១ខែទៀត ខណៈទណ្ឌកម្មរបស់អាមេរិកជិតកើតឡើង
11/11/2025 07:11 PM
ក្រុមប្រឹក្សាអាជីវកម្មអារ៉ាប៊ីសាអូឌីត-កម្ពុជា ចាប់អារម្មណ៍ និងគ្រោងមកឈ្វេងយល់សក្តានុពលកម្ពុជា នៅខែធ្នូ
11/11/2025 07:11 PM