សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកនិយាយថា ពុំមានផ្លូវដោះស្រាយសន្តិសុខអ៊ីស្រាអែល និងសង្គ្រាមហ្កាហ្សាទេបើគ្មានរដ្ឋប៉ាឡេស្ទីន

2024/01/19 08:44:06 pm        117
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថា «គ្មានផ្លូវ» ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ និងបញ្ហាប្រឈមរយៈពេលខ្លីនៃការកសាងតំបន់ហ្កាហ្សាឡើងវិញដោយមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក មីលឡឺ បាននិយាយថា អ៊ីស្រាអែលមានឱកាសមួយនៅពេលនេះ ខណៈដែលបណ្ដាប្រទេសនៅក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ីស្រាអែល។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានប្រាប់ទីក្រុងវ៉ាស៊ីនតោន ថាលោកបានជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីនណាមួយដែលមិនធានាសន្តិសុខរបស់អ៊ីស្រាអែល។អ៊ីស្រាអែល និងអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ហាក់មានការទាស់ទែងគ្នានៅពេលនេះ ដោយលោក ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកភាគច្រើនបានច្រានចោលការបង្កើតរដ្ឋប៉ាឡេស្ទីន បើទោះបីជាទីក្រុងវ៉ាស៊ីនតោន អះអាងថាដំណោះស្រាយរដ្ឋពីរជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានក្នុងការនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់តំបន់នេះក៏ដោយ៕

មេបក្សប្រឆាំងកូរ៉េខាងត្បូង ជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង ដើម្បីបញ្ឈប់ការបង្កហេតុ

2024/01/19 08:08:28 pm        106
មេដឹកនាំប្រឆាំងដ៏សំខាន់លោក Lee Jae-myung បានជំរុញមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) ឲ្យបញ្ឈប់ការបង្កហេតុដោយមីស៊ីលរបស់ខ្លួន ដោយនិយាយថា វានឹងនាំឲ្យរបបនេះកាន់តែឯកោថែមទៀត និងបង្កើនការឈឺចាប់របស់ប្រជាជនខ្លួន។លោក Lee ប្រធានគណបក្សប្រជាធិបតេយ្យ បានធ្វើការអធិប្បាយ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើការបន្តវាយប្រហាររបស់កូរ៉េខាងជើង ដូចជាការបាញ់សាកល្បងកមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង និងបាញ់កាំភ្លើងធំ នៅជិតព្រំដែនសមុទ្រអន្តរកូរ៉េភាគខាងលិច។ មេដឹកនាំកូរ៉េខាងជើង ក៏បានកំណត់ភាគខាងត្បូងថាជា «សត្រូវចម្បង» និង «សត្រូវដែលមិនអាចផ្លាស់ប្តូរបាន» ហើយបានប្តេជ្ញាថា នឹងកាន់កាប់ភាគខាងត្បូងទាំងស្រុង ប្រសិនបើមានសង្រ្គាម។លោក Lee បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សមួយថា៖«មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គួរតែបញ្ឈប់ជាបន្ទាន់នូវការបង្កហេតុដោយមីស៊ីលរបស់ខ្លួន និងបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួន។ លោកបានបន្តថា៖«លោក គីមជុងអ៊ុន គួរតែខិតខំប្រឹងប្រែងដើម្បីកុំឲ្យធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយអ្នកកាន់តំណែងមុនរបស់គាត់ដូចជាលោក គីម ជុងអ៊ីល (Kim Jong-il) និង លោក អ៊ីលស៊ុង (Kim Il-sung)។លោក Lee ក៏បានអំពាវនាវឲ្យលោកប្រធានាធិបតី Yoon Suk Yeol ផ្លាស់ប្តូរគោលជំហរគោលនយោបាយអរិភាពរបស់រដ្ឋាភិបាលលើកូរ៉េខាងជើង ដោយបញ្ជាក់ថា ការរក្សាសន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺជាបញ្ហាសេដ្ឋកិច្ច និងជីវិតរបស់ប្រជាជនកូរ៉េខាងត្បូង។

ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិតរវាងកម្ពុជា-បារាំង នឹងជំរុញឱ្យ​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើនរឹងមាំប្រសើរឡើង

2024/01/19 07:56:44 pm        272
បារាំង៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​​នឹង​លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាស នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ជាកិច្ចចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែង​នូវ​កិច្ច​ស្វាគម​ន៍​ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុង​ចំណោម​បណ្តា​ប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ក្នុង​នា​ម​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុង​មាន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ។ បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេច​ធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់​បម្រើ​ឱ្យ​ការ​បណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជន​នៃ​បណ្តា​ប្រទេស​នៅ​ក្នុងតំបន់អាស៊ី ខណៈដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ប្រវត្តិ​សាស្ត្រ​ដ៏​យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែល​មាន​ប្រជាជន​ប្រើ​ប្រាស់​ភាសាបារាំងជាច្រើន។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ​ចំពោះ​បដិ​សណ្ឋារ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និង​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ចំពោះ​វឌ្ឍនភាព​រីក​ចម្រើន​គួរ​ឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេស​ទំនាក់​ទំនង​រវាង​សា្ថប័ន​នីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការ​ជិត​ស្និទ្ធ​នៅ​ក្នុង​វិស័យ​អប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។ ទន្ទឹមគ្នានេះ, សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នៅក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នា​ឱកាស​នេះ ការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ក៏ជា​របៀប​វារៈ​សំខាន់​មួយ​ផង​ដែរ នៃបេសកកម្មរបស់សម្តេចធិបតី បន្ថែមលើកិច្ចការនយោបាយ និងការទូត ដោយ​សង្ឃឹម​ថា ក្រុមហ៊ុន-សហគ្រាសធំៗរបស់បារាំងនឹងបន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយ​ចំពោះ​វិនិយោគិនបារាំងថ្មី ក៏អាចនឹងចាប់ផ្តើមសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងនាមជា​សមាជិក​សកម្មរ​បស់​អង្គការ​នៃ​បណ្តា​ប្រទេសនិយាយភាសាបារាំងនៃអង្គការហ្វ្រង់កូហ្វូនី (OIF), ទំនាក់ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់​ឱ្យ​កាន់​តែរីក​ចម្រើន​ប្រសើរ​ឡើង​យ៉ាង​ប្រាកដ៕

ក្រុមមេធាវីលោក Trump ព្រមានតុលាការកំពូលពីភាពរំជើបរំជួល បើអនុញ្ញាតឲ្យដកឈ្មោះលោក Trumpចេញពីសន្លឹកឆ្នោតឆ្នាំ២០២៤

2024/01/19 07:31:44 pm        97
អតីតប្រធានាធិបតីលោក Donald Trump កំពុងជំរុញតុលាការកំពូលអាមេរិកឲ្យដកសេចក្ដីសម្រេចរបស់តុលាការកំពូលរដ្ឋ Colorado ដែលបានដកឈ្មោះលោកចេញពីសន្លឹកឆ្នោតរបស់រដ្ឋនេះ។លិខិតដាក់ជូនដោយក្រុមមេធាវីរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់តុលាការកំពូលបានបង្ហាញពីជម្លោះរបស់ពួគេ ចំពោះមូលហេតុដែលតុលាការរដ្ឋនេះ បានប្រព្រឹត្តិខុស នៅពេលខ្លួនបានចេញសេចក្ដីសម្រេចមិនធ្លាប់មានកាលពីខែមុន។ ក្រុមមេធាវីរបស់លោក Trump បានតវ៉ាថា តុលាការគួរតែលុបចោលការសម្រេចចិត្តរបស់រដ្ឋ Colorado ព្រោះលោក Trump មិនជាប់ពាក់ព័ន្ធនឹងករណីដូចបានចែងនៅក្នុងមាត្រាទី៣នោះទេ ខណៈដែលអតីតប្រធានាធិបតីរូបនេះ មិនមែនជាមន្ត្រីស្ថិតក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកទេ។ ហើយបប្រសិនបើលោក Trump ជាប់ពាក់ព័ន្ធនឹងមាត្រាទី៣នេះ លោកពុំបានជាប់ពាក់ព័ន្ធទៅនឹងករណីណាមួយ ដែលចាត់ទុកថាជាជនបះបោរនោះទេ។ កិច្ចខិតខំប្រឹងប្រែងនេះ ក្រុម Trump បានលើកឡើងថា ទង្វើរនេះ នឹងធ្វើឱ្យមានភាពចលាចល និងបាត់បង់សណ្ដាប់ធ្នាប់ ប្រសិនបើតុលាការរដ្ឋ និងមន្ត្រីរដ្ឋផ្សេងទៀត យកគំរូតាមរដ្ឋ Colorado ហើយមិនរាប់បញ្ចូលបេក្ខភាពប្រធានាធិបតីដែលទំនងមកពីគណបក្សសាធារណរដ្ឋពីសន្លឹកឆ្នោតរបស់ពួកគេ។ តុលាការកំពូលរដ្ឋ Colorado កាលពីខែមុនបាននិយាយថា លោក Trump គ្មានមានសិទ្ធិឈរឈ្មោះតាមរដ្ឋធម្មនុញ្ញសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ នេះ ទេ ដោយសារការហាមប្រាមរបស់វិសោធនកម្មទី ១៤ លើក្រុមបះបោ រគ្របដណ្តប់លើការប្រព្រឹត្តរបស់លោកកាលពីថ្ងៃទី៦ខែមករា ឆ្នាំ ២០២១នៅវិមានកាពីតូល៕

សភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល និងបានបញ្ជូនទៅលោក Biden

2024/01/19 07:19:40 pm        96
សភារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីស្នើច្បាប់ជាមធ្យោបាយបណ្តោះអាសន្ន ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ រហូតដល់ដើមខែមីនា និងបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក ដោយបានបញ្ជូនសេចក្តីស្នើច្បាប់ទៅកាន់ប្រធានាធិបតី លោក Joe Biden សម្រាប់ការអនុម័តចុងក្រោយ។វិធានការនេះ បានអនុម័តសំឡេង ៣១៤ទល់នឹង១០៨សំឡេង ដោយគណបក្សសាធារណរដ្ឋចំនួន ១០៦នាក់ និងគណបក្សប្រជាធិបតេយ្យ២នាក់ ប្រឆាំង។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ព្រឹទ្ធសភាបានអនុម័តយ៉ាងងាយស្រួលនូវសេចក្តីស្នើច្បាប់ ដោយមានសំឡេងឆ្នោត ៧៧ ទល់នឹង១៨សំឡេង មុនថ្ងៃផុតកំណត់នៅចុងសប្តាហ៍នេះ។ព្រឹទ្ធសភាដែលភាគច្រើនជាគណបក្សលទ្ធិប្រជាធិបតេយ្យ ហើយសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ គឺនៅឆ្ងាយពីការអនុវត្តកាតព្វកិច្ចជាមូលដ្ឋានរបស់ពួកគេក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ដោយសមាជិកសភា កំពុងប្រញ៉ាប់ប្រញាល់ ដើម្បីរក្សាឲ្យនៅបន្តផ្តល់ពេលវេលាបន្ថែមដល់ពួកគេដើម្បីអនុម័តសេចក្តីស្នើច្បាប់ ពេញមួយឆ្នាំ។

បញ្ហាប្រជាជនវ័យចំណាស់របស់ប្រទេសចិន គំរាមកំហែងការប្តូរទៅរកគំរូកំណើនសេដ្ឋកិច្ចថ្មី

2024/01/19 07:07:09 pm        71
ប្រជាជនវ័យចំណាស់របស់ប្រទេសចិន បានគំរាមកំហែងដល់គោលដៅគោលនយោបាយក្រុងប៉េកាំង ដ៏សំខាន់សម្រាប់ទសវត្សរ៍ខាងមុខនៃការជំរុញការប្រើប្រាស់ក្នុងស្រុក និងការពង្រឹងបំណុលដែលបង្កជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុកនៃកំណើនរយៈពេលវែងរបស់សេដ្ឋកិច្ច។អត្រាកើតធ្លាក់ទាបបំផុតក្នុងឆ្នាំ២០២៣ និងរលកនៃការស្លាប់ដោយសារជំងឺកូវីដ១៩ បណ្តាលឱ្យមានការថយចុះចំនួនប្រជាជនក្នុងឆ្នាំទីពីរជាប់ៗគ្នា ដែលបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះនៃប្រជាសាស្រ្តរបស់ប្រទេសចិន។ក្រុមធំនៃប្រជាជនចំនួន ១,៤ពាន់លាននាក់ ដែលរស់នៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ នឹងចាកចេញពីវិស័យការងារ ហើយនឹងស្ថិតក្នុងអាយុហួសសម័យកាលនៃជីវិតរបស់ពួកគេសម្រាប់ការប្រើប្រាស់ ដែលធ្វើអោយអតុល្យភាពរចនាសម្ព័ន្ធកាន់តែធ្ងន់ធ្ងរ ដែលអ្នកបង្កើតគោលនយោបាយបានប្តេជ្ញាដោះស្រាយ។ក្នុងរយៈពេល ១០ឆ្នាំខាងមុខ មនុស្សប្រហែល ៣០០លាននាក់ ដែលបច្ចុប្បន្នមានអាយុពី ៥០ឆ្នាំទៅ ៦០ឆ្នាំ ដែលជាក្រុមប្រជាសាស្រ្តដ៏ធំបំផុតរបស់ប្រទេសចិន ពោលគឺស្មើនឹងចំនួនប្រជាជនអាមេរិកស្ទើរតែទាំងអស់ ត្រូវបានកំណត់ឱ្យចាកចេញពីការងារកម្លាំងពលកម្ម នៅពេលដែលថវិកាសោធននិវត្តន៍ត្រូវបានបង្កើនរួចទៅហើយ៕

សហភាពអឺរ៉ុប អនុម័តសេចក្តីសម្រេចបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ

2024/01/19 07:01:32 pm        71
សភាសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ប្រសិនបើលក្ខខណ្ឌចំនួនពីរ ត្រូវបានបំពេញនោះ។វិធានការមិនជាប់កាតព្វកិច្ច បានទាមទារមានការដោះលែងចំណាប់ថ្នូរ ទាំងអស់ ហើយក្រុមហាម៉ាស ត្រូវរុះរើ ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់ និងការវិលត្រឡប់ទៅរកកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះនេះ។សភាបាននិយាយថា៖«ខណៈពេលដែលថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុតនៃការវាយប្រហារភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម ដែលប្រព្រឹត្តដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ពួកគេ ក៏បានថ្កោលទោសការឆ្លើយតបរបស់យោធាអ៊ីស្រាអែលមិនសមហេតុផល ដែលបានបណ្តាលឲ្យចំនួនជនស៊ីវិលស្លាប់ ក្នុងទំហំដែលមិនធ្លាប់មានពីមុនមក»។សេចក្តីសម្រេចនេះ ក៏បានអំពាវនាវឲ្យមានគំនិតផ្តួចផ្តើមរបស់អឺរ៉ុប ដែលដាក់ដំណោះស្រាយរដ្ឋពីរ ត្រឡប់រកមាគ៌ាដ៏ត្រឹមត្រូវ ហើយសង្កត់ធ្ងន់លើភាពចាំបាច់ដាច់ខាតនៃការចាប់ផ្តើមដំណើរការសន្តិភាពឡើងវិញជាបន្ទាន់។សេចក្តីសម្រេចនេះដែរ គាំទ្រដល់គំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ឆ្នាំ២០០២ ដែលអំពាវនាវឲ្យបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ហើយសង្កត់ធ្ងន់ថា ការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់វេសបែងនិងហ្ស៊េរុសាឡឹមគឺ «ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ»។

អ៊ុយក្រែន ចាប់ផ្តើមកសាងទីប្រជុំជន និងទីក្រុងឡើងវិញ ទោះបីជាសង្រ្គាមកំពុងបន្តក៏ដោយ

2024/01/19 06:58:35 pm        76
ក្នុងទីក្រុង ត្រូស្តៀណិតស៍ (Trostianets) របស់អ៊ុយក្រែន គេឃើញយានអេស្កាវ៉ាទ័រកំពុងសម្អាតបំណាក់ដី និងកម្ទេចកម្ទីពីចន្លោះរថភ្លើង និងស្ថានីយរថយន្តក្រុងដើម្បីធ្វើផ្លូវសម្រាប់មជ្ឈមណ្ឌលដឹកជញ្ជូនដែលបានគ្រោងទុកឡើងវិញ។ដោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី កាលពីជិត ២ឆ្នាំមុន ទីក្រុង ត្រូស្តៀណិតស៍ គឺជាតំបន់លំនៅដ្ឋានមួយក្នុងចំណោមការតាំងទីលំនៅចំនួនប្រាំមួយដែលកំពុងត្រូវបានសាងសង់ឡើងវិញជាមួយនឹងមូលនិធិរបស់រដ្ឋនៅក្នុងកម្មវិធីសាកល្បងដើម្បីអភិវឌ្ឍជំនាញ និងបទពិសោធន៍ដែលត្រូវការសម្រាប់ដំណើរការកសាងឡើងវិញដ៏ទូលំទូលាយនៅពេលក្រោយ។អភិបាលក្រុង លោក យ៉ូរីវ បូវ៉ា (Yuriy Bova) បាននិយាយថា ពេលវេលាកំពុងជិតអស់ហើយក្នុងការនាំយកដង្ហើមជីវិតត្រឡប់ទៅទីក្រុងវិញ បើមិនដូច្នោះទេយើងនឹងប្រថុយនឹងការបាត់បង់ជនជាតិអ៊ុយក្រែនរាប់លាននាក់ ដែលអាចជួយអភិវឌ្ឍប្រទេសឡើងវិញ ដោយសារពួកគេនិរទេសខ្លួនជាអចិន្ត្រៃយ៍នៅអឺរ៉ុប។ ក្រុមមន្ត្រីក្នុងទីក្រុងគីវ ក៏បានផ្តល់សញ្ញាអំពីភាពបន្ទាន់នៃការកសាងអ៊ុយក្រែនឡើងវិញ ដោយជាកិច្ចខិតខំប្រឹងប្រែងដែលនឹងត្រូវការប្រាក់រាប់រយពាន់លានដុល្លារ និងពាក់ព័ន្ធនឹងការជួសជុលរហ័សទៅកាន់ទីតាំងសំខាន់ៗដូចជា មន្ទីរពេទ្យ ស្ថានីយ៍ថាមពល និងផ្លូវរថភ្លើង។ទោះជាយ៉ាងណា សង្គ្រាមមិនបង្ហាញសញ្ញានៃការធូរស្រាលឡើយ ហើយពេលនេះអ៊ុយក្រែនកំពុងការពារប្រឆាំងនឹងការវាយប្រហារថ្មីរបស់រុស្ស៊ី បន្ទាប់ពីការវាយលុករបស់ខ្លួនមិនបានជោគជ័យ និងមិនទទួលបានផលចំណេញច្រើន។ ទីក្រុងមូស្គូ ក៏បានបន្តយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលប្រជាជនឆ្ងាយហួសពីជួរមុខនៃសង្រ្គាមផងដែរ៕

អាមេរិកព្រមានពីកិច្ចប្រឹងប្រែងរបស់រុស្សី ដើម្បីឲ្យមានភាពលំអៀងក្នុងការបោះឆ្នោតនៅអឺរ៉ុប ប្រឆាំងនឹងអ៊ុយក្រែន

2024/01/19 06:42:19 pm        177
ប្រធានការិយាល័យព័ត៌មានមិនពិតរបស់ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាសហរដ្ឋអាមេរិកជឿជាក់ថាប្រទេសរុស្ស៊ី នឹងធ្វើ «ប្រតិបត្តិការព័ត៌មាន» ក្នុងគោលបំណងបង្វែរមតិនៅអឺរ៉ុបប្រឆាំងនឹងអ៊ុយក្រែន នៅពេលដែលប្រទេសនានាទូទាំងទ្វីបទៅបោះឆ្នោតនៅឆ្នាំនេះ។ប្រទេសរាប់សិបនៅទូទាំងពិភពលោកនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅឆ្នាំ២០២៤ រួមទាំងការបោះឆ្នោតនៅចក្រភពអង់គ្លេស អូទ្រីស និងហ្សកហ្ស៊ី ក៏ដូចជាការបោះឆ្នោតសភាអឺរ៉ុបនៅខែមិថុនា ខាងមុខនេះ។លោក ជេមមី រ៉ូប៊ីន (Jamie Rubin) បេសកជនពិសេស និងអ្នកសម្របសម្រួលសម្រាប់មជ្ឈមណ្ឌលការចូលរួមជាសកល (GEC) បានប្រាប់អ្នកសារព័ត៌មានថា សត្រូវរបស់សហរដ្ឋអាមេរិក គឺរុស្ស៊ី ក៏ដូចជាប្រទេសចិន កំពុងធ្វើការនៅជុំវិញពិភពលោក ដើម្បីចែកចាយការឃោសនាបែបបំភាន់របស់រដ្ឋក្នុងនាមជាអ្នកសារព័ត៌មានឯករាជ្យ ដោយលាក់ប្រភពពិតរបស់ខ្លួន។លោក រ៉ូប៊ីន មិនបានលើកឡើងពីប្រទេសជាក់លាក់ដែលលោកមានការព្រួយបារម្ភនោះទេ ប៉ុន្តែបាននិយាយថាការគំរាមកំហែងចម្បងក្នុងឆ្នាំនេះគឺនៅអឺរ៉ុប ដែលដំបូងឡើយបានរួបរួមគ្នាប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ របស់រុស្ស៊ី ហើយបានផ្តល់ជំនួយយោធា និងជំនួយផ្សេងៗទៀតដល់អ៊ុយក្រែន៕

ម៉ិកស៊ិក និងឈីលី បញ្ជូនជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ទៅតុលាការ ICC ជុំវិញលទ្ធភាពនៃឧក្រិដ្ឋកម្ម

2024/01/19 06:39:13 pm        207
ម៉ិកស៊ិក និងឈីលី បានសម្តែង «ការព្រួយបារម្ភកាន់តែខ្លាំង» កាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ជុំវិញ «ការកើនឡើងនៃអំពើហិង្សា» បន្ទាប់ពីសង្គ្រាមជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបញ្ជូនជម្លោះនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមាន។ក្រុមសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងប្រទេសអ៊ីស្រាអែល ក្នុងខែតុលា ដោយបានសម្លាប់ជនស៊ីវិលភាគច្រើន ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥៣នាក់ ជាមួយនឹងករណីជាច្រើនបានលេចចេញជារូបរាងពីការរំលោភ និងការសម្លាប់ដោយកាត់ផ្តាច់រាងកាយ។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននាំឱ្យមានការបង្កើនការជូនដំណឹងជាអន្តរជាតិ និងការត្រួតពិនិត្យលើការស្លាប់របស់ជនស៊ីវិល ជាពិសេសកុមារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិកបាននិយាយថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺជាវេទិកាត្រឹមត្រូវដើម្បីបង្កើតទំនួលខុសត្រូវលើលទ្ធភាពនៃឧក្រិដ្ឋកម្ម «មិនថាប្រព្រឹត្តដោយភ្នាក់ងារនៃអំណាចកាន់កាប់ ឬអំណាចដែលត្រូវគេកាន់កាប់ក៏ដោយ»។អ៊ីស្រាអែលមិនមែនជាសមាជិកនៃតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នេះទេហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះដែរ ប៉ុន្តែរដ្ឋអាជ្ញារបស់តុលាការ ICC បានសង្កត់ធ្ងន់ថា តុលាការនេះមានយុត្តាធិការលើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅអ៊ីស្រាអែល និងដោយជនជាតិអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ ដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីដែលជាធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
09/05/2026 08:09 PM
ប្រទេសអឺរ៉ុបចំនួនប្រាំស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ជូនជនអន្តោប្រវេសន៍ចេញពីសហភាពអឺរ៉ុប
09/05/2026 06:09 PM
ជនជាតិចិនម្នាក់ត្រូវបានជួយសង្គ្រោះទាំងនៅមានជីវិតពីផ្លូវរូងក្រោមដីវារីអគ្គិសនីនេប៉ាល់ខណៈអ្នកស្លាប់ឡើងដល់ ១.៣៤២នាក់
09/05/2026 05:09 PM
ទីក្រុងស៊ីដនី របស់អូស្ត្រាលីញាំញីដោយរលកកម្ដៅខ្លាំងក្នុងនិទាឃរដូវ ខណៈប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃធ្ងន់ធ្ងរ
09/05/2026 04:09 PM
វិមានក្រឹមឡាំង ទាត់ចោលការព្រមានរបស់អ៊ុយក្រែនលើសុវត្ថិភាពដែនអាកាសរុស្ស៊ី
09/05/2026 04:09 PM
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ
09/05/2026 04:09 PM
មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
09/05/2026 04:09 PM
ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
09/05/2026 04:09 PM
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
09/05/2026 02:09 PM
ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
09/05/2026 02:09 PM