ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ សៅ សុខា៖ កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ច ក្នុងការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

2023/11/17 01:39:04 pm        163
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសថា កងរាជអាវុធហត្ថគាំទ្រពេញទំហឹង​ ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើ ។ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខានេះ គឺបានធ្វើឡើងនៅក្នុងប្រជុំពិភាក្សាការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។បើតាមយោងឆាណែលតេលេក្រាមព័ត៌មានរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ​បានពិភាក្សាអំពី​សភាពការណ៍​នៃបទល្មើស ​វិធានការអនុវត្ត ​ដើម្បីប្រសិទ្ធភាពការងារ ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថ ​បានឯកភាពធ្វើការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា “SOP” សម្រាប់ទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាគង់វង្សនូវព្រៃឈើសត្វព្រៃជាដើម។នៅក្នុងកិច្ចប្រជុំនោះ ​នាយឧត្តមសេនីយ៍ សៅ សុខា ​បានលើកឡើងថា ​ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​ជាគោលការណ៍ ​គឺចំពោះមុខ​រក្សាគ្រប់​យន្តការ​ដែលមានស្រាប់ ​និងពង្រឹងការអនុវត្តរាល់សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាលជាធរមាន​ ក្នុងការទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។នាយឧត្តមសេនីយ៍ ​បានថ្លែងបញ្ជាក់ទៀតថា «កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់​អន្តរាគមន៍តាមការស្នើសុំពីក្រសួង​មានសមត្ថកិច្ច ​និងអាជ្ញាធររាជធានី-ខេត្តក្នុង​ករណី​បទល្មើសនោះ ​មានការលំបាកដែលក្រសួងជំនាញ ​ឬអាជ្ញាធរដែនដីមិនអាចធ្វើកិច្ច​ប្រតិបត្តិការបាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ ។ល។»បន្ទាប់ពីកិច្ចពិភាក្សា ​និងមានការឯកភាពនូវគោលគំនិត គោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ​ឯកឧត្តម អ៊ាង សុផល្លែត អមដំណើរដោយ នាយឧត្តមសេនីយ៍ សៅ សុខា និងសហការី ​បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និង​គ្រឿងបំពាក់មធ្យោបាយ ​ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍​ទូទាំងប្រទេសផងដែរ៕អត្ថបទ៖ បាន ចក់ 

ប្រធានាធិបតីចិន ជួបអគ្គនាយកក្រុមហ៊ុន Apple លោកElon Musk និងធុរកិច្ចជនល្បីៗរបស់អាមេរិកជាច្រើននៅ APEC

2023/11/17 12:30:15 pm        123
លោកប្រធានាធិបតីចិន Xi បានជួបស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple អគ្គនាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk និងបណ្ដានាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងទៀត របស់សហរដ្ឋអាមេរិក មុនពេលពិធីទទួលទានអាហារពេលល្ងាចកាលពីថ្ងៃពុធ១៥វិច្ឆិកា នៅក្រៅកិច្ចប្រជុំកំពូលប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅសហរដ្ឋអាមេរិក។ ទូរទស្សន៍រដ្ឋចិន CCTV បានបង្ហាញរូបភាព លោកប្រធានាធិបតី Xi កំពុងស្វាគមន៍ និងចាប់ដៃជាមួយក្រុមនាយកប្រតិបត្តិមកពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក ដូចជា លោក រ៉ាច ស៊ូប្រាម៉ានីញាម (Raj Subramaniam)លោក រ៉េ ដាលីយ៉ូ (Ray Dalio)អគ្គនាយកក្រុមហ៊ុន វិនិយោគ Bridgewater Associates ។ យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយពីបណ្ដាញសង្គមវ៉េបូ (Weibo)របស់ក្រុមហ៊ុនផលិតរថយន្ត កាលពីថ្ងៃព្រហស្បតិ៍ទី១៧វិច្ឆិកាលោក Xi បានប្រាប់លោក Musk ថា លោកគាំទ្រការអភិវឌ្ឍន៍ ក្រុមហ៊ុន នៅក្នុងប្រទេសចិន ។ ជំនួបផ្ដោតលើសន្តិសុខបច្ចេកវិទ្យា និង ពិធីទទួលទានអាហារពេលល្ងាច នេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុនជាច្រើនស្ដាប់លឺដោយផ្ទាល់ចេញពីមាត់មេដឹកនាំប្រទេសចិន ខណៈពួកគេស្វែងរកមធ្យោបាយដើម្បីបអង្អាក់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយមានការជំរុញរបស់សហរដ្ឋអាមេរិកឱ្យ កាត់បន្ថយហានិភ័យ ខ្សែសង្វាក់ផ្គត់ផ្គង់អាមេរិកមួយចំនួន ពីប្រទេសចិន និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពី ការពង្រីកច្បាប់សន្តិសុខរបស់ចិន៕

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជំរុញឱ្យប្រទេសមហាអំណាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់សង្គ្រាមនៅហ្កាហ្សា

2023/11/17 12:12:22 pm        116
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ សុបៀនតូ (Prabowo Subianto) បាននិយាយថា ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ រួមទាំងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានជំរុញឱ្យបញ្ឈប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងឱ្យប្រទេសមានឥទ្ធិពលប្រើប្រាស់អំណាចរបស់ពួកគេដើម្បីការពារជនស៊ីវិល។ បណ្ដារដ្ឋមន្ត្រីការពារជាតិមកពីប្លុកក្នុងតំបន់ ក្រៅពីមីយ៉ាន់ម៉ា បានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរយៈពេលពីរថ្ងៃ។ លោក Prabowo ដែលជាប្រធានកិច្ចប្រជុំខណៈឥណ្ឌូនេស៊ី ជាប្រធានប្តូរវេននៃអាស៊ាននៅឆ្នាំនេះ បាននិយាយថា រដ្ឋមន្ត្រីជាច្រើនបានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សា ហើយបានលើកទឹកចិត្តបណ្ដាប្រទេសមានអំណាចឱ្យធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ឈប់អំពើហិង្សានៅទីនោះភ្លាមៗ។សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំស្តីអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា បានចេញផ្សាយជាសាធារណៈនៅពេលល្ងាចក្នុងថ្ងៃនោះ ដោយបាននិយាយថា មានតម្រូវការចាំបាច់មួយសម្រាប់ការសន្ទនាក្នុងន័យស្ថាបនាដើម្បីចាប់ផ្តើមដោយមិនបង្អង់យូរ ដោយលើកឡើងពីស្ថានភាពនៅហ្កាហ្សា។ ទោះបីជាអវត្តមានមីយ៉ាន់ម៉ាក៏ដោយ លោក Prabowo បាននិយាយថា ប្លុកក្នុងតំបន់នៅតែបន្តលើកទឹកចិត្តរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឱ្យស្វែងរកដំណោះស្រាយអហិង្សា។ លោកបានបន្ថែមថា ពួកគេក៏បានបន្តពិភាក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនមានការទាមទារត្រួតស៊ីគ្នាជាមួយចិនផងដែរ៕

អាមេរិកអះអាងថា ទណ្ឌកម្មវ៉េណេហ្ស៊ុយអេឡាទាំងអស់ ត្រូវយកមកអនុវត្តន៍ ប្រសិនបើលោក ម៉ាឌូរ៉ូ មិនគោរពតាមការសន្យា

2023/11/17 12:04:01 pm        79
រដ្ឋបាលលោកបៃដិន បានរៀបចំដើម្បីដកហូតអាជ្ញាប័ណ្ណទាំងអស់ ដែលទើបតែផ្តល់ឲ្យវ៉េណេហ្ស៊ុយអេឡា ប្រសិនបើលោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) មិនបង្ហាញផ្លូវឆ្ពោះទៅរកការបោះឆ្នោតដោយយុត្តិធម៌ នៅចុងខែវិច្ឆិកា។ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឌ្ឍគោលលោកខាងលិច លោក Brian Nichols បាននិយាយថា «អ្វីគ្រប់យ៉ាង គឺនៅលើតុ» រួមទាំងការដកហូតអាជ្ញាប័ណ្ណដែលបានចេញថ្មីៗនេះដែលអនុញ្ញាតឲ្យមានការនាំចេញប្រេង និងឧស្ម័នវ៉េណេហ្ស៊ុយអេឡា។ កាយវិការនៃសុច្ឆន្ទៈ បានធ្វើឡើងជាការឆ្លើយតបទៅនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផែនទីបង្ហាញផ្លូវបោះឆ្នោតរវាងរដ្ឋាភិបាលលោកម៉ាឌូរ៉ូ និងក្រុមប្រឆាំង។លោក Nichols បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា៖«ប្រសិនបើពួកគេ មិនចាត់វិធានការដែលបានព្រមព្រៀងទេ យើងនឹងដកអាជ្ញាប័ណ្ណដែលយើងបានផ្តល់ឲ្យនោះ» ។ក្នុងចំណោមជំហានដែលបានព្រមព្រៀងគ្នា គឺកំណត់ដំណើរការមួយ ដើម្បីអនុញ្ញាតឲ្យបេក្ខជនបក្សប្រឆាំងទាំងអស់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។ អ្នកឈ្នះនៃការបោះឆ្នោតបឋមនៅថ្ងៃទី ២២ ខែតុលារបស់ប្រទេសវ៉េណេហ្ស៊ុយអេឡាគឺ លោកស្រី María Corina Machado នៅតែត្រូវបានហាមឃាត់មិនឲ្យចូលរួម ដោយរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ នៅខេត្តសៀមរាប

2023/11/17 11:57:15 am        100
សៀមរាប៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បាន​អញ្ជើញ​ជា​អធិបតី​បិទ​សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែង​ចែក​វិសាលគមន៍​ហ្វ្រេកង់ស៍វិទ្យុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ប្រធានអង្គភាពនិងមន្ត្រីរាជការក្រោយឱវាទ ក.ប.ទ. ព្រម​ទាំងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ សរុបប្រមាណ ១២៧នាក់។សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុនៃ ក.ប.ទ. សហការជាមួយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក.ប.ទ. ដែល​អនុក្រឹត្យ​នេះ មានគោលដៅកំណត់អំពីគោលការណ៍ វិធាន និង​សមត្ថកិច្ច​ នៃ​ការ​គ្រប់គ្រង​វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងបន្ទារហ្វ្រេកង់ស៍វិទ្យុសម្រាប់ផ្កាយរណបនិងគន្លងផ្កាយរណប ក្នុង​គោល​បំណង​រៀបចំ បែងចែក និងប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ដើម្បី​ពង្រឹងការគ្រប់គ្របនិងការប្រើប្រាស់ធនធានកម្ររបស់ជាតិ ការចូល​រួម​ប្រកួត​ប្រជែ​ង​ដោយ​ស្មោះត្រ​ង់ និង​ស្របច្បាប់ និងការរួមចំណែកដល់ការកៀរគរចំណូលជាតិ។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចែករំលែកពីបញ្ហាប្រឈម និងកិច្ច​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ព្រម​ទាំង​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគម​នាគមន៍​នៅ​តាម​បណ្តា​បុរី​ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងគោលបំណងពង្រឹង និងពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេស​អ៊ីន​ធឺណិត​តាមទូរសព្ទចល័ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា វិសាលគមន៍​ហ្វ្រេកង់ស៍​វិទ្យុជាធនធាន​កម្រ​របស់​ជាតិ​មួយ​ដែល​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​ដើម្បី​ធ្វើយ៉ាងណាឱ្យការប្រើប្រាស់ធនធានកម្រមួយនេះមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ផ្តល់​ចំណូល​ជាតិ និងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាអតិបរមា។ ឯកឧត្តមរដ្ឋមន្ត្រី បាន​បន្តថា ធនធាន​កម្រ​របស់​ជាតិ​នេះ​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍ ដែលគាំទ្រយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈ​ការ​ប្រើប្រាស់​ធន​ធាន​ដ៏​មានសារៈសំខាន់នេះក្នុងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទ និង​អ៊ីនធឺណិត​ល្បឿនលឿន គាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែល​ជា​យន្ត​ការ​សំខាន់​ក្នុង​ការ​ធ្វើ​បរិវត្តកម្មឌីជីថលនៃក្នុងព្រះរាជាណាចក្រកម្ពុជា។លើសពី​នេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជំរុញកា​រ​អនុវត្ត​អនុ​ក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ទាមទារឱ្យមន្ត្រី​របស់​ក្រសួង​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ​ទាំង​អស់​យល់​ច្បាស់​ពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឈឹមថា​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បានយល់ក្នុងរូបភាពតែមួយអំពីខ្លឹមសារអនុក្រឹត្យ ងាយ​ស្រួល​ត្រៀម​ខ្លួន​ចូល​រួម​អនុវត្តន៍ និង​សហការ អនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់ជាអតិបរមា៕

ប្រមុខការទូតចិន៖ជំនួបលោក Xi និង លោក Biden ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងគាប់ប្រសើរ

2023/11/17 11:23:49 am        84
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី(Wang Yi) កាលពីថ្ងៃពុធ បានធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក អំពីលទ្ធផលនៃទំនាក់ទំនងចិន-អាមេរិក ដែលរំពឹងទុកច្រើន។ កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដែលធ្វើឡើងមុននេះនៅទីប្រជុំជន Woodside កាលពីថ្ងៃពុធសប្ដាហ៍នេះ។នេះជាជំនួបលើកដំបូងរវាងប្រមុខរដ្ឋទាំងពីរចាប់តាំងពីជំនួបទល់មុខគ្នានៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីមួយឆ្នាំមុន។លោក Wang បាននិយាយថា មេដឹកនាំទាំង២បានឈានដល់ការឯកភាពគ្នាជាង ២០ចំណុច ក្នុងវិស័យនយោបាយ និងការទូត ប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ អភិបាលកិច្ចពិភពលោក និងសន្តិសុខយោធាក្នុងចំណោមបញ្ហាជាច្រើនទៀត។ លោកលើកឡើងថា មានលទ្ធផលជាច្រើននៃកិច្ចប្រជុំនេះ ដែលប្រធានាធិបតីទាំងពីរ សម្រេចបាន។ លោកទាំង២បានពិភាក្សាគ្នា និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក។ លោកWang បាននិយាយថា ប្រមុខរដ្ឋទាំងពីរបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយក្រុមការទូតនៃភាគីទាំងពីរដើម្បីពិភាក្សាអំពីគោលការណ៍ណែនាំរវាងប្រទេសចិន-សហរដ្ឋអាមេរិក។ ទំនាក់ទំនង និងការឯកភាពគ្នាបានសម្រេច បានចាប់តាំងពីជំនួបនៅកោះបាលី។មេដឹកនាំមហាអំណាចទាំង២បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព រក្សាទំនាក់ទំនង ទប់ស្កាត់ជម្លោះ និងគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យផលប្រយោជន៍រួម គ្រប់គ្រង និងគ្រប់គ្រងកត្តាប្រកួតប្រជែងនានា ក្នុងទំនាក់ទំនងទ្វេភាគីប្រកបដោយការទទួលខុសត្រូវ។លោក Wang និយាយថា ភាគីទាំង២ក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការពង្រីកកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងចិននិងអាមេរិក និងបន្តការងារផ្នែកគណៈកម្មការរួមស្ដីពីវប្បធម៌រវាងប្រទេសទាំង២៕

សម្ដេចធិបតី អំពាវនាវពលរដ្ឋរួមគ្នាប្រឆាំងគោលការណ៍ជ្រុលនិយមទាំងសាសនា និងនយោបាយ

2023/11/17 10:41:40 am        233
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ ពលរដ្ឋកម្ពុជា​ទាំងអស់ ត្រូវរួមគ្នាប្រឆាំងដាច់ខាតនូវគោលការណ៍ទាំងឡាយណា​ដែលមានចរិកជ្រុលនិយម មិនថាគោលការណ៍ជ្រុលនិយមក្នុងសាសនា ​ឬគោលការណ៍ជ្រុលនិយមក្នុងនយោបាយនោះទេ គឺត្រូវតែលុបំបាត់ឱ្យអស់ចេញពីប្រទេសកម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី​ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានបង្កើតឡើង ធ្វើឱ្យកម្ពុជាអាចបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨ ដែលអាចឱ្យគ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានរួចផុតពីការស្លាប់ស្លាប់។ សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងពេលដែលមានសង្គ្រាមគ្រប់សាសនាទាំងអស់ ត្រូវរង​ផល​ប៉ះពាល់ ដូច្នេះការបញ្ចប់សង្គ្រាមក៏បានស្រោចស្រង់ និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា​អាចប្រតិបត្តិសាសនា​របស់ខ្លួនឡើងវិញលើគ្រប់សាសនាទាំងអស់ ស្របតាមសិទ្ធិសេរីភាពរបស់​ខ្លួន។ ហើយការជំរុញ និងលើកកម្ពស់សិទ្ធិសេរីភាពក្នុងវិស័យសាសនា​ ក៏ត្រូវបានធ្វើឡើងវិញទោះបី​ជា​ព្រះពុទ្ធសាសនាជាសាសនារបស់ររដ្ឋក្ដី។សម្ដេចធិបតីថ្លែងថា៖«ការទាំងពីរ គឺកត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួម​របស់សហគមន៍នៅក្នុងការជួយទប់ស្កាត់ ​និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជា លើការ​ប្រកាន់គោលជំហរ រើសអើង ឬមួយគោលនយោបាយទស្សនជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតរួមគ្នាការពារកុំឱ្យកើតមាន ​ហើយបើ​មានត្រូវលុបបំបាត់ឱ្យអស់ដើម្បីថែរក្សានូវ​សុខ​សន្ដិភាព និងសុខដុមរមនារបស់កម្ពុជា»។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេចតេជោ ដែលប្រកបដោយសច្ចៈធម៌ មេត្តាធម៌ ​និងការសង្រ្គោះដល់ខ្មែរដូចគ្នា ធ្វើឱ្យកម្ពុជា​អាចបញ្ចប់សង្គ្រាមទាំងស្រុងក្នុងឆ្នាំ ១៩៩៨ ​ហើយប្រទេសកម្ពុជាអាចកសាងប្រទេសឡើងវិញ ទាំងហេដ្ឋារចនាសម្ព័ន្ធ ​និងជំនឿសាសនា​ ការអប់រំជាដើម។ សម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបរួមគ្នារក្សានូវ​សុខសន្ដិភាពរបស់កម្ពុជា និងរួមគ្នា​លុបបំបាត់ និងប្រឆាំង ​ចំពោះ​គោលការណ៍​ជ្រុលនិយមទាំងសាសនា ​និងនយោបាយ៕អត្ថបទ៖ វ៉ន ដារ៉ា

អាមេរិក ដកទណ្ឌកម្មពីវិទ្យាស្ថានចិន ក្នុងការជំរុញឱ្យមានជំនួយទប់ស្កាត់លើសារធាតុហ្វង់តានីល

2023/11/17 10:26:54 am        145
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) បានដកវិទ្យាស្ថាននីតិសាស្រ្តនៃក្រសួងសន្តិសុខសាធារណៈចិន ចេញពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃសំណើដើម្បីបញ្ចុះបញ្ចូលទីក្រុងប៉េកាំង ឱ្យប្រឹងប្រែងធ្វើបន្ថែមទៀតដើម្បីបញ្ឈប់លំហូរនៃសារធាតុសំយោគអាភៀន ហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក។ទីក្រុងវ៉ាស៊ីនតោន បានដាក់វិទ្យាស្ថាននេះក្នុងបញ្ជីទណ្ឌកម្មនៅឆ្នាំ២០២០ ជុំវិញការរំលោភបំពានលើជនជាតិភាគតិច អ៊ុយហ្គ័រស៎ (Uyghurs) និងក្រុមជនជាតិភាគតិចផ្សេងទៀត ដោយរារាំងទីភ្នាក់ងារនេះមិនឱ្យទទួលបានទំនិញភាគច្រើនពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។សារព័ត៌មានរ៉យទ័រ ធ្លាប់បានរាយការណ៍ថា វិទ្យាស្ថាននេះនឹងត្រូវដកចេញពីបញ្ជីទណ្ឌកម្ម ខណៈលោកប្រធានាធិបតី បៃដិន បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីទីក្រុងប៉េកាំង លើសារធាតុហ្វង់តានីល នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ជាផ្នែកមួយនៃកិច្ចប្រជុំ មេដឹកនាំទាំងពីររូបបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារលើកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា ការទប់ស្កាត់សារធាតុគីមីញៀន ហ្វង់តានីល គឺជាអាទិភាពមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលអត្រានៃការស្លាប់ដោយប្រើប្រាស់បរិមាណលើសកម្រិតដែលពាក់ព័ន្ធនឹងថ្នាំនេះ បានកើនឡើងជាងបីដងចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក៕

សម្ដេចធិបតី៖ «មិនមានជម្លោះសាសនានៅកម្ពុជាទេ ដែលនេះជាមោទនភាពរបស់ជាតិ»

2023/11/17 10:11:27 am        173
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា មិនមានជម្លោះសាសនានោះទេ ដែលនេះជាមោទនភាពមួយរបស់ប្រជាជាតិកម្ពុជា ក្នុងការរក្សាបាននូវសុខដុមរមនាសាសនា ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងមាន​ជម្លោះសាសនា​បណ្ដាលឱ្យពលរដ្ឋរាប់ម៉ឺននាក់រងគ្រោះ និងស្លាប់។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញ​ជាអធិបតីពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហា និកាយកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយ​សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែល​ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗដោយគ្មាន​ការរើសអើង​ឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាគ្មាន​ប្រជាពលរដ្ឋ​ណាម្នាក់ដែលត្រូវធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនា​របស់​ពួកគាត់ឡើយ ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋ​កម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដ៏ទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្ដិសុខសាធារណៈនោះទេ។ សម្ដេចធិបតីថ្លែងថា៖«យើងអាចនិយាយបានថា មិនមាន​ជម្លោះសាសនា​នៅកម្ពុជាទេ នេះជាតថភាព​មួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើនដែលមិនអាច​ធានាបាននូវសុខដុមរមនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជន​នៅក្នុងសហគមន៍សាសនា ​រហូតទៅដល់បង្កើតជាសង្គ្រាម ​ធ្វើឱ្យមនុស្សរាប់រយរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់..........»។សូមជម្រាបថា តាមរយៈការរក្សាបាននូវ សុខសន្ដិភាព ​និងស្ថិរភាព នយោបាយ បច្ចុប្បន្ន​នៅក្នុងប្រទេសកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥១៣៣ វត្ត និងមានព្រះសង្ឃចំនួន ៦៨៩៦៧ អង្គ។ ក្រៅពីនេះសាសនាដ៏ទៃទៀតដូចជាគ្រិស្ដសានា និងអ៊ិស្លាមសាសនា ក៏កំពុងអនុវត្តជំនឿសាសនារបស់ខ្លួនប្រកបដោយភាពសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី អំពាវនាវដល់មន្ត្រីសង្ឃគ្រប់អង្គប្រតិបត្តិធម៌វិន័យ និងផ្សព្វផ្សាយអប់រំព្រះធម៌ ដល់សង្គមឱ្យបានច្រើន

2023/11/17 09:44:07 am        171
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​បានអំពាវនាវទៅកាន់​មន្ត្រី​សង្ឃគ្រប់អង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បន្តខិតខំពង្រឹងប្រតិបត្តិធម៌វិន័យ ​និង​ចូលរួម​អប់រំផ្សព្វផ្សាយនូវព្រះធម៌ពុទ្ធដែលជាព្រះពុទ្ធឱវាទល្អៗសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​បានអំពាវនាវបែបនេះ ​ខណៈសម្តេចនិង​លោកជំទាវបណ្ឌិត ​បានអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ​នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ចំនួន១១ព្រះអង្គ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ។សម្តេចធិបតី បានគូសបញ្ជាក់ថា ពិធីស្រោចស្រពព្រះសុគន្ធារីនាថ្ងៃនេះ ​ជាសក្ខីកម្ម នៃ​ការរីក​ចម្រើនផ្នែកព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់រដ្ឋ​ក្រោមម្លប់នៃសុខសន្តិភាព​ដែលប្រជាពលរដ្ឋ​កម្ពុជា​បាននិងកំពុងរស់នៅដោយភាពសុខ​ក្សេមក្សាន្ត។ក្នុងបរិយាកាសដ៏ថ្លៃថ្លា​នេះសម្តេច ​បានផ្តល់ជូននូវ​វិភាគទាន​សម្រាប់សម្តេច​ព្រះមន្ត្រីសង្ឃ និង​ព្រះនៃព្រះរាជាណាចក្រកម្ពុជា​បានចូលរួមប្រតិបត្តិធម៌វិន័យ និងចូលចំណែក​ក្នុងវិស័យអាណាចក្រ ជា​ពិសេសការអប់រំ​ ទូន្មាន​ប្រៀនប្រដៅ​តាមរយៈព្រះធម៌ទេសនា​នៅគ្រប់ទីកន្លែង។ទន្ទឹមនេះដែរ ​សម្ដេចធិបតីក៏បាន​ផ្ដាំផ្ញើ​ក្រសួងធម្មការនិងសាសនា ត្រូវបន្តសហការជាមួយ​ក្រសួង​ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ​ដើម្បីជួយលើកកម្ពស់​សាសនានិងសីលធម៌សង្គម។ ក្រសួងធម្មការ ​និងសាសនាត្រូវបន្តជំរុញ ​រៀបចំច្បាប់ស្តីពី ​សាសនាឱ្យបានឆាប់ ​តាមដែលអាចធ្វើទៅបាន ដើម្បី​ធ្វើជាមូលដ្ឋាន ក្នុងកិច្ចប្រតិបត្តិការងារវិស័យសាសនា ​និងបំពេញបន្ថែម​លិខិត​បទដ្ឋាន​គតិយុទ្ធនានា ដើម្បីបំពេញ​តម្រូវការជាក់ស្ដែង​របស់ក្រសួងសម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា​ក៏ដូចជា​សាសនាផ្សេងទៀត ​នៅកម្ពុជា ​លើកកម្ពស់សីលធម៌សង្គម​ សុខដុមនីយកម្ម សាសនា​នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់ក្រុមជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សច្រើននាក់ នៅកុងហ្គោ
06/02/2026 11:06 AM
នគរបាលប្រើកាណុងបាញ់ទឹក បំបែកក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅរដ្ឋធានីប្រទេសឈីលី
06/02/2026 11:06 AM
លោកTrump ៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចនឹងឈានដល់ «ក្នុងពេលមួយសប្តាហ៍ទៀត»
06/02/2026 11:06 AM
ក្រុមហេសបូឡា និយាយពីការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែលនៅខាងត្បូងលីបង់ និងខាងជើងអ៊ីស្រាអែល
06/02/2026 11:06 AM
ព្យុះត្រូពិក Jangmi បណ្ដាលឲ្យមនុស្ស ៩ នាក់របួស និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់នៅជប៉ុន
06/02/2026 11:06 AM
លោក Putin ថា អ៊ុយក្រែនជាអ្នកបើកទំព័រថ្មីដោយវាយប្រហារលើតំបន់ Luhansk និងKherson
06/02/2026 11:06 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
06/02/2026 10:06 AM
លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
06/02/2026 09:06 AM
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
06/02/2026 09:06 AM
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
06/02/2026 09:06 AM