ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ថ្លែងអំណរគុណពលរដ្ឋ និងនិស្សិតខ្មែរ​នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ

2024/01/14 08:37:10 am        166
ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរគុណដល់​បងប្អូន​ប្រជាពលរដ្ឋ និង​និស្សិតខ្មែរ ដែលកំពុង​រស់នៅទ្វីបអឺរ៉ុប ដែលបាន​នាំគ្មាយ៉ាងច្រើនកុះករ​មកទទួលស្វាគមន៍នូវវត្តមាន​របស់​សម្ដេច​ធិបតី និង​លោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេច​ធិបតី មាន​ប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។

ប្រជាពលរដ្ឋច្រើនកុះករ មកទទួលស្វាគមន៍ដំណើរអញ្ជើញដល់សហភាពអ៉ឺរ៉ុបរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត

2024/01/14 08:14:21 am        185
នៅសណ្ឋាគារកន្លែងស្នាក់នៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងទីក្រុងប៉ារីស មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស បារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់ សម្តេច ធិប តី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាង ជ្រាលជ្រៅ បំផុត ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

2024/01/14 08:03:45 am        176
បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរ ពិសេស របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរ អញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយ ចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេស នានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ច បារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង៕

ស្អែកនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត នឹង“បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស

2024/01/12 03:13:51 pm        338
ព្រឹកថ្ងៃទី១៣ ខែមករា ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤” ។

អង់គ្លេស នឹងបង្កើនជំនួយអ៊ុយក្រែនដល់ ២,៥ពាន់លានផោន នៅឆ្នាំក្រោយ

2024/01/12 02:57:33 pm        417
លោក រីស៊ី ស៊ុណាក់ (Rishi Sunak) បាននិយាយថា ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយផ្នែកយោធាចំនួន ២,៥ពាន់លានផោនដល់អ៊ុយក្រែន នៅឆ្នាំក្រោយ ដែលជាការប្តេជ្ញាចិត្តប្រចាំឆ្នាំដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។លោកនាយករដ្ឋមន្ត្រី បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់អ៊ុយក្រែន ជាទីដែលលោក ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលគាំទ្រដល់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែនផងដែរ។ក្រុមមន្ត្រី បាននិយាយថា កញ្ចប់ជំនួយនេះ នឹងផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ។ទឹកប្រាក់ប្រហែល ២០០លានផោន នឹងត្រូវចំណាយលើយានដ្រូន ដែលភាគច្រើនផលិត នៅចក្រភពអង់គ្លេស។ក្រុមមន្ត្រីនោះ បានបន្តថា នេះនឹងនាំឲ្យមានការបញ្ជូនយានដ្រូនដ៏ច្រើនបំផុតទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសណាមួយ។គួរឲ្យកត់សម្គាល់ផងដែរ លោកនាយករដ្ឋមន្ត្រី បានសម្រេចចិត្តមិនធ្វើការសន្យាផ្នែកហិរញ្ញវត្ថុដែលមាន រយៈពេលច្រើនឆ្នាំទេ។រដ្ឋមន្ត្រីនិងឥស្សរជនយោធាជាន់ខ្ពស់មួយចំនួន បានបញ្ជាក់លក្ខណៈឯកជនថា ការសម្រេចនេះ នឹងបញ្ជូនសញ្ញាកាន់តែខ្លាំងទៅកាន់ទីក្រុងមូស្គូអំពីការគាំទ្ររយៈពេលវែងរបស់ចក្រភពអង់គ្លេស។

តៃវ៉ាន់រំពឹងថា ប្រទេសចិន នឹងដាក់សម្ពាធលើរដ្ឋបាលបន្ទាប់របស់កោះនេះ ក្រោយពីការបោះឆ្នោត

2024/01/12 02:54:24 pm        354
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ពីររូប បាននិយាយថា រដ្ឋបាលរបស់កោះតៃវ៉ាន់ ជឿជាក់ថា ប្រទេសចិន ទំនងជានឹងព្យាយាមដាក់សម្ពាធលើមេដឹកនាំបន្ទាប់របស់ខ្លួន បន្ទាប់ពីកោះនេះ ទៅបោះឆ្នោត នៅថ្ងៃសៅរ៍ រួមទាំងការធ្វើសមយុទ្ធយោធា នៅជិតកោះនេះផងដែរ។មន្ត្រីតៃវ៉ាន់ដែលបានប្រាប់អ្នកយកព័ត៌មានដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតនោះទេ សម្ពាធផ្នែកយោធា និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងលើមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ទំនងជានឹងកើនឡើង។ កោះតៃវ៉ាន់ ទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភាថ្មី ក្រោមស្រមោលរបស់ចិនដែលអះអាងកាន់តែខ្លាំងឡើង ដែលបានហៅការបោះឆ្នោតនេះថា ជាជម្រើសរវាង«សន្តិភាព និងសង្រ្គាម»។ប្រទេសចិន និងគណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្សគួមីនតាង (KMT) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍អំពីគ្រោះថ្នាក់ដែលបេក្ខជនមេដឹកនាំ លោក Lai Ching-te នៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ អាចបង្កដល់សន្តិភាព ប្រសិនបើលោក ឈ្នះការបោះឆ្នោត។ លោក Lai បានសន្យាថា នឹងបន្តសន្តិភាព និងចូលរួមជាមួយប្រទេសចិន ប្រសិនបើជាប់ឆ្នោត។មន្ត្រីម្នាក់ដែលដឹងអំពីផែនការសន្តិសុខរបស់កោះតៃវ៉ាន់ បាននិយាយថា ទីក្រុងប៉េកាំងទំនងជានឹងអនុវត្ត «សម្ពាធដ៏អស្ចារ្យ» នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីប្រើឥទ្ធិពលគ្របដណ្តប់លើសុន្ទរកថារបស់មេដឹកនាំថ្មី នៅថ្ងៃទី២០ ខែឧសភា ដែលត្រូវបានគេរំពឹងថា នឹងកំណត់លក្ខខណ្ឌនៃគោលនយោបាយចិនសម្រាប់រដ្ឋបាលថ្មីនេះ។

អាមេរិក ដាក់ទណ្ឌកម្មលើការបញ្ជូនមីស៊ីលរបស់កូរ៉េខាងជើងទៅប្រទេសរុស្ស៊ី

2024/01/12 02:51:47 pm        365
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បានថ្លែងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអង្គភាពរុស្ស៊ីចំនួនបី និងបុគ្គលម្នាក់ ដែលពាក់ព័ន្ធនឹងការបញ្ជូននិងការសាកល្បងមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើងសម្រាប់ការប្រើប្រាស់របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ចំណាត់ការនេះ កើតឡើងពីរថ្ងៃ បន្ទាប់ពីសេចក្តីថ្លែងការណ៍រួមមួយរបស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន បានថ្កោលទោសការផ្ទេរអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី រួមទាំងអ្វីដែលខ្លួនហៅថា ជាការទិញមីស៊ីលបាលិស្ទិករបស់រុស្ស៊ី និងការប្រើប្រាស់របស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី៣០ ខែធ្នូ និងថ្ងែទី២ ខែមករា។ ទាំងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានធ្វើការទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន ទោះបីជាពួកគេ បានបដិសេធមិនធ្វើកិច្ចព្រមព្រៀងសព្វាវុធណាមួយក៏ដោយ។លោកប៊្លីនខិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងនឹងមិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការបន្ថែមទៀតទេ»។លោកបន្ថែមថា៖«ការបញ្ជូនមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើងទៅប្រទេសរុស្ស៊ី គាំទ្រដល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី បង្កើនការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន និងធ្វើឲ្យអន្តរាយដល់របបមិនរីកសាយភាយអាវុធជាសកល»។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ចុង បូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន ហើយមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានធ្វើទស្សនកិច្ចជាច្រើនដងទៅកាន់ទីក្រុងព្យុងយ៉ាង។

សីតុណ្ហភាពនៅក្នុងរដូវប្រាំងឆ្នាំ២០២៤ មានកម្ដៅចាប់ពី ៣៧°C ទៅរង្វង់ខ្ពស់បំផុត ៤១°C

2024/01/12 02:36:48 pm        1340
ភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ​នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា​ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍​ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប​ជូនដំណឹង​ដល់សាធារណៈជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុបន្តនៅក្នុងរដូវប្រាំងដូចខាងក្រោម៖១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង​ ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ​និងក្តៅជាងឆ្នាំ២០២៣ ​ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។២-ភ្លៀងកក់ខែអាចមានតិចតួច ​ជាមួយគ្នា ​នឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើម​យឺត(យឺតជាងឆ្នាំ២០២៣) ​រីឯបាតុភូតផ្គររន្ទះ ​និងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា ​និង ខែឧសភា​ ឆ្នាំ២០២៤។យោងលើស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹង​ដល់ក្រសួង ​ស្ថាប័នពាក់ព័ន្ធ ​អាជ្ញាធរដែនដី ​និងសាធារណៈជនចូលរួម​សហការថែរក្សា ប្រើប្រាស់​ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ​ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយ​ពីប្រភពទឹក។ ជាមួយគ្នានោះដែរ ​សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕

ក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យគម្រោងសំណើរ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំការផ្សព្វផ្សាយកសិកម្ម

2024/01/12 02:22:54 pm        418
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពិនិត្យលើគម្រោងសំណើរ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស នៅទីស្តីការក្រសួងកសិកម្ម។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថា ការផ្សព្វផ្សាយត្រូវមានភាពត្រឹមត្រូវ និង​ពិតប្រាកដ​ទៅ​ដល់សហគមន៍​កសិកម្ម និងកសិករ ដោយមិនផ្សព្វផ្សាយបច្ចេកទេស​ដែលខុសនោះទេ។ លើសពីនេះទៅទៀត​ ការផ្សព្វផ្សាយត្រូវប្រកបដោយក្រមសីលធម៌ ​និងវិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំង​មានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងចំទិសដៅ។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និង​មានការរៀបចំផែនការឲ្យបានត្រឹមត្រូវច្បាស់លាស់ ​ដើម្បីសំរេចការងារបានជោគជ័យ។សូមជម្រាបថា ​គម្រោងសំណើ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សនេះ មានរយៈពេល ៥ឆ្នាំ ជាកិច្ចសហការ ​រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េខាងត្បូង ហៅកាត់ថា កយកា (KOICA) ដែលមានគោលបំណងកសាងទំនាក់ទំនង រវាងការស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយកសិកម្ម តតាមរយៈអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីកសិកម្មណែនាំមន្រ្តីក្រោមឱវាទឲ្យយកចិត្តទុកដាក់ខ្ពស់នៅពេលទទួលគម្រោងអភិវឌ្ឍន៍នានា

2024/01/12 02:16:53 pm        371
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្រ្តីក្រោមឱវាទថា រាល់គម្រោងអភិវឌ្ឍន៍នានាត្រូវពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់ពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង មានភាពត្រឹមត្រូវច្បាស់លាស់ ស្របតាមគោលនយោបាយដែលបានកំណត់។តាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាសអញ្ញើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយសម្រាប់អនុវិស័យរុក្ខាប្រមាញ់ និយាយដោយឡែក និងសម្រាប់ក្រសួងនិយាយជារួម គឺត្រូវខិតខំសម្រេចឱ្យបាននូវការធានា​សន្តិសុខ​ស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ​លើសពីនេះទៀត ត្រូវមានការសិក្សានិងផ្សារភ្ជាប់គ្នាឱ្យបានល្អទាំងបច្ចេកទេស និងនយោបាយ ដើម្បីផ្តល់ប្រយោជន៍ និងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង​ការកសាង​ទំនុកចិត្ត​ពីសហគមន៍ក្នុងការចូលរួម​ថែរក្សាសម្បត្តិធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីប្រសិទ្ធភាពការងារ ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវសហការ ​ធ្វើការជាមួយគ្នាឱ្យបានល្អ ដោយគិតប្រយោជន៍ជាតិជាធំ ត្រូវបម្រើរាស្ត្រឱ្យ​ដល់​មូលដ្ឋានប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដ។ ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ ក្នុងការគ្រប់គ្រង ទប់ស្កាត់បង្រ្កាប​បទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យព្រៃឈើ៕អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ទទូចឱ្យមានបទឈប់បាញ់ មុនពេលចរចានុយក្លេអ៊ែរ ខណៈសង្គ្រាមឈានដល់ថ្ងៃទី១០០
06/08/2026 12:06 PM
ប្រជាជនអ៊ីរ៉ង់ រីករាយចំពោះការឆ្លើយតបដ៏ខ្លាំងក្លា ខណៈមីស៊ីលវាយប្រហារអ៊ីស្រាអែលក្រោយការវាយប្រហារនៅលីបង់
06/08/2026 12:06 PM
មេដឹកនាំអឺរ៉ុប៣រូបនិយាយថា ពួកគេគាំទ្រការចរចាដោយផ្ទាល់បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី
06/08/2026 11:06 AM
មួយថ្ងៃម្សិលមិញរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ចំនួន ៨៥ទីតាំងរកឃើញជនបរទេស ៦៦៥នាក់
06/08/2026 11:06 AM
[UPDATE]នគរបាលហ្វីលីពីននិយាយថា មនុស្ស៣នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៧,៨ រ៉ិចទ័រ
06/08/2026 11:06 AM
[BREAKING NEWS] លោកប្រធានាធិបតីចិន Xi Jinping បានទៅដល់កូរ៉េខាងជើងហើយសម្រាប់ជំនួបជាមួយលោក Kim Jong Un
06/08/2026 10:06 AM
ប្រធានសមាគម៖ កម្ពុជាក្លាយជាទីផ្សារចាប់អារម្មណ៍ពីធុរកិច្ចបរទេស ទោះបីមានជម្លោះព្រំដែន និងបញ្ហាសកល
06/08/2026 10:06 AM
[UPDATE] ឥណ្ឌូនេស៊ី បញ្ជាឱ្យជម្លៀសប្រជាជននៅតំបន់ភាគខាងជើងដែលរងការគំរាមកំហែងពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីនៅហ្វីលីពីន
06/08/2026 10:06 AM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ ទីក្រុងហាណូយ ដើម្បីចូលរួមវេទិកា​អនាគត​របស់​អាស៊ាន ​លើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម
06/08/2026 10:06 AM
អ៊ីរ៉ង់ បង្ហាញភាពអត់ធ្មត់ ប៉ុន្តែព្រមានពីការឆ្លើយតបខ្លាំងក្លា ប្រសិនបើអ៊ីស្រាអែលសងសឹក
06/08/2026 10:06 AM