សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

សហគ្រាសអ៊ុយក្រែនជាង ៩០% ចាប់ផ្តើមប្រតិបត្តិការឡើងវិញ ទោះបីជាសង្រ្គាមកំពុងបន្តក៏ដោយ

2024/02/28 12:40:14 pm        67
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស៍ ស្មីហាល (Denys Shmyhal) បាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាសហគ្រាសអ៊ុយក្រែនជាង ៩០ ភាគរយបានដំណើរការឡើងវិញ បើទោះបីជាកំពុងមានជម្លោះជាមួយរុស្ស៊ីក៏ដោយ។លោក ស្មីហាល បាននិយាយនៅក្នុងវេទិកាធុរកិច្ចក្រោមប្រធានបទ «ផលិតនៅអ៊ុយក្រែន» នៅរដ្ឋធានីគីវ ថា «មកដល់ពេលនេះ សហគ្រាសអ៊ុយក្រែនជាង ៩០ ភាគរយបានបន្តការងារ ហើយកំពុងខិតទៅរកសមត្ថភាពសេវាកម្មមុនសង្រ្គាមរបស់ពួកគេ»។នាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះបានបន្ថែមថា វិស័យជាច្រើនដូចជាសំណង់ កសិកម្ម ពាណិជ្ជកម្មក្នុងស្រុក និងឧស្សាហកម្មកែច្នៃ បានមើលឃើញល្បឿននៃការងើបឡើងវិញលឿនបំផុត ហើយកត្តាចំបងដែលជួយរក្សាអាជីវកម្មអ៊ុយក្រែននៅស្របពេលមានជម្លោះគឺការសម្របខ្លួន ការគ្រប់គ្រងវិបត្តិ និងកម្មវិធីគាំទ្រពីរដ្ឋ។គិតត្រឹមខែតុលា ឆ្នាំ២០២៣ សហគ្រាសប្រហែល ៨៤០ ស្ថាប័ននៅអ៊ុយក្រែនត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ដែលមានសុវត្ថិភាពនៅក្នុងប្រទេស។ យោងតាមធនាគារកណ្តាលរបស់អ៊ុយក្រែនបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានកើនឡើង ៥ ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះ ២៩,២ ភាគរយកាលពីឆ្នាំ២០២២៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យនាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រួមនឹងប្រតិភូបណ្ដាក្រុមហ៊ុនវិនិយោគ ១៧ ជួបពិភាក្សាការងារ

2024/02/28 11:47:11 am        365
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និង​ជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រួម​ជាមួយ​គណៈប្រតិភូ​ចូលរួម​ពីបណ្តា​ក្រុមហ៊ុន​វិនិយោគរបស់សហអាមេរិកចំនួន ១៧ ចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារ នៅ​វិមានសន្តិភាព។ ក្រុមហ៊ុនវិនិយោគទាំង១៧ រួមមាន៖១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition) ២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ ៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex ៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង ៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក ៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល ៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife ១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង​ Instagram ១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុ​នផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក ១៣. ក្រុមហ៊ុន Philip Morris International ១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ ១៥. ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល ១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី ១៧. ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ៕

ភាគីជម្លោះហ្កាហ្សា ប្រុងប្រយ័ត្នលើកិច្ចចរចាបទឈប់បាញ់ បន្ទាប់ពីលោក Biden ថាកិច្ចព្រមព្រៀងជិតសម្រេច

2024/02/28 10:43:20 am        74
អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអ្នកសម្រុះសម្រួលកាតា ទាំងអស់បានកត់សម្គាល់ពីការប្រុងប្រយ័ត្នកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) អំពីវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកជឿថាបទឈប់បាញ់ អាចសម្រេចបានក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដើម្បីបញ្ឈប់សង្រ្គាមក្នុងពេលបុណ្យរ៉ាម៉ាដាន។ក្រុមហាម៉ាស កំពុងថ្លឹងថ្លែងលើសំណើមួយ ដែលយល់ព្រមដោយអ៊ីស្រាអែល ក្នុងកិច្ចពិភាក្សាជាមួយអ្នកសម្រុះសម្រួលក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន សម្រាប់បទឈប់បាញ់រយៈពេល ៤០ ថ្ងៃ ដែលនឹងក្លាយជាបទឈប់បាញ់រយៈពេលយូរលើកដំបូងនៃសង្រ្គាមរយៈពេលប្រាំខែ ខណៈភាគីទាំងពីរបញ្ជូនគណៈប្រតិភូទៅកាតា ក្នុងសប្តាហ៍នេះដើម្បីសិក្សាព័ត៌មានលម្អិត។យោងតាមប្រភពជិតស្និទ្ធនឹងកិច្ចចរចាបទឈប់បាញ់នេះបានឱ្យដឹងថា សំណើទីក្រុងប៉ារីស នឹងមើលឃើញពួកសកម្មប្រយុទ្ធដោះលែងចំណាប់ថ្នូរមួយចំនួន ជាថ្នូរនឹងការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនរាប់រយនាក់នៅអ៊ីស្រាអែល កំណើនជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា និងការដកខ្លួនរបស់ទាហានអ៊ីស្រាអែល ពីតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនយ៉ាងក្រាស់ក្រែលនេះ។ប៉ុន្តែសំណើនេះហាក់ដូចជាមិនបំពេញតម្រូវការចម្បងរបស់ក្រុមហាម៉ាស ដែលថាកិច្ចព្រមព្រៀងត្រូវរួមបញ្ចូលផ្លូវច្បាស់លាស់ឆ្ពោះទៅរកការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាម និងការដកទ័ពរបស់អ៊ីស្រាអែល៕

ប្រទេសចិន ជំរុញឱ្យរដ្ឋនុយក្លេអ៊ែរធំៗចរចាលើសន្ធិសញ្ញា «មិនប្រើប្រាស់មុន»

2024/02/28 10:39:34 am        148
នាយកដ្ឋានគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិនបាននិយាយថា បណ្ដារដ្ឋដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេគួរតែចរចាលើសន្ធិសញ្ញាស្តីពី «ការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន» ប្រឆាំងនឹងគ្នាទៅវិញទៅមក ឬធ្វើសេចក្តីថ្លែងការណ៍នយោបាយទាក់ទងនឹងបញ្ហានេះ។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ (Xinhua) បាននិយាយនៅថ្ងៃពុធ (២៨ កុម្ភៈ) នេះថាអគ្គនាយកនៃនាយកដ្ឋាន លោក ស៊ុន សាវប៉ូ (Sun Xiaobo) បានអំពាវនាវឱ្យបណ្ដារដ្ឋនុយក្លេអ៊ែរ បំពេញ «ទំនួលខុសត្រូវជាពិសេស និងជាអាទិភាព» របស់ពួកគេ លើការរំសាយអាវុធនុយក្លេអ៊ែរ យោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីការរំសាយអាវុធ ដែលស្វះស្វែងរកការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំសប្តាហ៍របស់វេទិកាសន្និសីទនេះនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទ លោក ស៊ុន បាននិយាយថា ស្ថាប័នគួរតែកំណត់ផែនទីបង្ហាញផ្លូវ ឬកាលវិភាគលើច្បាប់អន្តរជាតិដែលនឹងការពាររដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ ពីការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ។បច្ចុប្បន្ន ចិន និងឥណ្ឌា គឺជាមហាអំណាចនុយក្លេអ៊ែរតែពីរគត់ ដែលរក្សាជាផ្លូវការនូវគោលនយោបាយមិនប្រើប្រាស់នុយក្លេអ៊ែរមុន ខណៈរុស្ស៊ី និងសហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតក្នុងពិភពលោក៕

លោកស្រី ហាលី ព្រមានថាលោក Trumpនឹងជ្រើសរើសយកលោក Putin ចោលសម្ព័ន្ធមិត្តអាមេរិក

2024/02/28 09:38:22 am        108
ខណៈកំពុងថ្លែងនៅឯការប្រមូលផ្ដុំមួយក្នុងរដ្ឋ ខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃអង្គារទី២៧ខែកុម្ភៈ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី នីគីហាលី(Nikki Haley)បានរម្លឹកដល់ក្រុមអ្នកគាំទ្ររបស់លោកស្រីពីការអត្ថាធិប្បាយថ្មីៗពីសំណាក់លោក Donald Trump ជំរុញឲ្យប្រធានាធិបតីរុស្ស៊ី Vladimir Putin ឈ្លានពានសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។អតីតអភិបាលរដ្ឋសោត ខារ៉ូឡាយណា (South Carolina)វ័យ៥២ឆ្នាំរូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងទីក្រុង សេនធិននៀល (Centennial) មុនការបោះឆ្នោតបឋមរបស់រដ្ឋនេះ នៅថ្ងៃទី៥ខែ មីនា ។ លោកស្រីហាលី បាននិយាយថាលោក Trump នឹងមិនអាចយកឈ្នះក្នុងការបោះឆ្នោតសកលបានទេ ហើយថាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក នឹងជាស្ត្រី នោះគឺនឹងជារូបលោកស្រី ឬ លោកស្រី កាម៉ាឡាហារីស( Kamala Harris)។លោកស្រីហាលី គឺជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋតែម្នាក់គត់កំពុងបន្តការប្រកួតប្រជែងយ៉ាងស្វិតស្វាញទល់នឹងលោក Donald Trump ដើម្បីដណ្ដើមយកការតែងតាំងជាបេក្ខជនប្រធានាធិបតី ទៅប្រជែងជាមួយលោកប្រធានាធិបតី Joe Bidenមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ។ គួររម្លឹកថា កាលពីថ្ងៃទី១០ខែកុម្ភៈ លោក Donald Trump ធ្លាប់បាននិយាយថា លោកនឹងជំរុញឲ្យរុស្ស៊ីវាយប្រហារសមាជិកណាតូណាមួយ ដែលមិនបង់លុយគ្រប់ឲ្យសម្ព័ន្ធយោធាលោកខាងលិច។ លោកបន្តថាសហរដ្ឋអាមេរិក នឹងមិនជួយប្រទេសណាដែលមិនបង់លុយឲ្យណាតូនោះទេ ដែលនាំឲ្យមានក្ដីបារម្ភនិងការឆ្លើយតបជាបន្តបន្ទាប់ពីបណ្ដារដ្ឋជាសមាជិកសម្ព័ន្ធនេះ៕

លោក Biden និងមេដឹកនាំសភា ជួបប្រជុំគ្នា ខណៈការបិទរដ្ឋាភិបាល ខិតជិតមកដល់

2024/02/28 09:29:15 am        85
ដោយមានការបិទរដ្ឋាភិបាលដោយផ្នែកនៅប៉ុន្មានថ្ងៃខាងមុខ រហូតមកដល់ពេលនេះ មានការវិវឌ្ឍតិចតួចពីសភាសហរដ្ឋអាមេរិកលើសេចក្តីស្នើច្បាប់ចំណាយ។ ភាពវឹកវរផ្នែកនយោបាយ នៅតែមាននៅខាងមុខ ខណៈសមាជិកសភា ពុំយល់ស្របលើការផ្តល់មូលនិធិ និងជំនួយ ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ មេដឹកនាំព្រឹទ្ធសភាដែលមានសំឡេងភាគច្រើន លោក Chuck Schumer បាននិយាយថា លោក សង្ឃឹមថានៅប៉ុន្មានថ្ងៃខាងមុខនេះ សមាជិកសភាគណបក្សសាធារណរដ្ឋ ដែលមានការគិតហ្មត់ចត់ អាចធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីស្វែងរកផ្លូវចេញពីការគំរាមបិទរដ្ឋាភិបាល។ សេចក្តីស្នើច្បាប់ចំណាយនេះ ត្រូវបានរៀបចំឡើងដោយក្រុមអ្នកប្រកាន់តឹងអភិរក្សនិយម ជាអ្នកដែលបានបង្កើតការប្រឆាំងផ្ទាល់ខ្លួន ក្នុងជួរគណបក្សសាធារណរដ្ឋ។ ពួកគេចង់ឃើញការកាត់បន្ថយការចំណាយ និងជំហរគោលនយោបាយ ដែលបានដាក់បញ្ចូលទៅក្នុងរបៀបថាតើត្រូវចំណាយប្រាក់ដុល្លារដោយរបៀបណា និងការនាំឲ្យរដ្ឋាភិបាលឈានទៅដល់មាត់ជ្រោះនៃការបិទរដ្ឋាភិបាល ឬការបិទដោយផ្នែក ដែលបានកើតឡើងបីដងក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ។ បច្ចុប្បន្ននេះ សមាជិកមួយចំនួន កំពុងគំរាម បណ្តេញ លោក Mike Johnson ចេញពីតំណែងប្រធានសភា ប្រសិនបើលោកអនុញ្ញាតឱ្យបោះឆ្នោតលើ សេចក្តីស្នើច្បាប់ជំនួយបរទេស ៩៥ ពាន់លានដុល្លារ ដែលបានអនុម័តដោយព្រឹទ្ធសភា និងមានការគាំទ្រពីគណបក្សទាំងពីរលើសលប់។ រហូតមកដល់ពេលនេះ លោក Johnson បានទប់ទល់ទៅនឹងការដាក់ច្បាប់ផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅក្នុងសភា។ នោះហើយជាមូលហេតុ ដែលសេតវិមានបង្កើនការវាយប្រហារផ្ទាល់ខ្លួនលើលោក Johnson សម្រាប់ការទប់ស្កាត់សេចក្តីស្នើច្បាប់ ដែលប្រធានាធិបតី លោក Joe Biden គាំទ្រ។ កាលពីថ្ងៃអង្គារ លោក Biden បានជួបជាមួយសមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅក្នុងសភា ដើម្បីពិភាក្សាអំពីជំនួយដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងការបិទរដ្ឋាភិបាល ដែលកំពុងខិតចូលជិតមកដល់។ ការបិទរដ្ឋាភិបាល នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ហើយលោក គិតថាយើងទាំងអស់គ្នាយល់ស្របទៅនឹងរឿងនេះ ហើយយើងត្រូវការដំណោះស្រាយរវាងគណបក្សបក្សទាំងពីរ។

សម្ព័ន្ធមិត្តណាតូ ច្រានចោលគំនិតរបស់ប្រធានាធិបតីបារាំង ក្នុងការបញ្ជូនកងទ័ពទៅអ៊ុយក្រែន

2024/02/28 08:40:37 am        330
ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ មួយចំនួន រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោលការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា លោកមិនច្រានចោលក្នុងការបញ្ជូនកងទ័ពនោះទេ។ លោក Macron បាននិយាយថា ពុំមានការស្របមតិគ្នាជាឯកច្ឆ័នលើការបញ្ជូនកងទ័ពលោកខាងលិចទៅអ៊ុយក្រែនទេ។កងទ័ពរុស្ស៊ី ទើបតែដណ្ដើមបានទីក្រុងមួយថ្មីៗនេះនៅក្នុងប្រទេសអ៊ុយក្រែន ហើយទីក្រុងគីវ បានពន្លឿនការអំពាវនាវសុំអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច។ លោក Macron បានប្រាប់សន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ ថា យើងមិនគួរច្រានចោលថា អាចមានភាពចាំបាច់សម្រាប់សន្តិសុខដែលត្រូវពិចារណាលើការបញ្ជូនកងទ័ពនោះទេ។ប៉ុន្តែលោកបញ្ជាក់ឲ្យច្បាស់ថា ប្រទេសបារាំងនៅតែរក្សាជំហរបស់ខ្លួន ជាភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រដែលលោកនៅតែត្រៀម។ អត្ថាធិប្បាយរបស់លោក Macron នាំឲ្យមានការឆ្លើយតបពីសហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់សម្ព័ន្ធយោធាណាតូ។ លោកប្រធានាធិបតី Biden បានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនទាហានទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល(Olaf Scholz) និយាយថា ប្រទេសលោកពុំមានការកែប្រែជំហរទេ ដែលបានព្រមព្រៀងគ្នារួចមកហើយថា ប្រទេសសមាជិកសហភាពអឺរ៉ុប ឬរដ្ឋជាសមាជិកណាតូ នឹងមិនបញ្ជូនកងទ័ពទៅអ៊ុយក្រែនជាដាច់ខាត។ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់(Rishi Sunak) បាននិយាយថា ប្រទេសនេះគ្មានផែនការបញ្ជូនកងទ័ពទ្រង់ទ្រាយធំទៅអ៊ុយក្រែនលើសពីចំនួនកងទ័ពដែលកំពុងហ្វឹកហាត់កងកម្លាំងអ៊ុយក្រែននោះទេ៕

ចិន អះអាងអធិបតេយ្យភាពលើដែនទឹកសមុទ្រចិនខាងត្បូង បន្ទាប់ពីរូបភាពផ្កាយរណបបង្ហាញរបាំងបណ្ដែតទឹកថ្មី

2024/02/27 01:16:34 pm        138
ក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) បានអះអាងសារជាថ្មីអំពីអធិបតេយ្យភាពរបស់ប្រទេសចិន លើតំបន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីរូបភាពពីផ្កាយរណបបង្ហាញពីរបាំងបណ្តែតថ្មីឆ្លងកាត់ច្រកចូលរបស់ដែនទឹកនេះ។រូបភាពមួយក្នុងចំណោមរូបភាពដែលថតដោយផ្កាយរណបរបស់ក្រុមហ៊ុន ម៉ាកហ៊្សា តិចណូឡូជីស៍ (Maxar Technologies) កាលពីថ្ងៃទី២២ ខែកុម្ភៈ និងត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញរបាំងបិទច្រកចូលច្រាំងសមុទ្រ ជាទីដែលឆ្មាំល្បាតឆ្នេរចិនកាលពីសប្តាហ៍មុនបានអះអាងថាបានបណ្តេញនាវាហ្វីលីពីន ដែល «រំលោភបំពានដោយខុសច្បាប់» ចូលទៅក្នុងដែនទឹករបស់ទីក្រុងប៉េកាំង។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ដែនទឹក ហ័ងយាន តាវ (Huangyan Dao) ដែលជាឈ្មោះរបស់ប្រទេសចិនសម្រាប់តំបន់ថ្មប៉ប្រះទឹកនេះ គឺជា «ទឹកដីបន្តជំនាន់របស់ប្រទេសចិន»។ហ្វីលីពីន ដែលកាលពីសប្តាហ៍មុនបានបញ្ជូននាវាមួយគ្រឿងរបស់ការិយាល័យធនធាននេសាទ និងជលផល (BFAR) ដើម្បីល្បាតតាមមាត់សមុទ្រ និងដឹកជញ្ជូនឥន្ធនៈទៅកាន់អ្នកនេសាទហ្វីលីពីននៅក្នុងតំបន់នោះ បាននិយាយថា ការអះអាងរបស់ចិនគឺ «មិនត្រឹមត្រូវទេ» ហើយថាសកម្មភាពរបស់ទីក្រុងម៉ានីល នៅទីនោះគឺស្របច្បាប់៕

សហរដ្ឋអាមេរិក និងថៃ ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍

2024/02/27 01:13:15 pm        139
សមយុទ្ធយោធាពហុជាតិប្រចាំឆ្នាំដ៏ធំ និងយូរបំផុតរបស់អាស៊ីអាគ្នេយ៍បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃអង្គារ (២៧ កុម្ភៈ) នេះនៅភាគខាងកើតប្រទេសថៃ។ សមយុទ្ធ ខូប្រា ហ្គូល (Cobra Gold) នៅឆ្នាំនេះនឹងមើលឃើញកងទ័ពជាង ៩.០០០ នាក់មកពីប្រទេសចំនួន ៣០ ចូលរួមក្នុងសមយុទ្ធដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី០៨ ខែមីនា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក រ៉ូប៊ឺត ហ្គូដេក (ROBERT GODEC) បាននិយាយថា៖ «ជាមួយនឹងសកម្មភាពជាច្រើនរាប់ចាប់ពីការចុះចតលើសមុទ្រ ដល់ការហ្វឹកហ្វឺនសមយុទ្ធបាញ់គ្រាប់ពិតប្រដាប់អាវុធ ចាប់ពីសមាហរណកម្មតាមអ៊ីនធឺណិត និងលំហពេញលេញ ដល់ការផ្តល់ជំនួយមនុស្សធម៌ សមយុទ្ធ ខូប្រា ហ្គូល នៅឆ្នាំនេះនឹងពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបវិបត្តិពហុជាតិនាពេលអនាគតចំពោះបញ្ហាប្រឈមថ្មី។ក្រសួងការពារជាតិរបស់ប្រទេសចិនបាននិយាយថា ឆ្នាំនេះក៏នឹងមើលឃើញមានការចូលរួមដោយគណៈប្រតិភូយោធាចិននៅក្នុងផ្នែកសមយុទ្ធជំនួយមនុស្សធម៌នេះផងដែរ។ សមយុទ្ធ ខូប្រា ហ្គូល ដែលត្រូវបានបើកដំណើរការក្នុងឆ្នាំ១៩៨២ គឺជាព្រឹត្តិការណ៍ល្បែងសង្គ្រាមដែលបម្រើជាវេទិកាដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់អាស៊ី៕

លោកហ្សេឡិនស្គី៖ អ្វីៗគ្រប់យ៉ាង បានចាប់ផ្តើមនៅឧបទ្វីបគ្រីម៉េ កាលពី១០ឆ្នាំមុន

2024/02/27 12:59:17 pm        194
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky)កាលពីថ្ងៃចន្ទ បានរំលឹកដល់ការកាន់កាប់ឧបទ្វីបគ្រីម៉េ(Crimean)ដោយប្រទេសរុស្ស៊ីកាលពី១០ឆ្នាំមុន ។លោកហ្សេឡិនស្កី បានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូពេលល្ងាចរបស់ខ្លួនថា៖«អ្វីៗទាំងអស់ បានចាប់ ផ្តើមនៅគ្រីម៉េ-នេះជាការសងសឹករបស់រុស្ស៊ី គឺសង្គ្រាមរុស្ស៊ី។ ថ្ងៃនោះ បានកំណត់ជោគវាសនានៃសន្តិសុខអន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ។កងកម្លាំងពិសេសរបស់រុស្សីគ្មានសញ្ញាជាតិនៅលើឯកសណ្ឋានរបស់ពួកគេ ដែលត្រូវបានគេស្គាល់ថាជា«បុរសបៃតងមាឌតូចៗ» នៅពេលនោះ បានចាប់ផ្តើមកាន់កាប់ឧបទ្វីប និងដកហូតអាវុធរបស់អង្គភាពអ៊ុយក្រែន។នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៤ ឧបទ្វីបនេះ ត្រូវបានបញ្ចូលទៅក្នុងទឹកដីរុស្ស៊ីដោយសភាជាន់ទាបនៅទីក្រុងមូស្គូ។ ការសម្រេចចិត្តនេះ នៅតែមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិទេ។លោកហ្សេឡិនស្គី បានសង្កត់ធ្ងន់ថា ឧបទ្វីបគ្រីម៉េ ត្រូវតែត្រឡប់ទៅអធិបតេយ្យភាពរបស់អ៊ុយក្រែនវិញ។ លោកបាននិយាយថា៖«វាពិតជាច្បាស់ណាស់ថា ទីនោះ គឺនៅឧបទ្វីបគ្រីម៉េ ដែលអំពើអាក្រក់របស់រុស្ស៊ី ត្រូវតែទទួលបរាជ័យយ៉ាងដាច់ខាត»។លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសម្រេចលទ្ធផលសំខាន់ៗរួចហើយ នៅក្នុងសមុទ្រខ្មៅ។ «យើងកំពុងធ្វើការ ដើម្បីសម្រេចបាននូវលទ្ធផលចាំបាច់ នៅលើអាកាស និងនៅលើដីនៅឧបទ្វីបគ្រីម៉េ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM