កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋច្រើនកុះករ មកទទួលស្វាគមន៍ដំណើរអញ្ជើញដល់សហភាពអ៉ឺរ៉ុបរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត

2024/01/14 03:14:21 pm        228
នៅសណ្ឋាគារកន្លែងស្នាក់នៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងទីក្រុងប៉ារីស មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស បារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់ សម្តេច ធិប តី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាង ជ្រាលជ្រៅ បំផុត ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

2024/01/14 03:03:45 pm        232
បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរ ពិសេស របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរ អញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍ យ៉ាង កក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយ ចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេស នានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ច បារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង៕

ស្អែកនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត នឹង“បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស

2024/01/12 10:13:51 pm        415
ព្រឹកថ្ងៃទី១៣ ខែមករា ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤” ។

អង់គ្លេស នឹងបង្កើនជំនួយអ៊ុយក្រែនដល់ ២,៥ពាន់លានផោន នៅឆ្នាំក្រោយ

2024/01/12 09:57:33 pm        459
លោក រីស៊ី ស៊ុណាក់ (Rishi Sunak) បាននិយាយថា ចក្រភពអង់គ្លេស នឹងផ្តល់ជំនួយផ្នែកយោធាចំនួន ២,៥ពាន់លានផោនដល់អ៊ុយក្រែន នៅឆ្នាំក្រោយ ដែលជាការប្តេជ្ញាចិត្តប្រចាំឆ្នាំដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។លោកនាយករដ្ឋមន្ត្រី បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់អ៊ុយក្រែន ជាទីដែលលោក ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលគាំទ្រដល់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែនផងដែរ។ក្រុមមន្ត្រី បាននិយាយថា កញ្ចប់ជំនួយនេះ នឹងផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ។ទឹកប្រាក់ប្រហែល ២០០លានផោន នឹងត្រូវចំណាយលើយានដ្រូន ដែលភាគច្រើនផលិត នៅចក្រភពអង់គ្លេស។ក្រុមមន្ត្រីនោះ បានបន្តថា នេះនឹងនាំឲ្យមានការបញ្ជូនយានដ្រូនដ៏ច្រើនបំផុតទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសណាមួយ។គួរឲ្យកត់សម្គាល់ផងដែរ លោកនាយករដ្ឋមន្ត្រី បានសម្រេចចិត្តមិនធ្វើការសន្យាផ្នែកហិរញ្ញវត្ថុដែលមាន រយៈពេលច្រើនឆ្នាំទេ។រដ្ឋមន្ត្រីនិងឥស្សរជនយោធាជាន់ខ្ពស់មួយចំនួន បានបញ្ជាក់លក្ខណៈឯកជនថា ការសម្រេចនេះ នឹងបញ្ជូនសញ្ញាកាន់តែខ្លាំងទៅកាន់ទីក្រុងមូស្គូអំពីការគាំទ្ររយៈពេលវែងរបស់ចក្រភពអង់គ្លេស។

តៃវ៉ាន់រំពឹងថា ប្រទេសចិន នឹងដាក់សម្ពាធលើរដ្ឋបាលបន្ទាប់របស់កោះនេះ ក្រោយពីការបោះឆ្នោត

2024/01/12 09:54:24 pm        399
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ពីររូប បាននិយាយថា រដ្ឋបាលរបស់កោះតៃវ៉ាន់ ជឿជាក់ថា ប្រទេសចិន ទំនងជានឹងព្យាយាមដាក់សម្ពាធលើមេដឹកនាំបន្ទាប់របស់ខ្លួន បន្ទាប់ពីកោះនេះ ទៅបោះឆ្នោត នៅថ្ងៃសៅរ៍ រួមទាំងការធ្វើសមយុទ្ធយោធា នៅជិតកោះនេះផងដែរ។មន្ត្រីតៃវ៉ាន់ដែលបានប្រាប់អ្នកយកព័ត៌មានដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតនោះទេ សម្ពាធផ្នែកយោធា និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងលើមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ទំនងជានឹងកើនឡើង។ កោះតៃវ៉ាន់ ទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភាថ្មី ក្រោមស្រមោលរបស់ចិនដែលអះអាងកាន់តែខ្លាំងឡើង ដែលបានហៅការបោះឆ្នោតនេះថា ជាជម្រើសរវាង«សន្តិភាព និងសង្រ្គាម»។ប្រទេសចិន និងគណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្សគួមីនតាង (KMT) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍អំពីគ្រោះថ្នាក់ដែលបេក្ខជនមេដឹកនាំ លោក Lai Ching-te នៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ អាចបង្កដល់សន្តិភាព ប្រសិនបើលោក ឈ្នះការបោះឆ្នោត។ លោក Lai បានសន្យាថា នឹងបន្តសន្តិភាព និងចូលរួមជាមួយប្រទេសចិន ប្រសិនបើជាប់ឆ្នោត។មន្ត្រីម្នាក់ដែលដឹងអំពីផែនការសន្តិសុខរបស់កោះតៃវ៉ាន់ បាននិយាយថា ទីក្រុងប៉េកាំងទំនងជានឹងអនុវត្ត «សម្ពាធដ៏អស្ចារ្យ» នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីប្រើឥទ្ធិពលគ្របដណ្តប់លើសុន្ទរកថារបស់មេដឹកនាំថ្មី នៅថ្ងៃទី២០ ខែឧសភា ដែលត្រូវបានគេរំពឹងថា នឹងកំណត់លក្ខខណ្ឌនៃគោលនយោបាយចិនសម្រាប់រដ្ឋបាលថ្មីនេះ។

អាមេរិក ដាក់ទណ្ឌកម្មលើការបញ្ជូនមីស៊ីលរបស់កូរ៉េខាងជើងទៅប្រទេសរុស្ស៊ី

2024/01/12 09:51:47 pm        406
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បានថ្លែងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអង្គភាពរុស្ស៊ីចំនួនបី និងបុគ្គលម្នាក់ ដែលពាក់ព័ន្ធនឹងការបញ្ជូននិងការសាកល្បងមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើងសម្រាប់ការប្រើប្រាស់របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ចំណាត់ការនេះ កើតឡើងពីរថ្ងៃ បន្ទាប់ពីសេចក្តីថ្លែងការណ៍រួមមួយរបស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន បានថ្កោលទោសការផ្ទេរអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី រួមទាំងអ្វីដែលខ្លួនហៅថា ជាការទិញមីស៊ីលបាលិស្ទិករបស់រុស្ស៊ី និងការប្រើប្រាស់របស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី៣០ ខែធ្នូ និងថ្ងែទី២ ខែមករា។ ទាំងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានធ្វើការទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន ទោះបីជាពួកគេ បានបដិសេធមិនធ្វើកិច្ចព្រមព្រៀងសព្វាវុធណាមួយក៏ដោយ។លោកប៊្លីនខិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងនឹងមិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការបន្ថែមទៀតទេ»។លោកបន្ថែមថា៖«ការបញ្ជូនមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើងទៅប្រទេសរុស្ស៊ី គាំទ្រដល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី បង្កើនការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន និងធ្វើឲ្យអន្តរាយដល់របបមិនរីកសាយភាយអាវុធជាសកល»។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ចុង បូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន ហើយមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានធ្វើទស្សនកិច្ចជាច្រើនដងទៅកាន់ទីក្រុងព្យុងយ៉ាង។

សីតុណ្ហភាពនៅក្នុងរដូវប្រាំងឆ្នាំ២០២៤ មានកម្ដៅចាប់ពី ៣៧°C ទៅរង្វង់ខ្ពស់បំផុត ៤១°C

2024/01/12 09:36:48 pm        1511
ភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ​នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា​ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍​ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប​ជូនដំណឹង​ដល់សាធារណៈជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុបន្តនៅក្នុងរដូវប្រាំងដូចខាងក្រោម៖១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង​ ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ​និងក្តៅជាងឆ្នាំ២០២៣ ​ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។២-ភ្លៀងកក់ខែអាចមានតិចតួច ​ជាមួយគ្នា ​នឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើម​យឺត(យឺតជាងឆ្នាំ២០២៣) ​រីឯបាតុភូតផ្គររន្ទះ ​និងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា ​និង ខែឧសភា​ ឆ្នាំ២០២៤។យោងលើស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹង​ដល់ក្រសួង ​ស្ថាប័នពាក់ព័ន្ធ ​អាជ្ញាធរដែនដី ​និងសាធារណៈជនចូលរួម​សហការថែរក្សា ប្រើប្រាស់​ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ​ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយ​ពីប្រភពទឹក។ ជាមួយគ្នានោះដែរ ​សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕

ក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យគម្រោងសំណើរ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំការផ្សព្វផ្សាយកសិកម្ម

2024/01/12 09:22:54 pm        500
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពិនិត្យលើគម្រោងសំណើរ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស នៅទីស្តីការក្រសួងកសិកម្ម។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថា ការផ្សព្វផ្សាយត្រូវមានភាពត្រឹមត្រូវ និង​ពិតប្រាកដ​ទៅ​ដល់សហគមន៍​កសិកម្ម និងកសិករ ដោយមិនផ្សព្វផ្សាយបច្ចេកទេស​ដែលខុសនោះទេ។ លើសពីនេះទៅទៀត​ ការផ្សព្វផ្សាយត្រូវប្រកបដោយក្រមសីលធម៌ ​និងវិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំង​មានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងចំទិសដៅ។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និង​មានការរៀបចំផែនការឲ្យបានត្រឹមត្រូវច្បាស់លាស់ ​ដើម្បីសំរេចការងារបានជោគជ័យ។សូមជម្រាបថា ​គម្រោងសំណើ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សនេះ មានរយៈពេល ៥ឆ្នាំ ជាកិច្ចសហការ ​រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េខាងត្បូង ហៅកាត់ថា កយកា (KOICA) ដែលមានគោលបំណងកសាងទំនាក់ទំនង រវាងការស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយកសិកម្ម តតាមរយៈអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីកសិកម្មណែនាំមន្រ្តីក្រោមឱវាទឲ្យយកចិត្តទុកដាក់ខ្ពស់នៅពេលទទួលគម្រោងអភិវឌ្ឍន៍នានា

2024/01/12 09:16:53 pm        450
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្រ្តីក្រោមឱវាទថា រាល់គម្រោងអភិវឌ្ឍន៍នានាត្រូវពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់ពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង មានភាពត្រឹមត្រូវច្បាស់លាស់ ស្របតាមគោលនយោបាយដែលបានកំណត់។តាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាសអញ្ញើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយសម្រាប់អនុវិស័យរុក្ខាប្រមាញ់ និយាយដោយឡែក និងសម្រាប់ក្រសួងនិយាយជារួម គឺត្រូវខិតខំសម្រេចឱ្យបាននូវការធានា​សន្តិសុខ​ស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ​លើសពីនេះទៀត ត្រូវមានការសិក្សានិងផ្សារភ្ជាប់គ្នាឱ្យបានល្អទាំងបច្ចេកទេស និងនយោបាយ ដើម្បីផ្តល់ប្រយោជន៍ និងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង​ការកសាង​ទំនុកចិត្ត​ពីសហគមន៍ក្នុងការចូលរួម​ថែរក្សាសម្បត្តិធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីប្រសិទ្ធភាពការងារ ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវសហការ ​ធ្វើការជាមួយគ្នាឱ្យបានល្អ ដោយគិតប្រយោជន៍ជាតិជាធំ ត្រូវបម្រើរាស្ត្រឱ្យ​ដល់​មូលដ្ឋានប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដ។ ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ ក្នុងការគ្រប់គ្រង ទប់ស្កាត់បង្រ្កាប​បទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យព្រៃឈើ៕អត្ថបទ ឈិត បូរ៉ាវី 

នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសបារាំង បង្កើតរដ្ឋាភិបាល

2024/01/12 07:44:42 pm        494
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងបញ្ជីរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលថ្មី ដោយផ្អែកលើសំណើរបស់នាយករដ្ឋមន្ត្រីដែលទើបនឹងតែងតាំងថ្មី លោក Gabriel Attal ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតី Elysee បានឲ្យដឹងថា រដ្ឋាភិបាលថ្មីបច្ចុប្បន្នមានរដ្ឋមន្ត្រីចំនួន ១១រូប និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ៣រូប កាត់បន្ថយពីរដ្ឋមន្ត្រីចំនួន ១៦ រូប និងរដ្ឋមន្ត្រីប្រតិភូអម ចំនួន ៣ រូប នៅក្នុងរដ្ឋាភិបាលមុន។ចំណោមរដ្ឋមន្ត្រីថ្មី ក្នុងរដ្ឋាភិបាលរបស់លោក Attal លោក Stephane Sejourne អាយុ ៣៨ ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប និងកិច្ចការបរទេស។ក្រសួងការងារ និងក្រសួងសុខាភិបាល ពេលនេះត្រូវបានបញ្ចូលគ្នាទៅជាក្រសួងការងារ សុខាភិបាល និងសាមគ្គីភាព ដឹកនាំដោយលោកស្រី Catherine Vautrin ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មី គឺលោកស្រី Rachida Dati ជាអតីតយុទ្ធជននយោបាយមានបទពិសោធន៍ ជាអ្នកដែលបានបម្រើការជារដ្ឋមន្ត្រីយុត្តិធម៌ ក្រោមរបបប្រធានាធិបតី លោក Nicolas Sarkozy ។សមាជិកជាន់ខ្ពស់បំផុតពីររូប មកពីរដ្ឋាភិបាលមុនគឺ លោក Bruno Le Maire និងលោក Gerald Darmanin រក្សានៅតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអធិបតេយ្យភាពឧស្សាហកម្ម និងឌីជីថល និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកិច្ចការក្រៅប្រទេសបារាំង។លោក Eric Dupond-Moretti បន្តជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ្នករក្សាទុកត្រា ហើយលោក Sebastien Lecornu នៅតែជារដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធ និង លោក Marc Fesneau បន្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM