កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាជនចិន និងហុងកុង សង្ឃឹមថា នឹងមានទំនាក់ទំនងល្អជាមួយកោះតៃវ៉ាន់ក្រោយការបោះឆ្នោត

2024/01/14 09:10:35 pm        141
ប្រជាជននៅក្នុងប្រទេសចិន និងទីក្រុងហុងកុង បាននិយាយនៅថ្ងៃអាទិត្យ (១៤ មករា) នេះថាពួកគេសង្ឃឹមថាទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រជាមួយទីក្រុងតៃប៉ិ នឹងប្រសើរឡើងបន្ទាប់ពីការបោះឆ្នោតដែលបានឃើញគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បន្តកាន់តំណែង ប៉ុន្តែមិនមានសភាភាគច្រើន។ក្រុមអ្នកបោះឆ្នោតគាំទ្រមេដឹកនាំជាប់ឆ្នោតថ្មីលោក ឡៃ ឈីងតឺ (Lai Ching-te) កាលពីថ្ងៃសៅរ៍ ដោយច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិនក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង។ ចិនបាននិយាយថាខ្លួននឹងមិនបោះបង់ចោលការសម្រេចបាននូវ «ការបង្រួបបង្រួម»តៃវ៉ាន់ទេ។ពលរដ្ឋចិនមួយចំនួនបាននិយាយថា ពួកគេរំពឹងថានឹងមានរយៈពេលដ៏លំបាកមួយបន្ទាប់ពីការឈ្នះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន ប៉ុន្តែសង្ឃឹមថាទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនឹងប្រសើរឡើង។ការបោះឆ្នោតនេះបានធ្វើឡើងនៅពេលដែលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០ មក ប្រទេសចិនបានចូលរួមក្នុងសកម្មភាពយោធាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកនៅក្នុងច្រកសមុទ្រតៃវ៉ាន់ រួមទាំងការរៀបចំល្បែងសង្រ្គាមសំខាន់ៗចំនួនពីរលើកនៅជិតកោះនេះ៕

លោក Biden និយាយថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ទេ

2024/01/14 09:07:00 pm        151
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃសៅរ៍ (១៣ មករា) ថាសហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ បន្ទាប់ពីអ្នកបោះឆ្នោតតៃវ៉ាន់បានច្រានចោលភាពមិនពេញចិត្តរបស់ប្រទេសចិន និងបានផ្តល់ឱ្យគណបក្សកាន់អំណាចនូវអាណត្តិមេដឹកនាំទីបី។នៅព្រឹកថ្ងៃដដែលនោះ បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោត ដោយបានច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិនក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង ហើយបានសន្យាថានឹងក្រោកឈរតទល់នឹងទីក្រុងប៉េកាំង ព្រមទាំងស្វះស្វែងរកការចរចា។លោក បៃដិន បាននិយាយនៅពេលត្រូវសាកសួររកប្រតិកម្មរបស់លោកចំពោះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា «យើងមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ» ដែលការលើកឡើងរបស់លោកកាលពីថ្ងៃសៅរ៍នេះហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ទីក្រុងប៉េកាំងឡើងវិញ។សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំង ក្នុងឆ្នាំ១៩៧៩ ហើយបាននិយាយជាយូរមកហើយថាខ្លួនមិនគាំទ្រការប្រកាសឯករាជ្យជាផ្លូវការដោយកោះតៃវ៉ាន់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះស្វ័យគ្រប់គ្រងមួយនេះ ហើយនៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ផងដែរ៕

កម្ពុជាបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

2024/01/14 07:36:40 pm        263
សៀមរាប៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ពិធីនេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១,០០០ នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន។

អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ខ្លះគាំទ្រ និងខ្លះទៀត ខកចិត្ដនឹងលទ្ធផលបោះឆ្នោត

2024/01/14 07:29:28 pm        195
អ្នកកោះតៃវ៉ាន់ បានដាក់ក្ដីសង្ឃឹមលើមេដឹកនាំថ្មី បន្ទាប់ពីបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនឬ(DPP)លោកឡៃ ឈីងទ័រ ចូលកាន់អំណាចបន្ទាប់ពីការបោះឆ្នោត ប៉ុន្ដែមតិនានានៅតាមផ្លូវ មានភាពចម្រូងចម្រាស។គណបក្សរបស់លោកឡៃ ដែលជាជើងឯកអត្ដសញ្ញាណដាច់ដោយឡែករបស់កោះតៃវ៉ាន់ និងបានច្រានចោលការអះអាងទឹកដីរបស់ចិននោះ កំពុងស្វះស្វែងរកអាណត្ដិ៤ឆ្នាំជាលើកទី៣ជាប់ៗគ្នា មិនធ្លាប់មានដោយស្ថិតនៅក្រោមប្រព័ន្ធបោះឆ្នោតថ្មីរបស់កោះតៃវ៉ាន់។អ្នកស្រុកមួយចំនួនសម្ដែងការព្រួយបារម្ភទៅលើលទ្ធផលបោះឆ្នោត ដោយនិយាយថា មេដឹកនាំថ្មីដែលជាប់ឆ្នោតនេះ គួតែផ្ដោតទៅលើកិច្ចការក្នុងស្រុក ប្រសើរជាងកិច្ចការអន្ដរជាតិ។ ចំណែកអ្នកស្រុកផ្សេងទៀតព្រួយបារម្ភថា គ្មានបក្សណាមួយក្នុងចំណោមបក្សប្រជែងទាំង៣ ទទួលបានសំលេងភាគឈ្នះដាច់នៅក្នុងសភា ដូច្នោះការបង្កើតមតិឯកច្ឆ័ន្ទនឹងមិនអាចប្រព្រឹត្ដទៅងាយស្រួលឡើយ។ការបោះឆ្នោតបានចាប់ផ្ដើមនៅចំពេលដែលមានការកើនឡើងនូវភាពតានតឹងនយោបាយផ្នែកភូមិសាស្រ្ដរវាងក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ ពោលគឺតាំងពីការបោះឆ្នោតក្នុងឆ្នាំ២០២០មក ប្រទេសចិនបាន ចូលពាក់ព័ន្ធសកម្មភាពយោធាក្នុងកម្រិតមួយដែលមិនធ្លាប់មាននៅក្នងច្រកសមុទ្រតៃវ៉ាន់ ក្នុងនោះរួមមាន ជុំវិញសមយុទ្ធធំពីរលើក នៅជិតកោះតៃវ៉ាន់ផងដែរ៕អត្ថបទ មករា (Makara)

មន្រ្ដីសហប្រជាជាតិថ្កោលទោសការបដិសេធន៍របស់អ៊ីស្រាអែល លើការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាខាងជើង

2024/01/14 07:12:23 pm        178
មន្រ្ដីសហប្រជាជាតិជាច្រើន បានលើកឡើងពីការព្រួយបារម្ភអំពីការបដិសេធន៍របស់អ៊ីស្រាអែលដែលនៅតែបន្ដ ហើយនិងការដាក់បម្រាបយ៉ាងតឹរឹងលើការដឹកជញ្ជូនជំនួយរបស់សហប្រជាជាតិទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ភាគខាងជើង ដែលជាហេតុធ្វើឲ្យវិបត្ដមនុស្សធម៌កាន់តែចុះដុនដាបថែមទៀត ក្នុងតំបន់ហ៊ុមព័ន្ធមួយនេះ។លោកស្ទេហ្វាន់ ឌូចារីក អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូតេរេសបាន និយាយនៅឯសន្និសីទសារព័ត៌មានខ្លីជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍ថា រថយន្ដដឹកជញ្ជូនជំនួយចំនួន២១គ្រឿង ដែលបានគ្រោងទុក មានតែ៣គ្រឿងប៉ុណ្ណោះ អាចចូលទៅកាន់តំបន់ហ្កាហ្សាបានពីចន្លោះថ្ងៃ១មករា ដល់ថ្ងៃ១០មករា ។អ្នកនាំពាក្យរូបនោះ បាននិយាយថា ការផ្គត់ផ្គង់ជំនួយ ក្នុងនោះរួមមាន ការផ្គត់ផ្គង់វេជ្ជសាស្រ្ដ និងសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលបដិសេធន៍មិនឲ្យចូល។លោកឌូចារីក បានប្រៀបធៀបស្ថានភាពថ្មីៗទៅនឹងខែមុនៗ ដោយបង្ហាញនូវការធ្លាក់ចុះនៅក្នុងការនាំយកជំនួយទៅតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ ចាប់ពីអ៊ីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនេះ បានកើនឡើង២៣.៧០៨នាក់។អត្ថបទ មករា (Makara)

នាយករដ្ឋមន្រ្ដីអង់គ្លេស លោកស៊ូណាក់ បានប្រកាសថា អង់គ្លេសបង្កើនជំនួយផ្នែកយោធា ដល់អ៊ុយក្រែន

2024/01/14 06:55:26 pm        183
នាយករដ្ឋមន្រ្ដីអង់គ្លេសលោក រីស៊ី ស៊ូណាក់ បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ក្រុងគីវ កាលពីថ្ងៃសៅរ៍ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិសុខថ្មីមួយ និងបានប្រកាសពីការបង្កើនការផ្ដល់មូលនិធិយោធាសម្រាប់ប្រទេសអ៊ុយក្រែន យកទៅទិញយានដ្រូន ក្នុងនោះរួមមានការឈ្លបយកការ មីស៊ីលរយៈចម្ងាយឆ្ងាយនិងយានដ្រូនតាមសមុទ្រផងដែរ។លោកស៊ូណាក់ បាននិយាយថា ប្រទេសអង់គ្លេស ដែលជាសម្ព័នមិត្ដដ៏ជិតស្និទបំផុតនៅក្នុងចំណោមសម្ព័ន្ធមិត្ដជាច្រើនរបស់អ៊ុយក្រែន នឹងបង្កើនការគាំទ្ររបស់ខ្លួន ដោយផ្ដល់ប្រាក់ចំនួន២,៥ពាន់លានផោនស្មើនឹង (៣,១៩ពាន់លានដុល្លាអាមេរិក)សម្រាប់ឆ្នាំហិរញ្ញវត្ថុនៅឆ្នាំក្រោយ។ពោលគឺនឹងបង្កើនដល់២០០ពាន់លានផោននៅរយៈពេលពីរខាងមុខទៀត។ទីក្រុងគីវ បានទទួលជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនពីលោកខាងលិចចាប់តាំងពីរុស្ស៊ី បានចូលលុកលុយ កាលពីខែកុម្ភៈឆ្នាំ២០២២មក។ប្រធានាធិបតីវ៉្លូឌីមៀ ហ្សេលិនស្គី បានប្រាប់សន្និសីទសារព័ត៌មានថា លោកមានជំនឿថា ការផ្ដល់ជំនួយហិរញ្ញវត្ថុដ៏មានសារៈសំខាន់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្ដើម ដោយបន្ថែមថា លោកកាន់តែមានអារម្មណ៍វិជ្ជមានឥឡូវនេះជាងពីខែមុន។កិច្ចព្រមព្រៀងអង់គ្លេស-អ៊ុយក្រណ ស្ដីពីកិច្ចសហប្រតិបត្ដការផ្នែកសន្ដិសុខ បានធ្វើឡើង បន្ទាប់ពីកិច្ច ព្រមព្រៀងកាលពីពេលមុនរបស់ក្រុមប្រទេសG-7 (ជីប្រាំពីរ) នៅក្នុងការផ្ដល់ឲ្យអ៊ុយក្រែននូវការធានាផ្នែកសន្ដិសុខទ្វេភាគី៕អត្ថបទ មករា(Makara)

ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល

2024/01/14 06:40:09 pm        386
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរជដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិត និងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរ និងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍ និងជួបជាមួយប្រមុខដឹកនាំប្រទេស។ ឯកឧត្តម ប៉ែន បូណា ថ្លែងថា ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។ឯកឧត្តមបន្តថា សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣%ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។ឯកឧត្តមបញ្ជាក់ថា សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ៕

ចៅក្រមសម្រេចឃុំខ្លួន អតីតអភិបាលក្រុងកែប ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់

2024/01/14 05:59:46 pm        1005
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់។លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែបជាបណ្ដោះអាសន្ន ក្រោមបទចោទ ប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ​សម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់​ពីត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី សម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែង ពីអភិបាលក្រុងកែបនៃខេត្តកែប​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអភិក្រមទាំង៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ចំពោះការបញ្ចប់តំណែងលោក ខេង យ័ន ត្រូវបានសម្ដេចធិបតីបញ្ជាក់ថា មានការចាំបាច់ត្រូវ​អនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បី​បញ្ចប់មុខតំណែងរបស់​អភិបាលក្រុងកែប ដែលបានប្រើប្រាស់​អំណាច​នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំ​ឲ្យប៉ះពាល់​ដល់ផលប្រយោជន៍រដ្ឋ ​និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

2024/01/14 05:02:02 pm        342
ថ្លែងក្នុងមហាសន្និបាតលើកទី១៦ របស់សមាគមវាយនភណ្ឌ សំលៀកបំពាក់ និងផលិតផល​ធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ បាន​អំពាវនាវឱ្យថៅកែរោងចក្រ​សហគ្រាស​ទាំងអស់​ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ ​“សហគ្រាសមួយជាសហគមន៍​សុខសាន្ត​មួយ”ដែលជាអនុសាសន៍របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានដាក់ចេញកាលពីដើមអាណត្តិ។ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ ​គឺជាកម្មវត្ថុនៃការប្រឡង​ប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ ​តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រ​សហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជា​ការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ​ក៏នឹងទទួល​បានការលើកលែងអធិការកិច្ចរយៈពេល​៣ឆ្នាំ​ ឬ៥ឆ្នាំជាប់ៗគ្នាដែរ”។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើតឱ្យមានវប្បធម៌អនុឡោមភាព វប្បធម៌​នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក ​និងនិយោជិត អាចរស់នៅ​ជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការបញ្ជាក់របស់​ឯកឧត្តមរដ្ឋមន្ត្រី ជំហ៊ានទី១​នៃការប្រកួតប្រជែងសហគ្រាសមួយ​ជា​សហគមន៍សុខសាន្តមួយនេះ ​នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ ខណៈដែលរោងចក្រក្នុងវិស័យផ្សេងទៀតអាចចូល​បានតាមរយៈការស្ម័គ្រចិត្ត។ សូមបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិ ប្រឡងប្រណាំងសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនេះ គឺជាអនុសាសន៍ទី៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ​ឱ្យ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈអនុវត្តដើម្បី​សុខដុមនីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅកម្ពុជា៕

សម្តេចធិបតី ថ្លែងអំណរគុណពលរដ្ឋ និងនិស្សិតខ្មែរ​នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ

2024/01/14 03:37:10 pm        210
ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរគុណដល់​បងប្អូន​ប្រជាពលរដ្ឋ និង​និស្សិតខ្មែរ ដែលកំពុង​រស់នៅទ្វីបអឺរ៉ុប ដែលបាន​នាំគ្មាយ៉ាងច្រើនកុះករ​មកទទួលស្វាគមន៍នូវវត្តមាន​របស់​សម្ដេច​ធិបតី និង​លោកជំទាវ ដែលដឹកនាំគណៈប្រតិភូកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំង នាល្ងាចថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេច​ធិបតី មាន​ប្រសាសន៍ថា៖«សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM