កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្វីសសន្យាបង្កើនកញ្ចប់ថវិកាបន្ថែមលើសកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញា ឆ្នាំ២០២៤

2024/01/25 09:22:53 pm        120
ប្រទេសស្វីសបានអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំ​ប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ព្រមទាំង​បានសន្យាផ្តល់​នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជា​ឱ្យទទួលបានជោគជ័យទៅតាមគោលដៅ​ដែលរំពឹង​ទុក ​ព្រមទាំងបានសន្យាបង្កើនកញ្ចប់ថវិកា​បន្ថែមសម្រាប់សកម្មភាព និង​បេសកកម្មរបស់​កម្ពុជា ក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤។ការសាទរកោតសសើរនិងសន្យាគាំទ្រដល់កម្ពុជាយ៉ាងដូច្នេះ ខណៈឯកឧត្តមបណ្ឌិត លី ធុជ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ​នៃអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម Jullien Thoni ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសស្វីសប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ​ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីសនា ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤ស្ថិតនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ក្នុងជំនួបទ្វេភាគីនេះ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានផ្តោតលើការងារសំខាន់ៗចំនួន ៣ រួមមាន (១)ការផ្សព្វផ្សាយភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា របស់កម្ពុជា (២)ការកៀរគរការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីដៃគូរពាក់ព័ន្ធ និង(៣)ការជំរុញឱ្យមានការចូលរួមជាមួយកម្ពុជាដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។នៅកិច្ចប្រជុំទ្វេភាគីនេះកម្ពុជាបានទទួលនូវលទ្ធផលជាវិជ្ជមាន ដោយប្រទេសស្វីស បាន​អបអរសាទរ និងកោត សរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង​របស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជាឱ្យទទួលបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក ព្រមទាំង​បាន​សន្យាបង្កើនកញ្ចប់ថវិកាបន្ថែមសម្រាប់សកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជា​ម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រ​ដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤៕ដោយ ភារម្យ

សាខាកាកក្រហមកម្ពុជាខេត្តសៀមរាប ជួបប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍

2024/01/25 08:58:44 pm        222
នាព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាប បានជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។នាឱកាសនោះលោកជំទាវ ទុយ ជិ បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរ​បទពិសោធន៍​របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ នាពេលនេះ លោកជំទាវ បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរ​ទស្សនកិច្ចផ្លាស់ប្តូរ​បទពិសោធន៍​រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។នៅក្នុងឱកាសនោះផងដែរ​លោកជំទាវ ទុយ ជិ និងគណៈប្រតិភូកាកបាទ​ក្រហម​សាធារណរដ្ឋកូរ៉េ​សាខាឆុងជឺ ក៏​បានដាំកូនឈើទាល​នៅក្នុង​បរិវេណ​សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទុកជា​អនុស្សាវរីយ៍ ហើយបន្តទៀតគណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ​ក៏​បាន អញ្ជើញ​ទស្សនាព្រៃឈើ​ ក្នុង​សួនឧទ្យាន​សហវត្ស​កាកបាទក្រហមកម្ពុជាផងដែរ ៕

អាមេរិក និងអ៊ីរ៉ង់ ខិតជិតយ៉ាងគ្រោះថ្នាក់ដល់ការប្រឈមមុខដាក់គ្នានៅមជ្ឈិមបូព៌ា

2024/01/25 07:59:30 pm        143
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានរាលដាលរួចហើយទៅដល់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ដោយមានការរំពឹងទុកនៃការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចក្នុងតំបន់ និងមហាអំណាចពិភពលោក ដែលក្លាយជាភាពកាន់តែទំនងមិនធ្លាប់មាន។ នៅទូទាំងតំបន់ ការប្រយុទ្ធគ្នាភាគច្រើនត្រូវបានកំណត់ព្រំដែនទៅនឹងការវាយប្រហារសងសឹក រវាងកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅម្ខាង ហើយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត នៅម្ខាង។ ប៉ុន្តែអន្តរាគមន៍ផ្ទាល់ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កើនការព្រួយបារម្ភថាជម្លោះតំណាងរវាងប្រទេសទាំងពីរ អាចប្រែក្លាយទៅជាជម្លោះដោយផ្ទាល់។រហូតមកដល់ពេលនេះ អាមេរិក និងអ៊ីរ៉ង់ បានជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ សហរដ្ឋអាមេរិក បានវាយប្រហារក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន ស៊ីរី និងអ៊ីរ៉ាក់ ខណៈក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានកំណត់គោលដៅលើបុគ្គលិកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ទីក្រុងតេអេរ៉ង់ បានវាយប្រហារទៅលើអ្វីដែលខ្លួនបាននិយាយថាក្រុមប្រឆាំងអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងនៅប្រទេសប៉ាគីស្ថាន។ ប៉ាគីស្ថាន បានឆ្លើយតបដោយការវាយប្រហារសងសឹក។ សាធារណរដ្ឋឥស្លាមមួយនេះ ដែលបានប្រឆាំងជាយូរមកហើយចំពោះវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិក ជាអ្វីដែលខ្លួនចាត់ទុកថាជាផែនការខាងក្រោយរបស់ខ្លួន ដែលបានចំណាយពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ក្នុងការកសាងបណ្តាញឥស្លាមនិយម កងជីវពលប្រឆាំងលោកខាងលិច និងប្រឆាំងអ៊ីស្រាអែល ដែលខ្លួនបណ្តុះបណ្តាល ផ្តល់មូលនិធិ និងអាវុធ។ សហរដ្ឋអាមេរិក ដែលបានព្យាយាមងាកចេញពីមជ្ឈិមបូព៌ាអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានមើលឃើញថាខ្លួនត្រូវបានទាញចូលត្រឡប់ទៅក្នុងតំបន់នេះវិញ។

គណបក្សប្រឆាំង តង់ហ្សានី តវ៉ាទាមទារឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ

2024/01/25 07:44:52 pm        145
ប្រឆាំងរបស់ប្រទេសតង់ហ្សានី បានរៀបចំការតវ៉ាដ៏ធំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមមនេះ កាលពីថ្ងៃពុធទី២៤ខែមករា ដើម្បីទាមទារឲ្យកែប្រែរដ្ឋធម្មនុញ្ញក្នុងការកាត់បន្ថយអំណាចរបស់ប្រធានាធិបតី និងកំណែទម្រង់គណៈកម្មការរៀបចំការបោះឆ្នោតមុនការបោះឆ្នោតសកលនៅឆ្នាំក្រោយ។ ការតវ៉ាកាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ដាអេសសាឡាម (Dar es Salaam) ត្រូវបានហៅដោយគណបក្សប្រឆាំងសម្រាប់លទ្ធិប្រជាធិបតេយ្យនិងជឿនលឿន ដែលត្រូវគេស្គាល់ថា CHADEMA។ ក្រុមអ្នកគាំទ្រចលនា CHADEMA រាប់ពាន់នាក់បានដើរក្បួនឆ្លងកាត់រដ្ឋធានី ដាអេសសាឡាម ដោយក្រវីបរដា ដែលមានសុភាសិតជំរុញឲ្យធ្វើកំណែទម្រង់ឲ្យឯករាជ្យនៅគណៈកម្មការរៀបចំការបោះឆ្នោត និងរដ្ឋធម្មនុញ្ញ។ ក្រុមមន្រ្តីនគរបាល បានអមក្បួនរបស់ក្រុមបាតុករ។ ក្រុមអ្នកតវ៉ានៅក្បួននោះ បាននិយាយថា ពួកគេបារម្ភអំពីការអត់ការងារធ្វើ និងការកើនឡើងនៃការចំណាយសម្រាប់ជីវិភាពប្រចាំថ្ងៃ នៅក្នុងប្រទេសតង់ហ្សានី ដូច្នះទើបពួកគេអំពាវនាវឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញ។ លោកស្រីប្រធានាធិបតី សាមីយ៉ា ស៊ូលូហ៊ូ ហាសាស(Samia Suluhu Hassan) កាលពីខែមុន បានដកបម្រាមលើការប្រមូលផ្ដុំខាងនយោបាយនានា ដែលអ្នកកាន់តំណែងមុនរបស់លោកស្រី គឺលោក ចន ម៉ាហ្គូហ្វ៊ូលី(John Magufuli) បានអនុវត្តន៍កាលពីឆ្នាំ២០១៦ និងបានបន្ធូរបន្ថយការរឹតត្បឹតលើផ្នែកព័ត៌មាន និងបក្សប្រឆាំង។ ទោះយ៉ាងណាក្ដីលោកស្រី ហាសាន បានប្រឈមនឹងការរិះគន់ពីក្រុមសកម្មជនសិទ្ធិមនុស្ស កាលពីឆ្នាំមុន បន្ទាប់ពីមនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ពីបទរៀបចំគម្រោងការតវ៉ា ប្រឆាំងនឹងកិច្ចព្រមព្រៀងគ្រប់គ្រងកំពង់ផែមួយកន្លែង៕

សហជីពនានានៅអាហ្សង់ទីន លើកឡើងពីបញ្ហាប្រឈមចំពោះប្រធានាធិបតីថ្មី ដោយធ្វើកូដកម្មនិងតវ៉ា

2024/01/25 07:33:24 pm        128
សហជីពធំបំផុតរបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ១២ ម៉ោងកាលពីថ្ងៃពុធ ជាមួយកម្មកររាប់ម៉ឺននាក់ ធ្វើបាតុកម្មនៅកណ្តាលទីក្រុង Buenos Aires ប្រឆាំងវិធានការរឹតត្បិតថវិកាតឹងរ៉ឹងផ្នែកសេដ្ឋកិច្ច និងកំណែទម្រង់ ធ្វើឡើងដោយប្រធានាធិបតីសេរីនិយមថ្មី លោក Javier Milei ។កម្មករជាច្រើន បានមកប្រមូលផ្ដុំគ្នានៅទីលាន Congress Plaza ខណៈអ្នកធ្វើកូដកម្មភាគច្រើន បានជ្រើសរើសការទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅក្បែរៗនោះ។សកម្មភាពនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ចាប់ពីការដឹកជញ្ជូនរហូតដល់វិស័យធនាគារ គឺជាការបង្ហាញដ៏ធំបំផុតនៃការប្រឆាំងទៅនឹងផែនការរបស់ លោក Milei សម្រាប់ការកាត់បន្ថយការចំណាយ និងការធ្វើឯកជនភាវូបនីយកម្ម ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមុន ដោយសន្យាថា នឹងជួសជុលសេដ្ឋកិច្ចដែលធ្លាក់ចុះពីអតិផរណា ២១១ភាគរយ និងបំណុលដែលជាប់គាំង។កូដកម្មនេះ ត្រូវបានសម្របសម្រួលដោយសហជីពឆ័ត្រដ៏មានឥទ្ធិពលរបស់សហព័ន្ធការងារទូទៅ (CGT) ហើយកើតឡើងក្នុងពេលមានការពិនិត្យយ៉ាងសំខាន់នៃការជំរុញកំណែទម្រង់ធំៗចំនួនពីររបស់លោក Milei ។ ប៉ុន្តែទោះបីជាកូដកម្ម ដែលបានចាប់ផ្តើមនៅពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូន ធនាគារ មន្ទីរពេទ្យ និងសេវាសាធារណៈក៏ដោយ រដ្ឋាភិបាលរបស់លោក Milei បានប្តេជ្ញាប្រកាន់ខ្ជាប់នូវផែនការកំណែទម្រង់របស់ខ្លួន។ រដ្ឋាភិបាលថ្មីនិយាយថា វិធានការរឹតត្បិតថវិកា គឺត្រូវការជាចាំបាច់ បន្ទាប់ពីការចំណាយច្រើនហួសប្រមាណជាច្រើនឆ្នាំ ដែលបានធ្វើឱ្យប្រទេសអាហ្សង់ទីន មានបំណុលយ៉ាងច្រើនចំពោះម្ចាស់បំណុលក្នុងស្រុក និងអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងដ៏រង្គោះរង្គើចំនួន ៤៤ពាន់លានដុល្លារ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។

តុលាការពិភពលោក នឹងប្រកាសសេចក្តីសម្រេចលើសំណុំរឿងប្រល័យពូជសាសន៍អ៊ីស្រាអែល នៅថ្ងៃទី ២៦ ខែមករា

2024/01/25 07:29:03 pm        128
ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងចេញសេចក្តីសម្រេចនៅថ្ងៃសុក្រ ទី ២៦ ខែមករា ថាតើពួកគេនឹងផ្តល់វិធានការបន្ទាន់ប្រឆាំងអ៊ីស្រាអែលឬយ៉ាងណា បន្ទាប់ពីការចោទប្រកាន់ធ្វើឡើងដោយប្រទេសអាហ្វ្រិកខាងត្បូងថា ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា គឺជាការប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋនេះ។តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយនិយាយថាគណៈកម្មការចៅក្រមចំនួន ១៧រូប នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួន នៅក្នុងតុលាការនៅថ្ងៃទី ២៦ ខែមករា។កាលពីដើមខែនេះ ក្នុងសវនាការរយៈពេលពីរថ្ងៃ ប្រទេសអាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក ដើម្បីបង្គាប់ឱ្យផ្អាកជាបន្ទាន់នៃយុទ្ធនាការយោធាដ៏មហន្តរាយរបស់ប្រទេសអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ប្រទេសអ៊ីស្រាអែល បានច្រានចោលបទចោទប្រកាន់អំពើប្រល័យពូជសាសន៍ថាជា «ការបំភ្លៃធ្ងន់ធ្ងរ» និងបាននិយាយថា ខ្លួនមានសិទ្ធិការពារខ្លួន និងកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ពុំមែនជនស៊ីវិលប៉ាឡេស្ទីននោះទេ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកពេលទៅថ្ងៃទី០២កុម្ភៈវិញ

2024/01/25 06:17:40 pm        347
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ដែលគ្រោងប្រព្រឹត្តទៅនៅ​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤​ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានលើកទៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វិញ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រោងនឹង​ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន៖ទី១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ​ការ​អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ទី២. សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ត​ទៅរបស់​ក្រុមប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ទី៣. បញ្ហាផ្សេងៗ 

លោកសូលរំពឹងថា ស្លូវ៉ាគី នឹងបន្តគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី

2024/01/25 05:46:50 pm        219
បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី រ៉ូប៊ឺត ហ្វីកូ ( Robert Fico) នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី ២៤ ខែមករា លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បានសម្តែងក្តីសង្ឃឹមថា រដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava)ដូចជាសម្ព័ន្ធមិត្តដទៃទៀតនៃអ៊ុយក្រែន នឹងបន្តគាំទ្រទីក្រុងគីវ ចំពេលសង្គ្រាមពេញលេញរបស់រុស្ស៊ី។នៅក្នុងសន្និសីទសារព័ត៌មានរួម លោកសូល បានព្រមានប្រឆាំងនឹងគំនិតដែលថា «ការបន្តនៃសង្រ្គាមដ៏គួរឲ្យភ័យខ្លាចនេះ គឺដោយសារតែកង្វះការសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងគីវ ដោយបានរំលឹកថា កិច្ចប្រជុំជាង២០០លើក បានកើតឡើង នៅក្នុងទម្រង់កិច្ចប្រជុំមិនស្ក៍ ( Minsk) និងតំបន់ន័រម៉ានឌី (Normandy) តែម្នាក់ឯង។ លោក បានបន្ថែមថា៖«យើងទាំងអស់គ្នាដឹងពីលទ្ធផល: ការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនទាំងមូល ដោយរំលោភលើច្បាប់អន្តរជាតិ»។លោកអធិការបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «អាចបញ្ចប់សង្រ្គាមនេះ នៅពេលណាក៏បាន ប៉ុន្តែប្រសិនបើអ៊ុយក្រែនឈប់ការពារខ្លួន នោះវានឹងជាទីបញ្ចប់នៃអ៊ុយក្រែន»។ លោកសូល បានបន្ថែមថា វាក៏មានសារៈសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ក្នុងបរិបទនេះ។

កូរ៉េខាងជើងអះអាងថា ខ្លួនបានសាកល្បងមីស៊ីល តម្រង់គោលដៅប្រភេទថ្មីដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

2024/01/25 05:39:00 pm        206
ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជំនាន់ថ្មីជាលើកដំបូង ខណៈនៅតែបន្តពង្រីកសមត្ថភាពយោធារបស់ខ្លួន។ទីភ្នាក់ងារសារព័ត៌មានផ្លូវការមជ្ឈិមកូរ៉េ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៥មករា នេះ ថា មីស៊ីលឈ្មោះ Pulhwasal-3-31 នៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ខ្លួន ហើយបានហៅមីស៊ីលនេះថាជាយុទ្ធសាស្ត្រ ដែលបង្ហាញពីចេតនាបំពាក់អាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ពុំបានបញ្ជាក់ពីចំនួនមីស៊ីលដែលត្រូវបានបាញ់នោះទេ។ ប្រភពដដែលបាននិយាយថា ការបាញ់សាកល្បងនេះ ពុំមានផលប៉ះពាល់ដល់សន្តិសុខនៃប្រទេសជិតខាងទេ ហើយមិនមានជាប់ទាក់ទងនឹងស្ថានភាពក្នុងតំបន់ដែរ។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីព្រឹកថ្ងៃពុធថា ខ្លួនបានតាមដានការបាញ់ មីស៊ីលជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងវិភាគលើការបាញ់ដែលធ្វើឡើងបន្ទាប់ពីការសាកល្បងកាលពីថ្ងៃទី ១៩ ខែមករា នៃយានដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលអន្តទ្វីបរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹងដំបូងរបស់ទីក្រុងព្យុងយ៉ាងកាលពី៥ថ្ងៃមុន។ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបាននិយាយថាខ្លួនគិតថាការបាញ់នេះគឺជាការសាកល្បងការដំឡើងកម្រិតសមត្ថភាពមីស៊ីលដែលមានស្រាប់។ គួររម្លឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាយុទ្ធសាស្ត្រលើកដំបូងរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១៕

លោកអេរដូហ្គែន៖ ទួរគី និងអ៊ីរ៉ង់យល់ព្រមលើតម្រូវការ ដើម្បីជៀសវាងភាពតានតឹង នៅមជ្ឈិមបូព៌ា

2024/01/25 05:34:59 pm        116
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានថ្លែងថា លោក និងសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធស្តីពីតម្រូវការ ដើម្បីជៀសវាងវិធានការនានា ដែលអាចគំរាមកំហែងដល់ស្ថិរភាព នៅមជ្ឈិមបូព៌ា រយៈពេលបីខែទៅក្នុងសង្រ្គាមហ្កាហ្កា។ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ខ្លួន លើតំបន់ហ្កាហ្សា បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានគាំទ្រចំណាត់ការផ្លូវច្បាប់សម្រាប់អ៊ីស្រាអែលដែលត្រូវកាត់ទោសពីបទប្រល័យពូជសាសន៍។មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសអារ៉ាប់មួយចំនួនទេ សមាជិកអង្គការណាតូទួរគី មិនចាត់ទុកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលនាំទៅដល់យុទ្ធនាការសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលជាក្រុមភេរវកម្មទេ។ប្រទេសអ៊ីរ៉ង់ដឹកនាំអ្វីដែលខ្លួនហៅថា អ័ក្សនៃការតស៊ូដែលជាសម្ព័ន្ធភាពធូររលុង រួមមានក្រុមហាម៉ាស និងក្រុមមូស្លីមនិកាយស៊ីអ៊ីត (Shi'ite) ប្រដាប់អាវុធ នៅជុំវិញតំបន់ ដែលបានប្រឈមមុខនឹងយោធាអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រទេសនេះ បានបញ្ចេញសំឡេងគាំទ្រដល់ក្រុមហាម៉ាស។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបលោករ៉េស៊ី ក្នុងទីក្រុងអង់ការ៉ា លោកអេរដូហ្គែន បាននិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាអំពីការបញ្ចប់ការវាយប្រហារ «អមនុស្សធម៌» របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា និងតម្រូវការ ដើម្បីចាត់វិធានការសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង នៅក្នុងតំបន់នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM