កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសកោះ ណូរូ ដែលជាអតីតសម្ព័ន្ធមិត្តកោះតៃវ៉ាន់ បង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយចិន

2024/01/25 05:27:57 pm        171
ប្រទេសចិន និងប្រទេសកោះ ណូរូ បានបង្កើតទំនាក់ទំនងការទូតឡើងវិញកាលពីថ្ងៃពុធ (២៤ មករា) បន្ទាប់ពីប្រទេសកោះប៉ាស៊ីហ្វិកដ៏តូចមួយនេះបានផ្តាច់ទំនាក់ទំនងដោយមិនបានរំពឹងទុកជាមួយអតីតសម្ព័ន្ធមិត្តកោះតៃវ៉ាន់របស់ខ្លួនកាលពីដើមខែនេះ ត្រឹមតែពីរថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ថ្មីត្រូវបានជ្រើសរើស។ក្នុងអំឡុងពេលពិធីមួយនៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីណូរូ លោក លីអូណែល អាំងហ្គីមៀ (Lionel Aingimea) បានចុះហត្ថលេខាជាផ្លូវការលើឯកសារមួយដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយចំណងមិត្តភាពនៅថ្នាក់ឯកអគ្គរដ្ឋទូតនឹងចាប់ផ្តើមឡើងវិញភ្លាមៗ។តំបន់ប៉ាស៊ីហ្វិកបានក្លាយទៅជាប្រភពនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់ឥទ្ធិពលរវាងទីក្រុងវ៉ាស៊ីនតោន ដែលបានចាត់ទុកតំបន់នេះជាផ្លូវក្រោយរបស់ខ្លួន និងទីក្រុងប៉េកាំង ដែលបានកំណត់គោលដៅលើបណ្ដាសម្ព័ន្ធមិត្តការទូតរបស់កោះតៃវ៉ាន់នៅទីនោះ។យោងតាមឯកសារនោះបានឲ្យដឹងថា ប្រទេសកោះ ណូរូ ទទួលស្គាល់ថាមាន «ប្រទេសចិនតែមួយគត់ក្នុងពិភពលោក» ដែលគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិន ហើយថាកោះតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន។ ប្រទេសចិនទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយកោះនេះមិនមានសិទ្ធិក្នុងទំនាក់ទំនងរដ្ឋ និងរដ្ឋទេ ដោយនោះជាជំហរមួយដែលកោះតៃវ៉ាន់ជំទាស់ជាខ្លាំង៕

លោក Trump និងលោក Biden ផ្តោតលើការតទល់គ្នាជាថ្មី ក្នុងការបោះឆ្នោតសកល ខណៈលោកស្រី Haley ប្ដេជ្ញាបន្តទៅមុខ

2024/01/25 05:23:48 pm        104
លោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃពុធ (២៤ មករា) ខណៈដែលពួកគេរៀបចំត្រៀមសម្រាប់លទ្ធភាពនៃការតទល់គ្នាឡើងវិញក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកា បន្ទាប់ពីជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតបឋមនៃបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ ញ៉ូវហែមស៊ៀ (New Hampshire) សហរដ្ឋអាមេរិក។ជ័យជម្នះនោះបានធ្វើឱ្យការតែងតាំងជាបេក្ខជនតំណែងសេតវិមានរបស់លោក ត្រាំ ទំនងជាអាចទៅរួចកាន់តែខ្លាំងឡើង ទោះបីជាគូប្រជែងចុងក្រោយរបស់ខ្លួនគឺលោកស្រី នីកគី ហាលី (Nikki Haley) បានប្តេជ្ញាបន្តទៅមុខនៅក្នុងការប្រជែងនេះក៏ដោយ។ការឈ្នះឆ្នោតក្នុងការប្រជែងជ្រើសរើសបេក្ខភាពរបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ត្រាំ បានធ្វើឲ្យលោកដើរលើផ្លូវដែលស្ទើរតែជាក់លាក់មួយឆ្ពោះទៅរកការប្រកួតប្រជែងក្នុងការបោះឆ្នោតសកលជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក បៃដិន។យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «ឥឡូវនេះច្បាស់ណាស់ថា លោក ដូណាល់ ត្រាំ នឹងក្លាយជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ» ហើយបានចេញការព្រមានម្តងហើយម្តងទៀតថា អតីតប្រធានាធិបតីរូបនេះគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។លោក ត្រាំ បានបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទ្រូស សូសល់ (Truth Social) របស់ខ្លួនដោយនិយាយឡើងវិញនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានថាលោក បៃដិន និងក្រសួងយុត្តិធម៌ បានជាប់ពាក់ព័ន្ធក្នុងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណីទៅលើលោក ត្រាំ កាលពីឆ្នាំមុន៕

ទេសរដ្ឋមន្ត្រី៖ អ៊ីរ៉ង់ឥឡូវជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល

2024/01/25 05:18:43 pm        94
ក្រុមទេសរដ្ឋមន្ដ្រីភាគច្រើនរបស់ប្រទេសនេះ បានប្រាប់សារព័ត៌មាន Telegraphថា៖« ពេលនេះ អ៊ីរ៉ង់ គឺជា «គោលដៅស្របច្បាប់»សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ដោយបង្កើនការរំពឹងទុកនៃសង្គ្រាមពេញទំហឹងជាមួយទីក្រុងតេអេរ៉ង់។នៅក្នុងបទសម្ភាសន៍ដ៏វែងមួយ លោក នី បាកាត (Nir Barkat) រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ក៏បាននិយាយផងដែរថា ប្រជាជនប៉ាឡេស្ទីនមកពីតំបន់វេបែង (West Bank) នឹងមិនត្រូវបានគេអនុញ្ញាតឲ្យ ធ្វើការ នៅក្នុងប្រទេសនេះទៀតទេ ហើយនឹងត្រូវបានជំនួសដោយកម្មករបរទេសដែលនាំចូលច្រើនជាងមួយភាគនៃមួយលាននាក់។លោកក៏បានបញ្ជាក់ថា សង្គ្រាមនៅតំបន់ហ្កាហ្សា មិនបានវាយលុកឲ្យបានខ្លាំងក្លាគ្រប់គ្រាន់នៅឡើយទេ។លោកបាកាត់ ដែលពេញចិត្តក្នុងការស្នងតំណែងលោកបេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) ជាមេដឹកនាំគណបក្ស Likud ដែលកំពុងកាន់អំណាច បាននិយាយថា អ៊ីស្រាអែល អាចមានលទ្ធភាព បន្តការប្រយុទ្ធនិងបើកខែ្សត្រៀមជួរមុខថ្មីជាមួយប្រទេសលីបង់ ទោះបីជាមានការខាតបង់ប្រាក់ពាន់លានសេកែល (២០០លានផោន) ក្នុងមួយថ្ងៃនៃជម្លោះនេះក៏ដោយ។លោកបាននិយាយថា៖«វិបត្តិដ៏ធំនេះ វាក៏ជាឱកាសដ៏ធំមួយផងដែរ» ដោយរដ្ឋាភិបាលជុំវិញពិភពលោកត្រូវការអ្នកជំនាញបច្ចេកទេសរបស់អ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងនឹងជីហាដនិយម ជាសកល។ហានិភ័យនៃសង្រ្គាមរីករាលដាលដល់ប្រទេសលីបង់ និងរហូតដល់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យមេដឹកនាំលោកខាងលិច ព្រួយបារម្ភ ដោយលោកបាកាត កាន់តែមានឥទ្ធិពល នៅក្នុងគណបក្សដែលកំពុងកាន់អំណាច។

យោធាចិននិយាយថា ការឆ្លងកាត់នាវាពិឃាដអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ ជំរុញឲ្យមានការឆ្លងកាត់តាមទំនើងចិត្ត

2024/01/25 05:15:23 pm        150
យោងតាមសេចក្តីថ្លែងការណ៍មួយ យោធាចិនបាននិយាយថា ខ្លួនបានរៀបចំកងទ័ពដើម្បីតាមដាន និងឃ្លាំមើលនាវាពិឃាតមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ។ អ្នកនាំពាក្យរបស់ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា នាវាពិឃាត អាមេរិក USS John Finn ឆ្លងកាត់ដោយចំហ តាមទំនើងចិត្ត នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ។ អ្នកនាំពាក្យបាននិយាយថា ថ្មីៗនេះ យោធាសហរដ្ឋអាមេរិកបានធ្វើសកម្មភាពញុះញង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កងទ័ពនៅទីបញ្ជាការភាគខាងកើត មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់។កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបើកនាវាចម្បាំងដំបូងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃពុធបន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅលើកោះនេះ ដែលទាក់ទាញការខឹងសម្បារពីទីក្រុងប៉េកាំង។កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការឆ្លងកាត់របស់នាវាពិឃាត John Finn នៅច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រជាជាតិទាំងអស់ជាគោលការណ៍ ។ការឆ្លងកាត់ចុងក្រោយនេះបានកើតឡើងស្របពេលក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ បង្ហាញការគាំទ្របន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ១៣ ខែមករារបស់កោះនេះ៕

ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

2024/01/25 04:39:37 pm        251
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដឹកនាំ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។របៀបវារៈដែលនឹងត្រូវយកមកពិភាក្សា និងឆ្លងនោះរួមមាន៖ទី១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ​ការ​អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ទី២. សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ត​ទៅរបស់​ក្រុមប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ទី៣. បញ្ហាផ្សេងៗ

របាយការណ៍៖ ការអភិវឌ្ឍនបញ្ញាសិប្បនិម្មិត(AI)របស់កូរ៉េខាងជើង បង្កើនក្ដីបារម្ភកាន់តែខ្លាំង

2024/01/25 04:05:00 pm        100
យោងតាមការសិក្សាថ្មីមួយ ប្រទេសកូរ៉េខាងជើងកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនបង្រៀនសម្រាប់អ្វីគ្រប់យ៉ាងពីវិធីឆ្លើយតបទៅនឹងវីរុសCOVID-19 និងការពាររ៉េអាក់ទ័រនុយក្លេអ៊ែររហូតដល់ការប្រដូចទៅនឹងការធ្វើសង្គ្រាមពិតៗ និងការឃ្លាំមើលរបស់រដ្ឋាភិបាល។ លោក យុគ គីម (Hyuk Kim) អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលការសិក្សាមិនស្វែងរកប្រាក់ចំណេញJames Martin (CNS) នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានសរសេរថា ទណ្ឌកម្មអន្តរជាតិដែលដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន អាចនឹងរារាំងការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីទទួលបានផ្នែករឹង AI (AI hardware)ប៉ុន្តែប្រទេសនេះទំនងជាកំពុងស្វែងរកបច្ចេកវិទ្យាចុងក្រោយបង្អស់។ លោក Kim បានសរសេរនៅក្នុងរបាយការណ៍នេះ ដែលដកស្រង់ព័ត៌មានប្រភពបើកចំហ រួមទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងទិនានុប្បវត្តិ ហើយត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារដោយមជ្ឈមណ្ឌល38 North ថា ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍ AI/ML បង្ហាញពីការវិនិយោគជាយុទ្ធសាស្រ្តដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន។ របាយការណ៍បានរកឃើញថា ក្រុមអ្នកស្រាវជ្រាវ AI របស់កូរ៉េខាងជើងមួយចំនួនបានសហការជាមួយក្រុមអ្នកប្រាជ្ញបរទេស រួមទាំងនៅក្នុងប្រទេសចិនផងដែរ។ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញសញ្ញាដែលថាក្រុមអ្នកចូលលួចទិន្នន័យតាមអ៊ីនធឺណិត(Hacker)កូរ៉េខាងជើងបានប្រើប្រាស់ AI ជំនាន់ថ្មីដើម្បីស្វែងរកគោលដៅ និងស្វែងរកបច្ចេកវិទ្យាដែលត្រូវការសម្រាប់ការលួចចូល ទោះបីទំនងជាពួកគេមិនទាន់បានប្រើប្រាស់ នៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតពិតប្រាកដក៏ដោយ។ របាយការណ៍នេះបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបង្កើតវិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិតកាលពីឆ្នាំ២០១៣ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានក្រុមហ៊ុនជាច្រើនបានផ្សព្វផ្សាយផលិតផលពាណិជ្ជកម្មដោយប្រើ AI៕

ក្រសួងវប្បធម៌ សម្រេចលទ្ធផលការងារជាង៩៦% តាមផែនការដែលបានកំណត់ក្នុងឆ្នាំ២០២៣

2024/01/24 09:29:19 pm        140
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានសម្រេចលទ្ធផលការងារ ជាង៩៦% តាមផែនការដែលបានកំណត់ក្នុងឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នាសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ។ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា សកម្មភាពការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំ២០២៣កន្លងទៅ មានចំនួនសរុបប្រមាណ ៧,៩៤០ ក្នុងនោះសកម្មភាពការងារក្នុងផែនការមានចំនួនប្រមាណ ១,៥១៥ និងសកម្មភាពការងារក្រៅផែនការមានចំនួនប្រមាណ៦,៤២៥។ បើធៀបនឹងឆ្នាំ២០២២ សកម្មភាពការងារជារួមក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ៤,២២៣ សកម្មភាព ស្មើនឹង១១៣.៦១% រីឯចំនួនឯកសារចេញ-ចូលក្រសួង មានចំនួន ៦,០២៩ មានការកើនឡើងចំនួន ១៤០.៣% បើធៀបនឹងឆ្នាំ២០២២។ ក្នុងទិដ្ឋភាពរួម ក្រសួងសម្រេចបានលទ្ធផលការងារចំនួន ៩៦.៨២% ដោយក្នុងនោះ ការងារនៅក្នុងផែនការសម្រេចបាន ៩៤.០៥% រីឯការងារនៅក្រៅផែនការសម្រេចបាន ៩៨.៨១%។ ទន្ទឹមនឹងនោះការសម្រេចបាននូវការអនុវត្តផែនការ ក៏មានបញ្ហាប្រឈមផងដែរ នៅក្នុងសេចក្តីព្រាងរបាយការណ៍សន្និបាត បានបង្ហាញនូវបញ្ហាប្រឈម និងសំណូមពរ សំខាន់ៗដូចជា៖ បញ្ហាធនធានមនុស្ស បទល្មើសក្នុងវិស័យវប្បធម៌ បញ្ហាប្រឈមផ្នែកវប្បធម៌អរូបី នៅថ្នាក់មន្ទីរផងដែរ។នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអនុញ្ញាតឱ្យការងារក្នុងវិស័យ វប្បធម៌និងវិចិត្រសិល្បៈ នាឆ្នាំ២០២៣ កន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ រហូតដល់ជាង ៩០% នៃផែនការសកម្មភាពទូទៅរបស់ក្រសួង។ លទ្ធផលទទួលបាននេះ ក៏មានការចូលរួមចំណែកដ៏សំខាន់ផងដែរ ពីសំណាក់ក្រសួង​ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដែលសុទ្ធតែជាសមាសភាពដ៏ចាំបាច់ ក្នុងការជំរុញវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ ជោគជ័យ និងពង្រឹង បាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ។ លោកជំទាវ បានបញ្ជាក់ថា តាមរយៈអង្គសន្និបាតថ្ងៃនេះ ក៏ជាការជួបជុំ ដើម្បីពិនិត្យផងដែរ លើបញ្ហាប្រឈម និងសំណូមពរនានារបស់គ្រប់អង្គភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាឱកាសនៃការសម្រេចរួមគ្នា លើដំណោះស្រាយ និងការដាក់ចេញនូវទិសដៅការងារ ផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៤នេះ សំដៅចូលរួមអនុវត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ នូវភារកិច្ចនានា ដែលមានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការអាទិភាពទាំង៦ចំនុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ បានធ្វើការជំរុញលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដែលបានចូលរួមក្នុងអង្គសន្និបាត សូមចូលរួមផ្តល់ជាយោបល់ ជាសំណួរ ជាការបកស្រាយ និងជាគំនិតយុទ្ធសាស្ត្រ លើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ដើម្បីជាការកែលម្អ ជាការតម្រង់ទិស និងជាធាតុចូលសម្រាប់ពង្រឹងលទ្ធផលការងាររបស់យើងបន្តទៀត៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី បង្ហាញការសោកស្ដាយចំពោះអ្នករិះគន់ លើការធ្វើទំនើបកម្មកងទ័ពរបស់កម្ពុជា

2024/01/24 09:22:01 pm        235
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្ដាយ ចំពោះក្រុមប្រឆាំងមួយចំនួនតូច ដែលនាពេលកន្លងទៅ បានចេញមករិះគន់រាជរដ្ឋាភិបាលនៅពេលដែលធ្វើការបំពាក់សម្ភារៈ ឬរថយន្តដល់កងទ័ព ដោយពួកគេលើកឡើងថា ជាការបំភ័យប្រជាជនជាដើម ខណៈនៅពេលមានគ្រោះអាសន្ន និងគ្រោះមហន្តរាយផ្សេង រថយន្តកងទ័ពនោះហើយដែលបានដឹកស្បៀង សម្ភារៈទៅសង្គ្រោះដល់ពលរដ្ឋ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកនេះថា កន្លងទៅ ជាពិសេសនៅមុនការឆ្លងរីករាល​ដាល​ជំងឺកូវីដ-១៩ គ្រាន់តែកងទ័ពធ្វើការបំពាក់រថយន្តដឹកជញ្ជូន​ ជូនកងទ័ពជើងគោក ក្រុមប្រឆាំងនៅ​ក្រៅ​ប្រទេសមួយចំនួនតូច ចេញមករិះគន់ថា ការបំពាក់នេះដើម្បីបន្លាចប្រជាជន និងបំពាក់ដើម្បីវាយប្រជាជនជាដើម។សម្ដេចធិបតី បញ្ជាក់ថា ប៉ុន្ដែនៅពេលកូវីដ-១៩ រាតត្បាត រថយន្តដែលពួកគេបានរិះគន់នោះហើយ ដែលបានដឹកកម្លាំង ស្បៀង និងសម្ភារៈផ្សេងៗ យកទៅជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ជាពិសេសក្នុងពេលរងគ្រោះមហន្តរាយផ្សេងៗជាដើម។សូមជម្រាបថា កងទ័ពរបស់កម្ពុជា ​ក្រៅពីមានតួនាទីភារកិច្ចស្នូលនៅក្នុងការការពាជាតិ ​មាតុភូម ប្រជាជន​ និងព្រះមហាក្សត្រ ​កងទ័ពក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមជួយ​ដោះស្រាយ​នូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ​ជាពិសេសនៅពេលជួបគ្រោះមហន្តរាយ ឬគ្រោះអាសន្នផ្សេងៗ ដូចជាករណីការរាតត្បាតជំងឺកូវីដ-១៩​ និងបញ្ហាគ្រោះទឹកជំនន់ជាដើម គឺកងកម្លាំងកងទ័ពតែងតែនៅជួរមុខដើម្បីជួយដល់ប្រជាពលរដ្ឋនៅគ្រប់កាលទេសទាំងអស់៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រទេសកាណាដា គ្រោងផ្តល់ទូកជាច្រើនគ្រឿង និងបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង F-16របស់អ៊ុយក្រែន

2024/01/24 08:02:26 pm        108
ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី១៨នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (Ramstein) កាលថ្ងៃទី ២៣ ខែមករា រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់ទីក្រុងគីវ និងការចូលរួមរបស់គ្រូជនជាតិកាណាដា ក្នុងការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនលើយន្តហោះចម្បាំង F-16។កញ្ចប់ជំនួយយោធាដែលមានតម្លៃប្រហែល ១៥លានដុល្លារអាមេរិក រួមមានទូកខ្យល់ចំនួន១០គ្រឿងពីក្រុមហ៊ុន Zodiac Hurricane Technologies។ ទូកទាំងនេះ នឹងជួយអ៊ុយក្រែនក្នុងប្រតិបត្តិការដូចជាការស្វែងរក និងជួយសង្គ្រោះ ការដឹកជញ្ជូនកងទ័ព និងទំនិញ ការឃ្លាំមើល និងការឈ្លបយកការណ៍ជាដើម។ទូកនីមួយៗ នឹងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាដ៏ទំនើប និងប្រព័ន្ធរុករក និងទំនាក់ទំនង។ ប្រទេសកាណាដា ក៏នឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់យោធាអ៊ុយក្រែននៅលើទូកទាំងនេះផងដែរ។ អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងទទួលបានទូកទាំងនោះ នៅចុងនិទាឃរដូវ ឆ្នាំ២០២៤។ក្នុងពេលជាមួយគ្នានេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ កាណាដានឹងផ្តល់គ្រូបង្រៀនស៊ីវិល យន្តហោះ និងបុគ្គលិកជំនួយ ដើម្បីជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ដែលជាផ្នែកមួយនៃក្រុមចម្រុះ F-16 រួមជាមួយនឹងប្រទេសដាណឺម៉ាក និងប្រទេសបារាំង។ ការបណ្តុះបណ្តាលនេះ នឹងមានរយៈពេលរហូតដល់ឆ្នាំ ២០២៥។

សម្តេចធិបតី៖ ការបង្កើតការទូតយោធាមានសារសំខាន់បំផុត ក្នុងកិច្ចការពារនូវសន្តិភាពជាមួយបណ្តាប្រទេសដទៃ

2024/01/24 07:57:27 pm        205
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើតការទូតយោធា គឺពិតជាមានសារសំខាន់បំផុតក្នុងកិច្ចការពារនូវសុខសន្តិភាព ជាមួយបណ្តាប្រទេសជិតខាង និងទាំងប្រទេសនៅក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាមានអនុព័ន្ធ និងសេនានុព័ន្ធយោធា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ - ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកទឹកចិត្តឲ្យក្រសួងការជាតិ អគ្គបញ្ជាការដ្ឋានកងទ័ព ក៏ដូចជាកងទ័ពជើងគោកបន្តធ្វើការទូតឲ្យកាន់តែច្រើនជាមួយប្រទេសដទៃ តាមរយៈរូបភាពផ្សេងៗ ដូចជាការធ្វើសមយុទ្ធរួមគ្នា និងសកម្មភាពមនុស្សធម៌ជាដើម ដើម្បីរក្សាបាននូវមិត្តភាពកាន់ តែច្រើនបន្ថែមទៀតនោះ។នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួននោះឡើយ មិនថា កាលៈទេសៈណានោះទេ ដូចអ្វីដែលសម្តេច បានប្រាប់ទៅកាន់បណ្តាដឹកនាំលើពិភពលោក នៅ ក្នុងមហាសន្និបាតរបស់អង្គការ ​សហប្រជាជាតិលើកទី៨៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក​យ៉ាងដូច្នេះដែរ។ ជាមួយគ្នានោះសម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា ការធ្វើទំនើបកម្មរបស់កងទ័ព គឺមិនមែន​ជា​ការ​គំរាមកំហែង​ដល់អ្នកណា ​ឬប្រទេសណានោះទេ ​ពោលគឺធ្វើឡើង ដើម្បីការពារនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM