កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក ប្រកាសបម្រាមទិដ្ឋាការ បន្ទាប់ពីព្រមានអ៊ីស្រាអែលជុំវិញអំពើហិង្សានៅ West Bank

2023/12/06 07:18:29 pm        183
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារដោយប្រកាសគោលការណ៍រឹតត្បិតទិដ្ឋាការថ្មីថា ក្រសួងការបរទេសអាមេរិកនឹងដាក់បម្រាមទិដ្ឋាការលើបុគ្គលណាដែលពាក់ព័ន្ធទៅនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់កាន់កាប់ West Bank ។ លោក Blinken និយាយថា ការរឹតត្បិតនឹងកំណត់គោលដៅទៅលើអ្នកទាំងឡាយណាដែលបានប្រព្រឹត្តអំពើហឹង្សា ឬធ្វើសកម្មភាពផ្សេងទៀត ដែលរឹតត្បិតដំណើរការសេវាកម្មសំខាន់ៗ និងតម្រូវការចាំបាច់របស់ជនស៊ីវិល ហើយអាចអនុវត្តចំពោះសមាជិកគ្រួសាររបស់បុគ្គលទាំងនោះផងដែរ។ ប្រធានាធិបតី លោក Joe Biden និងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀត បានព្រមានដដែលៗថា អ៊ីស្រាអែល ត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាដោយអ្នកតាំងលំនៅអ៊ីស្រាអែលមកលើពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ដែលបានកើនឡើង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា មកលើអ៊ីស្រាអែល។ លោក Blinken និយាយថា យើងបានបញ្ជាក់ដល់រដ្ឋាភិបាលអ៊ីស្រាអែល នូវតម្រូវការដើម្បីធ្វើការបន្ថែមទៀតនាំយកអ្នកតាំងលំនៅជ្រុលនិយមឲ្យមកទទួលខុសត្រូវ ជាអ្នកដែលបានប្រព្រឹត្តការវាយប្រហារដោយហិង្សាលើពលប៉ាឡេស្ទីននៅតំបន់ West Bank។ ក្នុងអំឡុងពេលជំនួបនៅក្នុងប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន លោក Blinken បានប្រាប់ក្រុមមន្ត្រីថា ទីក្រុងវ៉ាស៊ីនតោន«ត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការដោយប្រើប្រាស់សិទ្ធិអំណាចផ្ទាល់របស់យើង»។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ការដាក់បម្រាមដំបូងក្រោមគោលនយោបាយថ្មី ត្រូវដាក់នៅថ្ងៃអង្គារ ហើយការចាត់តាំងបន្ថែមទៀតនឹងត្រូវបានធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង បន្តចូលរួមជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល ដើម្បីបញ្ជាក់ឱ្យច្បាស់ថា អ៊ីស្រាអែលត្រូវតែមានវិធានការបន្ថែមទៀតដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន មិនឲ្យរងការវាយប្រហារជ្រុលនិយម ហើយអាជ្ញាធរប៉ាឡេស្ទីន ក៏ត្រូវធ្វើការងារបន្ថែមទៀតដើម្បីទប់ស្កាត់ការវាយប្រហាររបស់ពលរដ្ឋប៉ាឡេស្ទីនទៅលើពលរដ្ឋអ៊ីស្រាអែល។

ជំនាញគណិតវិទ្យា និងការអាន ធ្លាក់ចុះក្នុងកម្រិតមិនធ្លាប់មានពីមុនមកក្នុងចំណោមយុវវ័យ

2023/12/06 07:09:06 pm        154
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) នៅក្នុងការស្ទង់មតិចុងក្រោយរបស់ខ្លួនអំពីស្តង់ដារសិក្សាសកលលោកថា គណិតវិទ្យា និងការអានរបស់ក្មេងជំទង់កំពុងស្ថិតក្នុងការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកនៅទូទាំងរាប់សិបប្រទេស ហើយការបិទសាលាដោយសារបញ្ហាជំងឺកូវីដ១៩ គឺគ្រាន់តែជាផ្នែកមួយនៃមូលហេតុរបស់បញ្ហានេះប៉ុណ្ណោះ។អង្គការ OECD ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះបាននិយាយថា ខ្លួនបានមើលឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃលទ្ធផលចាប់តាំងពីឆ្នាំ២០០០ មកនៅពេលដែលទីភ្នាក់ងារនេះបានចាប់ផ្តើមការធ្វើតេស្តរយៈពេលបីឆ្នាំរបស់ខ្លួនលើការអាន គណិតវិទ្យា និងជំនាញវិទ្យាសាស្ត្ររបស់ក្មេងអាយុ ១៥ឆ្នាំ។យុវជនជិត ៧០ម៉ឺននាក់ បានធ្វើតេស្តរយៈពេលពីរម៉ោងកាលពីឆ្នាំមុននៅក្នុងប្រទេសចំនួន៣៨ ដែលជាសមាជិកប្រទេសអភិវឌ្ឍន៍ភាគច្រើនរបស់អង្គការ OECD និងប្រទេសចំនួន៤៤ ដែលមិនមែនជាសមាជិកសម្រាប់ការសិក្សាចុងក្រោយនេះ និងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយអ្នកបង្កើតគោលនយោបាយថាជាការប្រៀបធៀបអន្តរជាតិដ៏ធំបំផុតនៃដំណើរការអប់រំ។បើប្រៀបធៀបទៅនឹងពេលដែលការធ្វើតេស្តចុងក្រោយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៨ ការអានបានធ្លាក់ចុះចំនួន ១០ពិន្ទុជាមធ្យមនៅក្នុងបណ្ដាប្រទេស OECD និងធ្លាក់ចុះចំនួន ១៥ពិន្ទុក្នុងគណិតវិទ្យា ដែលជាការបាត់បង់ស្មើនឹងបីភាគបួននៃការសិក្សាក្នុងមួយឆ្នាំ។ អង្គការ OECD បាននិយាយថា ខណៈពេលដែលជាងពាក់កណ្តាលនៃ ៨១ប្រទេសដែលបានស្ទង់មតិ មើលឃើញថាមានការថយចុះ អាល្លឺម៉ង់ អ៊ីស្លង់ ហូឡង់ ន័រវែស និងប៉ូឡូញ បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃពិន្ទុគណិតវិទ្យា៕

limited កម្មវិធីស្បៀងអាហារពិភពលោកផ្អាកការចែកចាយនៅភាគខាងជើងយេម៉ែន ដោយសារថវិកាមានកំណត់

2023/12/06 07:00:36 pm        102
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា ខ្លួនបានផ្អាកការចែកចាយស្បៀងអាហារទូទៅនៅភាគខាងជើងប្រទេសយេម៉ែន ដោយសារការផ្តល់មូលនិធិមានកម្រិត និងការមិនយល់ស្របជាមួយក្រុមអាជ្ញាធរមូលដ្ឋានអំពីមធ្យោបាយផ្តោតលើអ្នកក្រីក្របំផុតនៅទីនោះ។តំបន់សាណា (Sanaa) និងភាគខាងជើងយេម៉ែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ដែលបានធ្វើសង្រ្គាមតាំងពីឆ្នាំ២០១៤ ជាមួយរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត មានមូលដ្ឋាននៅទីក្រុងកំពង់ផែ អេឌែន (Aden) ភាគខាងត្បូង។ ការប្រយុទ្ធគ្នាបានធូរស្រាលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយបានបន្ធូរបន្ថយនូវអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។ ទោះយ៉ាងណាក៏ដោយ មនុស្សរាប់លាននាក់ក្នុងប្រទេសនេះនៅតែពឹងផ្អែកលើជំនួយមនុស្សធម៌ដោយផ្ទាល់។ទីភ្នាក់ងារ WFP បាននិយាយថាការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយម្ចាស់ជំនួយ ហើយកើតឡើងបន្ទាប់ពីការចរចាររយៈពេលមួយឆ្នាំ ហើយមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ដើម្បីកាត់បន្ថយចំនួនមនុស្សត្រូវទទួលបានជំនួយមកនៅត្រឹម ៦,៥លាននាក់ពីតួលេខ ៩,៥លាននាក់នោះទេ។ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្តុកស្បៀងអាហារនៅក្នុងតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី ស្ទើរតែអស់ទៅហើយ ហើយការបន្តជំនួយស្បៀងអាហារឡើងវិញអាចចំណាយពេលរហូតដល់ ៤ខែដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់៕

លោកBiden ប្រាប់ម្ចាស់ជំនួយថារូបលោក មិនប្រាកដថានឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត ឆ្នាំ២០២៤ទេ បើគ្មានលោកTrump

2023/12/06 06:53:15 pm        107
លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ម្ចាស់ជំនួយរបស់គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអង្គារថាលោកមិនមានទំនុកចិត្តថាលោកនឹងស្វែងរកអាណត្តិមួយទៀតទេ ប្រសិនបើលោក Donald Trump អ្នកកាន់តំណែងមុនរបស់លោកមិនឈរឈ្មោះដណ្ដើមកៅអីសេតវិមាននោះ ជាការវាយតម្លៃយ៉ាងច្បាស់លាស់អំពីហេតុផលនៃការជាប់ឆ្នោតឡើងវិញរបស់លោក ខណៈលោកឈានជើងចូលទៅក្នុងការប្រកួតប្រជែងឡើងវិញ ជាមួយនឹងគូប្រជែងចាស់របស់លោកកាលពីឆ្នាំ ២០២០។ លោកបាននិយាយថា ប្រសិនបើលោក Trump មិនឈរឈ្មោះ លោកមិនប្រាកដទេថាលោកនឹងឈរឈ្មោះ ដោយនិយាយថាគណបក្សប្រជាធិបតេយ្យមិនអាចឲ្យលោកTrump ឈ្នះបានទេ។ យោងតាមប្រភពដែលដឹងពីបញ្ហានេះ និយាយថា ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងការរៃអង្គាសប្រាក់នៅផ្ទះឯកជនមួយនៅខាងក្រៅទីក្រុង បូស្តុន (Boston) បានផ្តល់ហេតុផលដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតរហូតមកដល់បច្ចុប្បន្នសម្រាប់ការសម្រេចចិត្តចូលរួមការបោះឆ្នោតឡើងវិញរបស់លោក Biden ។ សុន្ទរកថាដែលបានធ្វើឡើងថា លោក Biden អាចមិនស្វែងរកអាណត្តិទីពីរ ទេ ប្រសិនបើលោក Trump មិនសម្រេចចិត្តឈរឈ្មោះម្តងទៀតនោះ បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សាយុទ្ធនាការ Biden ភ្ញាក់ផ្អើល ។ លោកប្រធានាធិបតី Biden បាននិយាយកាលពីឆ្នាំ២០២០ ថា រូបលោកកំពុង ប្រកួតប្រជែងដើម្បីស្ដារឡើងវិញនូវព្រលឹងជាតិរបស់អាមេរិក លោកបានចូលទៅក្នុងការប្រណាំងប្រជែងបន្ទាប់ពី លោកTrump បាននិយាយថានេះជាអ្វីដែលលោកបានធ្វើបន្ទាប់ពីទីក្រុងឆាឡុតស្វីល(Charlottesville) ហើយលោកចាត់ទុកអតីតប្រធានាធិបតីរូបនេះ គឺជាការគំរាមកំហែងដ៏ធំចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង៕

អាមេរិក និងស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ

2023/12/06 06:45:06 pm        113
ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក និងស៊ុយអែត កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ខណៈដែលប្រទេសអឺរ៉ុបភាគខាងជើងនេះ ពង្រឹងសម្ព័ន្ធភាពយោធា ខណៈពេលដែល កំពុងរង់ចាំការយល់ព្រម ដើម្បីចូលរួមជាមួយអង្គការណាតូ។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖«ស៊ុយអែត គឺជាដៃគូការពារដ៏រឹងមាំ និងមានសមត្ថភាព ដែលការពារតម្លៃរបស់អង្គការណាតូ ហើយនឹងពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត នៅពេលដែលការចូលជាសមាជិករបស់អង្គការណាតូ ត្រូវបានបញ្ចប់»។ «សមាជិកភាពរបស់ប្រទេសស៊ុយអែត នឹងពង្រឹងការការពាររួមរបស់យើង និងពង្រឹងសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ នៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក»។រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក ប៉ាល ចនសុន (Pal Jonson) បាននិយាយថា លោកសង្ឃឹមថា ការចូលជាសមាជិក នឹងកើតឡើង «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ប៉ុន្តែនឹងមិនផ្តល់ការប៉ាន់ស្មានណាមួយឡើយ នៅពេលដែលទួរគី និងហុងគ្រី ដែលជាសមាជិកតែពីររបស់ណាតូ ដែលមិនផ្តល់ភ្លើងខៀវដល់ស៊ុយអែត នឹងបន្ថែមការគាំទ្ររបស់ពួកគេ។

អ៊ីរ៉ង់និយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយប្រឆាំងនឹងកងកម្លាំងយោធាអាមេរិកទេ

2023/12/06 06:38:47 pm        114
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ថាសនីម (Tasnim) បានរាយការណ៍កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក អាមឺ សាអ៊ីត អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) បាននិយាយថា ប្រទេសរបស់លោកមិនបានជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឬការវាយប្រហារណាមួយប្រឆាំងនឹងកងកម្លាំងយោធាសហរដ្ឋអាមេរិកនោះទេ។ សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមឧទ្ទាម ហ៊ូធី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់យេម៉ែន ចំពោះការវាយប្រហារជាបន្តបន្ទាប់នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មក។ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បាននិងកំពុងធ្វើការវាយប្រហារសំដៅលើកងកម្លាំងអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ជែក ស៊ុលលីវ៉ាន (Jake Sullivan) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មាន «ហេតុផលគ្រប់យ៉ាងក្នុងការជឿថា ការវាយប្រហារទាំងនេះ ត្រូវបានបើកដំណើរការយ៉ាងពេញលេញដោយអ៊ីរ៉ង់ ខណៈដែលការវាយប្រហារត្រូវបានធ្វើឡើងដោយក្រុម ហ៊ូធី ក្នុងប្រទេសយេម៉ែន»។ក្នុងសប្តាហ៍នេះ នាវាពាណិជ្ជកម្មអាមេរិកចំនួន ៣គ្រឿងបានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិនៅសមុទ្រក្រហមភាគខាងត្បូង។ ក្រុមហ៊ូធី បានទទួលស្គាល់ការបាញ់បង្ហោះយានដ្រូន និងការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងអ្វីដែលពួកគេបាននិយាយថា ជានាវាអ៊ីស្រាអែលពីរគ្រឿងនៅក្នុងតំបន់នោះ។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) ក៏បានច្រានចោលផងដែរ ថាជាការលើកឡើង «គ្មានមូលដ្ឋាន និងគ្មានការស្ថាបនា» ដោយរដ្ឋាភិបាលអង់គ្លេស ដែលបាននិយាយថា អ៊ីរ៉ង់ទទួលខុសត្រូវចំពោះការវាយប្រហារណាមួយពីក្រុមសកម្មប្រយុទ្ធ ដែលខ្លួនគាំទ្រ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំដំបូងជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

2023/12/06 06:30:33 pm        280
ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន ២៩ ក្នុងនោះមាន​ទាំងគណបក្សប្រជាជន​កម្ពុជា​ផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូ​គណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២ នាក់។គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ មានដូចជា៖ គណបក្ស ប្រជាជនកម្ពុជា, គណបក្ស ខ្មែររួបរួមជាតិ, គណបក្ស ពន្លឺថ្មី, គណបក្ស សញ្ញាតិកម្ពុជា, គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្ស នគរប្រជាធិបតេយ្យ, គណបក្ស រស្មីខេមរា, គណបក្ស ខ្មែរសាធរណរដ្ឋ, គណបក្ស ហ៊ុនស៊ិនប៉ិច, គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្ស យុវជនកម្ពុជា, គណបក្ស ធម្មាធិបតេយ្យ, គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា, គណបក្ស ខ្មែរតែមួយ, គណបក្ស កម្លាំប្រជាធិបតេយ្យ រួមនឹងគណបក្សនយោបាយចំនួន ១៤ គណបក្សទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កិច្ចប្រជុំជា​លើក​ដំបូង​រវាង​សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថ្ងៃនេះ មានការ​ថ្លែង​សុន្ទរកថាបើករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលើកឡើង​នូវ​ចក្ខុវិស័​យ​នៃកា​ររួ​ម​ចំណែក​របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាយន្តការពហុគំនិតក្រៅរដ្ឋសភា ក្នុង​ការលើកស្ទួយប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងឱកាសនោះ ក៏បាន​បើក​ឱ្យ​មាន​ការ​ថ្លែង​មតិ​របស់​ប្រធានប្រតិភូគណបក្សនីមួយៗ ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់​យោបល់ ហើយបន្ទាប់មក នឹងមានពិធីពិសាភោជនាអាហារសាមគ្គីរវាងសម្ដេចធិបតី និង​បណ្ដា​ប្រតិភូ​ទាំង​អស់ផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់ សម្រាប់អាណត្តិថ្មីនេះមានចំនួន ១៤៥ រូបមកពី​គណបក្ស​នយោបាយ​ចំនួន ២៩ ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា តែងតាំងជាផ្លូវការ ដោយក្នុង​នោះ​ប្រធាន​ប្រតិភូ​នៃ​គណបក្សនីមួយៗមានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈប្រតិភូ អមចំនួន៤រូបទៀត មាន​ឋានៈ​ពី​អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រី៕អត្ថបទ៖វ៉ន ដារ៉ា/

ចិនបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់ ត្រូវតែកែទម្រង់ ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ

2023/12/06 06:29:38 pm        121
ប្រទេសចិន បាននិយាយថា រដ្ឋាភិបាលតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន គួរតែធ្វើការផ្លាស់ប្តូរដ៏សំខាន់ចំពោះទម្រង់នៃអភិបាលកិច្ចរបស់ខ្លួន ដើម្បីឲ្យទីក្រុងប៉េកាំងទទួលស្គាល់ជាផ្លូវការ។លោក Wang Wenbin អ្នកនាំពាក្យក្រសួង បានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃ កាលពីថ្ងៃអង្គារ ក្នុងទីក្រុងប៉េកាំងថា៖«យើងរំពឹងថា អាហ្វហ្គានីស្ថាន នឹងឆ្លើយតបទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ និងអនុវត្តគោលនយោបាយកម្រិតមធ្យម មានការផ្លាស់ប្តូរជាមិត្តភាព និងការចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងប្រទេសដទៃទៀត ក្នុងពិភពលោក ហើយត្រឡប់ទៅគ្រួសារដ៏ធំនៃពិភពលោកវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោក Wang បាននិយាយថា ប្រសិនបើលក្ខខណ្ឌទាំងនោះ ត្រូវបានបំពេញ«វាជារឿងធម្មតាសម្រាប់ចិនក្នុងការទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន»។ «ប្រទេសចិន តែងតែជឿថា អាហ្វហ្គានីស្ថាន មិនគួរត្រូវបានដកចេញពីសហគមន៍អន្តរជាតិឡើយ»។ការអត្ថាធិប្បាយនេះ បង្ហាញពីការផ្លាស់ប្តូរដ៏តូចមួយ ក្នុងគោលជំហររបស់ចិនចំពោះក្រុមតាលីបង់ ពី ព្រោះទីក្រុងប៉េកាំង ធ្លាប់បាននិយាយថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងកិច្ចការរបស់អាហ្វហ្គានីស្ថានទេ។ ចាប់តាំងពីការទម្លាក់រដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក និងឡើងកាន់អំណាចនៅឆ្នាំ ២០២១ អាហ្វហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ មិនទាន់ទទួលបានការទទួលស្គាល់ផ្នែកការទូតពេញលេញពីប្រទេសណាមួយឡើយ ភាគច្រើនដោយសារតែគោលនយោបាយគាបសង្កត់របស់ខ្លួនចំពោះស្ត្រី រួមទាំងការហាមឃាត់ពួកគេពីការអប់រំ និងការងារ។

អាមេរិក៖ អ៊ីស្រាអែល មិនទាន់ធ្វើគ្រប់គ្រាន់ទេក្នុងការអនុញ្ញាតឱ្យប្រេង និងជំនួយបន្ថែមចូលតំបន់ហ្កាហ្សា

2023/12/06 06:12:56 pm        91
អ៊ីស្រាអែល ត្រូវធ្វើបន្ថែមទៀតដើម្បីអនុញ្ញាតឱ្យមានប្រេងឥន្ធនៈនិងជំនួយផ្សេងទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះកាន់តែខ្លាំងក្លាឡើង។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «កម្រិតនៃជំនួយដែលបានទទួលគឺមិនគ្រប់គ្រាន់ទេ ជំនួយត្រូវតែកើនឡើងបន្ថែមទៀត ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ដល់រដ្ឋាភិបាលអ៊ីស្រាអែល»។អង្គការសហប្រជាជាតិបាននិយាយថា កាលពីថ្ងៃច័ន្ទ រថយន្តជំនួយមនុស្សធម៌ចំនួន ១០០គ្រឿង និងប្រេងឥន្ធនៈប្រហែល ៦៩.០០០លីត្រត្រូវបានបញ្ជូនទៅហ្កាហ្សាពីប្រទេសអេហ្ស៊ីប ដែលជាចំនួនប្រហែលគ្នាកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូហារីក (Stephane Dujarric) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «តួលេខនេះគឺទាបជាងជាមធ្យមប្រចាំថ្ងៃនៃរថយន្តដឹកទំនិញចំនួន ១៧០គ្រឿង និងប្រេងឥន្ធនៈ ១១០.០០០លីត្រ ដែលបានចូលក្នុងអំឡុងពេលផ្អាកប្រយុទ្ធមនុស្សធម៌ ដែលបានកើតឡើងរវាងថ្ងៃទី២៤ និងថ្ងៃទី៣០ ខែវិច្ឆិកា»។កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចលើកទីបីរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា មកបានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបង្កើនលំហូរជំនួយ និងកាត់បន្ថយការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលក្នុងការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស៕

អាមេរិក ទំនងជាមិនផ្អាកផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលឡើយ ទោះចំនួនអ្នកស្លាប់នៅហ្កាហ្សាកើនឡើងក៏ដោយ

2023/12/06 05:51:07 pm        139
ដោយប្រឈមមុខនឹងកំណើនចំនួនអ្នកស្លាប់ដ៏ច្រើនពីការវាយលុកជាថ្មីរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាភាគខាងត្បូង រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងព្យាយាមដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ឲ្យកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ខណៈបញ្ឈប់នូវវិធានការមួយចំនួនដែលអាចបង្ខំឱ្យប្រទេសនេះធ្វើតាម ដូចជាការគំរាមកំហែងដាក់កម្រិតជំនួយផ្នែកយោធាជាដើម។ក្រុមមន្ត្រីជាប់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន (Antony Blinken) បានជំរុញអ៊ីស្រាអែលជាសាធារណៈឱ្យធ្វើការវាយលុកផ្នែកដោយប្រុងប្រយ័ត្នបន្ថែមទៀតនៅភាគខាងត្បូង ដើម្បីជៀសវាងការស្លាប់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរដូចទៅនឹងការវាយប្រហាររបស់ខ្លួននៅភាគខាងជើង។យោងតាមក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា មនុស្សប្រហែល ៩០០នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅចន្លោះថ្ងៃសុក្រ នៅពេលដែលបទឈប់បាញ់បានបញ្ចប់ និងនៅថ្ងៃច័ន្ទ ដែលជាចំនួនអ្នកស្លាប់ប្រហែលគ្នាក្នុងការវាយប្រហាររយៈពេល ៤ថ្ងៃនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនរបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។យោងតាមមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា នៅពេលនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងច្រានចោលការដកហូតការដឹកជញ្ជូនអាវុធ ឬរិះគន់អ៊ីស្រាអែលយ៉ាងចាស់ដៃ ថាជាមធ្យោបាយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ពីព្រោះសហរដ្ឋអាមេរិក ជឿថាយុទ្ធសាស្ត្រដែលមានស្រាប់នៃការចរចាជាលក្ខណៈឯកជន គឺមានប្រសិទ្ធភាពជាងការគំរាមទាំងនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាក្របខ័ណ្ឌសភាប្រើភាសាបារាំង  ស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» នៅវិមានព្រឹទ្ធសភា
11/14/2026 07:11 AM
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM