កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ វិមានឈ្នះ ឈ្នះ សង់ឡើងជានិមិត្តរូបសន្តិភាព មិនមែនធ្វើលើកតម្កើងសម្តេចតេជោនោះទេ

2023/12/29 04:24:33 pm        235
ឆ្លើយតបទៅកាន់ក្រុមប្រឆាំងមួយចំនួនដែលរិះគន់ នៃការសាងសង់វិមាន ឈ្នះ ឈ្នះ នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះ ឈ្នះ គឺសាងសង់ឡើងបង្ហាញជានិមិត្តរូបនៃកូនខ្មែរគ្រប់រូប និងធ្វើឡើងក៏ដើម្បីជានិមិត្តរូបនៃសុខសន្តិភាពរបស់កម្ពុជាទាំងមូលផងដែរ មិនមែនធ្វើឡើងដើម្បីតែលើកតម្កើងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ ។នៅក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចង់ចាំនូវតម្លៃនៃសន្តិភាព តថភាពពិតប្រាកដរបស់កម្ពុជា។ មួយវិញទៀតវិមានជាប្រវត្តិសាស្រ្តមួយនេះក៏នឹងផ្ទុកនូវរាល់ប្រវត្តិសាស្រ្ត ពិតប្រាកដរបស់ក្រុម​ប្រតិបត្តិករ ដែលបាននាំឲ្យកម្ពុជាមានសុខសន្តិភាពរហូតដល់សព្វ​ថ្ងៃនេះផងដែរ។សូមបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

2023/12/29 02:30:35 pm        514
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបានខិតខំសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការចុះស្រាវជ្រាវគ្រប់ទីកន្លែងនូវប្រវត្តិសាស្រ្តពិតរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី និងតួអង្គសំខាន់ដ៏ទៃទៀត រហូតដល់ការសាងសង់នូវវិមានឈ្នះ ឈ្នះ សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តទាំងនោះ ដើម្បីបង្ហាញនូវតថភាពពិតប្រាកដរបស់កម្ពុជា ទាំងភាពជួរចត់ និងភាពជោគជ័យនោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា គ្រប់ជំនាន់ចង់ចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដ របស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យ​ស្ថិតស្ថេរ​ជារៀងរហូតទៅផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើងដើម្បីសម្រាប់ទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ គឺធ្វើឡើងដើម្បីជាការបង្ហាញ និងទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាល សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អះអាងថា នយោបាយឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀតរួមទាំងប្រជាពលរដ្ឋផងដែរ។-សម្តេចធិបតីហ៊ុន ម៉ាណែត ចោទជាសំណួរថា ប្រសិនបើក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាពុំមានសុខ សន្តិភាពទេ តើមានទាហាន នគរបាល ឬបងប្អូនទាំងអស់ដែលកំពុងឈរនៅទីនេះមានប៉ុន្មាននាក់ ខណៈ វត្តមានរបស់បងប្អូននៅទីនេះ បានគឺជាផលលាភដែលបានកើតឡើងចេញពីសុខសន្តិភាពនេះហើយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើមិនមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេ តើក្នុងរយៈពេល២៥ឆ្នាំមកនេះ មានខេត្តណាខ្លះទៅដែលនឹងត្រូវប្រកាសថា ជាខេត្តគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ? នេះជាសំណួរដែលត្រូវ ចោទសួរយើងទាំងអស់គ្នា?។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពបង្ករជម្រើស បង្កើតឱកាសដល់កូនចៅខ្មែរគ្រប់រូប ហើយផលលាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែបច្ចុប្បន្ននោះទេ គឺបានផលដល់កូនខ្មែរគ្រប់ជំនាន់ និងជារៀងរហូតតទៅ។-សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយ​កិត្យានុភាព​ប្រទេសកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើ ឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងឆ្នាំ២០៥០ ជាប្រទេសចំណូលកម្រិតខ្ពស់ ខណៈ មហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយចំនួនដែលរិះគន់ នៃការសាងសង់វិមានឈ្នះ ឈ្នះថា វិមានឈ្នះ ឈ្នះ គឺបានសាងសង់ឡើង ដើម្បីជានិមិត្តរូបនៃកូនខ្មែរទាំងអស់គ្នា ធ្វើឡើងដើម្បីជានិមិត្តរូបនៃសុខសន្តិភាពរបស់កម្ពុជា ទាំងមូល មិនមែនធ្វើឡើងដើម្បីតែលើក​តម្កើង​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមប្រឆាំងថា ភាពជោគជ័យនៃនយោបាយឈ្នះ ឈ្នះ គឺទទួលបានផលទាំងអស់គ្មា មិនថាក្រុមអ្នករិះគន់ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

2023/12/29 02:28:17 pm        525
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ។

គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការស្ថាបនាផ្លូវក្រាលល្បាយគ្រួស ២ខ្សែ នៅស្រុកជុំគីរី

2023/12/28 09:49:31 pm        319
គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភវិឌ្ឍន៍ជនបទ បានចុះ​ពិនិត្យ​វាយ​តម្លៃបញ្ចប់ការងារស្ថាបនាផ្លូវដីក្រាលល្បាយគ្រួស ២ខ្សែ និងលូ ២គម្រោង នៅ​ស្រុកជុំគីរី ខេត្តកំពត។នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ​គណៈ​កម្មការ​អន្តរ​ក្រសួង​ចុះ​ត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តកំពត​។ គម្រោងទី១÷ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង៤ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពី ប់មុខពីរចំនួន ១កន្លែង លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៥កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងគម្រោងទី២ . ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង៥ ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៤​កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ដែលគម្រោងទាំង២នេះ អនុវត្ត​ដោយ​ក្រុម​ការងារ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១។ក្រោយពីបានត្រួតពិនិត្យរួច ឯកឧត្តមបណ្ឌិត ក៏ជា​គណៈកម្មការ​អន្តរ​ក្រសួង​បាន​សម្រេច​ព្រម​ទទួល​យក​ការបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូ ទាំង២គម្រោងខាងលើ និង​ថា​ក្រុម​ការងារ​វិស្វកម្ម ពិតជាបានអនុវត្តត្រឹមត្រូវតាមលក្ខណៈ បទដ្ឋានបច្ចេកទេស ធានា​បាន​នូវ​គុណភាព សុវត្ថិភាព និងសោភណ្ឌភាព សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​កាន់តែប្រសើរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធ មន្ទីរអភិវឌ្ឃន៍ជនបទ អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវទាំងនោះ អោយបានល្អ និង​ចូលរួម​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវអោយជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេស​ពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន រួមគ្នាប្រើ រួមគ្នា​ថែ​ទាំ​ផ្លូវ​ឲ្យ​បាន​ល្អ៕​

គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀងទី១ លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា

2023/12/28 08:57:53 pm        706
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ មានគណបក្សនយោបាយចំនួន៤ ឈរ ឈ្មោះ​ប្រកួតប្រជែង ហើយគណបក្សនយោបាយទាំងអស់នោះ ក៏បាន​រក​ឃើញ​លេខ​រៀង​របស់​ខ្លួន​ផង​ដែរ សម្រាប់ឲ្យគេបោះឆ្នោតជូន ។លទ្ធផលនៃការចាប់ឆ្នោត គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខ​រៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤ ដែល​ពិធីនេះ មាននិមន្តតំណាងព្រះសង្ឃនាយកទាំង២គណៈ តំណាងក្រសួងស្ថាប័ន និង​តំណាង​គណបក្សនយោបាយ អង្គការ សមាគមក្រៅរដ្ឋាភិបាល សារព័ត៌មាននានា ចូលរួម​ធ្វើ​ជា​សាក្សី​ផង​ដែរ ។នៅក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្នោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត នៅលើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការចាប់ឆ្នោតយកលេខរៀងនេះ សំដៅធ្វើឲ្យ​មាន​ភាព​យុត្តិធម៌ តម្លាភាព ក្នុងការកំណត់ លេខរៀងឈ្មោះគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត នៅ​លើ​សន្លឹកឆ្នោត ។ឯកឧត្តម បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់​គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់​ការ​ឃោសនា បោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោតផងដែរ ។ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដំណើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម តាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក ហើយ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បាន​បញ្ចប់​រួច​ហើយ ដោយគណបក្សនយោបាយទាំង៤ នឹងចូលរួមប្រកួតប្រជែង និងបាន​ឈរ​ឈ្មោះ​នៅ​គ្រប់​មណ្ឌល​ទាំង៨ ភូមិភាគ ខណៈការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គ.ជ.ប បាន​ទទួលរួចរាល់នូវបញ្ជីឈ្មោះតំ ណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែល​មាន​ចំនួនជាង១ម៉ឺន១ពាន់នាក់ ។ ឯកឧត្តម បានបញ្ជាក់ថា ផ្អែកតាមប្រតិទិន នៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឲ្យដល់ការប្ដឹងតវ៉ា និង​ប្ដឹង​ជំទាស់ បន្ទាប់មក គ.ជ.ប នឹងផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ការស្ទង់មតិ៖ ៥៨ភាគរយនៃប្រជាជនអ៊ុយក្រែនជឿថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាម ក្នុងរយៈពេលខ្លី

2023/12/28 07:54:49 pm        434
ជាងពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន មានសុទិដ្ឋិនិយមអំពីឱកាសរបស់ប្រទេសពួកគេ ក្នុងការឈ្នះសង្រ្គាមជាមួយរុស្ស៊ីក្នុងរយៈពេលខ្លី នេះបើយោងតាមការស្ទង់មតិរបស់មូលនិធិ Ilko Kucheriv Democratic Initiatives និងមជ្ឈមណ្ឌល Razumkov ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៧ ខែធ្នូ។ក្នុងចំណោមអ្នកដែលជឿជាក់លើជ័យជម្នះ ក្នុងរយៈពេលខ្លី ៦ភាគរយ ជឿថា អ៊ុយក្រែននឹងឈ្នះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ២១ភាគរយ ជឿថា អ៊ុយក្រែននឹងឈ្នះនៅរដូវក្តៅឆ្នាំ ២០២៤ ហើយ ៣១ភាគ ជឿថា ជ័យជម្នះ អ៊ុយក្រែននឹងចំណាយពេលពី ១ ទៅ ២ ឆ្នាំ។ចំណែក ១៥ភាគរយ ផ្សេងទៀតជឿថាអ៊ុយក្រែននឹងឈ្នះក្នុងរយៈពេលមធ្យមរវាង ៣ ទៅ ៥ ឆ្នាំចាប់ពីពេលនេះ។ មានតែអ្នកឆ្លើយសំណួរ ២,៥ភាគរយ ប៉ុណ្ណោះដែលជឿថា ជ័យជម្នះរបស់អ៊ុយក្រែន នឹងមិនកើតឡើងពិតឡើយ។ការស្ទង់មតិ ក៏បានបង្ហាញផងដែរថា ភាគច្រើននៃប្រជាជនអ៊ុយក្រែន ឬ ៨៨ភាគរយនៃអ្នកឆ្លើយសំណួរជឿថា អ៊ុយក្រែននឹងងើបចេញពីជ័យជម្នះពីសង្គ្រាម ខណៈដែល ៥ភាគរយនៃអ្នកឆ្លើយតបសង្ស័យថា ជ័យជម្នះ នឹងអាចទៅរួច។ក្នុងចំណោមអ្នកដែលរស់នៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ សមាមាត្រនៃអ្នកឆ្លើយតបដែលនិយាយថា ពួកគេសង្ស័យលើជ័យជម្នះសម្រាប់អ៊ុយក្រែន បានកើនឡើងដល់១០ភាគរយ។

យុវជនអ៊ីស្រាអែល ដែលបដិសេធមិនចុះឈ្មោះចូលបម្រើកងទ័ព ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣០ថ្ងៃ

2023/12/28 07:51:03 pm        514
សកម្មជនអ៊ីស្រាអែល ដែលមានអាយុ ១៨ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយោធា រយៈពេល ៣០ថ្ងៃ បន្ទាប់ពីគេ បានបដិសេធមិនចុះឈ្មោះបម្រើក្នុងជួរកងទ័ពអ៊ីស្រាអែល ចំពេលសង្រ្គាមអ៊ីស្រាអែលហាម៉ាសដែលកំពុងបន្ត។យោងតាមវីដេអូដែលបានបង្ហោះនៅលើគណនីX របស់អង្គការMesarvot ដែលជាអង្គការមានទំនាក់ទំនងជាមួយជនជាតិអ៊ីស្រាអែលវ័យក្មេង ដែលមិនចង់បម្រើក្នុងយោធារដ្ឋ លោក Tal Mitnick បាននិយាយមុនពេលខ្លួនដើរចូលទៅក្នុងមូលដ្ឋានយោធា Tel HaShomerថា៖«ខ្ញុំជឿថា ការសម្លាប់មិនអាចដោះស្រាយការសម្លាប់បានទេ»។ «ការវាយប្រហារឧក្រិដ្ឋកម្មលើតំបន់ហ្កាហ្សា នឹងមិនដោះស្រាយការកាប់សម្លាប់ដ៏ឃោរឃៅ ដែលក្រុមហាម៉ាស បានធ្វើឡើងនោះ។ អំពើហិង្សា មិនអាចដោះស្រាយអំពើហិង្សាបានទេ។ នោះហើយជាមូលហេតុដែលខ្ញុំបដិសេធ»។មនុស្សមួយក្រុម បានប្រមូលផ្តុំគ្នាដោយសាមគ្គីភាពជាមួយ យុវជន Mitnick មុនពេលចូលទៅក្នុងមូលដ្ឋានយោធា ដែលលោក ត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃអង្គារ។ ការកាត់ទោសដាក់ពន្ធនាគាររបស់លោក អាចនឹងត្រូវបន្តឲ្យលើសពី ៣០ថ្ងៃដំបូង ប្រសិនបើលោក បដិសេធមិនព្រមចុះឈ្មោះម្តងទៀត។ការសម្រេចចិត្តនេះ កើតឡើងក្នុងអំឡុងពេលអស់សង្ឃឹមចំពោះតំបន់ហ្កាហ្សា ដែលនៅតែរងការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែលជិត ១២សប្តាហ៍ហើយ បន្ទាប់ពីសង្គ្រាម បានចាប់ផ្តើម។ ប្រជាជនប៉ាឡេស្ទីនជាង ២០. 000នាក់ ត្រូវបានសម្លាប់ នេះបើយោងតាមតួលេខដែលផ្តល់ដោយក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃសុក្រ។ របាយការណ៍របស់អង្គការសហប្រជាជាតិ ក៏បានព្រមានផងដែរថា ប្រជាជនជាងកន្លះលាននាក់ នៅតំបន់ហ្កាហ្សា កំពុងស្រេកឃ្លាន ដោយហានិភ័យនៃគ្រោះទុរ្ភិក្ស កើនឡើងជារៀងរាល់ថ្ងៃ។

រដ្ឋាភិបាលជប៉ុន អនុម័តផែនការបឋមសម្រាប់មូលដ្ឋានអាមេរិក ជុំវិញការប្រឆាំងរបស់ខេត្តអូគីណាវ៉ា

2023/12/28 07:42:07 pm        470
រដ្ឋាភិបាលជប៉ុន បានអនុម័តផែនការបឋម ដែលជំនួសរដ្ឋាភិបាលខេត្តនូវការងារកែលម្អមូលដ្ឋាន ជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីតាំងមូលដ្ឋានកងម៉ារីនសហរដ្ឋអាមេរិក នៅក្នុងខេត្តអូគីណាវ៉ា។រដ្ឋាភិបាលកណ្តាល មានផែនការផ្លាស់ប្តូរទីតាំងស្ថានីយ៍ដែនអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់ទីតាំងមួយនៅតំបន់ Henoko ទីក្រុង Nago ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តអូគីណាវ៉ា ក៏ដោយ។មន្ត្រីខេត្តអូគីណាវ៉ា បានជំទាស់ទៅនឹងការចេញសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ ដែលបង្គាប់ឱ្យខេត្តនេះ អនុម័តការងារកែលម្អមូលដ្ឋានដែលពាក់ព័ន្ធនៅតំបន់ឈូងសមុទ្រ នៅត្រឹមថ្ងៃចន្ទ។ក្រសួងរៀបចំដែនដី បានផ្តល់ភ្លើងខៀវចំពោះការងារនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វាជាលើកដំបូង សម្រាប់រដ្ឋាភិបាលកណ្តាល ក្នុងការជម្នះលើការសម្រេច របស់អាជ្ញាធរតំបន់ ដោយផ្អែកលើច្បាប់ស្វ័យភាពក្នុងតំបន់។ បន្ទាប់ពីមានការអនុម័ត ក្រសួងការពារជាតិ មានផែនការចាប់ផ្តើមការងារកែលម្អមូលដ្ឋាន នៅមូលដ្ឋានផ្លាស់ប្តូរទីតាំង នៅពាក់កណ្តាលខែមករា ខាងមុខនេះ។អភិបាលខេត្តអូគីណាវ៉ា លោក Tamaki Denny បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលកណ្តាល បានរំលោភលើស្វ័យភាព និងការពឹងផ្អែកលើខ្លួនឯងរបស់រដ្ឋាភិបាលតំបន់។ លោកនិយាយថា ខេត្តអូគីណាវ៉ា ត្រូវតែអនុញ្ញាតម្តងទៀតឲ្យគេដឹងថា នេះមិនមែនគ្រាន់តែជាបញ្ហាទាក់ទងនឹងខេត្តនេះប៉ុណ្ណោះទេ។

ប្រធានាធិបតីអ៊ុយក្រែន និយាយថា ប្រទេសរបស់លោក អាចក្លាយជាប្រទេសផលិតសព្វាវុធដ៏ធំ

2023/12/28 07:24:29 pm        515
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក អាចក្លាយជាប្រទេសផលិតផ្នែកការពារជាតិធំបំផុតមួយនៅក្នុងពិភពលោក ហើយបញ្ហានេះ លោកប្រាកដថាឧស្សាហកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែន ពិតជាអាចក្លាយជារោងចក្រផ្នែកការពារជាតិដ៏មានផលិតភាព និងរឹងមាំបំផុតមួយក្នុងចំណោមរោងចក្រចំនួន ១០ នៅលើពិភពលោក នៅទីបំផុត។លោកបាននិយាយក្នុងអំឡុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃពុធថា ឧស្សាហកម្មនេះ កំពុងរួមចំណែករួចទៅហើយ មិនត្រឹមតែក្នុងការពង្រឹងសមត្ថភាពការពារផ្ទាល់ខ្លួនរបស់អ៊ុយក្រែនក្នុងពេលមានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការងារផងដែរ ។លោក Zelensky បានសរសើរដល់កិច្ចព្រមព្រៀង ជាមួយដៃគូប្រទេសលោកខាងលិច លើសពីសហរដ្ឋអាមេរិកទាំងអស់ លើការផលិតសព្វាវុធរួមគ្នាថា ជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុតរបស់យើងនៅឆ្នាំនេះ។ លោកនិយាយថា នេះធ្វើឱ្យមានលទ្ធភាពក្នុងការបង្កើតយុទ្ធោបករណ៍ទំនើបៗ ហើយ ការផលិតសព្វាវុធបែបប្រទេសលោកខាងលិច នឹងត្រូវបានគេធ្វើមូលដ្ឋានីយកម្មបន្ថែមទៀត។កាលពីពេលមុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន លោក Olexander Kamyshin បានប្រាប់សារព័ត៌មានថា ប្រទេសអ៊ុយក្រែន បានបង្កើនការផលិតផ្នែកការពារជាតិរបស់ខ្លួនបីដង ក្នុងឆ្នាំបច្ចុប្បន្ន។

សហរដ្ឋអាមេរិក បញ្ចេញជំនួយយោធាចុងក្រោយ ២៥០លានដុល្លារឲ្យទៅអ៊ុយក្រែន

2023/12/28 06:47:43 pm        394
សេតវិមាន បានអនុម័តកញ្ចប់ជញ្ជូនយោធាអាមេរិកមួយផ្សេងទៀតឲ្យទៅអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់២៥០លានដុល្លារអាមេរិក។ ក្រុមមន្ត្រីអាមេរិក និយាយថា កញ្ចប់ជំនួយចុងក្រោយរួមមានប្រព័ន្ធការពារដែលអាកាស កាំភ្លើងធំនិងគ្រាប់រំសេវសម្រាប់អាវុធធុនតូច និង អាវុធប្រឆាំងរថក្រោះ ។ ប៉ុន្តែជំនួយនេះ នឹងក្លាយជាមូលនិធិចុងក្រោយ ដោយគ្មានការអនុម័តពីសភាថ្មីៗ ជាទីដែលការចរចា បានជាប់គាំង។ ប្រទេសអ៊ុយក្រែន បានព្រមានថា កិច្ចខិតខំសង្រ្គាមនិងហិរញ្ញវត្ថុសាធារណៈកំពុងជួបការប្រឈម ប្រសិនបើណ្ដាប្រទេសលោកខាងលិច ពុំផ្ដល់ជំនួយបន្ថែមទៀត។ ស្របពេលការវាយបកលើកងកម្លាំងរុស្ស៊ីនៅត្រឹង នៅក្នុងភាគខាងកើតប្រទេស និងមានការប្រែប្រួលតិចតួច លើការគ្រប់គ្រងសមរភូមិមុខ ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រឈម នឹងការបាត់បង់ជំនួយពីក្រុមសម្ព័ន្ធមិត្ត នៅក្នុងទីក្រុងវ៉ាស៊ីនតោន និង អឺរ៉ុប ។ ទោះបីជាកិច្ចខិតខំប្រឹងប្រែងជួយក្នុងសង្រ្គាមអ៊ុយក្រែន ទទួលបានការគាទ្រខ្លាំង នៅក្នុងសភាអាមេរិក ក្ដី កិច្ចព្រព្រមព្រៀងជួយផ្ដល់អាវុធបន្ថែម ត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ ដែលទទូចថា វិធានការសន្តិសុខកាន់តែតឹងរ៉ឹងលើព្រំដែនអាមេរិក និងម៉ិកស៊ិក ត្រូវតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងជំនួយយោធាណាមួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM