កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរថែមទៀត

2024/01/04 08:58:35 pm        194
រដ្ឋាភិបាលកម្ពុជា និងភាគីឥណ្ឌូនេស៊ី បានឯកភាពគ្នាលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។ក្រោយចប់ជំនួបការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម សានតូ ដាម៉ូសុម៉ាតូ (Santo Darmosumarto) ឯអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។ប្រភពដដែលនេះ បានបន្តថា សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះ នឹងក្លាយជាចលករសំខាន់​សម្រាប់​ជួយជ្រោមជ្រែងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែ​ស្អិតរមួត​ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះ ភាគីឥណ្ឌូនេស៊ី ​បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលទាំងមូល ដែលបាន​មើលថែ​ពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា​ដោយគ្មានការរើសអើង។ ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេស​ទទួល ​និងក្នុងនាមជាមិត្តនៅក្នុងតំបន់អាស៊ាន ​ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និង​ជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែល​ក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជា​ដែលចេញទៅបម្រើការនៅបរទេសនោះទេ៕អត្ថបទដោយ ឈិត បូរ៉ាវី 

កម្ពុជា-ប្រ៊ុយណេប្តេជ្ញារួមគ្នា ពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព

2024/01/04 08:53:22 pm        144
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Pengiran Kasmirhan Pengiran Tahir (ប៉ាន់ជីរ៉ាន់ កាស្មៀហាន ប៉ាន់ជីរ៉ាន់ តាហ៊ី) ឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម (Brunei Darussalam) ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី អនុស្សរណៈយោគយល់គ្នា លើវិស័យវប្បធម៌ ដែលបានចុះកាលពីឆ្នាំ២០២១។ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអបអរសាទរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកជំទាវ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមអបអរសាទរសួស្តីឆ្នាំថ្មី ២០២៤។ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណ និងសូមស្វាគមន៍​ឯកឧត្តមឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម ជាពិសេសក្នុងជំនួប​នាថ្ងៃនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងប្រ៊ុយណេ។ តាមពិតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ នៃប្រទេសប្រ៊ុយណេ បានចុះអនុស្សរណៈយោគយល់គ្នា តាមប្រព័ន្ធពីចម្ងាយ កាលពីឆ្នាំ២០២១ នាអំឡុងពេលនោះ យើងកំពុងរងផលប៉ះពាល់ដោយសារវិបតិ្តកូវីដ-១៩។ ហើយកិច្ចពិភាក្សានាថ្ងៃនេះ ក៏ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការ បន្ទាប់ពីបានចុះMOU ឆ្នាំ២០២១នាពេលកន្លងមក និងអនុវត្តការងារបន្តដែលភាគីបានចុះMOU រួចមកហើយ។សូមបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា និងប្រ៊ុយណេដារូស្សាឡាម ផ្តោតសំខាន់ជាច្រើនផ្នែក លើវិស័យសិល្បៈវប្បធម៌ រួមមាន៖ ពិព័រណ៍ ឧស្សាហកម្មច្នៃប្រឌិត ការអប់រំសិល្បៈ អភិរក្ស និងការជួសជុលសម្បតិ្តបេតិកភណ្ឌជាដើម ៕អត្ថបទ រដ្ឋា

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធត្រៀមខ្លួនប្រឆាំងនឹងការឈ្លានពានរបស់សត្រូវ នៅជិតព្រំដែនកូរ៉េខាងជើង

2024/01/04 08:45:50 pm        125
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៤ មករា) នេះថាកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូកែតរួមគ្នានៅទីក្រុង ផូឆុន (Pocheon) ជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង «ដើម្បីសាកល្បង និងបង្កើនការត្រៀមខ្លួនប្រយុទ្ធ ដោយក្លែងធ្វើការវាយប្រហាររបស់សត្រូវ»។កងទ័ពកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដោយកងពលតូចថ្មើរជើងមេកានិចរបស់កងទ័ពកូរ៉េខាងត្បូង និងកងពលតូចទាហានរថពាសដែករបស់កងទ័ពសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអាវុធធុនធ្ងន់ ហើយបានធ្វើឡើងរយៈពេលមួយសប្តាហ៍ដោយចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ហើយបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។សម្ព័ន្ធមិត្តទាំងពីរបានបង្កើនទំហំ និងកម្រិតតានតឹងនៃសមយុទ្ធរួមគ្នាកាលពីឆ្នាំមុន ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលទីក្រុងព្យុងយ៉ាង បានសាកល្បងទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងអាវុធតាកទិច ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅនៅភាគខាងត្បូង និងប៉ាស៊ីហ្វិក។ទីក្រុងព្យុងយ៉ាង បានថ្កោលទោសសម្ព័ន្ធមិត្តទាំងពីរនេះ ចំពោះចំណាត់ការដ៏គ្រោះថ្នាក់ដែលជំរុញតំបន់នេះដល់គែមនៃ «សង្គ្រាមនុយក្លេអ៊ែរ»៕

មន្ត្រីអប់រំអាមេរិក លាលែងពីតំណែងជុំវិញគោលនយោបាយអ៊ីស្រាអែល-ហ្កាហ្សារបស់លោកបៃដិន

2024/01/04 08:25:12 pm        122
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំសហរដ្ឋអាមេរិក បានលាលែងពីតំណែងកាលពីថ្ងៃពុធ ដោយលើកឡើងពីការដោះស្រាយជម្លោះរបស់ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) នៅតំបន់ហ្កាហ្សា ដែលជាសញ្ញាចុងក្រោយនៃការខ្វែងគំនិតគ្នា នៅក្នុងរដ្ឋបាលនេះ ខណៈដែលការស្លាប់ នៅតែបន្តកើនឡើង នៅក្នុង សង្គ្រាម។កាលពីថ្ងៃពុធផងដែរ បុគ្គលិកយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកបៃដិនចំនួន១៧នាក់ បានចេញការព្រមាន នៅក្នុងលិខិតអនាមិកថា លោកបៃដិន អាចបាត់បង់អ្នកបោះឆ្នោតជុំវិញបញ្ហានេះ។លោក Tariq Habash ជំនួយការពិសេសនៅក្នុងការិយាល័យផែនការ ការវាយតម្លៃ និងការអភិវឌ្ឍគោលនយោបាយរបស់ក្រសួងអប់រំ នៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីអប់រំលោក Miguel Cardona បាននិយាយថា៖«ខ្ញុំមិនអាចនៅស្ងៀមបានទេ ដោយសាររដ្ឋបាលនេះ បិទភ្នែកចំពោះអំពើឃោរឃៅ ដែលបានប្រព្រឹត្តលើជីវិតជនជាតិប៉ាឡេស្ទីនស្លូតត្រង់ ជាអ្វីដែលអ្នកជំនាញសិទ្ធិមនុស្សឈានមុខគេ បានហៅថា ជាយុទ្ធនាការប្រល័យពូជសាសន៍របស់រដ្ឋាភិបាលអ៊ីស្រាអែល»។លោកHabash ជាជនជាតិប៉ាឡេស្ទីន-អាមេរិកាំង និងជាអ្នកជំនាញខាងដោះស្រាយបំណុលសិស្ស ត្រូវបានតែងតាំងដំបូងក្នុងការកាន់តំណែងប្រធានាធិបតីរបស់លោកបៃដិន ជាផ្នែកមួយនៃការកសាងជំនាញប្រាក់កម្ចីសិស្សរបស់ក្រសួងអប់រំ។

ប្រទេសបង់ក្លាដែស ដាក់ពង្រាយកងទ័ព ដើម្បីរក្សាសន្តិភាព មុនការបោះឆ្នោតជាតិ នៅថ្ងៃអាទិត្យ

2024/01/04 08:19:11 pm        87
ប្រទេសបង់ក្លាដែស បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសកាលពីថ្ងៃពុធ នៅមុនពេលការបោះឆ្នោតជាតិនៅថ្ងៃចុងសប្តាហ៍នេះ ក្នុងពេលមានការព្រួយបារម្ភអំពើហិង្សា។ទាហាន បានធ្វើដំណើរតាមយានរថពាសដែកទៅកាន់ជំរំបណ្ដោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋធានី Dhaka ដើម្បីជួយរដ្ឋបាលស៊ីវិលរក្សាសន្តិភាព និងសន្តិសុខ។ យោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ព នឹងធ្វើសកម្មភាពតាមការស្នើសុំពីមន្ត្រីបោះឆ្នោតតែប៉ុណ្ណោះ។គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលជាគណបក្សប្រឆាំងធំ នឹងធ្វើពហិការ ការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៧ ខែមករា បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina បានបដិសេធមិនយល់ព្រមចំពោះការទាមទាររបស់ពួកគេ ដែលឲ្យលោកស្រី លាលែងពីតំណែង និងប្រគល់អំណាចទៅឱ្យអាជ្ញាធរអព្យាក្រឹត ដើម្បីដំណើរការ ការបោះឆ្នោត។លោកស្រី Hasina បានដាក់កំហុសលើគណបក្សជាតិនិយមបង់ក្លាដែស (BNP) ម្តងហើយម្តងទៀតចំពោះការញុះញង់បង្កឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឲ្យរង្គោះរង្គើទីក្រុង Dhaka ចាប់តាំងពីចុងខែតុលា ហើយនៅក្នុងហេតុការណ៍នោះ មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់។

មន្ត្រីចិនជំរុញប្រជាជនកោះតៃវ៉ាន់ ឲ្យធ្វើការជ្រើសរើសត្រឹមត្រូវនៅក្នុងការបោះឆ្នោត

2024/01/04 08:11:04 pm        88
មន្ត្រីជាន់ខ្ពស់ចិនមួយរូបកាលពីថ្ងៃពុធ (០៣ មករា) បានជំរុញឱ្យប្រជាជនកោះតៃវ៉ាន់រើសយក «ជម្រើសត្រឹមត្រូវ» ក្នុងការបោះឆ្នោតនាពេលខាងមុខរបស់កោះនេះ ដែលមន្រ្តីរូបនោះបានពិពណ៌នាថា ការបោះឆ្នោតនេះគ្របដណ្ដប់លើសន្តិភាព និងសង្រ្គាម វិបុលភាព និងការធ្លាក់ចុះ។ ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបញ្ជាក់ម្តងហើយម្តងទៀតថាការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះគឺជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។ជាទូទៅបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ចិន បានគេចវេសពីការបញ្ចេញមតិជាសាធារណៈលើការបោះឆ្នោតនេះ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា «ការបង្រួបបង្រួម» របស់ចិនជាមួយកោះតៃវ៉ាន់ គឺជៀសមិនរួចនោះទេ ប៉ុន្តែមិនបាននិយាយអំពីការបោះឆ្នោតឡើយ។នៅក្នុងសារឆ្នាំថ្មី លោក ចាង ជឺជុន (Zhang Zhijun) ប្រធានសមាគមទំនាក់ទំនងរបស់ចិននៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការគ្រប់គ្រងទំនាក់ទំនងជាមួយតៃវ៉ាន់ បាននិយាយថា កោះនេះកំពុងប្រឈមមុខនឹងជម្រើសដ៏សំខាន់មួយនៅក្នុងការបោះឆ្នោត។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចលើអនាគតរបស់ពួកគេបាន៕

កោះតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រធានាធិបតីចិន លោក Xi Jinping

2024/01/04 06:49:27 pm        209
នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ប្រជាជនកោះតៃវ៉ាន់នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភាថ្មី។ព្រឹត្តិការណ៍នេះបានក្លាយជាចំណុចសំខាន់មួយក្នុងការប្រកួតប្រជែងរវាងសាធារណរដ្ឋប្រជាមានិតចិន (PRC) និងបណ្ដាប្រទេសលោកខាងលិច ដែលបានប្រឈមទៅនឹងការកើនឡើងពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចទៅជាការពាក់ព័ន្ធផ្នែកយោធាដោយផ្ទាល់។ កត្តាជំរុញនៃការកើនឡើងនេះ គឺលោក Xi Jinping ដែលគេសន្មត់ថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល២.០០០ ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ចិន។លោកបង្ហាញពីការរួមបញ្ចូលកោះតៃវ៉ាន់ទៅក្នុងទឹកដីរបស់ចិន ថាជាភាពជៀសមិនរួចជាប្រវត្តិសាស្ត្រ ដែលជាចំណុចកណ្តាលនៃគោលដៅផ្ទាល់ខ្លួនរបស់លោកគឺ ធ្វើឱ្យប្រជាជាតិចិន មានភាពរស់រវើកឡើងវិញ ដែលរូបលោកក៏ពណ៌នា ផងដែរ ថាជាប្រវត្តិសាស្ត្រជៀសមិនរួច។ លោកជឿថា រឿងនេះអាចកើតឡើងបានតែនៅក្រោមអំណាចផ្តាច់មុខរបស់បក្សកុម្មុយនិស្តចិន (CCP) ដែលមានគោលបំណងស្ដារប្រទេសចិនឡើងវិញ ចំពោះជំហរដ៏ត្រឹមត្រូវរបស់ខ្លួនប៉ុណ្ណោះ ក្នុងនាមជាមហាអំណាចគ្រប់គ្រងពិភពលោក ដែលដណ្តើមបានដោយអាណានិគមនិយមលោកខាងលិចក្នុងសតវត្សទី ទី១៩ ។ក្រោមការគ្រប់គ្រងរបស់លោក Xi បក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរពីគោលជំហរគោលនយោបាយការបរទេសដ៏ទន់ភ្លន់ដោយផ្អែកលើនយោបាយ ឈ្នះ-ឈ្នះ នៃជំងឺសកលលោក ទៅជារបៀបវារៈពិនិត្យឡើងវិញដោយបើកចំហ រួមទាំងការទាមទារសិទ្ធិគ្រប់គ្រងទឹកដី ដែលបង្កឲ្យមានផលប៉ះពាល់សំខាន់ៗសម្រាប់វិបុលភាព និងសន្តិសុខពិភពលោក។ម្យ៉ាងវិញទៀត លោកស្រី សៃអ៊ីងវិន (Tsai Ing-wen) ដែលជាមេដឹកនាំកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បាននិយាយថា ទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ត្រូវតែកំណត់ដោយលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាជនតៃវ៉ាន់។បញ្ហាចម្រូងចម្រាសរឿងកោះតៃវ៉ាន់ក៏បង្ហាញផងដែរពីមូលហេតុដែលកោះនេះជាការគំរាមកំហែងដល់លោក Xi Jinping និងបក្សកុម្មុយនិស្តចិនរបស់លោក។ ជោគជ័យរបស់តៃវ៉ាន់បង្ហាញថានេះគឺជារឿងមិនពិត ហើយការប្រឆាំងរបស់កោះតៃវ៉ាន់ចំពោះចិន នឹងនាំឲ្យមានភាពតានតឹងដ៏ក្ដៅគគុកកើនឡើង៕

ឆ្នាំ២០២៣ កម្ពុជានាំចេញម្រេចបានជាង ៦ពាន់តោន

2024/01/04 06:09:05 pm        260
គិតត្រឹមបំណាច់ឆ្នាំ ២០២៣ ការនាំចេញម្រេចទៅប្រទេសចិនមានចំនួន ៤៩០ គីឡូក្រាម គិត​ជា​ទឹក​ប្រាក់ចំនួន ៩,៥៤៦ ដុល្លារអាមេរិក ខណៈការនាំចេញសរុបមានប្រមាណជាង ៦ ១៥២ តោន ក្នុងនោះនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម អាល្លឺម៉ង់ កូរ៉េ ជប៉ុន បារាំង សហរដ្ឋអាមេរិក អ៊ីតាលី រុស្ស៊ី អង់គ្លេស ឥណ្ឌា កាណាដា និងប្រទេសម៉ាឡេស៊ី ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤​នេះ​ថា ការនាំចេញម្រេចទៅកាន់ទីផ្សារចិនស្ថិតក្នុងបរិមាណតិចតួចនៅឡើយ ដោយសារ​យើង​ទើប​បាន​បំពេញនីតិវិធី សម្រាប់ទីផ្សារមួយនេះ ប៉ុន្តែក៏ជាទីផ្សារ​ដែល​មាន​សក្តានុពល​ខ្លាំង​ផង​ដែរ​។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ម្រេច​ទៅ​កាន់​ប្រទេស​ចិន​។ឯកឧត្តម បានបន្តថា “បច្ចុប្បន្នក្រសួងកសិកម្ម ក៏កំពុងធ្វើការយកចិត្តទុកដាក់ខ្លាំង ដោយ​បាន​ចាត់​ទុក​ម្រេច គឺជាដំណាំយុទ្ធសាស្រ្តមួយក្នុងចំណោមដំណាំយុទ្ធសាស្រ្តអាទិភាព៤មុនគេ ដែល​យើង​នឹង​រៀបចំ យកមកធ្វើចងក្រងទៅជាសហគមន៍កសិកម្មទំនើប ក្នុងនោះមានដំណាស្រូវ ម្រេច ស្វាយចន្ទីរ និងបន្លែ ហើយយើងសង្ឃឹមថា បើសិន​ជា​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចង​ក្រង​ និង​ប្រែក្លាយ​សហគមន៍​ជា​ច្រើន​សម្រាប់​កសិករ​ដែល​ដាំដំណាំម្រេច​ឲ្យ​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប​បាន នោះយើងនឹង​បង្កើន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ នៃ​ទីផ្សារ​ម្រេច​ទៅ​កាន់​ទីផ្សារ​នាំ​ចេញ​នៅ​លើពិភពលោកផងដែរ”។សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣ ការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣តោន ក្នុង​នោះនាំ​ចេញ​ទៅប្រទេសវៀតណាមចំនួន ៥ ២៣៣តោន ប្រទេសអាល្លឺម៉ង់ចំនួន ៥៣៥,៦៣តោន ប្រទេស​កូរ៉េចំនួន ៧៦,៦៩តោន ប្រទេសថៃចំនួន ៧០តោន សាធារណរដ្ឋឆេកចំនួន ៦៧,៩០​តោន ប្រទេសបារាំងចំនួន ៣៨,០៤តោន សហរដ្ឋអាមេរិកចំនួន ២៦,៧០តោន ប្រទេស​អ៊ីតាលី​ចំនួន ២៥តោន ប្រទេសអ៊ីស្រាអែលចំនួន ២៥តោន កោះតែវ៉ាន់ចំនួន ១៥,០៤តោន ប្រទេស​ម៉ាលី​ចំនួន ១៥តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១២,៨៧តោន ប្រទេសជប៉ុនចំនួន ៥,៩៩តោន ប្រទេស​រុស្ស៊ីចំនួន ១,៥៩តោន ចក្រភពអង់គ្លេសចំនួន ១,៥០តោន ប្រទេសឥណ្ឌា ០,៩៦តោន ប្រទេស​ចិនចំនួន ០,៤៩តោន ប្រទេសលីទុយអានីចំនួន ០,៤២តោន ប្រទេស​នូវែល​ហ្សេឡង់​ចំនួន ០,៣៧តោន ប្រទេសកាណាដា ០,២៤តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៥តោន ប្រទេ​ស​អូស្រ្តាលីចំនួន ០,១៣តោន ប្រទេសសិង្ហបុរីចំនួន ០,១០តោន ប្រទេសដាណឺម៉ាកចំនួន ០,០២​តោន ប្រទេសហូឡង់ចំនួន ០,០១តោន ប្រទេសអូទ្រីសចំនួន ០,០០៦តោន និងប្រទេស​ម៉ាឡេស៊ី​ចំនួន ០,០០២តោន។យោងតាម​ស្ថិតិឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម ផ្ទៃដីដាំដុះម្រេច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន៧ ០៦០ហិកតា នៅទូទាំង១៧ខេត្ត (លើកលែងតែខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កណ្តាល ភ្នំពេញ ព្រៃវែង ស្ទឹងត្រែង និងស្វាយរៀង ដែលគ្មានការដាំដុះម្រេច) ផ្ទៃ​ដី​ប្រមូលផលមានចំនួន ៦ ៨៣០ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១៨ ៥០៣​តោន (ទិន្នផលជាមធ្យមមានចំនួន ២,៧១តោន/ហិកតា)៕

លោក ប្ល៊ីនខិន និង លោក កាមេរូន បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង់គ្លេស-អាមេរិក ក្នុងការជួយអ៊ុយក្រែន

2024/01/04 05:31:59 pm        98
ក្រសួងការបរទេសអាមេរិក បានរាយការណ៍កាលពីថ្ងៃទី២ ខែមករាថា រដ្ឋមន្ត្រីការបរទេស លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីត កាមេរូន (David Cameron) បានសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន។លោកប្ល៊ីនខិន និង លោកកាមេរូន ក៏បានពិភាក្សាគ្នាអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយផ្តោតលើការកែលម្អការការពារប្រជាជនស៊ីវិល និងការផ្តល់ជំនួយមនុស្សធម៌។សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា៖«ពួកគេបានពិភាក្សាអំពីសារៈសំខាន់នៃសកម្មភាពពហុភាគីរួម ដើម្បីប្រឆាំងនឹងការគំរាមកំហែងជាសកលដែលកើតឡើងពីការវាយប្រហាររបស់ក្រុមឧទ្ទាមហួទីដែលគាំទ្រដោយអ៊ីរ៉ង់លើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម»។លោកទាំងពីរ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីជួយអ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ុណាក់ (Rishi Sunak) កាលពីថ្ងៃទី២ ខែមករា។ ពួកគេ បានពិភាក្សាអំពីការពង្រឹងការការពារដែនអាកាសអ៊ុយក្រែន និងសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

រដ្ឋបាលក្រុងសំរោង អនុវត្តដំណើរការសាកល្បងធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ជូនដល់ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

2024/01/03 10:12:34 pm        229
ឧត្ដរមានជ័យ៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឲ្យអនុវត្តការសាកល្បង​ដំណើរការ​ចំពោះការផ្តល់សេវាធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្ករភាពងាយស្រួលរហ័សបន្ថែមទៀតជូនប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាសាកល្បងនេះ មានរយៈពេល៦ខែ។លោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានលើកឡើងថា ការផ្តល់សិទ្ធក្នុងការសម្រេចពីថ្នាក់​ខេត្ត​ទម្លាក់មកថ្នាក់មូលដ្ឋានក្រុង ស្រុក នៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ក៏ដូចជាតាមបណ្តាលស្រុកផ្សេងៗទៀត​ក្នុងការ​មក​ទទួល​ស្នើសុំសេវាធ្វើបណ្ណព្រំដែន​កម្ពុជា-ថៃ បានបង្កភាពងាយស្រួលដល់ពលរដ្ឋគ្រប់ៗគ្នា​ដែលមាន​បំណង​ចង់ឆ្លងដែន​ចូលទៅប្រទេសថៃ ដោយស្របច្បាប់។លោកអភិបាលក្រុង បន្តថា សម្រាប់ការធ្វើបណ្ណព្រំដែននៅមូលដ្ឋាន​ ក្រុងសំរោង នាពេលនេះ គឺ​ប្រជាពលដ្ឋមកពីតាមបណ្តាលស្រុកផ្សេងគ្នា ក្នុងខេត្តឧត្តរមានជ័យ ខុសដែន​សមត្ថកិច្ចរបស់​ខ្លួននោះ គឺមិនអាចមកទទួលសេវាធ្វើបណ្ណព្រំដែននេះបាននោះទេ គឺ​តម្រូវ​តែ​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​អចិន្រ្តៃយ៍ ក្នុងក្រុងសំរោងតែប៉ុណ្តោះ។ ដោយក្នុង​បណ្ណព្រំដែនកម្ពុជា-ថៃ​មួយ​សន្លឹកមាន​តម្លៃពីរម៉ឺនរៀល​ សម្រាប់សេវាបង់ជូនរដ្ឋ។ ដំណើរការសាកល្បងនេះ មានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១ខែកមរា ឆ្នាំ២០២៤ ។យ៉ាងណាម៉ិញបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះរាជរដ្ឋាភិបាលកម្ពុជា​អាណត្តិ​ថ្មី​ ដែល​មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី​នៃកម្ពុជា ជា​និច្ចកាល​សម្តេចធិបតី តែងតែ​បាន​គិតគូរ​យកចិត្តទុកដាក់ខ្ពស់ពី​សុខទុក្ខ និងការលំបាកនានា​របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ការផ្តល់សេវាធ្វើបណ្ណព្រំដែនទម្លាក់ឲ្យកាន់តែ​ដល់មូលដ្ឋាន​របស់​ពួកគាត់​ក៏ដូចជាការផ្តល់សេវាផ្សេងៗនោះ គឺវាអាចកាត់​បន្ថយនៅ​ការ​ចំណាយ​ផ្សេងៗ​​របស់ពួកគាត់​បាន​មួយកម្រិតផងដែរ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋអាចមកទទួលសេវាស្នើសុំធ្វើបណ្ណព្រំដែនកម្ពុជា-ថៃនេះ បាន​នៅអង្គភាពច្រកចេញចូលតែមួយបានជាធម្មតា នៅរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រសិនបើបងប្អូន​ប្រជាពលរដ្ឋណា​មិនចង់ធ្វើនៅតាមបណ្តាលក្រុងស្រុកសាមីរបស់ខ្លួននោះ។ បណ្ណព្រំដែននេះ គឺ​ពលរដ្ឋមានសិទ្ធធ្វើដំណើរឆ្លងដែនចូលទៅប្រទេសថៃ មានរយៈពេល១សប្តាហ៍ទើបផុតកំណត់ លើខេត្តចំនួនបីគឺខេត្តសុរិន្ទ តាមច្រកអូរស្មាច់ ក្រុងសំរោង ខេត្តស៊ីសាកេត ច្រកជាសាងាំ ស្រុកអន្លង់វែង និងខេត្តបុរីរុំ ច្រកជប់គគី ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ សា​រិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM