គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា
សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីអំពាវនាវឱ្យរួមគ្នា ថែរក្សាដួងព្រលឹងជាតិឱ្យមានជីវិតរាប់ពាន់ឆ្នាំតទៅមុខទៀត

2023/12/08 06:38:01 pm        318
មានប្រសាសន៍ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយ«បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក» ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមរួមគ្នាថែរក្សាដួងព្រលឹងជាតិនៅតំបន់រមណីយដ្ឋានអង្គរ ឱ្យមានជីវិតរស់រវើករាប់ពាន់ឆ្នាំតទៅមុខទៀត។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា រវាងពលរដ្ឋ និងមរតកវប្បធម៌របស់ដូនតាដែលជាដួងព្រ លឹងរបស់ជាតិ គឺរាជរដ្ឋាភិបាលជ្រើសរើសយកទាំងពីរ។ ហេតុនេះត្រូវដោះស្រាយឱ្យបានសមស្រប ទាំងសម្រាប់ប្រជាពលរដ្ឋ និងដួងព្រលឹងជាតិ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា មានតំបន់រមណីយដ្ឋានមួយចំនួនដែលបានដាក់ចូលក្នុ ងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។តំបន់រមណីយដ្ឋានអង្គរ ដែលបានកំណត់យកចាប់ពីភ្នំគូលែន ដល់មាត់បឹងទន្លេសាបនោះ ត្រូវបាន អង្គការយូណេស្កូសម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្លួននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩ ៩២។ នៅក្នុងការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូនេះ កម្ពុជាត្រូវគោរពតាមលក្ខខណ្ឌ របស់យូណេស្កូទាំងអស់ដើម្បីការពារ និងអភិរក្ស។ ការជួសជុល ឬ សម្រេចធ្វើអ្វីមួយនៅតំបន់នោះ ក៏ ត្រូវមានការអនុញ្ញាតពីយូណេស្កូផងដែរ។ក្ដីបារម្ភរបស់ស្ថាប័នជំនាញ នោះគឺការរស់នៅរបស់ពលរដ្ឋដែលអាចធ្វើសកម្មភាពមួយចំនួនប៉ះពាល់ ដល់ប្រាសាទ និងតំបន់រមណីយដ្ឋាន។ ប្រសិនបើមានការខូចខាត ឬ បាត់បង់ណាមួយ ដោយសកម្ម ភាពមនុស្ស នោះអង្គការយូណេស្កូ អាចនឹងសម្រេចដករមណីយដ្ឋានអង្គរចេញពីបញ្ជីរបស់ខ្លួនបាន៕ដោយ៖ គង់ ឌិន

លោក Cameron៖ អ៊ីស្រាអែល «ត្រូវតែធ្វើសកម្មភាពឲ្យខុសគ្នា» នៅតំបន់ហ្កាហ្សាភាគខាងត្បូង

2023/12/08 06:13:18 pm        89
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល ត្រូវតែ«ធ្វើសកម្មភាពឲ្យខុសគ្នា» នៅតំបន់ហ្កាហ្សាភាគខាងត្បូង ចំពោះរបៀបដែលខ្លួនបានធ្វើ នៅក្នុងយុទ្ធនាការខ្សែត្រៀមជួរមុខ នៅភាគខាងជើង។លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានថ្លែងប្រាប់សារព័ត៌មាន CNN ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ទាំងអង់គ្លេស និងសហរដ្ឋអាមេរិក នឹងបន្តសង្កត់ធ្ងន់លើតម្រូវការការពារជីវិតជនស៊ីវិលចំពោះអ៊ីស្រាអែល។ នៅក្នុងការអត្ថាធិប្បាយដែលឆ្លុះបញ្ចាំងពីជំហររបស់លោកខាងលិចដ៏តឹងរ៉ឹងលើចំនួនអ្នកស្លាប់នៃសង្គ្រាម រយៈពេលពីរខែរបស់អ៊ីស្រាអែលលើក្រុមសកម្មប្រយុទ្ធហាម៉ាស លោក Cameron បាននិយាយថា៖«ទីបំផុត សន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែល មិនត្រឹមតែពឹងផ្អែកទៅលើកម្លាំងប្រដាប់អាវុធរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងទៅលើការធ្វើឲ្យប្រជាជនប៉ាឡេស្ទីន អាចរស់នៅដោយសន្តិភាព និងសន្តិសុខផង ដែរ។ របាយការណ៍ដែលបានចេញពីក្រុងហ្ស៊េរុយសាឡឹម កាលពីយប់ថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក អង់តូនី ប្ល៊ីនខិន អ្នកការទូតជាន់ខ្ពស់របស់អាមេរិក បានថ្លែងប្រាប់មន្ត្រីអ៊ីស្រាអែលថា ក្រុងវ៉ាស៊ីនតោន រំពឹងថា អ៊ីស្រាអែល នឹងបញ្ចប់ការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សា ក្នុងខែក្រោយនេះ។យោងសារព័ត៌មាន The Times បានឲ្យដឹងថា លោកប្ល៊ីនខិន បានបង្ហាញពីការព្រួយបារម្ភអំពីចំនួនអ្នកស្លាប់កើនឡើងដល់រដ្ឋាភិបាលរបស់លោកណេតានីយ៉ាហ៊ូ ហើយបាននិយាយថា លោក បៃដិន រំពឹងថា សង្រ្គាម នឹងបញ្ចប់ ក្នុងរយៈពេលបីខែ បន្ទាប់ពីវា បានចាប់ផ្តើម។

រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ជំរុញឱ្យមហាអំណាច OPEC+ ចូលរួមកាត់បន្ថយប្រេង

2023/12/08 06:08:33 pm        250
អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) បានអំពាវនាវឱ្យបណ្ដាសមាជិក OPEC+ ទាំងអស់ចូលរួមកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលសម្រាប់ជាប្រយោជន៍នៃសេដ្ឋកិច្ចពិភពលោក ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រជុំដ៏ប្រេះស្រាំនៃក្លឹបអ្នកផលិតប្រេង។ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទីក្រុងរីយ៉ាដ ក្នុងដំណើរទស្សនកិច្ចយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាមេដ ប៊ីនសាលម៉ាន (Mohammed bin Salman) វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍រួមរុស្ស៊ី-អារ៉ាប៊ីសាអូឌីតអំពីការសង្ខេបលើការពិភាក្សារបស់ពួកគេ។កិច្ចប្រជុំអង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) ដែលរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀតបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនចំពោះការកាត់បន្ថយដោយស្ម័គ្រចិត្តថ្មីប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី លើការកាត់បន្ថយស្ម័គ្រចិត្តចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បាននិយាយថា រាជទាយាទអារ៉ាប៊ីសាអូឌីត ដែលគេស្គាល់ថាព្រះនាម MbS និងលោកពូទីន បានសង្កត់ធ្ងន់ក្នុងការបំពេញតម្រូវការរបស់ពួកគេសម្រាប់សមាជិក OPEC+ ដើម្បីប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងរបស់ក្រុមនេះ។ សមាជិកដ៏ធំបំផុតនៃអង្គការ OPEC ដែលត្រូវបានដកចេញពីការកាត់បន្ថយប្រេងគឺប្រទេសអ៊ីរ៉ង់ ដែលសេដ្ឋកិច្ចស្ថិតរបស់ខ្លួនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មផ្សេងៗរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៧៩ មកបន្ទាប់ពីការឡោមព័ទ្ធស្ថានទូតអាមេរិកនៅទីក្រុងតេអេរ៉ង់៕

លោក Trump បង្ហាញខ្លួននៅឯសវនាការបណ្តឹងរដ្ឋប្បវេណី New York ខណៈសំណុំរឿងជិតបញ្ចប់

2023/12/08 06:04:28 pm        244
លោកអតីតប្រធានាធិបតី Donald Trump បានវិលត្រលប់ទៅកាន់បន្ទប់សវនាការនៅទីក្រុង New York វិញកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការជំនំជម្រះក្ដីបណ្តឹងរដ្ឋប្បវេណី ករណីក្លែងបន្លំឯកសារដែលកំពុងបន្តរបស់លោក ជាទីដែលក្រុមមេធាវីការពារក្តីរបស់​លោកបានព្យាយាម​បញ្ចុះបញ្ចូល​ចៅក្រមថាក្រុមហ៊ុនគ្រួសាររបស់លោក ពុំបានក្លែងបន្លំលើការបំប៉ោងតម្លៃទ្រព្យរបស់ខ្លួនដើម្បីទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុកាន់តែច្រើននោះឡើយ។នៅពេលរូបលោកចេញពីបន្ទប់សវនាការ បេក្ខជននាំមុខសម្រាប់ការតែងតាំងប្រកួតប្រជែងតំណែងប្រធានាធិបតីមកពីសាធារណរដ្ឋឆ្នាំ ២០២៤ រូបនេះ បានបង្ហាញយុទ្ធសាស្ត្រដែលធ្លាប់ស្គាល់ ដោយនិយាយថារដ្ឋអាជ្ញារបស់រដ្ឋ ដែលបាននាំយកករណីនេះ គឺជាអ្នកដែលបានប្រព្រឹត្តការក្លែងបន្លំទៅវិញទេ មិនមែនជារូបលោកនោះទេ។រដ្ឋអាជ្ញាបានប្រព្រឹត្តការក្លែងបន្លំ។ អ្នកទើបតែឃើញនៅទីនោះ។លោកស្រីជាជនបោកប្រាស់។ ករណីទាំងមូលនេះគឺជាការក្លែងបន្លំ។នេះជាការជ្រៀតជ្រែកការបោះឆ្នោត។តុលាការនេះកំពុងឃាត់លោកឲ្យនៅទីនេះមិនឲ្យលោកទៅកាន់រដ្ឋអាយអូវ៉ា(Iowa)និងរដ្ឋញូវ ហែមស៊ៀ(New Hampshire)។រដ្ឋអាជ្ញាទីក្រុង New York លោកស្រី ឡេស្ហា ចែមស៍ (Lettia James) កំពុងព្យាយាមផាកពិន័យចំនួន ២៥០ លានដុល្លារ និងការហាមប្រាមលោក Trump មិនឲ្យធ្វើអាជីវកម្មអចលនទ្រព្យពាណិជ្ជកម្ម។ចៅក្រមដែលកំពុងឃ្លាំមើលការកាត់ក្តីនេះ បានសម្រេចរួចហើយថាលោក Trump និងកូនប្រុសពេញវ័យរបស់លោកបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដើម្បីបោកប្រាស់ធនាគារ និងក្រុមអ្នកធានាក្នុងការផ្តល់ប្រាក់កម្ចី និងលក្ខខណ្ឌធានារ៉ាប់រងដ៏សមស្រប។ ក្រុមមេធាវីការពារក្តីរបស់លោក Trump បានហៅធនាគារិក និងអ្នកផ្សេងទៀតដែលធ្វើជំនួញជាមួយអង្គការ Trump ដើម្បីធ្វើសក្ខីកម្មថាពួកគេពុំបានពឹងផ្អែកលើការវាយតម្លៃរបស់លោក Trump ក្នុងការសម្រេចចិត្តផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរបស់លោកនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ សាស្ត្រាចារ្យផ្នែកគណនេយ្យនៃសាកលវិទ្យាល័យញូវយ៉ក ដែលមិនធ្វើការឱ្យក្រុមហ៊ុនរបស់លោក Trump បានផ្តល់សក្ខីកម្មថាលោកបានរកឃើញថាក្រុមហ៊ុនអតីតប្រធានាធិបតីរូបនេះ បានធ្វើឱ្យមានកំហុសគណនេយ្យនៅក្នុងការវាយតម្លៃមួយ ប៉ុន្តែលោកថា លោកពុំបានឃើញភ័ស្តុតាងណាមួយនៃការក្លែងបន្លំគណនេយ្យនោះទេ៕

មេដឹកនាំចិន និងសហភាពអឺរ៉ុប យល់ស្របលើតម្រូវការនៃតុល្យភាពទំនាក់ទំនងពាណិជ្ជកម្ម

2023/12/08 06:00:11 pm        230
ប្រទេសចិន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាថា ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេគួរតែមានតុល្យភាពបន្ថែមទៀតនៅក្នុងកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេសម្រាប់រយៈពេល ៤ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ប៉ុន្តែមិនបានផ្តល់សញ្ញានៃការដោះស្រាយភាពខុសគ្នាលើបញ្ហាជាច្រើននោះទេ។ដោយដាក់សម្ពាធលើទីក្រុងប៉េកាំង ជុំវិញឱនភាពពាណិជ្ជកម្មដ៏ធំរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិន បណ្ដាមេដឹកនាំសហភាពអឺរ៉ុបបាននិយាយថា អឺរ៉ុបនឹងមិនអត់ឱនចំពោះ «ការប្រកួតប្រជែងមិនយុត្តិធម៌» ពីប្រទេសចិនទេ ហើយទីក្រុងប៉េកាំងបានព្រមានសហភាពអឺរ៉ុបថា ខ្លួនរំពឹងថានឹងមានការប្រុងប្រយ័ត្នពីទីក្រុងព្រុចស៊ែល នៅពេលដាក់ចេញនូវគោលនយោបាយ «រឹតត្បិត»។មិនមានសញ្ញាដែលថា សហភាពអឺរ៉ុបមានការវិវត្តន៍ណាមួយក្នុងការបញ្ចុះបញ្ចូលចិនឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ីបន្ថែមទៀតដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ដែលជាប្រភពនៃភាពតានតឹងក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិន និងដើម្បីជួយបញ្ឈប់ទីក្រុងមូស្គូដោយការដាក់ទណ្ឌកម្មជុំវិញសង្រ្គាមនោះទេ។ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាលស៍ មីឆែល (Charles Michel) បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីគណៈប្រតិភូសហភាពអឺរ៉ុបបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងលោកនាយករដ្ឋមន្ត្រី លី ឈាំង (Li Qiang) ថាប្រទេសចិន និងសហភាពអឺរ៉ុបមានចំណាប់អារម្មណ៍រួមគ្នាក្នុងទំនាក់ទំនងមានស្ថិរភាព និងស្ថាបនាដោយផ្អែកលើការគោរពបទបញ្ជាអន្តរជាតិ៕

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ការដោះដូរពលរដ្ឋពីតំបន់អង្គរមិនមែនយកដីលក់ទេ គឺដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋ

2023/12/08 05:44:24 pm        375
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្លាស់ប្ដូរទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋពីក្នុងតំបន់អង្គរ មិនមែនដើម្បីយកដីទៅលក់ឱ្យក្រុមហ៊ុនឯកជននោះទេ គឺជាការគិតគូរដល់ផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាពលរដ្ឋ ខណៈតំបន់អភិរក្សអង្គរគឺជាកន្លែងហាមឃាត់។ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់រុនតា ឯកនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបំផ្លាស់ទីរបស់បងប្អូនចេញពីតំបន់អភិរក្សអង្គរ គឺធ្វើឡើងដើម្បីស្របទៅ តាមច្បាប់របស់អង្គការយូណេស្កូ មិនដូចការលើកឡើងរបស់​ជនណាម្នាក់ថា យកដីទៅលក់ឲ្យក្រុមហ៊ុន ឯកជននោះទេ ហើយប្រសិនគិតថា រាជរដ្ឋាភិបាលមានគំនិត​ទុច្ចរិក​ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនវិនិយោគ នោះប្រហែលជាប្រជាពលរដ្ឋមិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការ ដោះដូរ​ដោយឲ្យបងប្អូនប្រជាពលរដ្ឋចេញពីតំបន់អភិរក្សអង្គរនេះ គឺជាការគិតគួរច្បាស់លាស់​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយសម្តេចធ្វើបែបនេះ គឺដើម្បីតស៊ូការពារជាតិ ការពារសម្បត្តិវប្បធម៌ជាតិ ខណៈតំបន់រមណីដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិលោក៕អត្ថបទបាន ចក់

សម្តេចធិបតីប្រកាសប្តេជ្ញាចិត្តអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យកាន់តែរីកច្រើនបន្ថែមរហូតក្លាយជាទីក្រុង

2023/12/08 05:08:38 pm        336
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា រាជរដ្ឋាភិបាល​នឹង​បន្តខិតខំអភិវឌ្ឍន៍​តំបន់រុនតាឯក ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពោលគឺនឹងប្រែក្លាយឲ្យទៅជាក្រុងរុនតាឯកតែម្តង។ថ្លែងនៅក្នុងឱកាសអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយប្រើ​រយៈពេលជាងប្រាំរយថ្ងៃតំបន់រុនតាឯក ​បានក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងច្រើន ជាពិសេស​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងវត្តជាដើម ហើយរាជរដ្ឋាភិបាលប្តេជ្ញា​ចិត្តនឹង​ខិតខំ​អភិវឌ្ឈន៍តំបន់នេះ ឲ្យកាន់តែរីកចម្រើនក្លាំងក្លាបន្ថែមទៀត ដោយមិន​ថមថយ​នោះឡើយ។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលរួមគ្នាអភិវឌ្ឍន៍ជាតិ​ជាប្រយោជន៍​ដល់ប្រជាពលរដ្ឋនៅក្នុងសម័យបច្ចុប្បន្ន ​និងទៅអនាគត ​ប៉ុន្តែក៏មិនអាចភ្លេចបានឡើយ​នូវ​បុព្វហេតុ​ក្នុងការអភិរក្សនូវ​កេរដំណែល​របស់ដូនតាផងដែរ ហើយ​សម្តេចក៏បាន​ប្រកាសថ្លែង​អំណរគុណ​ចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯកនេះផងដែរ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ក្នុង ​បរិវេណ​រមណីយដ្ឋាន​អង្គរនោះ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយ "បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក"

2023/12/08 03:55:01 pm        617
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយ "បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក" ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅកាន់តំបន់រុនតាឯក ក្នុងទឹកដីខេត្តសៀមរាប ចំនួន ៤ លើក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងចុះបញ្ជាផ្ទាល់ដល់ផ្នែកពាក់ព័ន្ធ ដើម្បីពន្លឿនការងារសាងសង់ និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនានាជូនពលរដ្ឋបានរស់នៅដោយផាសុក និងឆាប់រហ័ស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គេសួរថា តើរវាងប្រសាទអង្គរវត្ត និងប្រជាជនតើជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។-សម្តេចមធិបតី ហ៊ុន ម៉ាណែត រម្លឹកឱ្យដឹងថា តំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។ រុនតាឯក នឹងក្លាយជាក្រុងសំខាន់មួយក្នុងខេត្តសៀមរាប។-សម្តេចធិបតី បានប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលនឹងបន្តខិតខំអភិវឌ្ឍន៍តំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នាស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូនដល់ប្រជាពលរដ្ឋសរុបជាង ៤ពាន់គ្រួសារ។ សម្ដេចធិបតីជំរុញដល់ក្រុមការងារអន្តរក្រសួងខិតខំបន្តអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់​រមណីយដ្ឋាន​អង្គរមករស់នៅតំបន់នេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗនៅចំពោះមុខពលរដ្ឋនៅក្នុងទឹក ដីខេត្តសៀមរាបថា ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ដើម្បីសាងសង់អគារ ឬ ធ្វើជាតំបន់ពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺដើម្បីផល ប្រយោជន៍ជាតិទាំងអស់គ្នា គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីយូណេស្កូ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មួយជីវិតសម្តេចតេជោតស៊ូដើម្បីជាតិ និងប្រជាជន។ សម្ដេចតេជោ មិនយកដីនៅរមណីយដ្ឋានអង្គរនេះទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ជាន់នោះទេ ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលដូនតាខ្មែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌល សុខភាពរុនតាឯកចំនួន ៨នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្ដល់អគារសិក្សាចំនួន ២ជាន់ ស្មើនឹង ១២ បន្ទប់ជូនដល់សាលាបឋមសិក្សារុនតាឯក។-សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សារុនតាឯកចំនួន ១០ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ដីសម្រាប់សាងសង់សាលា និងផ្ដល់អគារមួយខ្នងចំនួន ២ជាន់បន្ថែម ដល់សាលានៅរុនតាឯក។-សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅវិទ្យាល័យរុនតា ឯកចំនួន ១៤ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០ គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមក ដោយមិនគិ តប្រាក់។-សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើឱ្យពន្លឿនការសាងសង់ ជាពិសេសគឺ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងកៅស៊ូទាំងអស់ឱ្យបានឆាប់។-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមរួមគ្នាថែ រក្សាដួងព្រលឹងជាតិនៅតំបន់រមណីយដ្ឋានអង្គរ ឱ្យមានជីវិតរស់រវើករាប់ពាន់ឆ្នាំតទៅមុខទៀត។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចូលរួមបើកកម្មវិធីពិព័រណ៍ការងារក្នុងវិស័យកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

2023/12/08 03:52:49 pm        346
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលរួមបើកកម្មវិធីពិព័រណ៍ការងារក្នុងវិស័យកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។កម្មវិធីពិព័រណ៍ការងារក្នុងវិស័យកសិកម្មនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់គម្លាត រវាងឧត្តមសិក្សា និងវិស័យឯកជន ដោយផ្តល់នូវវេទិកាមួយសម្រាប់និស្សិត អ្នកអប់រំ និងអ្នកជំនាញក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសនៅក្នុងវិស័យអប់រំកសិកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយ "បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក"

2023/12/08 02:44:30 pm        287
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយ "បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក" ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
09/10/2026 09:09 PM
កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
09/10/2026 08:09 PM
ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
09/10/2026 07:09 PM
ទីក្រុងសេអ៊ូល៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ត្រូវបានគេជឿថា មានប្អូនបង្កើត​
09/10/2026 07:09 PM
ប៉ាគីស្ថាន​៖ គ្មាន​ការ​ឆ្លើយ​តប​យោធា ត្រូវ​បាន​ពិភាក្សាឡើយ ពាក់​ព័ន្ធ​​​ការវាយ​ប្រហារ​របស់ក្រុម​ហ៊ូទី លើ​អារ៉ាប៊ីសាអ៊ូឌីត
09/10/2026 07:09 PM
លោក Patrushev៖ អឺរ៉ុបមិនចាប់អារម្មណ៍លើសន្តិភាពនៅអ៊ុយក្រែនទាល់តែសោះ
09/10/2026 06:09 PM
អ្នកការទូតរុស្ស៊ី៖ អ៊ុយក្រែនកំពុងកំណត់គោលដៅដោយចេតនាលើបុគ្គលិករោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye
09/10/2026 06:09 PM
ការប្រយុទ្ធនៅយេម៉ែន កាន់តែខ្លាំងឡើង ខណៈកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារតាមសមរភូមិជាច្រើន
09/10/2026 06:09 PM
ភាពវឹកវរ កើតមាន​ចំពោះ​អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ក្រោយ​​ប្រព័ន្ធជួប​បញ្ហា​
09/10/2026 06:09 PM
សំណើសុំសិទ្ធិជ្រកកោននៅសហភាពអឺរ៉ុបធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំ
09/10/2026 06:09 PM