សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សនយោបាយចូលរួមហែក្បួនឃោសនាបោះឆ្នោតនឹងគោរពតាមគោលការណ៍កំណត់របស់ គ.ជ.ប

2024/02/09 08:06:09 pm        239
គណបក្សនយោបាយដែលនឹងចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា នឹងរៀបចំការហែក្បួនឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដោយគោរព​តាម​គោលការណ៍​កំណត់​របស់ គ.ជ.ប។ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ស្របពេលដំណើរ​ការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះគណបក្សប្រជាជនកម្ពុជា តាម​ប​ណ្តារាជធានី-ខេត្តបានរៀបចំរួចរាល់ និង​ត្រឹម​ត្រូវ​ទៅ​តា​មការ​កំណត់​ច្បាប់ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា រួមទាំងគោលការណ៍នីតិវិធី និងបទបញ្ជារបស់ គ.ជ.ប។ ឯកឧត្តមបន្តថា ថ្ងៃស្អែកនេះ គណបក្សប្រជាជនកម្ពុជានៅតាមរាជធានី-ខេត្តទាំងអស់​នឹង​ធ្វើ​ពិធី​បើក​យុទ្ធនាការឃោសនាបោះឆ្នោតទៅតាមទីតាំងនីមួយៗរបស់ខ្លួន។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដែរថា គណបក្សហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើការជូនដំណឹង និងកំណត់​កាល​បរិច្ឆេទ​នៃការ​ហែក្បួន​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​អនុវត្ត​ទៅតាមការណែនាំរបស់ គ.ជ.ប ជាពិសេសកំឡុងហែក្បួនធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​។ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គ.ជ.ប បានកំណត់​ការ​ហែ​ក្បួន​ធំ​មានតែ២ដងប៉ុណ្ណោះ ដោយយុទ្ធនាការ​ឃោសនា​បោះឆ្នោ​ត​ជ្រើស​តាំង​សមាជិ​កព្រឹទ្ធ​សភា​ក្នុង​នីតិកាលទី៥នេះ ត្រូវបាន គ.ជ.ប កែសម្រួលហើយកំណត់ថា ទោះបីការឃោសនា​របស់​គណបក្ស​នយោបាយដោយមធ្យោបាយថ្មើរជើង និងមានមនុស្សចាប់ពី​២០​នាក់​ឡើង​រាប់​ក៏​បញ្ជូល​ថា​ជា​ការ​ហែក្បួនធំម្តងដូចគ្នា។សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុង​នោះ​អ្នក​តំណាង​រាស្ត្រ​ក្នុង​តំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២នាក់ ខណៈគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាមេដឹកនាំពិភពលោក និងប្រមុខអង្គការអន្តរជាតិ ផ្ញើសារជូនពរបុណ្យចូលឆ្នាំចិនដល់ប្រជាជនចិន

2024/02/09 07:43:28 pm        149
ខណៈពិធីបុណ្យចូលឆ្នាំថ្មី-ឆ្នាំនាគ ចូលមកដល់ ក្រុមមេដឹកនាំប្រទេសនិងអង្គការអន្តរជាតិ បានផ្ញើសារជូនពរសំណាងល្អដល់ប្រជាជនចិន ដោយសង្ឃឹមថា នៅឆ្នាំថ្មីនេះ នឹងនាំមកនូវភាពចម្រុងចម្រើន និងសន្តិភាពដល់ពិភពលោក។ កាលពីសប្ដាហ៍មុន ការិយាល័យអង្គការសហប្រជាជាតិក្នុងរដ្ឋធានីណៃរ៉ូប៊ីប្រទេសកេនយ៉ា និងស្ថានទូតចិន នៅក្នុប្រទេសកេយ៉ា បានប្រារពពិធីអបអរបុណ្យចូលឆ្នាំថ្មី ដោយបង្ហាញពីការសម្ដែងសិល្បៈប្រពៃណីចិនដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ភ្ញៀវជាង២០០នាក់។ នាឱកាសទទួលឆ្នាំថ្មី ដោយត្រូវបានរៀបចំរួមគ្នាដោយបេសកកម្មអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងវីយ៉ែន និងក្លឹបវប្បធម៌ចិន និងទីក្រុងវីយែនរបស់អង្គការសហប្រជាជាតិ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌអន្តរជាតិក្រុងវីយ៉ែនក្នុងទីក្រុងវីយ៉ែន របស់ប្រទេសអូទ្រីសនៅថ្ងៃចុងក្រោយនៃខែមករា។ នេះគឺជាព្រឹត្តិការណ៍ដំបូងដែលបានប្រារព្ធឡើងនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងវីយ៉ែន ដោយបេសកកម្មអចិន្ត្រៃយ៍។ ក្នុងឱកាសនោះពួកគេបានជូនពររីករាយឆ្នាំថ្មី ចូរមានភាពជោគជ័យ និងភាពចម្រុងចម្រើននាឱកាសច្នាំថ្មី កើតមានដល់ប្រទេសចិន។ លោក Haitham al-Ghais អគ្គលេខាធិការអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បាននិយាយថា ក្នុងនាមអង្គការ OPEC និងបណ្តាប្រទេសជាសមាជិករបស់យើង សូមជូនពរប្រជាជនចិនទាំងអស់ជួបតែសំណាងល្អ និងជោគជ័យ និងវិបុលភាពបន្ថែមទៀតសម្រាប់ឆ្នាំថ្មីនេះ។ នាយករដ្ឋមន្ត្រីថៃ លោកស្រី សេដ្ឋា ថាវីស៊ីន(Srettha Thavisin)បានស្វាគមន៍ឆ្នាំថ្មី ហើយបាននិយាយថា កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកនាពេលថ្មីៗនេះ រវាងប្រទេសទាំងពីរនឹងជំរុញឱ្យភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសរបស់លោក រីករាយឆ្នាំថ្មី សូមឲ្យជួបតែសំណាងល្អ ពោពេញដោយភាពជោគជ័យ និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ចំណែកប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតេ (Dina Boluarte) បានជូនពរដល់ប្រជាជនចិនតាមសារវីដេអូកាលពីថ្ងៃពុធ។ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកហ្វាឌីឡាយូសូហ្វ( Fadillah Yusof) បាននិយាយអំពីទំនាក់ទំនងទ្វេភាគីរវាងចិន និងម៉ាឡេស៊ី ហើយបានផ្ញើការសួរសុខទុក្ខដល់ប្រជាជនចិនទាំងអស់នៅក្នុងពិធីទទួលស្វាគមន៍ដែលរៀបចំដោយស្ថានទូតចិនប្រចាំប្រទេសម៉ាឡេស៊ីក្នុងទីក្រុង Kuala Lumpur នៅថ្ងៃសុក្រនេះ៕

ការរាប់សន្លឹកឆ្នោតប៉ាគីស្ថាន ឡើងវិញបន្ទាប់ពីត្រូវផ្អាក ខណៈលទ្ធផលបឋមបង្ហាញគូប្រជែងនាំមុខយ៉ាងប្រកៀកប្រកិតគ្នា

2024/02/09 07:40:26 pm        140
បណ្ដាគណបក្សនយោបាយសំខាន់ៗរបស់ប្រទេសប៉ាគីស្ថាន បាននាំមុខគ្នាយ៉ាងប្រកៀកប្រកិតនៅក្នុងលទ្ធផលបឋមនៅថ្ងៃសុក្រ (០៩ កុម្ភៈ) នេះបន្ទាប់ពីការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសកល ត្រូវបានពន្យារពេល ដែលរដ្ឋាភិបាលបានស្តីបន្ទោសថាមកពីបញ្ហាសេវាកម្មទូរស័ព្ទ។នៅព្រឹកថ្ងៃសុក្រនេះ គណៈកម្មាធិការបោះឆ្នោតប៉ាគីស្ថាន ECP បានប្រកាសលទ្ធផលសម្រាប់អាសនៈមួយចំនួនក្នុងចំណោម ២៦៥ អាសនៈដែលប្រកួតប្រជែងនៅក្នុងសភានៅលើគេហទំព័ររបស់ខ្លួន។លទ្ធផលនោះបង្ហាញថា គណបក្សតេរីក អ៊ី អ៊ីនសាហ្វ ប៉ាគីស្ថាន (PTI) របស់ក្រុមអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្រ្តី និងជាកីឡាករគ្រីឃីតដែលជាប់ពន្ធនាគារ លោក អ៊ីមរ៉ាន ខាន (Imran Khan) ដែលកំពុងប្រកួតប្រជែងដោយឯករាជ្យ គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML-N) ដែលជាគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី ណាវ៉ាស សារីហ្វ (Nawaz Sharif) និងគណបក្សប្រជាជនប៉ាគីស្ថាន (PPP) របស់លោក ប៊ីឡាវ៉ាល ប៊ូតតូ ហ្សាដារី (Bilawal Bhutto Zardari) ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី បេណាហ្សឺ ប៊ូតតូ (Benazir Bhutto) ដែលត្រូវបានធ្វើឃាត បាននាំមុខយ៉ាងប្រកៀត្រកិតយ៉ាងខ្លាំង។ ខណៈការរាប់សន្លឹកឆ្នោតបន្តរហូតដល់ព្រឹកថ្ងៃសុក្រនេះ រូបភាពច្បាស់លាស់ពីអ្នកឈ្នះពិតប្រាកដទំនងជានឹងលេចឡើងនៅពេលល្ងាច៕

លោក Biden និយាយច្រឡំឈ្មោះរបស់ប្រធានាធិបតីម៉ិកស៊ិកថា អេហ្ស៊ីប

2024/02/09 07:35:04 pm        130
លោក Biden និយាយថា ដូចដែលអ្នកបានដឹងហើយ ដំបូងឡើយលោកប្រធានាធិបតីម៉ិកស៊ិក ស៊ីស៊ី (អាប់ដេល ហ្វាតា អាល់ ស៊ី ស៊ី) (Abdel Fattah al-Sisi)មិនចង់បើកច្រកព្រំដែនដើម្បីឲ្យដឹកជំនួយចូលក្នុងតំបន់ហ្កាហ្សាទេ ។ខ្ញុំបាននិយាយជាមួយលោក។ ខ្ញុំបានបញ្ចុះបញ្ចូលលោកឲ្យបើកច្រកព្រំដែនទៅ។ កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែកុម្ភៈ លោកប្រធានាធិបតី Joe Biden បាននិយាយច្រឡំដែលបានសំដៅដល់លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi តែបែរទៅជាមេដឹកនាំម៉ិកស៊ិកទៅវិញ។ លោកថា ការចងចាំរបស់លោកល្អណាស់ ការចងចាំរបស់លោកនៅតែល្អ ។ ចូរអ្នកមើលអ្វីដែលខ្ញុំបានធ្វើចាប់តាំងពីខ្ញុំក្លាយជាប្រធានាធិបតីមក។ គ្មានអ្នកណាស្មានដល់ទេថា ខ្ញុំអាចឆ្លងផុតរឿងរ៉ាវជាច្រើនតើវាបានកើតឡើងដោយរបៀបណា ?អ្នកដឹងទេ ខ្ញុំគិតថា ខ្ញុំគ្រាន់តែភ្លចេភ្លាំងបន្តិចបន្តួចប៉ុណ្ណោះ។ ការអត្ថាធិប្បាយនេះបានកើតឡើង ខណៈលោកធ្វើអត្ថាធិប្បាយលើរបាយការណ៍រដ្ឋអាជ្ញាធពិសេសមួយស្ដីពីកង្វល់នៃការគ្រប់គ្រងរបស់លោក លើឯកសារដែលបានផ្ទៀងផ្ទាត់រួច ហើយដែលបានសំដៅដល់ថាការចងចាំរបស់លោកថាមិនសូវល្អ ដែលធ្វើឲ្យលោកផ្ទុះកំហឹង។ ប៉ុន្តែលោក Biden កាលពីថ្ងៃពុធទី៨ខែកុម្ភៈក៏បានច្រឡំមាត់ផងដែរក្នុងការសន្ទនារបស់លោកជាមួយអតធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក្នុងឆ្នាំ២០២១ ថាបានកើតឡើងជាមួយអតីតអធិការបតីអាល្លឺម៉ង់ ហេលម៉ុតកូល (Helmut Kohl) ដែលបានទទួលមរណភាពកាល ពីឆ្នាំ២០១៧ ទៅវិញ។ឧបទ្ទវហេតុនានាអាចបន្តភាពអាម៉ាស់ដល់លោក Bidenវ័យ៨១ឆ្នាំ ជាមនុស្សចាស់ជាងគេបំផុតដែលកាន់តំណែងជាប្រធានាធិបតីអាមេរិក ដែលកំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថាលោកអាចបន្តកាន់អាណត្តិ៤ឆ្នាំ ទៀតបានដោយគ្មានបញ្ហា៕

លោក ពូទីន គំរាមសង្គ្រាមពិភពលោក ប្រសិនបើអាមេរិកដាក់ពង្រាយទ័ពនៅអ៊ុយក្រែន

2024/02/09 07:32:32 pm        128
លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមកំហែងសហរដ្ឋអាមេរិក ជាមួយនឹងសង្រ្គាមសកលដែលនឹង«នាំមនុស្សជាតិទៅកាន់មាត់ជ្រោះគ្រោះថ្នាក់ ប្រសិនបើខ្លួនដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន។លោកប្រធានាធិបតីរុស្ស៊ី បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន និងជំរុញឲ្យមានសន្តិភាព ដោយប្រាប់បុគ្គលិកទូរទស្សន៍អាមេរិក ទុកគឺ ខាលសុន ( Tucker Carlson)ថា៖«យើងត្រូវតែរកផ្លូវចេញពីស្ថានភាពនេះ»។ថ្លែងនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួនជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីន បានបង្ហាញខ្លួនជាសញ្ញាជាលើកដំបូងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានចូលរួមក្នុងកិច្ចចរចាសន្តិភាពអំពីសង្គ្រាមក្រៅផ្លូវការ។លោកពូទីន បានប្រាប់លោក ខាលសុនថា៖«ទំនាក់ទំនងមួយចំនួន កំពុងត្រូវបានរក្សា ប៉ុន្តែបានបដិសេធមិននិយាយលម្អិតបន្ថែមទៀត»។ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា៖«ប្រសិនបើនរណាម្នាក់ មានបំណងប្រាថ្នាចង់បញ្ជូនកងទ័ពជាទៀងទាត់ នោះប្រាកដជានឹងនាំមនុស្សជាតិទៅកាន់មាត់ជ្រោះនៃជម្លោះពិភពលោកដ៏ធ្ងន់ធ្ងរមួយ»។លោក ពូទីន ដែលមានវ័យ៧១ឆ្នាំហើយនោះ ក៏បានចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរិស ចន សុន (Boris Johnson)ពីការបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន នៅនិទាឃរដូវឆ្នាំ ២០២២។

ប្រមុខUN ប្តេជ្ញាចាត់វិធានការបន្ទាន់លើព័ត៌មានថ្មីណាមួយ ស្តីពីការជ្រៀតចូលរបស់ក្រុមហាម៉ាស ទៅក្នុងអង្គការសហប្រជាជាតិ

2024/02/09 07:23:12 pm        115
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាថា នឹងចាត់វិធានការភ្លាមៗលើព័ត៌មានថ្មីណាមួយពីប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធទៅនឹងការជ្រៀតចូលរបស់ក្រុមហាម៉ាសទៅក្នុងស្ថាប័នពិភពលោកមួយនេះ បន្ទាប់ពីបុគ្គលិករបស់អង្គការសហប្រជាជាតិ ៩ នាក់នៅតំបន់ហ្កាហ្សា ត្រូវបានបណ្តេញចេញកាលពីខែមុន។ អ៊ីស្រាអែល កាលពីខែមុនបានចោទប្រកាន់បុគ្គលិក ១២ នាក់ របស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិថា បានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្នុងចំណោមបុគ្គលិកបីនាក់ដែលនៅសល់ ម្នាក់បានស្លាប់ខណៈអង្គការសហប្រជាជាតិ កំពុងបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលិកពីរនាក់ផ្សេងទៀត។ ការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើម ខណៈសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំបំផុតដល់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) និងប្រទេសផ្សេងៗទៀត បានផ្អាកការផ្តល់មូលនិធិ បន្ទាប់ពីមានការចោទប្រកាន់នេះ។ ឯកសារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលដែលមាន៦ទំព័រ បានចោទប្រកាន់បន្ថែមទៀតថាបុគ្គលិកទីភ្នាក់ងារ UNRWA ប្រមាណ១៩០នាក់ រួមទាំងគ្រូបង្រៀន បានកើនឡើងទ្វេដងជាមួយក្រុមហាម៉ាស់ ឬក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម។ ទោះជាយ៉ាងណា លោក Guterres និងប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) ពុំបានទទួលព័ត៌មានបន្ថែមណាមួយពីអ៊ីស្រាអែលនោះទេ ចាប់តាំងពីការចោទប្រកាន់ដំបូងលើបុគ្គលិកទាំង ១២នាក់ ដែលត្រូវបានធ្វើឡើង។ ទីភ្នាក់ងារ UNRWA បានជួលបុគ្គលិក ១៣.០០០នាក់នៅតំបន់ហ្កាហ្សា បម្រើការនៅសាលារៀន គ្លីនិកថែទាំសុខភាពបឋម និងសេវាសង្គមផ្សេងៗទៀត ព្រមទាំងការចែកចាយជំនួយមនុស្សធម៌។ លោក Guterres កាលពីខែមុនបានចាត់ទុកទីភ្នាក់ងារ UNRWA ថាជា «ឆ្អឹងខ្នងនៃការឆ្លើយតបមនុស្សធម៌ទាំងអស់នៅតំបន់ហ្កាហ្សា» និងបានអំពាវនាវដល់ប្រទេសទាំងអស់ឱ្យ ធានាការបន្តការងារសង្គ្រោះជីវិតរបស់ទីភ្នាក់ងារ UNRWA។

លោក Zelenskiy បញ្ជាក់ពីការដោះដូរឈ្លើយសឹកជាមួយរុស្ស៊ី ដោយជនជាតិអ៊ុយក្រែន១០០នាក់ ត្រឡប់មកវិញ

2024/02/09 07:16:13 pm        121
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន បានទទួលឈ្លើយសឹកចំនួន១០០នាក់ពីការចាប់ជាចំណាប់ថ្នូររបស់រុស្ស៊ី។ លោក បាននិយាយថា ភាគច្រើននៃអ្នកដែលត្រឡប់មកវិញ បានចូលរួមក្នុងការការពារទីក្រុង Mariupol។ គណៈកម្មាធិការសម្របសម្រួលរបស់អ៊ុយក្រែន ទទួលបន្ទុកការដោះស្រាយឈ្លើយសឹកសង្គ្រាម បាននិយាយថា ទាហាន ២៨ នាក់ ដែលបានត្រលប់មកវិញ បានរងរបួស ឬឈឺ។ គណៈកម្មាធិការ និយាយថា មនុស្ស៨៤ នាក់ បានចូលរួមក្នុងការការពារទីក្រុង Mariupol ដោយអ្នកផ្សេងទៀតបម្រើការនៅតំបន់ផ្សេងៗ នៅតំបន់ Donetsk និង Luhansk ដែលត្រូវបានកាន់កាប់ដោយផ្នែករបស់កងកម្លាំងរុស្ស៊ី។ប្រទេសទាំងពីរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១០០ នាក់មកពីភាគីនីមួយៗនៅក្នុងសង្គ្រាមដែលមានរយៈពេលជិត ២ ឆ្នាំដោយប្រទេសអារ៉ាប់រួមដើរតួជាអ្នកសម្របសម្រួល។ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram បានផ្តល់ព័ត៌មានលម្អិតមួយចំនួននៃការដោះដូរ ប៉ុន្តែបាននិយាយថា ទាហានដែលវិលត្រឡប់មកវិញនឹងទទួលការពិនិត្យសុខភាពនៅទីក្រុងមូស្គូ។ ក្រសួងបានបញ្ចេញវីដេអូ បង្ហាញពីទាហានត្រឡប់មកវិញនៅលើរថយន្តក្រុង បន្ទាប់ពីការដោះដូរ។

លោក Biden នឹងមិនប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌ សម្រាប់ការគ្រប់គ្រងមិនល្អ ឯកសារសម្ងាត់បំផុតនោះទេ

2024/02/09 07:10:37 pm        118
យោងតាមរបាយការណ៍របស់រដ្ឋអាជ្ញាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកុម្ភៈបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងមិនប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទទទួលយកឯកសារសម្ងាត់បំផុតដោយចេតនា នៅពេលលោកចាកចេញពីតំណែងអនុប្រធានាធិបតី កាលពីឆ្នាំ ២០១៧ ដែលនឹងបង្កើនបញ្ហាថ្មីៗសម្រាប់គណបក្សប្រជាធិបតេយ្យ ខណៈលោកស្វែងរកការជាប់ឆ្នោតជាថ្មី។ ទីប្រឹក្សាពិសេស លោក Robert Hur បាននិយាយថា លោកបានជ្រើសរើសប្រឆាំងការនាំយកការចោទប្រកាន់បទព្រហ្មទណ្ឌនេះ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ខែ ព្រោះលោក Biden បានសហការ ហើយ វានឹងពិបាកក្នុងការកាត់ទោស ដោយចាត់ទុកលោកជាមនុស្សវ័យចំណាស់ មានបំណងល្អ និងការចងចាំខ្សោយ។ ការសន្និដ្ឋានរបស់ លោក Hur ធានាថា លោក Biden មិនដូចជាគូប្រជែងប្រធានាធិបតី លោក Donald Trump នៅឆ្នាំ២០២៤របស់លោក ដែលរំពឹងទុកនោះទេ ដែលនឹងមិនប្រឈមហានិភ័យពេលវេលាជាប់ពន្ធនាគារសម្រាប់ការគ្រប់គ្រងមិនត្រឹមត្រូវនូវឯកសារដ៏រសើបរបស់រដ្ឋាភិបាលនោះទេ។ ប៉ុន្តែវាអាចបណ្តាលឱ្យមានភាពអាម៉ាស់បន្ថែមទៀតសម្រាប់ លោក Biden ដែលមានអាយុ ៨១ ឆ្នាំ ខណៈជាមនុស្សចាស់បំផុតមិនធ្លាប់មានក្នុងការបម្រើជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា លោកអាចបម្រើការងាររយៈពេល ៤ ឆ្នាំទៀត។ លោក Biden បានភ្លេចថាអាណត្តិរបស់លោកបានចាប់ផ្តើមនៅឆ្នាំណា ជាអនុប្រធានាធិបតីនៅក្រោមរបបប្រធានាធិបតី លោក Barack Obama ហើយបានបញ្ចប់នៅពេលណា។ លោក Hur បានសរសេរថា សកម្មភាពរបស់លោក Biden បង្ហាញពីហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខជាតិ ដោយផ្តល់ភាពងាយរងគ្រោះនៃព័ត៌មានដ៏រសើបពិសេសចំពោះការបាត់បង់ ឬការសម្របសម្រួលដល់សត្រូវសហរដ្ឋអាមេរិក។ ប៉ុន្តែលោកបាននិយាយថា ឯកសារអាចនឹងត្រូវបានគេយកទៅកាន់លំនៅឋានរបស់លោក Biden ក្នុងពេលដែលលោកនៅជាអនុប្រធានាធិបតី ខណៈលោកមានសិទ្ធិអំណាចដើម្បីរក្សាឯកសារសម្ងាត់បែបនេះ។

ប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ នៅទូទាំងពិភពលោកនឹងចាក់ផ្សាយកម្មវិធីពិធីបុណ្យនិទាឃរដូវរបស់ចិន

2024/02/09 07:07:08 pm        130
ប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ បណ្ដាញនៅក្នុងប្រទេស និងតំបន់ចំនួន ២០០ ជុំវិញពិភពលោកនឹងចាក់ផ្សាយ និងរាយការណ៍អំពីកម្មវិធីសម្ដែងពិធីបុណ្យនិទាឃរដូវរបស់ក្រុមហ៊ុនសម្ព័ន្ធផ្សព្វផ្សាយចិន (CMG) ដែលជាកម្មវិធីទូរទស្សន៍មានអ្នកមើលច្រើនជាងគេបំផុតរបស់ពិភពលោក ដែលធ្វើឡើងនៅមុនថ្ងៃចូលឆ្នាំចិន។ ព្រឹត្តិការណ៍ពិធីបុណ្យនិទាឃរដូវ ឬហៅជាភាសាចិនថា «ឈុនវ័ន» (Chunwan) នេះបានបង្ហាញខ្លួននៅឆ្នាំ១៩៨៣ នៅពេលដែលទូរទស្សន៍កម្រមាននៅក្នុងប្រទេសចិន។ការសម្ដែងនោះ គឺជាកម្មវិធីទូរទស្សន៍ដែលមានរយៈពេលរាប់ម៉ោង រួមមានការច្រៀង និងរាំ ការសម្ដែងអូប៉េរ៉ា កំប្លែងខ្លី ការនិយាយឆ្លងឆ្លើយពីវប្បធម៌ សិល្បៈក្បាច់គុន និងកាយសម្ព័ន្ធ ដែលមានរយៈពេលរហូតដល់ព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មី។ កម្មវិធីនេះបានវិវត្តទៅជាពិធីបុណ្យវប្បធម៌សម្រាប់ប្រជាជនចិនជុំវិញពិភពលោកដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនប្រពៃណីជាមួយគ្រួសារ។នៅឆ្នាំ២០២៣ កម្មវិធីនេះ ដែលជាប់កំណត់ហ្គីណេសត្រាពិភពលោកសម្រាប់កម្មវិធីទូរទស្សន៍ដែលមានអ្នកមើលច្រើនជាងគេបំផុតនៅលើពិភពលោក បានទាក់ទាញការទស្សនាចំនួន ១១ ពាន់លានដងតាមរយៈបណ្តាញផ្សព្វផ្សាយ CMG ទាំងអស់។ប៉ុស្តិ៍ទូរទស្សន៍ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី នៃបណ្តាញទូរទស្សន៍សកលចិន (CGTN) ដែលនៅក្រោមសម្ព័ន្ធផ្សព្វផ្សាយ CMG រួមជាមួយនឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជា ៦៨ ភាសាផ្សេងគ្នា នឹងចាប់ដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយជាង ២.១០០ បណ្ដាញនៅទូទាំង ២០០ ប្រទេស និងតំបន់ដើម្បីផ្សាយ និងរាយការណ៍ពីកម្មវិធីនៃពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៤ របស់ចិនមួយនេះ៕

អ៊ីស្រាអែល អនុញ្ញាតឲ្យមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ ខែតុលារត់ចេញ ដើម្បីជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

2024/02/09 07:03:58 pm        85
ប្រភពជាច្រើន បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឲ្យ មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាចូលនិរទេសខ្លួនជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរទាំងអស់ និងការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមភេរវករ នៅក្នុងតំបន់នោះ។មន្ត្រីអ៊ីស្រាអែល និងទីប្រឹក្សាជាន់ខ្ពស់ បានប្រាប់សារព័ត៌មាន NBC Newsថា សំណើអនុញ្ញាតឲ្យលោក យ៉ាហ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលជាមេដឹកនាំដ៏រឹងរូសរបស់ពួកហាម៉ាសនៅតំបន់ហ្កាហ្សា ចាកចេញ ត្រូវបានបញ្ជូនទៅក្រុមហាម៉ាស ក្នុងខែវិច្ឆិកា ហើយនៅតែជាជម្រើសដែលអាចកើតឡើង។ផែនការនេះ ហាក់ដូចជាផ្ទុយនឹងវោហាស័ព្ទដ៏តឹងតែងពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលកាលពីយប់មិញ បានច្រានចោលកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដោយអះអាងថា អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែនៃ ជ័យជម្នះពេញលេញ នៅក្នុងតំបន់ហ្កាហ្សា។លោកក៏បានបញ្ជាឲ្យកងទ័ពត្រៀមខ្លួន ដើម្បីដាក់ពង្រាយនៅតំបន់រ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាទីដែលជនភៀសខ្លួនជាងមួយលាននាក់ ត្រូវបានគេគិតថា កំពុងជ្រកកោន។អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងរ់ាហ្វា កាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់គោលលើក្រុមនគរបាលហាម៉ាស នៅកណ្តាលទីក្រុង។ អតីតមន្ត្រីនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់សារព័ត៌មាន The Telegraph ថា ការកាន់កាប់តំបន់ហ្កាហ្សា ( Rafah) គឺចាំបាច់សម្រាប់ការរុះរើក្រុមហាម៉ាស។អ៊ីស្រាអែល បានបញ្ជាក់ជាយូរមកហើយថា គោលដៅចម្បងមួយរបស់ខ្លួន គឺស្វែងរក និងសម្លាប់លោកស៊ីនវ៉ា ដែលពួកគេជឿថា ជាមេក្លោង និងស្ថាបត្យករនៃការវាយប្រហារដ៏បំផ្លិចបំផ្លាញលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន៖ អាមេរិកកំពុងប្រើប្រាស់ការអះអាង​ចារកម្ម ពាក់ព័ន្ធនាយក​ប្រតិបត្តិ​ Nvidia ជាលេសស «បិទខ្ទប់» បច្ចេកវិទ្យា
11/12/2026 06:11 PM
បារាំង៖ សហភាពអឺរ៉ុប នឹងអនុម័តទណ្ឌកម្មបន្ថែមលើរុស្ស៊ី នៅថ្ងៃចន្ទ
11/12/2026 06:11 PM
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
11/12/2026 06:11 PM
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងធ្វើ​ទស្សនកិច្ចនៅហ្វីលីពីន និងចូលរួមកិច្ចប្រជុំកំពូល APEC នៅចិន
11/12/2026 06:11 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM