ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីផ្សារនានានៅឥណ្ឌូណេស៊ី សាទរបន្ទាប់ពីលោក Prabowo អះអាងទទួលបានជ័យជម្នះ

2024/02/15 02:15:39 pm        108
ទីផ្សារនានានៅប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមរីករាយនូវសកម្មភាពជោគជ័យ នៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនតូ( Prabowo Subianto) បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។អតីតមេបញ្ជាការកងកម្លាំងពិសេស លោក Prabowo ទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល ៥៨ ភាគរយ នេះបើយោងតាម «ការរាប់សន្លឹកឆ្នោតរហ័ស» ក្រៅផ្លូវការ ធ្វើឡើងដោយទីភ្នាក់ងារស្ទង់មតិឯករាជ្យចំនួនបួន ដែលច្រើនជាងពីរដងនៃគូប្រជែងដ៏ប្រកៀកបំផុតរបស់លោក គឺអតីតអភិបាលក្រុងហ្សាកាតា លោក អានីស បាស្វេដាន(Anies Baswedan) ។ទីផ្សារភាគហ៊ុនរបស់ប្រទេស បានកើនឡើង ១,៨ភាគរយ នៅក្នុងការបើកទីផ្សារមុន ខណៈប្រាក់រូពីយ៉ា បានឡើងថ្លៃ ០,១៣ ភាគរយ ដល់ ១៥.៥៧០ រូពីយ៉ា ក្នុងមួយដុល្លារ។ការប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ បានតម្រូវឲ្យអតីតអភិបាលខេត្តដ៏មានប្រជាប្រីយភាព លោក Ganjar និងលោក Anies ទល់នឹងបេក្ខជនឈានមុខគេមុនបោះឆ្នោត គឺលោក Prabowo ជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលគេបារម្ភក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ថាជាឧត្តមសេនីយ៍ជាន់ខ្ពស់របស់បុរសខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី លោក ស៊ូ ហាតូ(Suharto) ។ការបោះឆ្នោតតែមួយថ្ងៃធំបំផុតរបស់ពិភពលោក រួមមានបេក្ខជនជិត ២៥៩.០០០នាក់ ដែលកំពុងប្រកួតប្រជែងដណ្តើមតំណែងចំនួន ២០.៦០០តំណែង នៅទូទាំងប្រជុំកោះចំនួន ១៧.០០០ កោះ ប៉ុន្តែការផ្តោតសំខាន់ខ្លាំងគឺទៅលើការប្រកួតប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតី លោក Joko Widodo ដែលឥទ្ធិពល អាចកំណត់ថា តើនរណាជាអ្នកកាន់តំណែងដឹកនាំប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី៣ របស់ពិភពលោកមួយនេះ។

ប្រភពបាននិយាយថា សហរដ្ឋអាមេរិក បានព្រមានសម្ព័ន្ធមិត្តអំពីសមត្ថភាពអវកាស និងនុយក្លេអ៊ែរ រុស្ស៊ី

2024/02/15 12:07:47 pm        157
ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters)កាលពីថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកបានប្រាប់សភា និងសម្ព័ន្ធមិត្តនៅអឺរ៉ុបអំពីរបាយការណ៍ចារកម្មថ្មីៗទាក់ទងនឹងសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ដែលអាចបង្កការគំរាមកំហែងជាអន្តរជាតិ ។ ប្រភពបានដដែលនិយាយថា សមត្ថភាពថ្មីដែលទាក់ទងនឹងការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលមានមូលដ្ឋានលើលំហអាកាស មិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិកនោះទេ។ របាយការណ៍ចារកម្ម ត្រូវបានបញ្ចេញ បន្ទាប់ពីអ្នកតំណាងលោកម៉ៃធូន័រ(Mike Turner) ប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការចារកម្មសភាសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ខុសពីធម្មតា និងសម្ងាត់មួយកាលពីថ្ងៃពុធ ដោយព្រមានអំពីការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរ ។ ប្រភពខាងលើបានបន្តថា ការព្រមាននេះទាក់ទងនឹងសមត្ថភាពរបស់រុស្ស៊ីក្នុងលំហអាកាស និងផ្កាយរណប។ ប្រភពមួយក្នុងចំណោមប្រភពខាងលើបាននិយាយថា បញ្ហានេះគឺធ្ងន់ធ្ងរ ប៉ុន្តែមិនទាក់ទងនឹងសមត្ថភាពសកម្ម ហើយក៏មិនគួរជាមូលហេតុនាំឲ្យយើងភ័យស្លន់ស្លោនោះដែរ។ លោក Turner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដោយមិនផ្តល់ព័ត៌មានបន្ថែមថា ខ្ញុំកំពុងស្នើសុំឱ្យប្រធានាធិបតីលោក Biden ដកចំណាត់ថ្នាក់ព័ត៌មានទាំងអស់ដែលទាក់ទងនឹងការគំរាមកំហែងនេះ ដូច្នេះសភា រដ្ឋបាល និងសម្ព័ន្ធមិត្តរបស់យើងអាចពិភាក្សាដោយបើកចំហអំពីសកម្មភាពចាំបាច់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ ៕

កោះតៃវ៉ាន់ រាយការណ៍ថាមាន «ការល្បាតត្រៀមប្រយុទ្ធ» របស់ចិន មួយទៀតនៅក្បែរនោះ

2024/02/15 11:46:02 am        105
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៤ គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងរបស់ចិន កាលពីថ្ងៃពុធ (១៤ កុម្ភៈ)។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះជាទៀងទាត់បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ដែនអាកាស និងដែនទឹកជុំវិញកោះនេះ ខណៈខ្លួនព្យាយាមអះអាងអធិបតេយ្យភាព ដែលរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធ។អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ផ្តើមនៅម៉ោងប្រហែល ១ រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ ខ្លួនបានរកឃើញយន្តហោះចិនចំនួន ១៤ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និងយានដ្រូនដែលកំពុងប្រតិបត្តិការនៅភាគខាងជើង និងភាគនិរតីនៃកោះតៃវ៉ាន់។ យន្តហោះចំនួន ៩ គ្រឿងក្នុងចំនោមយន្តហោះទាំងនោះបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ក្បែរនោះ។ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រនេះធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះរបស់ចិនតែងតែហោះហើរពីលើនោះជាទៀងទាត់ ហើយចិននិយាយថាខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់ខ្សែបន្ទាត់មេដ្យាននេះទេ៕

សម្ព័ន្ធអារ៉ាប់ អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខUN អនុម័តសេចក្តីសម្រេចបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា

2024/02/15 11:22:38 am        130
អ្នកតំណាងសម្ព័ន្ធអារ៉ាប់ បានសម្តែងការព្រួយបារម្ភរបស់ពួកគេ កាលពីថ្ងៃពុធ ជុំវិញប្រតិបត្តិការយោធាតាមផែនការរបស់អ៊ីស្រាអែល នៅទីក្រុង រ៉ាហ្វា (Rafah)។និយាយទៅកាន់អ្នកសារព័ត៌មាន នៅអង្គការសហប្រជាជាតិ អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិរបស់សម្ព័ន្ធអារ៉ាប់សម្រាប់ខែកុម្ភៈ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសទុយនីស៊ី លោក តារ៉េក ឡាដេប(Tarek Ladeb) បានបញ្ជាក់ជាថ្មីនូវការទាមទារចំនួនបីរបស់ក្រុមនេះមាន «បទឈប់បាញ់បន្ទាន់ ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងការការពារផែនការផ្ទេរប្រជាជនប៉ាឡេស្ទីន ពីទឹកដីរបស់ពួកគេ។ សម្ព័ន្ធអារ៉ាប់ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានចំណាត់ការ និងអនុម័តសេចក្តីសម្រេចបទឈប់បាញ់មនុស្សធម៌។ លោក Tarek Ladeb បាននិយាយថា យើងមិនអាចទទួលយកបាននោះទេដែលថា ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិ រក្សាភាពអសកម្មចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងបន្តការវាយលុកប្រឆាំងក្រុមហាម៉ាសនៅទីក្រុង Rafah ជាទីជ្រកកោនចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីបានអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់។ មេដឹកនាំប្រទេសអ៊ីស្រាអែល ដែលកំពុងស្ថិតក្រោមសម្ពាធពីអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីទប់ស្កាត់ការវាយប្រហារតាមផែនការនោះ ពុំបានចង្អុលបង្ហាញថា តើនៅពេលណាដែលការវាយលុកអាចនឹងកើតឡើង ឬកន្លែងណាដែលមនុស្សរាប់សែននាក់នៅពេលនេះដែលបានសម្រុកចូលមកក្នុងទីក្រុងរ៉ាហ្វា ត្រូវទៅទីកន្លែងណា។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ដំណោះស្រាយការទូតចំពោះសង្គ្រាមអ៊ុយក្រែនពាក់ព័ន្ធនឹងរុស្ស៊ី រក្សាទឹកដីដែលខ្លួនគ្រប់គ្រង

2024/02/15 11:15:41 am        135
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដោះស្រាយនយោបាយដោយសន្តិវិធី ដែលនឹងបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែប្រសិនបើទឹកដីដែលខ្លួនបានគ្រប់គ្រងរួចហើយនោះ នឹងត្រូវយកមកពិចារណា។យើងនៅតែបើកចំហចំពោះដំណោះស្រាយនយោបាយ និងការទូត ដោយផ្អែកលើការពិចារណាលើផលប្រយោជន៍ស្របច្បាប់របស់យើង និងការពិតដែលបានអភិវឌ្ឍន៍ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយដែលនាំឲ្យឈានដល់ស្ថានភាពបច្ចុប្បន្ន។ក្នុងពេលជាមួយគ្នានេះ លោកឡាវរ៉ូវ បានកត់សម្គាល់ថា ចាប់តាំងពី «បណ្តាប្រទេសលោកខាងលិច» មិនចង់គិតពីផលប្រយោជន៍របស់ទីក្រុងមូស្គូ និងការពិតជាក់ស្តែងនោះ «មិនមានជម្រើសសម្រាប់កិច្ចព្រមព្រៀងនៅឡើយទេ»។ទោះយ៉ាងណាក៏ដោយ ក្នុងករណីដែលគ្មានការផ្តល់ជូនសំខាន់ៗរពីអ្នកដែលបានប្រកាសសង្គ្រាមលើយើង និង [បានផ្តល់ឲ្យ]នូវឆន្ទៈរបស់ពួកគេ ក្នុងការគិតគូរពីផលប្រយោជន៍របស់យើង ឬការពិតជាក់ស្តែង នៅក្នុងទឹកដីដែលខ្លួន [កាន់កាប់] វានឹងមិនអាចទៅរួចនោះទេ ពុំមានលទ្ធភាពឈានទៅតុចរចាសម្រាប់ពេលបច្ចុប្បន្នទេ។ យើងមិនទាន់ឃើញជម្រើសណាមួយនៅឡើយទេ។លោកក៏បានបញ្ជាក់ផងដែរថា៖«ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត មិនបោះបង់ក្តីស្រមៃរបស់ពួកគេ ក្នុងការជំរុញឲ្យមានយុទ្ធសាស្រ្ត ដើម្បីធ្វើឲ្យពួកយើងបរាជ័យ»។

រុស្ស៊ីនិងចិនប៉ះទង្គិចជាមួយអាមេរិកនិងអង់គ្លេស ជុំវិញការវាយប្រហារលើក្រុមឧទ្ទាមយេម៉ែន នៅសមុទ្រក្រហម

2024/02/15 10:54:50 am        120
កាលពីថ្ងៃពុធរុស្ស៊ី និងចិន បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង់គ្លេសថាបានវាយប្រហារដោយខុសច្បាប់លើទីតាំងយោធាដែលប្រើប្រាស់ដោយក្រុមឧទ្ទាមហ៊ូទី(Houthi)របស់យេម៉ែន ដែលបាញ់មីស៊ីលលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក។ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក រ៉ូប៊ើតវ៉ូដ(Robert Wood) និងឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោកបាបារ៉ា វ៉ូដវ៉ាត (Barbara Woodward)បានជំទាស់ថា ការវាយប្រហាររបស់ក្រុមហ៊ូទី គឺខុសច្បាប់ ជាសកម្មភាពសមាមាត្រ និងស្របច្បាប់ របស់ពួកគេប្រឆាំងនឹងក្រុមឧទ្ទាមយេម៉ែន ហើយនេះគឺជាវិធានការការពារខ្លួន។លោក Woodward បាននិយាយថា ការវាយប្រហាររបស់ក្រុមហ៊ូទី កំពុងជំរុញការចំណាយខ្ពស់លើការដឹកជញ្ជូនសកល រួមទាំងការចំណាយលើការផ្គត់ផ្គង់ស្បៀងអាហារ និងជំនួយមនុស្សធម៌នៅក្នុងតំបន់ជាដើម។ប៉ុន្តែអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក ឌីមីទ្រី ផូយ៉ានស្គី(Dmitry Polyansky) និងបេសកជនរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun )បានជំទាស់ដោយប្រកែកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនដែលអនុញ្ញាតឱ្យមានសកម្មភាពយោធាប្រឆាំងយេម៉ែនឡើយ ។ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមួយ ដែលបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើប្រទេសយេម៉ែន លោកហានស៍គ្រុនប៊ើក (Hans Grundberg) បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដែលមានការសន្យាថានឹងស្ដារសន្តិភាពសម្រាប់ប្រទេសយេម៉ែនមានភាពយឺតយ៉ាវដោយការកើនឡើងនៃភាពតានតឹងក្នុងតំប ន់ដែលទាក់ទងនឹងសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ជាពិសេសការកើនឡើងសកម្មភាពយោធានៅសមុទ្រក្រហម។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអាមេរិក និងអង់គ្លេស ដែលគាំទ្រដោយសម្ព័ន្ធមិត្តផ្សេងទៀត បានបើកការវាយប្រហារតាមអាកាសសំដៅលើឃ្លាំងអាវុធមីស៊ីលរបស់ក្រុមហ៊ូទី និងទីតាំងបាញ់បង្ហោះអាវុធសម្រាប់ការវាយប្រហាររបស់ខ្លួនក្រុមនេះ៕

សម្តេចធិបតី៖ ការអប់រំ និងបង្កើននូវធនធានមនុស្សនៅតែជាអាទិភាព ដ៏ធំរបស់រាជរដ្ឋាភិបាលអាណត្តិនេះ និងអាណត្តិក្រោយទៀត

2024/02/15 10:28:49 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការអប់រំ និងការបណ្តុះបណ្តាល នូវធនធានមនុស្ស នៅតែជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលអាណត្តិនេះ និងអាណត្តិក្រោយៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែរឹងមាំ។ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយរាជរដ្ឋាភិបាលនឹងធ្វើឲ្យធនធានមនុស្សក្លាយទៅជាកម្លាំងជលករដ៏សំខាន់បំផុតសម្រាប់កម្ពុជាទាំងមូល។សម្តេចធិបតីបានសង្កត់ធ្ងន់ថា «ធ្វើយ៉ាងណាឲ្យធនធានមនុស្សស្ថិតនៅក្នុងប្រទេសរបស់យើង កាន់តែរឹងមាំ និងក្លាយទៅជាកម្លាំងជលករដ៏សំខាន់ អញ្ចឹងការអប់រំ បណ្តុះបណ្តាលធនធាន​មនុស្សនឹង នៅតែជាអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាលនៅអាណត្តិនេះ និង​អាណត្តិក្រោយទៀត ដើម្បីធ្វើយ៉ាង ណាឲ្យកាន់តែរឹងមាំ។ នេះជា​មហិច្ឆតា​របស់កម្ពុជា ក្លាយ​ទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ គឺធនធានក្នុង ឆ្នាំ២០៥០ កាន់តែមានសក្តានុពល​ជាង​បច្ចុប្បន្ន២០ដង នេះគឺជាកិច្ចការសំខាន់»។នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំ និងរំលឹកបន្ថែមដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែបន្តអភិវឌ្ឍន៍បន្ថែមទៀតផងដែរ ​នូវធនធានមនុស្សទាំងបរិមាណ និងគុណភាព​ ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមតម្រូវការរបស់សង្គម៕អត្ថបទបាន ចក់

លោក Putin និយាយថា រុស្ស៊ីពេញចិត្តលោក Biden ជាងលោកTrump

2024/02/15 10:13:06 am        153
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពណ៌នាសមភាគីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធថាជាបុគ្គលដែលលោកពេញចិត្តខ្លាំងជាងលោក Donald Trump សម្រាប់ប្រទេសរុស្ស៊ី ប៉ុន្តែបាននិយាយថា វិមានក្រឹមឡាំង ត្រូវបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយអ្នកណាក៏ដោយដែលឈ្នះការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។ នៅពេលសួរដោយអ្នកសារប័ត៌មានម្នាក់ ដែលរុស្ស៊ីចង់ឃើញការឈ្នះនៅក្នុងការប្រកួតប្រជែងដែលទំនងរវាងអ្នកកំពុងកាន់តំណែងពីគណបក្សប្រជាធិបតេយ្យ និងបេក្ខជននាំមុនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Trump លោក Putin បាននិយាយថា លោកBiden មានមានបទពិសោធន៍ច្រើនជាង។ លោកបានទាយបានថា លោកBiden ជាអ្នកនយោបាយចាស់ទុំម្នាក់។ លោក Putin បានឆ្លើយតបទៅនឹងសំណួរអំពីអាយុ និងសុខភាពរបស់លោកប្រធានាធិបតី Biden ដែលនឹងឈានចូលវ័យ ៨២ ឆ្នាំ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីការបោះឆ្នោត។ លោក Putin បាននិយាយចំៗដោយទៅលើកិច្ចប្រជុំកំពូលក្នុងទីក្រុងហ្សឺណែវថា ពេលខ្ញុំបានជួបលោក Biden កាលពីបីឆ្នាំមុន ជាការពិត មនុស្សបាននិយាយអំពីអសមត្ថភាពរបស់លោករួចហើយ ប៉ុន្តែខ្ញុំមើលមិនឃើញមានអ្វីចម្លែកនោះទេ។ ការស្ទង់មតិរបស់សហរដ្ឋអាមេរិកបង្ហាញថា អ្នកបោះឆ្នោតមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាយុរបស់លោក Biden ។បញ្ហាអាយុត្រូវបានបូកបញ្ចូលដោយហេតុការណ៍ថ្មីៗចំនួនពីរនៅពេលដែលលោក Biden យល់ច្រឡំមេដឹកនាំអឺរ៉ុបជាមួយអ្នកកាន់តំណែងមុនដែលស្លាប់។ សេតវិមានត្រូវបានបង្ខំឱ្យការពារយ៉ាងខ្លាំងក្លាអំពីសមត្ថភាពរបស់ប្រធានាធិបតីកាលពីសប្តាហ៍មុន បន្ទាប់ពីរបាយការណ៍រដ្ឋអាជ្ញាពិសេសមួយ ដែលបានហៅលោកBidenថាជា បុរសវ័យចំណាស់ដែលមានការចងចាំខ្សោយ។យ៉ាងណាក៏ដោយ លោក Putin ពូទីន បានជំទាស់ដាច់ខាតចំពោះគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោកBiden៕

សម្តេចធិបតី៖ ការកសាងធនធានមនុស្សនៅកម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង

2024/02/15 09:47:58 am        227
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការកសាងធនធានមនុស្សនៅ កម្ពុជា គឺដើម្បីឈានទៅរកភាពម្ចាស់ការដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកគេនោះទេ ដូច្នេះត្រូវតែពង្រឹងជាបន្តបន្ទាប់ចំពោះធនធានមនុស្សនេះ។ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ធនធានមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពខ្លាំងដោយអាចធ្វើការប្រកួតប្រជែង​ជាមួយធនធាន​មនុស្សនៃប្រទេសដទៃ ឲ្យតែមានការផ្តល់ឱកាស ជាក់ស្តែងដូចនាពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្នុងកម្មវិធីថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ហើយកម្ពុជា​បានពាន់រង្វាន់​លេខមួយ(មេដាយមាស) លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់​សេវាសាធារណៈល្អបំផុត​របស់អាស៊ានឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការកសាងធនធានមនុស្ស នេះគឺ​ត្រូវគិតឲ្យធំ និងឲ្យវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឲ្យទាន់គេ ​ខណៈពេលអនាគតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំបន្តពង្រឹងមន្រ្តីឌីជីថលរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពោលទាំងបរិមាណ ទាំងគុណ ភាពស្របទៅតាមតម្រូវការសង្គមជាតិ។ក្នុងឱកាសនេះដែរ សម្តេចធិបតី ក៏បានលើកឡើងផងដែរថា ធនធានមនុស្សនេះគឺមាន​សារសំខាន់​យ៉ាងខ្លាំងណាស់ ខណៈប្រទេសជាតិ ​មានការរីកចម្រើនក៏ដោយសារតែធនធានមនុស្សនេះដែរ ដូច្នេះត្រូវបន្តលើកកម្ពស់នូវធនធានមនុស្សនេះ ឲ្យខាងតែបាន៕អត្ថបទបានចក់

ប្រមុខអង្គការណាតូ ជំរុញឱ្យសភាអាមេរិក អនុម័តជំនួយអ៊ុយក្រែន ដោយនិយាយថាចិនកំពុងឃ្លាំមើល

2024/02/15 09:14:22 am        273
ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃពុធ (១៤ កុម្ភៈ) បានជំរុញឱ្យសភាតំណាងសហរដ្ឋអាមេរិក អនុម័តកញ្ចប់ជំនួយយោធា «ដ៏មានសារៈសំខាន់» តម្លៃរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រាប់សមាជិកសភា ថាប្រទេសចិន នឹងមានភាពក្លាហានលើកោះតៃវ៉ាន់ ប្រសិនបើរុស្ស៊ី ឈ្នះសង្គ្រាមរបស់ខ្លួន។លោក ស្តុលថិនប៊ឺក បានសង្កត់ធ្ងន់ថា អឺរ៉ុប និងកាណាដា ក៏កំពុងបង្កើនជំនួយសម្រាប់អ៊ុយក្រែនផងដែរ។ លោកបាននិយាយថា ជំនួយផ្នែកសេដ្ឋកិច្ច និងយោធារួមគ្នារបស់ពួកគេដល់ក្រុងគីវ គឺច្រើនជាងដែលអាមេរិកបានផ្តល់ឲ្យ ប៉ុន្តែរបាយការណ៍របស់សហរដ្ឋអាមេរិក «នៅតែមានសារៈសំខាន់»។អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) រូបនេះនិយាយក្នុងបទសម្ភាសន៍មួយថា «បើលោក ពូទីន ឈ្នះនៅអ៊ុយក្រែន នោះជាការផ្ញើសារទៅកាន់មេដឹកនាំផ្តាច់ការផ្សេងទៀតថា ពួកគេអាចទទួលបានអ្វីដែលគេចង់បានដោយប្រើកម្លាំងយោធា។ ថ្ងៃនេះអ៊ុយក្រែន ថ្ងៃស្អែកអាចជាកោះតៃវ៉ាន់ ដូច្នេះប្រទេសចិន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន»។ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយយោធាចំនួន ៩៥,៣៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ប៉ុន្តែគេមិនច្បាស់ទេថាតើសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយសាធារណរដ្ឋ នឹងទទួលយកសំណើនេះ ឬយ៉ាងណា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM